-
សិង្ហបុរីគ្រោងដំណើរការតាក់ស៊ីលើអាកាស នៅឆ្នាំក្រោយនេះហើយ

សង្ហិបុរី៖ សារព័ត៌មានសិង្ហបុរីបានចេញផ្សាយថា តាក់ស៊ីលើអាកាសនឹងចាប់ផ្តើមដំណើការសាកល្បង នៅឆ្នាំ២០១៩ខាងមុខនេះ មុនពេលអាចដាក់ឲ្យដំណើរការជាផ្លូវការ។ ទីភ្នាក់ងារ Channelnewsasia បានចេញផ្សាយថា ការសាកល្បងដំណើរការតាក់ស៊ីលើអាកាសនៅប្រទេសសិង្ហបុរីនឹងចាប់ផ្តើមនៅពាក់កណ្ដាលឆ្នាំ២០១៩ ដោយក្រុមហ៊ុន Volocopter របស់អាល្លឺម៉ង់។ ប្រភពបន្តថា ការសាកល្បងនេះមានគោលបំណងដើម្បីផ្ទៀងផ្ទាត់ថា តើយន្តហោះដែលដើរដោយអេឡិចត្រូនិចដែលហៅថា Volocopter អាចប្រតិបត្តិការនៅក្នុងបរិយាកាសទីក្រុងក្នុងប្រទេសសិង្ហបុរីបានដែរ ឬទេ។ ក្រុមហ៊ុនបានប្រកាសពីតាក់ស៊ីប្រភេទនេះ អំឡុងកិច្ចប្រជុំមួយនៅក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃព្រហស្បតិ៍តសប្តាហ៍មុន។
-
រុស្ស៊ីចង់បានចម្លើយពីសហរដ្ឋអាម៉េរិក ជុំវិញការចង់ដកខ្លួនចេញពីសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ

សហរដ្ឋអាម៉េរិក៖ បើតាមមន្ត្រីអាម៉េរិកដែលសុំមិនបញ្ចេញឈ្មោះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តដកខ្លួនចេញពីកិច្ចព្រមព្រៀងនោះទៅហើយ ដោយរង់ចាំតែសេចក្តីសម្រេចដែលត្រូវប្រកាសជាផ្លូវការប៉ុណ្ណោះ។ មូលហេតុដែលអាម៉េរិកនឹងសម្រេចចិត្តបែបនេះ ព្រោះតែខ្លួនអះអាងថា រុស្ស៊ីបានរំលោភសន្ធិសញ្ញានេះ ហើយសន្ធិសញ្ញានេះដែរ បានរារាំងអាម៉េរិកមិនឲ្យដាក់ពង្រាយអាវុធនុយក្លេអ៊ែរបន្ថែមនោះឡើយ ខណៈបច្ចុប្បន្នឥទ្ធិពលចិនកំពុងកើនឡើងខ្លាំងណាស់។
-
ទ័ពជើងទឹកសហរដ្ឋអាម៉េរិកគ្រោងបញ្ជាទិញនាវាជាង៣០០គ្រឿងបន្ថែមទៀត

-
នាយករដ្ឋមន្រ្តីរុស្ស៊ីនិយាយថា ការដាក់ទណ្ឌកម្មរុស្ស៊ីធ្វើឲ្យអឺរ៉ុបខាតបង់រាប់រយលានអឺរ៉ូ

អឺរ៉ុប៖ នាយករដ្ឋមន្រ្តីរុស្ស៊ីលោក ឌីមីតទ្រី ម៉េដវេឌេវ បានលើកឡើងថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដែលសហគមន៍អឺរ៉ុបបានអនុម័តទៅលើទីក្រុងមូស្គូ រយៈពេលកន្លងមកនោះ បានធ្វើឲ្យអឺរ៉ុបត្រូវខាតបង់រហូតដល់ទៅ១០០ពាន់លានអឺរ៉ូ។ ថ្លែងនៅក្នុងសន្និសីទកាសែតមួយ នៅប្រទេសបែលហ្ស៊ិក នាយករដ្ឋមន្ត្រីរុស្ស៊ីរូបនេះ បានគូសបញ្ជាក់ថា វិធីសាស្ត្រដាកទណ្ឌកម្មធ្វើឲ្យការអភិវឌ្ឍមានភាពយឺតយ៉ាវទាំងអឺរ៉ុប និងរុស្ស៊ី ព្រមទាំងកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីត្រូវបានរាំងស្ទះផងដែរ។
-
ហេតុការណ៍គ្រោះថ្នាក់រថភ្លើងរអិលធ្លាក់ផ្លូវនៅកោះតៃវ៉ាន់ ចំនួនមនុស្សស្លាប់បន្តកើនឡើងជិត២០នាក់ និង១៨៧នាក់រងរបួស

តៃវ៉ាន់៖ អាជ្ញាធរផ្លូវដែកតៃវ៉ាន់បានឱ្យដឹងនៅថ្ងៃច័ន្ទនេះថា ចំនួនអ្នកស្លាប់នៅក្នុងគ្រោះថ្នាក់រថភ្លើងរអិលធ្លាក់ផ្លូវកាលពីរសៀលថ្ងៃអាទិត្យម្សិលមិញនេះ បានបន្តកើនឡើងដល់១៨នាក់ និង១៨៧នាក់ផ្សេងទៀតទទួលរងរបួស ក្នុងនោះមាន១០នាក់របួសធ្ងន់។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន អាជ្ញាធរផ្លូវដែកតៃវ៉ាន់បានបញ្ជាក់ទៀតថា អ្នកដំណើរសរុប៣៦៦នាក់បានជិះនៅលើរថភ្លើងល្បឿនលឿន Puyuma Express នៅពេលដែលរថភ្លើងនេះរអិលធ្លាក់ផ្លូវ ក្នុងដំណើរផ្លូវចេញពីស្ថានីយរថភ្លើង Shulin ទៅកាន់ស្ថានីយរថភ្លើង Taitung។ ប៉ុន្តែមកទល់នឹងពេលនេះ អាជ្ញាធរមិនទាន់អាចបញ្ជាក់ពីមូលហេតុនៃគ្រោះថ្នាក់នេះនៅឡើយទេ ខណៈពួកគេកំពុងបើកការស៊ើបអង្កេត ហើយប្រតិបត្តិការជួយសង្រ្គោះនៅតែបន្តធ្វើឡើងនៅឡើយ៕
-
ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកគ្រោងធ្វើដំណើរទៅកាន់រុស្ស៊ី ចំពេលមានការព្រួយបារម្ភសហរដ្ឋអាម៉េរិកអាចនឹងចាកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

-
កូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិកប្រកាសផ្អាកសមយុទ្ធយោធាមួយផ្សេងទៀត ក្នុងគោលបំណងជួយដល់កិច្ចចរចាជាមួយកូរ៉េខាងជើង

សហរដ្ឋអាម៉េរិក៖ មន្ទីរការពារជាតិអាម៉េរិកបានប្រកាសនៅថ្ងៃសុក្រសប្តាហ៍នេះថា សហរដ្ឋអាម៉េរិក-កូរ៉េខាងត្បូងបានសម្រេចផ្អាកការធ្វើសមយុទ្ធយោធាមួយផ្សេងទៀត ដែលបានគ្រោងទុករួចស្រេចទៅហើយ ក្នុងគោលបំណងបន្តកិច្ចប្រឹងប្រែងផ្នែកការទូតជាមួយកូរ៉េខាងជើង។ សេចក្តីប្រកាសដែលធ្វើឡើងដោយអ្នកនំាពាក្យមន្ទីរបញ្ចកោណលោកស្រី ដាណា វាយ ខាងលើ បានកើតឡើងស្របពេលដែលរដ្ឋមន្រ្តីការពារជាតិអាម៉េរិក លោក ជែម ម៉ាត់ទីស កំពុងស្ថិតនៅប្រទេសសិង្ហបុរី ក្នុងឱកាសចូលរួមកិច្ចប្រជុំមួយជាមួយបណ្តាប្រមុខការពារជាតិរបស់អាស៊ី។ លោកស្រី វាយ បានប្រាប់ថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូលគ្រោងផ្អាកការធ្វើសមយុទ្ធយោធាផ្លូវអាកាសមួយឈ្មោះថា វីជីលែន អេក បន្ថែមទៀត ដើម្បីផ្តល់ឱកាសតា
-
អារ៉ាប៊ីសាអូឌីតទទួលស្គាល់ថា អ្នកសារព័ត៌មានដែលបាត់ខ្លួននោះ ពិតជាស្លាប់ក្នុងស្ថានកុងស៊ុលនៅប្រទេសតួកគី ប៉ុន្តែដោយសារទំនាស់វាយតប់គ្នា

អារ៉ាប៊ីសាអូឌីត៖ រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតបានទទួលស្គាល់ថា លោក ចាម៉ាល់ ខាហ្សូកជី ដែលបាត់ខ្លួននោះ ពិតជាបានស្លាប់ ក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតប្រចាំនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីប្រាកដមែន ប៉ុន្តែការស្លាប់នោះគឺបង្កឡើងដោយទំនាស់វាយតប់គ្នា មិនមែនជាផែនការសម្លាប់ និងកាប់ជាកង់ៗដូចការអះអាងរបស់តួកគីនោះឡើយ។
-
មន្រ្តីចារកម្មជប៉ុន និងកូរ៉េខាងជើងជួបពិភាក្សាគ្នាជាសម្ងាត់ក្នុងប្រទេសម៉ុងហ្គោលី នៅដើមខែតុលានេះ

-
ហេតុការណ៍រថភ្លើងរត់បុកមនុស្សនៅឥណ្ឌា ចំនួនអ្នកបន្តកើនដល់៦១នាក់ និង៧២នាក់រងរបួស
