-
នាយក CIA ចូលរាយការណ៍ប្រាប់លោក ដូណាល់ ត្រាំ ទាក់ទិនសំណុំរឿងសម្លាប់អ្នកកាសែត បន្ទាប់ពីត្រឡប់មកពីប្រទេសតួកគី

សហរដ្ឋអាម៉េរិក៖ អ្នកនាំពាក្យសេតវិមានលោកស្រី សារ៉ា សាន់ឌើ បានបញ្ជាក់ ថា នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA លោកស្រី ជីណា ហាស្ពែល បានចូលរាយការណ៍ប្រាប់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ អំពីដំណើរទស្សនកិច្ចរបស់លោកស្រី ទៅកាន់ទីក្រុងអង់ការ៉ា ប្រទេសតួកគី ដើម្បីពិនិត្យមើលស្ថានការណ៍ជាក់ស្តែង ពាក់ព័ន្ធនឹងការស្លាប់របស់អ្នកកាសែតជនជាតិអារ៉ាប៊ីសាអូឌីត លោក ចាម៉ាល់ ខាហ្សូកជី។
-
អាជ្ញាធរសុខាភិបាលឥណ្ឌារាយការណ៍ថា ការឆ្លងវីរុស Zika បន្តកើនឡើងដល់១៤០ករណីហើយ

ឥណ្ឌា៖ មន្រ្តីសុខាភិបាលឥណ្ឌាបានបញ្ជាក់ថា ការរីករាលដាលនៃវីរុស ហ្ស៊ីកា បានកើនដល់ចំនួន ១៤០ករណី ហើយមកទល់ពេលនេះនៅរដ្ឋ រ៉ាចាស្ថាន (Rajasthan) ភាគខាងលិចប្រទេសឥណ្ឌា។ បើតាមមន្រ្តីសុខាភិបាលឥណ្ឌា បច្ចុប្បន្នពេលនេះ ចំនួនករណីឆ្លងវីរុស ហ្ស៊ីកា នៅក្នុងរដ្ឋរ៉ាចាស្ថាន កំពុងឈរនៅត្រឹម១៤០ករណី ដោយជាចម្បងបានកើតមានឡើងនៅទីក្រុង ចៃភើ ហើយអ្នកជំងឺភាគច្រើនជាពលករចំណាកស្រុក។ ឆ្លើយតបនឹងបញ្ហានេះ ក្រសួងសុខាភិបាលឥណ្ឌាបានបញ្ជូនក្រុមការងារពិសេសទៅកាន់រដ្ឋភាគខាងលិចនេះ ដើម្បីរៀបចំការតាមដានស្ថានការណ៍ជាប្រចាំនៅក្នុងរដ្ឋ និងត្រៀមចាត់វិធានការនានាដែលចាំបាច់។ សូមបញ្ជាក់ថា នេះគឺជាការផ្ទុះករណីវីរុស ហ្ស៊ីកា លើកទីបីហើយ នៅក្នុងប្រទេសឥណ្ឌាគិតចាប់តាំងពីខែមករា ឆ្នាំ២០១៧ ។
-
កងទាហានអង្គការ NATO ប្រមាណជាង៥០,០០០នាក់ ចូលរួមសមយុទ្ធយោធាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាននៅប្រទេសន័រវេ

ន័រវេ៖ កម្លាំងទាហានប្រទេសសមាជិកអង្គការ NATO បានទៅកាន់ប្រទេសន័រវេ ដើម្បីចូលរួមធ្វើសមយុទ្ធជាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានពីមុនមក ដែលមានឈ្មោះថា ត្រាយឌេន ជាំងឆឺ មានយុទ្ធសាស្ត្រទប់ស្កាត់ការគំរាមកំហែងពីរុស្ស៊ី។ ជាមួយគ្នានេះ រុស្ស៊ីបានថ្កោលទោសការធ្វើសមយុទ្ធជាទ្រង់ទ្រាយធំរបស់ណាតូ បើទោះបីកន្លងមករុស្ស៊ីក៏បានធ្វើសមយុទ្ធទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន ក្រោយសង្គ្រាមត្រជាក់ដូចគ្នា គឺសមយុទ្ធ Vostok 2018 ដោយមានកម្លាំងទាហានជាង៣សែននាក់ ព្រមទំាងទាហានចិន និងម៉ុងហ្គោលីចូលរួមផងដែរ។
-
ប្រធានាធិបតីហ្វីលីពីន ព្រមានដកតំណែងប្រធានគយ ក្រោយបរាជ័យក្នុងការចាប់គ្រឿងញៀនរាប់តោន

-
ចិនបង្ហាញឆន្ទៈលើកស្ទួយទំនាក់ទំនងជាមួយជប៉ុនឡើងវិញ និងប្តេជ្ញាសហការជាមួយជប៉ុនដោះស្រាយបញ្ហាប្រទេសកូរ៉េខាងជើង

-
ក្រុមហ៊ុនយក្សនៅអាម៉េរិក Google បណ្តេញបុគ្គលិករបស់ខ្លួន៤៨នាក់ ជាប់ពាក់ព័ន្ធនឹងរឿងរំលោភសេពសន្ថវៈ

-
កញ្ចប់សង្ស័យថាជាគ្រាប់បែកត្រូវបានបន្តផ្ញើទៅដល់ផ្ទះអតីតប្រធានាធិបតីអាម៉េរិកម្នាក់ទៀត បន្ទាប់ពីលោកអូបាម៉ា និងលោកស្រី ហ៊ីលឡារី គ្លីនតុន

សហរដ្ឋអាម៉េរិក៖ ថ្មីៗនេះ ក្រៅពីអតីតប្រធានាធិបតីអាម៉េរិក អូបាម៉ា និងអតីតរដ្ឋមន្ត្រីការបរទេស ហ៊ីឡារី គ្លីតុននោះ កញ្ចប់គួរសង្ស័យជាបន្តបន្ទាប់ដែលមានផ្ទុកនូវគ្រឿងផ្ទុះកែច្នៃ ក៏ត្រូវបានផ្ញើទៅកាន់ផ្ទះ និងការិយាល័យនៃអ្នកនយោបាយល្បីៗនៃគណបក្សប្រជាធិបតេយ្យអាម៉េរិកនោះ ត្រូវអាជ្ញាធរស្ទាក់ បាននិងរកឃើញថា មានអាស័យដ្ឋានផ្ញើទៅកាន់អតីតអនុប្រធានាធិបតីអាម៉េរិក លោក Joe Biden និងលោក Robert De Niro ដែលជាតារាសម្តែងជើងចាស់ក៏ដូចជាអ្នករិះគន់ម្នាក់របស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិកបច្ចុប្បន្ននេះ។
-
ប្រទេសក្រិកទទួលរងការវាយប្រហារពីគ្រោះរញ្ជួយដីកម្រិត៦.៨រ៉ិកទ័រ ប៉ុន្តែពុំទាន់មានសេចក្តីរាយការណ៍ពីទំហំនៃការខូចខាត ឬមនុស្សរងគ្រោះនៅឡើយទេ

ក្រិក៖ សារព័ត៌មានស៊ីនហួររបស់ប្រទេសចិនបានចុះផ្សាយថា គ្រោះរញ្ជួយដីក្នុងកម្រិត ៦.៨រ៉ិចទ័រ បានវាយប្រហារលើ តំបន់ឆ្នេរនៃប្រទេសក្រិក នៅព្រឹកថ្ងៃសុក្រនេះ។ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាម៉េរិក USGS គ្រោះរញ្ជួយដីនេះ មានកម្រិត៧.០រ៉ិចទ័រ តែបានទម្លាក់កម្រិតវាមកនៅត្រឹម ៦.៨រ៉ិចទ័រវិញ។ ចំណែកឯវិទ្យាស្ថានគ្រោះរញ្ជួយដីក្រិក ក៏បានអះអាងដែរថា គ្រោះរញ្ជួយដីនេះមានកម្រិត៦.៤រ៉ិចទ័រ និងមានចំណុចរញ្ជួយនៅចម្ងាយ៥០គីឡូម៉ែត្រពីភាគខាងត្បូងកោះ Zakynthos ហើយមិនតែប៉ុណ្ណោះវាក៏រំញ័រដល់រដ្ឋធានីអាតែន តំបន់ខ្លះនៃប្រទេសអ៊ីតាលី ម៉ាល់តា អាល់បានី និងលីប៊ីផងដែរ។ ក៏ប៉ុន្តែភ្លាមៗ មិនទាន់មានសេចក្ដីរាយការណ៍ពីការបំផ្លិចបំផ្លាញ ឬជនរងគ្រោះនៅឡើយទេ៕
-
ទីបំផុតបវរកញ្ញា ប៉ារ៉ាហ្កាយ បានគ្រងម្កុដឯក ក្លាយជាបវរកញ្ញាអន្តរជាតិឆ្នាំ២០១៨ នៅប្រទេសមីយ៉ាន់ម៉ា

មីយ៉ាន់ម៉ា៖ កម្មវិធីប្រកួតបវរកញ្ញាអន្តរជាតិឆ្នាំ២០១៨ ឬ Miss Grand International 2018 ដែលធ្វើឡើងនៅប្រទេសមីយ៉ាន់ម៉ា ត្រូវបានបញ្ចប់ហើយ នៅរាត្រីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨នេះ ដោយបវរកញ្ញាដែលគ្រងម្កុដឯកសម្រាប់ឆ្នាំនេះ គឺកញ្ញា Clara Sosa មកពីប្រទេសប៉ារ៉ាហ្កាយ។ ទម្រាំតែឆ្លងផុតពីវគ្គមួយទៅវគ្គមួយ មិនមែនជារឿងងាយស្រួលនោះទេ សម្រាប់ជោគវាសនានៃការមានឱកាសគ្រងម្កុដរបស់ «Miss Grand International 2018» ខណៈពួកគេបានឆ្លងកាត់ការប្រកួត ដោយមានបេក្ខនារីមកពីច្រើនប្រទេស។ សម្រាប់កម្ពុជា គឺពិតជាមានមោទនភាពយ៉ាងខ្លាំង ដែលបេក្ខនារីតំណាងជាតិរបស់ខ្លួនបានជាប់មកដល់វគ្គផ្តាច់ព្រ័ត្រនេះ។
-
យន្តហោះយោធារបស់សហរដ្ឋអាម៉េរិកសាកល្បងទម្លាក់រថយន្តពីលើអាកាស ដើម្បីជាការធ្វើតេស្តដឹកជញ្ជូនសម្ភារតាមដែនអាកាស

សហរដ្ឋអាម៉េរិក៖ វីដេអូរបស់ AiirSource Military ត្រូវបានបង្ហោះ ដោយយន្តហោះយោធាអាម៉េរិក ប្រភេទដឹកជញ្ជូន C-17 បានទម្លាក់ឡានយោធាមួយគ្រឿង ក្នុងអំឡុងការធ្វើតេស្ត ទាក់ទងនឹងការដឹកជញ្ជូនទំនិញតាមអាកាស នៅរដ្ឋ North Carolina កាលពីពេលថ្មីៗនេះ។ យ៉ាងណាក៏ដោយ ការធ្វើតេស្តនេះហាក់មិនសូវទទួលបានជោគជ័យប៉ុន្មានឡើយ ដោយសារតែពួកគេបានទម្លាក់ឡានចូលទៅក្នុងតំបន់ព្រៃដាច់ស្រយាល ឆ្ងាយជាងគោលដៅត្រូវទម្លាក់ ១១គីឡូម៉ែត្រ។ មន្ត្រីយោធាទទួលបន្ទុកការធ្វើតេស្តនេះឈ្មោះថា Mike Burns បានប្រាប់សារព័ត៌មាន CNN ថា ឡានបានទម្លាក់មុនពេល ប៉ុន្តែគ្មានការបង្កជារបួស ឬខូចខាតធ្ងន់ឡើយ គ្រាន់តែបាក់ដើមឈើប៉ុន្មានដើមប៉ុណ្ណោះ។