-
សហរដ្ឋអាម៉េរិកកំពុងរៀបចំទណ្ឌកម្មថ្មីបន្ថែមទៀតប្រឆាំងនឹងរុស្ស៊ី ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើឃាតអតីតទីភ្នាក់ងារចារកម្មម្នាក់នៅអង់គ្លេស

សហរដ្ឋអាម៉េរិក៖ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានលើកឡើងនៅថ្ងៃអង្គារ៍សប្តាហ៍នេះថា ខ្លួនបាននឹងកំពុងរៀបចំកញ្ចប់ទណ្ឌកម្មថ្មីបន្ថែមទៀតប្រឆំាងនឹងទីក្រុងម៉ូស្គូ ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើឃាតអតីតទីភ្នាក់ងារចារកម្មម្នាក់នៅប្រទេសអង់គ្លេស បន្ទាប់ពីការដាក់ទណ្ឌកម្មជុំមុន បានបង្កភាពចលាចលនៅលើទីផ្សាររុស្ស៊ី។ រយៈពេល៣ខែបន្ទាប់ពីសហរដ្ឋអាម៉េរិកប្រកាសថា រុស្ស៊ីបានរំលោភបំពានលើច្បាប់ទីក្រុងវ៉ាស៊ីនតោន ដែលស្វែករកការលុបបំបាត់ការប្រើប្រាស់អាវុធជីវសាស្រ្ត ឬគីមីនោះ ក្រសួងការបរទេសអាម៉េរិកបានប្រាប់សភា នៅក្នុងការតាមដានដែលមានលក្ខណៈស្របច្បាប់ថា ទីក្រុងម៉ូស្គូពិតជាមិនបានអនុលោមតាមឡើយ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន អ្នកនំាពាក្យក្រសួងបរទេសអាម៉េរិកលោកស្រី ហីដធើ ណឺត បានបញ្ជាក់ថា យើងចង់បន្តទៅតាមលក្ខខណ្ឌនៃច្បាប់គីមី និងជីវសាស្ត្រដែលដឹកនាំការអនុវត្តទណ្ឌកម្មបន្ថែម ហើយថា ក្រសួងការបរទេសកំពុងស្ថិតនៅក្នុងការពិភាក្សាជាមួយសភា ដែលបានដឹកនាំការដាក់ទណ្ឌកម្មប្រទេសរុស្ស៊ី ដើម្បីកំណត់វិធានការជាក់លាក់។ សូមរំលឹកថា បើតាមការបញ្ជាក់របស់មន្រ្តីស៊ើបអង្កេតអង់គ្លេសនោះ ទីភ្នាក់ងាររុស្ស៊ីកាលពីថ្ងៃទី០៤ ខែមីនាកន្លងទៅ បានប៉ុនប៉ងធ្វើឃាតលោក សឺហ្គៃ ស្គីផាល់ ដែលជាអតីតមន្រ្តីចារកម្មមួយរូប និងកូនស្រីបង្កើតរបស់លោកឈ្មោះ យូលៀរ ស្គីផាល់ នៅក្នុងទីក្រុងសាលីប៊ឺរី ប្រទេសអង់គ្លេស៕ម.ន
-
ទីបំផុតគណបក្សប្រជាធិបតេយ្យក្លាយជាអ្នកគ្រប់គ្រងសភាសហរដ្ឋអាមេរិកវិញម្តង

សហរដ្ឋអាមេរិក៖ ការិយាល័យបោះឆ្នោតច្រើនជាងពាក់កណ្ដាលក្នុងចំណោមរដ្ឋទាំង៥០ បានចាប់ផ្ដើមបិទទា្វររាប់សន្លឹកឆ្នោត នៅថ្ងៃអង្គារ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ។ ការបោះឆ្នោតសភាអាមេរិកពាក់កណ្ដាលអាណត្តិ (ព្រឹទ្ធសភា និងរដ្ឋសភា) ប្រជាជនអាមេរិកត្រូវបោះឆ្នោតជ្រើសសមាជិក-សមាជិការព្រឹទ្ធសភា៣០រូប ក្នុងចំណោមបេក្ខភាពសមាជិកសភា១០០រូប រីឯអភិបាលរដ្ឋក៏នឹងត្រូវបានជ្រើសរើសក្នុងរដ្ឋ៣៦ នៃរដ្ឋសភាទាំង៤៣៥រូប និងចំនួន៥០ផងដែរ ។ក៏ប៉ុន្តែការបោះឆ្នោតនេះមិនត្រឹមតែកំណត់ថាតើបក្សប្រជាធិបតេយ្យ ឬក៏បក្សសាធារណរដ្ឋជាអ្នកគ្រប់គ្រងសភាអាមេរិកប៉ុណ្ណោះទេ តែវាក៏នឹងកំណត់ផងដែរថា លោក ដូណាល់ ត្រាំ នឹងមានអំណាចកាន់តែខ្លាំង ឬត្រូវកាត់បន្ថយអំណាច។ សម្រាប់ការឈ្នះនៃគណបក្សប្រជាធិបតេយ្យនៅក្នុងបោះឆ្នោតនេះ វាមានន័យថា ភាពជាប្រធានាធិបតីអាមេរិករបស់លោក ដូណាល់ ត្រាំ អាចនឹងត្រូវសើរើឡើងវិញ ដ្បិតអ្នកប្រជាធិបតេយ្យមួយចំនួនធ្លាប់សន្យាថា នឹងដំណើរការនីតិវិធីទម្លាក់លោក ដូណាល់ ត្រាំ ពីតំណែង ។សូមបញ្ជាក់ថា បើតាមលទ្ធផលមិនទាន់ផ្លូវការនោះ គណបក្សប្រជាធិបតេយ្យកំពុងនាំមុខនៅក្នុងសភា រីឯគណបក្សសាធារណរដ្ឋកំពុងនាំមុខនៅក្នុងព្រឹទ្ធសភា ។ បន្ទាប់ពីការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០១៦ គណបក្សសាធារណរដ្ឋរបស់លោក ដូណាល់ ត្រាំ គឺជាអ្នកគ្រប់គ្រងសភាទាំងពីររបស់សហរដ្ឋអាមេរិក ៕
-
ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅសហរដ្ឋអាម៉េរិកបានចាប់ផ្តើមហើយ

-
បណ្តាមេដឹកនាំស្ថាប័នអន្តរជាតិសំខាន់ៗជួបប្រជុំពិភាក្សាអំពីហានិភ័យសេដ្ឋកិច្ចពិភពលោក

ចិន៖ នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង និងបណ្តាមេដឹកនាំស្ថាប័នអន្តរជាតិបានជួបប្រជុំ អំឡុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់កិច្ចពិភាក្សាតុមូលជាមួយគ្នាកាលពីម្សិលមិញ។ មានកង្វល់ជាច្រើន ចាប់តាំងពីកើតមានភាពតានតឹងពាណិជ្ជកម្ម ចេះតែក្តៅកគុក ខណៈដែលលក្ខខណ្ឌរូបិយវត្ថុពិភពលោកកាន់តែរឹតត្បិត។ ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ លោកស្រី Christine Lagarde បានប៉ានស្មានថា ភាពរីកចម្រើនសេដ្ឋកិច្ចរបស់ចិនអាចនឹងធ្លាក់ចុះ ដល់៦,២ភាគរយ នៅឆ្នាំក្រោយ ដោយសារតែរបបគាំពារនិយម។ លោកស្រីបន្តថា ពិភពលោកកំពុងត្រូវបានគ្របដណ្តប់ជិត ដោយស្រមោលដ៏ធំមួយ។ ជាមួយគ្នាដែរ លោក Jim Yong Kim ប្រធានធនាគារពិភពលោកបានស្នើដល់ប្រទេសទាំងអស់ត្រូវធានាឲ្យប្រាកដពីរូបិយវត្ថុ ព្រមទាំងគិតគូរផ្តោតលើការកាត់បន្ថយភាពឈឺចាប់។ លោកថា «ពួកយើងគិតថា ពិតជាមាសារៈសំខាន់ណាស់ សម្រាប់គ្រប់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលត្រូវផ្តោតលើការវិនិយោគ ក្នុងវិស័យធនធានមនុស្ស។ ជាទីបញ្ចប់ ប្រទេសទាំងអស់គួរផ្តោតលើការបង្កើតលក្ខខណ្ឌផ្សេងៗ ដូច្នេះពួកគេអាចជំរុញកាន់តែខ្លាំង ក្នុងការផ្តល់ហិរញ្ញវត្ថុផ្នែកឯកជន សម្រាប់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ។ ជាមួយគ្នាដែរ អគ្គនាយកនៃអង្គការពាណិជ្ជកម្មពិភពលោកវិញ Roberto Azevedo បានថ្លែងរម្លឹកពីគោលនយោបាយដំឡើងពន្ធថ្មីៗ ដែលត្រូវបានប្រកាស នៅឆ្នាំនេះ បានបំបិទលុយរាប់រយពាន់លានដុល្លារអាមេរិក ក្នុងពាណិជ្ជកម្មរួចទៅហើយ។ លោកថា ភាពតានតឹងចេះតែបន្តកើតមាន សមាជិកអង្គការពាណិជ្ជកម្មពិភពលោកជាច្រើន ស្ថិតក្នុងសហគមអាជីវកម្មនេះ…
-
ក្រុមហ៊ុន Hyundai បង្កើនទុនវិនិយោគ២៥០លានដុល្លារអាម៉េរិក លើសេវាកម្មដឹកជញ្ជូន Grab

សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុន Hyundai Motor បានបង្កើនភាគហ៊ុនទុនវិនិយោគរហូតដល់ទៅ២៥០លានដុល្លារអាម៉េរិក សម្រាប់ទីផ្សារសេវាដឹកជញ្ជូន Grab នៅសិង្ហបុរី នៅអាស៊ីអាគ្នេយ៍ ដោយគេដឹងថា Grab គឺជាក្រុមហ៊ុនដឹកជញ្ជូនទីពីររបស់ Hyundai ហើយការបង្កើននេះ ត្រូវបានគេមើលឃើញថា ជាការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនដឹកជញ្ជូនផ្សេងៗទៀត ជាមួយនឹងសេវាកម្មដឹកជញ្ជូនជំនាន់ថ្មីៗ នេះបើការចេញផ្សាយរបស់សារព័ត៌មាន Channelnewsasia នៅថ្ងៃទី៧ វិច្ឆិកា ២០១៨នេះ។ ការវិនិយោគនេះគឺជាការចំណាយទុនដ៏ធំមិនធ្លាប់មាន សម្រាប់ក្រុមហ៊ុន Hyundai ជាក្រុមហ៊ុនផលិតរថយន្តមួយនេះ ប៉ុន្តែបើធៀបនឹងបណ្តាក្រុមហ៊ុនប្រកួតប្រជែងដ៏ទៀត ដូចជា Toyota Motor ជាដើមនោះ នៅមានកម្រិតតិចជាងនៅឡើយ។
-
ការស៊ើបអង្កេតលើការវាយប្រហារដោយអាវុធគីមីនៅក្នុងប្រទេសស៊ីរី ជិតដល់ការសន្និដ្ឋានចុងក្រោយហើយ

-
ជនសង្ស័យជាច្រើនត្រូវបានប៉ូលិសបារំាងចាប់ខ្លួន ពាក់ព័ន្ធនឹងការរៀបចំគម្រោងវាយប្រហារប្រធានាធិបតី

បារាំង៖ មន្រ្តីយុត្តិធម៌បារាំងមួយរូបបានឱ្យដឹងថា មនុស្ស៦នាក់ ត្រូវបានប៉ូលិសចាប់ខ្លួន ក្នុងក្របខណ្ឌនៃការស៊ើបអង្កេតបឋម ជុំវិញការរៀបចំផែនការវាយប្រហារលើប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង។ ជនសង្ស័យទាំង៦ខាងលើ ត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការវាយឆ្មក់ដាច់ដោយឡែកពីគ្នានៅក្នុងតំបន់ Isere ស្ថិតនៅភាគអាគ្នេយ៍ទីក្រុងលីយ៉ុង តំបន់ Moselle ស្ថិតនៅជាប់ព្រំដែនជាមួយអាល្លឺម៉ង់ និងលុចហ្សំបួរ ព្រមទាំងតំបន់ Ille-et-Vilaine ភាគពាយ័ព្យក្បែរទីក្រុង Rennes។
-
សិង្ហបុរីចាត់វិធានការរឹតបន្តឹងសន្តិសុខយ៉ាងហ្មត់ចត់ សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន

-
អាជ្ញាធរឥណ្ឌូនេស៊ីរកឃើញម៉ាស៊ីនមួយទៀតរបស់យន្តហោះ Lion Air ដែលបានធ្លាក់ទៅក្នុងសមុទ្រ

ឥណ្ឌូណេស៊ី៖ ក្រុមអ្នកស្វែងរករបស់ឥណ្ឌូនេស៊ី នៅក្នុងថ្ងៃអង្គារ៍នេះ បានរកឃើញម៉ាស៊ីនមួយទៀតរបស់យន្តហោះក្រុមហ៊ុន Lion Air ដែលបានធ្លាក់នៅដែនទឹកសមុទ្រ Karawang ខេត្ត West Java។ ម៉ាស៊ីនទី២ចុងក្រោយរបស់យន្តហោះម៉ាស៊ីនភ្លោះ Boeing 737 Max 8 ជើងហោះហើរ JT 610 ត្រូវបានរកឃើញ នៅវេលាម៉ោងប្រមាណ១៤និង៣០នាទីរសៀល (ម៉ោងក្នុងតំបន់) នៅក្នុងទឹកសមុទ្រមិនឆ្ងាយប៉ុន្មាន ពីទីតាំងដែលម៉ាស៊ីនដំបូង ត្រូវបានរកឃើញនោះទេ។ អ្នកនាំពាក្យគណៈកម្មាធិការសុវត្ថិភាពដឹកជញ្ជូនជាតិឥណ្ឌូនេស៊ីលោក Agung Nugroho បានឲ្យដឹងផងដែរ អំពីលទ្ធផលនៃការត្រួតពិនិត្យម៉ាស៊ីនយន្តហោះ ដែលបានរកឃើញដំបូងនោះថា ម៉ាស៊ីនគឺនៅតែដំណើរការនៅពេលដែលយន្តហោះបានធ្លាក់ចូលទៅក្នុងទឹកសមុទ្រ។
-
ការបោះឆ្នោតពាក់កណ្ដាលអាណត្តិរបស់សហរដ្ឋអាម៉េរិក ចាប់ផ្ដើមហើយនៅថ្ងៃអង្គារ៍នេះ
