-
គណបក្សរបស់លោក ដូណាល់ ត្រាំ ចាញ់ឆ្នោតក្នុងសភាតំណាងរាស្ត្រសម្រាប់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិ

-
បារាំងទាមទារឲ្យតុលាការពិន័យធនាគារមួយនៅស្វីសជិត២ពាន់លានដុល្លារអាម៉េរិក ពាក់ព័ន្ធការបន្លំពន្ធ

-
របាយការណ៍របស់ទីភ្នាក់ងារសម្ងាត់ហូឡង់បញ្ជាក់ថា ក្រុមភេរវកររដ្ឋអ៊ីស្លាម ISIS យកប្រទេសតួកគីធ្វើជាមូលដ្ឋានប្រមូលផ្តុំកម្លាំងឡើងវិញ

-
រដ្ឋមន្ត្រីសេដ្ឋកិច្ចបារាំង ប្តេជ្ញាដឹកនាំសហភាពអឺរ៉ុបប្រឆាំងនឹងទណ្ឌកម្មសហរដ្ឋអាម៉េរិកលើអ៊ីរ៉ង់

បារាំង៖ រដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំង លោក Bruno Le Maire បានសម្តែងការប្តេជ្ញាចិត្តយ៉ាងមុតមាំថា ប្រទេសលោកនឹងព្យាយាមដឹកនាំកិច្ចប្រឹងប្រែងរបស់សហភាពអឺរ៉ុប ដើម្បីប្រឆាំងតទល់ជាមួយទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក ដែលទើបបានដាក់ទៅលើអ៊ីរ៉ង់ ហើយទីក្រុងប៉ារីស ក៏នឹងខិតខំលើកស្ទួយលុយអឺរ៉ូនៅលើឆាកអន្តរជាតិផងដែរ។ លោកបានគូសបញ្ជាក់ថា អឺរ៉ុបមិនសុខចិត្តឱបដៃឈរមើលសហរដ្ឋអាម៉េរិកតម្កើងខ្លួន ធ្វើជាអ្នកត្រួតត្រាលើវិស័យពាណិជ្ជកម្មពិភពលោកឡើយ ស្របពេលឥឡូវនេះ កញ្ចប់ទណ្ឌកម្មថ្មីទ្រង់ទ្រាយធំរបស់ទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងទីក្រុងតេហេរ៉ង់បានចូលជាធរមានថ្មីៗនេះ។ ការកត់សម្គាល់របស់រដ្ឋមន្ត្រីសេដ្ឋកិច្ចបារាំងរូបនេះ ធ្វើឡើងបន្ទាប់ពីកញ្ចប់ទណ្ឌកម្មទ្រង់ទ្រាយធំលើវិស័យពាណិជ្ជកម្មប្រេង វិស័យដឹកជញ្ជូនតាមកប៉ាល់ និងវិស័យធនាគាររបស់អ៊ីរ៉ង់ បានចូលជាធរមាននាថ្ងៃច័ន្ទដើមសប្តាហ៍នេះ។
-
យន្តហោះរបស់ក្រុមហ៊ុន Lion Air មួយទៀត ជួបគ្រោះថ្នាក់

ឥណ្ឌូណេស៊ី៖ យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air បានបើកបុកទៅនឹងបង្គោលមួយនៅឯអាកាសយានដ្ឋាន Fatmawati ស្ថិតក្នុងទីក្រុង Bengkulu នៅក្នុងថ្ងៃពុធសប្តាហ៍នេះ ស្របពេលកំពុងត្រៀមខ្លួនហោះហើរឡើង ឆ្ពោះទៅកាន់ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា ហេតុការណ៍បុកនេះ បានធ្វើឲ្យស្លាបខាងឆ្វេងយន្តហោះដាច់ និងបណ្តាលឲ្យជើងហោះហើរដែលពាក់ព័ន្ធធ្វើការពន្យារពេលផងដែរ។ ជាមួយគ្នានេះ ក្រុមហ៊ុន Lion Air បានបញ្ជាក់ប្រាប់ទៅកាន់ភ្នាក់ងារសារព័ត៌មានថា យន្តហោះមួយគ្រឿងផ្សេងទៀតត្រូវបានបញ្ជូនទៅ ដើម្បីដឹកជញ្ជូនជំនួស ក្រុមអ្នកធ្វើដំណើរចំនួន១៤៣នាក់ នៃជើងហោះហើរ JT633 របស់ក្រុមហ៊ុន Lion Air ឆ្ពោះទៅកាន់ទីក្រុងហ្សាកាតា។ សូមជម្រាបផងដែរថា ហេតុការណ៍នេះ បានកើតឡើងក្នុងគ្រាដែលក្រុមអាជ្ញាធរកំពុងបន្តការស្វែងរកសាកសពនៃក្រុមអ្នកធ្វើដំណើរលើយន្តហោះ Lion Air ជើងហោះហើរ JT610 ដែលបានធ្លាក់ចូលទៅក្នុងទឹកសមុទ្រ កាលពីថ្ងៃទី២៩ ខែតុលាកន្លងទៅ ខណៈរបាយការណ៍ដំបូងស្តីពីមូលហេតុពិតប្រាកដ ដែលបណ្តាលឲ្យឧបត្តិហេតុធ្លាក់យន្តហោះនេះកើតឡើង ត្រូវបានគេរំពឹងថា នឹងបង្ហាញនៅចុងខែវិច្ឆិកាខាងមុខ៕
-
ក្រុមហ៊ុន BMW ត្អូញត្អែរពីការធ្លាក់ចុះប្រាក់ចំណេញ ដោយសារតែការចំណាយលើការផលិតរថយន្តប្រើប្រាស់ថាមពលអគ្គិសនី

-
លោក ដូណាល់ ត្រាំ បណ្តាញអគ្គរដ្ឋអាជ្ញាចេញពីមុខតំណែង

-
កិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសអាម៉េរិក និងមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងត្រូវសម្រេចលុបចោលវិញ

-
ចាប់តាំងពីឆ្នាំ២០១៤ ផ្នូរជាង២០០កប់សាកសពរួមគ្នាជាង១២,០០០នាក់ ដែលក្រុមរដ្ឋអ៊ីស្លាមសម្លាប់ត្រូវបានរកឃើញ

អ៊ីរ៉ាក់៖ ផ្នូរកប់ខ្មោចជាង២០០កន្លែង ដែលកប់ខ្មោចរួមជាង១២,០០០នាក់ ក្នុងនោះមានទាំងស្រ្តី កុមារ និងជនពិការផងនោះ ត្រូវបានគេរកឃើញនៅក្នុងប្រទេសអ៊ីរ៉ាក់ គិតចាប់តាំងពីឆ្នាំ២០១៤មក។ បើតាមរបាយការណ៍ស្រាវជ្រាវ របស់អង្គការសហប្រជាជាតិបានបង្ហាញថា មានផ្នូរកប់ខ្មោចរួម ដល់ទៅ២០២ផ្នូរ សរុបមានសាកសពជាង១២,០០០នាក់ នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ដែលត្រូវបានក្រុមភេវរករសម្លាប់។
-
រុស្ស៊ីបាញ់បង្ហោះផ្កាយរណបអឺរ៉ុបដោយជោគជ័យ ក្រោយបរាជ័យបាញ់បង្ហោះគ្រាប់រ៉ុក្តែត ដើម្បីបញ្ជូនអវកាសយានិកទៅកាន់ស្ថានីយអវកាស
