-
ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងមេដឹកនាំពិភពលោកនានាចូលរួមទិវាខួប១០០ឆ្នាំនៃការបញ្ចប់សង្គ្រាមលោកលើកទី១ នៅប្រទេសបារាំង

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានចូលរួមទិវាយុទ្ធសន្តិភាពនៅថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ ជាមួយនឹងមេដឹកនាំពិភពលោកនានានៅឯវិមានសន្តិភាព Arc de Triomphe ក្នុងទីក្រុងប៉ារីស ដើម្បីគោរពវិញ្ញាណក្ខន្ធទាហានពលីជីវិតនៅក្នុងសង្គ្រាមលោកលើកទី១ ដែលបានបញ្ចប់អស់រយៈពេលមួយសតវត្សរ៍មកហើយ គឺនៅវេលាម៉ោង១១ ថ្ងៃទី១១ ខែ១១។
-
ក្រុមប្រទេសផលិតប្រេងដ៏ធំៗលើពិភពលោកពិចារណាកាត់បន្ថយការផលិត បន្ទាប់ពីតម្លៃប្រេងបន្តធ្លាក់ចុះ

បរទេស៖ ក្រុមហ៊ុនផលិតប្រេងធំៗលើពិភពលោកគ្រោងនឹងជួបជុំគ្នា នៅទីក្រុង Abu Dhabi ប្រទេសអារ៉ាប់ប៊ី សាអ៊ូឌីត នៅថ្ងៃអាទិត្យខាងមុខនេះ ដើម្បីពិចារណាលើការកាត់បន្ថយការផលិត ក្រោយពេលមានការធ្លាក់ចុះតម្លៃប្រេងឆៅបន្តបន្ទាប់ ជាហេតុនាំឲ្យមានការបារម្ភថា អាចនឹងកើតមានហានិភ័យដូចឆ្នាំ២០១៤ម្តងទៀត នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CGTN នៅថ្ងៃនេះ។
-
មន្រ្តីជាន់ខ្ពស់សហរដ្ឋអាម៉េរិក និងចិននៅតែបន្តខ្វែងគំនិតគ្នា ពាក់ព័ន្ធនឹងបញ្ហានៅសមុទ្រចិនខាងត្បូង និងសង្គ្រាមពាណិជ្ជកម្ម

សហរដ្ឋអាម៉េរិក៖ ក្នុងជំនួបមន្រ្តីសន្តិសុខ និងការទូតកំពូលរបស់សហរដ្ឋអាមេរិកនិងចិននៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ ចិនបានប្រាប់ចំៗអោយទីក្រុងវ៉ាស៊ីនតោនបញ្ឈប់ការបញ្ជូននាវាចម្បាំង និងយន្តហោះយោធាទៅកៀកបណ្តាកោះ ដែលទីក្រុងប៉េកាំងអះអាងថា ជារបស់ខ្លួននៅសមុទ្រចិនខាងត្បូង តែភាគីអាមេរិកបានតបវិញថា ខ្លួននៅតែហោះ និងបើកនាវានៅទីណាដែលច្បាប់អន្តរជាតិអនុញ្ញាត។
-
រុស្ស៊ីធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចចរចារវាងមេដឹកនំាអាហ្គានីស្ថាន និងក្រុមឧទ្ទាមតាលីបង់

-
លោក ដូណាល់ ត្រាំ សម្តែងការមិនពេញចិត្ត ចំពោះគំនិតរបស់ប្រធានាធិបតីបារំាង ក្នុងការបង្កើតកងទ័ពអឺរ៉ុប

សហរដ្ឋអាម៉េរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសម្ដែងការមិនពេញចិត្តជាខ្លាំង ចំពោះគំនិតរបស់សមភាគីបារំាំងលោក អែមម៉ានុយអែល ម៉ាក្រុង ក្នុងការបង្កើតកងទ័ពអឺរ៉ុប ហើយលោក ត្រាំ ថែមទំាងបានចាត់ទុកថា គំនិតនេះ គឺជាការប្រមាថមួយ។ លោក ដូណាល់ ត្រាំ បានកត់សម្គាល់បែបនេះ ដើម្បីជាការឆ្លើយតបទៅនឹងលោក អែមម៉ានុយអែល ម៉ាក្រុង ដែលបានលើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុ Europe 1 នាពេលថ្មីៗនេះថា អឺរ៉ុបគួរតែបង្កើតកងទ័ពផ្ទាល់ខ្លួន ដើម្បីការពារខ្លួនឯងដោយមិនចាំបាច់ពឹងផ្អែកតែទៅលើសហរដ្ឋអាមេរិក ។
-
អារ៉ាប៊ីសាអូឌីតស្នើអោយសហរដ្ឋអាម៉េរិកបញ្ឈប់ការផ្គត់ផ្គង់ប្រេងចាក់យន្តហោះចម្បំាងនៅក្នុងសង្គ្រាមនៅប្រទេសយ៉េមែន

អារ៉ាប៊ីសាអូឌីត៖ អារ៉ាប៊ីសាអូឌីតបានជម្រុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការផ្គត់ផ្គង់ប្រេងដល់យន្ដហោះចម្បាំងរបស់ខ្លួន ដែលកំពុងដឹកនាំក្រុមចំរុះអារ៉ាប់ ក្នុងការវាយប្រហារតាមផ្លូវអាកាស ប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូទីគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសយ៉េមែន ពីព្រោះបច្ចុប្បន្នទីក្រុង រីយ៉ាដ អាចដោះស្រាយការផ្គត់ផ្គង់ប្រេងនៅលើអាកាសដោយខ្លួនឯង។
-
ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅនៅសហរដ្ឋអាម៉េរិក ផ្តាច់ជីវិតមនុស្សកើនជិត១០នាក់ និង១៥០.០០០នាក់បង្ខំចិត្តភៀសខ្លួនជាបន្ទាន់

សហរដ្ឋអាម៉េរិក៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មនុស្ស០៩នាក់ត្រូវបានគេអះអាងថា បាត់បង់ជីវិត និងច្រើនជាង១៥០.០០០នាក់ទៀតបង្ខំចិត្ត ភៀសខ្លួនទៅកាន់ទីមានសុវត្ថិភាព ខណៈភ្លើងឆេះព្រៃដ៏កំណាចចំនួន០៣ កំពុងលេបត្របាក់ភាគខាងជើង និងខាងត្បូងរដ្ឋកាលីហ្វរញ៉ា ដោយពួកវាបានបំផ្លិចបំផ្លាញសំណង់អគាររាប់ពាន់ខ្នង ឈានមកដល់ថ្ងៃចុងសប្តាហ៍នេះ ។
-
សហរដ្ឋអាម៉េរិកបញ្ចេញកញ្ចប់ទណ្ឌកម្មថ្មីបន្ថែមទៀតប្រឆាំងនឹងរុស្ស៊ី

-
អនុប្រធានាធិបតីសហរដ្ឋអាម៉េរិកគ្រោងធ្វើដំណើរទស្សនកិច្ចផ្លូវការទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក

សហរដ្ឋអាម៉េរិក៖ សេតវិមានសហរដ្ឋអាម៉េរិកបានប្រកាសថា អនុប្រធានាធិបតីអាម៉េរិកលោក Mike Pence នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក ចាប់ពីថ្ងៃទី១១ ដល់ទី១៨ ខែវិច្ឆិកាខាងមុខនេះ។ យោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមានបានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនោះ លោក Mike Pence នឹងត្រូវធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន សង្ហិបុរី អូស្រា្តលី និងប៉ាពូញ៊ូហ្គីណេ ហើយលោក Pence ក៏នឹងតំណាងឲ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ ចូលរួមកិច្ចប្រជុំកំពូលសហរដ្ឋអាម៉េរិក-អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីខាងកើតនៅប្រទេសសង្ហិបុរី ព្រមទាំងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា (APEC) នៅក្នុងប្រទេសប៉ាពូញ៊ូហ្គីណេ ផងដែរ។ បើតាមសេចក្តីថ្លែងការណ៍របស់សេតវិមានដដែល ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកលោក Jonh Bolton ក៏នឹងត្រូវអមដំណើរជាមួយលោក Mike Pence ទៅចូលរួមកិច្ចប្រជុំនោះផងដែរ ខណៈលោក Pence ក៏មានគម្រោងជួបពិភាក្សាជាមួយមេដឹកនាំមកពីប្រទេសជប៉ុន សង្ហិបុរី ឥណ្ឌា ប៉ាពូញ៊ូហ្គីណេ និងអូស្ត្រាលី៕ម.ន
-
សហរដ្ឋអាម៉េរិកបដិសេធការសុំសិទ្ធិជ្រកកោនទៅឲ្យអ្នកឆ្លងដែនខុសច្បាប់
