-
ទីប្រឹក្សាសន្តិសុខសហរដ្ឋអាម៉េរិកអះអាងថា ប្រទេសខ្លួនប្រឆាំងដាច់ខាតចំពោះសកម្មភាពយោធាឯកតោភាគីរបស់ចិននៅដែនសមុទ្រចិនខាងត្បូង

សិង្ហបុរី៖ ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកលោក ចន បូលតុន បាននិយាយថា ប្រទេសរបស់លោកជំទាស់ជាដាច់ខាតចំពោះការធ្វើសកម្មភាពយោធាឯកតោភាគីរបស់ចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ខណៈក្រុមមន្ត្រីអាម៉េរិកក៏បានព្រមានទីក្រុងប៉េកាំងឲ្យដករាល់មីស៊ីលដែលខ្លួនបានដំឡើងនៅលើទីប្រជុំកោះជម្លោះ ស្ព្រេតលី ផងដែរ។ ការលើកឡើងរបស់លោក ធ្វើឡើងនៅពេលថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានក្នុងប្រទេសសិង្ហបុរី នាឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ហើយលោកថែមទាំងបានគូសបញ្ជាក់ទៀតថា សន្ទុះនៃការធ្វើសេរីភាពនាវាចរនៅក្នុងតំបន់ជម្លោះរបស់អាម៉េរិកបានកើនឡើង។ ការលើកឡើងនេះដែរ កើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយក្រុមមន្ត្រីកំពូលអាម៉េរិក និងចិនបានជួបប្រជុំគ្នានៅក្នុងជំនួបទ្វេភាគីមួយ ជាទីដែលទីក្រុងប៉េកាំង បានស្នើឱ្យទីក្រុងវ៉ាស៊ីនតោនបញ្ឈប់បញ្ជូននាវាពិឃាត និងយន្ដហោះចម្បាំងរបស់ខ្លួនមកកាន់តំបន់ជម្លោះក្នុងសមុទ្រចិនខាងត្បូង និងបញ្ជៀសរាល់សកម្ម ភាពដែលអាចបំផ្លាញដល់អធិបតេយ្យភាពរបស់ចិន និងផលប្រយោជន៍សន្តិសុខ។ បើតាមសេចក្ដីថ្លែងការណ៍រួមចេញផ្សាយក្រោយជំនួបនេះ សហរដ្ឋអាម៉េរិក និងចិនបានឈានដល់ការឯកភាពគ្នា លើការប្ដេជ្ញាចិត្តមិនប្រឈមមុខដាក់គ្នាព្រមទាំងគាំទ្រដល់ការដោះស្រាយជម្លោះនៅតំបន់ជម្លោះដោយសន្តិវិធី៕
-
ប្រធានាធិបតីសហរដ្ឋអាម៉េរិកហៅរបាយការណ៍អំពីទីតាំងផលិតមីស៊ីលរបស់កូរ៉េខាងជើងថា ជាព័ត៌មានក្លែងក្លាយ

-
រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងនឹងធ្វើទស្សនកិច្ចជិតមួយសប្តាហ៍ទៅកាន់សហរដ្ឋអាម៉េរិក ដើម្បីពិភាក្សារឿងកូរ៉េខាងជើង

កូរ៉េខាងត្បូង៖ សារព័ត៌មាន យ៉ុនហាប់ របស់កូរ៉េខាងត្បូងបានចេញផ្សាយថា រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង បានចាកចេញទៅកាន់សហរដ្ឋអាម៉េរិកហើយ នៅក្នុងថ្ងៃអង្គារ៍នេះ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃ ស្របពេលដែលមានការរំពឹងទុកអំពីភាពខុសគ្នា ដែលអាចកើតមានរវាងសម្ព័ន្ធទាំងពីរ ទៅលើរបៀបដើម្បីសម្រេចឱ្យបាននូវការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
-
អ៊ីស្រាអែលបើកការវាយប្រហារតាមផ្លូវអាកាសកម្ទេចស្ថានីយ៍ទូរទស្សន៍ហាម៉ាស់ នៅតំបន់កាហ្សា

-
ចំនួនអ្នកស្លាប់កើនដល់៤៤នាក់ហើយ ដោយសារអំណាចភ្លើងឆេះព្រៃក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក

សហរដ្ឋអាម៉េរិក៖ តួលេខជនរងគ្រោះបាត់បង់ជីវិត បណ្តាលមកពីអំណាចភ្លើងឆេះព្រៃដ៏សន្ធោរសន្ធៅវាយប្រហាររដ្ឋកាលីហ្វ័រញ៉ា បានបន្តកើនឡើងដល់៤៤នាក់ហើយ ក្រោយសាកសពមនុស្ស១៣នាក់ត្រូវគេរកឃើញ និងជាច្រើននាក់ទៀតកំពុងបន្តបាត់ខ្លួន។ រដ្ឋភាគពាយ័ព្យនៃសហរដ្ឋអាម៉េរិកគឺ អាឡាស្កា បានបញ្ចូនក្រុមភ្នាក់ងារពន្លត់អគ្គីភ័យរបស់ខ្លួនជាបន្ទាន់ទៅកាន់រដ្ឋកាលីហ្វរញ៉ា ដើម្បីជួយពន្លត់ភ្លើងឆេះព្រៃនៅភាគខាងជើងរដ្ឋ ឈ្មោះថា ខេម ហ្វាយអឺ។
-
អង្គការលើកលែងទោសអន្តរជាតិដកពានរង្វាន់កិត្តិយសផ្នែកសិទ្ធិមនុស្សពីលោកស្រី អ៊ុងសាន ស៊ូជី

-
កិច្ចព្រមព្រៀងទិញយន្តហោះតម្លៃ២១ពាន់លានដុល្លារអាម៉េរិក ត្រូវបានចុះហត្ថលេខាក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍យន្តហោះនៅប្រទេសចិន

-
សហរដ្ឋអាម៉េរិកពិចារណាដំឡើងពន្ធលើរថយន្តនាំចូល២៥ភាគរយ ដើម្បីធានាសន្តិសុខឧស្សាហកម្មរថយន្តរបស់ខ្លួន

សហរដ្ឋអាម៉េរិក៖ ក្រសួងពាណិជ្ជកម្មអាម៉េរិកបានប្រគល់ជូនសេចក្តីព្រាងសំណើមួយទៅសេតវិមាន ស្តីពីការស៊ើបអង្កេតរបស់ខ្លួនថា តើត្រូវបង្កើនពន្ធ២៥ភាគរយលើរថយន្តនាំចូលដែរឬទេ? នេះបើតាមមន្ត្រីសេតវិមាន២នាក់ឲ្យដឹង និងចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី១៣ វិច្ឆិកា ២០១៨នេះ។ ប្រភពឲ្យដឹងថា សេចក្តីព្រាងសំណើដែលរៀបចំក្នុងបំណងរក្សាស្ថិរភាពឧស្សាហកម្មផលិតរថយន្តក្នុងសហរដ្ឋអាម៉េរិកមួយនេះនឹងត្រូវពិភាក្សាគ្នាបន្ថែមទៀត ក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ ក្រោមរដ្ឋបាលរបស់លោកដូណាល់ ត្រាំ។ ការបញ្ជូនសំណើនេះ ត្រូវបានធ្វើឡើង ក្រោយពេលមានការស៊ើបអង្កេតរបស់ក្រុមហ៊ុនផលិតរថយន្តធំៗជូនដំណឹងទៅក្រសួងពាណិជ្ជកម្ម កាលពីខែកក្តដាថា ការដំឡើងពន្ធ២៥ភាគរយលើរថយន្ត និងគ្រឿងការពាររថយន្តទាំងនេះនឹងបង្កើនទំហំលក់រថយន្តអាម៉េរិក៨៣ពាន់លានដុល្លារអាម៉េរិកប្រចាំឆ្នាំ ហើយផ្តល់ការងាររាប់លាននាក់។
-
អនុប្រធានាធិបតីសហរដ្ឋអាម៉េរិក និងនាយករដ្ឋមន្ត្រីជប៉ុនឆ្លៀតពិភាក្សាគ្នាលើបញ្ហាមួយចំនួន មុនពេលធ្វើដំណើរទៅកាន់សង្ហិបុរី

ជប៉ុន៖ សារព័ត៌មាន NHK របស់ជប៉ុនបានចុះផ្សាយថា នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីន ហ្សូអាបេ និងអនុប្រធានាធិបតីអាម៉េរិកលោក ម៉ៃ ផេន មានគម្រោងជួបពិភាក្សាគ្នានៅក្នុងទីក្រុងតូក្យូ នាថ្ងៃអង្គារ៍នេះ ខណៈរដ្ឋាភិបាលប្រទេសទាំងពីរកំពុងរៀបចំចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយសន្យាផ្តល់កិច្ចសហប្រតិបត្តិការកាន់តែច្រើនទៅលើបញ្ហាជាច្រើន។
-
នាយករដ្ឋមន្ត្រីចិនជំរុញឱ្យមានកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្ររវាងចិន និងសង្ហិបុរីនៅក្នុងកម្រិតថ្មីមួយ

សង្ហិបុរី៖ សារព័ត៌មាន CGTN របស់ចិនបានចេញផ្សាយថា នាយករដ្ឋមន្ត្រីចិនលោក លី ខឺឈាង បាននិយាយថា ទីក្រុងប៉េកាំងនឹងធ្វើការលើកកម្ពស់ការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយសង្ហិបុរី តាមរយៈធ្វើឱ្យស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក ក៏ដូចជាជំរុញទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរនៅក្នុងកម្រិតថ្មីមួយ។