Category: ព័ត៌មានអន្តរជាតិ

  • មេដឹកនាំអាស៊ានអះអាងថា សង្គ្រាមពាណិជ្ជកម្មកំពុងដាក់សម្ពាធ និងគំរាមកំហែងដល់ស្ថិរភាពកំណើនសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍

    មេដឹកនាំអាស៊ានអះអាងថា សង្គ្រាមពាណិជ្ជកម្មកំពុងដាក់សម្ពាធ និងគំរាមកំហែងដល់ស្ថិរភាពកំណើនសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍

    សិង្ហបុរី៖ មេដឹកនាំប្រទេសសមាជិកអាស៊ានទាំង១០ បានបង្ហាញក្តីព្រួយបារម្ភរបស់ខ្លួនចំពោះការកើនឡើងនៃនិន្នាការគាំពារនិយម សកម្មភាពពាណិជ្ជកម្មឯកតោភាគី និងសង្គ្រាមពាណិជ្ជកម្មរបស់ប្រទេសមហាអំណាចមួយចំនួន។ មេដឹកនាំអាស៊ានបានលើកឡើងថា សកម្មភាពទាំងនេះ បាននិងកំពុងតែដាក់សម្ពាធ និងគំរាមកំហែងដល់ស្ថិរភាពកំណើនសេដ្ឋកិច្ច និងវិបុលភាពនៃតំបន់ ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍។ កង្វល់របស់មេដឹកនាំអាស៊ាន បានស្តែងឡើងពិធីពិសាអាហារការងារថ្ងៃត្រង់ ក្រោមប្រធានបទ «ពាណិជ្ជកម្មសេរី និងសេដ្ឋកិច្ចសកលលោក» នៅក្នុងថ្ងៃពុធសប្តាហ៍នេះ នៅប្រទេសសិង្ហបុរី ទីដែលមេដឹកនាំអាស៊ានកំពុងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធជាច្រើនផ្សេងទៀត។ ក្រៅពីមេដឹកនាំអាស៊ានទាំង១០ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ចាសស្ទីន ទ្រូដូ នាយករដ្ឋមន្រ្តីកាណាដា លោក សេបាសស្ទៀន ពីណេរ៉ា ប្រធានាធិបតីនៃសាធារណរដ្ឋឈីលី និងនាយកគ្រប់គ្រងមូលនិធិហិរញ្ញវត្ថុអន្តរជាតិ (IMF) ស្រី គ្រីស្ទីន ឡាហាដ។ មេដឹកនាំអាស៊ានក៏បានចាត់ទុកការជួបនេះ គឺជាវេទិកាដ៏កម្រមិនធ្លាប់មានពីមុនមក ហើយស្ថិតក្រោមប្រធានបទមួយប្រកបដោយសារសំខាន់ណាស់សម្រាប់តំបន់ និងសកល នៅក្នុងបរិការណ៍សេដ្ឋកិច្ច និងពាណិជ្ជកម្មបច្ចុប្បន្ន។ មេដឹកនាំអាស៊ានបានគូសបញ្ជាក់ក្នុងនោះថា ដើម្បីឆ្លើយតបនឹងក្នុងបរិកាណ៍នៃការកើនឡើងនៃនិន្នាការគាំពារនិយម សកម្មភាពពាណិជ្ជកម្មឯកតោភាគី និងសង្គ្រាមពាណិជ្ជកម្មនេះ អាស៊ានកំពុងតែប្រឹងប្រែងជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ឲ្យកាន់តែស៊ីជម្រៅ តាមរយៈការពន្លឿនការធ្វើពាណិជ្ជកម្មសេរី។ ក្នុងកិច្ចប្រជុំនោះដែរ មេដឹកនាំទាំងអស់បានឯកភាពគ្នាក្នុងការចេញសេចក្តីប្រកាសរបស់ប្រធានកិច្ចប្រជុំអាហារថ្ងៃត្រង់ ដែលរៀបចំដោយលោក លី ស៊ានឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី៕ម.ន

  • ភ្លើងឆេះព្រៃដ៏កំណាចនៅរដ្ឋកាលីហ្វ័រញ៉ា៖ ចំនួនអ្នកស្លាប់កើនដល់៥០នាក់ហើយ

    ភ្លើងឆេះព្រៃដ៏កំណាចនៅរដ្ឋកាលីហ្វ័រញ៉ា៖ ចំនួនអ្នកស្លាប់កើនដល់៥០នាក់ហើយ

    សហរដ្ឋអាម៉េរិក៖ សារព័ត៌មាន CGTN របស់ចិនបានចេញផ្សាយថា តួលេខជនរងគ្រោះបាត់បង់ជីវិត ក្នុងករណីភ្លើងឆេះព្រៃនៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា បានកើនឡើងដល់៥០នាក់ហើយ ខណៈចំនួននេះ ត្រូវរំពឹងថា នឹងបន្តកើនឡើងថែមទៀត។ គិតត្រឹមយប់ថ្ងៃអង្គារ៍សប្តាហ៍នេះ ខេម ហ្វាយអឺ បានដុតបំផ្លាញផ្ទៃដីទំហំជាង ៥២,០០០ហិកតា និងត្រូវគ្រប់គ្រងបានតែ៣៥ភាគរយប៉ុណ្ណោះ។

  • សហរដ្ឋអាម៉េរិកនៅតែគ្មានភ័ស្តុតាងចោទប្រកាន់អារ៉ាប៊ីសាអូឌីត ពាក់ព័ន្ធនឹងការសម្លាប់លោក ខាហ្សូកជី បើទោះជាមានខ្សែអាត់សំឡេងនៃការធ្វើឃាតក៏ដោយ

    សហរដ្ឋអាម៉េរិកនៅតែគ្មានភ័ស្តុតាងចោទប្រកាន់អារ៉ាប៊ីសាអូឌីត ពាក់ព័ន្ធនឹងការសម្លាប់លោក ខាហ្សូកជី បើទោះជាមានខ្សែអាត់សំឡេងនៃការធ្វើឃាតក៏ដោយ

    សហរដ្ឋអាម៉េរិក៖ ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកលោក ចន បូលតុន បានគូសបញ្ជាក់ថា ខ្សែអាត់សំឡេងនៃការធ្វើឃាតអ្នកកាសែតជនជាតិអារ៉ាប៊ីសាអូឌីត លោក ចាម៉ាល់ ខាហ្សូកជី គឺពុំមានភ័ស្តុតាងជាក់លាក់ណាមួយ ដែលអាចបញ្ជាក់ថា ព្រះអង្គម្ចាស់ស្នងរាជ្យអារ៉ាប៊ីសាអូឌីត មហាំម៉េដ ប៊ីន សាល់ម៉ាន់ មានជាប់ពាក់ព័ន្ធក្នុងរឿងនេះឡើយ។

  • រុស្ស៊ីអះអាងថា សមយុទ្ធយោធារបស់អង្គការ NATO នៅប្រទេសន័រវែស មានចេតនាប្រឆាំងនឹងប្រទេសខ្លួន

    រុស្ស៊ីអះអាងថា សមយុទ្ធយោធារបស់អង្គការ NATO នៅប្រទេសន័រវែស មានចេតនាប្រឆាំងនឹងប្រទេសខ្លួន

    រុស្ស៊ី៖ សូមរំលឹកថា សមយុទ្ធយោធាទ្រង់ទ្រាយធំ ទ្រីឌេន ជំាងឆើ របស់អង្គការណាតូ ត្រូវបានធ្វើឡើងនៅឯឈូងសមុទ្រ និងដែនដីរបស់ប្រទេសន័រវែស កាលពីថ្ងៃទី២៥ ខែតុលា រហូតដល់ថ្ងៃទី០៧ ខែវិច្ឆិកាកន្លងទៅ។ សមយុទ្ធយោធានេះមានការចូលរួមពីកងទ័ព៥០,០០០នាក់ មកពីប្រទេសចំនួន៣១ យន្ដហោះចម្បាំង ២៥០គ្រឿង នាវាចម្បាំង៦៥គ្រឿង និងរថពាសដែក ព្រមទាំងរថក្រោះ១០,០០០គ្រឿង។

  • ប្រមុខការទូតអ៊ីរ៉ង់៖ ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក មិនអាចមានផលប៉ះពាល់ខ្លាំងទៅលើការនាំចេញប្រេងប្រទេសខ្លួនឡើយ

    ប្រមុខការទូតអ៊ីរ៉ង់៖ ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក មិនអាចមានផលប៉ះពាល់ខ្លាំងទៅលើការនាំចេញប្រេងប្រទេសខ្លួនឡើយ

    អ៊ីរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក ម៉ូហាម៉េដ ចាហ្វាដ ហ៊្សារីស បាននិយាយថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក នឹងមិនមានផលប៉ះពាល់ខ្លាំងលើការនាំចេញប្រេងរបស់អ៊ីរ៉ង់ឡើយ ទោះបីជាមានការគំរាមកំហែងជាបន្តបន្ទាប់របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការកាត់បន្ថយវាដល់ចំណុចសូន្យក៏ដោយ។

  • អធិការបតីអាល្លឺម៉ង់ចេញមុខគាំទ្រសំណើរបស់ប្រធានាធិបតីបារំាងក្នុងការបង្កើតកងទ័ពអឺរ៉ុប

    អធិការបតីអាល្លឺម៉ង់ចេញមុខគាំទ្រសំណើរបស់ប្រធានាធិបតីបារំាងក្នុងការបង្កើតកងទ័ពអឺរ៉ុប

    អាល្លឺម៉ង់៖ បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ចាត់ទុកគម្រោងបង្កើតកងទ័ពអឺរ៉ុប ជារឿងមាក់ងាយសហរដ្ឋអាម៉េរិកនោះ អធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែឡា មឺហ្គែល បានប្រកាសច្បាស់ៗថា អឺរ៉ុបត្រូវការកងទ័ពមួយពិតប្រាកដ។ ក្នុងកិច្ចប្រជុំសភាអឺរ៉ុបក្នុងទីក្រុង ស្ទ្រេតប៊ឺគ មេដឹកនាំអាល្លឺម៉ង់រូបនេះក៏ស្នើឱ្យបង្កើតក្រុមប្រឹក្សាសន្តិសុខអឺរ៉ុប ដែលនឹងទទួលបន្ទុកគោលនយោបាយសន្តិសុខ និងការការពាររបស់ទ្វីបមួយនេះផងដែរ។ នៅចំពោះមុខសមា

  • វៀតណាមនាំចេញកៅស៊ូបានជាង១,២លានតោន ក្នុងពេល១០ខែឆ្នាំ២០១៨កន្លងមកនេះ

    វៀតណាមនាំចេញកៅស៊ូបានជាង១,២លានតោន ក្នុងពេល១០ខែឆ្នាំ២០១៨កន្លងមកនេះ

    វៀតណាម៖ ប្រទេសវៀតណាមបាននាំចេញកៅស៊ូជាង១,២លានតោន មានតម្លៃជិត១,៧ពាន់លានដុល្លារអាម៉េរិក អំឡុងរយៈពេល១០ ចាប់ពីខែមករា ដល់តុលា ២០១៨ កើនឡើង១៣,៤ភាគរយ ប៉ុន្តែចំណូលធ្លាក់ចុះ៧,៦ភាគរយទៅវិញ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន ហ្ស៊ីនហួរ កាលពីម្សិលមិញ ដោយផ្អែកតាមរបាយការណ៍របស់សមាគមកៅស៊ូវៀតណាម។

  • ក្រុមហ៊ុនអាកាសចរណ៍ថ្មីមួយទៀតនៅវៀតណាម បោះទុនវិនិយោគជាង៣០លានដុល្លារអាម៉េរិក ចាប់ផ្តើមដំណើរការនាចុងឆ្នាំនេះ

    ក្រុមហ៊ុនអាកាសចរណ៍ថ្មីមួយទៀតនៅវៀតណាម បោះទុនវិនិយោគជាង៣០លានដុល្លារអាម៉េរិក ចាប់ផ្តើមដំណើរការនាចុងឆ្នាំនេះ

    វៀតណាម៖ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមថ្មីមួយឈ្មោះថា Bamboo Airways ទើបតែទទួលបានអាជ្ញាប័ណ្ណ ហើយនឹងត្រូវចាប់ផ្តើមធ្វើប្រតិបត្តិការជាផ្លូវការនាចុងឆ្នាំនេះ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channelnewsasia នៅថ្ងៃពុធនេះ។ Bamboo Airways បានសម្រេចបោះទុនប្រមាណ៧០០ពាន់លានដុង ឬ ៣០,៤លានដុល្លារ ជាមួយនឹងការបម្រើការហោះហើរថ្នាក់ជាតិ និងអន្តរជាតិចំនួន១០០ជើង ដោយផ្តោតសំខាន់លើការធ្វើដំណើរត្រង់ រវាងទីក្រុងជាច្រើននៅលើពិភពលោក និងទីតាំងទេសចរណ៍ល្បីៗនៅក្នុងប្រទេសវៀតណាម។ Bamboo Airways ត្រូវបានគេដឹងថាជាកម្មសិទ្ធិរបស់មហាសេដ្ឋីម្នាក់ ក្នុងប្រទេសវៀតណាម មានឈ្មោះថា Trinh Van Quyet ។

  • ចិនចាប់ផ្តើមឲ្យមនុស្សសប្បនិម្មិតអានព័ត៌មានប្រចាំថ្ងៃ មើលទៅដូចមនុស្សពិតៗ

    ចិនចាប់ផ្តើមឲ្យមនុស្សសប្បនិម្មិតអានព័ត៌មានប្រចាំថ្ងៃ មើលទៅដូចមនុស្សពិតៗ

    ចិន៖ ទូរទស្សន៍រដ្ឋរបស់ចិន ហ្ស៊ីនហួរ បានចាប់ផ្តើមដំណើរការ ការអានព័ត៌មានដោយមនុស្សសប្បនិម្មិត ឬអ្នកអានព័ត៌មាន AI ឬ អ្នកអានព័ត៌មានដោយប្រើប្រាស់បញ្ញាខួរក្បាលសប្បនិម្មិត ដោយមានសំឡេងជាភាសាអង់គ្លេស និងភាសាចិនថ្មីៗនេះ។ អ្នកអានព័ត៌មាន AI ឈ្មោះ Zhang Zhao បានចាប់ផ្តើមអានព្រឹត្តិការណ៍ព័ត៌មាន តាមរយៈបច្ចេកវិទ្យា AI រួមបញ្ចូលជាមួយសំឡេង ដើម្បីឲ្យដូចជាការអានពិតៗ ដោយក្នុងវីដេអូនេះ អ្នកអានព័ត៌មាន AI បាននាំអារម្មណ៍ប្រិយមិត្តអ្នកទស្សនា ឲ្យទៅចាប់អារម្មណ៍លើមន្ត្រីម្នាក់នៃប្រទេសប៉ាណាម៉ា និងអ្នកជំនួញចិនដ៏ល្បី Jack Ma និយាយអ្វីមួយ។

  • មេដឹកនាំសហរដ្ឋអាម៉េរិក និងជប៉ុនពិភាក្សារឿងពាណិជ្ជកម្ម និងបញ្ហាកូរ៉េខាងជើងមុនកិច្ចប្រជុំ APEC

    មេដឹកនាំសហរដ្ឋអាម៉េរិក និងជប៉ុនពិភាក្សារឿងពាណិជ្ជកម្ម និងបញ្ហាកូរ៉េខាងជើងមុនកិច្ចប្រជុំ APEC

    ជប៉ុន៖ អនុប្រធានាធិបតីអាម៉េរិកលោក ម៉ៃ ផេន បាននិយាយថា ការធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយជប៉ុន គឺជាវិធីដ៏ល្អបំផុត ដើម្បីដោះស្រាយអតុល្យភាពពាណិជ្ជកម្ម ដែលទីក្រុងវ៉ាស៊ីនតោននិយាយថា ខ្លួនបានធ្វើឲ្យផលិតផលសហរដ្ឋអាម៉េរិកមានឧបសគ្គ។