-
រដ្ឋបាលលោក ដូណាល់ ត្រាំ សម្រេចប្រគល់ប័ណ្ណសម្គាល់ខ្លួនឱ្យអ្នកយកព័ត៌មាន CNN ចូលយកព័ត៌មានក្នុងសេតវិមានវិញ ក្រោយតុលាចេញបញ្ជា

សហរដ្ឋអាម៉េរិក៖ សេតវិមានសហរដ្ឋអាម៉េរិកបានលើកឡើងនៅថ្ងៃសុក្រសប្តាហ៍នេះថា ខ្លួននឹងប្រគល់ប័ណ្ណសម្គាល់ខ្លួនជាបណ្តោះអាសន្នដល់អ្នកយកព័ត៌មាន CNNលោក ជីម អាខូស្តា ដើម្បីឆ្លើយតបទៅនឹងបទបញ្ជារបស់ចៅក្រមសហព័ន្ធ។ ចៅក្រមសហព័ន្ធនៅថ្ងៃសុក្រម្សិលមិញ បានចេញបញ្ជាឲ្យរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ប្រគល់ប័ណ្ណសម្គាល់ខ្លួនសម្រាប់ចូលយកព័ត៌មានឲ្យអ្នករាយការណ៍ព័ត៌មានរបស់ភ្នាក់ងារសារព័ត៌មាន CNN លោក ជីម អាខូស្តា ដើម្បីមានសិទ្ធិក្នុងការចូលរួមយកព័ត៌មាននៅសេតវិមានវិញ។ សូមរំលឹកថា ទីភ្នាក់ងារសារព័ត៌មាន CNN បានស្នើសុំឲ្យចៅក្រមបង្ខំឲ្យសេតវិមានប្រគល់មកវិញភ្លាមៗនូវប័ណ្ណសម្គាល់ខ្លួន ដែលបានប្រគល់ឲ្យលោក អាខូស្តា ដែលជាអ្នកទទួលបន្ទុកយកព័ត៌មានប្រចាំនៅសេតវិមាន មកពីស្ថានីយទូរទស្សន៍ CNN ដើម្បីអនុញ្ញាតឲ្យលោកចូលទៅកាន់សេតវិមាន យកសន្និសីទសារព័ត៌មាន និងព្រឹត្តិការណ៍ផ្សេងទៀត។ ការស្នើសុំនេះត្រវបានធ្វើឡើង ខណៈបណ្តឹងនៃការដកហូតប័ណ្ណសម្គាល់ខ្លួនរបស់លោកបាននឹងកំពុងបន្ត៕
-
គម្រោងធ្វើមាតុភូមិនិវត្តន៍ជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា៧០០,០០០ទៅមីយ៉ាន់ម៉ាវិញ ត្រូវបានលុបចោល

-
ចំនួនអ្នកស្លាប់កើនដល់៦៦នាក់ និង៦០០នាក់បាត់ខ្លួន ក្នុងហេតុការណ៍ភ្លើងឆេះព្រៃដ៏កំណាចនៅសហរដ្ឋអាម៉េរិក

-
សហរដ្ឋអាម៉េរិកអះអាងថា សមុទ្រចិនខាងត្បូងមិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់ប្រទេសណាមួយឡើយ

សិង្ហបុរី៖ អនុប្រធានាធិបតីអាម៉េរិកលោក ម៉ៃ ផេន បានបញ្ជាក់នៅថ្ងៃសុក្រនេះថា តំបន់សមុទ្រចិនខាងត្បូង មិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់ប្រទេសជាតិណាមួយឡើយ ហើយសហរដ្ឋអាម៉េរិកនឹងនៅតែបន្តធ្វើការចល័តនាវា ព្រមទាំងយន្តហោះទៅគ្រប់ទីទាំងកន្លែងឲ្យតែច្បាប់អន្តរជាតិអនុញ្ញាត។ កន្លងមក សហរដ្ឋអាម៉េរិកតែងធ្វើយុទ្ធនាការសេរីភាពនៃនាវាចរណ៍របស់ខ្លួន នៅដែនសមុទ្រមានជម្លោះនេះ ហើយទង្វើនេះ បានធ្វើឲ្យចិនខឹងសម្បារជាខ្លាំង ដោយនិយាយថា ជាការគំរាមកំហែងដល់អធិបតេយ្យភាពរបស់ខ្លួន។ ចិន ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និងតៃវ៉ាន់ សុទ្ធតែមានការទាមទារចំណែករៀងៗខ្លួននៅសមុទ្រចិនខាងត្បូង ជាតំបន់ដែលមានទំហំពាណិជ្ជកម្មប្រមាណ៣ទ្រីលានដុល្លារក្នុងមួយឆ្នាំៗ។ លើកឡើងរបស់អនុប្រធានាធិបតីអាម៉េរិកនេះ នឹងធ្វើឲ្យទើសចិត្តចិនកាន់តែខ្លាំងថែមទៀត ស្របពេលដែលទីក្រុងប៉េកាំងបានប្រកាសទាមទារចំណែកស្ទើរតែទាំងស្រុងនៃតំបន់ផ្លូវសមុទ្រយុទ្ធសាស្ត្រមួយនេះ៕ម.ន
-
អនុប្រធានាធិបតីអាម៉េរិកបញ្ជាក់ជាថ្មី ពីគម្រោងជួបគ្នាជាលើកទី២របស់លោកត្រាំ និង គីម ជុង អ៊ុន ប្រាកដជាមាននៅឆ្នាំ២០១៩

-
ថៃនឹងបន្តវេនធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន

-
រដ្ឋាភិបាលអូស្ត្រាលីទម្លាក់ប្រាក់១,៤ពាន់លានដុល្លារអាម៉េរិក ជួយដល់សហគ្រាសខ្នាចតូច

-
ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងធ្វើទស្សនកិច្ចដ៏ភ្ញាក់ផ្អើលនៅទីតំាងធ្វើតេស្តអាវុធថ្មីដែលបំពាក់ដោយបច្ចេកវិទ្យាទំនើប

-
សហរដ្ឋអាម៉េរិកប្រកាសដាក់ទណ្ឌកម្មជនជាតិអារ៉ាប៊ីសាអូឌីតចំនួន១៧នាក់ ជុំវិញករណីសម្លាប់អ្នកកាសែត ខាហ្សូកជី នៅប្រទេសតួកគី

-
លោក ពូទីន ថ្លែងថា រុស្ស៊ីត្រូវការកិច្ចចរចាបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាអធិបតេយ្យភាពដែនកោះជាមួយជប៉ុន
