-
ភរិយារបស់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី រងការចោទប្រកាន់ចំនួន២ករណីពីបទទទួលប្រាក់សំណូកជាង៤៥លានដុល្លារអាម៉េរិក

ម៉ាឡេស៊ី៖ ក្រុមរដ្ឋអាជ្ញាធរម៉ាឡេស៊ី នៅថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ បានចោទប្រកាន់លោកស្រី រ៉ូស្មាស់ ម៉ាន់ស័រ ដែលជាភរិយារបស់អតីតនាយករដ្ឋមន្ត្រី ម៉ាឡេស៊ីលោក ណាជីប រ៉ាហ្សាក់ ពីបទគំរាមទារប្រាក់ និងទទួលប្រាក់សំណូកដែលមានទឹកប្រាក់សរុបចំនួន១៨៩លានរីងហ្គីត ឬស្មើនឹង៤៥,១២លានដុល្លារអាម៉េរិកពីក្រុមហ៊ុនមួយដែលធ្វើគម្រោងរបស់រដ្ឋាភិបាល។
-
អនុប្រធានាធិបតីសហរដ្ឋអាម៉េរិកអះអាងថា លោក ត្រាំ គ្រោងជួបលោក គីម នៅឆ្នាំក្រោយ និងព្រមានមិនឲ្យកើតមានកំហុសច្រំដែលទៀតទេ

-
លោក ម៉ាក្រុង ប្រាប់លោក ត្រាំ ថា បារាំងគឺជាសម្ព័ន្ធមិត្តសហរដ្ឋអាម៉េរិក មិនមែនជារដ្ឋចំណុះនោះទេ

-
ប្រមុខការពារជាតិសហរដ្ឋអាម៉េរិកធ្វើទស្សនកិច្ចមូលដ្ឋានកងទ័ពនៅតំបន់ព្រំដែនរវាងសហរដ្ឋអាម៉េរិក និងម៉ិកស៊ិក

-
ភ្លើងឆេះព្រៃដ៏កំណាចនៅរដ្ឋសហរដ្ឋអាម៉េរិក បន្តឆក់យកជីវិតមនុស្សកើនដល់៥៦នាក់ និងច្រើនជាង១០០នាក់កំពុងបាត់ខ្លួន

សហរដ្ឋអាម៉េរិក៖ សារព័ត៌មានCGTNរបស់ចិនបានចេញផ្សាយថា តួលេខជនរងគ្រោះបាត់បង់ជីវិត ដោយសារភ្លើងឆេះព្រៃដ៏កំណាចលេបត្របាក់រដ្ឋកាលីហ្វ័រញ៉ា ដែលគ្រោះមហន្តរាយធម្មជាតិដ៏ប្រល័យក្នុងប្រវត្តិសាស្រ្តរបស់រដ្ឋមួយនេះ បានបន្តកើនឡើងដល់៥៦ហើយ បន្ទាប់ពីសាកសពមនុស្ស៨នាក់ត្រូវបានគេរកឃើញ និងច្រើនជាង១០០នាក់ទៀតបន្តបាត់ខ្លួននៅឡើយ។ គិតត្រឹមយប់ថ្ងៃអង្គារ៍សប្តាហ៍នេះ ខេម ហ្វាយអឺ បានដុតបំផ្លាញផ្ទៃដីទំហំជាង ៥២,០០០ហិកតា និងត្រូវគ្រប់គ្រងបានតែ៣៥ភាគរយប៉ុណ្ណោះ។
-
រដ្ឋធានីប៉េកាំងប្រកាសអាសន្ន អំពីការបំពុលបរិយាកាសយ៉ាងធ្ងន់

ចិន៖ កាលពីថ្ងៃពុធម្សិលមិញ រដ្ឋធានីប៉េកាំងរបស់ប្រទេសចិន ត្រូវបានគ្របដណ្ដប់ដោយផ្សែងអព្ទយ៉ាងក្រាស់ ខណៈពេលដែលមានការប្រកាសអាសន្នពីការបំពុលបរិកាសយ៉ាងធ្ងន់នោះ។ ការិយាល័យឆ្លើយតបអាសន្នការបំពុលបរិយាកាសក្រុងប៉េកាំង បានចេញនូវការប្រកាសអាសន្នកម្រិតទាប ជាលើកដំបូងនៅក្នុងរដូវរងានេះថា កម្រិតគុណភាពខ្យល់ (AQI) បន្តកើនឡើងដល់ ២០០ ក្នុងរយៈពេល២ថ្ងៃទៀត។ ប៉ុន្តែគិតត្រឹមថ្ងៃត្រង់ម្សិលមិញ មជ្ឈមណ្ឌលតាមដានការការពារបរិស្ថានក្រុងប៉េកាំង បានរាយការណ៍ពីកម្រិតមធ្យមនៃគុណភាពខ្យល់ បានកើនឡើងដល់ ៣១១ គឺជាកម្រិតមួយប្រកបដោយគ្រោះថ្នាក់ខ្លាំង៕
-
មេដឹកនាំប្រទេស APEC នឹងជួបប្រជុំគ្នានៅប្រទេសប៉ាពួរញ៉ូវហ្គីណេ ចាប់ពីថ្ងៃទី១៧ ដល់១៨ វិចិ្ឆកា

ប៉ាពួរញ៉ូវហ្គីណេ៖ កិច្ចប្រជុំឆ្នាំ២០១៨ របស់បណ្តាមេដឹកនាំនៃសមាជិក APEC (អេពិក) ឬ សមាជិកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនឹងត្រូវរៀបចំឡើង ចាប់ពីថ្ងៃទី១៧ ដល់ ១៨ វិចិ្ឆកា ឆ្នាំ២០១៨ នៅទីក្រុងកំពង់ផែ Moresby នៃប្រទេសប៉ាពួរញ៉ូវហ្គីណេ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CGTN នៅថ្ងៃព្រហស្បតិ៍តនេះ។ ដោយត្រូវបានបង្កើតឡើង កាលពីឆ្នាំ១៩៨៩ អេពិកត្រូវបានស្ថាបនាឡើង ក្នុងគោលបំណងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បង្កើនការដោះដូរសេដ្ឋកិច្ច និងពង្រឹងប្រព័ន្ធពាណិជ្ជកម្មពាហុភាគី នៃបណ្តាសមាជិករបស់ខ្លួន។ សមាជិកអេពិក គឺជាចំណែកមួយដ៏សំខាន់នៃពាណិជ្ជកម្មនិង GDP របស់ពិភពលោក ដោយកាលពីឆ្នាំ២០១៦ អេពិកនេះមាន GDP ឬផលិតផលសរុប ៤៥លានលានដុល្លារអាមេរិក ឬស្មើនឹង៦០ភាគរយនៃ GDP របស់ពិភពលោក នេះបើតាមទិន្នន័យផ្លូវការរបស់ APEC។ ផលិតផលដោះដូរពាណិជ្ជកម្មសំខាន់ជាងគេក្នុងប្លុកនេះរួមមានដូចជា អេឡិចត្រូនិក ប្រេងឆៅ និងយានជំនិះ។ សូមបញ្ជាក់ថា សមាជិកអេពិកមានចំនួន២១ប្រទេស ក្នុងនោះ រួមមានទាំងសហរដ្ឋអាម៉េរិក និងចិនផងដែរ៕ម.ន
-
ប្រមុខការពារជាតិអ៊ីស្រាអ៊ែលសម្រេចចិត្តលាលែងពីតំណែង ស្របពេល កំពុងមានភាពតានតឹងខ្លំាងនៅតំបន់កាហ្សា

អ៊ីស្រាអែល៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Avigdor Lieberman បានសម្រេចលាលែងចេញពីតំណែង បន្ទាប់ពីលោកបង្ហាញការមិនពេញចិត្តលើបទឈប់បាញ់ ដែលរដ្ឋាភិបាលខ្លួនព្រមព្រៀងជាមួយក្រុមហាម៉ាស់ នៅកាហ្សា។ ការសម្រេចលាលែងចេញពីតំណែងរបស់លោក Avigdor Lieberman ត្រូវបានប្រកាសជាសាធារណៈនៅក្នុងថ្ងៃពុធសប្តាហ៍នេះ ខណៈអតីតរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលបានបញ្ជាក់ថា ការដែលរដ្ឋាភិបាលបានយល់ព្រមចុះកិច្ចព្រមព្រៀងឈប់បាញ់ជាមួយក្រុមហាម៉ាស់ នៅតំបន់កាហ្សា ដែលមានប្រទេសអេហ្ស៊ីបធ្វើជាអាជ្ញាកណ្តាលនោះ គឺជាការចុះចាញ់ចំពោះក្រុមភេរវកម្ម។ ស្របពេលជាមួយគ្នានោះដែរ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ បានការពារនៅការសម្រេចរបស់ខ្លួនថា បទឈប់បាញ់ជាមួយក្រុមហាម៉ាស់ នៅកាហ្សា គឺជារឿងសំខាន់ ដើម្បីការពារសន្តិសុខជាតិ ក្នុងពេលបន្ទាន់មួយ ចំណែកក្រុមហាម៉ាស់ នៅកាហ្សា បានចាត់ទុកថា ជាជ័យជម្នះយ៉ាងធំធេងរបស់កាហ្សា៕ម.ន
-
កូរ៉េខាងត្បូង និងកូរ៉េខាងជើង គ្រោងធ្វើកិច្ចប្រជុំពិភាក្សាស្តីពីកិច្ចសហប្រតិបត្ដិការនៅក្នុងវិស័យអាកាសចរណ៍នាចុងសប្ដាហ៍នេះ

កូរ៉េខាងត្បូង៖ ក្រសួងបង្រួបបង្រួមបានឲ្យដឹងនៅក្នុងថ្ងៃពុធសប្តាហ៍នេះថា កូរ៉េខាងត្បូង និងកូរ៉េខាងជើង គ្រោងធ្វើកិច្ចប្រជុំទ្វេភាគីថ្មីមួយនៅចុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យអាកាសចរណ៍។ បើតាមក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូងនោះ កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ នៅឯការិយាល័យទំនាក់ទំនងរួមគ្នានៅទីក្រុងព្រំដែន កេសុង របស់កូរ៉េខាងជើង។ គួរបញ្ជាក់ថា លោកសឺន ម្យុងសូ ជាមន្ត្រីជាន់ខ្ពស់នៃក្រសួងដឹកជញ្ជូន នឹងដឹកនាំគណៈប្រតិភូកូរ៉េខាងត្បូង ដើម្បីជួបពិភាក្សាជាមួយសមភាគីកូរ៉េខាងជើងលោក Ri Yong-son អនុប្រធានអគ្គនាយកដ្ឋានរដ្ឋបាលអាកាសចរណ៍ស៊ីវិល៕ម.ន
-
ទីប្រឹក្សាសន្តិសុខជាតិរងសេតវិមានត្រូវបណ្ដេញចេញពីតំណែង បន្ទាប់ពីមានទំនាស់ជាមួយភរិយារបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក

សហរដ្ឋអាម៉េរិក៖ ទីប្រឹក្សាសន្តិសុខជាតិរងសេតវិមាន លោកស្រី Mira Ricardel ត្រូវបានបណ្ដេញចេញពីតំណែងហើយ ក្រោយលេចឮថា មានទំនាស់ជាមួយជំទាវទី១អាម៉េរិកលោកស្រី Melania Trump ដែលជាភរិយារបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ។ អ្នកនាំពាក្យសេតវិមាន លោកស្រី Sarah Sanders បានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា លោកស្រី Ricardel នឹងត្រូវផ្ទេរទៅកាន់តួនាទីថ្មី ហើយនឹងនៅតែបន្តគាំទ្រលោកប្រធានាធិបតី ដូណាល់ ត្រាំ។ ប៉ុន្តែអ្នកនាំពាក្យរូបនេះ មិនបានបញ្ជាក់អ្វីបន្ថែមឡើយ ខណៈប្រព័ន្ធផ្សព្វផ្សាយអាម៉េរិកបានរាយការណ៍ថា លោកស្រី Ricardel និងលោកស្រី Melania Trump ធ្លាប់ទាស់សម្ដីនឹងគ្នា នៅអំឡុងដំណើរទស្សនកិច្ចមួយទៅកាន់ទ្វីបអាហ្វ៊ិរក កាលពីខែតុលាកន្លងទៅរបស់លោកស្រី Melania។ សូមរំលឹកថា កាលពីប៉ុន្មានថ្ងៃមុននេះ លោកស្រី Melania បានស្នើឱ្យដកលោកស្រី Mira Ricardel ចេញពីតំណែងដោយ ចាត់ទុកថាទីប្រឹក្សាសន្តិសុខជាតិរងសេតវិមានរូបនេះ មិនសមបន្តធ្វើការតទៅទៀត។ ក៏ប៉ុន្តែទន្ទឹមគ្នានឹងការចាកចេញរបស់លោកស្រី Ricardel ក៏មានសេចក្ដីរាយការណ៍ដែរថា លោក ដូណាល់ ត្រាំ កំពុងពិចារណារុះរើតំណែងមន្ត្រីមួយចំនួននៅក្នុង សេតវិមានក្នុងនោះមានដូចជា ប្រធានបុគ្គលិកសេតវិមាន…