Category: ព័ត៌មានអន្តរជាតិ

  • បេសកជនពិសេសទទួលបន្ទុកកិច្ចការស៊ីរីអះអាងថា នឹងលាលែងពីតំណែងនៅខែក្រោយនេះ

    បេសកជនពិសេសទទួលបន្ទុកកិច្ចការស៊ីរីអះអាងថា នឹងលាលែងពីតំណែងនៅខែក្រោយនេះ

    យូអិន៖ បេសកជនពិសេសទទួលបន្ទុកកិច្ចការស៊ីរីរបស់អង្គការសហប្រជាជាតិ បានប្រកាសកាលពីថ្ងៃពុធសប្តាហ៍នេះថា រូបលោកនឹងលាឈប់ពីតំណែងនៅដំណាច់ខែវិច្ឆិកាខាងមុខ ប៉ុន្តែលោកសង្ឃឹមថា ក្រោយការចាកចេញនេះ នឹងមានការបង្កើតគណៈកម្មាធិការរដ្ឋធម្មនុញ្ញ សម្រាប់ប្រទេសដែលហែកហួរដោយសារតែសង្គ្រាមួយនេះ។ បន្ទាប់ពីបានបម្រើការងារអស់រយៈពេល៤ឆ្នាំ និង៤ខែកន្លងមកនេះ បេសកជនពិសេសនៃអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការស៊ីរី លោក ស្ទេហ្វេន ឌឹ មីស្ទូរ៉ា បាននិយាយថា ការសម្រេចចិត្តលាឈប់របស់លោក គឺជាមូលហេតុផ្ទាល់ខ្លួន មិនមែនជាការបង្ខំនោះទេ។

  • រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាម៉េរិកជួបពិភាក្សាជាមួយប្រធានាធិបតីតួកគី ស្តីពីដំណើរវិវត្តន៍ចុងក្រោយនៃការស៊ើបអង្កេតករណីបាត់ខ្លួនអ្នកកាសែតអារ៉ាប៊ីសាអូឌីត

    រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាម៉េរិកជួបពិភាក្សាជាមួយប្រធានាធិបតីតួកគី ស្តីពីដំណើរវិវត្តន៍ចុងក្រោយនៃការស៊ើបអង្កេតករណីបាត់ខ្លួនអ្នកកាសែតអារ៉ាប៊ីសាអូឌីត

    តួកគី៖ រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ បានជួបជាមួយប្រធានាធិបតីតួកគីលោក តាយយីប អឺដូហ្គាន់ ក្នុងរដ្ឋធានីអង់ការ៉ា នៅថ្ងៃពុធសប្តាហ៍នេះ និងបានពិភាក្សាលើដំណើរវិវត្តន៍ចុងក្រោយនៃការស៊ើបអង្កេតរបស់ក្រុមប៉ូលិស លើករណីបាត់ខ្លួនរបស់អ្នកកាសែតអារ៉ាប៊ីសាអូឌីត លោក ចាម៉ាល់ ខាហ្សូកជី។

  • អ៊ីស្រាអែលបើកការវាយប្រហារតាមដែនអាកាសមកលើតំបន់កាហ្សាស្រ្ទីប ក្រោយមានការផ្លោងគ្រាប់រ៉ុក្កែតពីប៉ាឡេស្ទីន

    អ៊ីស្រាអែលបើកការវាយប្រហារតាមដែនអាកាសមកលើតំបន់កាហ្សាស្រ្ទីប ក្រោយមានការផ្លោងគ្រាប់រ៉ុក្កែតពីប៉ាឡេស្ទីន

    អ៊ីស្រាអែល៖ យោធាអ៊ីស្រាអែលបានអះអាងថា គ្រាប់រ៉ុក្កែតដែលបាញ់ចេញដោយក្រុមជីវពលប៉ាឡេស្ទីន បានត្រូវចំផ្ទះប្រជាពលរដ្ឋមួយខ្នងស្ថិតនៅក្នុងទីក្រុងធំបំផុត នៅតំបន់ភាគខាងត្បូងអ៊ីស្រាអែល ក្នុងថ្ងៃពុធសប្តាហ៍នេះ ជាហេតុធ្វើឲ្យអ៊ីស្រាអែលបើកការវាយប្រហារតាមច្រកអាកាសតបតវិញ ខណៈក្រុមគ្រូពេទ្យនិយាយថា បានសម្លាប់មនុស្សម្នាក់នៅតំបន់កាហ្សាស្រ្ទីប។

  • រដ្ឋមន្រ្តីការបរទេសឥណ្ឌាបង្ខំចិត្តលាលែងពីតំណែង ក្រោយស្ត្រីអ្នកសារព័ត៌មានចោទប្រកាន់ពីបទរំលោភផ្លូវភេទ

    រដ្ឋមន្រ្តីការបរទេសឥណ្ឌាបង្ខំចិត្តលាលែងពីតំណែង ក្រោយស្ត្រីអ្នកសារព័ត៌មានចោទប្រកាន់ពីបទរំលោភផ្លូវភេទ

    ឥណ្ឌា៖ រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌា លោក M.J. Akbar បានសម្រេចចិត្តលាលែងពីតំណែងនៅថ្ងៃពុធនេះ បន្ទាប់ពីមានការចោទប្រកាន់លើរូបលោកពីបទរំលោភផ្លូវភេទ ដោយស្ត្រីជាអ្នកសារព័ត៌មានជាច្រើននាក់។ ប៉ុន្តែរដ្ឋមន្រ្តីការបរទេសឥណ្ឌារូបនេះ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រូបលោកនឹងប្រឆាំងនឹងការចោទប្រកាន់មិនពិត ដែលធ្វើប្រឆាំងមកលើរូបលោកនេះ ។

  • ប៉ាឡេស្ទីន ដែលនឹងទទួលបានសិទ្ធិបន្ថែមទៀតនៅ UN ក្នុងនាមជាប្រធានក្រុមប្រទេស G77

    ប៉ាឡេស្ទីន ដែលនឹងទទួលបានសិទ្ធិបន្ថែមទៀតនៅ UN ក្នុងនាមជាប្រធានក្រុមប្រទេស G77

    សហរដ្ឋអាម៉េរិក៖ បើតាមសេចក្តីប្រកាសព័ត៌មានអង្គការសហប្រជាជាតិ បានឱ្យដឹងថា មហាសន្និបាតអង្គការសហប្រជាជាតិ UNGA បានអនុម័តលើសេចក្តីសម្រេចមួយ ដើម្បីផ្តល់សិទ្ធិថែមទៀតទៅឲ្យរដ្ឋប៉ាឡេស្ទីន ក្នុងនាមជាប្រធាននៃក្រុមប្រទេសកំពុងអភិវឌ្ឍន៍ G77 ។ សូមរំលឹកថា ក្រុមប្រទេសកំពុងអភិវឌ្ឍន៍ G77 ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៦៤ ដោយប្រទេសកំពុងអភិវឌ្ឍន៍ចំនួន៧៧ ក្នុងសន្និសីទអង្គការសហប្រជាជាតិមួយនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ បើតាមសេចក្តីប្រកាសខាងលើនេះ សិទ្ធិបន្ថែមថ្មីទាំងនោះ រួមមានទាំងសិទ្ធិធ្វើសេចក្តីថ្លែងការណ៍ ការដាក់សំណើ និងរៀបចំពួកវា ក្នុងនាមជាអ្នកតំណាងឲ្យក្រុម G77 ទាំងមូលជាដើម ក្នុងចំណោមសិទ្ធិជាច្រើនផ្សេងទៀត។ គួរបញ្ជាក់ថា សេចក្តីសម្រេចផ្តល់សិទ្ធិនេះ ត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិ UNGA អនុម័តក្នុងសំឡេងគាំទ្រដល់ទៅ១៤៦ប្រទេស និងសំឡេងប្រឆាំងតែ៣ប្រទេសប៉ុណ្ណោះ ក្នុងនោះរួមមានអូស្រ្តាលី អ៊ីស្រាអែល និងសហរដ្ឋអាម៉េរិក ហើយ១៥ប្រទេសទៀតបានធ្វើអនុប្បវាទ៕ម.ន

  • មេដឹកនាំតួកគីអះអាងថា នឹងបង្កើនប្រតិបត្តិការយោធានៅភាគខាងកើតប្រទេសស៊ីរី ដើម្បីការកសាងសន្តិភាពសម្រាប់តំបន់ទាំងមូល

    មេដឹកនាំតួកគីអះអាងថា នឹងបង្កើនប្រតិបត្តិការយោធានៅភាគខាងកើតប្រទេសស៊ីរី ដើម្បីការកសាងសន្តិភាពសម្រាប់តំបន់ទាំងមូល

    តួកគី៖ ប្រធានាធិបតីតួកគីលោក តាយយីព អឺដូហ្គាន់ បាននិយាយថា ប្រទេសរបស់លោកនឹងធ្វើការបង្កើនប្រតិបត្តិការយោធារបស់ខ្លួន នៅភាគខាងកើតប្រទេសស៊ីរី ដែលខ្លួនកំពុងដាក់មូលដ្ឋាន ហើយថា វាជាការកសាងសន្តិភាពសម្រាប់តំបន់ទាំងមូល។ ថ្លែងនៅចំពោះមុខក្រុមសមាជិកសភានៃគណបក្សកាន់អំណាច AKP របស់ប្រទេសតួកគី លោក អឺដូហ្គាន់ បានអះអាងថា បើសិនអាម៉េរិកមិនបញ្ចេញសកម្ម ភាពណាមួយនៅភាគខាងកើតទន្លេ អឺប្រាតស៍ ឬក៏មិនមានការសម្រេចចិត្តណាមួយឲ្យសមស្របទេនោះ តួកគីនឹងព្យាយាមបោះជំហានទៅមុខដែលអាចទៅរួច ដើម្បីប្រឆាំងក្រុមសកម្មប្រយុទ្ធ ឃើដ នៅក្នុងតំបន់ភាគខាងកើតស៊ីរីនេះ។ មេដឹកនំាតួកគីរូបនេះ បានគូសបញ្ជាក់ថា យើងនឹងបង្កើនប្រតិបត្តិការយោធានៅភាគកើតស៊ីរី ហើយការធ្វើបែបនេះ គឺមិនមែនដើម្បីតែសន្តិភាពនៃប្រទេសតួកគីប៉ុណ្ណោះទេ តែវាក៏ជាការធ្វើឲ្យតំបន់ទាំងមូលស្ងប់សុខ សម្រាប់ប្រជាជនស៊ីរីដែលរស់នៅតំបន់នោះ៕ម.ន

  • ចំនួនអ្នកស្លាប់កើនជិត៣០នាក់ និង១,៣០០នាក់បាត់ខ្លួន និងខាតបង់គិតជាទឹកប្រាក់៣០ពាន់លានដុល្លារ ក្រោយព្យុះហឺរិខិន ម៉ៃឃើល វាយប្រហារសហរដ្ឋអាម៉េរិក

    ចំនួនអ្នកស្លាប់កើនជិត៣០នាក់ និង១,៣០០នាក់បាត់ខ្លួន និងខាតបង់គិតជាទឹកប្រាក់៣០ពាន់លានដុល្លារ ក្រោយព្យុះហឺរិខិន ម៉ៃឃើល វាយប្រហារសហរដ្ឋអាម៉េរិក

    សហរដ្ឋអាម៉េរិក៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អាម៉េរិកបានឱ្យដឹងថា តួលេខជនរងគ្រោះបាត់បង់ជីវិតបានបន្តកើនឡើងដល់២៩នាក់ហើយ ស្របពេលអាជ្ញាធរកំពុងតាមស្វែងរកមនុស្សបាត់ខ្លួនប្រមាណជាង១,៣០០នាក់ទៀត ក្រោយព្យុះហឺរិខិន ម៉ៃឃើល វាយប្រហារភាគអាគ្នេយ៍សហរដ្ឋអាម៉េរិក ។ ប្រភពដដែលបានឱ្យដឹងទៀតថា គ្រោះមហន្តរាយធម្មជាតិនេះដែរ ក៏បានបង្កឱ្យមនុស្សច្រើនជាង១៥៨,០០០នាក់ ក្នុងនោះ ១៤០,០០០នាក់ នៅក្នុងរដ្ឋផ្លូរីដាគ្មានអគ្គិសនីប្រើប្រាស់។ ចំណែកឯបុគ្គលិកជួយសង្រ្គោះ១៦,០០០នាក់ និងយោធា ៨,០០០នាក់ កំពុងចូលរួមក្នុងប្រតិបត្តិការជួយសង្រ្គោះ ស្របពេលទំហំខូចខាតត្រូវបានគេព្យាករណ៍ថា មានទំហំគិតជាទឹកប្រាក់៣០ពាន់លានដុល្លារ។ សូមរំលឹកថា កាលពីថ្ងៃពុធសប្តាហ៍មុន ព្យុះ ម៉ៃឃើល ក្នុងកម្រិតជាព្យុះហឺរិខិនកម្រិតទី៤ ដែលមានកម្លាំងខ្យល់២៥០គីឡូម៉ែត្រក្នុងមួយម៉ោង បានបោកបក់សង្រ្គប់ទៅលើភាគពាយ័ព្យរដ្ឋផ្លូរីដា ដែលបានបង្កស្លាកស្នាមនៃការបំផ្លិចបំផ្លាញ និងភាពហិនហោចយ៉ាងធំធេង ជាពិសេសនៅក្រុងម៉ិចស៊ីកូប៊ីច។ ក្រោយមកព្យុះនេះ បានថយចុះឥទ្ធិពល និងបានវាយលុកទៅលើរដ្ឋ០៤ផ្សេងទៀត រួមមាន ហ្សកហ្ស៊ី សោតស៍ ខារ៉ូលីណា ណតស៍ ខារ៉ូលីណា និង វ៉ឺជីនៀ មុនពេលវាចេញផុតទៅកាន់មហាសមុទ្រអាត្លង់ទិចនៅប៉ុន្មានថ្ងៃក្រោយ៕ម.ន

  • YouTube ចេញមុខសុំទោសអ្នកប្រើប្រាស់ទាំងអស់ និងកំពុងស៊ើបអង្កេតរកមូលហេតុ ដែលបានធ្វើឲ្យគាំងដំណើរការ

    YouTube ចេញមុខសុំទោសអ្នកប្រើប្រាស់ទាំងអស់ និងកំពុងស៊ើបអង្កេតរកមូលហេតុ ដែលបានធ្វើឲ្យគាំងដំណើរការ

    វ៉ាស៊ីនតោន៖ បណ្តាញសង្គម YouTube បានដំណើរការជាធម្មតាឡើងវិញហើយ បន្ទាប់ពីបានជាប់គាំង (Error) ជាសកលនៅព្រឹកថ្ងៃពុធនេះ ហើយបណ្តាញសង្គមយក្សស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Google មួយនេះ ក៏បានចេញមុខសុំទោសអ្នកប្រើប្រាស់ទាំងអស់ ដែលបានជួបប្រទះបញ្ហាដ៏កម្រកើតមានបំផុតនេះផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០១៨។ កម្មវិធី YouTube ត្រូវបានអ្នកប្រើប្រាស់រាយការណ៍ថា មានបញ្ហាបើកមិនចេញ (Errors) ហើយបើទោះជាគេហទំព័រនៃបណ្ដាញទំនាក់ទំនងសង្គមមួយនេះ នៅតែបើកចេញក៏ដោយ ក៏ប៉ុន្តែអ្នកប្រើប្រាស់ទាំងអស់មិនអាចបើកមើល ឬឆែក Videos នានាឃើញនោះទេ ជាមួយសារផ្ញើបញ្ជូនត្រឡប់មកវិញឱ្យ «Error loading និងព្យាយាមម្ដងទៀត»។ ចំណែកឯក្រុមហ៊ុន YouTube ក៏បានសូមទោស និងទទួលស្គាល់បញ្ហានេះដែរ។ ម្យ៉ាងវិញទៀត បើតាមសេចក្ដីរាយការណ៍របស់ Reuters បញ្ហាមិនដំណើរការនេះមានរយៈពេល៩០នាទី ដោយធ្វើឱ្យប៉ះពាល់ដល់ YouTube TV និង YouTube Music ផងដែរ។ គួរបញ្ជាក់ថា ក្រុមហ៊ុនយក្សមួយនេះ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន…

  • យន្តហោះដឹកអ្នកដំណើរមួយគ្រឿងចុះចតទាំងប្រថុយប្រថាន ពេលមានខ្យល់ព្យុះនៅប្រទេសអង់គ្លេស

    យន្តហោះដឹកអ្នកដំណើរមួយគ្រឿងចុះចតទាំងប្រថុយប្រថាន ពេលមានខ្យល់ព្យុះនៅប្រទេសអង់គ្លេស

    អង់គ្លេស៖ ប្រភពព័ត៌មានឯកជនមួយបានបង្ហាញវីដេអូ នៃការចុះចតរបស់យន្តហោះផ្ទុកអ្នកដំណើរមួយគ្រឿងទាំងប្រថុយប្រថាន អំឡុងពេលមានព្យុះ នៅចំណតអាកាសយានដ្ឋានមួយកន្លែង ក្នុងប្រទេសអង់គ្លេស កាលពីពេលថ្មីៗនេះ។

  • កិច្ចចរចាស្តីពីពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងជប៉ុន គ្រោងចាប់ផ្តើមធ្វើឡើងនៅក្នុងខែមករា ដើមឆ្នាំក្រោយ

    កិច្ចចរចាស្តីពីពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងជប៉ុន គ្រោងចាប់ផ្តើមធ្វើឡើងនៅក្នុងខែមករា ដើមឆ្នាំក្រោយ

    សហរដ្ឋអាម៉េរិក៖ រដ្ឋបាលប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានជូនដំណឹងទៅកាន់សភាថា ខ្លួនមានបំណងចាប់ផ្តើមកិច្ចពិភាក្សាពាណិជ្ជកម្មជាមួយមន្រ្តីជប៉ុន ហើយថា កិច្ចចរចាគ្នានេះរំពឹងថា នឹងចាប់ផ្តើមធ្វើឡើងនៅក្នុងខែមករា ដើមឆ្នំាក្រោយនេះ។ អ្នកនាំពាក្យផ្នែកពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក លោក រ៉ូបឺត ឡាយធីហ្សឺ បានកត់សម្គាល់យ៉ាងដូច្នេះកាលពីថ្ងៃអង្គារ៍សប្តាហ៍នេះ ហើយថែមទាំងអះអាងដែរថា ការសម្រេចចិត្តនេះ នឹងបើកផ្លូវឱ្យរដ្ឋបាលចាប់ផ្តើមការចរចានៅដើមឆ្នំាក្រោយ បន្ទាប់ពីមានការជូនដំណឹងរយៈពេល៩០ថ្ងៃ ដែលតម្រូវដោយច្បាប់របស់សហរដ្ឋអាម៉េរិក។