-
ចំនួនអ្នកស្លាប់កើនដល់១៩នាក់ និង១,៣០០នាក់បាត់ខ្លួន ក្រោយព្យុះហឺរិខិន ម៉ៃខឺល វាយប្រហារភាគអាគ្នេយ៍សហរដ្ឋអាម៉េរិក

-
អាជ្ញាធរតួកគីអះអាងថា សាកសពអ្នកកាសែតជនជាតិអារ៉ាប៊ីសាអូឌីតដែលបាត់ខ្លួនដោយអាថ៌កំបាំងនោះ ត្រូវបានគេសម្លាប់ និងកាត់ជាបំណែកៗ

-
YouTube កំពុង «Error» ជាលក្ខណៈសកលលោក

សហរដ្ឋអាម៉េរិក៖ វីដេអូនៅក្នុង YouTube ត្រូវបានគេរាយការណ៍ថា មានបញ្ហាបើកមិនចេញ (Errors) នៅថ្ងៃនេះ ហើយបើទោះជា គេហទំព័រនៃបណ្ដាញទំនាក់ទំនងសង្គមមួយនេះ នៅតែបើកចេញក៏ដោយ ក៏ប៉ុន្តែអ្នកប្រើប្រាស់ទាំងអស់មិនអាចបើកមើល Videos ឃើញនោះទេ។ ក៏ប៉ុន្តែភ្លាមៗមិនទាន់មានការបញ្ជាក់ណាមួយពីក្រុមហ៊ុនថា Youtube ត្រូវបានគេ Hack ឬយ៉ាងណានោះទេ ដោយគ្រាន់តែពេលអ្នកប្រើប្រាស់ទាំងអស់នៅលើពិភពលោក បើកមើល Youtube បានបង្ហាញសារមួយថា «សូមព្យាយាមម្ដងទៀត»៕
-
គ្រោះរញ្ជួយកម្រិត៥រ៉ិចទ័រវាយប្រហារភាគខាងត្បូងប្រទេសហ្វីលីពីន ប៉ុន្តែពុំបង្កការបំផ្លិចបំផ្លាញខូចខាត និងមនុស្សរងរបួសឡើយ

ហ្វីលីពីន៖ វិទ្យាស្ថានភូមិសាស្រ្ត និងបំផ្ទុះភ្នំភ្លើងរបស់ហ្វីលីពីនបានបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត៥រ៉ិចទ័របានធ្វើការវាយប្រហារខេត្ត ហ្សំាបួហ្គា ឌែលណត ភាគខាងត្បូងប្រទេសនៅក្នុងថ្ងៃអង្គារ៍នេះ។ បើតាមវិទ្យាស្ថាននេះ គ្រោះធម្មជាតិមួយនេះ បានកើតឡើងនៅម៉ោង១១និង៥២នាទីរសៀលថ្ងៃអង្គារ៍ នេះ (ម៉ោងក្នុងតំបន់) ក្នុងជម្រៅដី៥៣គីឡូម៉ែត្រ និងមានចម្ងាយប្រហែល៤៣គីឡូម៉ែត្រភាគពាយ័ព្យទីក្រុង ចូស ដាល់មែន ខេត្តហ្សំាបួហ្គា ឌែលណត។ គ្រោះមហន្តរាយនេះដែរ ក៏បានបង្កការញ័ររញ្ជួយក្បែរទីក្រុងឌីប៉ូឡុក និងហ្សំាបូហ្គា ហើយសូម្បីតែទីក្រុងស៊ីប៊ូឡាន នៅខេត្តនីក្រូស អូរានថល និងទីក្រុងស៊ីប៊ូ ភាគកណ្តាលប្រទេសហ្វីលីពីនផងដែរ ប៉ុន្តែវាមិនបានបង្កការបំផ្លិចបំផ្លាញ ឬធ្វើឱ្យនរណាម្នាក់រងរបួសឡើយ៕
-
មេដឹកនាំកូរ៉េខាងត្បូងស្នើឲ្យបារាំងបន្ធូរបន្ថយការដាក់ទណ្ឌកម្ម បើសិនជាកូរ៉េខាងជើងរំសាយអាវុធនុយក្លេអ៊ែរ

បារំាង៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានគូសបញ្ជាក់ថា ទណ្ឌកម្មអន្តរជាតិប្រឆាំងនឹងកូរ៉េខាងជើងគួរតែត្រូវបានបន្ធូរបន្ថយនៅក្នុងបរិបទដែលទីក្រុងព្យុងយ៉ាងចាប់ផ្ដើមអនុវត្តការរំសាយអាវុធនុយក្លេអ៊ែរ ខណៈការអំពាវនាវនេះ ធ្វើឡើងក្នុងជំនួបទ្វេភាគីជាមួយសមភាគីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង កាលពីថ្ងៃច័ន្ទដើមសប្ដាហ៍នេះ ក្នុងទីក្រុងប៉ារីស។
-
នាយករដ្ឋមន្ត្រីអូស្ត្រាលីកំពុងពិចារណាចង់ទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអែល

អូស្រា្តលី៖ សូមរំលឹកថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់សហគមន៍អន្តរជាតិកាលពីឆ្នាំមុន ក្រោយទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល ព្រមទាំងបានផ្លាស់ប្ដូរស្ថានទូតអាម៉េរិកប្រចាំទីក្រុងតែលអាវីវ ទៅកាន់ទីក្រុងហ្សេរុយសាឡឹម កាលពីខែឧសភាកន្លងទៅ ខណៈការសម្រេចចិត្តនេះ បានបង្កជាជម្លោះយ៉ាងខ្លាំងរហូតមកទល់ពេលនេះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល។
-
កូរ៉េខាងជើង និងកូរ៉េខាងត្បូង ព្រមទាំងអង្គការសហប្រជាជាតិបើកកិច្ចប្រជុំត្រីភាគីមួយស្តីពីតំបន់ព្រំដែនដែលគ្មានយោធា

កូរ៉េខាងត្បូង៖ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានលើកឡើងថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង និងសេអ៊ូល រួមទំាងបញ្ជាការអង្គការសប្រជាជាតិ UNC បានរៀបចំកិច្ចប្រជុំត្រីភាគីលើកដំបូងរួមគ្នាមួយនៅក្នុងថ្ងៃអង្គារ៍នេះ ក្នុងគោលបំណងពិភាក្សាគ្នាស្តីពីតំបន់ព្រំដែនដែលគ្មានយោធា ខណៈប្រទេសបងប្អូនកូរ៉េទាំងពីរកំពុងជំរុញឱ្យមានសន្តិភាព។
-
ប្រធានាធិបតីសហរដ្ឋអាម៉េរិកបដិសេដការបន្ធូរបន្ថយទណ្ឌកម្មប្រឆាំងនឹងប្រទេសតួកគី បើទោះជាមានការដោះលែងលោក ប្រ៊ុនសុន

-
របាយការណ៍របស់ក្រសួងការពារជាតិអង់គ្លេសបញ្ជាក់ថា រុស្ស៊ីនឹងពង្រីកឥទ្ធិពលកាន់តែខ្លាំងឡើងៗនៅប៉ុន្មានឆ្នាំខាងមុខនេះ

-
កំពូលមហាសេដ្ឋី Paul Allen ជាដៃគូរពាណិជ្ជកម្មរបស់លោក Bill Gates ទទួលមរណភាពហើយ ក្នុងវ័យ៦៥ឆ្នាំ

បរទេស៖ កំពូលមហាសេដ្ឋី Paul Allen ដៃគូបង្កើត Microsoft ជាមួយកំពូលមហាសេដ្ឋី Bill Gates បានទទួលមរណភាពហើយ កាលពីថ្ងៃចន្ទទី១៥ ខែតុលា ឆ្នាំ២០១៨ម្សិលមិញ បន្ទាប់ពីលោកបានធ្លាក់ខ្លួនឈឺដោយសារជំងឺមហារីកធ្ងន់។ សេចក្តីថ្លែងមួយលោកស្រី Jody ជាប្អូនស្រីបង្កើតរបស់លោក Allen បានចេញផ្សាយថា «បងប្រុសរបស់ខ្លួនគឺជាបុគ្គលដ៏អស្ចារ្យម្នាក់។ ស្របពេលដែលអ្នករាល់គ្នាស្គាល់ថា Pual Allen ថាជាអ្នកជំនាញបច្ចេកវិទ្យា និងមនុស្សស្នេហាជាតិម្នាក់ ប៉ុន្តែសម្រាប់ពួកយើង គឺជាបងប្រុស និងពូគួរឲ្យស្រលាញ់ខ្លាំង និងជាមិត្តមិនអាចខ្វះបាន»។ មហាសេដ្ឋីលំដាប់ពិភពលោកម្នាក់នេះ ត្រូវបានគេដឹងថា មានទ្រព្យសម្បត្តិ ២១,៧ពាន់លានដុល្លារ បច្ចុប្បន្ននេះ។ លោក Paul Allen បានទទួលមរណភាព ក្នុងវ័យ៦៥ឆ្នាំ។ លោកបានកើតនៅថ្ងៃទី២១ ខែមករា ឆ្នាំ១៩៥៣ ក្នុងទីក្រុងស៊ីអាតថល (Seattle) ដែលមានឪពុកជាបណ្ណារក្ស និងម្តាយជាគ្រូបង្រៀន។ លោក Allen មានអាយុបងលោក Gates ពីរឆ្នាំ ហើយអ្នកទាំងពីរបានជួបគ្នាលើកដំបូងក្នុងបន្ទប់កុំព្យូទ័រនៃសាលាឯកជន Lakeside កាលពីឆ្នាំ១៩៦៨៕ម.ន …