Category: ព័ត៌មានអន្តរជាតិ

  • អាជ្ញាធរថៃរឹបអូសថ្នាំញៀនទ្រង់ទ្រាយធំតាមព្រំដែន បានប្រភេទមេតំហ្វេតាមីន២២លានគ្រាប់ ម៉ាទឹកកក១០០គីឡូក្រាម និងកញ្ឆា១៨០០គីឡូក្រាម

    អាជ្ញាធរថៃរឹបអូសថ្នាំញៀនទ្រង់ទ្រាយធំតាមព្រំដែន បានប្រភេទមេតំហ្វេតាមីន២២លានគ្រាប់ ម៉ាទឹកកក១០០គីឡូក្រាម និងកញ្ឆា១៨០០គីឡូក្រាម

    ថៃ៖សារព័តមានក្នុងស្រុករបស់ថៃបានចេញផ្សាយកាលពីម្សិលមិញថា នគរបាលប្រទេសនេះបានរឹបអូសថ្នាំញៀនមេតំហ្វេតាមីន២២លានគ្រាប់ ម៉ាទឹកកក និងកញ្ឆាជាច្រើនទៀត អំឡុងប្រតិបត្តិការប្រមាណ៧ថ្ងៃមកនេះ ពោលគឺចំថ្ងៃឈប់សម្រាករបស់ប្រជាជនថៃទូទៅ។ នេះបើតាមការបញ្ជាក់របស់លោក Chalermkiat Srivorakan អគ្គស្នងការរងអំឡុងសន្និសីទសារព័តមាន។ 

  • លោក ដូណាល់ ត្រាំ នឹងបញ្ជូនរដ្ឋមន្ត្រីការបរទេសទៅជួបជាមួយព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាសំណុំរឿងបាត់ខ្លួនអ្នកសារព័ត៌មានអារ៉ាប៊ីសាអូឌីតម្នាក់

    លោក ដូណាល់ ត្រាំ នឹងបញ្ជូនរដ្ឋមន្ត្រីការបរទេសទៅជួបជាមួយព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាសំណុំរឿងបាត់ខ្លួនអ្នកសារព័ត៌មានអារ៉ាប៊ីសាអូឌីតម្នាក់

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានជជែកពិភាក្សាជាមួយព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត តាមរយៈការហៅទូរសព្ទ ដើម្បីវែកញែកសំណុំរឿងបាត់ខ្លួនអ្នកសារព័ត៌មានអារ៉ាប៊ីសាអូឌីត លោក ចាម៉ាល់ ខាហ្សូជី ដោយលោក ត្រាំ បានអះអាងថា នឹងបញ្ជូនរដ្ឋមន្រ្តីការបរទេសរបស់លោកភ្លាមៗ ទៅជួបជាមួយព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត។

  • ក្រុមមន្ត្រីតួកគីចុះឆែកឆេរស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតប្រចាំទីក្រុងអ៊ីស្ដង់ប៊ូល ដើម្បីស៊ើបអង្កេតករណីបាត់ខ្លួនអ្នកសារព័ត៌មានអារ៉ាប៊ីសាអូឌីតម្នាក់

    ក្រុមមន្ត្រីតួកគីចុះឆែកឆេរស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតប្រចាំទីក្រុងអ៊ីស្ដង់ប៊ូល ដើម្បីស៊ើបអង្កេតករណីបាត់ខ្លួនអ្នកសារព័ត៌មានអារ៉ាប៊ីសាអូឌីតម្នាក់

    តួកគី៖ ក្រុមមន្ត្រីតួកគី និងអារ៉ាប៊ីសាអូឌីតដែលកំពុងធ្វើការស៊ើបអង្កេតលើករណីបាត់ខ្លួនយ៉ាងអាថ៌កំបាំងរបស់អ្នកសារព័ត៌មានអារ៉ាប៊ីសាអូឌីតម្នាក់ គឺលោក ចាម៉ាល់ ខាហ្សូជី នឹងធ្វើការចុះត្រួតពិនិត្យឆែកឆេរនៅក្នុងស្ថានកុងស៊ុល អារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុងអ៊ីស្ដង់ប៊ូល ប្រទេសតួកគី នៅក្នុងសប្តាហ៍នេះ។

  • អ៊ីស្រាអែលទុកពេលមួយសប្តាហ៍ ដើម្បីឲ្យចលនាប៉ាឡេស្ទីនហាម៉ាស់ចូលតុចរចា

    អ៊ីស្រាអែលទុកពេលមួយសប្តាហ៍ ដើម្បីឲ្យចលនាប៉ាឡេស្ទីនហាម៉ាស់ចូលតុចរចា

    អ៊ីស្រាអែល៖ រដ្ឋាភិបាលអ៊ីស្រាអែលបានសម្រេចចិត្តផ្តល់សំណាងចុងក្រោយដោយទុកពេលមួយសប្តាហ៍ឲ្យចលនាប៉ាឡេស្ទីនហាម៉ាស់ក្នុងតំបន់ហ្កាហ្សាចូលតុចរចាជាថ្មី។ បើគ្មានចម្លើយណាមួយរបស់ពួកហាម៉ាស់ពីពេលនេះ ដល់ចុងសប្តាហ៍ទេនោះ កងទ័ពអ៊ីស្រាអែលនឹងបើកការវាយប្រហារក្រោមទ្រង់ទ្រាយធំលើតំបន់ហ្កាហ្សា។

  • ប្រធានាធិបតីកូរ៉េខាងត្បូងនិយាយថា សហគមន៍អន្តរជាតិគួរតែផ្តល់រង្វាន់ដល់លោក គីម ជុងអ៊ុន ចំពោះការប្តេជ្ញាចិត្តរំសាយអាវុធប្រល័យលោក

    ប្រធានាធិបតីកូរ៉េខាងត្បូងនិយាយថា សហគមន៍អន្តរជាតិគួរតែផ្តល់រង្វាន់ដល់លោក គីម ជុងអ៊ុន ចំពោះការប្តេជ្ញាចិត្តរំសាយអាវុធប្រល័យលោក

    កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន បានបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ពិតជាមានការស្មោះត្រង់ និងមានសុឆន្ទៈពិតប្រាកដនៅក្នុងការរំសាយអាវុធបរមាណូ ហើយសហគមន៍អន្តរជាតិគួរតែផ្តល់រង្វាន់ដល់គាត់ ។លោក មូន ជេអ៊ីន បានបញ្ជាក់ថា នៅក្នុងឆ្នាំនេះ លោកមានពេលវេលាជាច្រើន នៅក្នុងការពិភាក្សាស៊ីជម្រៅជាមួយមេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ហើយថា នៅក្នុងជំនួបនោះ ធ្វើឲ្យលោកមានទំនុកចិត្តលើលោក គីម ស្តីពីការសម្រេចលុបបំបាត់អាវុធនុយក្លេអ៊ែរ ។ ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ បន្ថែមទៀតថា នេះជាពេលវេលាដែលយើងត្រូវធានាដល់មេដឹកនាំកូរ៉េខាងជើង និងគាំទ្រលោក ដែលបានសម្រេចយ៉ាងត្រឹមត្រូវ ក្នុងការរំសាយអាវុធប្រល័យលោក ហើយពិភពលោកត្រូវតែទុកចិត្តទៅលើការចង់បានសន្តិភាព ។ បន្ថែមលើនេះ លោក មូន ក៏បានស្នើដល់សហរដ្ឋអាមេរិកឱ្យមានសកម្មភាពជឿជាក់លើកូរ៉េខាងជើង និងធានាដល់សន្តិសុខ សុវត្ថិភាពប្រទេសនេះ ក្រោយការបោះបង់អាវុធនុយក្លេអ៊ែរ និងមីស៊ីល ។គួរបញ្ជាក់ថា នៅក្នុងឆ្នាំនេះ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានផ្អាករាល់សកម្មភាពសាកល្បងអាវុធបរមាណូ និងមីស៊ីល ប៉ុន្តែកូរ៉េខាងជើងមិនអនុញ្ញាតឲ្យក្រុមសង្កេតការណ៍អន្តរជាតិចូលទៅកាន់ទីកន្លែងសាកល្បងនុយក្លេអ៊ែរ ពុងហ្គីរី ដែលកូរ៉េខាងជើងបានបំផ្លាញចោលកាលពីខែឧសភាឡើយ ។ ចំណុចខាងលើ ធ្វើឲ្យអន្តរជាតិបារម្ភខ្លាចកូរ៉េខាងជើងក្រឡាស់សម្តីវិញ ។ ប៉ុន្តែមេដឹកនាំកូរ៉េខាងត្បូង បានប្រកាសថា…

  • វីរុស Zika ដ៏កាចសាហាវឆ្លងរាលដាលកើនដល់៦០ករណីនៅក្នុងប្រទេសឥណ្ឌា

    វីរុស Zika ដ៏កាចសាហាវឆ្លងរាលដាលកើនដល់៦០ករណីនៅក្នុងប្រទេសឥណ្ឌា

    ឥណ្ឌា៖ មន្រ្តីផ្នែកសុខាភិបាលឥណ្ឌាបានបញ្ជាក់នៅក្នុងថ្ងៃ ច័ន្ទ នេះថា ចំនួនករណីឆ្លងវីរុស ហ្ស៊ីកា បានកើនឡើងដល់៦០ករណីហើយនៅក្នុងប្រទេសឥណ្ឌា ខណៈដែលមនុស្សបន្ថែមទៀត ត្រូវបានគេរកឃើញមានផ្ទុកវីរុសដ៏កាចសាហាវនេះ ។ បើតាមមន្រ្តីជាន់ខ្ពស់ផ្នែកសុខាភិបាលឥណ្ឌាមួយរូប បាននិយាយថា មនុស្សប្រមាណ៦០នាក់ត្រូវគេតេស្តមានផ្ទុកវីរុស ហ្ស៊ីកា ហើយពួកគេទំាងអស់សុទ្ធតែមកពីទីក្រុងចៃពូ រដ្ឋរ៉ាចាស្ថាន ហើយជនរងគ្រោះមួយចំនួន គឺជាកម្មករអន្តោប្រវេសន៍មកពីរដ្ឋភាគខាងកើត ដូចជាប៊ីហា ។ វីរុស ហ្ស៊ីកា បានរីករាលដាលយ៉ាងសកម្មតាមរយៈសត្វមូស ហើយរោគសញ្ញានៃជម្ងឺឆ្លងដ៏កាចសាហាវនេះ មានដូចជាគ្រុនក្តៅ កន្ទួលស្បែក ជម្ងឺរលាកសាច់ដុំ ឈឺសន្លាក់ និងឈឺក្បាលជាដើម ។គួរបញ្ជាក់ថា នេះគឺជាករណីឆ្លងរាលដាលនៃវីរុស ហ្ស៊ីកា លើកទី៣ហើយនៅក្នុងប្រទេសឥណ្ឌា គិតចាប់តំាងពីខែមករា ឆ្នំា២០១៧ ខណៈលើកដំបូងត្រូវបានគេរាយការណ៍ថា បានកើតឡើងកាលពីដើម ឆ្នំា២០១៧ នៅភាគខាងលិចរដ្ឋ ហ្គូចារ៉ាត់ ហើយលើកទី២ត្រូវបានគេរាយការណ៍ថា បានផ្ទុះឡើងនៅភាគខាងត្បូងរដ្ឋតាមិល ណាឌូ កាលពីខែកក្កដា ឆ្នំា២០១៧ ៕

  • មេដឹកនំាចិន និងសហរដ្ឋអាមេរិក អាចនឹងជួបគ្នាក្នុងពេលចូលរួមកិច្ចប្រជុំកំពូល G20 ក្នុងរដ្ឋធានីប៉េកំាង នៅខែវិច្ឆិកាខាងមុខ

    មេដឹកនំាចិន និងសហរដ្ឋអាមេរិក អាចនឹងជួបគ្នាក្នុងពេលចូលរួមកិច្ចប្រជុំកំពូល G20 ក្នុងរដ្ឋធានីប៉េកំាង នៅខែវិច្ឆិកាខាងមុខ

    ចិន៖ មន្រ្តីជាន់ខ្ពស់អាមេរិកមួយរូបបាននិយាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងសមភាគីចិន លោក ស៊ី ជិនពីង ទំនងជាជួបគ្នានៅអំឡុងពេលចូលរួមកិច្ចប្រជុំកំពូល G20 នៅខែក្រោយនេះ នៅក្នុងបរិបទដែលប្រទេសទំាងពីរកំពុងមានទំនាក់ទំនងមិនល្អនឹងគ្នា ដោយសារតែសង្រ្គាមពាណិជ្ជកម្ម ។បច្ចុប្បន្នទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងប៉េកំាំង និងវ៉ាស៊ីនតោន កំពុងជួបភាពតានតឹងខ្លាំង បន្ទាប់ពីលោក ដូណាល់ ត្រាំ ប្រកាសដំឡើងពន្ធលើមុខទំនិញនាំចូលពីចិនជាបន្តបន្ទាប់ ស្របពេលដែលប្រទេសមហាយក្សសេដ្ឋកិច្ចទាំងពីរកំពុងប៉ះទង្គិចគ្នា ជុំវិញជម្លោះនៅឯតំបន់សមុទ្រចិនខាងត្បូង ។លោក ឡារី ឃឺដឡូ ទីប្រឹក្សាសេដ្ឋកិច្ចរបស់លោក ដូណាល់ ត្រាំ បានប្រាប់សា រព័ត៌មាន Fox News កាលពីថ្ងៃអាទិត្យម្សិលមិញ(ម៉ោងក្នុងតំបន់)ថា ប្រធានា ធិបតីទាំងពីរអាចនឹងជួបគ្នាក្នុងឱកាសចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នៅឯទីក្រុង ប៊ូណស់ អ៊ែរ ប្រទេសអាហ្សង់ទីន នៅខែវិច្ឆិកាខាងមុខនេះ ។ យ៉ាងណាមិញ ទីប្រឹក្សាសេដ្ឋកិច្ចរួបនេះក៏បានទទួលស្គាល់ដែរថា កិច្ចចរចាដោះស្រាយពាណិជ្ជកម្មរវាងទីក្រុងប៉េកំាំង និងវ៉ាស៊ីនតោនហាក់ដូចជាមិនមានភាពរីកចំរើនទាល់តែសោះ ខណៈប្រទេសទាំងពីរនៅតែបន្តគំរាម និងដំឡើងពន្ធដាក់គ្នាទៅវិញទៅមក ដែលកំពុងបង្កជាការព្រួយបារម្ភថា ជម្លោះនេះអាចនឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ៕

  • លោក គីម ជុងអ៊ុន បដិសេដសំណើររបស់រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ដែលចង់ឃើញបញ្ជីរោងចក្រនុយក្លេអ៊ែររបស់កូរ៉េខាងជើង

    លោក គីម ជុងអ៊ុន បដិសេដសំណើររបស់រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ដែលចង់ឃើញបញ្ជីរោងចក្រនុយក្លេអ៊ែររបស់កូរ៉េខាងជើង

    កូរ៉េខាងជើង៖ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបដិសេធផ្ដល់បញ្ជីទីតាំងរោងចក្រនុយក្លេអ៊ែររបស់កូរ៉េខាងជើងដល់ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ រហូតដល់មានការចុះសន្ធិសញ្ញាបញ្ចប់សង្រ្គាមកូរ៉េឆ្នំា១៩៥០-១៩៥៣ជាមុនសិន ។ បើតាមសារព័ត៌មាន Yomiuri Shimbun របស់ជប៉ុនបានឱ្យដឹងថា នៅពេលត្រូវបានស្នើឱ្យផ្ដល់បញ្ជីរោងចក្រនុយក្លេអ៊ែរកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា បើគ្មានការជឿទុកចិត្តគ្នាទៅវិញទៅមក នៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងទេនោះ ទោះបីជាទីក្រុងវ៉ាស៊ីនតោនទទួលបានបញ្ជីទាំងនេះ ក៏សហរដ្ឋអាមេរិកនៅតែមិនជឿដដែល… ដូច្នេះការចុះសន្ធិសញ្ញាបញ្ចប់សង្រ្គាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ត្រូវតែធ្វើឡើងជាមុនសិន ។សូមរំលឹកថា ប្រមុខការទូតអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ បានបំពេញដំណើរទស្សនិច្ចរយៈពេលបីថ្ងៃទៅកាន់ទីក្រុងព្យុងយ៉ាង កាលពីដើមខែតុលាកន្លងទៅ ក្នុងគោលបំណងពន្លឿកិច្ចការរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ក៏ដូចជាពិភាក្សាពីការរៀបចំកិច្ចប្រជុំកំពូលជាលើកទី២ រវាងលោក ត្រាំ និងលោក គីម បន្ទាប់ពីមេដឹកនំាំទាំងពីរបានជួបគ្នាម្ដងរួចមកហើយ ក្នុងប្រទេសសិង្ហបុរី កាលពីខែមិថុនាកន្លងទៅ ៕

  • ក្រឡាប់រថយន្តស្លាប់ជនភៀសខ្លួន២២នាក់ នៅប្រទេសតួកគី

    ក្រឡាប់រថយន្តស្លាប់ជនភៀសខ្លួន២២នាក់ នៅប្រទេសតួកគី

    តួកគី៖ កាលពីម្សិលមិញ មានករណីក្រឡាប់រថយន្តដឹកជនភៀសខ្លួន១គ្រឿង បណ្តាលឲ្យស្លាប់មនុស្ស២២នាក់ រួមមានទាំងកុមារផងដែរ ហើយក្រៅពីនេះ មានមនុស្សប្រមាណ១៣នាក់ទៀតរងរបួសធ្ងន់ស្រាល។ ហេតុការណ៍នេះបានកើតឡើង នៅភាគខាងលិចប្រទេសតួកគី ដោយសារព័តមានក្នុងប្រទេសនេះបានឲ្យដឹងថា អ្នកដំណើរទាំងនេះគឺជាជនអន្តោប្រវេសន៍បរទេស ក្នុងចំណោមរាប់រយពាន់នាក់ ដែលភៀសខ្លួនតាមឆ្នេរ ប្រទេសតួកគីបន្តដំណើរទៅកាន់ប្រទេសក្រិក ជាសមាជិកនៃសហគមអឺរ៉ុប តាមកិច្ចព្រមព្រៀង កាលពីឆ្នាំ២០១៦។ យ៉ាងណាក៏ដោយ អត្តសញ្ញាណនៃជនរងគ្រោះមិនត្រូវបានបង្ហាញទេ ខណៈដែលអាជ្ញាធរកំពុងស៊ើបអង្កេតបន្តទៀត ពាក់ព័ន្ធនឹងហេតុការណ៍ក្រឡប់រថយន្តនេះ៕ម.ន

  • ធនាគារពិភពលោកផ្តល់កម្ចី១ពាន់លានដុល្លារអាម៉េរិកដល់ឥណ្ឌូនេស៊ី ស្រោចស្រង់ឡើងវិញ ក្រោយកើតមានរញ្ជួយដីស្លាប់មនុស្ស២ពាន់នាក់

    ធនាគារពិភពលោកផ្តល់កម្ចី១ពាន់លានដុល្លារអាម៉េរិកដល់ឥណ្ឌូនេស៊ី ស្រោចស្រង់ឡើងវិញ ក្រោយកើតមានរញ្ជួយដីស្លាប់មនុស្ស២ពាន់នាក់

    បរទេស៖ ធនាគារពិភពលោក World Bank កាលពីថ្ងៃអាទិត្យ ទី១៤ តុលា ២០១៨ម្សិលមិញបានប្រកាសត្រៀមឥណទានទំហំ១ពាន់លានដុល្លារ សម្រាប់ទុកឲ្យរដ្ឋាភិបាលឥណ្ឌូនេស៊ី សុំខ្ចី ដើម្បីប្រើប្រាស់ក្នុងកិច្ចប្រឹងប្រែងជួយសង្រ្គោះក៏ដូចជាស្ថាបនាឡើងវិញ នៅកោះចំនួនពីរ ដែលបានទទួលរងការវាយប្រហារយ៉ាងដំណំពីគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ កាលពីពេលកន្លងទៅ។ ធនាគារមួយនេះក៏បានបញ្ជាក់ថា មូលនិធិនឹងផ្តល់លុយ៥លានដុល្លារ សម្រាប់ជំនួយបច្ចេកទេស ដើម្បីធានាការស្ថាបនាឡើងវិញនេះផងដែរ។ ការប្រកាសនេះត្រូវបានធ្វើឡើង បន្ទាប់ពីនាយកប្រតិបត្តិ World Bank លោកស្រី Kristalina Georgieva កាលពីថ្ងៃសុក្រសប្តាហ៍មុនបានចុះទៅទស្សនកិច្ចនៅទីក្រុង Palu ជាទីដែលបានទទួលរងការវាយប្រហាធ្ងន់រដោយរញ្ជួយដី និងស៊ូណាមិ កាលពីថ្ងៃទី២៨ ខែកញ្ញា ដោយមនុស្សច្រើនជាង២០០០នាក់បានបាត់បង់ជីវិត និងនៅតាមតំបន់ជុំវិញ។ ចំណែកនៅឯកោះទេសចរណ៍ Lombok ដែលស្ថិតនៅភាគកណ្តាលឥណ្ឌូណេស៊ី ក៏មានមនុស្សស្លាប់ជាង៥០០នាក់ នៅហេតុការណ៍រញ្ជួយដីជាបន្តបន្ទាប់ កាលពីខែកក្កដា និងខែសីហា។គួរជម្រាបថា នាពេលនេះផងដែរ ឥណ្ឌូណេស៊ីកំពុងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ របស់ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្ដរជាតិ នៅលើកោះបាលី។ ធនាគារមួយនេះបាននិយាយថា របាយការណ៍បឋមបានបង្ហាញថា ការខាតបង់ហេដ្ឋារចនាសម្ពន្ធ នៅស៊ូឡាវ៉េស៊ីមានទំហំប្រមាណ៥៣១លានដុល្លារអាម៉េរិក។ កញ្ចប់ថវិការកម្ចីនេះក៏អាចមានទាំងការបញ្ជូនសាច់ប្រាក់ទៅគ្រួសារក្រីក្រខ្លាំងប្រមាណ១៥ម៉ឺនគ្រួសារ រយៈពេលចន្លោះពី៦ខែដល់១ឆ្នាំ ដែលអាចជួយអំឡុងដំណាក់កាលស្រោវស្រង់ឡើងវិញនេះ៕ម.ន