Category: ព័ត៌មានអន្តរជាតិ

  • គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនៅប្រទេសកេនយ៉ា ឆក់យកអាយុជីវិតមនុស្សកើនដល់៥០នាក់ និងជាច្រើនទៀតរងរបួស

    គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនៅប្រទេសកេនយ៉ា ឆក់យកអាយុជីវិតមនុស្សកើនដល់៥០នាក់ និងជាច្រើនទៀតរងរបួស

    កេនយ៉ា៖ ចំនួនមនុស្សស្លាប់បន្តកើនដល់៥០នាក់ និងជាច្រើននាក់ទៀតទទួលរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយករណីនៅភាគខាងលិចប្រទេសអាហ៊្វ្រិកមួយនេះ ខណៈប្រធានាធិបតីកេនយ៉ាបានប្រកាសកាន់មរណទុក្ខទូទាំងប្រទេស។ កាលពីព្រឹកថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) គ្រោះថ្នាក់ចរាចរណ៍ដែលត្រូវបានចាត់ទុកថា អាក្រក់បំផុតប្រចាំឆ្នាំ២០១៨នៅក្នុងប្រទេសកេនយ៉ា បានកើតឡើងនៅក្នុងស្រុក ខើរីឆូ តាមផ្លូវពីទីក្រុងណៃរ៉ូប៊ី ឆ្ពោះទៅកាន់ទីក្រុង កាកាមេហ្គា ដោយរថយន្តក្រុងប្រភេទ៦៧កៅអីបានរអិលធ្លាក់ចេញពីផ្លូវហៃវ៉េយ៍ ចូលទៅក្នុងជ្រលងក្បែរផ្លូវ បណ្តាលឲ្យមនុស្សជិះនៅលើនោះ ៥០នាក់បាត់បង់ជីវិតនៅហ្នឹងកន្លែងកើតហេតុ និងមួយចំនួនទៀតទទួលរងរបួស។ បន្ទាប់ពីកើតហេតុការណ៍បន្តិច មានសេចក្តីរាយការណ៍ថា មនុស្ស៤២នាក់បានស្លាប់ ប៉ុន្តែដោយសារអ្នកដំណើរមួយចំនួនទៀតបានរងរបួសធ្ងន់ពេក រហូតដល់បាត់បង់ជីវិតបន្ថែមទៀតនោះ ទើបចំនួនអ្នកស្លាប់មានការកើនឡើង។ គ្រាន់តែដឹងដំណឹងដ៏រន្ធត់នេះភ្លាម រដ្ឋាភិបាលកេនយ៉ានៅព្រឹកថ្ងៃពុធដដែលនោះ បានប្រកាសយកថ្ងៃនេះតែម្តង ធ្វើជាថ្ងៃកាន់មរណទុក្ខ និងតម្រូវឲ្យមានការឈប់សម្រាកនៅទូទាំងប្រទេសតែម្តង៕

  • រុស្ស៊ីប្រកាសច្រានចោលការតវ៉ាប្រឆាំងរបស់ជប៉ុន ជុំវិញការធ្វើសមយុទ្ធរបស់ខ្លួននៅក្នុងតំបន់ដែនទឹកក្បែរកោះអ៊ីតូរ៉ូហ៊្វូ

    រុស្ស៊ីប្រកាសច្រានចោលការតវ៉ាប្រឆាំងរបស់ជប៉ុន ជុំវិញការធ្វើសមយុទ្ធរបស់ខ្លួននៅក្នុងតំបន់ដែនទឹកក្បែរកោះអ៊ីតូរ៉ូហ៊្វូ

    រុស្ស៊ី៖ រុស្ស៊ីបានប្រកាសច្រានចោលការប្រឆាំងតវ៉ារបស់ជប៉ុន ពាក់ព័ន្ធនឹងការធ្វើសមយុទ្ធរបស់ខ្លួននៅក្នុងតំបន់ដែនទឹកក្បែរកោះអ៊ីតូរ៉ូហ៊្វូ ដែលទីក្រុងតូក្យូប្រកាសអះអាងថា កោះនេះគឺជាផ្នែកមួយនៃដែនដីភាគខាងជើងរបស់ខ្លួន។ រដ្ឋាភិបាលទីក្រុងម៉ូស្គូបានឆ្លើយតបទៅកាន់ក្រសួងការបរទេសជប៉ុនយ៉ាងដូច្នេះ ស្របពេលការធ្វើសមយុទ្ធរបស់រុស្ស៊ីរយៈពេល៤ថ្ងៃ បាននិងកំពុងបន្តប្រព្រឹត្តទៅចាប់តាំងពីថ្ងៃសៅរ៍សប្តាហ៍មុន (ម៉ោងក្នុងតំបន់)។ ប្រធានខុទ្ទកាល័យ លោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា ការធ្វើសមយុទ្ធនេះ អាចនឹងនាំឱ្យមានការប្រមូលផ្តុំកងទ័ពរុស្ស៊ី នៅលើកោះចំនួន៤ ដែលក្នុងនោះរួមមានទាំងកោះ អ៊ីតូរ៉ូហ៊្វូ ហើយថែមទាំងអះអាងទៀតថា ការធ្វើសមយុទ្ធយោធារបស់រុស្ស៊ីនេះ គឺមិនស៊ីគ្នានឹងគោលជំហររបស់ជប៉ុនទេ។ ដោយឡែកបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងបរទេសរុស្ស៊ីនោះ ប្រទេសខ្លួនមានអធិបតេយ្យភាព ហើយអាចមានសិទ្ធិធ្វើគ្រប់យ៉ាងតាមតែខ្លួនចង់បាន ក្នុងនោះក៏រួមមានទាំងវិធីដើម្បីពង្រឹងសន្តិសុខជាតិផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍នេះដែរ រុស្ស៊ីក៏បានធ្វើការរិះគន់ការប្រឆាំងតវ៉ារបស់ភាគីជប៉ុនផងដែរ ហើយចាត់ទុកថា ការតវ៉ានេះ មិនបានបង្កបរិយាកាសជាវិជ្ជមានដល់ទំនាក់ទំនងទ្វេភាគីនោះឡើយ ផ្ទុយទៅវិញ វាមានតែបង្កការប៉ះទង្គិចដល់ទំនាក់ទំនងការទូតប៉ុណ្ណោះ៕

  • គ្រោះរញ្ជួយដីកម្រិតធ្ងន់ផ្តាច់ជីវិតមនុស្ស៣នាក់ និងបង្កការបំផ្លិចបំផ្លាញនៅខេត្តជ្វាខាងកើត របស់ប្រទេសឥណ្ឌូណេស៊ី

    គ្រោះរញ្ជួយដីកម្រិតធ្ងន់ផ្តាច់ជីវិតមនុស្ស៣នាក់ និងបង្កការបំផ្លិចបំផ្លាញនៅខេត្តជ្វាខាងកើត របស់ប្រទេសឥណ្ឌូណេស៊ី

    ឥណ្ឌូណេស៊ី៖ គ្រោះរញ្ជួយដីកម្រិត៦.៣រ៉ិចទ័របានធ្វើការវាយប្រហារកោះជ្វា ភាគខាងកើត មានទីតាំងនៅប៉ែកខាងលិចប្រទេសឥណ្ឌូណេស៊ី នៅព្រឹកព្រលឹមថ្ងៃព្រហស្បត្តិ៍នេះ ហើយជាលទ្ធផលនោះ មានមនុស្ស៣នាក់ស្លាប់ និងលំនៅដ្ឋានជាច្រើនរងការខូតខាត។ អ្នកនាំពាក្យអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី លោក Sutopo Purwo Nugroho បានបញ្ជាក់ទៀតថា ជនរងគ្រោះទាំង៣នាក់ខាងលើ គឺជាអ្នករស់នៅក្នុងស្រុក Sumenep នៃកោះជ្វាភាគខាងកើត ហើយពួកគេស្លាប់ដោយ សារតែអគារបាក់សង្កត់។ លោក Nugroho បានបន្ថែមថា គ្រោះរញ្ជួយដីនៅព្រឹកថ្ងៃព្រហស្បតិ៍តនេះ បានកើតឡើងនៅចំពេលពួកគេកំពុងដេក ហើយវាកើតឡើងភ្លាមៗដែលមិនអាចឱ្យអ្នកស្រុកមួយចំនួនគេចខ្លួនទាន់ពេលវេលានោះទេ។ សូមបញ្ជាក់ផងដែរថា ខេត្ត ស៊ូឡាវ៉េស៊ី របស់ប្រទេសឥណ្ឌូណេស៊ី បានទទួលរងគ្រោះយ៉ាងធ្ងន់ ដោយសារតែគ្រោះរញ្ជួយដីជាបន្តបន្ទាប់ និងរលកយក្សស៊ូណាមិ ដែលរហូតមកទល់ពេលនេះ ចំនួនមនុស្សស្លាប់បានបន្តកើនដល់២,០៤៥នាក់ហើយ ខណៈតួលេខនេះ បង្ហាញឡើងមួយថ្ងៃមុនពេលប្រតិបត្តិការរុករកជនរងគ្រោះផ្សេងទៀតត្រូវបានបញ្ចប់៕

  • លោក ដូណាល់ ត្រាំ កំពុងសម្លឹងមើលលោកស្រី ឌីណា ផោវវើ សម្រាប់មុខតំណែងឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំអង្គការសហប្រជាជាតិ ក្រោយការលាឈប់របស់លោកស្រី នីគគី ហាលី

    លោក ដូណាល់ ត្រាំ កំពុងសម្លឹងមើលលោកស្រី ឌីណា ផោវវើ សម្រាប់មុខតំណែងឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំអង្គការសហប្រជាជាតិ ក្រោយការលាឈប់របស់លោកស្រី នីគគី ហាលី

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃពុធថា រដ្ឋបាលរបស់លោកបាននឹងកំពុងទាក់ទងជាមួយលោកស្រី ឌីណា ផោវវែល អតីតទីប្រឹក្សាជាន់ខ្ពស់មួយរូប ដែលអាចនឹងត្រូវចូលមកជំនួសតំណែងរបស់លោកស្រី នីគគី ហាលី ក្នុងនាមជាឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំអង្គការសហប្រជាជាតិ។ លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមានថា លោកស្រី ផោវវែល អតីតអនុទីប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់លោក ទំនងជាត្រូវចូលមកជំនួសមុខតំណែងរបស់លោកស្រី ហាលី ក្រោយសម្រេចចិត្តលាលែងកាលពីថ្ងៃអង្គារ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ហើយថា ជាមួយគ្នានេះ សេតវិមានក៏កំពុងសម្លឹងមើលអ្នកដទៃទៀតសម្រាប់មុខតំណែងនេះផងដែរ ក្នុងនោះក៏រួមមានទំាងមន្រ្តីកំពុងបម្រើការបច្ចុប្បន្ននៅក្នុងរដ្ឋបាលរបស់លោក។ គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ៍សប្តាហ៍នេះ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានលើកឡើងថា រូបលោកបានដាក់បញ្ចូលរួចរាល់ហើយនួវមន្រ្តីជាន់ខ្ពស់៥នាក់ទៅក្នុងបញ្ជី ដើម្បីបង្ហោះនៅលើបណ្តាញសង្គម ហើយរូបលោកក៏រំពឹងដែរថា ឈ្មោះអ្នកដែលនឹងមកកាន់មុខតំណែងមួយនេះ អាចនឹងត្រូវប្រកាសជាផ្លូវការក្នុងរយៈពេល២ទៅ៣សប្តាហ៍ខាងមុខទៀត៕

  • យន្តហោះ​ម៉ាឡេស៊ី MH149 ត្រូវបង្ខំឲ្យចុះចតនៅ​​ក្នុងអាកាសដ្ឋាន Perth របស់អូស្ត្រាលី!

    យន្តហោះ​ម៉ាឡេស៊ី MH149 ត្រូវបង្ខំឲ្យចុះចតនៅ​​ក្នុងអាកាសដ្ឋាន Perth របស់អូស្ត្រាលី!

    ស៊ីដនី៖ យន្តហោះម៉ាឡេស៊ី​ដែលមានជើងហោះហើរ MH149 មកពីទីក្រុង​គូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីខាងលើនេះ ជាប្រភេទ​​យន្តហោះ Airbus A330 បានធ្វើការចុះចត​នៅឯអាកាសយានដ្ឋាន Perth កាលពីវេលាម៉ោង ៤៖០៤នាទីទៀបភ្លឺ ថ្ងៃច័ន្ទនេះ (ម៉ោងនៅភាគ​ខាងលិចអូស្ត្រាលី) ដោយវាមាន​គោលដៅ​ទៅកាន់ទីក្រុង​ Melbourne ដែលស្ថិតនៅ​ភាគខាង​កើតអូស្ត្រាលី។ យន្តហោះនេះស៊ី បានបង្ខំចិត្តធ្វើការចុះចត​ជាបន្ទាន់នៅក្នុងអាកាសដ្ឋានទីក្រុង Perth ភាគនិរតី នៃប្រទេស​អូស្ត្រាលី ដោយសារតែមាន​អ្នកជិះនៅលើនោះ ជួបប្រទះបញ្ហាសុខភាព ឬអាចទទួលរបួសធ្ងន់ធ្ងរខ្លាំង ដែលមិនអាចស៊ូទ្រាំ​រហូតដល់​ទីក្រុង Melbourne ដែលជាគោលដៅ​នោះបាន។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន ស៊ីនហួរ នាព្រឹក​ថ្ងៃចន្ទ ទី០៨ ខែតុលា ឆ្នាំ២០១៨។ ក្រោយពីយន្តហោះ​ចុះចតភ្លាមៗ គេបានសង្កេតឃើញ​បុគ្កលិកពេទ្យ និងកងកម្លាំង​ការពារសន្តិសុខ ចេញប្រតិបត្តិការ​សង្គ្រោះបន្ទាន់​ផងដែរ។ តែយ៉ាងណាក៏ដោយ​ព័ត៌មាន​លម្អិត​ស្តីអំពីជំងឺ ឬក៏អាចជាគ្រោះថ្នាក់​បង្កឡើងនៅពេលហោះហើរ នៃអ្នកដែល​ជិះនៅលើ​យន្តហោះ​នោះ គឺមិនទាន់មាន​ការបញ្ជាក់នោះឡើយ ខណៈយន្តហោះ​ត្រូវបានកំណត់​ឲ្យហោះទៅ​កាន់គោលដៅ គឺទីក្រុង Melbourne នៅរយៈពេលពីរម៉ោង​បន្ទាប់៕

  • ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន និងលោកជំទាវ រៀបចំពិធីលៀងសាយភោជន៍ ជូនបណ្តាមេដឹកនាំនៃប្រទេសមេគង្គ ដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ ជប៉ុន លើកទី១០

    ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន និងលោកជំទាវ រៀបចំពិធីលៀងសាយភោជន៍ ជូនបណ្តាមេដឹកនាំនៃប្រទេសមេគង្គ ដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ ជប៉ុន លើកទី១០

    នៅរាត្រីថ្ងៃទី៨តុលា ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន ស៊ុនហ្សូ អាបេ និងលោកជំ​ទាវ បានប្រារព្វ រៀបចំពិធីលៀងសាយភោជន៍ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ជូនបណ្តា​មេដឹក​នាំ​ នៃប្រទេសមេគង្គ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ ជប៉ុន លើកទី១០ នៅ​ទីក្រុង ប្រទេសជប៉ុន។ បណ្តាមេដឹកនាំនៃប្រទេសមេគង្គដែលអញ្ជើញចូលរួមក្នុងពិធី លៀង​សាយ​ភោជន៍ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតនោះ រួមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត ថងលួន ស៊ីស៊ូលីត នាយករដ្ឋ មន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកជំទាវ អ៊ុង សានស៊ូជី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេស នៃសហភាពមីយ៉ាន់ម៉ារ ឯកឧត្តមឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូ ចា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ ឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីនៃសាធារណ​រដ្ឋ សង្គមនិយមវៀតណាម និងលោកជំទាវ។           ថ្លែងសុន្ទរកថា នៅក្នុងពិធីលៀងសាយភោជន៍ ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតនោះ ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ មានប្រសាសន៍សំដែងនូវការវាយតម្លៃខ្ពស់ជូន​ចំពោះបណ្តាមេដឹកនាំនៃប្រទេសមេគង្គ…

  • អង្គការ NATO គ្រោងធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅក្បែរព្រំដែនប្រទេសរុស្ស៊ី ជាការតបត និងសមយុទ្ធ Vostok-2018 របស់រុស្ស៊ី

    អង្គការ NATO គ្រោងធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅក្បែរព្រំដែនប្រទេសរុស្ស៊ី ជាការតបត និងសមយុទ្ធ Vostok-2018 របស់រុស្ស៊ី

    បរទេស៖ សមយុទ្ធទ្រងទ្រាយធំមានឈ្មោះ ទ្រីឌេន ចំាងធើ ១៨ គ្រោងធ្វើឡើងនៅថ្ងៃទី២៥ ខែតុលា រហូតដល់ថ្ងៃទី៧ ខែវិច្ឆិកាខាងមុខ ដោយមានការចូលរួមពីកងទាហានប្រមាណ៤៥.០០០ មកពី៣១ប្រទេស ភាគច្រើនជាសមាជិកអង្គការណាតូ ។ នេះត្រូវបានជាគេចាត់ទុកថា ជាសមយុទ្ធទ្រង់ទ្រាយធំបំផុតរបស់អង្គការអន្តរជាតិមួយនេះ បន្ទាប់ពីសង្គ្រាមត្រជាក់ ខណៈសមយុទ្ធខាងលើ ត្រូវបានគេហៅថា ជាហាត់ហ្វឹកហ្វឺនតបតនឹងសមយុទ្ធទ្រង់ទ្រាយធំបំផុតរបស់រុស្ស៊ីនាពេលកន្លងមក ។ អគ្គលេខាធិការអង្គការណាតូ លោក ចេន ស្តូធែនប៊ឺគ បានគូសបញ្ជាក់ថា រូបលោកបានអញ្ជើញប្រទេសជាសមាជិកអង្គការណាតូ និងសហគមន៍អឺរ៉ុប ចូលរួមធ្វើសមយុទ្ធទ្រង់ទ្រាយធំនេះ ក្នុងនោះមានរុស្ស៊ីផងដែរ ហើយថា សមយុទ្ធនេះគ្រោងធ្វើឡើងនៅប្រទេសណ័រវេស ដោយមានតម្លាភាព និងដើម្បីគោលដៅការពារតែប៉ុណ្ណោះ ។យុទ្ធសាស្ត្រនៅក្នុងការធ្វើសមយុទ្ធនោះ គឺដើម្បីការពារប្រទេសជាសមាជិក ពេលរងការវាយប្រហារ ក៏ដូចជាវាយតម្លៃពីសកម្មភាព និងសមត្ថភាពរបស់អង្គការណាតូផងដែរ ។ សូមរំលឹកថា កាលពីឆ្នាំ២០១៥ អង្គការណាតូក៏បានធ្វើសមយុទ្ធ ទ្រង់ទ្រាយធំផងដែរ នៅក្នុងប្រទេសអីតាលី អេស្បាញ និង ព័រទុយហ្គាល  ដោយមានពលទាហានប្រមាណ៣៦.០០០នាក់ នាវាចម្បាំង៦០គ្រឿង និងយន្តហោះចម្បាំង២០០គ្រឿងចូលរួម ៕

  • បណ្តាប្រទេសលោកខាងលិចចោទរុស្ស៊ីថា ធ្វើយុទ្ធនាការលួចវាយឆ្មក់ផ្នែកព័ត៌មានវិទ្យានៅទូទាំងសកលលោក

    បណ្តាប្រទេសលោកខាងលិចចោទរុស្ស៊ីថា ធ្វើយុទ្ធនាការលួចវាយឆ្មក់ផ្នែកព័ត៌មានវិទ្យានៅទូទាំងសកលលោក

    បរទេស៖ បណ្តាប្រទេសលោកខាងលិច បានធ្វើការចោទប្រកាន់រួមគ្នាទៅលើប្រទេសរុស្ស៊ីថា កំពុងដំណើរការអ្វីមួយ ដែលពួកគេពណ៌នាថា ជាយុទ្ធនាការលួចឆ្មក់វាយប្រហារតាមអ៊ីនធឺណេតនៅទូទាំងសកលលោក ដោយផ្តោតគោលដៅទៅលើស្ថាប័ននានា រាប់ចាប់ពីកីឡា រហូតដល់ក្រុមហ៊ុនថាមពលនុយក្លេអ៊ែរនិងអង្គការឃ្លាំមើលអាវុធគីមី ។ការចោទប្រកាន់នេះ កើតឡើងបន្ទាប់ពីក្រសួងយុត្តិធម៌អាមេរិកចោទប្រកាន់ទៅលើជនជាតិរុស្ស៉ី០៧នាក់ ដែលសុទ្ធតែជាមន្រ្តីចារកម្មរបស់រុស្ស៉ី បានប្រព្រឹត្តសកម្មភាពវាយលុកតាមផ្នែកព័ត៌មានវិទ្យាលើប្រព័ន្ធកុំព្យូទ័រ លួចបន្លំអត្តសញ្ញាណ ឆបោកលុយតាមអ៊ីនធើណេត និងលាងលុយកខ្វក់ជាដើម ។ ទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ទីក្រុងម៉ូស្គូត្រូវតែរ៉ាប់រងចំពោះផលវិបាកសម្រាប់សកម្មភាពរបស់ខ្លួន ហើយសម្ព័ន្ធមិត្តរបស់អាមេរិកនៅជុំវិញពិភពលោក ក៏បានចេញនូវការវាយតម្លៃយ៉ាងច្បាស់អំពីអ្វីដែលពួកគេបានពណ៌នាថា ជាយុទ្ធនាការលួចឆ្មក់វាយតាមអ៊ីនធឺណេតដោយទីភ្នាក់ងារចារកម្មយោធារុស្ស៊ី ហៅកាត់ថា GRU ។យ៉ាងណាមិញ រុស្ស៊ីបានបដិសេធនូវអ្វីដែលអ្នកនាំពាក្យក្រសួងការបរទេសរបស់ខ្លួនបានហៅថា ជាការចោទប្រកាន់ប្រៀបបីដូច “ស្រាក្រឡុកទឹកអប់ក្លិនស្អុយ” ដែលប្រឌិតឡើងដោយកំពូលអ្នកពូកែស្រមើស្រមៃ ។ ប៉ុន្តែការចោទប្រកាន់នេះបានធ្វើឱ្យរុស្ស៊ីកាន់តែឯកកោ ក្នុងគ្រាដែលទំនាក់ទំនងការទូតរបស់ខ្លួន ជាមួយលោកខាងលិចត្រូវបានកាត់បន្ថយយ៉ាងច្រើន ជុំវិញការបំពុលរបស់អតីតចារកម្មម្នាក់ និងចំពេលដែលរុស្ស៊ីកំពុងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ចំពោះសកម្មភាពរបស់ខ្លួននៅក្នុងអ៊ុយក្រែន ៕

  • ចិនប្រកាសច្រានចោលការចោទប្រកាន់របស់អនុប្រធានាធិបតីសហរដ្ឋអាមេរិក ហើយអះអាងថា ការចោទប្រកាន់នោះ គ្មានមូលដ្ឋាន

    ចិនប្រកាសច្រានចោលការចោទប្រកាន់របស់អនុប្រធានាធិបតីសហរដ្ឋអាមេរិក ហើយអះអាងថា ការចោទប្រកាន់នោះ គ្មានមូលដ្ឋាន

    ចិន៖ ចិនប្រកាសច្រានចោលការចោទប្រកាន់ជាបន្តបន្ទាប់ពីសំណាក់អនុប្រធា នាធិបតីអាមេរិក លោក ម៉ៃ ផេន អំពីការបោះឆ្នោតសភាកាលពីខែតុលា ការវាយប្រហារតាមអ៊ីនធើណេត បញ្ហាសមុទ្រចិនខាងត្បូង និងកោះតៃវ៉ាន់ ដោយនិយាយថា ពាក្យសម្តីអះអាងរបស់លោកបានបង្កើតឡើងតាមពាក្យចចាមអារ៉ាមនិងគ្មានមូលដ្ឋាន ។គួរបញ្ជាក់ថា ថ្លែងសន្ទុកថាមួយនៅឯវិទ្យាស្ថាន ហូសស្តុន ក្នុងទីក្រុងវ៉ាស៊ីនតោន លោក ម៉ៃ ផេន បានគូសបញ្ជាក់ថា ចិនកំពុងខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យមានគំនិតបោះឆ្នោតប្រឆាំងនឹងគណបក្សសាធារណរដ្ឋ ក្នុងការសងសឹកចំពោះគោលនយោ បាយពាណិជ្ជកម្មរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ហើយថា លោកបានប្ដេជ្ញានឹងបន្តបង្ហាញអំពីឥទ្ធិពលអាក្រក់ និងការជ្រៀតជ្រែករបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ។ នៅក្នុងការចោទប្រកាន់នេះផងដែរ លោក ម៉ៃ ផេន បានលើកឡើងអំពីការវិនិយោគរបស់ចិននៅទ្វីបអាហ្វ្រិក ដោយនិយាយថា ទីក្រុងប៉េកាំងកំពុងប្រើការទូតបំណុល ហើយកំពុងប្រើប្រាស់គ្រប់វិធីសាស្រ្តទាំងអស់របស់រដ្ឋាភិបាល ដើម្បីបង្កើនឥទ្ធិពល និងទទួលបានផលប្រយោជន៍របស់ខ្លួន ។ ចំពោះបញ្ហាសមុទ្រចិនខាងត្បូងវិញ លោក ម៉ៃ ផេន បាននិយាយថាចិនបានដាក់ដំឡើងប្រព័ន្ធមីស៊ីលប្រឆាំងនាវា និងយន្តហោះនៅកោះសិប្បនិម្មិតនៅសមុទ្រនេះ បើទោះបីជាមានការសន្យាមិនដាក់កម្លាំងទ័ពនៅទីនោះក៏ដោយ ។ ចំពោះទំនាក់ទំនងខាងការទូតវិញនោះ លោក ម៉ៃ ផេន ក៏បានចោទប្រកាន់ចិនថា បានបញ្ចុះបញ្ចូលប្រទេសអាមេរិកឡាទីនចំនួន៣…

  • ឥណ្ឌា និងរុស្ស៊ីឈានដល់ការចុះកិច្ចព្រមព្រៀងទិញ-លក់ប្រព័ន្ធខែលការពារមីស៊ីល S-400 ចំនួន០៥

    ឥណ្ឌា និងរុស្ស៊ីឈានដល់ការចុះកិច្ចព្រមព្រៀងទិញ-លក់ប្រព័ន្ធខែលការពារមីស៊ីល S-400 ចំនួន០៥

    ឥណ្ឌា៖ ឥណ្ឌាបានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញប្រព័ន្ធការពារដែនអាកាស S-400 របស់រុស្ស៊ីមានតម្លៃ៥.៤៣ពាន់លានអាមេរិក ស្ថិតក្នុងគោលបំណងបង្កើនសមត្ថភាពការពារដែនអាកាសប្រទេសខ្លួន ខណៈភាគីទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់មួយចំនួនទៀតក្នុងវិស័យថាមពល ។នេះគឺជាផ្នែកមួយនៃគោលនយោបាយទំនើបកម្មយោធាមានតម្លៃ១០០ពាន់លានអាមេរិករបស់ប្រទេសឥណ្ឌា ហើយតាមរយៈកិច្ចព្រមព្រៀងនេះ ការប្រគល់ប្រព័ន្ធខែលការពារមីស៊ីល S-400 នឹងត្រូវធ្វើឡើងនៅខែតុលា ឆ្នាំ២០២០ខាងមុខ ។ S-400 គឺជាប្រព័ន្ធខែលការពារមីស៊ីលចល័តមានសមត្ថភាពបំផ្លាញបណ្ដាគោលដៅនៅលើអាកាសក្នុងបរិវេណដល់ទៅ៤០០គីឡូម៉ែត្រ ។គួរបញ្ជាក់ថា ទំនាក់ទំនងរវាងរុស្ស៊ី និងឥណ្ឌាកាន់តែការរីកចម្រើនល្អក្នុងអំឡុងពេលថ្មីៗនេះ ហើយដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី០៤ និង០៥ ខែតុលា នៅប្រទេសឥណ្ឌារបស់ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ក្នុងគោលបំណងបង្កើនបន្ថែមចំណងទាក់ទងដៃគូជាយុទ្ធសាស្ត្រ ក្នុងបរិបទដែលសហរដ្ឋអាមេរិក និងលោកខាងលិចកំពុងដាក់ទណ្ឌកម្មទៅលើទីក្រុងម៉ូស្គូ ៕