Category: ព័ត៌មានអន្តរជាតិ

  • ចំនួនអ្នកស្លាប់កើនដល់១.៥៧១នាក់ ក្រោយគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិវាយប្រហារប្រទេសឥណ្ឌូណេស៊ី

    ចំនួនអ្នកស្លាប់កើនដល់១.៥៧១នាក់ ក្រោយគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិវាយប្រហារប្រទេសឥណ្ឌូណេស៊ី

    ឥណ្ឌូណេស៊ី៖ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី បានឱ្យដឹងថា តួលេខជនរងគ្រោះបាត់បង់ជីវិត នៅក្នុងហេតុការណ៍គ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ នៅឯកោះស៊ូឡាវ៉េស៊ីបានបន្តកើនឡើងដល់១.៥៧១នាក់ ខណៈមនុស្សជាង១.០០០នាក់ទៀតត្រូវបានគេជឿជាក់ថា នៅតែបន្តបាត់ខ្លួននៅឡើយ ។ ចំនួនអ្នកដែលបាត់ខ្លួនខាងលើនេះ គឺជាចំនួនប៉ាន់ស្មានរបស់ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិឥណ្ឌូណេស៊ី ហើយជាអ្នកដែលរស់នៅក្នុងតំបន់ចំនួនបី រួមមាន ផេតូបូ បាឡារ៉ូអា និង ស៊ីជី ដែលនៅជាយទីក្រុង ប៉ាលូ ជាទីរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ។ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី ក៏បានបញ្ជាក់ផងដែរថា មនុស្ស២.៥៣៤នាក់បានរងរបួស និងកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានានៅក្នុងតំបន់ ។ ជាមួយគ្នានោះ មនុស្សច្រើនជាង៧.០០០នាក់បានបាត់បង់ផ្ទះសម្បែង ខណៈមនុស្សរាប់ពាន់នាក់ផ្សេងទៀតក៏ត្រូវគេជឿជាក់ផងដែរថា បានបាត់ខ្លួននៅតាមតំបន់ដទៃទៀត ។ អាជ្ញាធរឥណ្ឌូណេស៊ីបានកំណត់ថា ថ្ងៃសុក្រសប្តាហ៍នេះ គឺជាក្តីសង្ឃឹមចុងក្រោយ ដើម្បីស្វែងរកអ្នកនៅមានជីវិត ដែលកប់នៅក្រោមគំនរអគារ ពីព្រោះថា លើសពីពេលនេះ ពោលគឺផុតពីមួយសប្តាហ៍ក្រោយគ្រោះមហន្តរាយ ភាគរយនៃការរុករកអ្នកនៅមានជីវិត គឺស្ទើរតែស្មើសូន្យ ។សូមរំលឹកឡើងវិញថា កាលពីថ្ងៃសុក្រសប្តាហ៍មុន គ្រោះរញ្ជួយដីក្នុងកម្រិត៧.៥រ៉ិចទ័របានវាយប្រហារយ៉ាងសង្គ្រប់ទៅលើកោះភាគកណ្តាលស៊ូឡាវ៉េស៊ី ដែលធ្វើឲ្យមានរលកយក្សកម្ពស់០៦ម៉ែត្រ ដែលបានបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ៕  

  • ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់មួយនៅរុស្ស៊ី ផ្តាច់ជីវិតមនុស្ស១៣នាក់ និងរបួស១៧នាក់

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់មួយនៅរុស្ស៊ី ផ្តាច់ជីវិតមនុស្ស១៣នាក់ និងរបួស១៧នាក់

    រុស្ស៊ី៖ រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង និងរថយន្តក្រុងមីនីបាស់មួយគ្រឿងទៀតបានបើកបុកគ្នាយ៉ាងពេញទំហឹង នៅតាមផ្លូវហាយវ៉េ ទ្វើ-ហ្សេវ ស្ថិតនៅពាយ័ព្យទីក្រុងម៉ូស្គូ នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងក្នុងតំបន់)  ។យោងតាមសេចក្តីរាយការណ៍ពីក្រសួងសង្រ្គោះបន្ទាន់រុស្ស៊ី បានឲ្យដឹងថា ចំនួនអ្នកស្លាប់សរុបនៅក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ បានកើនឡើងដល់១៣នាក់ និង១៧នាក់ផ្សេងទៀតបានរងរបួស ក្នុងនោះ៤នាក់របួសធ្ងន់ត្រូវបានដឹកតាមរយន្តសង្រ្គោះទៅកាន់មន្ទីរពេទ្យ ។ដោយឡែកការិយាល័យរដ្ឋអាជ្ញាក្នុងតំបន់ បានរាយការណ៍កាលពីដំបូងថា ឧប្ប ត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះ បានសម្លាប់មនុស្ស១២នាក់ ខណៈមូលហេតុដែលបង្កឲ្យគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង គេនៅមិនទាន់ដឹងច្បាស់នោះទេ ស្របពេលរង់ចាំការស៊ើបអង្កេតជាមុនសិន ៕  

  • សូមទស្សនាកីឡដ្ឋាន របស់កាតារ ដែលបំពាក់បច្ចេកវិទ្យាបញ្ចុះកម្ដៅ សម្រាប់ World Cup 2022

    សូមទស្សនាកីឡដ្ឋាន របស់កាតារ ដែលបំពាក់បច្ចេកវិទ្យាបញ្ចុះកម្ដៅ សម្រាប់ World Cup 2022

    ម្ចាស់ផ្ទះ World Cup 2022 កាតារ បានបំពាក់បច្ចេកទេសវិទ្យាទំនើបសម្រាប់ កីឡាករបាល់ទាត់ និងអ្នកគាំទ្រដែលធ្វើដំណើរទៅ Pre-season នៅចុងបូព៌ា នឹងលែងប្រឈមនឹងកម្ដៅដ៏ក្ដៅទៀតហើយ ដោយសារបដិវត្តន៍បច្ចេកវិទ្យាត្រជាក់ ។ប្រព័ន្ធបច្ចេកវិទ្យាថ្មីដំបូងគេ នៅកាតារសម្រាប់ World Cup 2022 ខ្យល់ត្រជាក់ នឹង សាយភាយពាសពេញកីឡដ្ឋានតាមរយៈក្បាលបំពង់ត្រជាក់ ។ព្រឹត្តិការណ៍ World Cup 2022 នឹងធ្វើឡើង ក្នុងរដូវរងាជាលើកដំបូង ដើម្បីចៀសវាង កម្ដៅដ៏ក្ដៅ នៅប្រទេស កាតារ ប៉ុន្តែសូម្បីតែ ក្នុងខែវិច្ឆិកា ក៏សីតុណ្ហភាព នៅរដ្ឋនៃឈូងសមុទ្រមួយនេះនៅ តែឈាន ដល់៣០អង្សារដែរ ។គួរបញ្ជាក់ថា ការធ្វើតេស្តដំបូងគេ នៅកីឡដ្ឋាន Khalifa ដែលផ្ទុកអ្នកអ្នកទស្សនាប្រមាណ ៤៨,០០០នាក់ ក្នុងទីក្រុងដូហា បានបង្ហាញថាបច្ចេកវិទ្យាត្រជាក់ខាងលើ នឹងនាំកម្ដៅថយចុះមកដល់២០អង្សារ នៅលើទីលានប្រកួត និង២៣អង្សារ នៅកន្លែងអង្គុយ ។ ប្រធានសហព័ន្ធកីឡាបាល់ទាត់កូរ៉េខាងត្បូង Chung Mong-gyu បាននិយាយថា កីឡដ្ឋាន ដែលបំពាក់បច្ចេកវិទ្យាត្រជាក់ធ្វើមុនគេ…

  • ទីលាន និងភាសាធ្វើអត្តពលិកវាយកូនគោលកម្ពុជាប្រកួតមិនបានល្អ ពាន នៅម៉ាឡេស៊ី

    ទីលាន និងភាសាធ្វើអត្តពលិកវាយកូនគោលកម្ពុជាប្រកួតមិនបានល្អ ពាន នៅម៉ាឡេស៊ី

    ទីលាន និងភាសាធ្វើអោយអត្តពលិកកីឡាវាយកូនហ្គោលកម្ពុជា៥រូប មានកីឡាករ លីគា , កេម សំរេច , មៀច ដេវិត , ឆេង ហេង និងកីឡាករ ស៊ុយ សេដ្ឋា ធ្វើមិនបានល្អ នៅថ្ងៃទី១ នៃការប្រកួត Bridgestone ASEAN Amateur Open វគ្គផ្តាច់ព្រ័ត្រ នៅប្រទេសម៉ាឡេស៊ី ។           ថ្លែងប្រាប់អ្នកព័ត៍មាន ក្រោយបញ្ចប់ការប្រកួតថ្ងៃទី១ លោក ឆេង ហេង អះអាងថា កីឡាកររបស់កម្ពុជាទាំង៥រូប នៅថ្ងៃប្រកួតដំបូងនេះ ទទួលបានលទ្ធផលពុំសូវល្អនោះទេ ដ្បិតអីអត្តពលិកយើងមិនទាន់បន្សាំជាមួយទីលាន និងបញ្ហាភាសារបស់ខេនឌី ធ្វើឲ្យកីឡាករកម្ពុជាពិបាកក្នុងការប្រកួត ។            លោក បន្តថា កីឡាករដែលពានរង្វាន់នេះ គឺមានបទពិសោធន៍លេងប្រហាក់ប្រហែលនិងកីឡាករកម្ពុជាដែរ ប៉ុន្តែពួកគេធ្លាប់បន្សាំការលេងជាមួយទីលានប្រភេទនេះច្រើន ខុសពីទីលាននៅប្រទេសកម្ពុជា ។ លោក  ឆេង ហេង បន្ថែមថា ទោះបីថ្ងៃទី១ អត្តពលិកកម្ពុជាយើងប្រកួតមិនបានល្អ ប៉ុន្តែថ្ងៃទី២ យើងសង្ឈឹមធ្វើបានល្អជាងថ្ងៃទី១ ។…

  • មន្ត្រីផ្នែកចារកម្មរុស្ស៊ី៧នាក់រងការចោទប្រកាន់ពីក្រសួងយុត្តិធម៌សហរដ្ឋអាម៉េរិក ពាក់ព័ន្ធនឹងការវាយប្រហារផ្នែកព័ត៌មានវិទ្យា និងចែកចាយព័ត៌មានមិនពិត

    មន្ត្រីផ្នែកចារកម្មរុស្ស៊ី៧នាក់រងការចោទប្រកាន់ពីក្រសួងយុត្តិធម៌សហរដ្ឋអាម៉េរិក ពាក់ព័ន្ធនឹងការវាយប្រហារផ្នែកព័ត៌មានវិទ្យា និងចែកចាយព័ត៌មានមិនពិត

    សហរដ្ឋអាម៉េរិក៖ ក្រសួងយុត្តិធម៌អាម៉េរិកបានប្រកាសពីបទចោទប្រកាន់ទៅលើជនជាតិរុស្ស៊ី៧នាក់ ទាក់ទិនទៅនឹងការវាយប្រហារផ្នែកព័ត៌មានវិទ្យា (Hack) និងចែកចាយព័ត៌មានមិនពិត។ បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងយុត្តិធម៌អាម៉េរិក ជនជាប់ចោទទាំងនោះ ដែលសុទ្ធតែជាមន្រ្តីចារកម្មរបស់រុស្ស៊ី បានប្រព្រឹត្តសកម្មភាពវាយលុកតាមផ្នែកព័ត៌មានវិទ្យាលើប្រព័ន្ធកុំព្យូទ័រ លួចបន្លំអត្តសញ្ញាណ ឆបោកលុយតាមអ៊ីនធើណិត និងលាងលុយកខ្វក់ជាដើម។ ក្រៅពីនេះ ជនសង្ស័យ០៤នាក់ក្នុងចំណោមពួកគេក៏រងការចោទប្រកាន់ថា បានធ្វើទង្វើសងសឹកទៅលើក្រុមមន្រ្តីអន្តរជាតិ ប្រឆាំងការប្រើថ្នាំជំនួយកម្លាំង ដែលបានបកអាក្រាតពីការប្រើថ្នាំជំនួយកម្លាំងរបស់ក្រុមអត្តពលិករុស្ស៊ីផងដែរ តាមរយៈការចែកវាយព័ត៌មានមិនល្អពីមន្រ្តីទាំងនេះ។ ប៉ុន្តែយ៉ាងណាមិញ ជនជាប់ចោទទាំងអស់សុទ្ធមានលំនៅឋានក្នុងប្រទេសរុស្ស៊ី ដូច្នេះហើយវាមានលទ្ធភាពតិចតួចប៉ុណ្ណោះ ដែលថា សហរដ្ឋអាម៉េរិកនឹងមានឱកាសចាប់ខ្លួនក្រុមជនទាំងនោះ៕

  • សហរដ្ឋអាម៉េរិកគ្រោងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅសមុទ្រចិនខាងត្បូង

    សហរដ្ឋអាម៉េរិកគ្រោងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅសមុទ្រចិនខាងត្បូង

    សហរដ្ឋអាម៉េរិក៖ កងនាវាអាម៉េរិកនឹងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយ តាមរយៈការបន្តបញ្ជូននាវាពិឃាត និងយន្ដហោះចម្បាំងទៅកាន់តំបន់ សមុទ្រចិនខាងត្បូង ជាពិសេសទៅក្បែរតំបន់ដែនទឹកដែលចិនអះអាងថា ជាកម្មសិទ្ធិរបស់ខ្លួន។ ក្រុមមន្រ្តីយោធាអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញ ឈ្មោះ បាននិយាយថា ការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនេះ អាចនឹងត្រូវធ្វើឡើងនៅខែវិច្ឆិកាខាងមុខ ក្នុងគោលបំណងបញ្ជូនសារមួយទៅកាន់ ទីក្រុងប៉េកាំងថា សហរដ្ឋអាម៉េរិកនឹងមិនអនុញាតឱ្យចិនធ្វើអ្វីតាមតែទំនើងចិត្តរបស់ខ្លួន ឬក៏ប្រើប្រាស់អំណាចក្នុងនាមជាមហាអំណាចទៅគំរាម កំហែងប្រទេសតូចៗ ដែលជាភាគីជម្លោះក្នុងតំបន់សមុទ្រចិនខាងត្បូងនោះឡើយ។ ការលើកឡើងរបស់មន្ត្រីយោធាអាម៉េរិកនេះ ធ្វើឡើងក្រោយមាន សេចក្ដីរាយការណ៍មួយកាលពីថ្ងៃអាទិត្យថា ចិនបានបញ្ជូននាវាពិឃាតមួយគ្រឿងទៅបណ្ដេញនាវាចម្បំាងអាម៉េរិក ឱ្យចេញឆ្ងាយពីតំបន់ដែនទឹក ជម្លោះក្នុងតំបន់សមុទ្រចិនខាងត្បូង ។ ចំណែកឯកងនាវាអាម៉េរិកបានចោទប្រកាន់ថា ទង្វើរបស់នាវាពិឃាតចិន គឺជាសកម្មភាពបង្កគ្រោះថ្នាក់ និងគ្មានវិជ្ជាជីវៈ ខណៈទីក្រុងប៉េកំាងចាត់ទុកថា វត្តមាននាវាពិឃាតអាម៉េរិកនៅក្នុងតំបន់ជម្លោះ គឺជាចេតនាបង្ករឿង និងធ្វើឱ្យភាពតានតឹងកាន់តែ ឡើងកំដៅនៅក្នុងតំបន់៕

  • កោះហុកកៃដូ របស់ជប៉ុន ទទួលរងការវាយប្រហារពីគ្រោះរញ្ជួយដីកម្រិត៥,៣រ៉ិចទ័រ

    កោះហុកកៃដូ របស់ជប៉ុន ទទួលរងការវាយប្រហារពីគ្រោះរញ្ជួយដីកម្រិត៥,៣រ៉ិចទ័រ

    ជប៉ុន៖ ប្រព័ន្ធផ្សព្វផ្សាយ NHK របស់ជប៉ុនបានរាយការណ៍ថា គ្រោះរញ្ជួយដីក្នុងកម្រិត៥,៣រ៉ិចទ័រ បានវាយប្រហារកោះ ហុកកៃដូ ភាគខាងជើងប្រទេស នៅព្រឹកថ្ងៃសុក្រនេះ ដែលបានបង្កឲ្យមានការភ្ញាក់ផ្អើល ប៉ុន្តែអាជ្ញាធរពុំបានចេញសេចក្តីព្រមានណាមួយថា អាចកើតមានរលកយក្សស៊ូណាមិនោះឡើយ។ ទន្ទឹមគ្នានេះ អាជ្ញាធរតាមដានភូមិសាស្ត្រជប៉ុន JMA បានបញ្ជាក់ថា គ្រោះមហន្តរាយធម្មជាតិខាងលើនេះ បានកើតមានឡើងនៅភាគខាងត្បូងកោះ ហុកកៃដូ ពីក្នុងជម្រៅដី៣០គីឡូម៉ែត្រ ខណៈមិនទាន់មានសេចក្តីរាយការណ៍ណាមួយថា អាចមានជនរងគ្រោះ និងការបង្កការខូចខាតអ្វីនោះឡើយ។ សូមរំលឹកផងដែរថា កាលពីខែមិថុនាកន្លងទៅនេះ មានជនរងគ្រោះ៣នាក់បានបាត់បង់ជីវិត និងជាង២០០នាក់ទៀតទទួលរងរបួស ដោយសារគ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារប្រទេសជប៉ុន៕

  • ឥណ្ឌូណេស៊ី៖ ចំនួនមនុស្សស្លាប់កើនដល់១,៥៥៦នាក់ ក្រោយគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ

    ឥណ្ឌូណេស៊ី៖ ចំនួនមនុស្សស្លាប់កើនដល់១,៥៥៦នាក់ ក្រោយគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ

    ឥណ្ឌូណេស៊ី៖ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី បានបញ្ជាក់ថាសាកសពមនុស្សសរុបកើនដល់ចំនួន១,៥៥៨នាក់ ត្រូវបានរកឃើញ បន្ទាប់ពីការវាយប្រហារដោយរញ្ជួយដីកាលពីសប្តាហ៍មុន ដែលបានបង្កជារលកធំៗបោកសង្រ្គប់ទៅលើខេត្តដីកោះ ស៊ូឡាវ៉េស៊ី ភាគកណ្តាលឥណ្ឌូណេស៊ី ។ គ្រោះមហន្តរាយដ៏អាក្រក់នេះ បានបំផ្លិចបំផ្លាញអគារនានានៅក្នុងទីក្រុង ប៉ាលូ ដែលជាប់ឆ្នេរសមុទ្រឲ្យដួលរលំខ្ទេចខ្ទី ហើយប្រព័ន្ធធ្វើដំណើរនៅក្នុងតំបន់បានរងការខូតខាតជាខ្លាំង ខណៈជំនួយត្រូវបញ្ជូនមកដល់ដោយយឺតយ៉ាវ ហើយប្រជាជនដែលរួចជីវិតនោះបានធ្លាក់ខ្លួនដើរលួចអីវ៉ាន់ និងរបស់របរតាមហាងជាដើម។ សូមបញ្ជាក់ថា បន្ទាប់ពីមានការដង្ហោយសុំជំនួយពីអន្តរជាតិពីសំណាក់ប្រធានាធិបតីឥណ្ឌូណេស៊ី បណ្តាប្រទេសចំនួន២៥ក៏បានឆ្លើយតបផងដែរ ហើយរហូតមកទល់ពេលនេះ ទោះបីជាក្រុមសង្រ្គោះនៅតែកំពុងខិតខំដើរឆែកនៅតាមគំនរអគារដែលដួលរលំក៏ដោយ ក្តីសង្ឃឹមដែលថា នឹងអាចរកឃើញអ្នកនៅរស់រានមានជីវិតនោះ កាន់តែបាត់បង់ទៅៗ៕

  • មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់អះអាងថា ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាម៉េរិកនឹងបរាជ័យ

    មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់អះអាងថា ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាម៉េរិកនឹងបរាជ័យ

    អ៊ីរ៉ង់៖ មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយថាប្រទេសរបស់លោកនឹងយកឈ្នះលើទណ្ឌកម្មរបស់អាម៉េរិក ហើយនឹងធ្វើឲ្យសេដ្ឋកិច្ចអ៊ីរ៉ង់ត្រលប់មករីកចម្រើនឡើងវិញ។ ថ្លែងអំឡុងសន្ទរកថាគន្លឹះ ផ្សាយតាមទូរទស្សន៍រដ្ឋ កាលពីថ្ងៃព្រហស្បតិ៍តម្សិលមិញ លោក Ayatollah Ali Khamenei បាននិយាយថា រដ្ឋាភិបាលក្រោមការដឹកនាំរបស់រដ្ឋាភិបាលលោកប្រធានាធិបតី Hassan Rouhani នឹងធ្វើអ្វីគ្រប់បែបយ៉ាង ក្នុងការទប់ទល់នឹងការដាក់ទណ្ឌកម្មអាម៉េរិក ដើម្បីរក្សាបានស្ថិរភាពរបស់អ៊ីរ៉ង់។

  • ប្រមុខការទូតសហរដ្ឋអាម៉េរិកបដិសេធការកំណត់ពេលវេលាសម្រាប់ការលុបបំបាត់អាវុធនុយក្លេអ៊ែរកូរ៉េខាងជើង

    ប្រមុខការទូតសហរដ្ឋអាម៉េរិកបដិសេធការកំណត់ពេលវេលាសម្រាប់ការលុបបំបាត់អាវុធនុយក្លេអ៊ែរកូរ៉េខាងជើង

    សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ បានលើកឡើងថា ប្រទេសលោកចង់ឃើញការរារាំងភ្លាមៗនូវកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ប៉ុន្តែនឹងមិនបានកំណត់តាមពេលវេលាជាក់លាក់ណាមួយនោះទេ។