Category: ព័ត៌មានអន្តរជាតិ

  • ភ្លុកដំរី និងបំណែកសត្វព្រៃមានតម្លៃ១,៣លានដុល្លារអាម៉េរិក ត្រូវបានរដ្ឋាភិបាលមីយ៉ាន់ម៉ាដុតបំផ្លាញចោល

    ភ្លុកដំរី និងបំណែកសត្វព្រៃមានតម្លៃ១,៣លានដុល្លារអាម៉េរិក ត្រូវបានរដ្ឋាភិបាលមីយ៉ាន់ម៉ាដុតបំផ្លាញចោល

    មីយ៉ាន់ម៉ា៖ ភ្លុកដំរី និងបំណែកសត្វព្រៃមានតម្លៃ១,៣លានដុល្លារអាម៉េរិក ត្រូវបានក្រសួងធនធានធម្មជាតិ និងអភិរក្សបរិស្ថានមីយ៉ាន់ដុតបំផ្លាញចោលនៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ។ ការដុតបំផ្លាញចោលភ្លុកដំរី និងបំណែកសត្វព្រៃដទៃទៀត ដែលរឹបអូសបាននេះ ធ្វើឡើងនៅទីក្រុងណៃពិដោ ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់។ បំណែកសត្វព្រៃដែលមានតម្លៃ១,៣លានដុល្លារអាម៉េរិក ដែលរឹបអូសបាននេះ រួមមាន៖ ភ្លុកដំរីចំនួន២៧៧ ឆ្អឹងដំរី និងសត្វព្រៃដទៃទៀតចំនួន២២៧បំណែក ស្បែកសត្វព្រៃចំនួន៤៥ ស្នែងសត្វចំនួន១,៥៤៤ ស្រកាសត្វពង្រួល៤៥,៥គីឡូ ក្រាម និងបំណែកសត្វព្រៃផ្សេងៗទៀតចំនួន១២៨៕

  • ក្រុមហ៊ុនធំៗចំនួនពីរនៅជប៉ុន Toyota និង SoftBank សហការគ្នាផលិតរថយន្តគ្មានមនុស្សបើក

    ក្រុមហ៊ុនធំៗចំនួនពីរនៅជប៉ុន Toyota និង SoftBank សហការគ្នាផលិតរថយន្តគ្មានមនុស្សបើក

    ជប៉ុន៖ ក្រុមហ៊ុន Toyota Motor Corp និង SoftBank Group Corp នាអំឡុងសន្និសីទសារព័ត៌តមានមួយ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះថា ពួកគេនឹងបង្កើតអាជីវកម្មរួមគ្នាមួយ ក្នុងការអភិវឌ្ឍន៍សេវាកម្មចែករំលែកការជិះ និងរថយន្តបើកដោយខ្លួនឯង ក្នុងនោះក្រុមហ៊ុនធ្វើការងារថ្មីនេះ នឹងត្រូវបើកដំណើរការនៅឆ្នាំក្រោយ។ក្រុមហ៊ុន Toyota និង SoftBank បានចែករំលែកការភ្ជាប់ទំនាក់ទំនង តាមរយៈបច្ចេកវិទ្យាដឹកជញ្ជូននៃក្រុមហ៊ុនអាមេរិក Uber Technologies Inc រួចហើយ ក្នុងនោះ SoftBank ដែលជាភាគហ៊ុនដ៏ធំរបស់ក្រុមហ៊ុនអាម៉េរិកមួយនេះ និង Toyota ដែលកំពុងធ្វើការជាមួយក្រុមហ៊ុននេះ ក្នុងការផលិតយានជំនិះដែលអាចធ្វើដំណើរដោយខ្លួនឯងបាន។ អាជីវកម្មថ្មីនេះ នឹងកើតមានឡើង ចំពោះពិភពលោកកំពុងប្រកួតប្រជែងខ្លាំងលើទីផ្សាររថយន្តគ្មានមនុស្សបើក ជាមួយនឹងបច្ចេកវិទ្យាព័ត៌ដ៏ខ្ពស់ ដូចជា Apple Inc. និង Google Inc. ជាដើម ដោយពួកគេបានចាប់ផ្តើមហើយ សម្រាប់ទីផ្សារនេះ៕ម.ន

  • រដ្ឋមន្រ្តីថាមពលរុស្ស៊ី៖ ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកលើអ៊ីរ៉ង់ កំពុងធ្វើឲ្យតម្លៃប្រេងសកលកើនឡើង

    រដ្ឋមន្រ្តីថាមពលរុស្ស៊ី៖ ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកលើអ៊ីរ៉ង់ កំពុងធ្វើឲ្យតម្លៃប្រេងសកលកើនឡើង

    រុស្ស៊ី៖ រដ្ឋមន្រ្តីថាមពលរុស្ស៊ី លោក អាឡិចហ្សង់ដឺ ណូវ៉ាក បានលើកឡើងថា ភាពស្រពិចស្រពិលក្នុងទីផ្សារប្រេង ដែលបង្កឡើងពីទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ កំពុងធ្វើឲ្យតម្លៃប្រេងក្នុងមួយបារ៉ែលកើនឡើងពី០៥ដុល្លារទៅ០៧ដុល្លារបន្ថែមទៀត។

  • ឥណ្ឌូណេស៊ី៖ ចំនួនមនុស្សស្លាប់បន្តកើនដល់១,៤២៤នាក់ហើយ ដោយសារការវាយប្រហារពីគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ

    ឥណ្ឌូណេស៊ី៖ ចំនួនមនុស្សស្លាប់បន្តកើនដល់១,៤២៤នាក់ហើយ ដោយសារការវាយប្រហារពីគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ

    ឥណ្ឌូណេស៊ី៖ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌូណេស៊ីបានរាយការណ៍ថា ចំនួនមនុស្សស្លាប់ដែលបង្កឡើងដោយគ្រោះធម្មជាតិរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ និងរលកយក្សស៊ូណាមិកម្ពស់៣ម៉ែត្រ ដែលបានវាយប្រហារកោះ ស៊ូឡាវ៉េស៊ី ភាគកណ្តាលប្រទេសឥណ្ឌូណេស៊ីនោះ បានបន្តកើនឡើងដល់១,៤២៤នាក់ហើយ ក្រោយសាកសពជាច្រើនត្រូវបានក្រុមសង្គ្រោះរកឃើញ។

  • សហរដ្ឋអាម៉េរិកបញ្ជូនកងម៉ារីនជាច្រើនទៅប្រយុទ្ធប្រឆំាងនឹងក្រុមភេវរកររដ្ឋអ៊ីស្លាម IS នៅភាគខាងកើតប្រទេសស៊ីរី

    សហរដ្ឋអាម៉េរិកបញ្ជូនកងម៉ារីនជាច្រើនទៅប្រយុទ្ធប្រឆំាងនឹងក្រុមភេវរកររដ្ឋអ៊ីស្លាម IS នៅភាគខាងកើតប្រទេសស៊ីរី

    ស៊ីរី៖ អ្នកឃ្លំាមើលសង្គ្រាមបានរាយការណ៍ថា យន្តហោះចម្បាំងអាម៉េរិកមួយគ្រឿងកាលពីថ្ងៃពុធសប្តាហ៍នេះ បាននាំយកកងទ័ពជើងទឹកជាច្រើនទៅធ្វើការប្រយុទ្ធប្រឆាំងនៅឯទីតំាងចុងក្រោយរបស់ក្រុមភេវរកររដ្ឋអ៊ីស្លាម IS នៅខេត្ត ដេអាល់ហ្ស៊ូ ភាគខាងកើតប្រទេសស៊ីរី។

  • សហរដ្ឋអាម៉េរិក និងប៉ាគីស្ថានប្តេជ្ញារឹតចំណងទាក់ទងរវាងប្រទេសទាំងពីរ

    សហរដ្ឋអាម៉េរិក និងប៉ាគីស្ថានប្តេជ្ញារឹតចំណងទាក់ទងរវាងប្រទេសទាំងពីរ

    សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ បានជួបពិភាក្សាជាមួយសមភាគីប៉ាគីស្ថានលោក ហ្សា ម៉ាម៉ូដ ហ្គូរ៉េសស៊ី ដោយផ្តោតសំខាន់លើការពង្រឹងទំនាក់ទំនងទ្វេភាគី។ នេះបើតាមការបញ្ជាក់ពីក្រសួងការបរទេសអាម៉េរិកកាលពីថ្ងៃពុធសប្តាហ៍នេះ។

  • ភ្ញៀវទេសចររាប់ម៉ឺននាក់ បានសម្រុកទៅលេងមហាកំពែងចិននៅថ្ងៃចាប់ផ្ដើមនៃបុណ្យជាតិរយៈពេលមួយសប្ដាហ៍

    ភ្ញៀវទេសចររាប់ម៉ឺននាក់ បានសម្រុកទៅលេងមហាកំពែងចិននៅថ្ងៃចាប់ផ្ដើមនៃបុណ្យជាតិរយៈពេលមួយសប្ដាហ៍

    ចិន៖ យោងតាមរបាយការណ៍ឲ្យដឹងថា ភ្ញៀវទេសចរជិត៣៧,០០០នាក់ បានឈរកកកុញគ្នានៅតំបន់ Badaling ដែលជាតំបន់ភ្ញៀវចូលចិត្តទៅទស្សនាបំផុតនៃមហាកំពែងចិន។ វីដេអូមួយបានបង្ហាញពីទិដ្ឋភាពមនុស្សណែនណាន់តាន់តាប់រហូតរកចន្លោះដើរសឹងមិនឃើញ។ ទោះយ៉ាងណាក៏ដោយ ថ្ងៃអង្គារ៍ដើមសប្តាហ៍នេះគឺគ្រាន់តែជាការចាប់ផ្ដើមនៃថ្ងៃបុណ្យជាតិប៉ុណ្ណោះ ខណៈរបាយការណ៍ជាច្រើនព្យាករណ៍ថា អាចនឹងមានទេសចរមកលេងច្រើនលើសលប់ជាងនេះទៀតក្នុងរយៈពេលពីរទៅបីថ្ងៃខាងមុខ៕

  • ភរិយារបស់អតីតប្រធានាធិបតីម៉ាឡេស៊ី ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងរឿងពុករលុយលើមូលនិធិរដ្ឋ

    ភរិយារបស់អតីតប្រធានាធិបតីម៉ាឡេស៊ី ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងរឿងពុករលុយលើមូលនិធិរដ្ឋ

    ម៉ាឡេស៊ី៖ ភរិយារបស់អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ណាជីប រ៉ាហ្សាក់ គឺលោកស្រី Rosmah Mansor ត្រូវបានឃាត់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយ MACC នៃប្រទេសនេះ ហើយអាចនឹងរងការចោទប្រកាន់ជាផ្លូវការនាពេលឆាប់ៗ ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយនៃមូលនិធិរដ្ឋ 1MDB។ លោកស្រី Rosmah ត្រូវបាននាំខ្លួនទៅកាន់ទីស្នាក់របស់ MACC កាលពីម្សិលមិញ ជាទីដែលលោកស្រី ត្រូវបានអាជ្ញាធរធ្លាប់សួរចម្លើយ នៅក្នុងការអង្កេតជុំវិញរឿងអាស្រូវពុករលួយទាក់ទិននឹងមូលនិធិរដ្ឋ 1 Malaysia Development Berhad (1MDB)។ សូមបញ្ជាក់ថា ស្វាមីរបស់លោកស្រីគឺលោក ណាជីប វិញគិតមកទល់ពេលនេះ បានរងបទចោទប្រកាន់សរុប៣២ករណី រួមមានទាំងការលាងលុយកខ្វក់ រហូតដល់ការបំពានអំណាច និងការរំលោភទំនុកចិត្តជាដើម ដើម្បីតែព្យាយាមបិទបាំងថា តើលុយរាប់ពាន់លានដុល្លារ បានបាត់ចេញពីមូលនិធិ 1MDB ដែលរូបលោកបានបង្កើតឡើងផ្ទាល់ដោយរបៀបណា៕ម.ន

  • មនុស្សប្រមាណ២៥០នាក់បានស្លាប់ ដោយសារតែថតរូប Selfie តាំងពីឆ្នាំ២០១១មក

    មនុស្សប្រមាណ២៥០នាក់បានស្លាប់ ដោយសារតែថតរូប Selfie តាំងពីឆ្នាំ២០១១មក

    ឥណ្ឌា៖ កាសែតនៅប្រទេសឥណ្ឌា បានចេញផ្សាយកាលពីម្សិលមិញថា យោងតាមសិក្សាស្រាវជ្រាវបានឲ្យដឹងថា មនុស្សប្រមាណ២៥៩នាក់នៅទូទាំងពិភពលោក បានស្លាប់ខណៈកំពុងព្យាយាមថតរូប Selife ខ្លួនឯង។ ប្រភពបញ្ជាក់ថា គ្រោះថ្នាក់សំដៅលើដូចជាការប្រថុយថតរូប Selfie នៅលើផ្ទាំងថ្មរអិលនៅជិតកំពូលភ្នំជាដើម។

  • យោធារុស្ស៊ីបញ្ចេញខ្សែអាត់វីដេអូបង្ហាញពីការដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីល S-300 នៅប្រទេសស៊ីរី

    យោធារុស្ស៊ីបញ្ចេញខ្សែអាត់វីដេអូបង្ហាញពីការដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីល S-300 នៅប្រទេសស៊ីរី

    រុស្ស៊ី៖ ក្រសួងការពារជាតិរុស្ស៊ីនៅក្នុងថ្ងៃពុធសប្តាហ៍នេះ បានធ្វើការបញ្ចេញខ្សែអាត់វីដេអូខ្លីមួយ ដើម្បីបង្ហាញពីការដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីល S-300 នៅលើទឹកដីប្រទេសស៊ីរី។ សារព័ត៌មានរុស្ស៊ីជាច្រើនបានចេញផ្សាយថា ប្រព័ន្ធខែលការពារដែនអាកាសនេះ ត្រូវបានដឹកជញ្ជូនតាមយន្តហោះយោធាប្រភេទ An-124-100 ឆ្ពោះទៅកាន់មូលដ្ឋានកងទ័ពអាកាស មីមីម នៅក្នុងប្រទេសស៊ីរី មុនពេលវាត្រូវបានគេដាក់ពង្រាយទៅតាមបណ្តាទីតាំងដែលបានគ្រោងទុក។