-
ប្រធានាធិបតីដ៏មានឥទ្ធិពលរបស់ចិន លោក ស៊ីជីន ពីង ធ្លាប់បង្ហើបប្រាប់ឲ្យដឹងថា កាលនៅកុមារភាព លោកជាក្មេងម្នាក់ដែលមានភាពអាត្មានិយមខ្លាំងបំផុត

ប្រធានាធិបតីដ៏មានឥទ្ធិពលរបស់ចិន លោក ស៊ីជីន ពីង ធ្លាប់បង្ហើបប្រាប់ឲ្យដឹងថា កាលនៅកុមារភាព លោកជាក្មេងម្នាក់ដែលមានភាពអាត្មានិយមខ្លាំងបំផុត មិនដែលខ្វល់ខ្វាយពីមនុស្សជុំវិញខ្លួនឡើយ ដោយគិតតែពីខ្លួនឯងមុនជាប់ជានិច្ច ជាហេតុធ្វើឲ្យលោកមិនមានមិត្តភក្តិច្រើនទេ ហើយថែមទាំងមិនដែលគិតថាខ្លួនឯងជាអ្នកខុសថែមទៀតផង។ ប៉ុន្តែជាសំណាងល្អដែលលោកមានឪពុកជាមនុស្សដែលមានការអប់រំខ្ពស់មានចិត្តទូលាយ និងពូកែអប់រំកូនៗឲ្យរៀនបានខ្ពង់ខ្ពស់ ធ្វើជាមនុស្សរស់នៅប្រកបដោយគុណតម្លៃជាអ្នកដឹកនាំ និងជាពលរដ្ឋគំរូក្នុងសង្គម។ លោក ស៊ីជីន ពីង បានរំលឹកពីវិធីដែលឪពុកបានប្រើមកបង្រៀនគាត់ឲ្យបាត់ភាពអាត្មានិយមចំពោះខ្លួនឯងយ៉ាងដូចនេះថា៖ “ឪពុករបស់ខ្ញុំបានផ្តល់ប្រយោគចំនួន៣ ដែលធ្វើឲ្យខ្ញុំភ្ញាក់រលឹកចំពោះខ្លួនឯង” “ឪពុកខ្ញុំបានចំអិនមីពីរចាន រួចដាក់នៅលើតុ ដោយចានទី១ មានពងទានៅពីលើ ចំណែកឯចានទី២ គ្មានពងទាទេ។ ប្រាកដណាស់ កាលនោះយើងពុំសូវបានញ៉ាំពងទាទេ ដែលជាធម្មតាយើងអាចញ៉ាំពងទាបានតែក្នុងថ្ងៃបុណ្យឆ្លងឆ្នាំ ឫកម្មវិធីពិសេសណាមួយប៉ុណ្ណោះ។ ឪពុកបានសួរខ្ញុំថា “កូនប្រុស តើកូនជ្រើសយកចានមួយណា?” ខ្ញុំក៏ជ្រើសរើសយកចានទី១ដែលមានពងទានៅពីលើ។ ខ្ញុំគិតថាខ្ញុំសំណាងណាស់ដែលរើសចានទី១នោះ ប៉ុន្តែអ្វីដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើល នៅពេលដែលញ៉ាំជិតអស់ ស្រាប់តែខ្ញុំឃើញមានពងទាដល់ទៅពីរនៅខាងក្រោមចានមីទី២ របស់ឪពុកខ្ញុំ។ ខ្ញុំពិតជានឹកស្តាយក្រោយមែនទែន ដែលមិនបានជ្រើសរើសចានទី២។ ឪពុកខ្ញុំបានមានប្រសាសន៍ថា “កូនប្រុស កូនត្រូវចាំថាអ្វីដែលកូនឃើញពេលខ្លះវាអាចនឹងមិនមែនជាការពិតឡើយ ហើយប្រសិនបើកូនព្យាយាមកេងចំណេញលើអ្នកដទៃ នៅទីបំផុតកូននឹងបាត់បង់អ្វីៗនៅជុំវិញខ្លួន ហើយក៏អាចនឹងបរាជ័យក្នុងជីវិតផងដែរ។” ថ្ងៃបន្ទាប់ ឪពុកខ្ញុំបានចំអិនមីពីរចានដាក់លើតុរៀបចំដូចមុនទៀត ហើយសួរខ្ញុំនូវសំណួរដដែល។…
-
សហរដ្ឋអាម៉េរិក និងកាណាដា ឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយទ្វេភាគី

កាណាដា៖ សហរដ្ឋអាម៉េរិក និងកាណាដា បានបង្កើតកិច្ចព្រមព្រៀងដង្ហើមចុងក្រោយមួយកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ ដើម្បីសង្រ្គោះកិច្ចព្រមព្រៀងចាស់ ដែលជាកិច្ចព្រមព្រៀងត្រីភាគីជាមួយម៉ិកស៊ិក ក៏ដូចជាសង្រ្គោះប្រទេសទាំង៣ គឺជាតំបន់ពាណិជ្ជកម្មបើកទូលាយក្នុងទំហំទឹកប្រាក់១,២ទី្រលានដុល្លារអាម៉េរិកដែលស្ទើរតែដួលរលំទៅហើយ ក្រោយរយៈពេលជិត២៥ឆ្នាំ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ប្រទេសទាំង២បានលើកឡើងថា កិច្ចព្រមព្រៀងរវាងអាម៉េរិក-ម៉ិកស៊ិក-កាណាដា ហៅកាត់ថា យូអេសអឺមខា (USMCA) នឹងបង្កើតឲ្យមានទីផ្សារសេរីជាងមុន ពាណិជ្ជកម្មយុត្តិធម៌ត្រឹមត្រូវជាងមុន និងកំណើនសេដ្ឋកិច្ចរឹងមាំនៅក្នុងតំបន់របស់ពួកគេ។ ក្រុមអ្នកចរចាបានធ្វើការយ៉ាងវីវក់ មុនពេលពាក់កណ្តាលអាធ្រាត្រ ដែលសហរដ្ឋអាម៉េរិកបានដាក់ឱសានវាទ ដើម្បីដោះស្រាយការខ្វែងគំនិត គ្នាដោយភាគីទាំង២បានធ្វើសម្បទានដូចគ្នា ដើម្បីទទួលបានកិច្ចព្រមព្រៀងថ្មីមួយនេះ។ នាយករដ្ឋមន្រ្តីកាណាដា លោក ចាស្ទីន ទ្រូដូ បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបគណៈរដ្ឋមមន្រ្តីកាលពីយប់មិញ ដើម្បីពិភាក្សាលើកិច្ចព្រមព្រៀងដែលបានធ្វើឲ្យមានការហក់ឡើងនៅក្នុងទីផ្សារហិរញ្ញវត្ថុសកលថា វាគឺជាថ្ងៃដ៏ល្អមួយសម្រាប់ប្រទេសកាណាដា៕ម.ន
-
អ៊ីរ៉ង់បើកការវាយប្រហារដោយមីស៊ីលទៅលើមូលដ្ឋានក្រុមសកម្មប្រយុទ្ធនៅប្រទេសស៊ីរី

អ៊ីរ៉ង់៖ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានបាញ់មីស៊ីលជាច្រើនគ្រាប់លើមូលដ្ឋានរបស់ក្រុមសកម្មប្រយុទ្ធនៅប្រទេសស៊ីរី ដែលទីក្រុងតេហេរ៉ង់បានចោទប្រកាន់ថា ជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារភេរវកម្មនៅក្នុងទីក្រុងអាវ៉ាស់ កាលពីខែកញ្ញាកន្លងទៅ។ កងកម្លាំងឆ្មំាបដិវត្តន៍អ៊ីរ៉ង់ តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួនបានបញ្ជាក់ថាក្រុមសកម្មប្រយុទ្ធត្រូវបានសម្លាប់ នៅក្នុងវាយប្រហារដោយគ្រាប់មីស៊ីលនៅតំបន់ អាល់ប៊ូ កាម៉ាល់ ស្ថិតនៅភាគខាងកើតប្រទេសស៊ីរី ហើយថា មីស៊ីល០៦គ្រាប់ត្រូវបានបាញ់ចេញពីភាគខាងលិចទឹកដីអ៊ីរ៉ង់ តម្រង់ទៅកាន់គោលដៅក្នុងប្រទេសស៊ីរី។
-
មន្រ្តីជាន់ខ្ពស់រុស្ស៊ីព្រមានថា ទីក្រុងម៉ូស្គួនឹងចាត់វិធានការឆ្លើយតបវិញ បើសិនសហរដ្ឋអាម៉េរិកប៉ុនប៉ងប្រើកងនាវាដើម្បីរាំងខ្ទប់ការធ្វើពាណិជ្ជកម្មរបស់រុស្ស៊ី

រុស្ស៊ី៖ សមាជិកព្រឹទ្ធសភាជាន់ខ្ពស់រុស្ស៊ី លោក អាឡេកសី ភូសកូវ បានថ្លែងព្រមានថា ការប៉ុនប៉ងប្រើប្រាស់កងនាវាសហរដ្ឋអាម៉េរិក ដើម្បីបិទខ្ទប់ការធ្វើពាណិជ្ជកម្មរបស់ទីក្រុងម៉ូស្គូ គឺមានន័យស្មើនឹងការប្រកាសសង្រ្គាម ហើយរុស្ស៊ីនឹងចាត់វិធានការឆ្លើយតបវិញ សំដៅការពារផលប្រយោជន៍របស់ខ្លួន។ ការព្រមានសមាជិកព្រឹទ្ធសភាជាន់ខ្ពស់រុស្ស៊ីរូបនេះ ធ្វើឡើងក្នុងគោលបំណងឆ្លើយតបទៅនឹងសេចក្ដីរាយការណ៍មួយដែលថា រដ្ឋមន្ត្រីមហាផ្ទៃអាម៉េរិក លោក រីយ៉ាន ហ្ស៊ីងកេ បានអះអាងថា សហរដ្ឋអាម៉េរិកអាចនឹងប្រើ ប្រាស់កងនាវា ដើម្បីបិទខ្ទប់ការធ្វើ ពាណិជ្ជកម្មថាមពលរុស្ស៊ីនៅក្នុងតំបន់មជ្ឈិមបូព៌ា។ ថ្លែងនៅចំពោះមុខគណៈកម្មាធិការព័ត៌មានព្រឹទ្ធសភាកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ លោក ភូសកូវ បានលើកឡើងថា ការប៉ុនប៉ងប្រើប្រាស់កងនាវាចម្បាំងអាម៉េរិក ដើម្បីបិទខ្ទប់ការធ្វើពាណិជ្ជកម្មរបស់រុស្ស៊ី គឺមានន័យស្មើនឹងការប្រកាសសង្រ្គាមក្រោមច្បាប់ អន្តរជាតិ ប៉ុន្តែបើសិនជាគំនិតនេះ ត្រូវបានអនុវត្តន៍ពិតប្រាកដមែននោះ ទីក្រុងម៉ូស្គូនឹងចាត់វិធានការឆ្លើយតបដើម្បីការពារផលប្រយោជន៍របស់ខ្លួន។ បន្ថែមលើនេះ លោក ភូសកូវ បានសង្កត់ធ្ងន់ទៀតថា ព័ត៌មានដែលថា រុស្ស៊ីមានផែនការផ្គត់ផ្គង់ថាមពលទៅកាន់ តំបន់មជ្ឈិមបូព៌ា គឺជារឿងមិនពិត ពីព្រោះតំបន់មជ្ឈិមបូព៌ាគឺជាអ្នកផលិត និងនាំចេញប្រេងធំបំផុត ហើយមិនចាំបាច់ត្រូវនាំចូលថាមពល ឬប្រេងពីបណ្ដាប្រទេសដទៃនោះឡើយ៕
-
មេដឹកនំាអាល្លឺម៉ង់ព្រមានថា គំនិតគំាពារនិយមរបស់សហរដ្ឋអាម៉េរិកកំពុងបំផ្លាញអង្គការសហប្រជាជាតិ ហើយអាចបង្កគ្រោះថ្នាក់ដល់ពិភពលោក

អាល្លឺម៉ង់៖ អធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែលឡា មឺគែល បានព្រមានប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ថា គំនិតគាំពារនិយមរបស់លោកកំពុងបំផ្លាញអង្គការសហប្រជាជាតិ ហើយថែមទំាងអាចនឹងបង្កគ្រោះថ្នាក់ដល់ពិភពលោកទាំងមូល។ ថ្លែងក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតថ្នាក់តំបន់មួយ ដែលរៀបចំឡើងនៅក្នុងរដ្ឋ ប៉ាវ៉ារៀ កាលពីថ្ងៃអាទិត្យ សប្តាហ៍មុននេះ លោកស្រី មឺគែល បានគួសបញ្ជាក់ថា លោកស្រីផ្ទាល់ជឿជាក់ថា ការបំផ្លាញអ្វីមួយដោយមិនមានការអភិវឌ្ឍអ្វីថ្មីមួយមកជំនួស គឺជារឿងដ៏គ្រោះថ្នាក់បំផុត ហើយលោកស្រីក៏ជឿជាក់ដែរថា គំនិតពហុភាគីនិយម គឺជាដំណោះស្រាយគ្រប់បញ្ហាទាំងអស់របស់ពិភពលោក។ សូមបញ្ជាក់ថា បើតាមអធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែលឡា មឺគែល នោះ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានបរាជ័យក្នុងការស្វែងរកដំណោះស្រាយឈ្នះៗ ពោលគឺលោកចង់ឈ្នះតែម្នាក់នៅក្នុងកិច្ចចរចាអន្តរជាតិ តាមរយៈការប្រឆាំងនឹងគំនិត សកលភាវូបនីយកម្ម និងគាំទ្រគំនិតស្នេហាជាតិ៕
-
បុណ្យជាតិនៅចិនចាប់ផ្តើមហើយនៅថ្ងៃទី០១ ខែតុលានេះ ខណៈជនជាតិចិនរាប់សិបលាននាក់ចាប់ផ្តើមសម្រុកធ្វើដំណើរ

-
ព្យុះទីហ្វុង ត្រាមិ ផ្តាច់ជីវិតមនុស្ស២នាក់ និង៨០នាក់រងរបួសនៅក្នុងប្រទេសជប៉ុន

ជប៉ុន៖ ព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយបានបោកបក់កាត់ប្រទេសជប៉ុនកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន ដោយបានសម្លាប់មនុស្ស២នាក់ និងបង្កឲ្យរងរបួសចំនួន៨៤នាក់ ហើយវាបាននាំមកនូវខ្យល់ និងភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតំបន់ដែលរងការវាយប្រហារ។ ព្យុះទីហ្វុង ត្រាមិ នេះ បានបណ្តាលឱ្យមានការរំខានដល់ការធ្វើដំណើរនៅក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ចទី៣របស់ពិភពលោកនេះ ដោយសេវាកម្មរថភ្លើងល្បឿនលឿនត្រូវបានផ្អាក និងជើងហោះហើរជាង១,០០០ជើងត្រូវបានលុបចោល ព្រមទាំងសេវាកម្មរថភ្លើងនៅទីក្រុងTokyo ត្រូវបានផ្អាកដំណើរការផងដែរ។ សារព័ត៌មាន NHK របស់ជប៉ុនបានរាយការណ៍ថា មនុស្ស២នាក់បានបាត់បង់ជីវិតនៅទីក្រុងTottori នៅកោះ Honshu និងម្នាក់ផេ្សងទៀតនៅកោះ Kyushu ភាគខាងត្បូងប្រទេស។ បន្ទាប់ពីខ្យល់ព្យុះនេះ បានបក់បោកលើបណ្តាកោះជាច្រើនដោយរួមទាំងកោះOkinawaនោះ ព្យុះទីហ្វុងដ៏កំណាចនេះដែរ ក៏បានបក់បោកលើតំបន់ភាគខាងត្បូងទីក្រុងOsaka នៅភាគខាងខាងលិចប្រទេសជប៉ុនផងដែរ។
-
ប្រធានាធិបតីកូរ៉េខាងត្បូង និងមេដឹកនាំកំពូលកូរ៉េខាងជើងជាបេក្ខភាពនាំមុខសម្រាប់ពានរង្វាន់ណូប៊ែលសន្តិភាពឆ្នាំ២០១៨

-
អ្នកវិភាគមើលឃើញថា អង់គ្លេសចំណេញលុយ៦៥០លានដុល្លារអាម៉េរិកក្នុងមួយសប្តាហ៍ បន្ទាប់ពីចាកចេញពីសហភាពអឺរ៉ុប

អង់គ្លេស៖ បើតាមការសិក្សាមួយបានបង្ហាញថា ការសម្រេចចិត្តរបស់អង់គ្លេសក្នុងការចាកចេញពីសហភាពអឺរ៉ុបបានធ្វើឲ្យរដ្ឋាភិបាលអង់គ្លេសចំណេញថវិកាប្រមាណ៥០០លានផោន ឬ៦៥០លានដុល្លារអាម៉េរិកក្នុងមួយសប្តាហ៍ ដោយសារតែលែងបង់ហិរញ្ញវត្ថុទៅក្នុងប្លុកអឺរ៉ុបនេះទៀត។ ការជះឥទ្ធិពលសេដ្ឋកិច្ចនៃការធ្វើជាប្រជាមតិនៅអង់គ្លេស បានក្លាយជាប្រធានបទនៃវេទិកាជជែកគ្នាដ៏តានតឹង រវាងក្រុមអ្នកគាំទ្រ និងក្រុមប្រឆាំងនឹងការចាកចេញពីអឺរ៉ុបរបស់អង់គ្លេស តាមរយៈការបញ្ចេញយោបល់ជាវិជ្ជមាន និងអវិជ្ជមាន ដើម្បីការពារជំហររៀងៗខ្លួន។ មជ្ឈមណ្ឌលសម្រាប់កំណែទម្រង់អឺរ៉ុបជាក្រុម ដែលផ្តោតលើការស្រាវជ្រាវពីអឺរ៉ុប បានអះអាងថា សេដ្ឋកិច្ចចក្រភពអង់គ្លេសអាចធ្លាក់ចុះជាងពេលនេះប្រមាណ២,៥ភាគរយ ប្រសិនបើសាធារណជនបោះឆ្នោតឲ្យបន្តនៅជាសមាជិករបស់ប្លុកអឺរ៉ុបកាលពីឆ្នាំ២០១៦នោះ។ ប្រភពថា ការរកឃើញពីការចំណេញរបស់អង់គ្លេសបែបនេះ គឺផ្អែកលើការជះឥទ្ធិពលសេដ្ឋកិច្ចរបស់អង់គ្លេស ដែលបន្តមានរហូតដល់ចុងខែមិថុនា ឆ្នាំ២០១៨ ដោយគេដឹងថា ការចំណេញថវិកាប្រមាណ៥០០លានផោនក្នុងមួយសប្តាហ៍សម្រាប់អង់គ្លេស អាចនឹងកើនឡើងទៀត។
-
គ្រោះរញ្ជួយដីដ៏កក្រើក និងរលកយក្សស៊ូណាមិ ផ្តាច់ជីវិតមនុស្សកើនដល់៨៣២នាក់នៅប្រទេសឥណ្ឌូនេសុី

ឥណ្ឌូនេសុី៖ ចំនួនមនុស្សបាត់បង់ជីវិត ដោយសារតែការវាយប្រហារដោយគ្រោះរញ្ជួយដីដ៏មានឥទ្ធិពល បូករួមជាមួយរលកយក្ស នៅ លើ កោះ Sulawesi នៃប្រទេសឥណ្ឌូណេស៊ី បានកើនដល់៨៣២នាក់ហើយ ខណៈក្រុមជួយសង្រ្គោះ កំពុងខ្នះខ្នែងជាទីបំផុត ដើម្បី តាម ស្វែងរកជនដែលអាចនៅរស់រានមានជីវិត ព្រមទាំងសាកសពអ្នកដែលស្លាប់ នៅតាមតំបន់នានា ដែលរងការវាយប្រហារ ។ រយៈពេលពីរថ្ងៃបានកន្លងផុតទៅ ក្រោយគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.៥រ៉ិចទ័រ (ពីដំបូង ៧.៧រ៉ិចទ័រ) បានវាយប្រហារលើកោះ Sulawei និង បង្កជារលកយក្សយ៉ាងកក្រើកនោះ ចំនួនមនុស្សស្លាប់នៅតែបន្តកើនឡើងយ៉ាងគំហុក ហើយ សាកសពជាច្រើនទៀត ត្រូវអាជ្ញាធររំពឹង ថានឹងរកឃើញជាបន្តបន្ទាប់ ខណៈ តួលេខនេះ ត្រូវ អនុប្រធានាធិបតីឥណ្ឌូណេស៊ី បង្ហើបឲ្យដឹងថា អាចឈានដល់ខ្ទង់រាប់ពាន់នាក់ ថែម ទៀតផង។បើតាមអ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី ប្រជាជនប្រមាណ២.៤លាននាក់ ត្រូវគេប៉ាន់ស្មានថា បានទទួល រងផលប៉ះពាល់ដោយសារតែគ្រោះធម្មជាតិដ៏អាក្រក់នេះ។ ទន្ទឹមនឹងនេះ មនុស្សរាប់រយនាក់ទៀត បានរងរបួស និងយ៉ាងតិច ប្រហែល ១៧,០០០នាក់ បានបាត់បង់ផ្ទះសម្បែងរបស់ពួកគេ។ ជាមួយគ្នានេះដែរ ទំហំទាំងស្រុងនៃការបំផ្លិចបំផ្លាញ ដោយសារ…