Category: ព័ត៌មានអន្តរជាតិ

  • គម្រោងលក់យន្តហោះចម្បំាង F-35 ឲ្យតួកគីរបស់សហរដ្ឋាម៉េរិក ទំនងជាមិនមានការប្រែប្រួលឡើយ

    គម្រោងលក់យន្តហោះចម្បំាង F-35 ឲ្យតួកគីរបស់សហរដ្ឋាម៉េរិក ទំនងជាមិនមានការប្រែប្រួលឡើយ

    សហរដ្ឋអាម៉េរិក៖ គម្រោងលក់យន្ដហោះចម្បាំងអាម៉េរិក F-35 ឱ្យប្រទេសតួកគី ទំនងជានឹងមិនផ្លាស់ប្ដូរឡើយ ខណៈសល់ពេលជាង១ខែកន្លះទៀតសម្រាប់ឱ្យរដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក ចេម ម៉ាត់ទីស បញ្ជាក់ប្រាប់សភាអាម៉េរិកពីតម្លៃនៃយុទ្ធសាស្ត្រ ក្នុងការលក់យន្ដហោះចម្បាំងនេះឱ្យទីក្រុងអង់ការ៉ា។ លោក ម៉ាត់ទីស អាចនឹងបញ្ជាក់ប្រាប់សភាអាម៉េរិកពីតម្លៃនៃយុទ្ធសាស្ត្រ ក្នុងការលក់យន្ដហោះចម្បាំង F-35 ឱ្យតួកគី នៅមុនពាក់កណ្ដាលខែវិច្ឆិកាខាងមុខនេះ។ តែយ៉ាងណា យន្តហោះចម្បំាង F-35 ពីរគ្រឿងក៏ត្រូវបានរំពឹងដែរថា នឹងត្រូវប្រគល់ឱ្យទីក្រុងអង់ការ៉ានៅរដូវក្ដៅឆ្នាំក្រោយ។ ការលក់យន្តហោះចម្បំាងនេះដែរ នឹងត្រូវធ្វើឡើងតាមគម្រោង ទោះបីជាតួកគីមិនបានបង្ហាញចេតនាថា ព្រមលុបគម្រោងទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី តាមការព្រមានរបស់ទីក្រុងវ៉ាស៊ីនតោន។ គួរបញ្ជាក់ថា ការលក់យន្ដហោះចម្បាំង F-35 ត្រូវបានសមាជិកសភាអាម៉េរិកជាច្រើនជំទាស់ ហើយពួកគេថែមទាំងអនុម័តច្បាប់ថ្មីមួយ ដែលរារាំងក្នុងការលក់អាវុធឱ្យតួកគីទៀតផង ដោយសារតែការបញ្ជាទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី។ ក៏ប៉ុន្តែទាំងរដ្ឋមន្រ្តីការពារជាតិ និងរដ្ឋមន្ត្រីការបរទេសអាម៉េរិក រួមទាំងក្រុមហ៊ុនផលិតអាវុធ ឡុកឃីដ ម៉ាទីន សុទ្ធតែបានបង្ហាញការជំទាស់នឹងការផ្ដាច់កិច្ចសន្យាលក់ F-35 ឱ្យទីក្រុងអង់ការ៉ា ដោយសារតែពួកគេមើលមិនឃើញថា មានហេតុផលសមស្របណាមួយ ដើម្បីលុបចោលការលក់អាវុធនេះឡើយ៕ម.ន

  • យន្តហោះដឹកអ្នកដំណើរប៉ាពួញូហ្គីណេចុះចតហួសផ្លូវ ធ្លាក់ចូលក្នុងសមុទ្រ ប៉ុន្តែសំណាងល្អ មិនមាននរណាម្នាក់បាត់បង់ជីវិតឡើយ

    យន្តហោះដឹកអ្នកដំណើរប៉ាពួញូហ្គីណេចុះចតហួសផ្លូវ ធ្លាក់ចូលក្នុងសមុទ្រ ប៉ុន្តែសំណាងល្អ មិនមាននរណាម្នាក់បាត់បង់ជីវិតឡើយ

    ប៉ាពួញូហ្គីណេ៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង មកពីប្រទេសប៉ាពួញូហ្គីណេ បានជួបឧប្បដិហេតុនៅពេលព្យាយាមចុះចត នៅឯអាកាសយានដ្ឋានអន្តរជាតិ ឈូអ៊ុក (Chuuk) នៅក្នុងដែនកោះ មីក្រូនេស៊ី (Micronesia) នៃតំបន់ប៉ាស៊ីហ្វិកខាងលិច ដោយវាបានជ្រុលចង្កូតទៅហួសផ្លូវចុះចត រួចធ្លាក់ចូលទៅក្នុងផ្ទៃសមុទ្រតែម្តង។ រូបភាពបានបង្ហាញថា យន្តហោះដឹកអ្នកដំណើរធុនបង្គួរមួយគ្រឿង ជារបស់អាកាសចរណ៍ នីអ៊ូហ្គីនី (Air Niugini) មានជើងហោះហើរ ANG73 មកពីប្រទេសប៉ាពួញូហ្គីណេ បានធ្លាក់ចូលទៅក្នុងដែនទឹកនៅក្បែរព្រលានយន្តហោះ តែសំណាងល្អអ្នកដំណើរទាំង៣៥នាក់ និងក្រុមអ្នកបម្រើការងារ១២នាក់ មិនបានទទួលរងរបួសអ្វីធ្ងន់នោះឡើយ។

  • ប្រធានាធិបតីចិន៖ ដល់ពេលហើយដែលចិនត្រូវពឹងផ្អែកលើខ្លួនឯង

    ប្រធានាធិបតីចិន៖ ដល់ពេលហើយដែលចិនត្រូវពឹងផ្អែកលើខ្លួនឯង

    ចិន៖ នេះជាលើកទី១ហើយ ដែលប្រធានាធិបតីចិន លោក ស៊ី ជិនពីង បាននិយាយទៅកាន់ពលករ និងកសិកររបស់ខ្លួនពីគោលនយោបាយអាត្មានិយម ការពារពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក និងវិធីសាស្ត្រទប់ទល់របស់ទីក្រុងប៉េកាំងនៅក្នុងសង្គ្រាមពាណិជ្ជកម្ម។

  • ចិនជំទាស់នឹងសកម្មភាពយន្តហោះយោធាសហរដ្ឋអាម៉េរិកនៅក្នុងសមុទ្រចិនខាងត្បូង

    ចិនជំទាស់នឹងសកម្មភាពយន្តហោះយោធាសហរដ្ឋអាម៉េរិកនៅក្នុងសមុទ្រចិនខាងត្បូង

    ចិន៖ ក្រសួងការបរទេសចិនបាននិយាយរិះគន់សហរដ្ឋអាម៉េរិក ពាក់ព័ន្ធនឹងរឿងយន្តហោះទម្លាក់គ្រាប់បែក B-52 ហោះហើរលើតំបន់ក្បែរៗនឹងសមុទ្រចិនខាងត្បូង ហើយបើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន ទីក្រុងប៉េកាំងជំទាស់ទាំងស្រុងចំពោះប្រទេសណា ដែលប្រើប្រាស់សេរីភាពនាវាចរ និងការហោះហើរជាលេសដោះសារ ចំពោះផលប៉ះពាល់មកលើដែនអធិបតេយ្យ និងសន្តិសុខរបស់ខ្លួន។

  • ប្រធានាធិបតីសហរដ្ឋអាម៉េរិកចង់ឲ្យមានដំណោះស្រាយរដ្ឋ២សម្រាប់ជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន

    ប្រធានាធិបតីសហរដ្ឋអាម៉េរិកចង់ឲ្យមានដំណោះស្រាយរដ្ឋ២សម្រាប់ជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បាននិយាយថាលោកចង់ឲ្យមានដំណោះស្រាយរដ្ឋ២ ដើម្បីបញ្ចប់ជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន គឺជាបង្ហាញដ៏ច្បាស់លាស់បំផុតមួយ ដែលរដ្ឋបាលរបស់លោកមិនធ្លាប់ដែលគាំទ្រនូវលទ្ធផលបែបនេះ កាលពីមុនមក។ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បាននិយាយកាលពីមុនថា ពួកគេនឹងគាំទ្រដំណោះស្រាយរដ្ឋ២ បើសិនជាភាគីទាំង២យល់ព្រមដូចៗគ្នា។

  • សភាសហរដ្ឋអាម៉េរិកសម្រេចអនុម័តកញ្ចប់ថវិកាជាតិ៨៥៤ពាន់លានដុល្លារ ដើម្បីទ្រទ្រង់ដំណើរការរបស់រដ្ឋាភិបាល

    សភាសហរដ្ឋអាម៉េរិកសម្រេចអនុម័តកញ្ចប់ថវិកាជាតិ៨៥៤ពាន់លានដុល្លារ ដើម្បីទ្រទ្រង់ដំណើរការរបស់រដ្ឋាភិបាល

    សហរដ្ឋអាម៉េរិក៖ សភាតំណាងរាស្រ្តអាម៉េរិកបានសម្រេចធ្វើការអនុម័តកញ្ចប់ថវិកាប្រមាណ៨៥៤ពាន់លានដុល្លារ សម្រាប់ទ្រទ្រង់ដំណើរការរបស់រដ្ឋាភិបាល ដើម្បីបញ្ចៀសកុំឲ្យមានការបិទទ្វារជាថ្មីម្តងទៀត។

  • កិច្ចប្រជុំកម្រិតរដ្ឋមន្រ្តីនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ផ្តោតសំខាន់លើបញ្ហាអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង

    កិច្ចប្រជុំកម្រិតរដ្ឋមន្រ្តីនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ផ្តោតសំខាន់លើបញ្ហាអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង

    សហរដ្ឋអាម៉េរិក៖ កិច្ចប្រជុំកម្រិតរដ្ឋមន្រ្តីមួយនៃប្រជាជាតិសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ត្រូវបានរៀបចំឡើងដោយផ្តោតសំខាន់ទៅលើបញ្ហាអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ប្រតិភូចូលរួមទាំងអស់បានបង្ហាញក្តីសង្ឃឹមថា ជំនួបកំពូលលើកទី២រវាងសហរដ្ឋអាម៉េរិក-កូរ៉េខាងជើង អាចនឹងត្រូវកើតឡើងនាពេលឆាប់ៗខាងមុខនេះ ប៉ុន្តែខុសគ្នាពីការដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។ រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ បានធ្វើជាប្រធានដឹកនាំកិច្ចប្រជុំនេះ នៅក្នុងថ្ងៃព្រស្បត្តិ៍ម្សិលមិញ ដោយលោក ប៉ុមប៉េអូ បានបកស្រាយថា រូបលោកបានជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោក រី យ៉ុងហូ ដើម្បីពិភាក្សាគ្នាស្តីពីការរៀបចំជំនួបកំពូលជាលើកទី២រវាងមេដឹកនាំសហរដ្ឋអាម៉េរិក និងកូរ៉េខាងជើង។

  • លោក ដូណាល់ ត្រាំ និយាយថា សង្គ្រាមជាមួយកូរ៉េខាងជើងអាចនឹងផ្ទុះឡើង បើសិនជាខ្លួនមិនជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាម៉េរិក

    លោក ដូណាល់ ត្រាំ និយាយថា សង្គ្រាមជាមួយកូរ៉េខាងជើងអាចនឹងផ្ទុះឡើង បើសិនជាខ្លួនមិនជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាម៉េរិក

    សហរដ្ឋអាម៉េរិក៖ ថ្លែងក្នុងសន្និសិទសារព័ត៌មានមួយក្នុងថ្ងៃពុធសប្តាហ៍នេះ លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា រដ្ឋបាលនៃអតីតប្រធានាធិបតីអាម៉េរិកលោក បារ៉ាក់ អូបាម៉ា ជិតឈានដល់ការបំផ្ទុះសង្រ្គាមជាមួយកូរ៉េខាងជើងនៅក្នុងអាណត្តិរបស់ខ្លួន ហើយថា បើលោកមិនបានជាប់ឆ្នោតជាប្រធានាធិបតីអាម៉េរិកទេនោះ ម្ល៉េះសង្រ្គាមនេះ ផ្ទុះឡើងបាត់ទៅហើយ។ នេះមិនមែនជាលើកទីមួយឡើយ ដែលលោក ដូណាល់ ត្រាំ បានអះអាងបែបនេះ ជាក់ស្ដែងនៅក្រោយជំនួបកំពូលជាមួយលោក គីម ជុងអ៊ុន កាលពីខែមិថុនា ក្នុងប្រទេសសិង្ហបុរី មេដឹកនំាអាម៉េរិករូបនេះក៏ធ្លាប់និយាយដែរថា លោក អូបាម៉ា ជិតបំផ្ទុះសង្រ្គាមជាមួយកូរ៉េខាងជើង នៅមុនលោកបញ្ចប់អាណត្តិជាប្រធានាធិបតី ។ ក៏ប៉ុន្តែបើគេចាំមិនភ្លេចនោះ កាលពីអំឡុងសុន្ទរកថានៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិកាលពីឆ្នាំ២០១៧ លោក ដូណាល់ ត្រាំ ខ្លួនឯងទៅវិញទេដែលគំរាមធ្វើសង្រ្គាម និងកម្ទេចទីក្រុងព្យុងយ៉ាងឱ្យក្លាយជាផេះ តាមរយៈការអួតពីប៊ូតុងនុយក្លេអ៊ែរជាមួយលោក គីម ជុងអ៊ុន ដែលលោកធ្លាប់ហៅថា បុរសគ្រាប់រ៉ុក្កែត៕ម.ន

  • ប្រមុខការទូតសហរដ្ឋអាម៉េរិកគ្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងជើងក្នុងគោលបំណងរៀបចំជំនួបកំពូលជាលើកទី២របស់មេដឹកនំាប្រទេសទាំងពីរ

    ប្រមុខការទូតសហរដ្ឋអាម៉េរិកគ្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងជើងក្នុងគោលបំណងរៀបចំជំនួបកំពូលជាលើកទី២របស់មេដឹកនំាប្រទេសទាំងពីរ

    សហរដ្ឋអាម៉េរិក៖ ក្រសួងការបរទេសអាម៉េរិកបានប្រកាសថា លោក ម៉ៃ ប៉ុមប៉េអូ នឹងបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង នៅខែតុលាខាងមុខនេះ ដើម្បីពិភាក្សាជាមួយក្រុមមន្ត្រីកូរ៉េខាងជើង ជុំវិញការរៀបចំជំនួបកំពូលជាលើកទី២រវាងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ ការលើកឡើងរបស់ក្រសួងការបរទេសអាម៉េរិកនេះ ធ្វើឡើងបន្ទាប់ពីមានកិច្ចជំនួបរវាងលោក ប៉ុម ប៉េអូ និងរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោក រី យ៉ុង ហូ ក្នុងទីក្រុងញ៉ូវយ៉ក នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ។ តាមក្រសួងការបរទេសអាម៉េរិកនោះ លោក ប៉ុមប៉េអូ បានទទួលលិខិតអញ្ជើញពីលោកប្រធាន គីម ក្នុងការបំពេញដំណើរទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង នៅខែតុលាខាងមុខនេះ ដើម្បីត្រួសត្រាយផ្លូវរៀបចំជំនួបកំពូលជាលើកទី២ រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន។ សូមរំលឹកថា ប្រមុខការទូតអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ ធ្លាប់មានគម្រោងបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើងម្ដងរួចមកហើយ កាលពីខែសីហាកន្លងទៅ ប៉ុន្តែដំណើរទស្សនកិច្ចនេះ ត្រូវបានលុបចោលទៅវិញ ដោយលោក ដូណាល់ ត្រាំ…

  • ព្យុះទីហ្វុង Trami កំពុងធ្វើដំណើរទៅកាន់តំបន់ដែនកោះអូគីណាវ៉ា ប្រទេសជប៉ុន

    ព្យុះទីហ្វុង Trami កំពុងធ្វើដំណើរទៅកាន់តំបន់ដែនកោះអូគីណាវ៉ា ប្រទេសជប៉ុន

    ជប៉ុន៖ មន្រ្តីផ្នែកអាកាសធាតុជប៉ុនបាននិយាយថា ព្យុះទីហ្វុងដ៏ខ្លំាងក្លាថ្មីមួយទៀត នឹងធ្វើដំណើរទៅកាន់តំបន់ដែនកោះអូគីណាវ៉ា ភាគខាងត្បូងប្រទេសជប៉ុន ប្រហែលជានៅក្នុងថ្ងៃសៅរ៍នេះ ហើយបន្ទាប់មកវាអាចនឹងធ្វើដំណើរមកកាន់តែគៀកភាគខាងលិចប្រទេសជប៉ុននៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ ។ ទីភ្នាក់ងារឧតុនិយមជប៉ុនបានបញ្ជាក់ដែរថា ព្យុះទីហ្វុង ត្រាមី បាននឹងកំពុងធ្វើដំណើរឆ្ពោះទៅកាន់ភាគខាងជើងតំបន់ដែនសមុទ្រខាងត្បូងនៃកោះអូគីណាវ៉ា គិតត្រឹមម៉ោង៣រសៀលថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។ ទីភ្នាក់ងារនេះ បានធ្វើការព្យាករណ៍ថា ក្នុងចន្លោះថ្ងៃសៅរ៍នេះ ព្យុះទីហ្វុង ត្រាមី នឹងត្រូវធ្វើដំណើរទៅដល់ដែនកោះអូគីណាវ៉ា និងតំបន់អាម៉ាមីនៃប្រជុំកោះកាហ្គោស៊ីម៉ា បើសិនបើស្ទាប់ស្ទង់ទៅលើកម្លំាងរបស់វា។ ប៉ុន្តែព្យុះទីហ្វុងដ៏កំណាចនេះ ទំនងជាផ្លាស់ប្តូរគោលដៅរបស់វា ឆ្ពោះទៅកាន់ភាគឦសាន ហើយអាចនឹងរំកិលខ្លួនកាន់តែគៀកភាគខាងលិចប្រទេសជប៉ុននៅចន្លោះថ្ងៃអាទិត្យចុងសប្តាហ៍នេះ។ គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារឧតុនិយមជប៉ុន ព្យុះទីហ្វុង ត្រាមី នឹងនាំមកនូវខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗនៅឯតំបន់ដែនកោះអូគីណាវ៉ា ក្នុងថ្ងៃសុក្រនេះ ខណៈការធ្លាក់ភ្លៀង និងខ្យល់ទំនងជាបង្កការគំរាមកំហែងនៅភាគខាងលិចប្រទេសជប៉ុននាថ្ងៃអាទិត្យ។ ឆ្លើយតបនឹងគ្រោះមហន្តរាយនេះដែរ មន្រ្តីផ្នែកអាកាសធាតុជប៉ុនបានស្នើឱ្យប្រជាជនយកចិត្តទុកដាក់តាមដានព័ត៌មានវិវត្តន៍ចុងក្រោយ ក៏ដូចជាបង្កើនការប្រុងប្រយ័ត្នខ្ពស់៕ម.ន