Category: ព័ត៌មានអន្តរជាតិ

  • ប្រមុខអង្គការសហប្រជាជាតិអំពាវនាវឱ្យពិភពលោកខិតខំប្រឹងប្រែងផ្សះផ្សាការបែកបាក់ភាពជឿជាក់

    ប្រមុខអង្គការសហប្រជាជាតិអំពាវនាវឱ្យពិភពលោកខិតខំប្រឹងប្រែងផ្សះផ្សាការបែកបាក់ភាពជឿជាក់

    សហរដ្ឋអាម៉េរិក៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូដទ័ររ៉េស បានព្រមានថា ពិភពលោកទាំងមូលកំពុងប្រឈមមុខនឹងជំងឺខ្វះភាពស្មោះត្រង់ ដោយលោកសូមជំរុញឱ្យសហគមន៍អន្តរជាតិរួបរួមគ្នា ដើម្បីជួសជុលការទុកចិត្តដែលត្រូវបានខូចខាត។ ការលើកឡើងរបស់លោក ធ្វើឡើងក្នុងអំឡុងការថ្លែងសុន្ទកថារបស់លោក ក្នុងពិធីបើកសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ នៅក្នុងទីក្រុងញ៉ូវយ៉ក ជាទីដែលបណ្តាមេដឹកនំាពិភពលោក បានជួបជុំគ្នាចូលរួមជំនួបកំពូលដ៏ធំនៅក្នុងថ្ងៃអង្គារ៍សប្តាហ៍នេះ។ ប្រមុខអង្គការសហប្រជាជាតិរូបនេះ បានប្រាប់ទៅកាន់ប្រទេសសមាជិកទាំង១៩៣របស់យូអិនថា បទបញ្ជារបស់ពិភពលោក គឺកាន់តែច្របូកច្របល់ ហើយថា ការជឿទុកចិត្តគឺស្ថិតនៅចំណុចបែកបាក់ ហើយការផ្លាស់ប្តូរតុល្យភាពនៃអំណាចអាចបង្កើនហានិភ័យនៃការប្រឈមមុខគ្នា។ ស្របពេលជាមួយគ្នានេះដែរ លោក អាន់តូនីញ៉ូ ហ្គូដទ័ររ៉េស បានថ្លែងអំពាវនាវយ៉ាងទទូចឱ្យមានការប្តេជ្ញាចិត្តជាថ្មីទៀត ចំពោះបទបញ្ជាដែលផ្អែកលើច្បាប់ជាមួយអង្គការសហប្រជាជាតិ ហើយរូបលោកថែមទាំងព្រមានមិនឲ្យមានការរីករាលដាលនយោបាយនៃទុទិដ្ឋិនិយម៕ម.ន

  • លោក ដូណាល់ ត្រាំ៖ ការដាក់ទណ្ឌកម្មលើកូរ៉េខាងជើងនឹងនៅតែបន្តរហូតទល់តែការរំសាយអាវុធនុយក្លេអ៊ែរកើតឡើង

    លោក ដូណាល់ ត្រាំ៖ ការដាក់ទណ្ឌកម្មលើកូរ៉េខាងជើងនឹងនៅតែបន្តរហូតទល់តែការរំសាយអាវុធនុយក្លេអ៊ែរកើតឡើង

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ក្នុងថ្ងៃអង្គារ៍សប្តាហ៍នេះថា ការដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង នឹងនៅតែបន្តរហូតទល់តែការលុបបំបាត់អាវុធនុយក្លេអ៊ែរកើតឡើងពិតប្រាកដ។ លោកបានអះអាងបែបនេះ នាអំឡុងការថ្លែងសុន្ទកថារបស់លោក ក្នុងពិធីបើកសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ នៅក្នុងទីក្រុងញ៉ូវយ៉ក នៅក្នុងថ្ងៃអង្គារ៍សប្តាហ៍នេះ។ នៅក្នុងសុន្ទកថានោះ លោក ត្រាំ បានសម្តែងនូវការចាប់អារម្មណ៍របស់សហរដ្ឋអាម៉េរិកជាមួយកូរ៉េខាងជើង ដោយកត់សម្គាល់ថា ការសាកល្បងនុយក្លេអ៊ែរបានបញ្ឈប់ ហើយចំណាប់ខ្មាំងត្រូវបានដោះលែង ហើយមីស៊ីលក៏លែងហោះហើរឆ្លងកាត់ព្រំដែនប្រទេសកូរ៉េទំាងពីរដែរ ។

  • ចិនជំរុញឲ្យសហរដ្ឋអាម៉េរិកបញ្ឈប់ការលក់សព្វាវុធដល់កោះតៃវ៉ាន់

    ចិនជំរុញឲ្យសហរដ្ឋអាម៉េរិកបញ្ឈប់ការលក់សព្វាវុធដល់កោះតៃវ៉ាន់

    ចិន៖ ក្រសួងការបរទេសចិនបានលើកឡើងថា ទីក្រុងប៉េកំាងប្រកាសជំទាស់ជាដាច់ខាត ដើម្បីប្រឆាំងនឹងការលក់យន្តហោះចម្បំាង F-16 និងគ្រឿងសញ្វវុធតម្លៃ៣៣០លានដុល្លាររបស់សហរដ្ឋអាម៉េរិកទៅឲ្យកោះតៃវ៉ាន់ ហើយថែមទាំងជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនលុបចោលផែនការនេះវិញ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហ្គេង សួង បាននិយាយថា ការលក់អាវុធរបស់សហរដ្ឋអាម៉េរិកទៅឲ្យកោះតៃវ៉ាន់ គឺបានបំពានយ៉ាងធ្ងន់ដល់ច្បាប់អន្តរជាតិ និងបានធ្វើឲ្យប៉ះបាល់យ៉ាងខ្លាំងដល់ផលប្រយោជន៍សន្តិសុខ និងអធិបតេយ្យភាពទឹកដីរបស់ប្រទេសចិន។ សូមរំលឹកថា ក្រសួងការបរទេសអាម៉េរិកបានយល់ព្រមអនុម័តលើការលក់យន្ដហោះចម្បាំង F-16 និងបរិក្ខារយោធាដទៃទៀតមានតម្លៃ៣៣០លានដុល្លារឱ្យកោះតៃវ៉ាន់ បើទោះជាមានការព្រមានជាច្រើនដងពីសំណាក់ប្រទេសចិន។ ជាមួយគ្នានោះ អ្នកនាំពាក្យការិយាល័យប្រធានាធិបតីកោះតៃវ៉ាន់ លោក អាឡិច ហួង បានថ្លែងអំណរគុណដល់សហរដ្ឋអាម៉េរិកសម្រាប់ការគាំទ្រនេះ ហើយលោកបាននិយាយថា កោះតៃវ៉ាន់នឹងបន្តទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយទីក្រុងវ៉ាស៊ីងតោនលើបញ្ហាជាច្រើន ដែលរួមទាំងបញ្ហាសន្តិសុខផងដែរ៕ម.ន

  • អាជ្ញាធរអ៊ីរ៉ង់ចាប់ខ្លួនមនុស្ស២២នាក់ ពាក់ព័ន្ធនឹងករណីបាញ់រះលើក្បួនព្យុហយាត្រាយោធា

    អាជ្ញាធរអ៊ីរ៉ង់ចាប់ខ្លួនមនុស្ស២២នាក់ ពាក់ព័ន្ធនឹងករណីបាញ់រះលើក្បួនព្យុហយាត្រាយោធា

    អ៊ីរ៉ង់៖ ក្រសួងចារកម្មអ៊ីរ៉ង់បាននិយាយថា ពួកគេបានចាប់ខ្លួនជនសង្ស័យ២២នាក់ ដែលមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារមកលើពិធីដង្ហែព្យុហយាត្រាយោធា នៅទីក្រុងអាវ៉ាស់ ភាគខាងលិចប្រទេសកាលពីសប្តាហ៍មុន។ យោងតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារព័ត៌មាន Tasnim ដែលដកស្រង់សម្តីពីក្រសួងចារកម្មអ៊ីរ៉ង់ បានឲ្យដឹងថា មនុស្ស២២នាក់ដែលជាប់ពាក់ព័ន្ធនឹងការវាយប្រហារនៅទីក្រុងអាវ៉ាស់ ត្រូវបានចាប់ខ្លួន និងត្រូវបានផ្តល់អត្តសញ្ញាណ ហើយអាវុធជាតិផ្ទុះ និងសម្ភារទំនាក់ទំនងរបស់ពួកគេត្រូវបានរឹបអូសនៅក្នុងផ្ទះមួយកន្លែងជាកម្មសិទ្ធិរបស់ក្រុមភេរកម្ម មានសមាជិក៥នាក់ដែលបើកការវាយប្រហារនេះ។ សូមបញ្ជាក់ថា ក្រុមខ្មាន់កាំភ្លើងបានបាញ់ស្រោចទៅលើមនុស្សម្នា ដែលឈរនៅកន្លែងក្រុមមន្រ្តីអ៊ីរ៉ង់ ជួបជុំគ្នាកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ ដើម្បីមើលពិធីព្យុហយាតា្រប្រចាំឆ្នាំនៃការចាប់ផ្តើមសង្រ្គាមអ៊ីរ៉ាក់-អ៊ីរ៉ង់នៅឆ្នាំ១៩៨០-១៩៨៨។ ជាមួយគ្នានោះ សមាជិក២២នាក់នៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ស្ថិតនៅក្នុងចំណោមអ្នកស្លាប់២៥នាក់៕ម.ន

  • បញ្ហាសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិន ក្លាយជារបៀបវារៈដ៏ក្តៅគគុកនៃមហាសន្និបាតអង្គការសហប្រជាជាតិ

    បញ្ហាសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិន ក្លាយជារបៀបវារៈដ៏ក្តៅគគុកនៃមហាសន្និបាតអង្គការសហប្រជាជាតិ

    សហរដ្ឋអាម៉េរិក៖ ចំណុចដែលធ្វើឲ្យបណ្តាមេដឹកនាំជុំវិញពិភពលោកយកចិត្តទុកដាក់បំផុត នៅក្រៅកិច្ចប្រជុំអង្គការសហប្រជាជាតិនៅទីក្រុងញ៉ូវយ៉ក ជាងកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងសង្គ្រាមនៅក្នុងប្រទេសស៊ីរីនោះ គឺបញ្ហាសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក-ចិន ដែលអាចនឹងរាលដាលនៅលើពិភពលោក។

  • ចិនចេញផ្សាយសៀវភៅស ស្តីពីសង្រ្គាមផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក

    ចិនចេញផ្សាយសៀវភៅស ស្តីពីសង្រ្គាមផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក

    ចិន៖ ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានចេញផ្សាយសៀវភៅស ស្តីពីការពិតនៃវិវាទផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាម៉េរិក ក៏ដូចជាគោលជំហររបស់ភាគីទីក្រុងប៉េកាំង ដែលមានគោលដៅបំភ្លឺការពិតនៃទំនាក់ទំនងផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដើម្បីជំរុញរកការដោះស្រាយបញ្ហាដោយសមហេតុផល។ សៀវភៅសនេះបាននិយាយថា ខណៈដែលសហរដ្ឋអាម៉េរិកបានបង្កបញ្ហាទំនាស់ពាណិជ្ជកម្មឥតឈប់ឈរ ចិនបានគិតគូរពីការគាំពារផលប្រយោជន៍រួមរវាងប្រទេសទាំងពីរ និងរបៀបរៀបរយពាណិជ្ជកម្មពិភពលោក ប្រកាន់ខ្ជាប់គោលការណ៍មូលដ្ឋាននៃការដោះស្រាយការវិវាទតាមរយៈការចរចា ហើយយកការអត់ធ្មត់ និងភាពស្មោះត្រង់ធំបំផុត ដែលឆ្លើយតបទៅនឹងកង្វល់របស់សហរដ្ឋអាម៉េរិក និងដោះស្រាយការវិវាទដោយសមរម្យដោយកាន់អាកប្បកិរិយា ស្វែងរកមូលដ្ឋានដូចគ្នានៅពេលមានភាពខុសគ្នា ក៏ដូចជាពុះពារឧបសគ្គគ្រប់បែបយ៉ាងធ្វើការចរចា និងការពិគ្រោះពិភាក្សាជាច្រើនលើកជាមួយសហរដ្ឋអាម៉េរិក ព្រមទាំងលើកឡើងគម្រោងដោះស្រាយជាក់ស្តែង ហើយបានខិតខំប្រឹងប្រែងដ៏រឹងមាំដើម្បីស្ថិរភាពនៃទំនាក់ទំនងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគីផងដែរ។ យ៉ាងណាមិញ សហរដ្ឋអាម៉េរិកតែងតែប្រែប្រួល ហើយបង្ករឿងហេតុឥតឈប់ឈរ បណ្តាលឲ្យវិវាទផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងចិន និងសហរដ្ឋអាម៉េរិក បន្តកើនឡើងក្នុងរយៈពេលខ្លី ធ្វើឲ្យទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាម៉េរិក ដែលរដ្ឋាភិបាល និងប្រជាជនប្រទេសទាំងពីរ បានបង្កើតឡើងដោយខិតខំប្រឹងប្រែងក្នុងរយៈពេលច្រើនឆ្នាំ រងការខូចខាតយ៉ាងខ្លាំង ហើយក៏ធ្វើឲ្យប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងគោលការណ៍ពាណិជ្ជកម្មសេរីរងការគំរាមកំហែងដ៏ធ្ងន់ផងដែរ។ ដើម្បីបំភ្លឺការពិតនៃទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាម៉េរិក និងអធិប្បាយអំពីគោលនយោបាយនិងគោលជំហររបស់ចិនអំពីការវិវាទផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន និងសហរដ្ឋអាម៉េរិក រួមទាំងជំរុញការដោះស្រាយបញ្ហាដោយសមហេតុផល រដ្ឋាភិបាលចិនបានចេញផ្សាយសៀវភៅសនេះជាពិសេស។ សៀវភៅសនេះ ចង្អុលបង្ហាញថា ចំពោះប្រទេសចិន និងសហរដ្ឋអាម៉េរិក កិច្ចសហប្រតិបត្តិការជាជម្រើសដ៏ត្រឹមត្រូវតែមួយគត់ ដែលមានតែឈ្នះ-ឈ្នះ ទើបអាចឆ្ពោះទៅកាន់អនាគតកាន់តែល្អប្រសើរឡើង។…

  • ក្រសួងការពារជាតិរុស្ស៊ីអះអាងថា អ៊ីស្រាអែលជាអ្នកនៅពីក្រោយករណីបាញ់ទម្លាក់យន្តហោះយោធារុស្ស៊ី ដោយផ្ដាច់ជីវិតយោធារុស្ស៊ី១៥នាក់

    ក្រសួងការពារជាតិរុស្ស៊ីអះអាងថា អ៊ីស្រាអែលជាអ្នកនៅពីក្រោយករណីបាញ់ទម្លាក់យន្តហោះយោធារុស្ស៊ី ដោយផ្ដាច់ជីវិតយោធារុស្ស៊ី១៥នាក់

    រុស្ស៊ី៖ ក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងថា ទិន្នន័យរបស់ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 បានបង្ហាញយ៉ាងច្បាស់ថា អ៊ីស្រាអែលគឺជាអ្នកទទួលខុសត្រូវចំពោះការបាញ់ទម្លាក់យន្ដហោះយោធារុស្ស៊ី ដោយភ័ន្ដច្រឡំពីសំណាក់កងទ័ពអាកាសស៊ីរី។ ការអះអាងបែបនេះ គឺធ្វើឡើងដោយផ្អែកលើទិន្នន័យថតជាប់ដោយប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ដែលដំឡើងនៅឯមូលដ្ឋានទ័ពអាកាសរុស្ស៊ី ខេមមីម ក្នុងខេត្តឡាតាគា ប្រទេសស៊ីរី ក៏ប៉ុន្តែអ៊ីស្រាអែលបានច្រានចោលការចោទប្រកាន់នេះ។ ក្រសួងការពារជាតិរុស្ស៊ីបានលើកឡើងទៀតថា កងទ័ពអាកាសស៊ីរីបានច្រឡំដៃបាញ់ទម្លាក់យន្ដហោះយោធារុស្ស៊ី អាយអាយ-20 គឺដោយសារតែយន្ដហោះចម្បាំងអ៊ីស្រាអែល F-16 ពួននៅពីក្រោយយន្ដហោះយោធាមួយនេះ នៅអំឡុងពេលដែលខ្លួនកំពុងធ្វើប្រតិបត្តិការវាយឆ្មក់ប្រឆាំងនឹងមូលដ្ឋានទ័ពស៊ីរី។

  • សហរដ្ឋអាម៉េរិកបញ្ជាក់ថា គម្រោងបញ្ជូនប្រព័ន្ធមីស៊ីលការពារដែនអាកាស S-300 របស់រុស្ស៊ីនៅស៊ីរី នឹងក្លាយជាកំហុសឆ្គងដ៏ធំបំផុតមួយ

    សហរដ្ឋអាម៉េរិកបញ្ជាក់ថា គម្រោងបញ្ជូនប្រព័ន្ធមីស៊ីលការពារដែនអាកាស S-300 របស់រុស្ស៊ីនៅស៊ីរី នឹងក្លាយជាកំហុសឆ្គងដ៏ធំបំផុតមួយ

    សហរដ្ឋអាម៉េរិក៖ ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក ចន បូលតុន បាននិយាយថា ការសម្រេចចិត្តចុងក្រោយរបស់រុស្ស៊ី ក្នុងការដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារដែនអាកាស S-300 នៅស៊ីរី នឹងក្លាយជាការប្រព្រឹត្តកំហុសឆ្គងដ៏ធំបំផុតមួយ។ លោកបានថ្លែងប្រាប់អ្នកយកព័ត៌មានថា ការសម្រេចចិត្តបែបនេះរបស់ទីក្រុងម៉ូស្គូ នឹងតំណាងឱ្យការកើនឡើងខ្លាំងនូវភាពតានតឹងដែលកំពុងកើនឡើងនៅក្នុងតំបន់ ដូច្នេះហើយគួរតែត្រូវបានពិចារណាឡើងវិញ ហើយថែមទំាងអះអាងទៀតថា កងទ័ពអាម៉េរិកនឹងមិនចាកចេញពីប្រទេសស៊ីរីឡើយ ដរាបណាកងកម្លាំងអ៊ីរ៉ង់នៅខាងក្រៅព្រំដែនប្រទេសអ៊ីរ៉ង់។

  • សហរដ្ឋអាម៉េរិកសម្រេចលក់យន្តហោះចម្បាំង F-16 និងសព្វាវុធតម្លៃ៣៣០លានដុល្លារដល់កោះតៃវ៉ាន់

    សហរដ្ឋអាម៉េរិកសម្រេចលក់យន្តហោះចម្បាំង F-16 និងសព្វាវុធតម្លៃ៣៣០លានដុល្លារដល់កោះតៃវ៉ាន់

    សហរដ្ឋអាម៉េរិក៖ ក្រសួងការបរទេសអាម៉េរិកបានយល់ព្រមអនុម័តលើការលក់យន្ដហោះចម្បាំង F-16 និងបរិក្ខារយោធាដទៃទៀត មានតម្លៃ៣៣០លានដុល្លារឱ្យកោះតៃវ៉ាន់ បើទោះជាមានការព្រមានជាច្រើនដងពីសំណាក់ប្រទេសចិន។ កន្លងមក ប្រទេសចិនបានសម្ដែងការប្រឆាំងជំទាស់ជារឿយៗ នឹងគម្រោងលក់យន្តហោះចម្បំា ងនិងបរិក្ខារយោធារបស់សហរដ្ឋអាម៉េរិកឱ្យកោះតៃវ៉ាន់ ដែលខ្លួនចាត់ទុកថា គ្រាន់តែខេត្តមួយរបស់ចិនតែប៉ុណ្ណោះ។ បន្ថែមលើនេះ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ក៏ធ្លាប់បានប្រាប់រដ្ឋមន្ត្រីការពារជាតិអាម៉េរិកកាលពីខែមិថុនាកន្លងទៅដែរថា ទីក្រុងប៉េកាំងប្ដេជ្ញាចិត្តជានិច្ចក្នុងការចូលរួមថែរក្សាសន្តិភាព ប៉ុន្តែចិនមិនបោះបង់ចោលទឹកដី សូម្បីតែមួយមីលីម៉ែត្រ ដែលបុព្វបុរសចិនបន្សល់ទុកឱ្យនោះទេ។

  • មេដឹកនាំកំពូលអ៊ីរ៉ង់៖ អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួម ជាអ្នកជួលក្រុមខ្មាន់កាំភ្លើងដែលបាញ់រះលើក្បួនព្យុហយាត្រាយោធាអ៊ីរ៉ង់

    មេដឹកនាំកំពូលអ៊ីរ៉ង់៖ អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួម ជាអ្នកជួលក្រុមខ្មាន់កាំភ្លើងដែលបាញ់រះលើក្បួនព្យុហយាត្រាយោធាអ៊ីរ៉ង់

    អ៊ីរ៉ង់៖ មេដឹកនំាកំពូលអ៊ីរ៉ង់ លោក អាយ៉ាតុលា អាលី ខាមិនណេ បាននិយាយនៅថ្ងៃចន្ទថា ក្រុមខ្មាន់កាំភ្លើងដែលបាញ់ប្រហារផ្តាច់ជីវិតមនុស្ស២៥នាក់នៅក្នុងពិធីដង្ហែក្បួនព្យុហយាត្រាយោធាអ៊ីរ៉ង់នោះ គឺត្រូវបានជួលដោយប្រទេសអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួម ហើយថែមទាំងអះអាងទៀតថា អ៊ីរ៉ង់នឹងមិនលើកលែងទោសជាដាច់ខាតចំពោះអ្នកនៅពីក្រោយករណីវាយប្រហារនេះ។