-
រុស្ស៊ីគ្រោងបញ្ជូនប្រព័ន្ធមីស៊ីល S-300 ឱ្យស៊ីរី ក្នុងរយៈពេល២សប្តាហ៍ខាងមុខនេះ

រុស្ស៊ី៖ ក្រសួងការពារជាតិរុស្ស៊ីបានលើកឡើងថា ប្រទេសខ្លួននឹងបញ្ជូនប្រព័ន្ធមីស៊ីលការពារដែនអាកាស S-300 ឱ្យប្រទេសស៊ីរី នៅរយៈពេល២សប្ដាហ៍ខាងមុខហើយការសម្រេចចិត្តនេះ គឺជាការឆ្លើយតបមួយទៅនឹងការបាញ់ទម្លាក់យន្ដហោះយោធារុស្ស៊ី Il-20 នៅស៊ីរី។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការពារជាតិរុស្ស៊ីក៏បានអះអាងដែរថា ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-300 នឹងជួយបង្កើនសមត្ថភាពកងទ័ពអាកាសស៊ីរី ជាពិសេសទប់ស្កាត់មិនឱ្យយន្ដហោះចម្បាំងរបស់សត្រូវហោះចូលក្នុងដែនអាកាសស៊ីរី។ សេចក្ដីថ្លែងការណ៍នេះ បានបញ្ជាក់ថា កាលពីឆ្នាំ២០១៣ ដោយមានសំណើពីអ៊ីស្រាអែល រុស្ស៊ីបានសម្រេចចិត្តផ្អាកការប្រគល់ S-300 ឱ្យស៊ីរី ប៉ុន្តែបច្ចុប្បន្នស្ថានភាពបានផ្លាស់ប្ដូរ ហើយវាមិនមែនជាកំហុសរបស់យើងនោះទេ។ សូមរំលឹកថា កាលពីថ្ងៃទី១៧ ខែកញ្ញាកន្លងទៅ យន្ដហោះយោធារុស្ស៊ី Il-20 ត្រូវបានកងទ័ពអាកាសស៊ីរីបាញ់ទម្លាក់ដោយភ័ន្ដច្រឡំ ដោយផ្ដាច់ជីវិតយោធារុស្ស៊ី១៥នាក់ ប៉ុន្តែទីក្រុងម៉ូស្គូបានបន្ទោសអ៊ីស្រាអែលជាអ្នកទទួលខុសត្រូវ ត្បិតហេតុការណ៍នេះកើតឡើងនៅអំឡុងពេលដែលយន្ដហោះចម្បាំងអ៊ីស្រាអែល បើកប្រតិបត្តិការវាយឆ្មក់លើមូលដ្ឋានទ័ពស៊ីរី៕
-
ប្រធានាធិបតីសហរដ្ឋអាម៉េរិក៖ ជំនួបកំពូលលើកទី២ជាមួយមេដឹកនាំកូរ៉េខាងជើងនឹងត្រូវជ្រើសរើសផ្សេងពីប្រទេសសិង្ហបុរី

-
លោក អាបេ និង លោក ត្រាំ មានគម្រោងធ្វើកិច្ចចរចាក្នុងលក្ខណៈស្ថាបនាស្តីពីពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីក្នុងសប្តាហ៍នេះ

សហរដ្ឋអាម៉េរិក៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីន ហ្សូអាបេ បាននិយាយថា រូបលោក និងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងបន្តបំពេញការងាររួមគ្នាយ៉ាងជិតស្និទ្ធសំដៅឈានទៅសម្រេចការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងពីឧបទ្វីបកូរ៉េ។ លោក អាបេ បាននិយាយទៀតថា លោក និងលោក ត្រាំ មានគម្រោងធ្វើកិច្ចចរចាក្នុងលក្ខណៈស្ថាបនាស្តីពីពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ដោយពួកលោកគ្រោងនឹងធ្វើការពិភាក្សាទៅលើបញ្ហាទាំងនោះនៅក្នុងថ្ងៃ ព្រហស្បត្តិ៍សប្តាហ៍នេះ។
-
សហរដ្ឋអាមេរិកច្រានចោលការចោទប្រកាន់របស់អ៊ីរ៉ង់ ដែលថា ខ្លួនជាអ្នកនៅពីក្រោយការវាយប្រហារសម្លាប់មនុស្ស២៩នាក់ក្នុងទីក្រុង អាវេស

សហរដ្ឋអាមេរិក៖ អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី នីគគី ហាលី បានប្រកាសច្រានចោលការចោទប្រកាន់របស់អ៊ីរ៉ង់ ហើយថា អ៊ីរ៉ង់គួរតែឆ្លុះកញ្ចក់មើលមុខខ្លួនឯងជាមុនសិន មុននឹងចោទប្រកាន់ថា នរណាម្នាក់ជាអ្នកនៅពីក្រោយការបាញ់ប្រហារសម្លាប់មនុស្ស២៩នាក់ នៅអំឡុងពិធីព្យុហយាត្រាមួយកាលពីថ្ងៃសៅរ៍កន្លងទៅ ។ លោក ហាលី ធ្វើការកត់សម្គាល់បែបនេះ ជាការឆ្លើយតបទៅនឹងប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី ដែលបានចោទប្រកាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលថា ជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារសម្លាប់មនុស្ស២៩នាក់ និងរបួសជាង៦០នាក់នៅក្នុងទីក្រុងអាវេស ។ គួរបញ្ជាក់ថា លោក ហាសាន់ រូហានី នឹងត្រូវប្រឈមមុខជាមួយលោក ដូណាល់ ត្រាំ នៅក្នុងសប្ដាហ៍នេះ នាឱកាសចូលរួមក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិក្នុងទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ។ ម្យ៉ាងវិញទៀត ថ្លែងនៅមុនចេញដំណើរទៅកាន់ទីក្រុងញូយ៉ក កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ បានព្រមានថា សហរដ្ឋអាមេរិកនឹងស្ដាយក្រោយចំពោះអ្វីដែលខ្លួនបានធ្វើ ហើយថា អ៊ីរ៉ង់នឹងមិនលើកលែងឱ្យអ្នកមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារកាលពីសៅរ៍ជាដាច់ខាត បើទោះជាខ្មាន់កាំភ្លើងទាំង០៤នាក់ត្រូវបានកងកម្លាំងអ៊ីរ៉ង់បាញ់សម្លាប់ក៏ដោយ ៕
-
សហរដ្ឋអាម៉េរិកច្រានចោលការចោទប្រកាន់របស់អ៊ីរ៉ង់ដែលថា ខ្លួនជាអ្នកនៅពីក្រោយការវាយប្រហារសម្លាប់មនុស្ស២៩នាក់ក្នុងទីក្រុង អាវេស

សហរដ្ឋអាម៉េរិក៖ អគ្គរដ្ឋទូតអាម៉េរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី នីគគី ហាលី បានប្រកាសច្រានចោលការចោទប្រកាន់របស់អ៊ីរ៉ង់ ហើយថា អ៊ីរ៉ង់គួរតែឆ្លុះកញ្ចក់មើលមុខខ្លួនឯងជាមុនសិន មុននឹងចោទប្រកាន់ថា នរណាម្នាក់ជាអ្នកនៅពីក្រោយការបាញ់ប្រហារសម្លាប់មនុស្ស២៩នាក់ នៅអំឡុងពិធីព្យុហយាត្រាមួយកាលពីថ្ងៃសៅរ៍កន្លងទៅ។ លោក ហាលី ធ្វើការកត់សម្គាល់បែបនេះ ជាការឆ្លើយតបទៅនឹងប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី ដែលបានចោទប្រកាន់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលថា ជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារសម្លាប់មនុស្ស២៩នាក់ និងរបួសជាង៦០នាក់នៅក្នុងទីក្រុងអាវេស។
-
ការដំឡើងពន្ធរបស់សហរដ្ឋអាម៉េរិកលើទំនិញចិន ចូលជាធរមានហើយក្នុងសប្តាហ៍នេះ

សហរដ្ឋអាម៉េរិក៖ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនត្រូវបានគេកំណត់ថា នឹងចាប់ផ្តើមការដំឡើងពន្ធដ៏ធំបំផុតមិនធ្លាប់មានពីមុនមក ទៅលើផលិតផលរបស់ចិន នៅក្នុងថ្ងៃច័ន្ទដើមសប្តាហ៍នេះ ខណៈដែលទីក្រុងប៉េកំាងក៏បានត្រៀមខ្លួនរួចរាល់ហើយដែរ ដើម្បីចាត់វិធានការសងសឹកសហរដ្ឋអាម៉េរិកវិញ។ សារព័ត៌មានជប៉ុន NHK បានឱ្យដឹងថា រដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នឹងដាក់បន្ថែមពន្ធចំនួន១០ភាគរយលើផលិតផលចិន ក្នុងទឹកប្រាក់២០០ពាន់លានដុល្លារ ដោយលើកឡើងពីនូវអ្វីដែលអាម៉េរិកហៅថា ទីក្រុងប៉េកាំងបានធ្វើការរំលោភបំពានលើកម្មសិទ្ធិបញ្ញា។
-
ប្រមុខការបរទេសសហរដ្ឋអាម៉េរិកអះអាងថា ការដាក់ទណ្ឌកម្មកូរ៉េខាងជើងនឹងនៅតែបន្តមានប្រសិទ្ធភាពដដែល

-
លោក ដូណាល់ ត្រាំ និយាយតាមបណ្តាញសង្គមថា ចង់ឲ្យជប៉ុនធ្វើការងារបន្ថែមទៀតដើម្បីរឹតចំណងទាក់ទងទ្វេភាគីរវាងប្រទេសទាំងពីរ

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ចង់ឲ្យភាគីជប៉ុនធ្វើការងារជាច្រើនបន្ថែមទៀត សម្រាប់ការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទំាងពីរ។ លោក ដូណាល់ ត្រាំ បានថ្លែងយ៉ាងដូច្នេះនៅលើបណ្តាញសង្គមធ្វីតធើផ្លូវការរបស់លោក នៅមុនពេលចាកចេញទៅកាន់ទីក្រុងញ៊ូយ៉ក ជាទីដែលរូបលោកនឹងចូលរួមក្នុងពិធីទទួលទានអាហារពេលល្ងាចជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីន ហ្សូអាបេ ដែលបានទៅដល់ទីនោះ ដើម្បីចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ។
-
គ្រោះបំណាក់ដីដ៏ធ្ងន់នៅភាគកណ្តាលប្រទេសហ្វីលីពីន ផ្តាច់ជីវិតមនុស្សកើនជិត៣០នាក់

ហ្វីលីពីន ៖ យោងតាមប្រភពពីប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានរាយការណ៍ថា ចំនួនមនុស្សស្លាប់ដោយបំណាក់ដីនៅទីក្រុងណាហ្គា ភាគកណ្តាលប្រទេសហ្វីលីពីនបានកើនឡើងដល់២២នាក់ហើយ ។ ប្រភពដដែលបានឱ្យដឹងទៀតថា សាកសពមនុស្ស២២នាក់ត្រូវបានក្រុមសង្រ្គោះទាញយកបានពីក្រោមគំនរដី ខណៈមនុស្ស៩នាក់ដែលនៅរស់រានមានជីវិតក៏ត្រូវបានជួយសង្រ្គោះផងដែរ បន្ទាប់ពីគ្រោះបំណាក់ដីដ៏អាក្រក់នេះ បានកើតឡើងចាប់តាំងពីព្រឹកថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ ដែលបានសង្កត់ទៅលើផ្ទះសម្បែងជាង៥០ខ្នង។ ដោយឡែកបើតាមអាជ្ញាធរហ្វីលីពីនបានបញ្ជាក់បន្ថែមថា គ្រោះបំណាក់ដីនេះបានបង្កឡើងដោយសារតែការធ្លាក់ភ្លៀងខ្លាំងឥតឈប់ឈរ ខណៈនៅភាគខាងជើងប្រទេសហ្វីលីពីន ក្រុមសង្រ្គោះក៏កំពុងតែបន្តរុករកសាកសពមនុស្ស ដែលកប់នៅក្រោមបំណាក់ដី ដែលបង្កឡើងដោយព្យុះទីហ្វុងមំាងឃុត កាលពីចុងសប្តាហ៍មុន ដែលបានផ្តាច់យកជីវិតមនុស្ស៨៨នាក់ និងបាត់ខ្លួនរាប់សិបនាក់ផងដែរ៕
-
ចំនួនអ្នកស្លាប់កើនប្រមាណ២០០នាក់ ក្នុងហេតុការណ៍លិចស្រឡាងនៅប្រទេសតង់សានី

តង់សានី ៖ តួលេខជនរងគ្រោះបាត់បង់ជីវិត ដោយសារករណីលិចស្រឡាង បានបន្តកើនឡើងប្រមាណ២០០នាក់ហើយ ខណៈនៅមានមនុស្សកំពុងបាត់ខ្លួនជាច្រើនទៀត។ យោងតាមកងកម្លំាងជួយសង្គ្រោះតង់សានីបានឲ្យដឹងថា ក្រុមជួយសង្គ្រោះស្រង់បានសាកសពអ្នកដំណើរប្រមាណ២០០នាក់ នៅក្នុងហេតុការណ៍លិចស្រឡាង នៅទន្លេ វីគតូរៀ ប៉ុន្តែនៅមានមនុស្សជាច្រើននាក់ផ្សេងទៀតបន្តបាត់ខ្លួននៅឡើយ។ តួលេខពិតប្រាកដនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ដោយក្រុមអ្នកជួយសង្គ្រោះកំពុងតែបន្តខិតខំយ៉ាងសកម្មបំផុត។ ស្រឡាងដឹកអ្នកដំណើរខាងលើ ត្រូវបានគេរាយការណ៍ថា មានអ្នកដំណើរប្រមាណ៣០០នាក់ពេលជួបគ្រោះថ្នាក់។ ពាក់ព័ន្ធនឹងសោកនាដកម្មនេះដែរ ប្រធានាធិបតីតង់សានី លោក ចន ម៉ាហ្គួហ៊្វូលីបានប្រកាសកាន់ទុកទូទាំងប្រទេសរយៈពេល៤ថ្ងៃ ហើយសន្យាថា នឹងបើកការស្រាវជ្រាវឲ្យបានច្បាស់ពីករណីគ្រោះថ្នាក់នេះ ខណៈក្រុមជួយសង្គ្រោះត្រូវបានបញ្ជូនក្រុមជំនាញមុជទឹកបន្ថែមទៀត ដើម្បីទៅជួយស្វែងរកអ្នកដែលបាត់ខ្លួន។ ហើយបើតាមការស្រាវជ្រាវជាបឋមនោះ ហេតុការណ៍នេះ ទំនងជាបង្កឡើងដោយសារតែស្រឡាងដឹកអ្នកដំណើរ និងទំនិញលើសកំណត់៕