-
ជនភៀសខ្លួនស៊ីរីជិត១,៥លាននាក់វិលត្រឡប់មកប្រទេសកំណើតវិញ បន្ទាប់ពីសង្គ្រាមបញ្ចប់នៅតំបន់មួយចំនួន

រុស្ស៊ី៖ មន្រ្តីយោធារុស្ស៊ីបានគូសបញ្ជាក់ថា ប្រជាជនស៊ីរីជិត១,៥លាននាក់ ដែលបានភៀសខ្លួនទៅក្រៅប្រទេស និងនៅក្នុងប្រទេសនោះ បានវិលត្រឡប់មកកាន់ផ្ទះសម្បែងរបស់ពួកគេវិញហើយ ក្រោមជំនួយគាំទ្រពីសហគមន៍អន្តរជាតិ។ នៅក្នុងកិច្ចប្រជុំអន្តរក្រសួងពាក់ព័ន្ធនឹងស្ថានភាពជនភៀសខ្លួនស៊ីរី នៅថ្ងៃពុធសប្ដាហ៍នេះ តំណាងរុស្ស៊ីទទួលបន្ទុកជនភៀសខ្លួនស៊ីរី លោក យ៉េវហ្គែនី អ៊ីលយីន បានអះអាងថា ប្រជាជនស៊ីរី២៥០,០០០នាក់ ដែលបានរត់ភៀសខ្លួនទៅក្រៅប្រទេសដោយសារសង្រ្គាមនោះ បានវិលត្រឡប់មកកាន់ប្រទេសស៊ីរីវិញហើយ។ លោក អ៊ីលយីន បានបន្ថែមទៀតថា ការធ្វើមាតុភូមនិវត្តន៍នេះ ធ្វើឡើងដោយសារតែមានកិច្ចខិតខំប្រឹងប្រែងពីសហគមន៍អន្តរជាតិ ខណៈសាលារៀន ហាងទំនិញ ស្ថានីយផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី និងមន្ទីរពេទ្យ រួមទាំងហេដ្ឋានរចនាសម្ព័ន្ធជាច្រើនត្រូវបានស្ដាឡើងវិញនៅតាមតំបន់រំដោះចំនួន២១៦កន្លែង៕ម.ន
-
ជប៉ុន និងសហរដ្ឋអាម៉េរិក កំពុងពិភាក្សាព្រមព្រៀងផ្អាកការដំឡើងពន្ធគ្នាទៅវិញទៅមក

-
លោក ដូណាល់ ត្រាំ ព្រមានប្រទេសមួយចំនួនដែលរំលោភបំពាន និងប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិទៅលើកូរ៉េខាងជើង

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានព្រមានបណ្តាប្រទេសដែលរំលោភបំពាន ក៏ដូចជាប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិទៅលើប្រទេសកូរ៉េខាងជើង។ ការព្រមាននេះ ធ្វើឡើងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលើកដំបូងនៅក្នុងទីក្រុងញ៉ូវយ៉ក នៅថ្ងៃពុធសប្តាហ៍នេះ។ ទន្ទឹមគ្នានោះ បណ្តាមេដឹកនាំកំពូលៗជាច្រើនបានធ្វើកិច្ចពិភាក្សាគ្នាស្តីអំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ទល់នឹងការរីករាលដាលនៃគ្រឿងសព្វាវុធដែលបង្កការបំផ្លិចផ្លាញទ្រង់ទ្រាយធំ ក្នុងនោះរួមមានអាវុធនុយក្លេអ៊ែរជាដើម។
-
ប្រមុខការបរទេសចិនបញ្ជាក់ថា ភាគីពាក់ព័ន្ធទាំងអស់ និងសហភាពអឺរ៉ុបគួរបន្តគោលជំហរម៉ឺងម៉ាត់ខ្ពស់ក្នុងការអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

-
យោធារុស្ស៊ីបាញ់សាកល្បងប្រព័ន្ធការពារមីស៊ីលរ៉េអាក់ស្យុងថ្មីរបស់ខ្លួននៅមហាសមុទ្រអាក់ទិក

រុស្ស៊ី៖ យោធារុស្ស៊ីនៅក្នុងថ្ងៃពុធសប្តាហ៍នេះ បានដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលបាស់សិន នៅតំបន់ឆ្នេរ ស្ថិតនៅលើកោះកូតែលនី ក្នុងសមុទ្រ ឡាបតែវ នៃមហាសមុទ្រអាក់ទិក។ តាមរយៈខ្សែអាត់វីដេអូដែលចេញផ្សាយដោយក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃពុធម្សិលមិញនេះ បានបង្ហាញពីសកម្មភាពសាកល្បងបាញ់មីស៊ីលប្រឆាំងនាវា រ៉េអាក់ស្យុង ដែលមានល្បឿនលឿនជាងសំឡេង អននីគ ជាច្រើនដើម។ ក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងថា ការបាញ់សាកល្បងមីស៊ីលនេះដែរ គឺជាផ្នែកមួយនៃសមយុទ្ធយុទ្ធសាស្រ្តរបស់កងទាហានជើងទឹកភូមិភាគខាងជើង នៅលើកោះក្នុងសមុទ្រអាក់ទិករបស់រុស្ស៊ីមួយនេះ។ ស្របពេលជាមួយគ្នានោះដែរ រុស្ស៊ីបានដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល រ៊ូបេស នៅលើកោះកូតែលនី ផងដែរ៕
-
យោធាអ៊ុយក្រែនធ្វើតេស្តរថពាសដែកទំនើបថ្មីចុងក្រោយឈ្មោះ ឡេវ ដោយជោគជ័យ ហើយគ្រោងនឹងចាប់ផ្តើមផលិតក្នុងពេលឆាប់ៗនេះ

-
ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម១៤នាក់ត្រូវបានសម្លាប់ ដោយការវាយប្រហារតាមផ្លូវអាកាសនៅភាគខាងកើតប្រទេសអាហ្វហ្កានីស្ថាន

អាហ្វហ្កានីស្ថាន៖ ក្រសួងការពារជាតិអាហ្វហ្កានីស្ថានបានឱ្យដឹងនៅក្នុងថ្ងៃពុធនេះថា ពួកឧទ្ទាមរដ្ឋអ៊ីស្លាម IS ចំនួន១៤នាក់ត្រូវបានសម្លាប់ ដោយការវាយប្រហារតាមដែនអាកាសនៅខេត្ត គុនណា ភាគខាងកើតប្រទេស។ បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិអាហ្វហ្កានីស្ថាន កងទ័ពអាកាសរបស់ប្រទេសខ្លួនបានបើកការវាយប្រហារតាមផ្លូវអាកាសទៅលើទីតាំងរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS នៅឯសង្កត់ ឆោខេ និងដារ៉ា អ៊ី ពេច ក្នុងរយៈពេល២៤ម៉ោង ដែលជាលទ្ធផលនោះ បានផ្តាច់ជីវិតពួកឧទ្ទាមរដ្ឋអ៊ីស្លាម១៤នាក់។ គួរបញ្ជាក់ថា គុនណា ដែលជាខេត្តតំបន់ភ្នំនេះ មានចម្ងាយប្រហែល១៨០គីឡូម៉ែត្រភាគខាងកើតរដ្ឋធានីកាប៊ុល គឺជាទីតំាងកើតមានការប៉ះទង្គិចគ្នាដោយអាវុធរវាងកងកម្លាំងសន្តិសុខរដ្ឋាភិបាល និងពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS ជាបន្តបន្ទាប់។ ពាក់ព័ន្ធនឹងសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិអាហ្វហ្កានីស្ថានខាងលើ ក្រុមភេវរកររដ្ឋអ៊ីស្លាម IS ដែលត្រូវបានបង្កើតឡើងនៅក្បែរខេត្តណាងហ្គាហា កាលពីដើមឆ្នំា២០១៥មកនេះ មិនទាន់ចេញមុខឆ្លើយតបចំពោះរបាយការណ៍នេះនៅឡើយនោះទេ៕
-
ឥណ្ឌាបញ្ជាទិញម៉ាស៊ីន១០០០គ្រឿងយកមកផ្លាស់ប្តូរម៉ាស៊ីនរថក្រោះចាស់ៗសល់ពីជំនាន់សម័យសូវៀត ដើម្បីពង្រឹងសមត្ថភាពការពារជាតិ

-
ភរិយាប្រធានាធិបតីវេណេស៊ុយអេឡា និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបត្រូវបានដាក់បញ្ចូលក្នុងបញ្ជីទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក

-
បណ្តាមេដឹកនាំពិភពលោកផ្ទុះសំណើច ពេលលោកត្រាំអួតពីការរីកចម្រើនសេដ្ឋកិច្ចយ៉ាងខ្លាំងរបស់អាម៉េរិក អំឡុងមហាសន្និបាតអង្គការសហប្រជាជាតិ

សហរដ្ឋអាម៉េរិក៖ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ ទទួលបានការសើចចំអកដោយហួសចិត្ត ពីបណ្តាមេដឹកនាំពិភពលោក ក្នុងពេលលោកថ្លែងសុន្ទរកថា នៅមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី២៥ កញ្ញា ២០១៨ ម្សិលមិញនេះ។ លោកត្រាំ បានប្រាប់បណ្តាមេដឹកនាំពិភពលោកថា សេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិកកំពុងរីកចម្រើនខ្លាំងណាស់ ដែរមិនធ្លាប់មានទេ ក្នុងប្រវត្ថិសាស្ត្រ។ លោកត្រាំអះអាងថា រដ្ឋបាលរបស់លោកសម្រេចបានជោគជ័យដ៏ធំនេះ ដោយចំណាយពេលមិនដល់២ឆ្នាំផង ពោលគឺបើធៀបនឹងអាណត្តិដឹកនាំអាម៉េរិកមុនៗ គឺស្ទើរតែគ្មាននរណាដូចរដ្ឋបាលរបស់លោកបែបនេះទេ៕