-
បេក្ខជនតុលាការកំពូលសហរដ្ឋអាមេរិករបស់លោក ដូណាល់ ត្រាំ រងការចោទប្រកាន់រំលោភផ្លូវភេទចំនួន៣ករណី

សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញបញ្ជាអោយទីភ្នាក់ងារ FBI បើកការស៊ើបអង្កេតថ្មីមួយលើការចោទប្រកាន់ពីបទរំលោភផ្លូវភេទប្រឆាំងបេក្ខជនតុលាការកំពូលរបស់លោក បន្ទាប់ពីព្រឹទ្ធសភាបានអនុម័តរួច ក៏ពន្យារការបោះឆ្នោតលើការតែងតាំងលោក ប្រេត កាវ៉ាណោហ្វ ដើម្បីបើកផ្លូវអោយមានការស៊ើបអង្កេត ។ កាលពីថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ គណៈកម្មការព្រឹទ្ធសភាបានស្តាប់ការផ្តល់កសិណ្យពីសាស្រ្តាចារ្យចិត្តសាស្រ្តនៅរដ្ឋកាលីហ្វ័រញ៉ា លោកស្រី គ្រីស្ទីន ប្លាស៊ី ហ្វដ ដែលបានអះអាងថា ចៅក្រម កាវ៉ាណោហ្វ បានចាប់រំលោភលោកស្រី កាលពីនៅក្មេងជំទង់ក្នុងទសវត្សរ៍១៩៨០ ។ ចៅក្រមតុលាការឧទ្ធរណ៍ កាវ៉ាណោហ្វ ក៏បានផ្តល់កសិណ្សក្នុងថ្ងៃដូចគ្នា ដោយបានច្រានចោលការចោទប្រកាន់របស់លោកស្រី គ្រីស្ទីន ប្លាស៊ី ហ្វដ និងពីអ្នកផ្សេងទៀត ។ លោកបានចោទប្រកាន់ពួកបក្សប្រជាធិបតេយ្យថា ប្រែក្លាយករណីនេះ ជារឿងនយោបាយ និងធ្វើអោយប៉ះពាល់កេរ្តិ៍ឈ្មោះល្អរបស់លោក និងគ្រួសារ ។ក្រោយសវនាការពេញមួយថ្ងៃ ព្រឹទ្ធសភាកាលពីថ្ងៃសុក្រម្សិលមិញនេះ បានបោះឆ្នោតអនុម័តការតែងតាំងលោក ប្រេត កាវ៉ាណោហ្វ អោយក្លាយជាចៅក្រមតុលា ការកំពូល តែដោយសាររងសម្ពាធទាំងក្នុង និងក្រៅព្រឹទ្ធសភា ខ្លួនបានពន្យារការបោះឆ្នោតគាំទ្រលោករយៈពេល១សប្តាហ៍ ដើម្បីទុកពេលឱ្យលោក ដូណាល់ ត្រាំ ពិនិត្យមើលឡើងវិញ ។…
-
មនុស្ស៥នាក់រងរបួស ដោយសារព្យុះទីហ្វុង Trami ចាប់ផ្តើមវាយសង្គ្រប់លើប្រទេសជប៉ុន

ជប៉ុន៖ ព្យុះទីហ្វុងដ៏មានឥទ្ធិពលមួយឈ្មោះ ត្រាមិ បានវាយប្រហារលើកោះអូគីណាវ៉ា ភាគខាងត្បូងប្រទេសជប៉ុននៅថ្ងៃសៅរ៍នេះ ដោយធ្វើឱ្យមនុស្ស០៥នាក់រងរបួស ខណៈមន្ត្រីឧតុនិយមព្រមានថា ព្យុះដ៏កំណាចនេះ អាចនឹងបន្តមានឥទ្ធិពល រហូតដល់ថ្ងៃច័ន្ទសប្តាហ៍ក្រោយ ។ អាជ្ញាធរឧតុនិយមជប៉ុនបាននិយាយថា ព្យុះទីហ្វុង ត្រាមិ បានបក់បោកក្នុងល្បឿនខ្យល់អតិបរមា២១៤គីឡួម៉ែត្រមួយម៉ោង ដោយនាំមកជាមួយនូវភ្លៀងធ្លាក់យ៉ាងសន្ធប់ ។ មិនតែប៉ុណ្ណោះ វាបានបង្ខំឱ្យអាជ្ញាធរជប៉ុនជម្លៀសមនុស្ស៦០០នាក់ទៅរកកន្លែងមានសុវត្ថិភាព នៅតាមជំរុំស្នាក់នៅបណ្ដោះអាសន្នលើកោះ អូគីណាវ៉ា ស្របពេលផ្ទះសម្បែរប្រជាជន១២១,០០០ខ្នងគ្មានអគ្គិសនីប្រើប្រាស់ និងជើងហោះហើរចំនួន៣៨៦ត្រូវបានលុបចោល ។សូមបញ្ជាក់ផងដែរថា ត្រាមិ គឺជាព្យុះទីហ្វុងចុងក្រោយបំផុតមួយ ដែលបានវាយប្រហារលើប្រទេសជប៉ុននៅក្នុងឆ្នាំ២០១៨នេះ ក្រោយការវាយប្រហារពីព្យុះទីហ្វុង ជែប៊ី កាលពីដើមខែកញ្ញានេះ ៕
-
យន្តហោះបំបាំងកាយ F-35B របស់សហរដ្ឋអាមេរិក ធ្លាក់ឆេះខ្ទេច ដែលស្មើនឹងការខាតបង់លុយ១១៥លានដុល្លារ

សហរដ្ឋអាមេរិក៖ យន្ដហោះចម្បាំងបំបាំងកាយអាមេរិក F-35B ត្រូវបានគេរាយការណ៍ថា បានធ្លាក់នៅក្នុងរដ្ឋ សោតស៍ ខារ៉ូលីណា ដែលស្ថិតចំងាយ០៨គីឡូ ម៉ែត្រពីមូលដ្ឋានកងទ័ពជើងទឹក ប៊ីយូហ្វត ។ យោងតាមក្រុមមន្ត្រីអាមេរិកបានឱ្យដឹងថា ឧប្បទ្ទវហេតុនេះ កើតឡើងជាលើកដំបូងបំផុត ដែលជាការខាតបង់លុយជាង១១៥លានដុល្លារ ជាតម្លៃនៃយន្តហោះខាងលើ ។ ចំណែកឯអាកាយានិកដែលបញ្ជាយន្ដហោះចម្បាំងដ៏ទំនើបថ្លៃកប់ពពកមួយនេះ បានចុចឆ័ត្រយោងចេញពីលើយន្ដហោះទាន់ពេលវេលា ហើយក៏មិនបានបង្កឱ្យជនស៊ីវិលណាម្នាក់រងរបួស ឬស្លាប់នោះដែរ ។ ប៉ុន្តែភ្លាមៗបែបនេះ មិនទាន់មានការបញ្ជាក់ពីមូលហេតុធ្លាក់នៅឡើយទេ ខណៈការស៊ើបអង្កេតមួយកំពុងដំណើរការ ។សូមជម្រាបថា ការធ្លាក់យន្ដហោះចម្បាំងនេះ កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់មន្ទីរបញ្ចកោណបានទទួលស្គាល់ថា យន្ដហោះចម្បាំង F-35B បានដឹកនាំការវាយប្រហារតាមផ្លូវអាកាសជាលើកដំបូង ប្រឆាំងនឹងមូលដ្ឋានរបស់ក្រុមសកម្មប្រយុទ្ធតាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ៕
-
ពលរដ្ឋប៉ាឡេស្ទីន៦នាក់បាត់បង់ជីវិត នៅក្នុងការប៉ះទង្គិចគ្នាជាមួយកងសន្តិសុខអ៊ីស្រាអែល

កាហ្សា៖ ក្រសួងសុខាភិបាលកាហ្សាបាននិយាយថា មានជនជាតិប៉ាឡេស្ទីន៦នាក់បានស្លាប់ ក្នុងនោះមានកុមារ២នាក់អាយុ១២ឆ្នាំ និង១៤ឆ្នាំ ដោយត្រូវគ្រាប់កាំភ្លើងបាញ់ចេញពីទាហានអ៊ីស្រាអែលនៅព្រំដែនកាហ្សា ។ ក្រសួងសុខាភិបាល កាហ្សា បានឱ្យដឹងទៀតថា សរុបមានជនជាតិប៉ាឡេស្ទីន២៩០នាក់បានទទួលរងរបួសនៅក្នុងការប៉ះទង្គិចគ្នាកាលពីថ្ងៃទី២៨ ខែកញ្ញានេះ ក្នុងនោះមាន៥០នាក់រងរបួស ដោយសារត្រូវគ្រាប់កាំភ្លើងពីទាហានអ៊ីស្រាអែល ។ ជាមួយគ្នានេះ កម្លាំងទាហានអ៊ីស្រាអែលបានប្រកាសថា មានពលរដ្ឋប៉ាឡេស្ទីនប្រមាណ២០.០០០នាក់បានប្រមូលផ្តុំនៅតំបន់ជាច្រើនជាប់ព្រំដែនអ៊ីស្រាអែល និងកាហ្សា ។ អ៊ីស្រាអែលបានចោទប្រកាន់ក្រុមបាតុករបានគប់គ្រាប់បែក និងឧបករណ៍ផ្ទុះផ្សេងៗទៅលើទីតាំងនៅក្នុងប្រទេសអ៊ីស្រាអែល ។ជាមួយគ្នានេះ កម្លាំងទាហានអីស្រាអែលបានប្រកាសថា ទាហានបានផ្ទុះអាវុធ គឺតតាំងច្បាប់ការពារខ្លួនប៉ុណ្ណោះ ប៉ុន្តែភាគីអ៊ីស្រាអែលមិនបានបញ្ជាក់ថាតើភាគីពលរដ្ឋប៉ាឡេស្ទីនបំពានអ្វីនោះឡើយ ។ គួរបញ្ជាក់ថា ពលរដ្ឋប៉ាឡេស្ទីនបាននាំគ្នាធ្វើបាតុកម្មនៅតាមព្រំដែនកាហ្សាជារៀងរាល់ចុងសប្តាហ៍ ចាប់តាំងពីខែមីនា មកទល់ពេលនេះ ហើយបើតាមតួលេខថ្មីបំផុតបង្ហាញឲ្យឃើញថា ពលរដ្ឋប៉ាឡេស្ទីន១៩១នាក់បានបាត់បង់ជីវិត ដោយសារត្រូវគ្រាប់កំាភ្លើងរបស់អ៊ីស្រាអែល ៕
-
ប៉ាឡេស្ទីនស្នើតុលាការយុត្តិធម៌អន្តរជាតិ ICJ បង្ខំឲ្យសហរដ្ឋអាមេរិកបិទស្ថានទូតរបស់ខ្លួននៅទីក្រុងហ្សេរុយសាឡឹម

ឡេស្ទីន៖ អាជ្ញាធរប៉ាឡេស្ទីនបានស្នើឱ្យតុលាការយុត្តិធម៌ (ICJ) បង្ខំឱ្យទីក្រុងវ៉ាស៊ីតោនបិទស្ថានទូតអាមេរិកប្រចាំទីក្រុងហ្សេរុយសាឡឹម ដោយសំអាងថាវាបានរំលោភលើអនុសញ្ញាទីក្រុងវីយែន ។ ការស្នើឡើងរបស់អាជ្ញាធរប៉ាឡេស្ទីន ធ្វើឡើងនៅក្នុងពាក្យបណ្ដឹងដាក់ជូនតុលាការយុត្តិធម៌ ICJ ប្រឆាំងនឹងសហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ ដោយនៅក្នុងពាក្យបណ្ដឹងកម្រាស់ជាង១៤ទំព័របានចោទប្រកាន់ថា ការរើស្ថានទូតអាមេរិកក្នុងប្រទេសអ៊ីស្រាអែល ទៅកាន់ទីក្រុងហ្សេរុយសាឡឹម គឺជាទង្វើរំលោភលើអនុសញ្ញាទីក្រុងវីយែន ស្ដីពីទំនាក់ទំនងការទូតចុះនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៦១ ។ ជាមួយគ្នានេះ អាជ្ញាធរប៉ាឡេស្ទីនក៏បានអំពាវនាវផងដែរ ឱ្យតុលាការយុត្តិធម៌អន្តរជាតិប្រកាសថា ការប្ដូរស្ថានទូតអាមេរិកទៅកាន់ទីក្រុងហ្សេរុយសាឡឹម បានរំលោភលើច្បាប់ការទូតអន្តរជាតិ និងបង្ខំឱ្យទីក្រុងវ៉ាស៊ីនតោន ដករាល់បេសកកម្មការទូតរបស់ខ្លួនទាំងអស់ ចេញពីទីក្រុងមួយនេះមកវិញ ។សូមរំលឹកថា សហរដ្ឋអាមេរិកបានបើកស្ថានទូតប្រចំាទីក្រុងហ្សេរុយសាឡឹមកាលពីខែឧសភាកន្លងទៅ បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសជាសារធារណៈ ដោយទទួលស្គាល់ទីក្រុងបុរាណមួយនេះ គឺជារដ្ឋធានីរបស់អ៊ីស្រាអែលកាលពីខែធ្នូ ឆ្នាំ២០១៧ ហើយក៏បានបង្កអំពើហិង្សារវាងជនជាតិប៉ាឡេស្ទីន និងទាហានអ៊ីស្រាអែលនៅតំបន់ព្រំដែនហ្គាហ្សា-ស្ទ្រីពរហូតនាំឲមនុស្សស្លាប់ និងរងរបួសរាប់ពាន់នាក់ ៕
-
មនុស្សស្លាប់ និងរបួសជាង៤០០នាក់ ដោយសារគ្រោះរញ្ជួយដីក្នុងកម្រិត៧.៧រ៉ិចទ័រ និងរលកយក្សស៊ូណាមិវាយប្រហារប្រទេសឥណ្ឌូនេស៊ី

-
អាកាសយានិក២នាក់បានស្លាប់ ក្នុងគ្រោះថ្នាក់ចុះចតយន្តហោះខុសបច្ចេកទេស

-
គ្រោះអគ្គិភ័យដ៏កំណាចមួយឆាបឆេះអគារកម្ពស់កប់ពពកនៅប្រទេសគុយវ៉ែត

គុយវ៉ែត៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា អគារខ្ពស់កប់ពពកដែលកំពុងស្ថិតក្នុងដំណើរការសាងសង់ សម្រាប់ធនាគារជាតិនៃប្រទេសគុយវ៉ែត នៅក្នុងថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅ។ អគារកម្ពស់៦២ជាន់មួយនេះ មិនទាន់សាងសង់រួចរាល់នៅឡើយទេ ប៉ុន្តែត្រូវបានកំណត់ជាស្នាក់ការកណ្តាលរបស់ធនាគារជាតិនៃប្រទេសគុយវ៉ែត។ តាមរយៈបណ្តាញសង្គមធ្វីតធើរបស់ខ្លួន ធនាគារជាតិគុយវ៉ែតបានសរសេរសារបង្ហោះថា មានការឆាបឆេះផ្នែកខ្លះក្នុងសំណង់ទីស្នាក់ការកណ្តាលរបស់ធនាគារជាតិ ឬហៅកាត់ថា NBK ក៏ប៉ុន្តែគ្រោះអគ្គិភ័យនេះ ត្រូវបានគ្រប់គ្រងបានទាន់ពេលវេលាដោយនាយកដ្ឋានពន្លត់អគ្គិភ័យគុយវ៉ែត។ បើតាមប្រភពនោះ មានកម្មករប្រមាណជាង២,៥០០នាក់ ត្រូវបានជម្លៀសចេញពីទីតាំងនោះដោយសុវត្ថិភាព ហើយគ្មានអ្នករបួស ឬស្លាប់ទេ។
-
អ៊ីរ៉ង់ច្រានចោលការអះអាងរបស់អ៊ីស្រាអែលថា ខ្លួនមានឃ្លាំងអាវុធបរមាណូសម្ងាត់

សហរដ្ឋអាម៉េរិក៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក ប៊ិនយ៉ាមីន ណឺតាន់យ៉ាហ៊ូ បានចោទប្រកាន់អ៊ីរ៉ង់ថា មានឃ្លាំងអាវុធបរមាណូសម្ងាត់មួយនៅក្រៅរដ្ឋធានី ទោះជាមានកិច្ចព្រមព្រៀងឆ្នាំ២០១៥ ជាមួយមហាអំណាចពិភពលោក ដែលមានបំណងរារាំងកុំឲ្យទីក្រុងតេហេរ៉ង់មានសព្វាវុធនុយក្លេអ៊ែរ ។ ក៏ប៉ុន្តែភ្លាមៗនោះអ៊ីរ៉ង់បានចេញមុខប្រកាសច្រានចោលការចោទប្រកាន់នេះ។
-
អង្គការសហប្រជាជាតិគ្រោងបង្កើតអង្គភាពអន្តរជាតិមួយ ដើម្បីស៊ើបអង្កេតអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ានៅប្រទេសមីយ៉ាន់ម៉ា

សហរដ្ឋអាម៉េរិក៖ សូមរំលឹកថា កាលពីថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានបោះឆ្នោតលើការបង្កើតអង្គភាពអន្តរជាតិ ដែលនឹងបើកការស៊ើបអង្កេតលើការចោទប្រកាន់ថា យោធាមីយ៉ាន់ម៉ាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ា។ ប៉ុន្តែចិន ប៊ូរុនឌី និងហ្វីលីពីនបានបោះឆ្នោតជំទាស់នឹងសេចក្ដីសម្រេចនេះ ខណៈប្រទេសច្រើនជាង ១០០ទៀតបោះឆ្នោតគាំទ្រ។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានគូសបញ្ជាក់ថា វិបត្តិជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ានៅមីយ៉ាន់ម៉ា មិនគួរត្រូវបានយកទៅដោះស្រាយនៅលើឆាកអន្តរជាតិឡើយ គ្រាដែលអង្គការសហប្រជាជាតិកំពុងត្រៀមបង្កើតអង្គភាពអន្តរជាតិមួយ ដើម្បីបើកការស៊ើបអង្កេតលើការចោទប្រកាន់ថា យោធាមីយ៉ាន់ម៉ាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិដើមដ៏កំសត់មួយនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសចិនបានលើកឡើងនៅថ្ងៃសុក្រនេះថា វិបត្តិនៅក្នុងរដ្ឋ រ៉ាឃីន ប្រទេសមីយ៉ាន់ម៉ា គឺជាបញ្ហាដ៏សំខាន់មួយរវាងមីយ៉ាន់ម៉ា និងបង់ក្លាដែស ដូច្នេះចិនមិនគាំទ្រឡើយចំពោះការយកសំណុំរឿងនេះ ឱ្យអន្តរជាតិជួយដោះស្រាយ ព្រមទាំងសកម្មភាពទាំងឡាយណា ដែលបង្កឱ្យស្ថានការណ៍កាន់តែស្មុគស្មាញ រីឯសហគមន៍អន្តរជាតិគួរតែដើរតួនាទីប្រកបដោយលក្ខណៈស្ថាបនា៕ម.ន