Category: ព័ត៌មានអន្តរជាតិ

  • ឯកអគ្គរដ្ឋទូតចិនប្រចាំចក្រភពអង់គ្លេសនិយាយថា សហរដ្ឋអាម៉េរិកកំពុងតែបង្កបញ្ហាយ៉ាងខ្លាំងនៅសមុទ្រចិនខាងត្បូង

    ឯកអគ្គរដ្ឋទូតចិនប្រចាំចក្រភពអង់គ្លេសនិយាយថា សហរដ្ឋអាម៉េរិកកំពុងតែបង្កបញ្ហាយ៉ាងខ្លាំងនៅសមុទ្រចិនខាងត្បូង

    អង់គ្លេស៖ ឯកអគ្គរដ្ឋទូតចិនប្រចាំចក្រភពអង់គ្លេស លោក លីវ ហ្សាវមីង បាននិយាយថា ប្រទេសធំៗមួយចំនួននៅក្រៅតំបន់កំពុងតែបង្ករឿងតែខ្លាំង តាមរយៈការបញ្ជូននាវា និងយន្តហោះចម្បាំងទៅកាន់សមុទ្រចិនខាងត្បូង ដោយប្រទេសធំមានអំណាចនោះ គឺគ្មាននរណាក្រៅតែពីសហរដ្ឋអាម៉េរិកឡើយ។

  • អ្នកជំនាញជាន់ខ្ពស់មួយរូបនិយាយថា រុស្ស៊ី និងចិនមានឥទ្ធិពលគ្រប់គ្រាន់ដើម្បីទប់ទល់នឹងទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក

    អ្នកជំនាញជាន់ខ្ពស់មួយរូបនិយាយថា រុស្ស៊ី និងចិនមានឥទ្ធិពលគ្រប់គ្រាន់ដើម្បីទប់ទល់នឹងទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក

    រុស្ស៊ី ៖ កាលពីថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ រដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តដាក់ទណ្ឌកម្មលើយោធាចិន ជុំវិញការទិញយន្ដហោះចម្បាំង Su-35 និងប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ពីរុស្ស៊ីដោយលើកហេតុផលថា ទង្វើនេះ រំលោភបំពានលើច្បាប់ដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងម៉ូស្គូ សម្រាប់ការលូកដៃចូលក្នុងកិច្ចការបោះឆ្នោតអាម៉េរិកកាលពីឆ្នាំ២០១៦។

  • សហរដ្ឋអាម៉េរិកព្រមានចាត់វិធានការសកម្មភាពផ្ទាល់ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់

    សហរដ្ឋអាម៉េរិកព្រមានចាត់វិធានការសកម្មភាពផ្ទាល់ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់

    សហរដ្ឋអាម៉េរិក ៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ បានព្រមានដល់រដ្ឋាភិបាលអ៊ីរ៉ង់ថា ទីក្រុងវ៉ាស៊ីនតោននឹងមានសកម្មភាពផ្ទាល់ប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ ដោយសារតែប្រទេសនេះ មានសកម្មភាពប្រឆាំងនឹងសហរដ្ឋអាម៉េរិក។ សារព័ត៌មាន CNN បានផ្សាយថា លោក ម៉ៃ ប៉ុមប៉េអូ បាននិយាយថា យើងនឹងឲ្យអ៊ីរ៉ង់ដឹងថា ការប្រើប្រាស់កម្លាំងជំនួស ដើម្បីវាយប្រហារទៅលើផលប្រយោជន៍សហរដ្ឋអាម៉េរិកនឹងមិនអាចរារាំង ហើយយើងនឹងមានសកម្មភាពវាយបកវិញ ហើយថា អ៊ីរ៉ង់នឹងត្រូវទទួលខុសត្រូវលើបញ្ហាទាំងនោះ។ ជាមួយគ្នានោះ ប្រមុខការទូតអាម៉េរិករូបនេះ ក៏បានចោទប្រកាន់អ៊ីរ៉ង់ដែរថា ជាប្រទេសផ្តល់ជំនួយធំបំផុតដល់ក្រុមភេរវកម្មក្នុងរយៈពេលយូរ ហើយថា រដ្ឋអ៊ីស្លាមមួយនេះ បានបំពាក់អាវុធទៅឲ្យក្រុមខ្មាន់កាំភ្លើង ហេសបូឡា។ គួរបញ្ជាក់ថា ការប្រកាសរបស់រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ ធ្វើឡើង ក្រោយពេលដែកម្លាំងទាហានដែលអ៊ីរ៉ង់គាំទ្រ បានវាយប្រហារទៅលើទីតាំងអាម៉េរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ កាលពីដើមខែកញ្ញាកន្លងមក ក្នុងនោះមានទាំងតំបន់ដែលមានស្ថានទូតអាម៉េរិកនៅទីក្រុងបាដដាដ៕

  • មនុស្សស្លាប់ និងរបួសជាច្រើនក្នុងហេតុការណ៍បាញ់ប្រហារនៅអំឡុងការធ្វើព្យុហយាត្រាយោធាអ៊ីរ៉ង់

    មនុស្សស្លាប់ និងរបួសជាច្រើនក្នុងហេតុការណ៍បាញ់ប្រហារនៅអំឡុងការធ្វើព្យុហយាត្រាយោធាអ៊ីរ៉ង់

    អ៊ីរ៉ង់៖ ខ្មាន់កាំភ្លើងជាច្រើនបានបើកការបាញ់រះទៅលើក្បួនព្យុហយាត្រាយោធាមួយ ដែលបានប្រារព្ធឡើងនៅទីក្រុង អាវ៉ាស ខេត្ត ឃូហ្សេស្ថាន ភាគខាងលិចប្រទេសអ៊ីរ៉ង់ ខណៈសារព័ត៌មានរដ្ឋអ៊ីរ៉ង់ចេញផ្សាយថា ក្រុមសកម្មប្រយុទ្ធអ៊ីស្លាម អាចជាអ្នកស្ថិតនៅពីក្រោយការវាយប្រហារនេះ។

  • ប្រធានាធិបតីវៀតណាម ទទួលមរណៈភាពហើយ ក្នុងវ័យ៦១ឆ្នាំ នៅឯមន្ទីរពេទ្យយោធា១០៨ ក្នុងទីក្រុងហាណូយ

    ប្រធានាធិបតីវៀតណាម ទទួលមរណៈភាពហើយ ក្នុងវ័យ៦១ឆ្នាំ នៅឯមន្ទីរពេទ្យយោធា១០៨ ក្នុងទីក្រុងហាណូយ

    វៀតណាម៖ ប្រទេសវៀតណាមកំពុងតែរៀបចំ ដើម្បីប្រារព្ធពិធីបុណ្យសពជូនថ្នាក់ដឹកនាំកំពូលរបស់ខ្លួន គឺលោកប្រធានាធិបតី ត្រាន ដៃក្វាង ដែលទើបទទួលមរណភាពកាលពីព្រឹកថ្ងៃសុក្រនេះ ប៉ុន្តែបើតាមការរំលឹកប្រវត្តិបន្តិចនោះ នៅរយៈពេលពីរថ្ងៃមុនលោក ត្រាន ទទួលមរណភាព រូបលោកនៅតែបានបំពេញភារកិច្ចដដែលក្នុងនាមជាប្រធានាធិបតី ប៉ុន្តែនៅក្នុងអការៈទ្រុឌទ្រោម។ ស្របពេលប្រភេទនៃជំងឺធ្ងន់ធ្ងរ ដែលបានធ្វើឲ្យប្រធានាធិបតីវៀតណាមរូបនេះទទួលមរណភាព មិនទាន់ត្រូវបានរដ្ឋាភិបាលវៀតណាមបញ្ជាក់ជាផ្លូវការនោះប្រភពព័ត៌មាននានាបានសន្និដ្ឋានថា លោក ត្រាន បានធ្លាក់ខ្លួនឈឺធ្ងន់ភ្លាមៗ ហើយទទួលការព្យាបាលបន្ទាន់តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ទើបលោកទទួលមរណភាពនៅម៉ោង១០និង០៥នាទីព្រឹកថ្ងៃសុក្រនេះ ក្នុងវ័យ៦១ឆ្នាំ នៅឯមន្ទីរពេទ្យយោធា ១០៨ក្នុងទីក្រុងហាណូយ បន្ទាប់ពីក្រុមគ្រូពេទ្យជាតិ-អន្តរជាតិ និងសាស្ត្រាចារ្យ ពេទ្យជាច្រើនរូបបានព្យាយាមយ៉ាងអស់ពីសមត្ថភាព ។ សូមរំលឹកថា លោក ត្រាន ដៃក្វាង បានឡើងកាន់តំណែងជាប្រធានាធិបតីវៀតណាមកាលពីខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីលោកកាន់តំណែងនៅក្នុងក្រសួងសន្តិសុខសាធារណវៀតណាមអស់រាប់ទសវត្សរ៍ ។ រយៈពេលជាងពីរឆ្នាំមកនេះ លោក ត្រាន បានដើរតួនាទីយ៉ាងសំខាន់បំផុត ក្នុងនាមជាថ្នាក់ជាន់ខ្ពស់មួយរូបក្នុងចំណោមបីរូប ដើម្បីទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលៗអន្តរជាតិមកកាន់ប្រទេសវៀតណាម និងបានធ្វើដំណើរទៅបំពេញទស្សនកិច្ច នៅតាមបណ្តាប្រទេសជាមិត្តរបស់វៀតណាមជាច្រើន ដែលជាការលើកស្ទួយមុខមាត់ប្រទេសអាស៊ានមួយនេះ នៅលើឆាកអន្តរជាតិ ៕

  • មេដឹកនំាកំពូលវេណេស៊ុយអេឡាឃុំខ្លួនម្ចាស់ផ្សារទំនើប៣៤នាក់ ពីបទដំឡើងតម្លៃទំនិញដោយខុសច្បាប់

    មេដឹកនំាកំពូលវេណេស៊ុយអេឡាឃុំខ្លួនម្ចាស់ផ្សារទំនើប៣៤នាក់ ពីបទដំឡើងតម្លៃទំនិញដោយខុសច្បាប់

    វេណេស៊ុយអេឡា៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បាននិយាយថា ម្ចាស់ផ្សារទំនើប៣៤នាក់ត្រូវបានឃុំខ្លួនពីបទចោទប្រកាន់ថាបានលាក់បាំង និងដំឡើងតម្លៃម្ហូបអាហារដោយខុសច្បាប់ ខណៈប្រជាជនវេណេស៊ុយអេឡារាប់ម៉ឺននាក់បានរត់ភៀសខ្លួនទៅកាន់ប្រទេសក្បែរខាង ដើម្បីគេចេញពីវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេស ។ ការឃុំខ្លួនម្ចាស់ផ្សារទំនើបទាំង៣៤នាក់នេះ ធ្វើឡើងនៅក្នុងបរិបទដែលលោក ម៉ាឌូរ៉ូ បានសន្យាកាលពីខែមុនថា រូបលោកនឹងធ្វើកំណែទម្រង់សេដ្ឋកិច្ចប្រទេសជាតិដែលកំពុងជួបភាពវឹកវរ ប៉ុន្តែបែរជាបានបង្ខំឱ្យប្រជាជនរាប់ម៉ឺននាក់រត់ភៀសខ្លួនទៅកាន់ប្រទេសក្បែរខាង ហើយរាប់លាននាក់ទៀតកំពុងរស់នៅក្រោមភាពក្រីក្រ ។ ថ្លែងនៅក្នុងសុន្ទរកថាមួយនៅលើកញ្ចក់ទូរទស្សន៍រដ្ឋ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) លោក ម៉ាឌូរ៉ូ បានគូសបញ្ជាក់ថា យើងបានឃុំខ្លួនម្ចាស់ផ្សារទំនើប៣៤នាក់ដែលបានលាក់បាំង និងដំឡើងតម្លៃម្ហូបអាហារដោយខុសច្បាប់ហើយថា រូបលោកសូមលើកទឹកចិត្តឱ្យប្រជាជនវេណេស៊ុយអេឡាទាំងអស់ហ៊ាននិយាយ និងរាយការណ៍ប្រាប់អាជ្ញាធរ បើសិនជាបានឃើញ ឬក៏ជួបប្រទះការដំឡើងតម្លៃទំនិញមិនត្រឹមត្រូវ ដើម្បីទប់ស្កាត់អំពើឆក់ប្លន់ ៕

  • មេដឹកនំាកូរ៉េខាងត្បូងអះអាងថា លោក គីម ជុងអ៊ុន ចង់ជួបលោក ដូណាល់ ត្រំា ម្ដងទៀត ដើម្បីបញ្ចប់សង្រ្គាមកូរ៉េជាផ្លូវការនៅក្នុងឆ្នាំ២០១៨នេះ

    មេដឹកនំាកូរ៉េខាងត្បូងអះអាងថា លោក គីម ជុងអ៊ុន ចង់ជួបលោក ដូណាល់ ត្រំា ម្ដងទៀត ដើម្បីបញ្ចប់សង្រ្គាមកូរ៉េជាផ្លូវការនៅក្នុងឆ្នាំ២០១៨នេះ

    កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បាននិយាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចង់ជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាលើកទី០២ក្នុងពេលឆាប់ៗនេះ ដើម្បីពិភាក្សាគ្នាពីការរំសាយអាវុធនុយក្លេអ៊ែរ ប៉ុន្តែវត្ថុបំណងសំខាន់នៅពេលនេះរបស់លោក គីម នោះគឺការចុះសន្ធិសញ្ញាបញ្ចប់សង្រ្គាមកូរ៉េ (១៩៥០-១៩៥៣) នៅក្នុងឆ្នាំ២០១៨នេះ ។ថ្លែងក្នុងសន្និសិទសារព័ត៌មានមួយ ក្រោយមកដល់ទីក្រុងសេអ៊ូល លោក មូន ជែអ៊ីនបានគូសបញ្ជាក់ថា លោកប្រធាន គីម បានបង្ហាញពីចេតនាចង់លុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងឱ្យបានឆាប់រហ័ស ហើយងាកមកផ្ដោតសំខាន់លើការអភិវឌ្ឍសេដ្ឋកិច្ចវិញ ។ មួយវិញទៀត លោក គីម ក៏សង្ឃឹមដែរថា នឹងអាចជួបជាមួយលោក ត្រាំ ក្នុងពេលឆាប់ៗនេះ ដើម្បីចរចាពីការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ជាពិសេសគឺការចុះសន្ធិសញ្ញាបញ្ចប់សង្រ្គាមកូរ៉េជាផ្លូវការ ក្នុងឆ្នាំ២០១៨នេះ ។សូមរំលឹកថា លោក ដូណាល់ ត្រាំ និង លោក គីម ជុងអ៊ុន ធ្លាប់ជួបគ្នាម្ដងរួចមកហើយ នៅក្នុងកិច្ចប្រជុំកំពូលរៀបចំឡើងនៅឯប្រទេសសិង្ហបុរី កាលពីថ្ងៃទី១២ ខែមិថុនាកន្លងទៅ ដោយឡែកនៅពេលត្រូវបានសាកសួរពីជំនួបលើកទី០២ រវាងមេដឹកនាំទាំងពីរ…

  • ប្រធានាធិបតីសហរដ្ឋអាមេរិកសម្រេចចុះហត្ថលេខាលើយុទ្ធសាស្ត្រសន្តិសុខព័ត៌មានវិទ្យា មិនធ្លាប់មានក្នុងរយៈពេល១៥ឆ្នាំ

    ប្រធានាធិបតីសហរដ្ឋអាមេរិកសម្រេចចុះហត្ថលេខាលើយុទ្ធសាស្ត្រសន្តិសុខព័ត៌មានវិទ្យា មិនធ្លាប់មានក្នុងរយៈពេល១៥ឆ្នាំ

    សហរដ្ឋអាមេរិក៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ចន បូលតុន បានឱ្យដឹងថា លោក ដូណាល់ ត្រាំ បានសម្រេចចុះហត្ថលេខាហើយ លើយុទ្ធសាស្ត្រសន្តិសុខព័ត៌មានវិទ្យារបស់សហរដ្ឋអាមេរិកជាលើកដំបូងក្នុងរយៈពេល ១៥ ឆ្នាំមកនេះ ក្នុងគោលបំនងការពារការវាយលុកផ្នែកព័ត៌មានវិទ្យាពីបណ្ដាប្រទេសដទៃ ។ ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយ ទីប្រឹក្សាសន្តិសុខជាតិអាមេរិករូបនេះបានគួសបញ្ជាក់ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខាលើយុទ្ធសាស្ត្រសន្តិសុខព័ត៌មានវិទ្យាជាលើកដំបូងក្នុងរយៈពេល១៥ឆ្នាំមកនេះ ហើយថា យុទ្ធសាស្ត្រថ្មីនេះ នឹងក្លាយជាវិធានការដ៏រឹងមាំក្នុងការទប់ស្កាត់ ក៏ដូចជាប្រយុទ្ធប្រឆាំងនឹងប្រជាជាតិណាមួយ ដែលយកសហរដ្ឋអាមេរិកជាគោលដៅវាយប្រហារផ្នែកព័ត៌មានវិទ្យា ។បន្ថែមលើនេះ លោក ចន បូលតុន បានសង្កត់ធ្ងន់ទៀតថា សហរដ្ឋអាមេរិកនឹងមិនដាក់កំហិតលើប្រតិបត្តិការប្រឆាំងនឹងការវាយប្រហារព័ត៌មានវិទ្យា ឬ Hack ដូចជារដ្ឋបាលសហរដ្ឋអាមេរិកមុនៗឡើយ ពោលគឺរាល់ទីភ្នាក់ងារសហព័ន្ធអាមេរិកទាំងអស់ នឹងត្រូវអនុវត្តន៍តាមអ្វីដែលមានចែងនៅក្នុងយុទ្ធសាស្ត្រសន្តិសុខព័ត៌មានវិទ្យាថ្មីនេះ ៕

  • សហរដ្ឋអាមេរិកគ្រោងដាក់ទណ្ឌកម្មលើរុស្ស៊ីបន្ថែមទៀត ក្រោយរុស្ស៊ីទើបលក់ សព្វាវុធអោយចិន

    សហរដ្ឋអាមេរិកគ្រោងដាក់ទណ្ឌកម្មលើរុស្ស៊ីបន្ថែមទៀត ក្រោយរុស្ស៊ីទើបលក់ សព្វាវុធអោយចិន

    សហរដ្ឋអាមេរិក៖ បន្ទាប់ពីទើបដាក់ទណ្ឌកម្មទៅលើប្រទេសចិន ពាក់ព័ន្ធនឹងការ ទិញសព្វាវុធពីប្រទេសរុស្ស៊ីនោះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចេញបទបញ្ជាឲ្យបន្តអនុវត្តន៍ការដាក់ទណ្ឌកម្មថែមទៀតប្រឆាំងនឹងទីក្រុងម៉ូស្គូ ។ បទបញ្ជាដាក់ទណ្ឌកម្មថ្មីនេះ មានឈ្មោះថា ខាអេដសា អនុញ្ញាតឲ្យរដ្ឋមន្រ្តីហិរញ្ញវត្ថុ ក្រោមការពិគ្រោះយោបល់ជាមួយរដ្ឋមន្រ្តីការបរទេស អាចប្រើប្រាស់រាល់សិទ្ធិអំណាចទាំងអស់ ដែលផ្តល់ឲ្យដោយប្រធានាធិបតីអាមេរិក ដើម្បីបន្តអនុវត្តន៍ទណ្ឌកម្មផ្សេងៗដែលទាក់ទិននឹងប្រទេសរុស្ស៊ី ។ជាមួយគ្នានេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ ក៏បានចាត់បញ្ចូនអង្គភាព និងបុគ្គលចំនួន៣៣រូប និងអង្គភាពទៅក្នុងបញ្ជីខ្មៅរបស់ ខាអេដសា ផងដែរ ដោយសារមានជាប់ពាក់ព័ន្ធជាមួយស្ថាប័នការពារជាតិ ឬស្ថាប័នស៊ើបការណ៍សម្ងាត់របស់រដ្ឋាភិបាលទីក្រុងម៉ូស្គូ ៕

  • ចំនួនអ្នកស្លាប់កើនដល់១៥នាក់ និង៥០នាក់ទៀតបាត់ខ្លួន ក្នុងហេតុការណ៍បំណាក់ដីដ៏អាក្រក់នៅភាគកណ្តាលប្រទេសហ្វីលីពីន

    ចំនួនអ្នកស្លាប់កើនដល់១៥នាក់ និង៥០នាក់ទៀតបាត់ខ្លួន ក្នុងហេតុការណ៍បំណាក់ដីដ៏អាក្រក់នៅភាគកណ្តាលប្រទេសហ្វីលីពីន

    ហ្វីលីពីន ៖ យោងតាមអាជ្ញាធរហ្វីលីពីនបានបញ្ជាក់ថា មនុស្ស១៥នាក់បាត់បង់ជីវិត និងច្រើនជាង៥០នាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានបង្កជាគ្រោះបំណាក់ដីសង្កត់ពីលើលំនៅដ្ឋានប្រជាជនរស់នៅក្នុងទីក្រុងណាហ្គា ខេត្តស៊ីប៊ូ ភាគកណ្តាលប្រទេស។ អាជ្ញាធរក្នុងតំបន់ និងសាក្សីបានឱ្យដឹងថា គ្រោះបំណាក់ដីនេះ បានកើតឡើងនៅម៉ោងប្រមាណ៦ព្រឹកថ្ងៃព្រហស្បត្តិ៍នេះ (ម៉ោងក្នុងតំបន់) និងបានបំផ្លិចបំផ្លាញផ្ទះសម្បែងអស់ជាច្រើននៅក្នុងភូមិ ណាអាឡេដ និងទីណាអាន ហើយបើតាមសេចក្តីរាយការណ៍ជំហានដំបូងនោះ យ៉ាងហោចណាស់មានលំនៅដ្ឋានប្រជាជនចំនួន១០ខ្នងត្រូវកប់ក្រោមល្បាប់ភក់។ ប៉ូលិសបាននិយាយថា ចំនួនលំនៅដ្ឋានដែលរងការខូចខាតអាចនឹងត្រូវបន្តកើនដល់៣៥ខ្នងឯណោះ។ ជាមួយគ្នានេះ ជម្រកស្នាក់នៅបណ្តោះអាសន្នច្រើនជាង១,០០០កន្លែងក៏ត្រូវបានគេត្រៀមរួចរាល់ហើយដែរ ដើម្បីជម្លៀសខ្លួនពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព។ ជុំវិញហេតុការណ៍បំណាក់ដីនេះដែរ អាជ្ញាធរហ្វីលីពីនបានអះអាងថា ប្រជាជនក្នុងតំបន់ធ្លាប់ត្រូវបានទទួលការព្រមានឲ្យជម្លៀសខ្លួនជាបន្ទាន់ ដោយផ្អែកលើស្ថានភាពមិនប្រក្រតី ដែលអាចនឹងបង្កជាគ្រោះបាក់ដី ប៉ុន្តែពួកគេមិនបានអើពើនឹងព្រមាននេះនោះទេ៕