Category: ព័ត៌មានអន្តរជាតិ

  • តុលាការព្រហ្មទណ្ឌអន្តរជាតិសម្រេចបើកការស៊ើបអង្កេតលើបទឧក្រិដ្ឋប្រឆាំងជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា នៅក្នុងប្រទេសមីយ៉ាន់ម៉ា

    តុលាការព្រហ្មទណ្ឌអន្តរជាតិសម្រេចបើកការស៊ើបអង្កេតលើបទឧក្រិដ្ឋប្រឆាំងជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា នៅក្នុងប្រទេសមីយ៉ាន់ម៉ា

    ឡាអេ៖ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានបើកការស៊ើបអង្កេតបឋមរបស់ខ្លួនហើយ ដើម្បីត្រួតពិនិត្យលើការចោទប្រកាន់រដ្ឋាភិបាលមីយ៉ាន់ម៉ាថា បានប្រពឹ្រត្តអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ លើជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា។ ការសម្រេចចិត្តរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិICCខាងលើនេះ អាចនឹងបើកផ្លូវឱ្យមានការស៊ើបអង្កេតយ៉ាងពេញលេញមួយ លើយោធាមីយ៉ាន់ម៉ា ដែលត្រូវបានគេចោទថា បានសម្លាប់រង្គាលជនជាតិរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ និងបណ្ដេញជនជាតិភាគតិចដ៏កំសត់មួយនេះ ប្រមាណជាង៧០០,០០០នាក់ ចេញពីភូមិដ្ឋានរបស់ពួកគេក្នុងរដ្ឋ រ៉ាក់ឃីន។ យ៉ាងណាក៏ដោយ រដ្ឋាភិបាល និងយោធាមីយ៉ាន់ម៉ាបានច្រានចោទរាល់ការចោទប្រកាន់ទាំងឡាយ ហើយអះអាងថា អ្វីដែលយោធាមីយ៉ាន់ម៉ាបានធ្វើនៅក្នុងរដ្ឋ រ៉ាក់ឃីន គឺគ្រាន់តែដើម្បីការពារជនស៊ីវិលតែប៉ុណ្ណោះ និងមិនបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍អ្វីនោះទេ៕

  • របាយការណ៍របស់អង្គការ Save the Children បញ្ជាក់ថា កុមារជាង១លាននាក់នឹងត្រូវប្រឈមមុខនូវគ្រោះអត់ឃ្លាននៅពេលអនាគតក្នុងប្រទេសយ៉េមែន

    របាយការណ៍របស់អង្គការ Save the Children បញ្ជាក់ថា កុមារជាង១លាននាក់នឹងត្រូវប្រឈមមុខនូវគ្រោះអត់ឃ្លាននៅពេលអនាគតក្នុងប្រទេសយ៉េមែន

    យ៉េមែន ៖ យោងតាមរបាយការណ៍របស់អង្គការ Save the Children បានឱ្យដឹងថា កុមារប្រមាណជាង១លាននាក់អាចនឹងត្រូវប្រឈមមុខនូវគ្រោះអត់ឃ្លាននៅក្នុងប្រទេសយ៉េមែន ដែលកំពុងញាំញីដោយសារសង្រ្គាមជាង៣ឆ្នាំមកនេះ។ ជុំវិញជម្លោះនៅប្រទេសយ៉េមែននេះ ដែរ  អង្គការ Save the Children បានព្រមានថា កុមារយ៉េមែនជាង១លាននាក់ទំនងជាត្រូវប្រឈមមុខនឹងគ្រោះអត់ឃ្លាននៅពេលអនាគត ខណៈកុមារសរុប៥,២លាននាក់ កំពុងប្រឈមមុខនឹងគ្រោះអត់ឃ្លានស្រាប់។ ជាមួយគ្នានោះដែរ តម្លៃម្ហូបអាហារឡើងខ្ពស់កប់ពពក និងការធ្លាក់ចុះនៃតម្លៃរូបិយវត្ថុយ៉េមែន គឺបង្កឡើងដោយសង្រ្គាមដែលកំពុងធ្វើឱ្យប្រជាជនយ៉េមែនជាច្រើនជួបហានិភ័យនៃអសន្តិសុខស្បៀងអាហារ។ ប៉ុន្តែរឹតតែសំខាន់ទៅទៀតនោះ គឺថាការគំរាមកំហែងកាន់តែកើនឡើងជាលំដាប់ បណ្ដាលមកពីការវាយប្រយុទ្ធគ្នាឥតឈប់ឈរនៅឯទីក្រុងកំពង់ផែ Hudaydah ត្បិតទីក្រុងគ្រប់គ្រងដោយក្រុមឧទ្ទាមហ៊ូទីមួយនេះ គឺជាច្រកចូលដ៏សំខាន់សម្រាប់ការដឹកជញ្ជូនជំនួយផ្សេងៗឲ្យប្រជាជនយ៉េមែន។ គួរបញ្ជាក់ថា បើតាមអង្គការសហប្រជាជាតិ សង្រ្គាមនៅក្នុងប្រទេសយ៉េមែន រវាងក្រុមឧទ្ទាមហ៊ូទី និងរដ្ឋាភិបាលគាំទ្រដោយអារ៉ាប៊ីសាអូឌីត ដែលផ្ទុះឡើងកាលពីឆ្នាំ២០១៥ បានសម្លាប់ជីវិតមនុស្សជាង១០,០០០នាក់ ក្នុងនោះ២ភាគ៣គឺជាជនស៊ីវិល និង៥៥,០០០នាក់ផ្សេងទៀតរងរបួស៕

  • រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ នឹងដំឡើងពន្ធលើផលិផលនាំចូលពីប្រទេសចិនតម្លៃ២០០ពាន់លានបន្ថែមទៀតក្នុងខែកញ្ញានេះ

    រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ នឹងដំឡើងពន្ធលើផលិផលនាំចូលពីប្រទេសចិនតម្លៃ២០០ពាន់លានបន្ថែមទៀតក្នុងខែកញ្ញានេះ

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កំពុងតែបញ្ឆេះសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិនកាន់ខ្លាំងហើយ ដោយក្នុងនោះ រដ្ឋបាលរបស់លោកបានប្រកាសកាលពីថ្ងៃចន្ទម្សិលមិញថា សហរដ្ឋអាម៉េរិកនឹងបន្ថែមពន្ធលើផលិតផលអាម៉េរិក១០ភាគរយបន្ថែមទៀត ក្នុងខែកញ្ញានេះ ពោលគឺលើទំនិញតម្លៃ២០០ពាន់លានដុល្លារអាម៉េរិក ដោយនឹងបង្កើន២៥ភាគរយនៅចុងឆ្នាំ២០១៨នេះ។ ពន្ធដែលត្រូវដំឡើងបន្ថែមទៀតនេះ គឺជាការបន្ថែមបន្ទុកទៀតលើផលិតផលចិននាំចូលទៅអាម៉េរិក ដោយកាលពីដើមឆ្នាំ២០១៨នេះ ទំនិញចិន៥០ពាន់លានដុល្លារអាម៉េរិកត្រូវបានអាម៉េរិកដំឡើងពន្ធរួចហើយនោះ។ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានធ្វើការដំឡើងពន្ធចំនួន២៥ភាគរយលើការនាំចូលដែកថែប និង១០ភាគរយទៀតលើអាលុយមីញ៉ូម ព្រមទាំងការដំឡើងពន្ធ២៥ភាគរយលើមុខទំនិញចូលពីប្រទេសចិន។ សរុបទាំងមុន និងលើកនេះ មានន័យថា រៀងរាល់ឆ្នាំផលិតផលពាក់កណ្តាលរបស់ចិនលក់នៅសហរដ្ឋអាម៉េរិក នឹងត្រូវរងផលប៉ះពាល់ដោយសារតែដំឡើងពន្ធនេះ៕ម.ន

  • មេដឹកនាំកូរ៉េខាងត្បូង និងកូរ៉េខាងជើងជួបចរចាគ្នាជាលើកទី៣ នៅក្នុងទីក្រុងព្យុងយ៉ាង

    មេដឹកនាំកូរ៉េខាងត្បូង និងកូរ៉េខាងជើងជួបចរចាគ្នាជាលើកទី៣ នៅក្នុងទីក្រុងព្យុងយ៉ាង

    កូរ៉េខាងជើង៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅថ្ងៃអង្គារនេះ បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយលោកបានចេញមកទទួលប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន ដោយផ្ទាល់ នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងព្យុងយ៉ាង។ លោក គីម ជុងអ៊ុន និងលោក មូន ជែអ៊ីន បានចាប់ដៃគ្នាទៅវិញទៅមក ក្រោមទឹកញញឹម ខណៈប្រជាជនកូរ៉េទាំងពីររំពឹងថា ប្រទេសជាបងប្អូនបង្កើតទាំងពីរអាចនឹងផ្សះផ្សាគ្នាឡើងវិញ។

  • អ៊ីរ៉ង់ចោទរុស្ស៊ី និងអារ៉ាប់ប៊ីសាអ៊ូឌីតថា ឆ្លៀតកេងចំណេញទីផ្សារប្រេង ស្របពេលសហរដ្ឋអាម៉េរិកកំពុងប្រឹងប្រែងកាត់ផ្តាច់ការលក់ប្រេងរបស់អ៊ីរ៉ង់

    អ៊ីរ៉ង់ចោទរុស្ស៊ី និងអារ៉ាប់ប៊ីសាអ៊ូឌីតថា ឆ្លៀតកេងចំណេញទីផ្សារប្រេង ស្របពេលសហរដ្ឋអាម៉េរិកកំពុងប្រឹងប្រែងកាត់ផ្តាច់ការលក់ប្រេងរបស់អ៊ីរ៉ង់

    អ៊ីរ៉ង់៖ មន្ត្រីជាន់ខ្ពស់ និងជាអ្នកតំណាងប្រទេសអ៊ីរ៉ង់ក្នុងអង្គការអន្តរជាតិនៃបណ្តាប្រទេសនាំចេញប្រេងហៅកាត់ថា OPEC (អូពិក) បានចោទប្រកាន់អារ៉ាប់ប៊ីសាអ៊ូឌីត និងរុស្ស៊ីថា កំពុងព្យាយាមក្តាប់យកចំណែកទីផ្សារបស់អ៊ីរ៉ង់ ជាប្រទេសនៃឈូងសមុទ្រពែកស៍ ខណៈប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ព្យាយាមដាក់ទណ្ឌកម្មកាន់ខ្លាំងលើការលក់ប្រេងរបស់អ៊ីរ៉ង់។

  • អ៊ីរ៉ង់ប្រកាសច្រានចោលនូវលទ្ធភាពនៃការចរចារបស់សហរដ្ឋអាមេរិកនាពេលអនាគត

    អ៊ីរ៉ង់ប្រកាសច្រានចោលនូវលទ្ធភាពនៃការចរចារបស់សហរដ្ឋអាមេរិកនាពេលអនាគត

    អ៊ីរ៉ង់៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់នៅក្នុងថ្ងៃច័ន្ទដើមសប្តាហ៍នេះ បានប្រកាសច្រានចោលនូវលទ្ធភាពនៃការចរចាជាមួយសហរដ្ឋអាមេរិកនាពេលអនាគត ហើយថា កិច្ចពិភាក្សាជាមួយទីក្រុងវ៉ាស៊ីនតោន គឺមិនមែនជារបៀបវារៈដែលត្រូវចាប់ផ្តើមក្នុងពេលបច្ចុប្បន្នឡើយ ។ ថ្លែងក្នុងសន្និសិទសារព័ត៌មានខ្លីមួយប្រចំាសប្តាហ៍ អ្នកនាំពាក្យក្រសួងការបរ ទេសអ៊ីរ៉ង់ លោក Bahram Qasemi បានសង្កត់ធ្ងន់ថា កិច្ចចរចាជាមួយសហរដ្ឋអាមេរិកប្រហែលជាអាចកើតឡើង ប្រសិនបើទីក្រុងវ៉ាស៊ីនតោនសម្រេចចិត្តវិលមករកកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ។ ក្រៅពីនេះ ទីក្រុងតេហេរ៉ង់ក៏នឹងមិនចូលរួមតុចរចាជាមួយទីក្រុងវ៉ាស៊ីនតោនសារជាថ្មីដាច់ខាត ខណៈណាសហរដ្ឋអាមេរិកនឹងនៅតែដាក់ទណ្ឌកម្មប្រឆំាងនឹងអ៊ីរ៉ង់ ។ សូមរំលឹកថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញការត្រៀមខ្លួនរួចរាល់ហើយ ដើម្បីជួបជាមួយមេដឹកនំាអ៊ីរ៉ង់ ដោះស្រាយបញ្ហាដែលកំពុងបន្តកើតមានរវាងប្រទេសទំាងពីរ ។ ជាការឆ្លើយតបវិញនោះ មេដឹកនំាកំពូលអ៊ីរ៉ង់ លោក អាយ៉ាតុលា អាលី ខាមិនណៃ បាននិយាយថា សាធារណៈរដ្ឋអ៊ីស្លាមនឹងមិនរៀបចំកិច្ចចរចាថ្មីជាមួយសហរដ្ឋអាមេរិកជាដាច់ខាត ពោលគឺមិនកែប្រែកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នំា២០១៥ជាដាច់ខាត ហើយលោក ខាមិនណៃ ថែមទំាងនិយាយទៀតថា ទីក្រុងតេហេរ៉ង់នឹងមិនចូលរួមតុចរចាម្តងទៀតជាមួយរដ្ឋាភិបាលបោកប្រាស់នោះឡើយ ៕

  • ប្រធានាធិបតីហ្វីលីពីនព្រមានបិទទីតំាងរុករករ៉ែនៅទូទំាងប្រទេស បន្ទាប់ពីការវាយប្រហាររបស់ព្យុះទីហ្វុង មំាងឃុត

    ប្រធានាធិបតីហ្វីលីពីនព្រមានបិទទីតំាងរុករករ៉ែនៅទូទំាងប្រទេស បន្ទាប់ពីការវាយប្រហាររបស់ព្យុះទីហ្វុង មំាងឃុត

    ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ បាននិយាយអះអាងថា រូបលោកចង់បញ្ឈប់ប្រតិបត្តិការរុករករ៉ែនានានៅទូទំាងប្រទេស ក្រោយហេតុ ការណ៍រអិលបាក់ដីបានផ្តាច់ជីវិតកម្មកររុករករ៉ែយ៉ាងហោចណាស់ ៣៣ នាក់ និង២៩នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅក្នុងខេត្ត Benguet តែមួយប៉ុណ្ណោះ ។លោក ឌូទើតេ បានថ្លែងបែបនេះ ក្នុងអំឡុងកិច្ចប្រជុំមួយជាមួយក្រុមការងារឆ្លើយតបនឹងគ្រោះមហន្តរាយរបស់រដ្ឋាភិបាលនៅក្នុងខេត្ត Benguet ពីរថ្ងៃក្រោយព្យុះទីហ្វុងដ៏មហិមារ មំាងឃុត វាយប្រហារយ៉ាងសង្គ្រាប់លើប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ។ ជាមួយគ្នានេះ លោក ឌូទើតេ បានទទួលស្គាល់ប្រាក់ចំណូលដែលមានចំនួនប្រមាណ៧០ប៊ីលានប៉េសូ ឬស្មើនឹង១.៣ប៊ីលានដុល្លារអាមេរិក ដែលរកបានតាមរយៈឧស្សាហកម្មរ៉ែ ប៉ុន្តែបានសួរថាតើវាមានតម្លៃសិក្តសមនឹងការខូចខាត ដែលបណ្តាលមកពីការធ្វើអាជីវកម្មរ៉ែខុសច្បាប់ ឬយ៉ាងណា ។  ជុំវិញបញ្ហានេះដែរ រដ្ឋលេខាធិការធនធានធម្មជាតិ និងបរិស្ថានហ្វីលីពីន លោក Roy Cimatu បានថ្លែងប្រាប់ក្នុងសិន្នសិទសារព័ត៌មានមួយថា រូបលោកបានដាក់ចេញនូវបទបញ្ជាអោយបញ្ឈប់ និងបិទដំណើរការប្រតិបត្តិការរុករករ៉ែខុសច្បាប់ទំាងអស់នៅលើកោះ Luzon ដោយយោងលើស្ថានភាពបច្ចុប្បន្ន ខណៈរូបលោកក៏ចេញបញ្ជាអោយយោធា និងប៉ូលិសចូលរួមនៅក្នុងប្រតិបត្តិការនេះដែរ ។ គួរបញ្ជាក់ថា មំាងឃុត គឺជាព្យុះខ្លាំងក្លាទី១៥ហើយ ដែលបានបោកបក់មកលើប្រទេសហ្វីលីពីននៅក្នុងឆ្នាំ២០១៨នេះ ហើយបច្ចុប្បន្នកម្លាំងរបស់វាកំពុងតែវាយប្រហារបណ្តាទីក្រុង និងខេត្តជាប់ឆ្នេរសមុទ្រភាគនិរតី និងខាងកើតប្រទេសចិនដូចជា ខេត្តហាយណាំ…

  • ប្រធានាធិបតីប៉ាឡេស្ទីន៖ ការសម្លាប់ ការពង្រីកការតាំងទីលំនៅ និងការបំផ្លាញ មិនមែនជាការនាំឱ្យមានសន្តិភាព និងសន្តិសុខទេ

    ប្រធានាធិបតីប៉ាឡេស្ទីន៖ ការសម្លាប់ ការពង្រីកការតាំងទីលំនៅ និងការបំផ្លាញ មិនមែនជាការនាំឱ្យមានសន្តិភាព និងសន្តិសុខទេ

    ប៉ាឡេស្ទីន៖ ប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាសមូដ អាបាស់ បាននិយាយកាលពីថ្ងៃអាទិត្យថា ការសម្លាប់ ការពង្រីកការតាំងទីលំនៅ ការបំផ្លិចបំផ្លាញ និងការបណ្តេញចេញពលរដ្ឋប៉ាឡេស្ទីន នឹងមិនអាចនាំមកនូវសន្តិភាព ឬសន្តិសុខនៅក្នុងតំបន់ទេ។ ប្រធានាធិបតីប៉ាឡេស្ទីនបានធ្វើការកត់សម្គាល់នេះ នៅក្នុងកិច្ចប្រជុំមួយនៅការិយាល័យរបស់លោក ជាមួយប្រតិភូដែលតំណាងសមាជិកសភាអ៊ីស្រាអែល ដោយលោក អាបាស់ បានពិនិត្យឡើងវិញនូវការវិវត្តនយោបាយចុងក្រោយបំផុត និងការជាប់គាំងធ្ងន់ ដែលកំពុងប្រឈមនឹងដំណើរការនយោបាយដោយសារគោលនយោបាយរបស់រដ្ឋាភិបាលអ៊ីស្រាអែល និងការគាំទ្រដែលលម្អៀងរបស់សហរដ្ឋអាម៉េរិក។

  • ពលរដ្ឋស៊ីរីនាំគ្នាទៅបោះឆ្នោតឃុំសង្កាត់ជាលើកដំបូងក្នុងរយៈពេល៧ឆ្នាំនៃសង្គ្រាមស៊ីវិល

    ពលរដ្ឋស៊ីរីនាំគ្នាទៅបោះឆ្នោតឃុំសង្កាត់ជាលើកដំបូងក្នុងរយៈពេល៧ឆ្នាំនៃសង្គ្រាមស៊ីវិល

    ស៊ីរី៖ ប្រជាពលរដ្ឋស៊ីរីបាននាំគ្នាទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ជាលើកដំបូងរបស់ខ្លួន ចាប់តាំងពីសង្គ្រាមស៊ីវិលអូសបន្លាយរយៈពេល៧ឆ្នាំកន្លងមកនេះ។ ការបោះឆ្នោតនេះដែរ កើតឡើងក្រោយពេលអ៊ីស្រាអែលបើកការវាយប្រហារតាមដែនអាកាសទៅលើអាកាសយានដ្ឋាននៅទីក្រុង ដាម៉ាស់។ ការិយាល័យបោះឆ្នោតចំនួន៦,៥៥១កន្លែងបានបើកទ្វារនៅថ្ងៃទី១៦ ខែកញ្ញានេះ ហើយប្រជាពលរដ្ឋស៊ីរីបានបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន នៅក្នុងក្រុមប្រឹក្សាឃុំសង្កាត់។ បើតាមសារព័ត៌មានសាណារបស់ស៊ីរី មានបេក្ខភាពឃុំសង្កាត់មានជាង៤ម៉ឺននាក់ប្រកួតប្រជែងដណ្តើមតំណែងកៅអីឃុំសង្កាត់ចំនួន១៨,៤៧៨កៅអី។ ការបោះឆ្នោតបានបិទទ្វារវិញ នៅវេលាម៉ោង៧យប់ថ្ងៃដដែលនេះ (ម៉ោងក្នុងតំបន់) ហើយមន្ត្រីទទួលខុសត្រូវបានបង្កើនការយាមល្បាតរក្សាសុវត្ថិភាព ក៏ដូចជាធុងឆ្នោតផងដែរ។ ការបោះឆ្នោតខាងលើ គឺជាលើកដំបូងហើយ ចាប់តាំងពីឆ្នាំ២០១១រហូតមកទល់ពេលនេះ ហើយការបោះឆ្នោតកើតឡើងក្នុងពេលដែលតំបន់ជាច្រើននៅតែបន្តកើតមានអំពើហិង្សា និងការវាយប្រហារគ្នាជាបន្តបន្ទាប់។ មិនតែប៉ុណ្ណោះ អ៊ីស្រាអែលបានបើកការវាយប្រហារតាមដែនអាកាសទៅលើអាកាសយានដ្ឋាន នៅទីក្រុងដាម៉ាស់ សំដៅទៅលើឃ្លាំងអាវុធនៅក្បែរអាកាសយានដ្ឋាន៕ម.ន

  • មនុស្ស៤នាក់បាត់បង់ជីវិតនៅខេត្តក្វាងទុង ស្របពេលដែលព្យុះទីហ្វុង មាំងឃុត កំពុងគំរាមកំហែងភាគខាងត្បូងប្រទេសចិន

    មនុស្ស៤នាក់បាត់បង់ជីវិតនៅខេត្តក្វាងទុង ស្របពេលដែលព្យុះទីហ្វុង មាំងឃុត កំពុងគំរាមកំហែងភាគខាងត្បូងប្រទេសចិន

    ចិន៖ យោងតាមអាជ្ញាធរក្នុងតំបន់បានរាយការណ៍ថា មនុស្ស៤នាក់ត្រូវបានគេអះអាងថា បានបាត់បង់ជីវិតនៅក្វាងទុង ស្របពេលដែលព្យុះទីហ្វុង មាំងឃុត បានវាយប្រហារទៅលើខេត្តភាគខាងត្បូងប្រទេសចិនមួយនេះ។ ព្យុះទីហ្វុងដ៏មហិមារនេះ បានចុះដល់ដីនៅម៉ោងប្រមាណ៥ល្ងាចថ្ងៃអាទិត្យសប្តាហ៍មុននេះ នៅឯតំបន់ឆ្នេរទីក្រុងជំាងមិន ខេត្តក្វាងទុង ក្នុងល្បឿន១៦២គីឡូម៉ែត្រក្នុងមួយម៉ោង។ នេះបើយោងតាមស្ថានីយឧតុនិយមខេត្ត។ ដោយឡែកអាជ្ញាធរផ្តល់ជំនួយគ្រោះមហន្តរាយខេត្តក្វាងទុង បានបញ្ជាក់ថា គិតត្រឹមម៉ោង១១យប់ថ្ងៃអាទិត្យ ម្សិលមិញនេះ មានមនុស្សប្រមាណជាង៣,១១លាននាក់បានបង្ខំចិត្តភៀសខ្លួនទៅកាន់ទីសុវត្ថិភាព ខណៈដែលទូកនេសាទប្រហែល៤៥,០០០នាក់ ត្រូវបានហៅឲ្យវិលត្រឡប់ពីសមុទ្រមកកំពង់ផែនៅក្នុងខេត្តវិញ។ មជ្ឈមណ្ឌលឧតុនិយមជាតិរបស់ចិនបានបញ្ជាក់ថា ព្យុះទីហ្វុង មាំងឃុត បានធ្វើដំណើរឆ្លងកាត់តំបន់ស្វយ័ត ក្វាងស៊ី ឆ័ន ហើយរំកិលខ្លួនឆ្ពោះទៅកាន់ភាគពាយ័ព្យក្នុងល្បឿន២០គីឡូម៉ែត្រក្នុងមួយម៉ោងគិតត្រឹមព្រឹកថ្ងៃច័ន្ទនេះ ហើយបើតាមការិយាល័យកិច្ចការស៊ីវិលក្នុងតំបន់នោះ មានមនុស្សប្រមាណ៦៩,៤០០នាក់បានទទួលរងគ្រោះ និងប្រហែល៤៥,០០០នាក់ផ្សេងទៀតបង្ខំចិត្តភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ដោយសារតែឥទ្ធិពលព្យុះទីហ្វុង មាំងឃុត នេះ៕ម.ន