-
លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការសហព័ន្ធកីឡាទូកក្តោងកម្ពុជា បាននាំយកម៉ាស់ការពារប្រភេទ KN95 ស្តង់ដាចំនួន ៥,០០០ម៉ាស់ ជូនដល់មេបញ្ជាការរងមូលដ្ឋានកងទ័ពជើងទឹក

ខេត្តព្រះសីហនុ ៖ លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការនៃសហព័ន្ធកីឡាទូកក្តោងកម្ពុជា បាននាំយកម៉ាស់ការពារប្រភេទ KN95 ស្តង់ដា GB2626-2006 ចំនួន ៥,០០០ម៉ាស់ ដែលនាំចូលពីប្រទេសកាណាដា ផលិតនៅប្រទេសចិន ដែលជាអំណោយរបស់ ឯកឧត្តម ថោង រដ្ឋសក្កិ អនុប្រធានសហព័ន្ធកីឡាទូកក្តោងកម្ពុជា ជូនដល់ លោកឧត្តមនាវីទោ គឹម សាវុធ មេបញ្ជាការរងមូលដ្ឋានសមុទ្រ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ សម្រាប់ការប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ របស់មូលដ្ឋានសមុទ្រ ។សហព័ន្ធកីឡាទូកក្តោងកម្ពុជាក៏បានជម្រាបជូនលោកឧត្តមនាវីទោ គឹម សាវុធ អំពីការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាទូកក្តោងជើងឯកអាស៊ីអាគ្នេយ៍ ( South East Asian Sailing Championship ) នាថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តព្រះសីហនុ ដោយមានប្រទេសចូលរួមចំនួន ៥ប្រទេសមកពីតំបន់អាស៊ីអាគ្នេយ៍ ក្រោយពីទទួលបានការឯកភាព ដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា…
-
ក្រុមជម្រើសជាតិប៊ែលហ្ស៊ិក បន្តឈរលេខ១ពូលE ក្រោយយកឈ្នះ អេស្តូនី ៥ទល់២ វគ្គជម្រុះ World Cup ២០២២

-
Barcelona បានកាត់បន្ថយចំណាយ ១៤៥លានអឺរ៉ូ/១ឆ្នាំ ក្រោយការចាកចេញរបស់តារាឆ្នើមជាច្រើនរូប

-
ក្រុមកម្ពុជា ប៉ះហុងកុង និងម្ចាស់ផ្ទះ ជប៉ុន នាចុងខែតុលា ព្រឹត្តិការណ៍ AFC U23 ASIAN CUP

-
ធន់ ផានិត ថា ជួបអ្នកខ្លាំងជាឱកាសស្វែងយល់ពីចំណុចខ្វហខាត ដើម្បីពង្រឹងសមត្ថភាពបន្ថែម

អ្នកប្រដាល់គុនខ្មែរវ័យក្មេង មកពីខេត្តកោះកុង ធន់ ផានិត នឹងត្រូវជួបអ្នកប្រដាល់រៀមច្បងម្ចាស់ខ្សែក្រវ៉ាត់២ស្ថាប័ន អ្នកប្រដាល់ មានរហ័សនាមមុខសេដ អេលីត ចំរើន ក្នុងកម្មវិធីប្រដាល់ខារ៉ាប៉ាវ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ ។ថ្លែងប្រាប់អ្នកព័ត៌មាន ពីកន្លែងហ្វឹកហាត់ក្លិបប្រដាល់គុនខ្មែរក្រសួងការពារជាតិ អ្នកប្រដាល់វ័យក្មេងចិត្តសឿង ធន់ ផានិត បានលើកឡើងថា ជំនួបសប្តាហ៍នេះ មិនមានការបារម្មណ៍នោះទេ គឺសប្បាយចិត្តទៅវិញ ព្រោះបានជួបអ្នកខ្លាំង គឺជាឱកាសបានដកស្រង់បទពិសោធន៍ និងស្វែងយល់ពីកម្រិតបច្ចេកទេស ថាខ្លួនស្ថិតនៅចំណុចត្រង់ណា ដើម្បីពង្រឹងចំណុចខ្វះខាត អភិវឌ្ឍសមត្ថភាពបោះជំហ៊ានក្លាយជាកីឡាករគុនខ្មែរសក្តានុពល នៅពេលខាងមុខ ។ធន់ ផានិត អះអាងថា ទោះបីអ្នកប្រដាល់រៀមច្បង អេលីត ចំរើន មានស្នៀតវាយល្អគ្រប់ទម្រង់ និងធ្លាប់យកឈ្នះសិស្សច្បងរួមក្លិបក៏ដោយ ក៏ខិតខំប្រឹងប្រែងប្រកួតឲ្យអស់ពីលទ្ធភាព ដើម្បីឲ្យអ្នកគាំទ្រជក់ចិត្តដិតអារម្មណ៍ ។ សម្ភាសន៍ ………ធន ផានិត……..។សូមរំលឹកថា ធន់ ផានិត ជាអ្នកប្រដាល់ឡើងជើងជួរមុខមួយរូប លើប្រភេទម្ងន់៥៧គីឡូក្រាម ធ្លាប់ជួបកីឡាករខ្លាំងៗ ដូចជា រិន ដេវី ,អេ ណារ័ត្ន ,បឺត សង្ឈឹម…
-
ប្រធានសហព័ន្ធកីឡាវ៉ូវីណាម បញ្ជាក់ថា អត្តពលិកត្រូវព្យាយាមហ្វឹកហាត់ឲ្យល្អ គោរពវិន័យឲ្យបានល្អ ទើបនាំឲ្យយើងល្អ និងមានកិត្តិយស

-
កីឡាករ Jadon Sancho អាចនឹងអវត្តមានជម្រើសជាតិអង់គ្លេស ជម្រុះ World Cup 2022

-
Cristiano Ronaldo បន្ថែម២គ្រាប់ បំបែកកំណត់ត្រាថ្មី នៅក្រុមជម្រើសជាតិ

-
អ្នកលេងគុនជម្រុះ ចាន់ រតនា និយាយថា គុនខ្មែរនៅតែប្រកួត ប៉ុន្តែទាល់តែបរទេស

-
សូលទីឡូអង្គរ រកបាន៣ពិន្ទុជាលើកដំបូង ក្រោយយកឈ្នះនគរបាលជាតិ
