-
ក្រុមវាយកូនបាល់កម្ពុជា យកឈ្នះក្រុមប៊ូតាន ៣ទល់០ នៅ DAVIS CUP នៅប្រទេសបារ៉ែន ប្រកួតដំបូង
ភ្នំពេញ៖ ក្រុមកីឡាករវាយកូនបាល់កម្ពុជា ថ្ងៃបើកឆាកព្រឹត្តិការណ៍ DAVIS CUPគ្រុបទី៤ ដែលប្រកួតក្នុងទឹកដីប្រទេសបារ៉ែន ធ្វើបានយ៉ាងល្អក្នុងជំនួបដំបូងរបស់ខ្លួន ដោយយកឈ្នះក្រុមកីឡាវាយកូនបាល់ប្រទេសប៊ូតាន ក្នុងលទ្ធផល៣ទល់០ កាលពីថ្ងៃទី១៧ ខែ តុលា ឆ្នាំ២០២២។ ជ័យជំនះខាងលើនេះ លោក ទេព រិទ្ធីវិទ្ធ បានដាក់សមាសភាព កីឡាករកូនខ្មែរអាមេរិក Krusling ដោយកីឡាកររូបនេះ បានយកឈ្នះកីឡាករប៊ូតានក្នុងលទ្ធផល 7ទល់6 និង 6ទល់3 ចំនែក កីឡាករ ប៊ុន កេន្នី យកឈ្នះកីឡាករប៊ូនតាន ក្នុងលទ្ធផល6ទល់0 និង6ទល់0 រីឯវិញ្ញាសាវាយគូ ដែលជាការប្រកួតចុងក្រោយ គឺកីឡាករ ឡុង សំនៀង និងកីឡាករ ទេព ទីម៉ូធី ដោយយកឈ្នះកីឡាករប៊ូតាន ក្នុងលទ្ធផល 6ទល់0 និង6ទល់2 ។ សម្រាប់ជំនួបទី២ថ្ងៃទី១៨ ខែ តុលានេះ ក្រុមកីឡាវាយកូនបាល់កម្ពុជានឹងត្រូវប៉ះក្រុមវាយកីឡាវាយកូនបាល់ប្រទេសម៉ុងហ្គោលី។ពាក់ព័ន្ធនឹងជំនួបប៉ះប្រទេសម៉ុងហ្គោលីនេះ លោក ទេព រិទ្ធីវិទ្ធ នូវតែបង្ហាញជំនឿចិត្តខ្ពស់ថា នឹងទទួលលទ្ធផលល្អដដែល ខណៈការតាំងចិត្តរបស់ក្រុមកម្ពុជាបូករួមការហ្វឹកហាត់កាន់តែល្អផងនោះ…
-
ឯកឧត្តម សុខ សូកាន៖ វិស័យកីឡាប៊ូល និងប៉េតង់ បានក្លាយជាកីឡាមួយប្រកបដោយសក្ដានុពល និងលេចធ្លោខ្លាំងរបស់កម្ពុជា ក្រោមម្លប់សន្តិភាព
ភ្នំពេញ៖ ឯកឧត្តម សុខ សូកាន ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានលើកឡើងថា ដោយសារម្លប់ដ៏ត្រជាក់នៃសន្តិភាព ក្រោមអគ្គមគ្គុទ្ទេសក៍ដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យ ក្នុងនោះវិស័យកីឡាប៊ូល និងប៉េតង់ បានក្លាយជាកីឡាមួយប្រកបដោយសក្ដានុពល និងលេចធ្លោខ្លាំងរបស់កម្ពុជា ហើយដណ្ដើមបាននូវមេដាយមាសជាច្រើនពីការប្រកួតទាំងកម្រិតអន្តរជាតិ និងពិភពលោក។ កាថ្លែងបែបនេះធ្វើឡើងនៅក្នុងពិធីបើក ការប្រកួតកីឡាប៊ូលនិងប៉េតង់ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ នាពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា។
-
ក្រុមបាល់ទាត់វិទ្យាល័យព្រះស៊ីសុវត្តិ ក្លាយជាបេក្ខភាពឈានទៅវគ្គផ្តាច់ព្រ័ត្រ ក្រោបានយកឈ្នះ វិទ្យាល័យ ជា ស៊ីម សាមគ្គី ៥ទល់១ នៅជើងទី២ពានជើងឯកវិទ្យាល័យ
ភ្នំពេញ៖ ក្រុមបាល់ទាត់វិទ្យាល័យព្រះស៊ីសុវត្តិ បានឈានវគ្គផ្តាច់ព្រ័ត្រ ក្រោយយកឈ្នះ ក្រុមវិទ្យាល័យ ជា ស៊ីម សាមគ្គី ក្នុងលទ្ធផល៥ទល់១ នៅជើងទី២ ការប្រកួតពានរង្វាន់បាល់ទាត់ជើងឯកវិទ្យាល័យ រដូវកាលទី២ ឆ្នាំ២០២២ កាលពីល្ងាចម្សិលមិញ នៅទីលានបាល់ទាត់វិទ្យាល័យបឹងត្របែក ។ ក្រុមឈរកំពូលតារាងនៅវគ្គជម្រុះ ទាំង១១សប្តាហ៍ វិទ្យាល័យព្រះស៊ីសុវត្តិ មិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេ គឺឈ្នះ៩ ស្មើ២ មាន២៩ពិន្ទុ នឹងបន្តឈ្នះក្រុមវិទ្យាល័យ ជា ស៊ីម សាមគ្គី ឈរលេខ៤ នៅតារាងសរុប នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២ ៥ទល់១ សរុបទាំ២ជើង ៧ទល់២ ។ ចំនែកក្រុមវិទ្យាល័យឥន្រ្តទេវី ត្រូវជួបក្រុមវិទ្យាល័យ ហ៊ុន សែន សេរីភាព វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២ នៅថ្ងៃនេះ នាទីលានវិទ្យាល័យបឹងត្របែកដូចគ្នា ដោយជើងទី១ យកឈ្នះ ៣ទល់២ ។ ៥គ្រាប់របស់វិទ្យាល័យព្រះស៊ីវត្តិ រកបាដោយកីឡាករ ប៉ៃ ចំរើន ៣គ្រាប់ម្នាក់ឯង និងកីឡាករ ខន ណារ៉ង ២គ្រាប់…
-
លោក ម៉ារ៉ា សុជាតិ៖ កីឡាជាតិ លើកទី៣ គឺជាឪកាសសម្រាប់អត្តពលិក និងមន្រ្តីបច្ចេកទេសកីឡាប៊ីយ៉ា និងស្នុកឃ័រ ដុសខាត់សមត្ថភាព ត្រៀមស៊ីហ្គេម
ភ្នំពេញ៖ លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការសហព័ន្ធកីឡាប៊ីយ៉ា និងស្នុកឃ័រកម្ពុជា បានថ្លែងប្រាប់ទួរទស្សន៍អប្សរាថា ព្រឹត្តការណ៍កីឡាជាតិលើកទី៣ គឺឪកាសសម្រាប់អត្តពលិក និងមន្រ្តីបច្ចេកទេស ដុសខាត់សមត្ថភាព ត្រៀមព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ។ លោក ម៉ារ៉ា សុជាតិ បញ្ជាក់ទៀតថា កីឡាជាតិលើកទី៣នេះ សហព័ន្ធបានដាក់៦វិញ្ញាសា ស្នុកឃ័រ ៤វិញ្ញាសា ប៊ីយ៉ាភូល ២វិញ្ញាសា អោយអត្តពលិកដែលមានសក្តានុពល២០នាក់ មកពីបណ្តារាជធានី-ខេត្តចំនួន៦ធ្វើការប្រកួតប្រជែង។ លោកអគ្គលេខាធិការ បន្តថា ការប្រកួតខាងលើនេះ នឹងអាចស្វែងរកកីឡាករល្អ មកបណ្តារាជាធានី-ខេត្ត ជ្រើសរើសយកមកធ្វើការហ្វឹកហាត់ពីគ្រូជំនាញរបស់សហព័ន្ធជាមួយក្រុមជម្រើសរើសជាតិ ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ និងការប្រកួតកម្រិតអន្តរជាតិធំៗ ជាពិសេសស៊ីហ្គេមបន្តបន្ទាប់ ដើម្បីដណ្តើមមេដាយ និងមោទកភាពជូនជាតិ។ សម្រាប់កីឡាជាតិនេះដែរ សហព័ន្ធបានត្រៀមទីតាំងចំនួន៣ គឺក្លឹបដែលមានកម្រិតស្តង់ដារចំនួន២ និងសណ្ឋាគារធំមួយ ជាមួយនឹងការរៀបចំយ៉ាងយកចិត្តទុកដាក់ ពីមន្រ្តីបច្ចេកទេស ចៅក្រម អាជ្ញាកណ្តាលរបស់សហព័ន្ធ ដើម្បីអោយការប្រកួតនេះ ទទួលបានជោគជ័យ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ម៉ារ៉ា សុជាតិ។ លោក បន្ថែមទៀតថា…
-
រកបាន៣គ្រាប់ឲ្យ Liverpool ខណៈក្រុម Napoli កក់កៅអី១៦ក្រុមចុងក្រោយ នៅ Champions League
ភ្នំពេញ៖ ខ្សែប្រយុទ្ធឆ្នើមក្រុម ហង្សក្រហម Liverpool រកបាន៣គ្រាប់ នៅក្របខណ្ឌ Champions League ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះ Rangers ក្នុងលទ្ធផល ៧ទល់១ ។ ខណៈក្រុម Napoli កក់កៅអី១៦ក្រុមចុងក្រោយ បន្ទាប់ពីឆ្លងកាត់៤ប្រកួត ឈ្នះទាំង៤ មាន១២ពិន្ទុ នៅពូលA ។ ៧គ្រាប់របស់ហង្សក្រម រកបានដោយកីឡាករ Firmino Roberto ២គ្រាប់ Mohameh Salah ៣គ្រាប់ Darwin Nunez និង Harvey Elliott ម្នាក់មួយគ្រាប់ ស្របពេលដែលកីឡាករ Scott Arfield រកបានមួយគ្រាប់អោយក្រុម Rangers ។ លទ្ធផលបានធ្វើអោយក្រុមហង្សក្រហម ឈរលេខ២ មាន៩ពិន្ទុ ឆ្លងកាត់៤ប្រកួត ឈ្នះ៣ ចាញ់១ តាមពីក្រោយ Napoli ។ រីឯក្រុម Napoli បានកក់កៅអីវគ្ក១៦ក្រុមចុងក្រោយ ក្រោយ៤ប្រកួតឈ្នះទាំង៤ ឈរលេខ១…
-
ប្រធានស្ដីទី OCA ផ្ញើលិខិតថ្លែងអំណរគុណឯកឧត្ដម ថោង ខុន ក្រោយទទួលរៀបចំមហាសន្និបាតដោយជោគជ័យ និងការចងចាំដ៏ល្អសម្រាប់អ្នកចូលរួម
ភ្នំពេញ៖ លោក Raja Randhir Singh ប្រធានស្តីទីក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) បានផ្ញើលិខិតថ្លែងអំណរគុណឯកឧត្ដម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលបានដឹកនាំ និងរៀបចំមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី លើកទី៤១ ប្រកបដោយភាពជោគជ័យ និងការចងចាំដ៏ល្អ សម្រាប់ប្រតិភូអាស៊ី និងថ្នាក់ដឹកនាំចលនាអូឡាំពិកអន្ដរជាតិ ដែលបានចូលរួមព្រឹត្តិការណ៍នេះកាលពីដើមខែតុលាកន្លងទៅ។ យោងតាមលិខិតរបស់ប្រធានស្ដីទី OCA ដែលបានផ្ញើជូនលោករដ្ឋមន្ដ្រី ថោង ខុន ខាងលើ បានបញ្ជាក់ថា «សូមទទួលយកការគោរពដ៏ជ្រាលជ្រៅល្អបំផុតពីខ្ញុំ ក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណឯកឧត្តម រួមទាំងមិត្តរួមការងារក្នុងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានរៀបចំកម្មវិធីមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី នៅរាជធានីភ្នំពេញ ទទួលបានជោគជ័យ»។ ដោយមហាសន្និបាតអូឡាំពិកអាស៊ី បានធ្វើឡើងក្នុងលក្ខណៈមួយ ដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ ការទទួលបដិសណ្ឋារកិច្ចយ៉ាងល្អឥតខ្ចោះជូនដល់ប្រតិភូកីឡាក្រុមប្រឹក្សាអូឡាំពិកអាស៊ី។ ប្រតិភូទាំងអស់ បានទទួលនៅការចង់ចាំដ៏អស្ចារ្យក្នុងការអញ្ជើញមកចូលរួមក្នុងមហាសន្និបាតនេះ។ ខ្ញុំសូមជូនពរឲ្យឯកឧត្តម ទទួលបានជោគជ័យក្នុងការងារ និងសម្រេចបានលទ្ធផលល្អ និងស្នាដៃធំៗបន្ថែមទៀត ក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេម នៅកម្ពុជានាពេលខាងមុខ»។ សូមរំឮកថា មហាសន្និបាត OCA លើកទី៤១ នៅកម្ពុជា បានប្រព្រឹត្តទៅ កាលពីថ្ងៃទី០១-០៥ ខែតុលា…
-
គណៈកម្មាធិការប៉ារ៉ាឡាំពិកកម្ពុជា បើកវគ្គបណ្តុះបណ្តាលកីឡាប៉ារ៉ាឡាំពិក និងបច្ចេកទេសប៉ារ៉ាហ្គេម ត្រៀមរៀបចំកីឡាជាតិលើកទី៣
ភ្នំពេញ៖ មន្រ្តីគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា មានគ្រូបង្វឹក និងយុវជនស័្មគ្រចិត្ត ដែលចូលរួមជាមួយគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកម្ពុជា ត្រូវបានបើកវគ្គបណ្តុះបណ្តាលកីឡាប៉ារ៉ាឡាំពិក និងបច្ចេកទេសប៉ារ៉ាហ្គេម ត្រៀមចូលក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ដែលជាការប្រកួតចូលរួមលើកដំបូងរបស់អត្តពលិកជនពិការកម្ពុជា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃ ទី១ ខែ ធ្នូ ឆ្នាំ២០២២។ វគ្គបណ្តុះបណ្តាលនេះ បានធ្វើពិធីបើកក្រោមវត្តមាន ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងឯកឧត្តម យី វាសនា អគ្គលេខាធិការប៉ារ៉ាឡាំពិកកម្ពុជា នៅអាគារមជ្ឈមណ្ឌលតេជោ សែន នាព្រឹកថ្ងៃទី១០ ខែ តុលា ឆ្នាំ២០២២។ឯកឧត្តម អ៊ុក សិទ្ធិជាតិ បានមានប្រសាសន៍លើកឡើងថា ព្រឹត្តិការណ៍កីឡាជាតិលើកទី៣នេះ គឺបានរៀបចំចំនួនពីរលើករួចមកហើយ ប៉ុន្តែសម្រាប់កីឡាជនពិការទើបតែលើកទី១ប៉ុណ្ណោះ ដែលក្រសួងអប់រំយុវជននិងកីឡាបានដាក់ឲ្យមានការប្រកួតប្រជែងដូចកីឡាមិនពិការដែរ ។ ការដាក់ប្រភេទកីឡាជនពិការក្នុងព្រឹត្តិការកីឡាជាតិលើកទី៣ គឺដើម្បីជំរុញអភិវឌ្ឍសមត្ថភាពអត្តពលិកជនពិការ ក៏ដូចជាផ្តល់បទពិសោធន៍ផ្នែកបច្ចេកទេសនៃការរៀបចំនៃការរៀបចំការប្រកួតដល់មន្រ្តីបច្ចេកទេសឆ្ពោះទៅទទួលបាននូវជោគជ័យក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ដូច្នោះហើយ ទើបមុន នឹងឈានដល់ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ យើងចាំបាច់ត្រូវបើកវគ្គបណ្តុះបណ្តាលដល់មន្រ្តីជំនាញបច្ចេកទេសរបស់យើងឲ្យបានច្បាស់លាស់ ដើម្បីឲ្យព្រឹត្តិការណ៍ទាំងមូលទទួលបានជោគជ័យ។ ឯកឧត្តម អគ្គនាយកីឡា បានស្នើរសុំឲ្យមន្រ្តីបច្ចេកទេសគ្រូបង្វឹកយុវជនស័្មគ្រចិត្តទាំងអស់ដែលបានចូលរួមក្នុងវគ្គនេះ មេត្តាយកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹង ដើម្បីយកទៅអនុវត្តឲ្យទទួលបានជោគជ័យក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣។ គួរបញ្ជាក់ថា…
-
ខេត្តមណ្ឌលគិរី គ្រោងនឹងរៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្ត Off ROAD ខ្នាតអន្តរជាតិ ក្រោមប្រធានបទ ការប្រណាំងរថយន្តសន្តិភាព នៅដើមឆ្នាំ២០២៣ខាងមុខនេះ
ខេត្តមណ្ឌលគិរី៖ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឲ្យបានស្គាល់ពីភូមិសាស្ត្រខេត្តមណ្ឌលគិរី ឲ្យមានភាពល្បីល្បាញបន្ថែមទៀត រដ្ឋបាលខេត្តមណ្ឌលគិរី បានគាំទ្រដល់គម្រោងរៀបចំព្រឹត្តឹការណ៍ប្រណាំងរថយន្ត Off ROAD ខ្នាតអន្តរជាតិ ក្រោមប្រធានបទ ការប្រណាំងរថយន្តសន្តិភាពខេត្តមណ្ឌលគិរី ២០២៣ ដែលមានប្រទេសជាច្រើន ក្នុងតំបន់អាស៊ីអាគ្នេយ៍ចូលរួមផងដែរ។
-
លោក ប៊ុយ សុភ័ណ៖ អត្តពលិកប្រដាល់សកល សិទ្ធផល កម្លាំង និងបច្ចេកទេស មានការកើនឡើងគួរអោយកត់សំគាល់
ភ្នំពេញ៖ លោក ប៊ុយ សុភ័ណ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានអោយដឹងថា អត្តពលិកដែលចូលរួមប្រកួត កម្មវិធីប្រដាល់ ULTIMATE PRO BOXING សិទ្ធផល កម្លាំងនិងបច្ចេកទេសមានការកើនឡើងគួរអោយកត់សំគាល់។ ការថ្លែងបែបនេះធ្វើឡើងក្រោយបញ្ចប់ការប្រកួត ដែលរៀបចំដោយសហព័ន្ធកីឡាប្រដាល់សកល ដើម្បីពង្រឹងសមត្ថភាពអត្តពលិក និងមន្រ្តីរៀបចំសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោក ប៊ុយ សុភ័ណ បន្តថា ការប្រកួតខាងលើនេះ សហព័ន្ធ ធ្វើជារៀងរាល់ខែ ដោយលើកទី២ នឹងធ្វើនៅពាក់កណ្តាលខែវិច្ឆិកា ដើម្បីតេស្តសមត្ថភាព និងដកស្រង់បច្ចេកទេសក្រុមជម្រើសរើសជាតិ និងដុសខាត់សមត្ថភាពមន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រម ឈានទៅប្រកួត និងកាតសេចក្តីកម្រិតអន្តរជាតិ។ លោកអគ្គលេខាធិការ បន្ថែមថា ការប្រកួតនេះ គឺពង្រឹងមន្រ្តីសហព័ន្ធ និងការៀបចំអោយស្របតាមអន្តរជាតិ ដែលសហព័ន្ធប្រដាល់សកលអន្តរជាតិ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ លោក បញ្ជាក់ទៀតថា ក្រោយបញ្ចប់ការប្រកួតនេះ អត្តពលិកជម្រើសរើសជាតិ១០នាក់ ស្រី១ម្នាក់ នឹងត្រូវចេញទៅបោះជំរុំហ្វឹកហាត់រយៈពេល២សប្តាហ៍ នៅ ប្រទេសថៃ មានកីឡាករ…
-
Chelsea និង Man City ឈ្នះដូចគ្នា នៅ Champions League យប់មិញ
ក្រុមតោខៀវ Chelsea និងមេឃខៀវ Man City សិតតែទទួលបានជ័យជំនះដូចគ្នា កាលពីយប់មិញ នៅក្របខណ្ឌ Uefa Champions League ។ ក្រុម Chelsea បានយកឈ្នះ ក្រុម A C Milan ក្នុងលទ្ធផល ៣ទល់០ រកបានដោយកីឡាករ Wesley Fofana នៅនាទីទី២៤ , Emerick Aubameyang នៅនាទីទី៥៦ និងកីឡាករ Reece James នៅនាទីទី៦១ លទ្ធផលនេះ ធ្វើអោយក្រុមតោខៀវឈរលេខ២ នៅពូល E មាន៤ពិន្ទុ ឆ្លងកាត់៣ប្រកួត ឈ្នះ១ ស្មើ១ ចាញ់១ ខណៈក្រុម FC Salzburg ឈរលេខ១ មាន៥ពិន្ទុ ៣ប្រកួតដូចគ្នា ឈ្នះ១ ស្មើ២ ។ រីឯក្រុម មេឃខៀវ Man City…