Category: កីឡាជាតិ

  • សហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម ៖ រំពឹងថា អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា នឹងទទួលបានជោគជ័យ

    សហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម ៖ រំពឹងថា អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា នឹងទទួលបានជោគជ័យ

    Camsoc-បាងកក៖ សហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម (APSF) រំពឹងថា ព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងបង្ហាញទស្សនីយភាពដ៏គួរឱ្យរំភើប និងអារម្មណ៍ នាពហុកីឡាថ្នាក់តំបន់ជាលើកដំបូង ដែលមិនធ្លាប់មាន នៅកម្ពុជា បន្ទាប់ពីបញ្ចប់ដោយជោគជ័យ នៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ កាលពីខែកក្កដាថ្មីៗនេះ។ នេះបើយោងតាមកិច្ចប្រជុំរបស់សហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម កាលពីថ្ងៃទី២៦ ខែកញ្ញា កន្លងទៅ។ បន្ទាប់ពីជំងឺកូវីត-១៩ រាតត្បាតជាសកលរយៈពេល២ឆ្នាំ ប្រទេសកម្ពុជាបានយកវិបត្តិអោយក្លាយជាឪកាស ដោយកំពុងកសាងហេដ្ឋារចនាសម័ន្ធ និងបណ្តុះបណ្តាលផ្នែកធនធានមនុស្សយ៉ងយកចិត្តទុកដាក់ ដើម្បីធានាថា ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ក្រោមប្រធានបទ “កីឡា រស់ក្នុងសន្តិភាព” អោយទទួលបានជោគជ័យ និងនាំមោទកភាពជូនជាតិ។ លោក Osoth Bhavilai ប្រធាន APSF បានបង្ហាញការជឿជាក់ថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ និងត្រៀមខ្លួនបានយ៉ាងល្អប្រសើរ ក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តការណ៍ជាប្រវត្តិសាស្រ្តដំបូងរបស់ខ្លួន ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣-៩ ខែមិថុនា ឆ្នាំ២០២៣ ។ សមិទ្ធផលថ្មីៗនៅទីក្រុង “Solo បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះការប្រកួត បើទោះបីជាមានពេលវេលាតឹងតែងក៏ដោយ.. វាបានដំណើរការល្អលើសពីការរំពឹងទុក និងបានកំណត់ស្តង់ដារថ្មី នៅក្នុងតំបន់។…

  • កម្មវិធីប្រដាល់ពន្លក គុន ខ្មែរចាប់ផ្តើមសកម្មភាពឡើងវិញ អាចកក្រើកអស្ចារ្យជាងមុន

    កម្មវិធីប្រដាល់ពន្លក គុន ខ្មែរចាប់ផ្តើមសកម្មភាពឡើងវិញ អាចកក្រើកអស្ចារ្យជាងមុន

    ភ្នំពេញ៖ កម្មវិធីប្រដាល់គុនខ្មែរដែលប្រសិទ្ធិនាមថា ពន្លកគុនខ្មែរ ដែលបាត់វត្តមានមួយរយៈដោយសារតែការីករាលដាលនៃជំងឺកូវីដ១៩បានរៀបចំឡើងវិញហើយ ដោយក្លឹបនាយកដ្ឋានអង្គរក្ស នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែ តុលា ឆ្នាំ២០២២ នៅក្នុងក្លឹបប្រដាល់នាយកដ្ឋានអង្គរក្សស្ថិតនៅក្នុង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ បើយោតាមការបញ្ជាក់ពីលោក ស៊ន អេលីត ស្ថាបនិកពន្លកគុនខ្មែរ បានឲ្យដឹងថា កម្មវិធីប្រដាល់ពន្លកគុនខ្មែរ ដែលរៀបចំឡើងវិញ គឺចាប់ពីថ្ងៃទី១ ខែ តុលា ឆ្នាំ២០២២ខាងមុខនេះ អាចនឹងមានសកម្មភាពអស្ចារ្យល្អមើលជាងមុខទៅទៀត។ ដ្បិតក្នុងការរៀបចំជាថ្មីនេះ យើងបានដាក់សមាសភាពកីឡាករថ្នាលបរទេសប្រកួតជាមួយកីឡាករថ្នាលគុនខ្មែរ ដោយសប្តាហ៍ទី១ ដែលចាប់ផ្តើមនៅថ្ងៃទី១ ខែ តុលានេះ យើងបានដាក់សមាសភាពកីឡាថ្នាលបរទេសរហូតដល់៥រូប ហើយ ជំហ៊ានសប្តាហ៍បន្តបន្ទាប់ទៀត ក្នុងចំណោម៦គូយ៉ាងហោចណាស់មានកីឡាករបរទេសមកពីប្រទេសជិតខាង២នាក់ប្រកួតជាមួយថ្នាលកម្ពុជា។ លោក ថា ការបង្ហាញវត្តមានកម្មវិធីប្រដាល់ពន្លកគុនខ្មែរឡើងវិញនេះអាច អាចនឹងកក្រើកនិងល្អមើលជាងមុន ដោយហេតុថា យើងដាក់សមាសភាពកីឡាករបរទេស ដើម្បីផ្តល់ឱកាសឲ្យកីឡាករគុនខ្មែរបន្តវេនរបស់កម្ពុជាបានពង្រឹងអភិវឌ្ឍសមត្ថភាពក្លាយជាកីឡាករសក្តានុពលសម្រាប់កម្ពុជានៅពេលអនាគត។ លោក បញ្ជាក់ថា សម្រាប់សប្តាហ៍ដំបូងដែលប្រព្រឹត្តទៅ នាថ្ងៃទី១ ខែ តុលា ឆ្នាំ២០២២ខាងមុខនេះ មានសមាសភាពកីឡាករថ្នាល់របស់ថៃ៥រូបនិងប៉ះជាមួយកីឡាករថ្នាលគុនខ្មែររូប មានដូចជា ៖ • គូ ទី១…

  • លោក ស៊ន អេលីត ស្ថាបនិកម្មវិធីប្រដាល់គុនខ្មែរអលស្តារ លើកឡើងថា កីឡាករគុនខ្មែរមួយចំនួន បច្ចប្បន្ន ចាប់ផ្តើមល្បី គឺខ្វះវិន័យតែម្តង

    លោក ស៊ន អេលីត ស្ថាបនិកម្មវិធីប្រដាល់គុនខ្មែរអលស្តារ លើកឡើងថា កីឡាករគុនខ្មែរមួយចំនួន បច្ចប្បន្ន ចាប់ផ្តើមល្បី គឺខ្វះវិន័យតែម្តង

    ភ្នំពេញ៖ លោក ស៊ន អេលី ស្ថាបនិកកម្មវិធីប្រដាល់គុនខ្មែរអលស្តារ ជាគ្រូបង្វឹកក្លឹបប្រដាល់គុនខ្មែរនាយដ្ឋានអង្គរក្ស បានបញ្ជាក់ប្រាប់អ្នកព័ត៌មាន កាលពីពេលថ្មីៗនេះថា កីឡាករគុនខ្មែរដែលអាចជួយឲ្យខ្លួនល្បីល្បាញនៅលើវិថីគុនខ្មែរបាន លុះត្រាតែកីឡាករគោរពឲ្យបាននៅវិន័យក្លឹបស្តាប់តាមការណែនាំរបស់គ្រូបង្វឹក និងជាពិសេស ត្រូវមានវិន័យចំពោះខ្លួនឯងឲ្យបានម៉ឹងម៉ាត់និងម៉ត់ចត់បំផុត។ ប៉ុន្តែជាក់ស្តែង កីឡាករគុនខ្មែរ នាពេលបច្ចុប្បន្នមួយចំនួន លោក សង្កេតឃើញថា ឲ្យតែមានឈ្មោះបោះសំឡេងល្បីបន្តិចបន្តួចស្រាប់តែធ្វើខ្លួនមិនមានវិន័យតែម្តង ដោយអ្នកខ្លះទៅផឹកគ្រឿងស្រវឹង លេងល្បែងចោលការហ្វឹកហាត់ ខណៈអ្នកខ្លះទៀតឈានទៅប្រើប្រាស់គ្រឿងថែមទៀតផង។ កក្តាទាំងនេះ លោកថា ជាការបំផ្លាញខ្លួនឯងតែម្តង។ ជាមួយគ្នានេះ ក្លឹបប្រដាល់របស់លោក គឺផ្តោតសំខាន់លើការគោរពវិន័យ បើពុំនោះទេនិងត្រូវរងការពិន័យមិនឲ្យប្រកួតទៅតាមទំហំសកម្មភាពដែលបានប្រព្រឹត្តខុស។ សូមបញ្ជាក់ថា លោក ស៊ន អេលីត ត្រូវបានអ្នកនិយមគាំទ្រគុនខ្មែរស្គាល់ថា ជាគ្រូប្រដាល់ម្នាក់ដែលមានមហិជ្ជៈតាខ្ពស់ក្នុងវិស័យគុនខ្មែរទាំងការដឹកនាំក្លឹប និងការដឹកនាំសិស្សប្រកប ដោយភាពម៉ឺងម៉ាត់និងច្បាស់លាស់។ មួយវិញទៀត ប្រធានក្លឹបនាយករដ្ឋានអង្គរក្សខាងលើក៏ជាស្ថាបនិកកម្មវិធីប្រដាល់មួយដ៏ធំនៅកម្ពុជាមួយផងដែរ។ដែលមានអ្នកតាមដាននិងអ្នកទស្សនារ៉ាប់ម៉ឺននាក់ គឺកម្មវិធីប្រដាល់គុនខ្មែរអលស្តារ ហើយមកទល់បច្ចុប្បន្នកម្មវិធីនេះ ដំណើរការបាន៤វគ្គមកហើយ ខណៈវគ្គទី៥ នឹងមានវត្តមាននៅពេលខាងមុខនេះ៕ អត្ថបទៈ ជាវ ចន្ធូ

  • កីឡាជនពិការ៧ប្រភេទកីឡានឹងបង្ហាញខ្លួនលើកដំបូងក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣

    កីឡាជនពិការ៧ប្រភេទកីឡានឹងបង្ហាញខ្លួនលើកដំបូងក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣

    ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានឲ្យដឹងថា នៅក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ដែលរៀបចំដោយក្រសួងអប់រំយុវជននិងកីឡា ដែលប្រព្រឹត្តិទៅ នាអំឡុងខែ វិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ ប្រភេទកីឡាជនពិការចំនួន៧ បានអនុញ្ញាតឲ្យចូលរួមមានដូចជា៖ កីឡាវាយសី កីឡាអត្តពលកម្ម ហែលទឹក បាល់បោះរទះ បាល់ទះអងង្គយ ប៊ូស្យានិងកីឡាវាយកូនឃ្លីលើតុ។ប្រភេទកីឡាទាំង៧ខាងលើនេះត្រូវបានក្រសួងអប់រំយុវជននិងកីឡាដាក់បញ្ចូលក្នុងកីឡាជាតិជាលើកដំបូង ក្នុងគោលបំណងផ្តល់ឱកាសឲ្យអត្តពលិកកីឡាជនពិការ ក្នុងនោះមានមន្រ្តីបច្ចេកទេស គ្រូបង្វឹក កីឡាករកីឡាការិនីទាំងអស់បានពង្រឹងសមត្ថភាពតារយៈការប្រកួត និងរៀនសូត្រពីការរៀបចំការប្រកួតផ្សេងៗ ដើម្បីត្រៀមខ្លួនឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។អាស្រាយហេតុនេះ សេចក្តីជូនដំណឹងខាងលើនេះ សូមជម្រាបដល់អាណាព្យាបាលបងប្អូនមានពិការភាពទាំងអស់ មេត្តាចុះឈ្មោះចូលរួមការប្រកួតឲ្យបានច្រើនកុះករតាមរយៈមន្ទីរអប់រំខេត្តនិងនិមួយ ឬធ្វើការទំនាក់ទំនងលេខាធិការដ្ឋានរបស់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកម្ពុជា តាមរយៈលេខទូរទស័ព្ទ០១៦៦៦៦៨០/ ០១៥៩០១៥៤០ឬ០៩៨៧៤៧១២៣សម្រាប់ព័ត៌មានបន្ថែម។ការចុះឈ្មោះដោយភ្ជាប់មកជាមួយរូបថត៖4×6ចំនួន៨សន្លឹក អត្តសញ្ញណប័ណ្ណថតចម្លងចំនួន១ច្បាប់ និងកាតចាក់វ៉ាក់សាំងចំនួន១ច្បាប់។ចូលរួមគ្រប់ភាគីពាក់ព័តន្ធ័ជាចលកដើម្បីកសាងសក្តានុពលត្រៀមលក្ខណៈ ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នាឆ្នាំ២០២៣ដែលព្រះរាជាណាចក្រកម្ពុជាយើងមានមហាកេត្តិយសធ្វើជាម្ចាស់ផ្ទះ។សូមបញ្ជាក់ថា កីឡាជាតិលើកទី៣ គ្រោងរៀបចំពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០២២ ៕ អត្ថបទ៖ ជាវ ចន្ធូ

  • ឯកឧត្តម វ៉ាត់ ចំរើន ថ្លែងថា ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរចុងឆ្នាំនេះអាចស្តារស្ថានភាពឡើងវិញ ទាំងកំណើនភ្ញៀវ និងសេដ្ឋកិច្ច

    ឯកឧត្តម វ៉ាត់ ចំរើន ថ្លែងថា ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរចុងឆ្នាំនេះអាចស្តារស្ថានភាពឡើងវិញ ទាំងកំណើនភ្ញៀវ និងសេដ្ឋកិច្ច

    ភ្នំពេញ៖ ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងលើកទី២៧ នៅអង្គរវត្តដែលនឹងប្រព្រឹត្តិការណ៍ទៅនាថ្ងៃទី៤ ខែ ធ្នូ២០២២ នៅមុខប្រាទអង្គរវត្ត ខេត្តសៀមរាប ត្រូវបានឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាវាយតម្លៃថា នឹងរួមចំណែកជួយឲ្យឲ្យកំណើនភ្ញៀវអន្តរជាតិ និងស្ថានភាពសេដ្ឋកិច្ចនៅក្នុងខេត្តទាំងមូលងើបឡើងវិញ ក្រោយពីវិបត្តិជំងឺកូវិដ១៩។

  • សិក្ខាកាមគ្រូបង្រៀន គ្រូអប់រំកាយ និងតំណាងការិល័យយុវជនអប់រំកាយ និងកីឡាខណ្ឌចំនួន៤បញ្ចប់សិក្ខាសាលា ការសិក្ខាស្រាវជ្រាវថ្នាក់អប់រំកាយដោយជោគជ័យ

    សិក្ខាកាមគ្រូបង្រៀន គ្រូអប់រំកាយ និងតំណាងការិល័យយុវជនអប់រំកាយ និងកីឡាខណ្ឌចំនួន៤បញ្ចប់សិក្ខាសាលា ការសិក្ខាស្រាវជ្រាវថ្នាក់អប់រំកាយដោយជោគជ័យ

    ភ្នំពេញ៖ សិក្ខាកាមដែលជាគ្រូបង្រៀនថ្នាក់បឋមសិក្សា គ្រូអប់រំកាយមធ្យមសិក្សាទុតិយភូមិ និង មន្រ្តីការិល័យអប់រំយុវជននិងកីឡា ចំនួន៥៦នាក់ មកពី៤ខណ្ឌ មាន ខណ្ឌជ្រោយចង្វា ខណ្ឌ៧មករា ខណ្ឌដូនពេញ និងខណ្ឌបឹងកេងកង បានបញ្ចប់សិក្ខាសាលាការសិក្ខាស្រាវជ្រាវថ្នាក់អប់រំកាយ ដែលរៀបចំអង្គការក្រៅរដ្ឋាភិបាលបេះដូងមានរយៈពេល៣ថ្ងៃ នៅវិទ្យាល័យព្រះស៊ីសុវត្ថ ដោយជ័យ ។

  • ឯកឧត្តម វ៉ាត់ ចំរើន៖ « មហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ជាឪកាសបង្ហាញកម្ពុជា ទៅកាន់សមាជិកអូឡាំពិក ដែលមកពីគ្រប់ទ្វីបទាំងអស់ »

    ឯកឧត្តម វ៉ាត់ ចំរើន៖ « មហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ជាឪកាសបង្ហាញកម្ពុជា ទៅកាន់សមាជិកអូឡាំពិក ដែលមកពីគ្រប់ទ្វីបទាំងអស់ »

    ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC មានប្រសាសន៍ថា ការទទួលធ្វើម្ចាស់ផ្ទះ មហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) លើកទី៤១ ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារ សុខាភ្នំពេញ គឺជាឪកាសបង្ហាញកម្ពុជា ជូនសមាជិកអូឡាំពិក ដែលមកពីគ្រប់ទ្វីបទាំងអស់ បានឃើញពី សន្តិភាព និងការអភិវឌ្ឍ របស់ព្រះរាជាណាចក្រកម្ពុជា»។ នេះជាការលើកឡើងរបស់ឯកឧត្តម ក្រោយបញ្ចប់កិច្ចប្រជុំត្រៀមមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី កាលពីល្ងាចម្សិលមិញក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ CAMSOC ។ ឯកឧត្តម វ៉ាត់ ចំរើន បានបន្តថា «ឯកឧត្តមបណ្ឌិត ថោង ខុន បានជំរុញឲ្យគណៈកម្មការជំនាញទាំងអស់ឲ្យបានហ្មត់ចត់បំផុត ក្នុងការទទួលបដិសណ្ឋារកិច្ចជូនភ្ញៀវអន្តរជាតិ ឲ្យបានល្អបំផុត ដើម្បីឲ្យសក្តិសមនឹងកិត្តិយស សេចក្តីថ្លៃថ្នូររបស់ជាតិយើង។ ត្រៀមទទួលឥស្សរជនជាន់ខ្ពស់ អញ្ជើញចូលរួមពី ៤៥ប្រទេស ក្នុងអាស៊ី និងប្រតិភូចលនាអូឡាំពិកអន្តរជាតិ មកពីគ្រប់ទ្វីបផ្សេងៗទៀតក្នុងរង្វង់ ៤០០នាក់ ជាពិសេសអោយបានមើលឃើញពីការអភិវឌ្ឍរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេស…

  • លោក ស្រ៊ុន លាង ៖ កីឡាជាតិ លើកទី៣ គឺផ្នែកមួយនៃផែនការយុទ្ធសាស្រ្ត របស់សហព័ន្ធកីឡាទូក ដុសខាតសមត្ថភាពអត្តពលិក និងមន្រ្តីបច្ចេកទេស ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣

    លោក ស្រ៊ុន លាង ៖ កីឡាជាតិ លើកទី៣ គឺផ្នែកមួយនៃផែនការយុទ្ធសាស្រ្ត របស់សហព័ន្ធកីឡាទូក ដុសខាតសមត្ថភាពអត្តពលិក និងមន្រ្តីបច្ចេកទេស ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣

    ភ្នំពេញ៖ លោក ស្រ៊ុន លាង អគ្គលេខាធិការរងសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានអោយដឹងថា ព្រឹត្តការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២នេះ គឺផ្នែកមួយនៃផែនការយុទ្ធសាស្រ្ត របស់សហព័ន្ធកីឡាទូក ដុសខាតសមត្ថភាពអត្តពលិក និងមន្រ្តីបច្ចេកទេស ដើម្បីត្រៀមព្រឹត្តការណ៍កីឡាអាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ការបញ្ជាក់អោយដឹងនេះធ្វើឡើងក្រោយបញ្ចប់ ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ-កាយ៉ាក់ និងរ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ“ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៩ ឆ្នាំ២០២២” នៅខេត្តកំពត កាលពីពេលថ្មីៗកន្លងទៅ ។ លោក ស្រ៊ុន លាង បញ្ជាក់ថា កីឡាជាតិ លើទី៣ គឺជាផែនការយុទ្ធសាស្រ្តរបស់សហព័ន្ធកីឡាទូក ពីព្រោះមានកាប្រកួតច្រើន មានក្រុមកីឡាទូកច្រើនមកពីបណ្តារាជធានី ខេត្ត-ក្រុង និងក្រសួងស្ថាប័នចូលរួម ការបង្កើនសិទ្ធផលជូនអត្តពលិកក៏កាន់តែល្អប្រសើរ ជាពិសេសសម្រាប់កីឡាករថ្មី ដែលមិនធ្លាប់បានចូលរួមប្រកួតជាលក្ខណអន្តរជាតិ នឹងទទួលបានបទពិសោធន៍ បច្ចេកទេសថ្មី អាចពង្រឹងស្មារតី និងបន្សំខ្លួនពីការប្រកួតនេះ ។ លោក បន្តថា មន្រ្តីបច្ចេកទេសសហព័ន្ធ ក៏ដូចគ្នាគឺអាចពង្រឹងសមត្ថភាព ពីការកាត់សេចក្តីការប្រកួតផ្ទាល់…

  • វ៉ាន វ៉ុន៖ ពិការរភាព មិនមែនជាឧបសគ្គនោះទេ ត្រូវមានឆន្ទៈ ដើម្បីស្វែងរកក្តីស្រម៉ៃ

    វ៉ាន វ៉ុន៖ ពិការរភាព មិនមែនជាឧបសគ្គនោះទេ ត្រូវមានឆន្ទៈ ដើម្បីស្វែងរកក្តីស្រម៉ៃ

    ភ្នំពេញ៖ កីឡាករជនពិការប្រណាំងរទេះ វ៉ាន វ៉ុន ទទួលបានជោគជ័យថ្ងៃនេះ គឺកើតចេញពីឆន្ទៈ និងការខិតខំប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ ដោយមិនគិតថា ខ្លួនមានពិការរភាព មិនអាចធ្វើអ្វីបាននោះទេ ប៉ុន្តែត្រូវស្វែងរកក្តីស្រមៃរបស់ខ្លួន។ កីឡាករជនពិការមានដើមកំណើតនៅស្រុកស្អាង ខេត្តកណ្តាល បានប្រាប់ទូរទស្សន៍អប្សរាថា ៖«កើតមកមានពិការរភាព មិនសប្បាយចិត្តទេ ដើរមិនរួច អត់មានរទេះជិះ ចង់ទៅណាមកណា គឺពិបាក ហើយចង់ជួយការងារពុកម៉ែ គឺត្រូវវារលើដី៤ទៅ៥គីឡូម៉ែត្រក៏មាន ដោយសារពេលពួកគាត់ដឹកគោ មិនបានអៀវខ្ញុំ»។ ក្រោយមកដើម្បីជួយសម្រាលបន្ទុកជីវភាពក្រុមគ្រួសារ វ៉ាន វ៉ុន បានសម្រេចមករៀននៅអង្គការមួយ ក្នុងមជ្ឈមណ្ឌលកៀនឃ្លាំង គឺរៀនជំនាញជួសជុលវិទ្យុ ម៉ាញ៉េ និងទូរទស្សន៍ រយៈពេល៦ទៅ៧ខែ។ ប្រធានអង្គការជនជាតិអូស្រ្តាលី បានបង្កើតការប្រកួតកីឡាជនពិការ មានកីឡាបាល់ទះ និងប្រណាំងរទេះ ក្នុងឆ្នាំ២០០៦ លោកក៏ទទួលបានឱកាសរៀនជំនាញផង និងហ្វឹកហាត់កីឡាផង។ ទោះបីជាយ៉ាងណា កត្តាជីវភាព លោកបានបោះបង់ចោលការសិក្សា និងបានត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីបើកហាងជួសជុលវិទ្យុ ម៉ាញ៉េ និងទូរទស្សន៍ ប៉ុន្តែមិនទទួលបានជោគជ័យយតាមបំណងឡើយ។ ក្រោយមកលោកសុំម្តាយត្រឡប់មកលេងកីឡាវិញ និងបានចូលរួមប្រកួតជាញឹកញាប់តាមបណ្តាខេត្ត-ក្រុង ដូចជាខេត្តកំពង់ស្ពឺ បាត់ដំបង និងរាជធានីភ្នំពេញ ហើយតែងតែទទួលបានចំណាត់ថ្នាក់លេខ១ រហូតត្រូវជនជាតិអូស្រ្តាលី…

  • សិក្ខាកាម៥៧រូប ទទួលបានការបណ្តុះបណ្តាល ច្បាប់កីឡាវាយកូនគោលកម្រិត ២ ពីគ្រូបង្គោលនៃស្ថាប័នអង្គការអន្តរជាតិ

    សិក្ខាកាម៥៧រូប ទទួលបានការបណ្តុះបណ្តាល ច្បាប់កីឡាវាយកូនគោលកម្រិត ២ ពីគ្រូបង្គោលនៃស្ថាប័នអង្គការអន្តរជាតិ

    សមាជិក សមាជិកាជាមន្រ្តីសហព័ន្ធ តំណាងក្លឹបកូនគោល និងកីឡាករកីឡាការិនី កីឡាវាយកូនគោលនៅកម្ពុជាចំនួន៥៧រូប ត្រូវបានសហព័ន្ធកីឡាវាយកូនគោលកម្ពុជា កោះអញ្ជើញ មកចូលរួមវគ្គបណ្តុះបណ្តាលច្បាប់កីឡាវាយកូនគោលកម្រិត ២ (R&A Level 2 – Rules Seminar 2022) នៅ ទីលានវាយកូនគោលហ្គាឌិនស៊ីធី ចាប់ពីថ្ងៃទី១៣-១៥ ខែកញ្ញា ឆ្នាំ២០២២ ដែលវគ្គបណ្តុះបណ្តាលនេះបានធ្វើពិធីបើក ក្រោមវត្តមាន ឯកឧត្តម ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនគោលកម្ពុជា។ ឯកឧត្តម ជា បូរ៉ា បានលើកឡើងថា វគ្គបណ្តុះបណ្តាលច្បាប់កីឡាវាយកូនគោលកម្រិត ២ (R&A Level 2 – Rules Seminar 2022) ដែលរៀបចំឡើង ដោយសហព័ន្ធកីឡាវាយកូនគោលកម្ពុជា គឺជាវគ្គបណ្តុះបណ្តាលលើកទី១ រៀបចំឡើងក្នុងគោលបំណង ដើម្បីបណ្តុះបណ្តាលច្បាប់កីឡាវាយកូនគោល ដល់គណៈកម្មការ អាជ្ញាកណ្តាល សមាជិក សមាជិកាសហព័ន្ធកីឡាវាយកូនគោលកម្ពុជា កីឡាករ កីឡាការិនី ដោយមិនបានអញ្ជើញភាគីពាក់ព័ន្ធទាំងអស់ចូលរួមនោះទេ។ ពោលអញ្ជើញតែតំណាងទីលានកីឡាវាយកូនគោលនីមួយៗមកបណ្តុះបណ្តាលប៉ុណ្ណោះ ដើម្បីឲ្យពួកគេទទួលបានចំណេះដឹង…