-
សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានចេញសេចក្តីជូនដំណឹង ពីការចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹកដណ្ដើមជើងឯកពិភពលោក ជុំទី២ នៅសហរដ្ឋអាមេរិក

ភ្នំពេញ៖ សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានជូនដំណឹង ដល់សាធារណជនឱ្យបានជ្រាបថា សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានធ្វើការស្នើសុំគោលការណ៍អនុញ្ញាតពីគណៈកម្មាធិការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបញ្ជូនកីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជា ចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹកកម្រិតពិភពលោក Jet Ski World Series, 2022 ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៥ ដល់ទី៩ ខែតុលា ឆ្នាំ២០២២ នៅ Lake Havasu city, Arizona សហរដ្ឋអាមេរិក ។ ចំពោះការធ្វើដំណើរទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាខាងលើ ក្រុមកីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជា ទទួលបានការឧបត្ថម្ភពីសំណាក់ ក្រុមហ៊ុន Knauf ដែលជាក្រុមហ៊ុនមួយបានសហការឧបត្ថម្ភយ៉ាងច្រើន ដល់ក្រុមកីឡាករម៉ូតូទឹកកម្ពុជាជាច្រើនឆ្នាំកន្លងមក ចាប់តាំងពីមុនព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីរហូតដល់បច្ចុប្បន្ន។ នៅក្នុងនោះ ក្រុមកីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជា ដឹកនាំដោយ លោក Karl Heinrich Knauf ជាអនុប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា និងជាប្រធានក្លឹប Flamingo Jet Ski Team ប្រទេសថៃ និង វីរៈកីឡាករ សាលី…
-
អបអរសាទរ ! កីឡាករ កៃ វ៉ាន់សីដែន ជម្រើសរើសជាតិម៉ូតូទឹកកម្ពុជា ឈ្នះមាសមួយគ្រឿង នៅអាមេរិក

-
សាលី អ៊ូម៉ើត៖ ការប្រជែងពាននៅអាមេរិក គឺដើម្បីបន្សាំខ្លួនជាមួយអត្តពលិកខ្លាំងៗលំដាប់ពិភពលោក ត្រៀមស៊ីហ្គេម នៅកម្ពុជា

ភ្នំពេញ៖ វីរកីឡាករ សាលី អូម៉ើត និងកីឡាករ ៤រូបទៀត កំពុងហ្វឹកហាត់ត្រៀមចូលរួមការប្រកួតកីឡាម៉ូតូទឹក ជ្រើសរើសជើឯងពិភពលោក Jet Ski World Series Season 2022 ជុំទី២ នៅ Lake Havasu City, រដ្ឋ Arizona សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៥-៩ ខែតុលា ឆ្នាំ២០២២។ កីឡាករ សាលី អូម៉ើត បានបញ្ជាក់ថា ការប្រកួតកីឡាម៉ូតូទឹក នៅសហរដ្ឋអាមេរិកនេះ ក្រុមជម្រើសជាតិម៉ូតូទឹកកម្ពុជា ៥រូប រួមមាន កីឡាករ សាលី អូម៉ើត, សាលី ហ្វីលីន, មីន ម៉ូស្តាន់, មីន អូស្មាន់ និងកីឡាករ កៃ វ៉ាន់ស៊ីដែន កំពុងធ្វើការហ្វឹកហាត់យ៉ាងខ្លាំង ត្រៀមប្រកួតប្រជែងជាមួយអត្តពលិកខ្លាំងៗ ធ្លាប់ឈ្នះពានកម្រិតទ្វីបអាស៊ី អឺរ៉ុប និងពិភពលោក មកពីបណ្តាទ្វីបនានាជុំវិញពិភពលោក ហើយការប្រកួតនេះ ជាការបន្សាំខ្លួនរបស់អត្តពលិកជម្រើសរើសជាតិម៉ូតូទឹក ពង្រឹងសមត្ថភាព…
-
សម្តេចតេជោ ហ៊ុន សែន៖ «បើតំបន់អាស៊ីរបស់យើងមានភាពទន់ខ្សោយខាងកីឡាក៏ដោយចុះ ក៏ប៉ុន្តែយើងមិនត្រូវមានភាពទន់ខ្សោយក្នុងផ្នែកសីលធម៌ទេ»

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា «បើតំបន់អាស៊ីរបស់យើងមានភាពទន់ខ្សោយខាងកីឡាក៏ដោយចុះ ក៏ប៉ុន្តែយើងមិនត្រូវមានភាពទន់ខ្សោយក្នុងផ្នែកសីលធម៌ទេ»។ មានប្រសាសន៍ដូច្នេះគឺនៅក្នុងឱកាសជាអធិបតីនៃពិធីបើក មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី «OCA» លើកទី៤១ ដែលធ្វើឡើងនៅរាជធានីភ្នំពេញ សណ្ឋាគារសុខារ៉េស៊ីដង។ ក្នុងអំឡុងពេលសម្តេចតេជោថ្លែងសន្ទុរកថាគន្លឹះសំខាន់ចំនួន ៤ចំណុច សម្តេចបានរំឮកពី ការបានទទួលជួបជា មួយ ឯកឧត្តម Raja Randhir Singh ប្រធាន ស្តីទី ក្រុម ប្រឹក្សា អូឡាំពិក អាស៊ី (OCA) ដោយបានលើកឡើងអំពីចំណុចខ្សោយរបស់កីឡាអាស៊ី រួមទាំងក្រមសីលធម៌ក្នុងវិស័យកីឡា។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ៖«នៅក្នុងពេលជំនួបដែលខ្ញុំបានទទួលឯកឧត្តមប្រធានក្រុមប្រឹក្សាអម្បិញមិញ ខ្ញុំបានលើកឡើងទៅលើចំណុច២។ ទី១ អាស៊ីរបស់យើងគួរតែពិនិត្យថា តើហេតុអ្វីទៅបានជាកីឡារបស់ទ្វីបរបស់យើងនៅទន់ខ្សោយ។ ជាពិសេសបើពិនិត្យអំពីបាល់ទាត់ យើងពិនិត្យឃើញថាក្នុងតំបន់របស់យើងគ្រាន់តែចិន និងឥណ្ឌា គឺមានប្រជាជនជិត ៣ពាន់លាននាក់ បូកជាមួយអាស៊ានប្រមាណជិត ៦០០លាននាក់ទៀត និងបូកនឹងក្នុងបណ្ដាប្រទេសនានាគឺប្រជាជនច្រើនណាស់ ប៉ុន្តែបើនិយាយពីបាល់ទាត់សូម្បីតែវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ យើងក៏ពិបាកចូលរួម ហើយក៏មានតែប្រទេសមួយចំនួនតូចប៉ុណ្ណោះដែលអាចចូលក្នុងវគ្គជម្រុះ (World Cup) ប្រចាំជារៀងរាល់ពេល។…
-
ឯកឧត្តម វ៉ាត់ ចំរើន ពន្យល់ពាក្យ កីឡាមួយ គុនខ្មែរ និង មួយថៃ

-
CAMSOC គាំទ្រពេញទំហឹង ចំពោះការបើកយុទ្ធនាការ Beyond the Games របស់ ស.ស.យ.ក

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបង្ហាញការគាំទ្រពេញទំហឹង ចំពោះការបើកយុទ្ធនាការ Beyond the Games របស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដើម្បីបំផុសចលនាមហាជន ឲ្យបានយល់ដឹងបន្ថែមទៀត ពីមហាព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះជាលើកដំបូង។ ការគូសបញ្ជាក់នេះ បន្ទាប់ពីសហភាពសហព័ន្ធយុវជនកម្ពុជា បានប្រកាសបើកយុទ្ធនាការខាងលើ នៅល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នេះ នៅអាគារ The Kampus ដោយមានឯកឧត្តមរដ្ឋមន្ដ្រី រដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន មន្ដ្រីរាជការ ព្រឹទ្ធាចារ្យ សិល្បករ សិល្បការិនី ភ្ញៀវកិត្តិយស ពិសេសវត្តមានរបស់កីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា សរុបប្រមាណ ៣០០នាក់ចូលរួម។ ឯកឧត្តមអគ្គលេខាធិការ មានប្រសាសន៍ថា «ក្នុងនាមគណៈកម្មាធិការជាតិ CAMSOC យើងសូមចូលរួមអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរៀបចំបើកយុទ្ធនាការក្រៅពីកីឡា បានន័យថា លើសពីអ្វីដែលជាកីឡា ដែលជាកម្មវិធីមួយដ៏ពិសេស ដើម្បីគាំទ្រដល់ការបំផុសចលនាមហាជនទូទៅ ឲ្យជ្រូតជ្រាបបន្ថែម នូវការរៀបចំមហាព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម…
-
កម្ពុជា-អ៊ីរ៉ង់ ចុះMOU ពង្រឹងលើវិស័យទេសចរណ៍ និងកីឡា ត្រៀមស៊ីហ្គេម ២០២៣

ភ្នំពេញ៖ ការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) នឹងអាចធ្វើឡើងរវាងកម្ពុជា និងប្រទេសអ៊ីរ៉ង់ លើវិស័យទេសចរណ៍ និងកីឡា នាពេលខាងមុខឆាប់ៗនេះ ស្របពេលដែលកម្ពុជាកំពុងតម្រង់ទិសយ៉ាងមោះមុតឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។ នេះជាការគូសបញ្ជាក់ពីឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅក្រោយបញ្ចប់ជំនួបរវាងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលបានអនុញ្ញាតឲ្យប្រធានគណៈកម្មាធិការជាតិអូឡាំពិកអ៊ីរ៉ង់ លោក Mahmoud Khosravi Vafa ចូលជួបសម្តែងការគួរសម នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគារ សុខាភ្នំពេញ។ ឯកឧត្តម វ៉ាត់ ចំរើន គូសបញ្ជាក់ថា ក្នុងឱកាសចូលរួមមហាសន្និបាតក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ លើកទី៤១ ពីថ្ងៃទី០១-០៥ ខែតុលា ឆ្នាំ២០២២ នៅភ្នំពេញ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកអ៊ីរ៉ង់…
-
ឯកឧត្តម សរ សិទ្ធិ ជួបសំណេះសំណាលជាមួយត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣

ភ្នំពេញ៖ ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ ប្រតិភូ និងគ្រូបង្វឹក នៃសមាគមកីឡា ចំណុះឲ្យអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលនឹងត្រៀមចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ The 3rd National Games 2022 នាចុងឆ្នាំ២០២២ខាងមុខនេះ។ ឯកឧត្តម អនុរដ្ឋលេខាធិការ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដល់ថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក មន្ត្រី និងកីឡាករ កីឡាការិនីតាមប្រភេទកីឡានីមួយៗ ដែលបាន និងកំពុងត្រៀមខ្លួន ចូលរួមប្រកួតប្រជែងយកមេដាយ ពីព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ខាងមុខ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានជំរុញដល់កីឡាករ កីឡាការិនីរបស់ក្រសួងមហាផ្ទៃទាំងអស់ ត្រូវខិតខំប្រឹងប្រែងបង្កើនការហ្វឹកហាត់…
-
លោក សំ សុខយី ៖ ៦វិញ្ញាសា នៅព្រឹត្តការណ៍កីឡាជាតិ លើកទី៣ ក៏ជាផែនការយុទ្ធសាស្រ្តមួយ ក្នុងចំណោមផែនការធំៗ ត្រៀមស៊ីហ្គេម នៅកម្ពុជា

ភ្នំពេញ៖ព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២នេះ សហព័ន្ធកីឡាលើកទម្ងន់បានត្រៀម៦ វិញ្ញាសា ផ្នែកបុរស៣វិញ្ញាសា ផ្នែកនារី៣វិញ្ញាសា និងមានកីឡាករ កីឡាការិនីសរុប៣២នាក់ មកពី៧ រាជធានី-ខេត្តក្រុង និងក្រសួងមួយ រួមទាំងមន្រ្តីបច្ចេកទេស២០នាក់ ។ លោក សំ សុខយី អគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានមានប្រសាសន៍ថា កីឡាជាតិលើកទី៣នេះ គឺជាចំណុច នៃការវាស់ស្ទង់សមត្ថភាពដល់អត្ពពលិកនៅតាមបណ្ដារាជធានីខេត្តក្រុង និងក្រសួងស្ថាប័នដែលចូលរួម ជាពិសេសផ្សព្វផ្សាយកីឡាលើកទម្ងន់ទៅកាន់មហាជន យុវជន និងបណ្តារាជាធានីខេត្តអោយកាន់តែសកម្មភាពផុសផុលហ្វឹកហាត់ប្រភេទកីឡាមួយនេះ ពីព្រោះទូទាំងប្រទេសកម្ពុជាមានក្លឹបហាត់ប្រាណច្រើន។ លោកអគ្គលេខាធិការ បន្តថា កីឡាជាតិនេះ ក៏ជាផែនការយុទ្ធសាស្រ្តមួយ ក្នុងចំណោមផែនការធំៗ របស់សហព័ន្ធ ត្រៀមស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣២ នៅកម្ពុជដែរ គឺស្វែងរកកីឡាករ កីឡាការិនីដែលមានសមត្ថភាពយកមកហ្វឹកហាត់គ្រូជំនាញរបស់សហព័ន្ធ និងក្រុមជម្រើសរើសជាតិ។ លោក ថា ការធ្វើបែបនេះដោយសារសហព័ន្ធពិនិត្យឃើញ ក្លឹបហាត់ប្រាណច្រើនច្បាស់ណាស់កីឡាករឆ្នើមច្បាស់ជាមាន គ្រាន់តែយើងមិនទាន់បាន ហើយនៅពេលរកបានគឺយើងបញ្ជូនគ្រូជំនាញទៅបង្វឹកបន្ថែមអោយត្រូវស្តង់ដាបច្ចេកទេសអន្តរជាតិ ដើម្បីធ្វើការប្រៀបធៀបគ្នា ឬក៏ប្រកួតប្រជែងជាមួយកីឡាករ កីឡាការិនីជម្រើសរើសជាតិ ដែលហ្វឹកហាត់នៅប្រទេសចិន ស្វែងរកអ្នកមានសិទ្ធផលល្អជាង និងក្លាយទៅជាបេក្ខភាពក្រុមជម្រើសជាតិតែម្ដង។ ដោយសារថាព្រឹត្តិការណ៍កីឡាស៊ីហ្គេមយើងត្រូវការ កីឡាករដ៏ល្អ មានវ័យក្មេង…
-
សហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម ៖ រំពឹងថា អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា នឹងទទួលបានជោគជ័យ

Camsoc-បាងកក៖ សហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម (APSF) រំពឹងថា ព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងបង្ហាញទស្សនីយភាពដ៏គួរឱ្យរំភើប និងអារម្មណ៍ នាពហុកីឡាថ្នាក់តំបន់ជាលើកដំបូង ដែលមិនធ្លាប់មាន នៅកម្ពុជា បន្ទាប់ពីបញ្ចប់ដោយជោគជ័យ នៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ កាលពីខែកក្កដាថ្មីៗនេះ។ នេះបើយោងតាមកិច្ចប្រជុំរបស់សហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម កាលពីថ្ងៃទី២៦ ខែកញ្ញា កន្លងទៅ។ បន្ទាប់ពីជំងឺកូវីត-១៩ រាតត្បាតជាសកលរយៈពេល២ឆ្នាំ ប្រទេសកម្ពុជាបានយកវិបត្តិអោយក្លាយជាឪកាស ដោយកំពុងកសាងហេដ្ឋារចនាសម័ន្ធ និងបណ្តុះបណ្តាលផ្នែកធនធានមនុស្សយ៉ងយកចិត្តទុកដាក់ ដើម្បីធានាថា ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ក្រោមប្រធានបទ “កីឡា រស់ក្នុងសន្តិភាព” អោយទទួលបានជោគជ័យ និងនាំមោទកភាពជូនជាតិ។ លោក Osoth Bhavilai ប្រធាន APSF បានបង្ហាញការជឿជាក់ថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ និងត្រៀមខ្លួនបានយ៉ាងល្អប្រសើរ ក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តការណ៍ជាប្រវត្តិសាស្រ្តដំបូងរបស់ខ្លួន ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣-៩ ខែមិថុនា ឆ្នាំ២០២៣ ។ សមិទ្ធផលថ្មីៗនៅទីក្រុង “Solo បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះការប្រកួត បើទោះបីជាមានពេលវេលាតឹងតែងក៏ដោយ.. វាបានដំណើរការល្អលើសពីការរំពឹងទុក និងបានកំណត់ស្តង់ដារថ្មី នៅក្នុងតំបន់។…