-
អារ៉ាប៊ី សាអូឌីត សម្រេចទិញ គោ ពពែ ចៀម របស់ថៃ

កាសែតថៃ Bangkok Post បានចេញផ្សាយថា ប្រទេស អារ៉ាប៊ី សាអូឌីត បានសម្រេចនាំចូលសត្វគោ ចៀម និងពពែ រស់ ពីប្រទេសថៃ។ នេះបើយោងតាមរដ្ឋមន្ត្រីពាណិជ្ជកម្មថៃ។ កាសែតនេះបានរាយការណ៍ថា លោករដ្ឋមន្ត្រី Phumtham Wechayachai បាននិយាយថា សត្វរស់ទាំងនោះ នឹងត្រូវនាំចេញពីប្រទេសថៃ ទៅរក្សាទុក និងសម្លាប់ យកសាច់ នៅអារ៉ាប៊ី សាអូឌីត។ លោកបន្ថែមថា ភាគីទាំងពីរនឹងចុះកិច្ចព្រមព្រៀងជាផ្លូវការនាពេលខាងមុខ។ ថ្មីៗនេះ ភាគី អារ៉ាប់ប៊ី សាអ៊ូឌីត ក៏បានអនុញ្ញាតឲ្យនាំចូលមាន់ ពីប្រទេសថៃផងដែរ។ នេះបើតាមលោករដ្ឋមន្ត្រីពាណិជ្ជកម្មថៃ ដដែល។ កាលពីឆ្នាំមុន តម្លៃពាណិជ្ជកម្មរវាងប្រទេសថៃ និងអារ៉ាប៊ី សាអូឌីត មានចំនួន ៨,៧៩ពាន់លានដុល្លារអាមេរិក។ ប៉ុន្តែ ក្នុងរយៈពេល ៤ខែដំបូង នៃឆ្នាំ២០២៤ តម្លៃពាណិជ្ជកម្មធ្លាក់ចុះ ១៧% ធៀបនឹងដូចគ្នា កាលពីឆ្នាំមុន នេះបើតាមកាសែត Bangkok Post៕ ប្រែសម្រួល៖ សារ៉ាត
-
វៀតណាមចង់ជួល CEO បរទេស ឲ្យគ្រប់គ្រងសហគ្រាសរដ្ឋ

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានស្នើឱ្យសហគ្រាសរដ្ឋ ពិចារណា ជួលនាយកប្រតិបត្តិ ឬ CEO ជាជនបរទេស ដែលមិនមែនជាសមាជិកបក្សកុម្មុយនិស្ត ដោយលើកហេតុផលថា ដើម្បីចូលរួមអភិវឌ្ឍន៍ធនធានមនុស្ស។ នេះបើតាមកាសែត VNexpress កាលពីថ្ងៃអាទិត្យ។ អំឡុងកិច្ចប្រជុំជាមួយ CEO មកពីសហគ្រាសរដ្ឋធំៗ ជាង១៥០នាក់ លោក Chinh ក៏បានជំរុញឱ្យសហគ្រាសរដ្ឋ កែសម្រួលប្រាក់បៀវត្សរ៍ និងគោលនយោបាយប្រាក់បៀវត្សរ៍ ដើម្បីទាក់ទាញធនធានមនុស្ស ដែលមានគុណភាពខ្ពស់ ខណៈដែលអាជីវកម្មភាគច្រើន បង្ហាញថា ថ្នាក់គ្រប់គ្រងក្នុងស្រុក នៅមានកម្រិត លើសមត្ថភាព និងប្រសិទ្ធភាព ជាហេតុនាំឲ្យអាជីវកម្មធ្លាក់ចុះ។ សហគ្រាសរដ្ឋវៀតណាម បានរួមចំណែកយ៉ាងធំធេងក្នុងថវិកាជាតិ។ កាលពីឆ្នាំមុន ប្រាក់ចំណូលសរុបរបស់អាជីវកម្មរដ្ឋ ត្រូវបានប៉ាន់ប្រមាណថា មានចំនួន ជាង៦៧ពាន់លានដុល្លារអាមេរិក ហើយប្រាក់ចំណេញមុនបង់ពន្ធ មានប្រហែល ជិត ៥ពាន់លានដុល្លារអាមេរិក។ នេះបើតាមកាសែត VNexpress ដដែល៕ ប្រែសម្រួល៖ សារ៉ាត
-
ប្រទេសចំនួន ៩ ចាយ ៩០ពាន់លានដុល្លារ លើអាវុធប្រល័យលោក ត្រឹម ១ឆ្នាំ

ការសិក្សាថ្មីរបស់ យុទ្ធនាការ «អន្តរជាតិដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ» ហៅកាត់ អាឃិន (ICAN) បានបង្ហាញនៅថ្ងៃចន្ទនេះថា ប្រទេសចំនួន៩ បានចំណាយ ៩១ពាន់លានដុល្លារអាមេរិក លើការបង្កើនស្តុក អាវុធនុយក្លេអ៊ែរ ស្របពេលដែលភាពតានតឹងលើពិភពលោក បានកើនឡើងខ្លាំង។ របាយការណ៍នេះបញ្ជាក់បន្ថែមថា បើធៀបនឹងឆ្នាំ២០២២ ការចំណាយសរុប បានកើនឡើង ជិត ១១ពាន់លានដុល្លារអាមេរិក។ សម្រាប់ឆ្នាំ២០២៣ ប្រទេសដែលចំណាយច្រើនជាងគេ គឺសហរដ្ឋអាមេរិក ដែលមានជាង ៥១ពាន់លានដុល្លារអាមេរិក។ បន្ទាប់មក គឺប្រទេសចិន ជិត ១២ពាន់លានដុល្លារ។ រីឯ អង់គ្លេស លេខបី បានចំណាយជាង៨ពាន់លានដុល្លារ។ ក្រៅពីនេះ ក៏មានបារាំង ឥណ្ឌា អ៊ីស្រាអែល ប៉ាគីស្ថាន និងកូរ៉េខាងជើង ជាដើម សុទ្ធតែបានបង្កើនការចំណាយ ប្រមាណ៣០ភាគរយ។ របាយការណ៍ដដែលបានបង្ហាញដែរថា ចាប់តាំងពីឆ្នាំ២០១៨មក ប្រទេសដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរ បានចំណាយប្រាក់សរុបប្រមាណ ៣៨៧ពាន់លានដុល្លារ លើអាវុធប្រល័យលោក។ ប្រធាន ICAN លោកស្រី Melissa Parke បានប្រាប់ថា ប្រទេសទាំងនេះកំពុងប្រជែងគ្នាលើសព្វាវុធ។…
-
ប្រធានាធិបតីរុស្ស៊ីផ្តើមទស្សនកិច្ច នៅកូរ៉េខាងជើង ក្នុងថ្ងៃនេះ

បរទេស៖ វិមានក្រឹមឡាំង និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានឲ្យដឹង កាលពីថ្ងៃចន្ទ ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងធ្វើទស្សនកិច្ច នៅកូរ៉េខាងជើង នៅថ្ងៃទី១៨-១៩ ខែមិថុនា សម្រាប់ «ដំណើរទស្សនកិច្ចផ្លូវរដ្ឋនិងមិត្តភាព»។ ទស្សនកិច្ចនេះនឹងក្លាយជាដំណើរទស្សនកិច្ចលើកទីមួយ របស់លោក ពូទីន ទៅកាន់ប្រទេសកូរ៉េខាងជើង ចាប់តាំងពីខែកក្កដា ឆ្នាំ២០០០។ ដោយកាលណោះ លោក ពូទីន បានជួបជាមួយលោក គីម ជុងអ៊ីល ដែលជាឪពុករបស់ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បច្ចុប្បន្ន។ ប៉ុន្តែ លោក គីម ជុងអ៊ុន ទើបបានទៅបំពេញទស្សនកិច្ចនៅរុស្ស៊ី កាលពីចុងឆ្នាំ២០២៣។ ដំណើរទស្សនកិច្ចនេះបានបង្ហាញពីកិច្ចសហប្រតិបត្តិការយោធា កាន់តែស៊ីជម្រៅ រវាងកូរ៉េខាងជើង និងរុស្ស៊ី ជាពិសេស ចំពេលមានការសង្ស័យថា កូរ៉េខាងជើងបាននិងកំពុងផ្តល់អាវុធដល់រុស្ស៊ី សម្រាប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីជាថ្នូរនឹងជំនួយស្បៀងអាហារ និងបច្ចេកវិទ្យាអាវុធទំនើប ដែលមានសក្តានុពល។ វិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា បន្ទាប់ពីបញ្ចប់ទស្សនកិច្ច នៅកូរ៉េខាងជើង លោក…
-
ជនភៀសខ្លួនមកពី១៧៧ប្រទេស ឆ្លងកាត់ម៉ិកស៊ិកឆ្ពោះទៅជ្រកកោនអាមេរិក

ម៉ិចស៊ីកូ៖ រដ្ឋាភិបាលម៉ិកស៊ិកបានឱ្យដឹងថ្មីៗនេះថា គិតមកទល់ពេលនេះ មនុស្សប្រហែល ១.៣៩លាននាក់មកពី ១៧៧ប្រទេស បានធ្វើដំណើរឆ្លងកាត់ប្រទេសម៉ិកស៊ិក ដើម្បីព្យាយាមទៅកាន់សហរដ្ឋអាមេរិកដោយគ្មានឯកសារចូល។ វិទ្យាស្ថានជាតិទេសន្តរប្រវេសន៍បាននិយាយថា ជនចំណាកស្រុកដែលឆ្លងកាត់ម៉ិកស៊ិកឆ្ពោះទៅអាមេរិក ភាគច្រើនជាបុរស និងស្ត្រីដែលធ្វើដំណើរតែម្នាក់ឯង ហើយជិត ៣,០០០នាក់ជាអនីតិជន គិតចាប់ពីខែមករា រហូតដល់ចុងខែឧសភា។ តួលេខជនអន្តោប្រវេសន៍មកពី ១៧៧ប្រទេសនេះ ស្ទើរតែតំណាងឱ្យពិភពលោកទាំងមូល ពីព្រោះអង្គការសហប្រជាជាតិមាន ១៩៣ប្រទេសជាសមាជិក។ ចំនួនជនចំណាកស្រុកច្រើនជាងគេ គឺជិត ៣៨០,០០០នាក់មកពីប្រទេសវេណេស៊ុយអេឡា ដែលបានស៊ូទ្រាំនឹងការលំបាកផ្នែកសេដ្ឋកិច្ចអស់រយៈពេលជាច្រើនឆ្នាំ បន្ទាប់មកគឺប្រទេសក្វាទេម៉ាឡា, ហុងឌូរ៉ាស់, អេក្វាទ័រ និងហៃទី ដែលសុទ្ធតែរងគ្រោះដោយអំពើហឹង្សារបស់ក្រុមក្មេងទំនើង និងការជួញដូរគ្រឿងញៀនជាដើម។ វិទ្យាស្ថានជាតិទេសន្តរប្រវេសន៍បន្ថែមថា អ្នកផ្សេងទៀតដែលព្យាយាមធ្វើដំណើរដ៏គ្រោះថ្នាក់ឆ្លងកាត់ម៉ិកស៊ិក ដើម្បីស្វែងរកជីវិតប្រសើរជាងមុននៅក្នុងសហរដ្ឋអាមេរិក គឺមកពីប្រទេសឆ្ងាយដូចជាចិន ឥណ្ឌា ម៉ូរីតានី និងអង់ហ្គោឡា។ ក្នុងឆ្នាំ ២០២៣ មានតែមនុស្សជាង ២.៤លាននាក់ប៉ុណ្ណោះ បានឆ្លងកាត់ព្រំដែនអាមេរិក-ម៉ិកស៊ិក ដោយគ្មានឯកសារចាំបាច់ នេះបើយោងតាមតួលេខរបស់សហរដ្ឋអាមេរិក។ លំហូរនេះបានឡើងដល់កំណត់ត្រាមនុស្ស ១០.០០០នាក់ក្នុងមួយថ្ងៃក្នុងខែធ្នូ បើទោះជាចំនួននេះបានធ្លាក់ចុះខណៈប្រទេសទាំងពីរកំពុងវិធានការបង្ក្រាបលើការឆ្លងដែនបែបនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
រថភ្លើងបុកគ្នាផ្តាច់ជីវិតមនុស្ស ៨នាក់នៅឥណ្ឌា

ញូវដែលី៖ ប៉ូលិស និងមន្ត្រីផ្លូវដែកឥណ្ឌាបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៨នាក់បានស្លាប់កាលពីថ្ងៃចន្ទ នៅពេលដែលរថភ្លើងដឹកទំនិញមួយគ្រឿងបានរត់បុករថភ្លើងដឹកអ្នកដំណើរមួយគ្រឿងទៀត។ ឧបទ្ទវហេតុរថភ្លើងចំនួនពីរគ្រឿងរត់បុកគ្នានេះ បានកើតឡើងនៅក្នុងតំបន់ Phansidewa ស្រុក Darjeeling នៃរដ្ឋ West Bengal នៅពេលដែលរថភ្លើង Kanchenjunga Express បានរត់បុករថភ្លើងដឹកទំនិញមួយគ្រឿងទៀតពេញទំហឹង។ លោកស្រី Jaya Varma Sinha ប្រធានក្រុមប្រឹក្សាភិបាលផ្លូវដែកឥណ្ឌា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្ស ៨នាក់បានបាត់បង់ជីវិត និងប្រហែល ៥០នាក់បានរងរបួស និងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ។ លោកស្រីបន្ថែមថា អ្នកស្លាប់ រួមមានអ្នកបញ្ជារថភ្លើង និងអ្នករួមដំណើរ ព្រមទាំងឆ្មាំរថភ្លើង និងអ្នកដំណើរ ៥នាក់ផងដែរ។ ភ្លាមៗ នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បានផ្ញើសាររំលែកទុក្ខដល់អ្នកដែលបានបាត់បង់មនុស្សជាទីស្រឡាញ់របស់ពួកគេ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម។ អភិបាលរដ្ឋ West Bengal លោកស្រី Mamata Banerjee បានហៅគ្រោះថ្នាក់នេះថា “សោកនាដកម្ម”។ មន្ត្រីប៉ូលិសក្នុងតំបន់បានប្រាប់ កាសែតបារាំង AFP ថា…
-
វៀតណាមដាក់គោលដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ៣៥លាននាក់នៅឆ្នាំ ២០៣០

ហាណូយ៖ វៀតណាមមានបំណងប្រែក្លាយវិស័យទេសចរណ៍ទៅជាវិស័យសេដ្ឋកិច្ចនាំមុខគេនៅឆ្នាំ ២០៣០ ជាផ្នែកមួយនៃផែនការមេ ដែលត្រូវបានអនុម័តដោយឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha ក្នុងពេលកន្លងមកនេះ។ ផែនការមេរបស់ប្រមុខដឹកនាំវៀតណាម បានកំណត់គោលដៅស្រូបទាញភ្ញៀវទេសចរអន្តរជាតិ ពី ២៥ ទៅ ២៨លាននាក់, អ្នកធ្វើដំណើរក្នុងស្រុក ១៣០លាននាក់ និងអត្រាកំណើនប្រចាំឆ្នាំ ពី ៨ ទៅ ៩ភាគរយនៃចំនួនភ្ញៀវទេសចរក្នុងស្រុកសរុបសម្រាប់ឆ្នាំ ២០២៥។ ប្រទេសវៀតណាម ទទួលបានភ្ញៀវបរទេសចំនួន ១២.៦លាននាក់កាលពីឆ្នាំ ២០២៣។ សម្រាប់នៅឆ្នាំ ២០៣០វិញ វៀតណាមរំពឹងថា ចំនួនភ្ញៀវទេសចរអន្តរជាតិនឹងកើនឡើងដល់ ៣៥លាននាក់ ហើយកើនឡើងប្រចាំឆ្នាំពី ១៣ ទៅ ១៥ភាគរយ ខណៈដែលអ្នកធ្វើដំណើរក្នុងស្រុកកើនឡើងដល់ ១៦០លាននាក់ និងកើនឡើង ពី ៤ ទៅ ៥ភាគរយជារៀងរាល់ឆ្នាំ។ វិស័យទេសចរណ៍ត្រូវបានគេរំពឹងថា នឹងរួមចំណែកដោយផ្ទាល់ពី ៨ ទៅ ៩ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ ២០២៥ និងពី ១៣…
-
លោក ពូទីន ហៅកិច្ចព្រមព្រៀង G7 និង អ៊ុយក្រែន ជា “អំពើចោរកម្ម”

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ីមលោក វ្ល៉ាឌីមៀ ពូទីន បានថ្កោលទោសកិច្ចព្រមព្រៀងមួយរបស់បណ្តាប្រទេសលោកខាងលិច ក្នុងការផ្តល់កញ្ចប់ប្រាក់កម្ចីដល់អ៊ុយក្រែន ដោយប្រើប្រាស់ទ្រព្យសម្បត្តិរុស្ស៊ីដែលបានបង្កក ហើយបានសន្យាថា នឹងសងសឹកវិញ។ ថ្លែងនៅក្នុងកិច្ចប្រជុំមួយ កាលពីពេលថ្មីៗនេះ ជាមួយមន្ត្រីមកពីក្រសួងការបរទេសរុស្ស៊ី លោក ពូទីន បាននិយាយថា មេដឹកនាំលោកខាងលិចកំពុងព្យាយាមបង្កើតមូលដ្ឋានច្បាប់មួយចំនួន សម្រាប់ការបង្កកទ្រព្យសម្បត្តិរុស្ស៊ី។ លោកបន្ថែមថា ទង្វើនេះប្រៀបដូចជាអំពើចោរកម្ម ហើយរឿងនេះនឹងទទួលការដាក់ទោសវិញ។ ការអត្ថាធិប្បាយបែបនេះរបស់លោក ពូទីន កើតឡើងបន្ទាប់ពីសមាជិកក្រុមប្រទេស G7 បានយល់ព្រមលើកិច្ចព្រមព្រៀងមួយ ដែលនឹងផ្តល់ប្រាក់កម្ចីចំនួន ៥០ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ដោយប្រើប្រាស់ទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់រុស្ស៊ី ដែលត្រូវបានបង្កក បន្ទាប់ពីលោក ពូទីន បានបញ្ជូនកងទ័ពរបស់គាត់ចូលទៅក្នុងប្រទេសជិតខាងក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ បន្ទាប់ពីការប្រកាសនៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំ នៃក្រុមប្រទេស G7 នៅក្នុងប្រទេសអ៊ីតាលី ប្រធានាធិបតីអាមេរិក លោក ចូរ បៃដិន បាននិយាយថា កិច្ចព្រមព្រៀងនេះ គឺជាលទ្ធផលដ៏សំខាន់ និងជាការរំលឹកមួយផ្សេងទៀត ចំពោះលោក ពូទីន ថា យើងមិនបោះបង់ការគាំទ្រអ៊ុយក្រែនទេ។ ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀង គ្រោងនឹងបញ្ចប់នៅក្នុងសប្តាហ៍ខាងមុខនេះ ហើយប្រាក់ត្រូវបានគេរំពឹងថា នឹងបញ្ជូនទៅដល់អ៊ុយក្រែននៅចុងឆ្នាំ ២០២៤។…
-
មេដឹកនាំចិន៖ ទំនាក់ទំនងចិន និងអូស្រ្តាលី កំពុងដើរលើផ្លូវត្រូវ

កង់បេរ៉ា៖ នាយករដ្ឋមន្ត្រីចិន លោក លី ឈាង បានថ្លែងចេញពីទីក្រុងកង់បេរ៉ា នៅថ្ងៃចន្ទនេះថា ទំនាក់ទំនងរវាងចិន និងអូស្ត្រាលី កំពុងស្ថិតនៅលើផ្លូវត្រូវ ខណៈដែលភាគីដៃគូពាណិជ្ជកម្មទាំងពីរបានផ្លាស់ប្តូរជម្លោះសេដ្ឋកិច្ចទ្វេភាគី។ ក្នុងនាមជាមេដឹកនាំចិនដែលមកបំពេញទស្សនកិច្ចនៅប្រទេសអូស្ត្រាលីលើកដំបូងចាប់តាំងពីឆ្នាំ ២០១៧មក លោក លី បានជួបពិភាក្សាកម្រិតខ្ពស់ជាមួយនាយករដ្ឋមន្ត្រីអូស្រ្តាលី លោក អាន់ថូនី អាល់បាណេស បន្ទាប់ពីពិធីស្វាគមន៍នៅឯវិមានរដ្ឋសភា។ នាយករដ្ឋមន្រ្តីចិនរូបនេះ បានថ្លែងបន្ទាប់ពីកិច្ចប្រជុំនោះថា ក្នុងរយៈពេលតិចជាងមួយឆ្នាំ លោកនាយករដ្ឋមន្ត្រី អាល់បាណេស និងខ្ញុំបានជួបប្រជុំគ្នាជាច្រើនលើក ហើយក៏បានផ្លាស់ប្តូរទស្សនកិច្ចទៅកាន់ប្រទេសរៀងៗខ្លួនទៅវិញទៅមកផងដែរ។ ប្រការនេះបង្ហាញថា ប្រទេសរបស់ពួកយើងបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងរបស់យើង ហើយថា ទំនាក់ទំនងនេះស្ថិតនៅលើផ្លូវត្រូវ នោះគឺការកែលម្អ និងការអភិវឌ្ឍន៍ជាបន្តបន្ទាប់។ លោក លី បន្ថែមថា គាត់ និងលោក អាល់បាណេស បានធ្វើការផ្លាស់ប្តូរទស្សនៈគ្នាដោយស្មោះត្រង់លើភាពខុសគ្នា និងការខ្វែងគំនិតគ្នាមួយចំនួន ខណៈដែលលោក អាល់បាណេស វិញ បានសង្កត់ធ្ងន់អំពីសារៈសំខាន់ នៃការសន្ទនាដោយស្មោះត្រង់។ គួររម្លឹកផងដែរថា កាលពីឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មអូស្ត្រាលី និងចិនបានកើនឡើងដល់ជាង ២១៥ពាន់លានដុល្លារ ស្របពេលដែលរបាំងពាណិជ្ជកម្មរបស់ប្រទេសចិនត្រូវបានលុបចោល៕ ប្រភព៖…
-
សិង្ហបុរី ជាប្រទេសដែលមានផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗ (GDP Per Capita) ច្រើនជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមានសរុបដល់ ៨៨ ៤៥០ដុល្លារ

សិង្ហបុរី មានចំនួនប្រជាជនត្រឹម ៥,៦លាននាក់ និងមានធនធានធម្មជាតិតិចតួច ប៉ុន្ដែទីតាំងរបស់ប្រទេសនេះ បានធ្វើឱ្យសិង្ហបុរី ក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏មមាញឹកមួយរបស់ពិភពលោក។ ឈរនៅលេខរៀងបន្ទាប់គឺ ប្រ៊ុយណេ ដែលមាន GDP Per Capita សរុប ៣៥ ១១០ដុល្លារ ហើយសេដ្ឋកិច្ចរបស់ប្រទេសនេះពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រេង។ ម៉ាឡេស៊ី និងថៃ ឈរលេខ៣ និងលេខ៤ ដោយមាន GDP Per Capita សរុប ១៣ ៣១០ដុល្លារ និង៧ ៨១០ដុល្លារ ហើយសេដ្ឋកិច្ចពឹងផ្អែកទៅលើវិស័យទេសចរណ៍ – Visual Capitalist #ams1minute