Category: ព័ត៌មានអន្តរជាតិ

  • សៀវភៅចាស់បំផុតមួយក្បាល ដាក់លក់ក្នុងតម្លៃជិត ៤លានដុល្លារ

    សៀវភៅចាស់បំផុតមួយក្បាល ដាក់លក់ក្នុងតម្លៃជិត ៤លានដុល្លារ

    សៀវភៅមួយក្បាល ដែលមានវ័យចំណាស់ជាងគេ នៅលើពិភពលោក ត្រូវបានដាក់លក់ដេញថ្លៃ ក្នុងតម្លៃ ជិត៤លានដុល្លារអាមេរិក នៅក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ សៀវភៅនេះមានចំណងជើងថា Crosby-Schoyen Codex ដែលពីមុនជាកម្មសិទ្ធិរបស់អ្នកជំនួញជនជាតិន័រវេស និងជាអ្នកប្រមូលសៀវភៅកម្រ គឺលោក Martin Schoyen។ សៀវភៅនេះត្រូវគេដឹងថាបានចម្លងចេញពីព្រះគម្ពីរ ដ៏សំខាន់ចំនួនពីរ។ ការដេញថ្លៃធ្វើឡើង តាមអ៊ីនធឺណិត និង ដោយផ្ទាល់។ នៅទីបំផុត កាលពីថ្ងៃអង្គារ សៀវភៅមួយក្បាលនេះ ត្រូវបានលក់ឲ្យអ្នកទិញ លាក់អត្តសញ្ញាណម្នាក់ ក្នុងតម្លៃជាង៣លាន៨សែនដុល្លារ បូករួមទាំងពន្ធ។ កាលពីឆ្នាំមុន ព្រះគម្ពីរភាសាហេព្រើរ Codex Sassoon ដែលមានអាយុកាល ជាង១ម៉ឺនឆ្នាំ ត្រូវបានលក់ ក្នុងតម្លៃ ជាង៣៨លានដុល្លារ នៅអាមេរិក៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • អ៊ីស្លង់អនុញ្ញាតឲ្យនេសាទត្រីបាឡែនខ្នាតធំ Fin Whales

    អ៊ីស្លង់អនុញ្ញាតឲ្យនេសាទត្រីបាឡែនខ្នាតធំ Fin Whales

    ប្រទេសអ៊ីស្លង់បានផ្តល់ការអនុញ្ញាតឱ្យក្រុមហ៊ុន Hvalur នេសាទត្រីបាឡែន Fin Whales ដែលជាប្រភេទត្រីបាឡែនខ្នាតធំនិងវែងបំផុត លំដាប់ទី២ បន្ទាប់ពីត្រីបាឡែនខៀវ ឬ Blue Whales ។ Fin Whales ធំបំផុតអាចមានប្រវែងដល់ ២៦ម៉ែត្រ ទម្ងន់ជាង៨ម៉ឺនគីឡូក្រាម។ រដ្ឋាភិបាលបានចេញអាជ្ញាប័ណ្ណ «រដូវបរបាញ់ ឆ្នាំ២០២៤» កាលពីថ្ងៃអង្គារ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនសម្លាប់ត្រីបាឡែនប្រភេទនេះ ចំនួន១២៨ក្បាល ចាប់ពីខែមិថុនា ដល់ខែកញ្ញា ដែលជារដូវនេសាទ។ រដ្ឋាភិបាលអះអាងថា ការសម្រេចចិត្តនេះ គឺផ្អែកលើវិធីសាស្រ្តប្រុងប្រយ័ត្ន និងឆ្លុះបញ្ចាំងពីការបង្កើនការប្រើប្រាស់ធនធានត្រីបាឡែន ប្រកបដោយនិរន្តរភាព។ ក្រុមហ៊ុន Hvalur ដែលត្រូវបានគេជឿថា មាននាវានេសាទបាឡែនធំៗ ចំនួនពីរគ្រឿង ធ្លាប់ត្រូវបានអនុញ្ញាតឱ្យបរបាញ់ត្រីបាឡែន ចំនួន១៦១ក្បាល កាលពីឆ្នាំមុន។ បច្ចុប្បន្ន ប្រទេសអ៊ីស្លង់, ន័រវែស និងជប៉ុន គឺជាប្រទេសតែបីប៉ុណ្ណោះ ដែលអនុញ្ញាតឲ្យមានការនេសាទត្រីបាឡែន។ អ៊ីស្លង់នាំចេញសាច់ត្រីប្រភេទនេះ ភាគច្រើន ទៅកាន់ប្រទេសជប៉ុន។ យ៉ាងណាមិញ ការអនុវត្តនេះបានបង្កឱ្យមានការតវ៉ាពីក្រុមអភិរក្ស ដែលចាត់ទុកត្រីបាឡែន Fin ងាយនឹងផុតពូជខ្លាំង ដូចត្រីបាឡែនខៀវដែរ។ នៅក្នុងការស្ទង់មតិ…

  • ថៃ-ឡាវដំណើរការបណ្តាញផ្លូវដែកតភ្ជាប់គ្នា នៅខែក្រោយ

    ថៃ-ឡាវដំណើរការបណ្តាញផ្លូវដែកតភ្ជាប់គ្នា នៅខែក្រោយ

    ប្រទេសថៃ និងឡាវកំពុងត្រៀមដាក់ឱ្យដំណើរការសាកល្បងនូវបណ្តាញផ្លូវដែកតភ្ជាប់រវាងទីក្រុងបាងកក និងទីក្រុងវៀងចន្ទន៍ នៅថ្ងៃទី១៣-១៤ ខែកក្តដា។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃ The Nation។ ប្រភពបានឲ្យដឹងថា គម្រោងនេះត្រូវបានប្រកាសឲ្យដឹង នៅក្នុងជំនួប រវាងថ្នាក់ដឹកនាំនៃអាជ្ញាធរផ្លូវដែករដ្ឋថៃ ហៅកាត់ SRT ជាមួយតំណាងក្រុមហ៊ុនសហគ្រាសផ្លូវដែកជាតិឡាវ Daochinda SIHARATH កាលពីពេលថ្មីនេះ។ យ៉ាងណាមិញ SRT នៅតែមិនទាន់បង្ហាញលម្អិត អំពីពេលវេលាធ្វើដំណើរ, ថ្លៃរថភ្លើង ឬ ប្រភេទរថភ្លើង ដែលនឹងប្រើប្រាស់ លើផ្លូវដែកមួយនេះ នៅឡើយទេ ហើយក៏ពុំទាន់ព័ត៌មានលម្អិត អំពីប្រវែង និងការចំណាយសាងសង់សរុបដែរ បើផ្អែកតាមការចេញផ្សាយចុងក្រោយបង្អស់របស់ The Nation។ បើតាមកាសែត Nikke Asia ផ្លូវដែកថៃដែលភ្ជាប់ជាមួយឡាវនេះ ក៏ភ្ជាប់ជាមួយបណ្តាញផ្លូវដែករបស់ចិនដែរ ហើយគោលដៅសំខាន់គឺដើម្បីបង្កើនទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងបី ដោយថៃរំពឹងថា ខ្លួននឹងក្លាយជាតំបន់ភស្តុភារកម្ម ដ៏សំខាន់។ គួររម្លឹកថា មុនពេលត្រៀមសាកល្បងនេះ នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin និងនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone កាលពីខែតុលា…

  • ជប៉ុនបង្កើនសន្ទុះនាំចេញអាហារសមុទ្រទៅប្រទេសអាស៊ីអាគ្នេយ៍

    ជប៉ុនបង្កើនសន្ទុះនាំចេញអាហារសមុទ្រទៅប្រទេសអាស៊ីអាគ្នេយ៍

    តូក្យូ៖ ប្រទេសជប៉ុនកំពុងបង្វែរការនាំចេញអាហារសមុទ្ររបស់ខ្លួន ចូលទៅកាន់ទីផ្សារប្រទេសផ្សេងៗទៀត ក្រៅពីប្រទេសចិន ជាពិសេសនៅតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហរដ្ឋអាមេរិក។ ថ្មីៗនេះ ប្រទេសជប៉ុនបានដាក់គោលដៅនាំចេញអាហារសមុទ្ររបស់ខ្លួន ឱ្យកើនឡើងទ្វេដងទៅកាន់ទីផ្សារប្រទេសថៃ ដោយរំពឹងរកប្រាក់ចំណូលបានជាង ១៥លានដុល្លារក្នុងឆ្នាំ ២០២៤នេះ បើធៀបនឹងឆ្នាំមុន។ ផែនការនេះកើតឡើងស្របពេលដែលការនាំចេញអាហារសមុទ្ររបស់ជប៉ុន បានកើនឡើងដល់ទៅ ៣ដងទៅកាន់ប្រទេសវៀតណាម និង ២.៣ដងទៅកាន់ប្រទេសថៃ ហើយ ១.៧ដងទៅកាន់សហរដ្ឋអាមេរិក ក្នុងរយៈពេល ៥ខែ គិតមកទល់ខែមីនា នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលជប៉ុន។ ដោយឡែកឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងកាណាដា ក៏បានបង្កើនការនាំចូលអាហារសមុទ្រពីប្រទេសជប៉ុនផងដែរ ចាប់តាំងពីប្រទេសចិនបានដាក់បម្រាមលើការនាំចូលអាហារសមុទ្រទាំងអស់ពីជប៉ុន បន្ទាប់ពីទីក្រុងតូក្យូបានចាប់ផ្តើមបញ្ចេញទឹកសំណល់វិទ្យុសកម្មដែលត្រូវបានចម្រោះរួចចេញពីរោងចក្រនុយក្លេអ៊ែរហ៊្វូគូស៊ីម៉ា ចូលទៅសមុទ្រប៉ាស៊ីហ្វិក កាលពីខែសីហា ឆ្នាំ ២០២៣។ សូមរម្លឹកថា ប្រទេសចិន គឺជាទីផ្សារនាំចូលអាហារសមុទ្រដ៏ធំបំផុតរបស់ប្រទេសជប៉ុន រ៉ាប់រងដល់ទៅ ៥១.៣ភាគរយ មានតម្លៃជិត ៤៩៦លានដុល្លារ កាលពីឆ្នាំ ២០២២។ យោងតាមទិន្នន័យរបស់រដ្ឋាភិបាលជប៉ុនបានបង្ហាញថា តៃវ៉ាន់ជាប់ចំណាត់ថ្នាក់លេខ២ មាន ១២.៣ភាគរយ សហរដ្ឋអាមេរិកជាប់ចំណាត់ថ្នាក់លេខ៣ មាន ៨.៦ភាគរយ និងកូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់លេខ៤ មាន ៨.៣ភាគរយ៕ ប្រភព៖…

  • ម៉ាឡេស៊ី វ៉ាដាច់សិង្ហបុរី និងថៃ ជាគោលដៅគេពេញនិយមបំផុតនៅអាស៊ី

    ម៉ាឡេស៊ី វ៉ាដាច់សិង្ហបុរី និងថៃ ជាគោលដៅគេពេញនិយមបំផុតនៅអាស៊ី

    គូឡាឡាំពួរ៖ ម៉ាឡេស៊ីដែលជាប្រទេសល្បីល្បាញដោយសារវប្បធម៌ចម្រុះរបស់ខ្លួន បានយកឈ្នះប្រទេសសិង្ហបុរី និងថៃ ក្លាយជាប្រទេសពេញនិយមជាងគេនៅអាស៊ី នេះបើយោងតាមការស្ទង់មតិដោយគេហទំព័រហិរញ្ញវត្ថុអាមេរិក Insider Monkey។តៃវ៉ាន់ជាប់ចំណាត់ថ្នាក់លេខ២ តាមពីក្រោយដោយសិង្ហបុរី ជប៉ុន និងអេមីរ៉ាត់អារ៉ាប់រួម។ ការផ្តល់ចំណាត់ថ្នាក់នេះ គឺផ្អែកលើរង្វាស់ផ្សេងៗ រួមទាំងការគោរព មិត្តភាព ភាពចម្រុះ លទ្ធិប្រជាធិបតេយ្យ និងចំនួនភ្ញៀវទេសចរបរទេស។ គេហទំព័រហិរញ្ញវត្ថុអាមេរិក Insider Monkey បានឱ្យដឹងថា ប្រទេសម៉ាឡេស៊ី គឺជា “គំរូដ៏អស្ចារ្យនៃការរួបរួម និងមិត្តភាព” និងថា ម៉ាឡេស៊ីជាគោលដៅពេញចិត្តបំផុតសម្រាប់ភ្ញៀវទេសចរ ដែលចង់ស្វែងយល់ និងសិក្សាពីវប្បធម៌ចម្រុះនៃសហគមន៍មូលដ្ឋាន។ គេហទំព័រដដែលបន្ថែមថា បដិសណ្ឋារកិច្ច និងភាពរួសរាយរាក់ទាក់របស់ម៉ាឡេស៊ី បានបង្កើនការរុករកផ្នែកវប្បធម៌ ដែលធ្វើឱ្យប្រទេសអាស៊ីមួយនេះ ក្លាយជាទីតាំងផ្តល់បទពិសោធន៍ដែលមិនអាចបំភ្លេចបានសម្រាប់ភ្ញៀវទេសចរ។ ប្រទេសម៉ាឡេស៊ីបានកត់ត្រាការមកដល់របស់ភ្ញៀវជនបរទេសជិត ២៩លាននាក់កាលពីឆ្នាំ ២០២៣ ក្លាយជាគោលដៅពេញនិយមបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ថ្មីៗនេះ ប្រទេសម៉ាឡេស៊ីក៏បានបន្ធូរបន្ថយតម្រូវការទិដ្ឋាការផងដែរ ដើម្បីទាក់ទាញភ្ញៀវទេសចរមកពីប្រទេសមានសេដ្ឋកិច្ចធំៗ ដូចជាប្រទេសចិន និងឥណ្ឌា៕ ប្រភព: VNExpress ប្រែសម្រួលដោយ: ឈឹម ទីណា

  • លោក Elon Musk គំរាមហាមបុគ្គលិកខ្លួនប្រើទូរស័ព្ទ iPhones

    លោក Elon Musk គំរាមហាមបុគ្គលិកខ្លួនប្រើទូរស័ព្ទ iPhones

    វ៉ាស៊ីនតោន: មហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk បានគំរាមហាមឃាត់បុគ្គលិកនៅក្នុងក្រុមហ៊ុនរបស់គាត់ ប្រើប្រាស់ឧបករណ៍របស់ Apple ប្រសិនបើក្រុមហ៊ុនផលិតទូរស័ព្ទ iPhone នេះ បញ្ចូលកម្មវិធី AI របស់ក្រុមហ៊ុន OpenAI ទៅក្នុងប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន។ ការអះអាងបែបនេះរបស់លោក Musk កើតឡើងបន្ទាប់ពីសន្និសីទអ្នកអភិវឌ្ឍន៍ទូទាំងពិភពលោកប្រចាំឆ្នាំរបស់ក្រុមហ៊ុន Apple កាលពីថ្ងៃចន្ទ ដែលខ្លួនបានប្រកាសពីភាពជាដៃគូជាមួយ OpenAI ដែលតាមរយៈនោះ ChatGPT នឹងត្រូវធ្វើជាជំនួយការឌីជីថលរបស់មុខងារ Siri។ លោក Musk បានព្រមានយ៉ាងដូច្នេះថា ប្រសិនបើ Apple រួមបញ្ចូល OpenAI នៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS នោះ ឧបករណ៍នានារបស់ Apple នឹងត្រូវហាមឃាត់នៅក្រុមហ៊ុនរបស់ខ្ញុំ។ លោក Musk បានចាត់ទុករឿងនេះថា ជាការរំលោភសន្តិសុខដែលមិនអាចទទួលយកបាន។ គាត់បានសរសេរនៅលើ X នៅថ្ងៃច័ន្ទថា “វាជារឿងមិនសមហេតុផលទេដែល Apple មិនឆ្លាតគ្រប់គ្រាន់ក្នុងការបង្កើត AI ផ្ទាល់ខ្លួនរបស់ពួកគេ ប៉ុន្តែវាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធានាថា OpenAI នឹងការពារសុវត្ថិភាព…

  • ជំងឺគ្រុនឈាម និងជំងឺឆ្លងពីមូសខ្លាផ្ទុះឡើងខ្លាំងនៅអឺរ៉ុប

    ជំងឺគ្រុនឈាម និងជំងឺឆ្លងពីមូសខ្លាផ្ទុះឡើងខ្លាំងនៅអឺរ៉ុប

    ស្តុកខុល៖ ទីភ្នាក់ងារសុខភាពរបស់សហភាពអឺរ៉ុបបានព្រមានកាលពីថ្ងៃអង្គារថា ករណីកើតជំងឺគ្រុនឈាម និងជំងឺបង្កពីមូសខ្លាផ្សេងទៀត កំពុងកើនឡើងខ្លាំងនៅក្នុងទ្វីបអឺរ៉ុប ដោយសារការប្រែប្រួលអាកាសធាតុ បានបង្កើតលក្ខខណ្ឌអំណោយផលដល់ការរាតត្បាតនៃសត្វមូស។ នៅឆ្នាំ ២០២៣ ករណីកើតជំងឺគ្រុនឈាមរហូតដល់ ១៣០ករណី ត្រូវបានរាយការណ៍នៅក្នុងតំបន់ ដែលរួមមានសហភាពអឺរ៉ុប (EU) បូករួមនឹងអ៊ីស្លង់ លីចតេនស្ទីន និងន័រវេស (EEA) តួលេខនេះកើនឡើងស្ទើរទ្វេដង បើធៀបនឹងឆ្នាំ ២០២២ មានត្រឹមតែ ៧១ករណី។ មជ្ឈមណ្ឌលអឺរ៉ុបសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺ (ECDC) មានមូលដ្ឋាននៅទីក្រុងស្តុកខុល បាននិយាយថា តួលេខខាងលើនេះ គឺជាការកើនឡើងគួរឱ្យកត់សម្គាល់ នៅចន្លោះឆ្នាំ ២០១០ ដល់ឆ្នាំ ២០២១ ជាពេលដែលចំនួនអ្នកជំងឺគ្រុនឈាម មានត្រឹមតែ ៧៣ករណីប៉ុណ្ណោះ។ ករណីនាំចូលក៏មានការកើនឡើងផងដែរ ដោយមានចំនួន ១,៥៧២ករណីក្នុងឆ្នាំ ២០២២ និង ៤,៩០០ករណីក្នុងឆ្នាំ ២០២៣ ដែលនេះជាចំនួនខ្ពស់បំផុត ចាប់តាំងពីការចាប់ផ្តើមការត្រួតពិនិត្យរបស់សហភាពអឺរ៉ុបក្នុងឆ្នាំ ២០០៨។ ទីភ្នាក់ងារ ECDC បានណែនាំថា ការបង្កើតវិធានការសម្របសម្រួល មានដូចជាដេកដាក់មុង, ប្រើថ្នាំសម្លាប់សត្វល្អិត និងការបាញ់ថ្នាំសម្លាប់មូសក្នុងផ្ទះ គឺមានសារៈសំខាន់ណាស់…

  • អាមេរិក និងអាល្លឺម៉ង់គ្រោងបញ្ជូនប្រព័ន្ធការពារមីស៊ីលថ្មីទៅអ៊ុយក្រែន

    អាមេរិក និងអាល្លឺម៉ង់គ្រោងបញ្ជូនប្រព័ន្ធការពារមីស៊ីលថ្មីទៅអ៊ុយក្រែន

    វ៉ាស៊ីនតោន៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ដោយដកស្រង់សំដីមន្ត្រីរដ្ឋបាល និងយោធាដែលមិនបញ្ចេញឈ្មោះថា សហរដ្ឋអាមេរិកនឹងបញ្ជូនប្រព័ន្ធខែលការពារដែនអាកាស ប៉ាទ្រីយ៉ូត មួយគ្រឿងទៀតទៅអ៊ុយក្រែននៅប៉ុន្មានថ្ងៃខាងមុខ។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអង្គារមបានបន្តអំពាវឱ្យមានការផ្តល់ប្រព័ន្ធការពារដែនអាកាសបន្ថែមទៀត។ ថ្មីៗនេះ លោក ហ្សេលេនស្គី ក៏បានទទូចសុំប្រព័ន្ធការពារដែនអាកាស ប៉ាទ្រីយ៉ូត ប៉ុន្មានគ្រឿងបន្ថែមទៀត ដោយក្នុងនោះ២គ្រឿង យកទៅការពារតំបន់ Kharkiv ភាគខាងកើត ជាទីដែលរុស្ស៉ីកំពុងបើកការវាយប្រហារជាថ្មី ចចាប់តាំងតែពីខែឧសភា។ កាសែត New York Times បានរាយការណ៍ថា ប្រព័ន្ធ ប៉ាទ្រីយ៉ូត មួយគ្រឿងថ្មី ដែលអាមេរិកនឹងផ្តល់ឱ្យអ៊ុយក្រែន បច្ចុប្បន្នកំពុងដាក់ពង្រាយនៅប៉ូឡូញ ដើម្បីការពារកម្លាំងឆ្លាស់វេនអាមេរិក ដែលនឹងត្រូវត្រឡប់មកកាន់សហរដ្ឋអាមេរិក។ វានឹងក្លាយជាប្រព័ន្ធ ប៉ាទ្រីយ៉ូត គ្រឿងទី២ ដែលទីក្រុងវ៉ាស៉ីនតោនបញ្ជូនទៅអ៊ុយក្រែន។ អំឡុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយលោក ហ្សេលេនស្គី កាលពីថ្ងៃអង្គារ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ ក៏បានអំពាវនាវឱ្យសម្ព័ន្ធមិត្តលោកខាងលិច បន្តប្រឹងប្រែងជួយ ពង្រឹងការការពារដែនអាកាសរបស់អ៊ុយក្រែន តាមតែអាចធ្វើទៅបានផងដែរ។ បច្ចុប្បន្នអាល្លឺម៉ង់បានចូលរួមចំណែកផ្តល់ប្រព័ន្ធមប៉ាទ្រីយ៉ូតសរុបចំនួន ៣គ្រឿងហើយឱ្យអ៊ុយក្រែន៕ ប្រភព៖ AFP…

  • ឆេះអគារកម្មករបរទេស ស្លាប់មនុស្ស ៥០នាក់ នៅគុយវ៉ែត

    ឆេះអគារកម្មករបរទេស ស្លាប់មនុស្ស ៥០នាក់ នៅគុយវ៉ែត

    បរទេស៖ ក្រសួងមហាផ្ទៃ នៃប្រទេសគុយវ៉ែត បានឲ្យដឹងថា មនុស្សប្រមាណ ៥០នាក់បានស្លាប់ ដោយសារតែគ្រោះអគ្គិភ័យ ឆាបឆេះអគារលំនៅដ្ឋានរបស់កម្មករបរទេស កាលពីថ្ងៃពុធ។ ក្រសួងមហាផ្ទៃបាននិយាយថា អគារមួយនេះ ស្ថិតនៅក្នុងតំបន់ Mangaf ។ ក្រៅពីស្លាប់មនុស្សរាប់សិបនាក់ ក៏នៅមានមនុស្ស ជាង១០នាក់ទៀតរងរបួស ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ភ្លាមៗ។ យោងតាមលោកឧបនាយករដ្ឋមន្ត្រី Sheikh Fahad Youssef Saud Al-Sabah រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃប្រទេសគុយវ៉ែត បានឱ្យដឹងថា ម្ចាស់អគារដែលជួបគ្រោះអគ្គភ័យ ត្រូវបានចាប់ឃាត់ខ្លួន រងចាំរហូតដល់ការស៊ើបអង្កេត បានបញ្ចប់រួចរាល់។ លោក ឧបនាយករដ្ឋមន្ត្រី Al-Sabah បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះ នៅលើទីភ្នាក់ងារព័ត៌មានរដ្ឋ KUNA ថា «យើងនឹងដោះស្រាយបញ្ហាអគ្គិភ័យរន្ធត់នេះ ដោយផ្តោតលើការងារ ពាក់ព័ន្ធនឹងការផ្ទុកមនុស្សលើស និងការធ្វេសប្រហែសនានា»។ ប៉ូលិសបានប្រាប់ទូរទស្សន៍រដ្ឋគុយវ៉ែតថា មនុស្សប្រហែល ១៥០នាក់ ស្ថិតនៅលើអគារកើតហេតុការណ៍។ មូលហេតុមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែធុងហ្គាស និងសម្ភារៈដែលងាយឆេះជាច្រើន ត្រូវបានសង្ស័យថា ជំរុញដល់ឥទ្ធិពលនៃអគ្គិភ័យ រីករាលដាល…

  • អែលសាល់វ៉ាឌ័រ ផ្ទេរឧក្រិដ្ឋជន២ពាន់នាក់ ទៅនៅក្នុងគុកធំ តែមួយ

    អែលសាល់វ៉ាឌ័រ ផ្ទេរឧក្រិដ្ឋជន២ពាន់នាក់ ទៅនៅក្នុងគុកធំ តែមួយ

    បរទេស៖ ប្រទេស អែលសាល់វ៉ាឌ័រ បានសម្រេចផ្ទេរជនសង្ស័យ ជាក្មេងទំនើង ឬក្រុមឧក្រិដ្ឋជន ចំនួនជាង២ពាន់នាក់ ឲ្យទៅនៅក្នុងគុកធំតែមួយ រួមគ្នា នេះបើតាមការប្រកាសរបស់លោក ប្រធានាធិបតី Nayib Bukele។ ក្រុមក្មេងទំនើង ដែលប្រទេសនេះនិយមហៅថា ពួក «Pandilleros» ត្រូវបានផ្ទេរចេញពីពន្ធនាគារ ផ្សេងៗគ្នា នៅទូទាំងប្រទេស ទៅកាន់គុកធំ ស្ថិតក្នុងមជ្ឈមណ្ឌលបង្ខាំងភេរវករ ហៅកាត់ Cecot ដែលមានទីតាំង ស្ថិតនៅក្នុងទីក្រុង Tecoluca ។ លោក ប្រធានាធិបតី Nayib Bukele បាននិយាយថា គុករួមគ្នានេះ មានសមត្ថភាពផ្ទុកមនុស្ស ជាង៤ម៉ឺននាក់ ដោយលោកបានអះអាងថា វានឹងក្លាយជាពន្ធនាគារដ៏ធំបំផុត នៅតំបន់អាមេរិក ហើយវានឹងបម្រើជានិមិត្តរូបនៃការប្រយុទ្ធ ប្រឆាំងនឹងក្រុមក្មេងទំនើង របស់ប្រទេស អែលសាល់វ៉ាឌ័រ។ ក្នុងរយៈពេល២០ខែចុងក្រោយមកនេះ អាជ្ញាធរប្រទេសនេះ បានចាប់ខ្លួនមនុស្ស ជាង៧ម៉ឺននាក់ ក្នុងយុទ្ធនាការលុបបំបាត់ឧក្រិដ្ឋកម្ម នៅតាមផ្លូវ។ ឧក្រិដ្ឋកម្ម មានដូចជា ការជួញដូរផ្លូវភេទ, គ្រឿងញៀន, ការចាប់ជំរិត និង…