-
សង្ហិបុរី និងម៉ាឡេស៊ី ស្ថិតក្នុងចំណោមប្រទេសមានសុខសន្តិភាពបំផុតលើពិភពលោក

សង្ហិបុរី៖ មនុស្សគ្រប់គ្នា តែងតែចង់ទៅរស់នៅក្នុងប្រទេសជាតិ ដែលមានសន្តិភាព និងសុភមង្គល។ បច្ចុប្បន្ននេះបញ្ហាអំពើហិង្សា សង្រ្គាម និងភាពចលាចល បានកើតមានទ្បើងជាញឹកញាប់ នៅតាមបណ្ដាប្រទេសនានា ក្នុងពិភពលោកទូទាំពិភពលោក។ ប៉ុន្តែមិនមែនមានន័យថា ប្រទេសទាំងអស់សុទ្ធសឹងតែ ជួបរឿងបែបនេះទាំងអស់ទេ។ វិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាព បានបង្ហាញនូវការសិក្សាសន្ទស្សន៍សន្តិភាពសកល ឬ The Global Peace Index (GPI) នៅក្នុងប្រទេសចំនួន១០ ដែលមានសន្តិភាពបំផុតនៅលើពិភពលោកសម្រាប់ឆ្នាំ ២០២៤។ ទី១.អ៊ីស្លង់ បានឈរលើកំពូលតារាងក្នុងរយៈពេល ១៦ឆ្នាំជាប់ៗគ្នា, ទី២.អៀរឡង់, ទី៣.អូទ្រីស, ទី៤.នូវែលសេឡង់, ទី៥.សិង្ហបុរី, ទី៦.ស្វីស, ទី៧.ព័រទុយហ្គាល់, ទី៨.ដាណឺម៉ាក, ទី៩.ស្លូវេនី និងទី១០.ម៉ាឡេស៊ី។ ការផ្តល់នូវសន្ទស្សន៍នេះ ផ្អែកលើសូចនាករចំនួន២៣ផ្សេងៗគ្នា រួមបញ្ចូលទាំងកម្រិតនៃឧក្រិដ្ឋកម្ម, អំពើហិង្សា, ទំនាក់ទំនងជាមួយប្រទេសជិតខាង, អស្ថិរភាពនយោបាយ, សកម្មភាពភេរវករ, ការស្លាប់ដោយសារជម្លោះ, ការចំណាយលើវិស័យយោធា និងការចូលរួមចំណែកបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិជាដើម៕ ប្រភព៖ timeout ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
មេធំ Tiktok ជំរុះបុគ្គលិករាប់រយនាក់នៅឥណ្ឌូនេស៊ី

ហ្សាការតា៖ ក្រុមហ៊ុន ByteDance កំពុងកាត់បន្ថយបុគ្គលិកប្រហែល ៤៥០នាក់នៅក្នុងផ្នែកពាណិជ្ជកម្មអេឡិចត្រូនិករបស់ខ្លួននៅប្រទេសឥណ្ឌូនេស៊ី ដែលនេះជាការជំរុះបុគ្គលិកលើកដំបូង ចាប់តាំងពីការរួមបញ្ចូលគ្នារវាង TikTok ជាមួយគូប្រជែង Tokopedia កាលពីខែមករាដើមឆ្នាំនេះ។ ការកាត់បន្ថយបុគ្គលិករបស់ក្រុមហ៊ុន ByteDance ដែលស្មើនឹងប្រហែល ៩ភាគរយនៃផ្នែកពាណិជ្ជកម្មអេឡិចត្រូនិករបស់ខ្លួននៅប្រទេសឥណ្ឌូនេស៊ីនេះ នឹងចាប់ផ្តើមភ្លាមៗនៅក្នុងខែមិថុនា នេះបើយោងតាមប្រភពដែលដឹងពីបញ្ហានេះ។ ប៉ុន្តែចំនួនបុគ្គលិកពិតប្រាកដកំពុងស្ថិតក្រោមការពិភាក្សា ហើយអាចប្រែប្រួលនៅពេលដែលលក្ខខណ្ឌផ្លាស់ប្តូរ។ ការកាត់បន្ថយបុគ្គលិកនេះជាសញ្ញាថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម ByteDance របស់ចិន កំពុងធ្វើការកែលំអប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិករបស់ខ្លួននៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយស្វែងរកការកាត់បន្ថយការចំណាយ បន្ទាប់ពីការរួមបញ្ចូលគ្នារវាង TikTok Shop ជាមួយ Tokopedia របស់ក្រុមហ៊ុន GoTo Group ក្នុងកិច្ចព្រមព្រៀងមានតម្លៃ ១.៥ពាន់លានដុល្លារ។ បន្ទាប់ពីការរួមបញ្ចូលគ្នារវាង TikTok Shop និង Tokopedia អាជីវកម្មអេឡិចត្រូនិកឥណ្ឌូនេស៊ីរបស់ ByteDance មានបុគ្គលិកប្រហែល ៥,០០០។ ឥណ្ឌូនេស៊ីគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដំបូងបំផុត សម្រាប់ការបំពេញមហិច្ឆតាផ្នែកពាណិជ្ជកម្មអេឡិចត្រូនិករបស់ ByteDance ហើយរហូតមកទល់ពេលនេះ ខ្លួនក៏បាននឹងកំពុងប្រឈមមុខនូវការប្រកួតប្រជែងខ្លាំងពីគូប្រជែងមួយចំនួន មានដូចជា Sea’s Shopee និង Alibaba Group…
-
ថៃចង់សហការនឹងក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចំនួន១១ ជំរុញកំណើនភ្ញៀវទេសចរ

បាងកក៖ អាជ្ញាធរទេសចរណ៍ថៃ (TAT) កំពុងស្វែងរកភាពជាដៃគូជាមួយក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ យ៉ាងហោចណាស់ចំនួន១១ ក្នុងគោលបំណងជំរុញកំណើនភ្ញៀវទេសចរ ចាប់ពីឆមាសទីពីរ ឆ្នាំ ២០២៤នេះ។ លោក Siripakorn Cheawsamoot អនុប្រធានអាជ្ញាធរទេសចរណ៍ថៃ (TAT) ប្រចាំតំបន់អឺរ៉ុប អាហ្វ្រិក មជ្ឈិមបូព៌ា និងអាមេរិក បាននិយាយថា ទីភ្នាក់ងារនេះគ្រោងនឹងពង្រឹងទីផ្សារទេសចរណ៍ដ៏មានសក្តានុពល ដោយប្រើប្រាស់ក្រុមហ៊ុនអាកាសចរណ៍នៅក្នុងតំបន់ទាំងនោះ ដែលដំណើរការជើងហោះហើរមកកាន់ប្រទេសថៃ។ លោកបន្តថា ទីផ្សារទេសចរណ៍រយៈពេលវែងបានព្យាករថា នឹងបង្កើតប្រាក់ចំណូលបានយ៉ាងហោចណាស់ ២០.៩៦ពាន់លានដុល្លារនៅឆ្នាំ ២០២៤នេះ ពីចំនួនភ្ញៀវបរទេសចំនួន ១០.៨លាននាក់។ លោកបន្ថែមថា ទីផ្សាររបស់ TAT នៅក្នុងឆមាសទីពីរនៃឆ្នាំនេះ នឹងផ្តោតលើតំបន់មានសក្តានុពលចំនួនពីរ គឺអឺរ៉ុប និង មជ្ឈឹមបូព៌ា។ ភ្ញៀវទេសចរមកពីប្រទេសអឺរ៉ុបចំនួន៥ បានកើនឡើងខ្លាំងយ៉ាងគំហុក ក្នុងនោះប្រទេសបារាំង ៣៨.៧ភាគរយ, អាល្លឺម៉ង់ ៣២ភាគរយ ចក្រភពអង់គ្លេស ២២.៦ភាគរយ, រុស្ស៊ី ១៤.៨ភាគរយ និងសហរដ្ឋអាមេរិក ១៤.៣ភាគរយ។ គិតត្រឹមថ្ងៃទី២៩ ខែឧសភា ជើងហោះហើរដឹកភ្ញៀវទេសចរក្នុងអំឡុងរដូវក្តៅ បានស្ទុះឡើងខ្លាំងលើសពីចំនួនមុនពេលផ្ទុះជំងឺរាតត្បាត ដែលភាគច្រើនមកពីតំបន់មជ្ឈឹមបូព៌ា ជាមួយនឹងអត្រាងើបឡើងវិញ…
-
កងទ័ពជើងទឹកអាមេរិកមាននាវាចម្បាំងជាង ៣,៦លានតោននៅក្នុងកងនាវារបស់ខ្លួន

ដែលមានទំហំជិតពីរដងនៃទំហំកងនាវារបស់ចិនដែលមានត្រឹមតែជាង ២ លានតោន។ ខណៈចិនបានព្យាយាមបង្កើនចំនួននាវាចម្បាំងរបស់ខ្លួនរហូតដល់ ១ ០១៥គ្រឿង នាវាចម្បាំងរបស់ចិននៅមានទំហំតូចជាង និងមិនសូវជឿនលឿនដូចសមភាគីអាមេរិកឡើយ។ ដោយឡែក កងឆ្មាំឆ្នេរសមុទ្រចិនទទួលបាននាវាចាស់ៗជាច្រើនពីកងនាវាចម្បាំងរបស់កងទ័ពរំដោះប្រជាជនចិន (PLA) ដោយនាវាភាគច្រើន គឺជានាវាល្បាត និងនាវាចម្បាំងតាមឆ្នេរសមុទ្រដែលមានទម្ងន់ជាមធ្យម ៧១១តោន ហើយមិនអាចធ្វើដំណើរទៅឆ្ងាយពីឆ្នេរសមុទ្ររបស់ចិនឡើយ – Visual Capitalist #ams1minute
-
មនុស្ស ១២០លាននាក់ នៅ ៣០ប្រទេស ត្រូវបង្ខំឲ្យផ្លាស់ទីលំនៅ

កាលពីថ្ងៃព្រហស្បតិ៍ អង្គការសហប្រជាជាតិ ហៅកាត់ UN បានចេញផ្សាយរបាយការណ៍ចុងក្រោយថា គិតត្រឹមចុងខែមេសា មនុស្សចំនួន១២០លាននាក់នៅក្នុងជិត៣០ប្រទេស ត្រូវបានបង្ខំឲ្យផ្លាស់ទីលំនៅ ដោយសារតែសង្គ្រាម, អំពើហិង្សា និងការធ្វើទុក្ខបុកម្នេញ។ នេះគឺជាការបំបែកកំណត់ត្រាថ្មីមួយ បើធៀបនឹងចំនួនគិតត្រឹមចុងឆ្នាំមុន ដែលមានមនុស្សត្រឹមជាង១១៧លាននាក់។ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ហៅកាត់ UNHCR របស់ UN បានចាត់ទុកចំនួនដែលកើនឡើងឥតឈប់ឈរ នៃការផ្លាស់ទីលំនៅថាបែបនេះថា គឺជា «រឿងដ៏គួរឱ្យភ័យខ្លាច ចំពោះស្ថានភាពពិភពលោក»។ ប្រធាន UNHCR លោក Filippo Grandi បានប្រាប់ថា ការជម្លៀសដោយបង្ខំបានកើនឡើងយ៉ាងច្រើន ក្នុងរយៈពេលចុងក្រោយ ដោយសារតែជម្លោះនៅតំបន់ហ្គាហ្សា ស៊ូដង់ និងមីយ៉ាន់ម៉ា ព្រមទាំងអ៊ុយក្រែន ។ UNHCR បានឲ្យដឹងដែរថា តាំងពីឆ្នាំ២០១២មក ចំនួនជនភៀសខ្លួនបានកើនឡើង ១២ឆ្នាំ ជាប់ៗគ្នា ចំពេលមានវិបត្តិថ្មីៗ ដូចជា បញ្ហាភូមិសាស្ត្រនយោបាយ និងបរាជ័យក្នុងការដោះស្រាយ ដែលមានរយៈពេលយូរ។ របាយការណ៍ UNHCR ឲ្យដឹងទៀតថា ស៊ីរីនៅតែជាប្រទេស ដែលមានបញ្ហាវិបត្តិជនភៀសខ្លួនដ៏ធំបំផុត របស់ពិភពលោក ក្នុងនោះ…
-
អាមេរិក៖ ទឹកជំនន់លិចផ្លូវ នៅភាគខាងត្បូង រដ្ឋផ្លរីដា

អាមេរិក៖ គ្រោះមហន្តរាយទឹកជំនន់ ដែលបណ្តាលមកពីការធ្លាក់ភ្លៀងខ្លាំងក្លា រយៈពេលបីថ្ងៃ ជាប់ៗគ្នា គិតត្រឹមថ្ងៃព្រហស្បតិ៍ បានធ្វើឲ្យភាគខាងត្បូងរដ្ឋ ផ្លរីដា ត្រូវបានជន់លិច ក្នុងនោះ នៅតំបន់ Miami-Dade បង្ហាញពីរថយន្តជាប់គាំង និងធ្វើដំណើរ នៅក្នុងទឹក។ ព្យុះដែលកើតមាន តាំងពីថ្ងៃពុធ បានធ្វើឲ្យផ្លូវថ្នល់ទៅជាប្រឡាយ ហើយផ្ទះសម្បែងរបស់ប្រជាជនត្រូវទឹកហូរចូលទៅខាងក្នុង។ ផ្នែកខ្លះ នៃរដ្ឋផ្លរីដាខាងត្បូង រួមទាំងទីក្រុងម៉ៃអាមី ស្ថិតនៅក្រោមកម្រិតដ៏កម្រ ចំពោះហានិភ័យខ្ពស់នៃជំនន់ទឹកភ្លៀង គឺកម្រិត៤លើ៤ កាលពីថ្ងៃព្រហស្បតិ៍ នេះបើយោងតាមមជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុ ហៅកាត់ WPC។ មនុស្សជាង ៨លាននាក់ ស្ថិតនៅក្រោមការព្រមានអំពីទឹកជំនន់ រួមទាំងនៅតំបន់ Fort Lauderdale, Miami និង Naples គិតត្រឹមថ្ងៃព្រហស្បតិ៍ ។ កម្ពស់ទឹកភ្លៀងធ្លាក់ ក្នុងកម្រិតកត់សម្គាល់ ត្រូវបានគេព្យាករណ៍ថានឹងមានបន្តទៀត នៅថ្ងៃសុក្រនេះ៕ ប្រភពពី CNN ប្រែសម្រួល៖ សារ៉ាត
-
អាជ្ញាធរហុងឌូរ៉ាស ដុតបំផ្លាញកូកាអ៊ីន ៥,៦តោន

បរទេស៖ អាជ្ញាធរនៅក្នុងប្រទេសហុងឌូរ៉ាស កាលពីថ្ងៃព្រហស្បតិ៍ បានដុតបំផ្លាញកូកាអ៊ីន ចំនួនជាង ៥,៦តោន ដែលរឹបអូសបាន នៅក្នុងប្រតិបត្តិការប្រឆាំងគ្រឿងញៀន កន្លងមក នេះបើយោងតាមការិយាល័យរដ្ឋអាជ្ញាសាធារណៈ។ ប្រភពបានបន្តថា គ្រឿងញៀនទាំងនេះ ត្រូវបានរឹបអូសបាន ក្នុងរយៈពេលបីខែ ចន្លោះពីខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ២០២៤ ដែលភាគច្រើន នៅក្នុងដែនទឹកនៃសមុទ្រការ៉ាប៊ីន។ កូកាអ៊ីន ទាំងចំនួន ៥៦៣១គីឡូក្រាមនេះ ត្រូវបានដុត នៅក្នុងវាលនៃកងកម្លាំងរក្សាសណ្តាប់ធ្នាប់សាធារណៈ នៅជាយក្រុងភាគខាងត្បូង នៃរដ្ឋធានី Tegucigalpa ។ ប្រទេសហុងឌូរ៉ាស និងបណ្តាប្រទេសនៅអាមេរិកកណ្តាលផ្សេងទៀត ត្រូវបានចាត់ទុកថា ជាចំណុចដឹកជញ្ជូនឆ្លងកាត់នៃកូកាអ៊ីន ពីប្រទេសផលិត នៅតំបន់អាមេរិកខាងត្បូង ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។ កាលពីថ្ងៃទី៩ ខែមេសា កន្លងទៅនេះ គ្រឿងញៀនទម្ងន់១៣៥០គីឡូក្រាម ដែលរឹបអូសបាន ត្រូវបានដុតបំផ្លាញ នៅប្រទេសហុងឌូរ៉ាស ផងដែរ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
ឡាន Ford នឹងកាត់បន្ថយបុគ្គលិក ១៦០០នាក់ទៀត នៅអេស្ប៉ាញ

បរទេស៖ ការកាត់បន្ថយបុគ្គលិក របស់ក្រុមហ៊ុនផលិតរថយន្ត Ford នៅប្រទេសអេស្ប៉ាញ នឹងកើនដល់ ៣ពាន់នាក់ ពោលគឺបន្ទាប់ពីក្រុមហ៊ុនមួយនេះ ទើបបានប្រកាសថា នឹងកាត់ ចំនួន១៦០០នាក់ បន្ថែមទៀត។ កាលពីឆ្នាំមុន ក្រុមហ៊ុនអាមេរិកមួយនេះ បានកាត់បន្ថយបុគ្គលិក ចំនួន១១០០នាក់ នៅរោងចក្រ Almussafes ក្បែរនឹងទីក្រុង Valencia ភាគខាងកើត ប្រទេសអេស្ប៉ាញ។ ក្រុមហ៊ុនថា ការកាត់បន្ថយនេះ បានកើតមានឡើង បន្ទាប់ពីក្រុមហ៊ុន Ford បានសម្រេចចិត្តបញ្ឈប់ការផលិត ម៉ូដែល S-Max និង Galaxy នៅរោងចក្រ មួយនេះ។ ការកាត់បន្ថយបុគ្គលិកក្នុងទម្រង់ទ្រាយធំដូច្នេះ បានធ្វើឱ្យមានការខឹងសម្បារ ដល់រដ្ឋាភិបាលអេស្ប៉ាញ ហើយសហជីប UGT បានបង្ហាញពីការប៉ះពាល់ខ្លាំង ដល់កម្លាំងការងារ នៅអេស្ប៉ាញ។ កាត់បន្ថយបុគ្គលិកនេះ បានកើតមានឡើង ស្របពេលដែលក្រុមហ៊ុន Ford បាននិងកំពុងរៀបចំប្រតិបត្តិការឡើងវិញ នៅតំបន់អឺរ៉ុប។ កាលពីមួយខែមុន Ford ក៏បានកាត់បន្ថយមុខតំណែង រាប់ពាន់នាក់ នៅប្រទេសអាល្លឺម៉ង់ និង អង់គ្លេស…
-
អឺរ៉ុបស្លាប់ជិត ៣លាននាក់ ព្រោះស្រា និងឧស្សាហកម្មធំៗបីទៀត

នៅតំបន់អឺរ៉ុប ក្នុងមួយឆ្នាំ មានមនុស្ស២លាន៧សែននាក់បានស្លាប់ ដោយសារតែ ស្រា, ថ្នាំជក់, អាហារកែច្នៃជ្រុល និង ឥន្ធនៈហ្វូស៊ីល។ នេះបើតាមអះអាងរបស់អង្គការសុខភាពពិភពលោក ហៅកាត់ WHO កាលពីថ្ងៃពុធ។ WHO បានស្តីបន្ទោសឧស្សាហកម្មធំៗទាំងនោះថា បានរារាំងគោលនយោបាយសាធារណៈ ខណៈដែលវិធានការទាំងនេះ អាចប៉ះពាល់ដល់ប្រាក់ចំណេញ របស់ពួកគេ។ លោក Hans Kluge នាយកអង្គការសុខភាពពិភពលោក ប្រចាំតំបន់អឺរ៉ុប និងបណ្តាប្រទេស នៅតំបន់អាស៊ីកណ្តាលផ្សេងទៀត សរុប៥៣ប្រទេស បាននិយាយ ក្នុងសេចក្តីថ្លែងការណ៍មួយថា ឧស្សាហកម្មទាំងបួនបានសម្លាប់មនុស្ស យ៉ាងតិចណាស់ ចំនួន៧០០០នាក់ ជារៀងរាល់ថ្ងៃ ក្នុងតំបន់ដែលលោកទទួលបន្ទុក។ សេចក្តីថ្លែងការណ៍របស់ WHO បានចេញផ្សាយថា យុទ្ធសាស្ត្រលក់របស់ឧស្សាហកម្មទាំងនេះ មានលក្ខណៈកេងប្រវ័ញ្ចជនងាយរងគ្រោះ តាមរយៈយុទ្ធសាស្រ្តទីផ្សារ, ការបំភាន់អ្នកប្រើប្រាស់ និងការអះអាងមិនពិត អំពីអត្ថប្រយោជន៍នៃផលិតផល ឬ សម្អាងលើលិខិតសម្គាល់បរិស្ថាន ជាដើម។ WHO បានបន្ថែមថា យុទ្ធសាស្ត្រទាំងនេះគំរាមកំហែងដល់សុខភាពសាធារណៈ ប្រចាំសតវត្ស ហើយរារាំងប្រទេសទាំងនោះ ឈានដល់គោលដៅសម្រេចវឌ្ឍនភាពសុខភាព របស់ប្រជាពលរដ្ឋ ដែលនាំឲ្យប្រឈមនឹងជំងឺសរសៃឈាមបេះដូង, មហារីក…
-
Apple ដណ្តើមតំណែងពី Microsoft វិញៗ ក្លាយជាក្រុមហ៊ុនមានបំផុតលើលោក

ក្រុមហ៊ុនបច្ចេកវិទ្យា Apple កាលពីថ្ងៃពុធ បានចំណាយពេលយ៉ាងខ្លី ដណ្តើមបានតំណែងជាក្រុមហ៊ុនមានតម្លៃបំផុត នៅក្នុងពិភពលោក ដែលវាស់វែងដោយតម្លៃភាគហ៊ុន នៅផ្សាហ៊ុនអាមេរិក Wall Street ។ ការយកបានតំណែងកំពូលដូច្នេះឡើងវិញ បានកើតមានឡើង ក្រោយពេល ត្រឹមតែ២ ឬ បី ម៉ោងប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុន Microsoft បានគ្រងតំណែងមួយនេះ។ ការឈរលើចំណុចកំពូល ជាមួយនឹងតម្លៃក្រុមហ៊ុន ហក់ដល់ ៣.២៦លានលានដុល្លារ បានកើតមានឡើង បន្ទាប់ពី Apple ទើបបានប្រកាសមុខងារ AI យុទ្ធសាស្ត្រ នៅក្នុងសន្និសីទស្តីពីការអភិវឌ្ឍន៍ប្រចាំឆ្នាំ របស់ខ្លួន កាលពីថ្ងៃចន្ទ។ Apple បានបង្ហាញនូវវេទិកា AI ថ្មីមួយ Apple Intelligence ដែលនឹងត្រូវបានបន្ថែម ជាបណ្តើរៗ ទៅក្នុងការអភិវឌ្ឍថ្មី នៃប្រព័ន្ធប្រតិបត្តិការ iOS 18 ។ អ្នកវិភាគជឿជាក់ថា ប្រព័ន្ធប្រតិបត្តិការថ្មីរបស់ iPhone នឹងជំរុញឱ្យអ្នកប្រើប្រាស់របស់ Apple ឈានដល់ ១.៥ ពាន់លាននាក់…