-
អាមេរិករឹបអូសយន្តហោះរបស់មេដឹកនាំវេណេស៊ុយអេឡា

បរទេស៖ សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ បានរឹបអូសយកយន្តហោះរបស់ប្រធានាធិបតី វេណេហ្ស៊ុយអេឡា លោក Nicolas Maduro នៅសាធារណរដ្ឋ ដូមីនីកែន។ យន្តហោះត្រូវបានរឹបអូស នៅពេលហោះទៅដល់រដ្ឋផ្លរីដា របស់អាមេរិក។ មន្ត្រីសហរដ្ឋអាមេរិកអះអាងថា យន្តហោះឯកជន Dassault Falcon 900EX ដែលប្រើដោយសមាជិករដ្ឋាភិបាលវេណេហ្ស៊ុយអេឡា រួមទាំង លោក Maduro ត្រូវបានទិញដោយខុសច្បាប់។ អគ្គមេធាវីអាមេរិក លោក Merrick Garland បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យន្តហោះមួយគ្រឿងនេះ ត្រូវបានរត់ពន្ធចេញពីអាមេរិក ក្នុងតម្លៃ ១៣លានដុល្លារអាមេរិក ដែលមានការចាំបាច់ត្រូវរឹបអូស»។ យ៉ាងណាមិញ ក្រសួងការបរទេសវេណេហ្ស៊ុយអេឡា បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសការរឹបអូសនេះ។ ប្រទេសស្ថិតក្នុងតំបន់អាមេរិកខាងត្បូងមួយនេះ បានរៀបរាបល់ថា «ជាថ្មីម្តងទៀត អាជ្ញាធរអាមេរិកបានធ្វើរឿងឧក្រិដ្ឋកម្ម ដែលជាទង្វើលួចប្លន់ ច្បាស់ៗ»។ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសមួយចំនួន នៅអាមេរិកឡាទីនបានបដិសេធមិនទទួលស្គាល់ ការឈ្នះឆ្នោតរបស់លោកប្រធានាធិបតី Maduro ។ ការតវ៉ាមួយរយៈចុងក្រោយនេះ កើតមាននៅក្នុងប្រទេស បណ្តាលឲ្យមនុស្ស ២៧ នាក់ស្លាប់…
-
ព្យុះត្រូពិកបង្កការបាក់ដីនៅហ្វីលីពីន ផ្តាច់ជីវិតមនុស្សអស់ ១១នាក់

ម៉ានីល៖ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃចន្ទថា ទឹកជំនន់ និងការរអិលបាក់ដីបានសម្លាប់មនុស្ស ចំនួន ១១នាក់ បន្ទាប់ពីព្យុះត្រូពិចដ៏កាចសាហាវមួយ ធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងមកលើប្រទេសហ្វីលីពីនរយៈពេលពីរថ្ងៃ។ Read. ព្យុះត្រូពិច Yagi បង្កជាភ្លៀងធ្លាក់ខ្លាំងវាយប្រហារប្រទេសហ្វីលីពីនក្នុងរយៈពេលពីរថ្ងៃ នាំឱ្យមានទឹកជំនន់ និងការរអិលបាក់ដីសម្លាប់មនុស្សចំនួន ១១នាក់។ ព្យុះត្រូពិចនេះ បានបោកបក់ឆ្លងកាត់តំបន់ Bicol ភាគអាគ្នេយ៍នៃទីក្រុងម៉ានីលពេញមួយយប់កាលពីថ្ងៃអាទិត្យ ហើយត្រូវបានរំពឹងថា នឹងបោកបក់មកលើឆ្នេរភាគឦសាននៃកោះលូហ្សូន។ ជាវិធានការប្រុងប្រយ័ត្ននោះ សាលារៀន និងការិយាល័យរដ្ឋាភិបាលនៅទូទាំងរដ្ឋធានីម៉ានីលបានបិទមួយថ្ងៃ។ រីឯសេវាសាឡាងនៅក្នុងតំបន់រងផលប៉ះពាល់បានផ្អាក និងជើងហោះហើរក្នុងស្រុកចំនួន២៩ ក៏បានលុបចោល ដោយសារតែលក្ខខណ្ឌអាកាសធាតុមិនអំណោយផលផងដែរ។ មនុស្សជាង ៣០០នាក់នៅតែបន្តជ្រកកោនក្នុងជំរុំភៀសខ្លួនកាលពីថ្ងៃចន្ទ ប៉ុន្តែមន្ត្រីក្នុងតំបន់បាននិយាយថា ទឹកជំនន់នៅក្នុងទីក្រុងដែលមានប្រជាជនរស់នៅចំនួន ២១០,០០០នាក់បានថយចុះយឺត។ សេវាឧតុនិយមជប៉ុនបានរាយការណ៍ថា ព្យុះត្រូពិច Yagi បានបន្តឆ្ពោះទៅភាគខាងជើងនៃឆ្នេរសមុទ្រ លូហ្សូន កាលពីរសៀលថ្ងៃចន្ទ ជាមួយនឹងខ្យល់បក់បោកក្នុងល្បឿន ៨៥គីឡូម៉ែត្រក្នុងមួយម៉ោង កើនឡើងពី ៧៦គីឡូម៉ែត្រក្នុងមួយម៉ោង។ នៅពេលទៅដល់ វានឹងបង្កឱ្យមានការរអិលបាក់ដីនៅខេត្ត Isabela ភាគខាងជើង ដោយមានទីក្រុងចំនួន៤ និងមនុស្សប្រហែល ៣៣,០០០។ គិតមកទល់ពេលនេះ ព្យុះ និងព្យុះទីហ្វុងធំៗប្រហែល ២០ បានបោកបក់លើប្រទេសហ្វីលីពីន…
-
ព្យុះភ្លៀងវាយលុកអូស្រ្តាលី ស្រ្តីម្នាក់ស្លាប់ និង ១២ម៉ឺននាក់គ្មានអគ្គិសនីប្រើ

កង់បេរ៉ា ៖ អាជ្ញាធរបានរាយការណ៍នៅក្នុងថ្ងៃចន្ទនេះថា ស្រ្តីម្នាក់បានបាត់បង់ជីវិត និងមនុស្សច្រើនជាង ១២០,០០០នាក់ទៀតគ្មានអគ្គិសនីប្រើប្រាស់ បន្ទាប់ពីខ្យល់បោកបក់ខ្លាំង និងភ្លៀងធ្លាក់យ៉ាងសន្ធប់វាយប្រហារភាគខាងត្បូងនៃប្រទេសអូស្រ្តាលី។ សេវាសង្គ្រោះបន្ទាន់រដ្ឋ Victory បានទទួលការ ស្នើសុំជំនួយជាង ២,៨០០លើកក្នុងមួយយប់ ដែលភាគច្រើនពាក់ព័ន្ធនឹងបញ្ហាដើមឈើដួលរលំ និងការខូចខាតអគារ។ គិតមកទល់ពេលនេះ ការព្រមានពីហានិភ័យផ្នែកអាកាសធាតុនៅតែបន្តធ្វើឡើងនៅតំបន់ឆ្នេរភាគអាគ្នេយ៍របស់រដ្ឋ Victory ខណៈដែលកម្លាំងខ្យល់ព្យុះប្រហែល ១៥០គីឡូម៉ែត្រក្នុងមួយម៉ោង បានវាយលុករដ្ឋនេះពេញមួយយប់។ ទីប្រឹក្សារដ្ឋាភិបាលរដ្ឋ Victoria នៅថ្ងៃចន្ទនេះ បានប្រាប់ប្រជាជនឱ្យជៀសវាងធ្វើដំណើរទៅកាន់តំបន់ឆ្នេរ ដោយសារតែទឹករលកដ៏គ្រោះថ្នាក់ ហានិភ័យបាក់ដីនៅតំបន់ច្រាំងថ្មចោទ និងទឹកជំនន់នៅតំបន់វាលទំនាប។ កោះភាគខាងត្បូងនៃរដ្ឋ Tasmania របស់អូស្រ្តាលី ក៏បានរងគ្រោះដោយសារអាកាសធាតុអាក្រក់ផងដែរ ដោយមនុស្សរាប់ពាន់នាក់មិនមានអគ្គិសនីប្រើប្រាស់នោះទេកាលពីថ្ងៃអាទិត្យម្សិលមិញ។ ខ្យល់ព្យុះនេះកើតឡើងបន្ទាប់ពីអូស្រ្តាលីទើបទទួលរងការវាយប្រហារពីរលកកំដៅរហូតជិត ៣០អង្សាសេនៅក្នុងទីក្រុង Sydney នៃរដ្ឋ New South Wales ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
សណ្ឋាគារធំៗអាមេរិកចំណេញខ្លាំង មិនចែកបុគ្គលិក ផ្ទុះកូដកម្ម១ម៉ឺននាក់

បរទេស៖ បុគ្គលិកសណ្ឋាគារអាមេរិក ចំនួន១ម៉ឺននាក់បានធ្វើកូដកម្ម នៅថ្ងៃពលកម្ម កាលពីចុងសប្តាហ៍ នៅក្នុងទីក្រុងចំនួនប្រាំបី របស់សហរដ្ឋអាមេរិក ដើម្បីទាមទារប្រាក់ឈ្នួល និងលក្ខខណ្ឌល្អប្រសើរ ខណៈដែលសណ្ឋាគារទាំងនោះ ចំណេញខ្លាំងបំផុត តែមិនប្តូរវិធានការកាត់បន្ថយចំណាយ កាលពីជំនាន់កូវីដ១៩។ កាលពីថ្ងៃអាទិត្យ បុគ្គលិកសណ្ឋាគារបានដើរចេញពីការងារ នៅក្នុងទីក្រុងនានា រួមមានទាំង Boston, Honolulu, San Francisco, San Diego និង Seattle បន្ទាប់ពីសហជីព UNITE HERE និងខ្សែសង្វាក់សណ្ឋាគារធំៗ មានដូចជា Hilton, Hyatt និង Marriott បរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងក្នុងការចរចារួមគ្នា។ លោកស្រី Gwen Mills ប្រធានអន្តរជាតិនៃ UNITE HERE បាននិយាយថា សហជីពបានប្រកាសពីការធ្វើកូដកម្ម កាលពីថ្ងៃចន្ទមកម្ល៉េះ ដោយសារតែសណ្ឋាគារទាំងនោះ មិនបានផ្លាស់ប្តូរវិធានការកាត់បន្ថយការចំណាយ ដែលបានណែនាំ ក្នុងអំឡុងពេលជំងឺរាតត្បាត COVID-19 បើទោះបីជាទទួលបាន «ប្រាក់ចំណេញ ជាកំណត់ត្រា»។ លោកស្រី Mills បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា…
-
រុស្ស៊ីប្រើត្រីបាឡែន ធ្វើចារកម្ម

បរទេស៖ ទីភ្នាក់ងារសារព័ត៌មានអារ៉ាប់ Aljazeera នៅថ្ងៃចន្ទនេះ បានចេញផ្សាយថា ត្រីបាឡែនចារកកម្ម របស់រុស្ស៊ី សម្បុរស ប្រវែងជាង៤ម៉ែត្រ ទម្ងន់ជាង១២០០គីឡូក្រាម មានអាយុចន្លោះពី ១៤ ទៅ ១៥ ឆ្នាំ ត្រូវបានប្រទះឃើញងាប់ នៅប្រទេសន័រវេស។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋន័រវេស NRK បានរាយការណ៍ថា សាកសពត្រីបាឡែននេះ ត្រូវបានរកឃើញអណ្តែត ចេញពីឆ្នេរសមុទ្រ នៅតំបន់ Risavika នាភាគខាងត្បូង ប្រទេសន័រវេស កាលពីថ្ងៃសៅរ៍ ដោយក្រុមអ្នកនេសាទ។ ត្រីបាឡែនមួយក្បាលនេះ ត្រូវបានរកឃើញមានខ្សែដ៏ចម្លែកមួយ បំពាក់ជាមួយនឹងឧបករណ៍សម្រាប់ដាក់កាមេរ៉ា ដែលមានពាក្យថា « Equipment St Petersburg » ជាឈ្មោះ ដែលធ្លាប់ត្រូវបានដាក់ ដោយប្រធានាធិបតីរុស្ស៊ី លោកពូទីន ទើបគេសន្មត់ថា ជាត្រីបាឡែន ចារកម្មរុស្ស៊ី។ អង្គការមិនស្វែងរកប្រាក់ចំណេញ Marine Mind ដែលបានតាមដានចលនារបស់ត្រីប្រភេទនេះ ប៉ុន្មានឆ្នាំចុងក្រោយនេះ បាននិយាយ នៅលើបណ្តាញសង្គមថា ត្រីបាឡែនប្រភេទនេះ មានឈ្មោះ Beluga…
-
រុស្ស៊ី មានក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាងគេក្នុងពិភពលោក

-
រកឃើញសាកសពមនុស្សធ្លាក់ឧទ្ធម្ភាគចក្រនៅរុស្ស៊ីហើយ

បរទេស៖ ក្រុមអ្នកជួយសង្គ្រោះ កាលពីថ្ងៃអាទិត្យ បាននិយាយថា ពួកគេបានរកឃើញសាកសពចំនួន ១៧នាក់ បន្ទាប់ពីឧទ្ធម្ភាគចក្រមួយគ្រឿង ផ្ទុកមនុស្ស២២នាក់ បានធ្លាក់នៅលើឧបទ្វីប Kamchatka នៃប្រទេសរុស្ស៊ី នៅភាគខាងកើត ឆ្ងាយ។ Kamchatka គឺជាតំបន់ព្រៃដ៏ស្រស់ស្អាត និងពេញនិយមសម្រាប់ទេសចរណ៍ផ្សងព្រេង ដោយសារភ្នំភ្លើងសកម្ម និងធម្មជាតិដ៏បរិសុទ្ធ។ អភិបាលតំបន់ Kamchatka លោក Vladimir Solodov បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះបានប្រទះឃើញបំណែកឧទ្ធម្ភាគចក្រ កាលពីព្រឹកថ្ងៃអាទិត្យ នៅតំបន់ភ្នំមួយក្នុង កម្ពស់ ៩០០ម៉ែត្រ។ តំណាងក្រុមរុករក លោក Ivan Lemikhov បាននិយាយថា «នៅពេលនេះ យើងបានរកឃើញសាកសពចំនួន ១៧ នាក់ រួចហើយ»។ លោកបានបន្តថា «ក្រុមអ្នកជួយសង្គ្រោះបានបង្កើតជំរំ ដើម្បីស្វែងរកមនុស្ស បាត់ខ្លួនបន្តទៀត។ យោងតាមក្រសួងសង្គ្រោះបន្ទាន់ បានឱ្យដឹងថា ឧទ្ធម្ភាគចក្រដែលបានធ្លាក់ កាលពីថ្ងៃសៅរ៍មួយគ្រឿងនេះ ដំណើរការដោយក្រុមហ៊ុន ដែលមានមូលដ្ឋាននៅតំបន់ Kamchatka មានឈ្មោះថា Vityaz-aero ជាក្រុមហ៊ុនដែលតែងតែរៀបចំជើងហោះហើរ សម្រាប់អ្នកទេសចរ៕ ប្រភពពី…
-
Google.com គឺជាគេហទំព័រធំបំផុតរបស់ពិភពលោក ដែលគ្របដណ្ដប់ជាង ១៨,៣២%

-
ត្រីងាប់រាប់សិបតោននៅប្រទេសក្រិក

បរទេស៖ អាជ្ញាធរនៅភាគកណ្តាល នៃប្រទេសក្រិក បានដោះស្រាយបញ្ហាត្រីងាប់រាប់សិបតោន នៅឯកំពង់ផែដ៏ពេញនិយមមួយ ដែលអ្នកស្រុកនិយាយថា អាចគំរាមកំហែងដល់ការចិញ្ចឹមជីវិត របស់ពួកគេ។ វាជាគ្រោះមហន្តរាយបរិស្ថាន លើកទីពីរហើយ ដែលបានវាយប្រហារកំពង់ផែ Volos ភាគខាងជើងនៃទីក្រុង Athens ពោលគឺបន្ទាប់ពីគ្រោះមហន្តរាយទឹកជំនន់ ធ្លាប់បានវាយប្រហារតំបន់ Thessaly កាលពីឆ្នាំមុន។ សាស្ត្រាចារ្យផ្នែកកសិកម្ម និងបរិស្ថាន Dimitris Klaudatos បានឲ្យដឹងថា បន្ទាប់ពីព្យុះ Daniel និង Elias កាលពីរដូវស្លឹកឈើជ្រុះ ឆ្នាំមុន បាននាំឲ្យវាលទំនាបប្រហែល ២ម៉ឺនហិកតា ក្នុងទីក្រុង Thessaly ត្រូវបានជន់លិច ហើយត្រីទឹកសាបជាច្រើនក្បាល ត្រូវបាននាំចេញពីបឹង ទៅកាន់សមុទ្រ ថេសាលី។ ចាប់តាំងពីពេលនោះមក ទឹកបឹងបានស្រកចុះយ៉ាងខ្លាំង ដោយបង្ខំឱ្យត្រីទឹកសាបឆ្ពោះ ទៅកំពង់ផែ Volos ដែលហូរចូលទៅក្នុងឈូងសមុទ្រ Pagasetic និងសមុទ្រ Aegean ជាកន្លែងដែលពួកវា មិនអាចរស់បាន។ កាលពីថ្ងៃអង្គារ អាជ្ញាធរបានយកចេញនូវត្រីងាប់ចំនួន ៥៧តោន នៅលើឆ្នេរសមុទ្រក្បែរទីក្រុង Volos ហើយអាជ្ញាធរបានបន្តកិច្ចខិតខំប្រឹងប្រែងសម្អាត…
-
ទេសចរណ៍ថៃខាតជាង ១៤លានដុល្លារ ព្រោះទឹកជំនន់

បាងកក៖ តាំងពីពាក់កណ្តាលខែសីហាមក ទឹកជំនន់ដ៏ធ្ងន់ធ្ងរ បានវាយប្រហារខេត្តជាច្រើន របស់ប្រទេសថៃ។ អាជ្ញាធរជំនាញបង្ហាញរបាយការណ៍ចុងក្រោយថា ទឹកជំនន់ បានបណ្តាលឱ្យថៃខាតបង់ពីផ្នែកទេសចរណ៍ ៤៩១លានបាត ឬ ស្មើនឹងជាង ១៤.៤៥លានដុល្លារអាមេរិក នេះបើតាមកាសែត Bangkok Post ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះ។ លោក Sermsak Pongpanich រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា ចាំផ្ទះ បាននិយាយថា តួលេខនេះត្រូវបានរាយការណ៍ ដោយគណៈកម្មាធិការ ដែលបង្កើតឡើងដើម្បីតាមដានផលប៉ះពាល់ទឹកជំនន់ ជាពិសេស នៅខេត្ត Phayao, Nan, Phrae, Sukhothai និង ខេត្ត Uttaradit ដែលសុទ្ធតែបានជួបបញ្ហាធ្ងន់ធ្ងរ រួមនឹងការបាក់ដីទៀតផង។ លោកបាននិយាយ កាលពីថ្ងៃពុធថា ការបិទតំបន់ទេសចរណ៍មួយចំនួន បានរារាំងភ្ញៀវទេសចរ ប្រហែល ៥៧០០០នាក់ លុបចោលការធ្វើដំណើរវិញ ខុសពីការគ្រោងទុក។ ប្រភពបន្តថា ការបិទជាបណ្តោះអាសន្ន តំបន់ទេសចរណ៍ខ្លះៗ បានធ្វើឱ្យអ្នកបម្រើការងារ ក្នុងវិស័យនេះ ចំនួន៦២៨នាក់ អត់ការងារធ្វើ។ ប្រភពបន្ថែមទៀតថា សណ្ឋាគារនៅខេត្ត…