Category: ព័ត៌មានអន្តរជាតិ

  • ទឹកជំនន់ជន់លិចចំការផ្លែស្រកានាគរាប់រយហិកតានៅវៀតណាម

    ទឹកជំនន់ជន់លិចចំការផ្លែស្រកានាគរាប់រយហិកតានៅវៀតណាម

    ហាណូយ៖ ទឹកជំនន់បានជន់លិចចម្ការផ្លែស្រកានាគរាប់រយហិកតានៅភាគខាងត្បូងប្រទេសវៀតណាម។ ទឹកជំនន់នៅក្នុងខេត្ត Binh Thuanមបង្កឡើងពីភ្លៀងធ្លាក់ខ្លាំង និងការបង្ហូរទឹកចេញពីអាងស្តុកទឹកមួយ កាលពីថ្ងៃអង្គារ និងថ្ងៃពុធសប្តាហ៍នេះ។ អ្នកស្រុកបានប្រាប់កាសែតបារាំង AFP កាលពីថ្ងៃព្រហស្បតិ៍ថា ចម្ការផ្លែស្រកានាគរាប់រយហិកតានៅភាគខាងត្បូងប្រទេសវៀតណាម ត្រូវទឹកជំនន់ជន់លិច ហើយអ្នកភូមិជាច្រើនគ្រួសារក៏ត្រូវបង្ខំចិត្តចាកចោលផ្ទះសម្បែងរត់រកទីទួលមានសុវត្ថិភាព។ ការនាំចេញផ្លែស្រកានាគរបស់វៀតណាម រកចំណូលបានដល់ទៅ ១,៨ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨ ប៉ុន្តែតួលេខនេះបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ខេត្ត Binh Thuan ជាតំបន់ដែលមានផ្ទៃដីដាំដុះផ្លែស្រកានាគធំជាងគេរបស់វៀតណាម ដែលមានទំហំ២៨.០០០ហិកតា និងផលិតផ្លែឈើបាន៦០០.០០០តោនក្នុងមួយឆ្នាំ។ ការិយាល័យស្ថិតិទូទៅរបស់ប្រទេសវៀតណាម (GSO) បាននិយាយកាលពីចុងខែមុនថា នៅទូទាំងប្រទេសវៀតណាម មានលំនៅដ្ឋានជិត ២៩,០០០ខ្នងបានរងការខូចខាត និងដំណាំ ៩០,០០០ហិកតាត្រូវបានបំផ្លាញដោយសារទឹកជំនន់។ យោងតាមការិយាល័យ GSO បានឱ្យដឹងថា ទឹកជំនន់នៅវៀតណាម បានបណ្តាលឱ្យខាតបង់សេដ្ឋកិច្ចប្រហែល ៨៥លានដុល្លារក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំនេះ កើនឡើងទ្វេដងបើធៀបនឹងឆ្នាំមុន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ទីក្រុង ការ៉ាកាស របស់ប្រទេសវេណេហ្ស៊ុយអេឡា

    ទីក្រុង ការ៉ាកាស របស់ប្រទេសវេណេហ្ស៊ុយអេឡា

    ជាប់ចំណាត់ថ្នាក់ជាទីក្រុងដែលមានហានិភ័យខ្ពស់បំផុតសម្រាប់ភ្ញៀវទេសចរ។ ទីក្រុង ការ៉ាជី របស់ប្រទេសប៉ាគីស្ថាន តាមពីក្រោយយ៉ាងប្រកៀកជាមួយនឹងពិន្ទុ ៩៣,១២ហើយទីក្រុងយ៉ាំងហ្គោន របស់ប្រទេសមីយ៉ាន់ម៉ាស្ថិតក្នុងលំដាប់ថ្នាក់លេខ ៣ – Seasia #ams1minute

  • ក្រុងបាងកករបស់ថៃ ត្រៀមបាវខ្សាច់ ទប់ទល់នឹងទឹកជំនន់

    ក្រុងបាងកករបស់ថៃ ត្រៀមបាវខ្សាច់ ទប់ទល់នឹងទឹកជំនន់

    បាងកក៖ ទីក្រុងបាងកក របស់ប្រទេសថៃ កាលពីថ្ងៃអង្គារ បានត្រៀមបាវខ្សាច់យ៉ាងច្រើន ដើម្បីទប់ទល់នឹងទឹកជំនន់ ដែលអាចកើតមាន នាពេលខាងមុខ ពោលគឺបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង ពាសពេញប្រទេសថៃ។ អភិបាលក្រុងបាងកក លោក ឆាតឆាត ស៊ីទីផាន់ (Chadchart Sittipunt) បាននិយាយថា «ចៀសជាង ព្រួយបារម្ភអំពីទឹកជំនន់នាភាគខាងជើង យើងក៏ព្រួយបារម្ភអំពីបរិមាណទឹកភ្លៀង នៅក្នុងទីក្រុងបាងកក ផ្ទាល់។ ប្រសិនបើទីក្រុងបាងកក ឃើញមានភ្លៀងធ្លាក់ខ្លាំង ដូចនៅឈៀងរ៉ៃ ខាងជើងនោះ ប្រហែលជាមានកម្ពស់ទឹកភ្លៀង ២០០ មីលីម៉ែត្រ ដែលវាពិបាកសម្រាប់យើង ក្នុងការដោះស្រាយ»។ ក្រុមការងារនៅក្នុងរាជធានីបាងកក បានរៀបចំការពារ មុនពេលមានទឹកជំនន់ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ ទឹកជំនន់ភ្លាមៗដែលបណ្តាលមកពីភ្លៀងមូសុងខ្លាំង បានសម្លាប់មនុស្ស យ៉ាងហោចណាស់ ២២នាក់ នេះបើយោងតាមមន្ត្រីផ្លូវការ។ មន្ត្រីបាននិយាយទៀតថា ក្រៅពីស្លាប់ ក៏មានមនុស្សចំនួន ១៩ នាក់ផ្សេងទៀត បានរងរបួស និងប្រជាជន ជាង៣ម៉ឺនគ្រួសារ នៅក្នុងខេត្តចំនួន១៣ ត្រូវបានរងផលប៉ះពាល់ ក្នុងរយៈពេលប៉ុន្មានថ្ងៃ ថ្មីៗនេះ។ ប្រភពក៏បានព្រមានផងដែរថា ខេត្តចំនួន៣១ នៅភាគខាងជើង…

  • ស្ត្រីវ័យ ១០២ឆ្នាំ ធ្វើពិធីខួបកំណើត ដោយការលោតចុះពីលើមេឃ

    ស្ត្រីវ័យ ១០២ឆ្នាំ ធ្វើពិធីខួបកំណើត ដោយការលោតចុះពីលើមេឃ

    បរទេស៖ ស្ត្រីជនជាតិអង់គ្លេសម្នាក់ ឈ្មោះ Manette Baillie បានប្រារព្ធខួបកំណើតគម្រប់ ១០២ ឆ្នាំរបស់លោកស្រី ដោយការលោតចេញឧទ្ធម្ភាគចក្រ ប្រើឆ័ត្រយោង ពីលើអាកាស ចុះមកក្រោម។ លោកស្រីនិយាយ ដោយបង្ហាញក្តីសង្ឃឹមថា ភាពក្លាហានរបស់លោកស្រីបែបនេះ អាចជម្រុញមនុស្សចាស់ផ្សេងៗទៀត ឲ្យមានភាពក្លាហ៊ានក្នុងជីវិត កុំអស់សង្ឃឹម និងត្រូវបន្តទៅមុខទៀត។ ការលោតចុះពីលើមេឃ ឬ skydive នេះបានធ្វើឡើង នៅតំបន់ Beccles កាលពីថ្ងៃអាទិត្យ ក្នុងរយៈកម្ពស់ជាង ២១០០ម៉ែត្រ ដោយមានជំនួយការម្នាក់នៅជាប់ជាមួយនឹងលោកស្រី។ ក្រៅពីលោតសំកាំងខ្លួនពីលើអាកាស កាលពី២ឆ្នាំមុនលោកស្រីធ្លាប់បានបើកឡាននៅទីលានប្រណាំងឡាន Ferrari ក្នុងល្បឿន ២១០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ដើម្បីប្រារព្ធខួបកំណើត អាយុ១០០ឆ្នាំរបស់លោកស្រី៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • ចប់ម៉ោងធ្វើការ បុគ្គលិកមានសិទ្ធិមិនឆ្លើយតបសាររបស់ថៅកែ

    ចប់ម៉ោងធ្វើការ បុគ្គលិកមានសិទ្ធិមិនឆ្លើយតបសាររបស់ថៅកែ

    បរទេស៖ មកដល់ពេលនេះមានប្រទេសជាបន្តបន្ទាប់ក្នុងពិភពលោក បានអនុញ្ញាតឲ្យបុគ្គលិកមិនចាំបាច់ឆ្លើយតបសាររបស់ថៅកែនោះទេ ក្រោយពីចប់ម៉ោងធ្វើការ។ ក្នុងនោះប្រទេសបារាំង ផ្តើមអនុវត្តគោលការណ៍នេះតាំងពីឆ្នាំ២០១៧ បែលហ្សិកនៅ ឆ្នាំ២០២២ ហើយនៅថ្ងៃចន្ទម្សិលមិញប្រទេសអូស្រា្តលីបានសម្រេចជាផ្លូវការអនុញ្ញាតឲ្យបុគ្គលិកផ្តាច់ការទាក់ទងទាំងស្រុងជាមួយថៅកែ ក្រៅម៉ោងការងារ។ ចំណែក ប្រទេស ព័រទុយហ្គាល់, អេស្ប៉ាញ, អៀរឡង់, អ៊ីតាលី ហើយ ចក្រភពអង់គ្លេស ក៏គ្រោងនឹងយកលំនាំនេះដែរ។ នេះក៏មានន័យថា ពេលដែលនិយោជក ឬថៅកែ ចង់ទាក់ទងជាមួយបុគ្គលិកក្រៅម៉ោងធ្វើការ ទាល់តែបុគ្គលិកទាំងនោះ ទទួលបានប្រាក់បន្ថែម ហើយបុគ្គលិក ក៏មានសិទ្ធិស្របច្បាប់ ក្នុងការបដិសេធមិនឆ្លើយតប ប្រសិនបើពួកគេគិតថាមិនចាំបាច់។ រដ្ឋមន្ត្រីក្រសួងការងារអូស្ត្រាលី លោក Murray Watt បាននិយាយថា ការផ្តល់សិទ្ធិដល់បុគ្គលិកបែបនេះលើកកម្ពស់លក្ខខណ្ឌការងារ និងធ្វើឱ្យមានតុល្យភាពរវាងការងារ និងជីវិតរស់នៅ។ ប៉ុន្តែ គោលការណ៍បែបនេះមិនទាន់ត្រូវបានរាយការណ៍ថា បានអនុវត្តនៅបណ្តាប្រទេសអាស៊ីណាមួយនៅឡើយ៕ ប្រភពពី CNBC ប្រែសម្រួល៖ សារ៉ាត

  • រកឃើញសំណាកសត្វដាយណូស័រមានអាយុកាល ១៦៥លានឆ្នាំ

    រកឃើញសំណាកសត្វដាយណូស័រមានអាយុកាល ១៦៥លានឆ្នាំ

    បរទេស ៖ ក្រុមបេសកកម្មរបស់អ្នកស្រាវជ្រាវជនជាតិអាល្លឺម៉ង់ និងកៀហ្ស៊ីស៊ីស្ថានបានរកឃើញហ្វូស៊ីលឬសំណាកសត្វដាយណូស័រ theropod នៅប្រទេសកៀហ្ស៊ីស៊ីស្ថាន។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Fox News។ ដាយណូស័រនេះ ត្រូវបានអ្នកស្រាវជ្រាវដាក់ឈ្មោះឱ្យថា Alpkarakush kyrgyzicus ហើយវាមានអាយុកាលចន្លោះពី ១៦១ ទៅ១៦៥លានឆ្នាំមុន។នៅចន្លោះឆ្នាំ ២០០៦ និងឆ្នាំ ២០២៣ ហ្វូស៊ីលជាច្រើនទៀត រួមទាំងឆ្អឹងលលាដ៍ក្បាល ឆ្អឹងអាងត្រគាក និងកំភួនដៃត្រូវបានរកឃើញ។ សត្វដាយណូស័រនេះត្រូវបានគេជឿថា មានប្រវែងជាង ៩ម៉ែត្រ។ ពពួកសត្វគ្រប់ប្រភេទនៅលើភពផែនដីជាង ៩០ភាគរយ បានផុតពូជកាលពីជាង ៦៥លានឆ្នាំមុន ក្រោយភពផែនដីរងគ្រោះដោយអាចម៍ផ្កាយដែលមានមុខកាត់ជាង ១០គីឡូម៉ែត្រដែលបានបុកចំឈូងសមុទ្រប្រទេសម៉ិកស៊ិក និងធ្វើបរិយាកាសផែនដីប្រែប្រួលយ៉ាងអាក្រក់បំផុត៕ ប្រភព៖ Fox News ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ២០ឆ្នាំទៀត ចិនត្រូវការយន្តហោះថ្មីជិត ៩ពាន់គ្រឿង

    ២០ឆ្នាំទៀត ចិនត្រូវការយន្តហោះថ្មីជិត ៩ពាន់គ្រឿង

    ប៉េកាំង៖ ខណៈចិនចង់ធ្វើទំនើបកម្មឧស្សាហកម្មអាកាសចរណ៍របស់ខ្លួន ដើម្បីបំពេញកំណើនតម្រូវការនៃការដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាស ចិននឹងត្រូវការយន្តហោះថ្មីចំនួន ៨,៨៣០គ្រឿងនៅត្រឹមឆ្នាំ ២០៤៣។ ក្នុងនោះ ៤០ភាគរយ នៃយន្តហោះសន្សំសំចៃប្រេងជាងមុន នឹងត្រូវជំនួសយន្តហោះសេរីចាស់ៗ។ ទស្សនវិស័យទីផ្សារពាណិជ្ជកម្មឆ្នាំ ២០២៤ (CMO) របស់ Boeing បានព្យាករថា យន្តហោះពាណិជ្ជកម្មរបស់ចិន នឹងកើនឡើងជាងទ្វេដង ដល់ ៤,១ភាគរយ ពី ៤,៣៤៥គ្រឿង ដល់ ៨,៨៣០គ្រឿងនៅឆ្នាំ ២០៤៣ ជាមួយនឹងកំណើនចរាចរណ៍អ្នកដំណើរប្រចាំឆ្នាំ ៥,៩ភាគរយ លើសអត្រាមធ្យមរបស់សកល ៤,៧ភាគរយ។ ការធ្វើទំនើបកម្មឧស្សាហកម្មអាកាសចរណ៍នឹងនាំឱ្យប្រទេសចិន ទទួលបានអត្រាកំណើនការធ្វើដំណើរតាមផ្លូវអាកាស ៥.២ភាគរយ ក្លាយជាទីផ្សារអាកាសចរណ៍ធំបំផុតរបស់ពិភពលោក។ អស់រយៈពេលជាង ៥០ឆ្នាំមកនេះ យន្តហោះ Boeing គឺជាប្រព័ន្ធដឹកជញ្ជូនអ្នកដំណើរ និងដឹកជញ្ជូនទំនិញដ៏សំខាន់របស់អាកាសចរណ៍ស៊ីវិលចិន។ Boeing ក៏ជាអតិថិជនដ៏ធំបំផុត នៃឧស្សាហកម្មអាកាសចរណ៍របស់ចិនផងដែរ ជាមួយនឹងយន្តហោះ Boeing ជាង ១០,០០០គ្រឿង ដែលហោះហើរជាមួយនឹងគ្រឿងបន្លាស់ផលិតនៅចិន។ សកម្មភាពរបស់ក្រុមហ៊ុន Boeing ក្នុងប្រទេសចិន បានរួមចំណែកច្រើនជាង ១,៥ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ដែលគាំទ្រដោយផ្ទាល់ដល់សេដ្ឋកិច្ចចិន រួមទាំងការផ្គត់ផ្គង់,…

  • ចិន ជាប្រទេសដែលធ្វើពាណិជ្ជកម្មតាមផ្លូវទឹកធំជាងគេលើពិភពលោក

    ចិន ជាប្រទេសដែលធ្វើពាណិជ្ជកម្មតាមផ្លូវទឹកធំជាងគេលើពិភពលោក

    ដោយដឹកទំនិញសរុប ២៦៩លានTEUs ក្នុងឆ្នាំ២០២២។ ឈរនៅលេខ២ គឺអាមេរិក ដែលដឹកទំនិញតាមផ្លូវទឹកសរុប ៦២,២លានTEUs។ ប្រទេសសិង្ហបុរី ដែលស្ថិតក្នុងតំបន់អាស៊ាន ឈរនៅលេខ ៣ ដោយដឹកទំនិញសរុប ៣៧,៣លានTEUs។ ទំនិញដឹកតាមកប៉ាល់ភាគច្រើន​ ជាគ្រឿងអេឡិចត្រូនិក សំលៀកបំពាក់ និងរបស់ប្រើប្រាស់ផ្សេងៗទៀត – Statista #ams1minute

  • បុរសអាយុច្រើនជាងគេក្នុងពិភពលោកទម្លាយអាថ៌កំបាំងរស់បានយូរ

    បុរសអាយុច្រើនជាងគេក្នុងពិភពលោកទម្លាយអាថ៌កំបាំងរស់បានយូរ

    ឡុងដ៍ ៖ បុរសអាយុច្រើនជាងគេបំផុតក្នុងពិភពលោក លោក John Tinniswood បានប្រាប់ស្ថាប័ន Guinness World Records ពីអាថ៌កំបាំងដែលគាត់យល់ថាអាចឲ្យគាត់មានអាយុវែង។ នោះគឺ គាត់ជាមនុស្សចូលចិត្តដើរ ដូចជា ដើរហាត់ប្រាណជាប្រចាំ ហើយក្នុងពេលជាយុវជន គាត់ជាមនុស្សសកម្មនឹងការងារ និងការរស់នៅប្រចាំថ្ងៃ។ លើសពីនេះ ការដែលគាត់ចូលចិត្តបរិភោគត្រី ក៏ជាបច្ឆ័យធ្វើឲ្យគាត់មានសុខភាពល្អផងដែរ។ ជាក់ស្តែង លោក John ដែលឈានចូលវ័យ ១១២ឆ្នាំ អះអាងថា លោកបរិភោគត្រីមួយភាគ៣នៃអាហារប្រចាំថ្ងៃ។ មួយវិញទៀត លោកមិនផឹកស្រា និងមិនជក់បារីឡើយ។ ទោះបីជាបែបនេះក្តី លោក John មិនគិតថា អ្វីដែលគាត់បានអនុវត្តនោះ វាខុសដាច់ពីគេទេ។ មិនខុសដាច់ដោយសារតែលោកជឿជាក់ថា មនុស្សជាច្រើនផ្សេងទៀតក៏បានធ្វើដូចគ្នានេះដែរ។ លោក John Tinniswood ត្រូវបានទទួលស្គាល់ដោយស្ថាប័ន Guinness World Records ថា ជាបុរសអាយុវែងជាងគេក្នុងពិភពលោកដែលនៅរស់រានមានជីវិតពីសង្គ្រាមលោកលើកទី២។ លោកបានចាប់កំណើតនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ១៩១២ ក្នុងទីក្រុង Liverpool ចក្រភពអង់គ្លេស។ កំណត់ត្រាអាយុវែងរបស់លោក John ត្រូវបានផ្តល់ដោយស្ថាប័ន Guinness World…

  • ការសិក្សារកឃើញថា ដុំប្លាស្ទិកតូចៗកំពុងជ្រៀតចូលខួរក្បាលរបស់មនុស្ស

    ការសិក្សារកឃើញថា ដុំប្លាស្ទិកតូចៗកំពុងជ្រៀតចូលខួរក្បាលរបស់មនុស្ស

    បរទេស ៖ ការសិក្សាថ្មីមួយរបស់អាមេរិក បានរកឃើញថា ដុំប្លាសិ្ទកតូចៗកំពុងបន្តជ្រៀតចូលទៅខួរក្បាលរបស់មនុស្សកាន់តែច្រើនឡើង បើធៀបនឹងការសិក្សាកាលពី៨ឆ្នាំមុន។ អ្នកស្រាវជ្រាវបានពិនិត្យលើជាលិកាខួរក្បាល តម្រងនោម និងថ្លើមរបស់មនុស្សចំនួន ៩២នាក់ ដែលទទួលបានពីការធ្វើកោសល្យវិច្ច័យដើម្បីផ្ទៀងផ្ទាត់មូលហេតុនៃការស្លាប់របស់អ្នកទាំងនោះនៅចន្លោះឆ្នាំ ២០១៦និងឆ្នាំ ២០២៤។ ពួកគេបានរកឃើញថា ដុំប្លាស្ទិកល្អិតៗដែលមិនអាចមើលឃើញនឹងភ្នែកទទេបានជ្រៀតចូលទៅក្នុងខួរក្បាលរបស់មនុស្ស តាមផ្លូវដង្ហើម ច្រើនជាងមុនរហូតដល់ទៅ ៥០%។ អ្នករងគ្រោះខ្លាំងជាងគេគឺក្រុមមនុស្សមានអាយុចន្លោះពី ៤៥ ទៅ ៥០ឆ្នាំ។ មិនទាន់មានវិធីសាស្ត្រការពារជាក់លាក់នោះទេ ដោយក្រុមអ្នកស្រាវជ្រាវអះអាងថា ដុំប្លាស្ទិកតូចៗ ដែលខ្លះជាបំណែកល្អិតនៃថង់ប្លាស្ទិក បានហោះរសាត់ពេញខ្យល់។ ការហាមឃាត់ ឬកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកទំនងជាវិធីមួយដែលគួរពិចារណា៕ ប្រភព៖ CNN ប្រែសម្រួលដោយ៖ ឈឹម ទីណា