Category: ព័ត៌មានអន្តរជាតិ

  • អ៊ីស្រាអែលសម្លាប់មេក្រុមសកម្មប្រយុទ្ធម្នាក់ទៀត

    អ៊ីស្រាអែលសម្លាប់មេក្រុមសកម្មប្រយុទ្ធម្នាក់ទៀត

    បរទេស៖ កាលពីថ្ងៃពុធ យោធាអ៊ីស្រាអែលបានសម្លាប់ លោក Khalil Maqdah ដែលគេស្គាល់ថា ជាមេដឹកនាំកំពូលម្នាក់ នៃក្រុមសកម្ម្រយុទ្ធ ប៉ាឡេស្ទីន Fatahនៅប្រទេសលីបង់។ ជាការសម្លាប់ នៅប៉ុន្មានម៉ោង បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ទើបបានបញ្ចប់ដំណើរទស្សនកិច្ច នៅមជ្ឈិមបូព៌ា ក្នុងគោលបំណងសម្រេចឲ្យមានបទឈប់បាញ់ នៅហ្គាហ្សា។ ក្រុម Hamas បាននិយាយថា លោក Maqdah ត្រូវបានសម្លាប់ នៅជិតទីក្រុង Sidon ភាគខាងត្បូង នៃប្រទេសលីបង់។ ជាការកត់សម្គាល់ កាលពីខែកក្កដា អ៊ីស្រាអែល ទើបបានសម្លាប់មេដឹកនាំហាម៉ាស នៅអ៊ីរ៉ង់ និងយោធាជាន់ខ្ពស់ ហេសបូឡាស នៅលីបង់ ហើយការស្លាប់មន្ត្រីកំពូល Fatah ម្នាក់នេះទៀត នាំឲ្យមានការការភ័យខ្លាច នៃការផ្ទុះសង្គ្រាមតំបន់ កាន់តែធំឡើង ត្បិតអី អ៊ីរ៉ង់បានប្តេជ្ញាសងសឹក នឹងអ៊ីស្រាអែល។ ក្នុងដំណើរទស្សនកិច្ច ទៅកាន់មូលដ្ឋានទ័ពអាកាស Ramat David នាភាគខាងជើង នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក…

  • អូស្ត្រាលីបង្កើតកសិដ្ឋានសូឡា លក់ភ្លើងឲ្យសិង្ហបុរីតាមបាតសមុទ្រ

    អូស្ត្រាលីបង្កើតកសិដ្ឋានសូឡា លក់ភ្លើងឲ្យសិង្ហបុរីតាមបាតសមុទ្រ

    កង់បេរ៉ា ៖ រដ្ឋាភិបាលអូស្ត្រាលី នៅថ្ងៃពុធនេះ បានអនុម័តផែនការបង្កើតកសិដ្ឋានផលិតថាមពលពីពន្លឺព្រះអាទិត្យឬសូឡា ធំបំផុតមិនធ្លាប់មានក្នុងពិភពលោក ដើម្បីលក់ភ្លើងអគ្គិសនីតាមរយៈខ្សែកាបក្រោមបាតសមុទ្រទៅភាគខាងជថើង ប្រទេសសិង្ហបុរី។ គម្រោងនេះមានតម្លៃ ២៤ពាន់លានដុល្លារ ដែលនឹងសាងសង់ឡើងនៅលើផ្ទៃដីទំហំ ១២.០០០ហិកតា ស្ថិតនៅតំបន់ភាគខាងជើងនៃប្រទេសអូស្ត្រាលី ហើយទទួលបានការគាំទ្រពីមហាសេដ្ឋីបច្ចេកវិទ្យា និងសកម្មជនបៃតង លោក Mike Cannon-Brookes ដែលនឹងបង្កើតការងារចំនួន១៤.០០០កន្លែង។ គម្រោងនេះនឹងផ្គត់ផ្គង់ថាមពលរហូតដល់ ៦ជីហ្គាវ៉ាត់ ក្នុងនោះថាមពលទំហំ ៤ជីហ្គាវ៉ាត់ក្នុងមួយម៉ោងសម្រាប់ការប្រើប្រាស់ក្នុងស្រុកដែលអាចផ្គត់ផ្គង់ភ្លើងដល់លំនៅដ្ឋានប្រមាណ ៣លានខ្នង ខណៈថាមពលទំហំ ២ជីហ្គាវ៉ាត់ទៀតនឹងត្រូវបញ្ជូនទៅក្រៅ។ ប្រភព: AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • រកឃើញខ្មោចនាវាចម្បាំងនៅបាតសមុទ្រស្កុតឡេន

    រកឃើញខ្មោចនាវាចម្បាំងនៅបាតសមុទ្រស្កុតឡេន

    ឡ្ងងដ៍ : ក្រុមអ្នកមុជទឹកអង់គ្លេសនៅដើមសប្តាហ៍នេះបានការរកឃើញខ្មោចនាវាចម្បាំងអាយុ១១០ឆ្នាំ Royal Navy របស់កងទ័ពជើងទឹកអង់គ្លេស ដែលបានលិចចូលទៅក្នុងសមុទ្រនៃប្រទេសស្កុតឡេន ក្នុងអំឡុងសម័យសង្គ្រាមលោកលើកទី១។ លោក Paul Downs ដែលស្ថិតក្នុងចំណោមអ្នកមុជទឹក និងបានថតវីដេអូពីនាវានោះ បានរៀបរាប់ថា នេះជាការរកឃើញដែលមិនគួរឱ្យជឿ ពីព្រោះរូបរាងរបស់នាវានេះស្ទើរតែនៅដូចដើមទាំងស្រុង។ នាវាចម្បាំងនេះជាប្រភេទ HMS Hawke បានលិចចូលសមុទ្របន្ទាប់ពីរងការវាយប្រហារដោយមីស៊ីល torpedo របស់អាល្លឺម៉ង់ ក្នុងខែតុលា ឆ្នាំ ១៩១៤។ ក្រុមនាវិកនៅក្នុងនាវាចម្បាំងនេះចំនួន ៧០នាក់ប៉ុណ្ណោះដែលនៅរស់រានមានជីវិត ខណៈជាង ៥០០នាក់ទៀតបានបាត់បង់ជីវិត។ ក្រោយរងការវាយប្រហារ នាវានេះបានឆាបឆេះ និងផ្ទុះ ហើយជាង៨នាទីបន្ទាប់ វាបានលិចបាត់ក្នុង ជម្រៅជាង ១០០ម៉ែត្រនៅសមុទ្រខាងជើង នៃប្រទេសស្កុតឡែន។ នាវានេះបានដំណើរការជាលើកដំបូងក្នុងឆ្នាំ ១៨៩១ និងមានប្រវែងជាង១១៨ម៉ែត្រ និងទទឹងជាង ១៨ម៉ែត្រ។ ក្រុមអ្នកមុជទឹកស្វែងរកនាវាលិចក្នុងសមុទ្រកាលពីសង្គ្រាមលោកលើកទី១គឺក្រុម Lost in Waters Deep បានចាយពេលអស់រយៈពេលជាច្រើនឆ្នាំទម្រាំអាចរកនាវាចម្បាំងនេះឃើញ។ មិនទាន់មានព័ត៌មាននៅឡើយថា អង់គ្លេសនឹងស្រង់ខ្មោចនាវានេះចេញពីសមុទ្រស្កុតឡេនឬយ៉ាងណា៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • លិចទូកក្តោង បាត់ខ្លួនមហាសេដ្ឋីអង់គ្លេស

    លិចទូកក្តោង បាត់ខ្លួនមហាសេដ្ឋីអង់គ្លេស

    បរទេស៖ ទូកក្តោងទេសចរណ៍ដ៏ទំនើប Bayesian បានលិច នៅក្បែរកោះ Sicily ប្រទេសអ៊ីតាលី បាត់ខ្លួនមនុស្ស៦នាក់ រួមមានទាំង មហាសេដ្ឋបច្ចេកវិទ្យាជនជាតិអង់គ្លេស លោក Mike Lynch និងកូនស្រី។ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃចន្ទ ប៉ុន្តែ រហូតមកដល់ថ្ងៃអង្គារ រកមិនទាន់ឃើញមនុស្សបាត់ខ្លួននៅឡើយទេ ខណៈដែលក្រុមមុជទឹកបន្តស្វែងរក។ ឆ្មាំសមុទ្រអ៊ីតាលី បានឱ្យដឹងថា ទូកក្តោង ដោតទង់ជាតិអង់គ្លេសប្រវែង ៥៦ម៉ែត្រ មួយគ្រឿងនេះ ផ្ទុកមនុស្ស ២២នាក់ ដោយបានបោះយុថ្កា នៅចម្ងាយប្រហែល ៧០០ម៉ែត្រពីកំពង់ផែ ហើយក៏ត្រូវបាន វាយប្រហារ ដោយខ្យល់បោកបក់ខ្លាំង។ ភរិយារបស់លោក Lynch គឺលោកស្រី Angela Bacares ស្ថិតក្នុងចំណោមមនុស្ស ១៥នាក់ដែលត្រូវបានជួយសង្គ្រោះ ប៉ុន្តែលោក Lynch និងកូនស្រីអាយុ ១៨ឆ្នាំឈ្មោះ Hannah បានបាត់ខ្លួន។ ក្នុងវ័យ ៥៩ឆ្នាំ លោក Lynch ជាសហគ្រិន និងអ្នកវិនិយោគ ក្នុងវិស័យបច្ចេកវិទ្យាដ៏ល្បីល្បាញ ប្រចាំនៅអង់គ្លេស។…

  • អ្នកវិទ្យាសាស្រ្តរកឃើញអាចម៍ផ្កាយដែលវាយប្រហារភពផែនដីកាលពី ៦៦លានឆ្នាំមុន

    អ្នកវិទ្យាសាស្រ្តរកឃើញអាចម៍ផ្កាយដែលវាយប្រហារភពផែនដីកាលពី ៦៦លានឆ្នាំមុន

    បរទេស : ការសិក្សាថ្មីមួយដែលទើបចេញផ្សាយក្នុងទស្សនាវដ្តីវិទ្យាសាស្រ្ត ក្នុងខែសីហានេះ បានឱ្យដឹងថា អាចម៍ផ្កាយដែលបានវាយប្រហារភពផែនដីកាលពី ៦៦លានឆ្នាំមុន និងបានផ្តាច់ពូជពពួកសត្វដាយណូស័រ គឺជាអាចម៍ផ្កាយមកពីតំបន់ខ្សែក្រវ៉ាត់អាចម៍ផ្កាយ នៅចន្លោះភពព្រហស្បតិ៍ និងភពអង្គារ។ ក្រុមអ្នកវិទ្យាសាស្ត្ររកឃើញថា អាចម៍ផ្កាយនោះមានឈ្មោះថា ឈីកសឹលឹប ដែលមានមុខកាត់ជាង ១០គីឡូម៉ែត្រ បានធ្លាក់មកលើផែនដី នៅចំទឹកដីអឺរ៉ុប។ អ្នកវិទ្យាសាស្ត្រអះអាងថា ស្លាកស្នាមដែលមានមុខកាត់ប្រវែង១៤៥គីឡូម៉ែត្រ ស្ថិតនៅតំបន់ឈូងសមុទ្រ យូកាតាន់ (Yucatan) នៃប្រទេសម៉ិកស៊ិកបច្ចុប្បន្ននេះ ត្រូវបានបង្កើតឡើងដោយអាចម៍ផ្កាយឈីកសឹលឹបនេះ។ នេះបើតាមការបញ្ជាក់ពីអ្នកវិទ្យាសាស្ត្រមួយរូបឈ្មោះ Mario Fischer-Gödde មកពីសាកលវិទ្យាល័យ  Cologne ប្រទេសអាល្លឺម៉ង់។ តាមរយៈសំណល់ដែលត្រូវបានបន្សល់ទុកពីអាចម៍ផ្កាយឈ្មោះ ឈីកសឹលឹប (Chicxulub) ដែលត្រូវបានរកឃើញក្នុងសំបកផែនដីនៅត្រង់តំបន់អឺរ៉ុបនោះ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញសមាសធាតុគីមីដ៏កម្រម្យ៉ាងឈ្មោះ រូថេនៀម (Ruthenium) ដូចទៅនឹងអ្វីដែលមាននៅក្នុងពពួកអាចម៍ផ្កាយ ដែលគោចរក្នុងតំបន់ចន្លោះភពព្រហស្បតិ៍ និងភពអង្គារនោះដែរ។ ប៉ុន្តែ ក្រុមអ្នកវិទ្យាសាស្ត្រមិនបានបញ្ជាក់ថា អាចម៍ផ្កាយនេះបានផ្តាច់ពូជសត្វដាយណូស័រដោយរបៀបណានោះទេ។ សូមបញ្ជាក់ថា ការសិក្សារកប្រភពដើម និងឈ្វេងយល់ពីអាចម៍ផ្កាយតូច-ធំនានា ដែលបានវាយប្រហារផែនដី និងជាពិសេសអាចម៍ផ្កាយ ឈីកសឹលឹប គឺពិតជារឿងដ៏សំខាន់បំផុត ដើម្បីឱ្យយើងអាចត្រៀមខ្លួនបានល្អក្នុងការទប់ទល់គ្រោះមហន្តរាយដែលអាចកើតមានឡើងនៅថ្ងៃអនាគត៕ ប្រភព៖ CNN ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ចិនប្រើនាវាមុជទឹក ប្រមូលយកសរីរាង្គ និងដីល្បាប់ នៅមហាសមុទ្រប៉ាស៊ីហ្វិក

    ចិនប្រើនាវាមុជទឹក ប្រមូលយកសរីរាង្គ និងដីល្បាប់ នៅមហាសមុទ្រប៉ាស៊ីហ្វិក

    ប៉េកាំង : ជាលើកដំបូងបំផុត ចិនបានប្រើនាវាមុជទឹក Jiaolong ជ្រមុជចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ដើម្បីប្រមូលសរីរាង្គផ្សេងៗ និងដីល្បាប់ពីបាតសមុទ្រ ក្នុងគោលបំណងសិក្សាស្រាវជ្រាវបន្ថែមឱ្យកាន់តែស៊ីជម្រៅ អំពីប្រព័ន្ធអេកូឡូស៊ី និងបរិស្ថានបាតសមុទ្រ។ បេសកម្មនេះបានចាប់ផ្តើមកាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំនេះ ដោយចាប់ផ្តើមចេញដំណើរពីទីក្រុង Qingdao ក្នុងខេត្ត Shandong ភាគខាងកើតប្រទេសចិន។ នៅលើនាវានេះមាននាវិកស្រាវជ្រាវសមុទ្រទឹកជ្រៅលេខ១ របស់ប្រទេសចិន និងនាវិកបរទេសផង។ បេសសកម្មនេះគ្រោងនឹងបញ្ចប់ក្នុងពេល៤៥ថ្ងៃ។ ចាប់តាំងពីឆ្នាំ ២០០៩មក នាវាមុជទឹក Jiaolong បានធ្វើប្រតិបត្តិការរុករកនៅតំបន់ដែនទឹកក្នុងមហាសមុទ្រប៉ាស៊ីហ្វិក មហាសមុទ្រឥណ្ឌា និងមហាសមុទ្រអាត្លង់ទិក ជាមួយនឹងការធ្វើដំណើរសរុបចំនួន៩០០លើកចូលទៅក្នុងសមុទ្រទឹកជ្រៅ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • សិង្ហបុរីក្លាយជាទីក្រុងគោលដៅមួយរបស់វិនិយោគិនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងឆ្នាំ២០២៣

    សិង្ហបុរីក្លាយជាទីក្រុងគោលដៅមួយរបស់វិនិយោគិនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងឆ្នាំ២០២៣

    ដោយសារតែវិស័យហិរញ្ញវត្ថុដ៏រឹងមាំរបស់ខ្លួន។ សិង្ហបុរីបានពង្រឹងជំហរជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់ ដោយជាប់ចំណាត់ថ្នាក់ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុធំជាងគេនៅអាស៊ី និងធំជាងគេទីបីនៅទូទាំងពិភពលោក។ ក្រៅពីសិង្ហបុរី ទីក្រុងក្នុងតំបន់អាស៊ីអាគ្នេយ៍មួយចំនួនទៀត ក៏ជាប់ក្នុងតារាងនេះដែរ រួមមានទីក្រុងបាងកករបស់ថៃ ទីក្រុងគូឡាឡាំពួរបស់ម៉ាឡេស៊ី ទីក្រុងហ្សាកាតារបស់ឥណ្ឌូណេស៊ី និងទីក្រុងម៉ានីលរបស់ហ្វីលីពីន – Seasia #ams1minute

  • សេដ្ឋវិទូ ៖ ថៃនឹងមិនកាត់បន្ថយអត្រាការប្រាក់ ដល់ឆ្នាំក្រោយ

    សេដ្ឋវិទូ ៖ ថៃនឹងមិនកាត់បន្ថយអត្រាការប្រាក់ ដល់ឆ្នាំក្រោយ

    បាងកក៖ ការស្ទង់មតិរបស់ Reuters បានចេញផ្សាយ កាលពីថ្ងៃចន្ទបានឲ្យដឹងថា អំឡុងការប្រែប្រួលនយោបាយនៅប្រទេសថៃ ធនាគារកណ្តាលថៃ ហៅកាត់ BOT នឹងបន្តរក្សាអត្រាការប្រាក់ ២.៥ភាគរយ នៅថ្ងៃពុធ សប្តាហ៍នេះ ហើយ បន្តរហូតដល់ឆ្នាំ២០២៥ ខណៈពេលដែលការវាយតម្លៃពីផលប៉ះពាល់នៃអស្ថិរភាពនយោបាយ កំពុងបន្តមាន លើសេដ្ឋកិច្ចជាតិ។ ស្របពេលដែលអតិផរណា ស្ថិតនៅកម្រិត ០.៨៣ ភាគរយ ក្នុងខែកក្កដា ដែលជាកម្រិតក្រោមការព្យាករណ៍របស់ BOT ដែលថា មានពី ១ ទៅ៣ភាគរយនោះ ទេសាភិបាលធនាគារថៃ លោក Sethaput Suthiwartnaruput បាននិយាយថា អត្រាការប្រាក់បច្ចុប្បន្ន គឺសមរម្យ ហើយមិនចាំបាច់កាត់បន្ថយទេ ទោះបីជាមានការអំពាវនាវ ម្តងហើយម្តងទៀត របស់រដ្ឋាភិបាល ឲ្យកាត់បន្ថយអត្រាការប្រាក់ ក៏ដោយ។ ជាមួយនឹងភាពមិនច្បាស់លាស់ខាងនយោបាយ កាន់តែខ្លាំងឡើង បន្ទាប់ពីការបណ្តេញនាយករដ្ឋមន្ត្រីSrettha ធនាគារកណ្តាលថៃ ដែលពីមុនបានខ្វែងគំនិតជាមួយ រដ្ឋាភិបាលរបស់លោក Srettha ដែលចង់ជុំវិញការផ្តល់សាច់ប្រាក់ តាមរយៈការកាត់បន្ថយអត្រាការប្រាក់ ដោះស្រាយបំណុលគ្រួសារខ្ពស់ នឹងនៅតែស្ថិតក្នុងដំណាក់កាល រង់ចាំមើល ដើម្បីវាយតម្លៃផលប៉ះពាល់…

  • ឯកឧត្តម ហេង សួរ បើកចំហរឱ្យវិស័យឯកជនប្រើប្រាស់មន្ទីរពិសោធន៍ផ្សេងៗ​របស់​ក្រសួង​ដើម្បីពង្រឹងសមត្ថភាពសម្រាប់សិក្ខាកាមបន្ថែម

    ឯកឧត្តម ហេង សួរ បើកចំហរឱ្យវិស័យឯកជនប្រើប្រាស់មន្ទីរពិសោធន៍ផ្សេងៗ​របស់​ក្រសួង​ដើម្បីពង្រឹងសមត្ថភាពសម្រាប់សិក្ខាកាមបន្ថែម

    ភ្នំពេញ៖ ឯកឧត្តម រដ្ឋមន្ត្រី ហេង សួរ បើកជំហរចំពោះវិស័យឯកជនសម្រាប់ការប្រើ​ប្រាស់​មន្ទីរពិសោធន៍ផ្សេងៗរបស់ក្រសួងដែលវិស័យឯកជនត្រូវការដើម្បីពង្រឹង​សមត្ថភាព​សម្រាប់សិក្ខាកាមបន្ថែម។ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យមន្ត្រីក្រោមឱវាទក្រសួងត្រូវបន្តយកចិត្តទុកដាក់ចំពោះ​កិច្ចសហការដែលមានស្រាប់ឱ្យមានប្រសិទ្ធភាព និងការបន្តទាក់ទាញវិស័យ​ឯកជន​ចូលរួមក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីសម្រេចចក្ខុ​វិស័យ​របស់ក្រសួង ក៏ដូចជារាជរដ្ឋាភិបាល។ ប្រសាសន៍ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីព្រឹកថ្ងៃ ទី១៩ ខែសីហា ឆ្នាំ២០២៤នេះ ក្នុងឱកាសចុះអនុស្សរណៈជាមួយ វេសឡាញ អេឌ្យូខេសិនគ្រុប ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ និងឧកញ៉ា ប៉ិច បូឡែន ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក វេសឡាញ អេឌ្យូខេសិនគ្រុប។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា អនុស្សរណៈនាពេលនេះ គឺជាកិច្ច​សហការ​ថ្មីបន្ថែមមួយទៀតជាមួយនឹង វេសឡាញ អេឌ្យូខេសិនគ្រុប ដែលនឹងបង្កើន​ប្រសិទ្ធភាព​លើកិច្ចសហការក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិ​សេស​ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាការចូលរួម​ចំណែក​ពីវិស័យឯកជនដើម្បីចូលរួមគាំទ្រយុទ្ធសាស្ត្រ និងគោលនយោបាយរបស់​រាជរដ្ឋាភិបាល​កម្ពុជា។…

  • BMW ១,៤ លានគ្រឿងជួបបញ្ហាពោងសុវត្ថិភាព អាចបង្កគ្រោះថ្នាក់

    BMW ១,៤ លានគ្រឿងជួបបញ្ហាពោងសុវត្ថិភាព អាចបង្កគ្រោះថ្នាក់

    បរទេស៖ ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ BMW នឹងប្រមូលឡានចំនួន ១.៤ លានគ្រឿង នៅក្នុងប្រទេសចិន មកជួសជុលឡើងវិញ ដោយសារបញ្ហាពោងសុវត្ថិភាព អាចបង្កគ្រោះថ្នាក់ ដល់អ្នកបើកបរ នេះបើតាមនិយតករទីផ្សារ របស់ប្រទេសចិន ប្រកាស នាពេលថ្មីៗនេះ។ រដ្ឋបាលរដ្ឋសម្រាប់បទប្បញ្ញត្តិទីផ្សារ បាននិយាយថា រថយន្តទាំងនេះ បំពាក់ពោងសុវត្ថិភាព របស់ក្រុមហ៊ុនសាជីវកម្មជប៉ុន Takata ដែលអាចផ្ទុះ បង្កគ្រោះថ្នាក់ដល់អ្នកបើកបរ ប្រសិនជាមកយកទៅជួសជុលឡើងវិញ។ រថយន្តរងផលប៉ះពាល់ រួមមាន ម៉ូដែល ដែលផលិត នៅចន្លោះពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០១៧ ។ ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ នឹងប្តូរពោងសុវត្ថិភាព ដោយមិនគិតថ្លៃ ជូនៅដល់អតិថិជន នេះបើតាមប្រភពដដែល។ ជាការកត់សម្គាល់ រថយន្ត រាប់លានគ្រឿង ដែលបំពាក់ពោងសុវត្ថិភាពនៅចង្កូត ផ្គត់ផ្គង់ដោយក្រុមហ៊ុន Takata ត្រូវបានប្រមូលមកជួសជុលវិញ តាំងពីឆ្នាំ២០១៤ ហើយក្រុមហ៊ុនជប៉ុនមួយនេះ បានក្ស័យធន បីឆ្នាំ ក្រោយមក។ ក្រុមហ៊ុនអាមេរិក Ford ក៏ធ្លាប់បានប្រមូលរថយន្តចំនួន ៣លានគ្រឿង ដែលមានពោងសុវត្ថិភាព…