-
៧ខែ! ទុរេនវៀតណាមនាំចេញ ១.៧ពាន់លានដុល្លារ

ហាណូយ៖ ការនាំចេញទុរេនវៀតណាម មានតម្លៃ១,៧ពាន់លានដុល្លារ ក្នុងរយៈពេល៧ខែ ចាប់ពីខែមករា ដល់ខែកក្កដា នេះបើយោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ វៀតណាម ចេញផ្សាយដោយកាសែត VNexpress នាពេលថ្មីៗនេះ។ ប្រភពបានឱ្យដឹងថា ជាមួយនឹងលក្ខខណ្ឌអំណោយផល អ្នកជំនាញកសិកម្មបានព្យាករណ៍ថា ការនាំចេញទុរេនវៀតណាម នឹងកើនឡើងបន្ថែមទៀត ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ពោលគឺអាចកើនតម្លៃសរុប ដល់ ៣.៥ពាន់លានដុល្លារ ត្រឹមចុងឆ្នាំ២០២៤នេះ។ លក្ខខណ្ឌអាកាសធាតុមិនអំណោយផល បានធ្វើឱ្យទិន្នផលទុរេនរបស់ប្រទេសថៃ ធ្លាក់ចុះយ៉ាងខ្លាំង ដែលបង្កើតឱកាសបន្ថែមទៀត សម្រាប់វៀតណាម នៅក្នុងទីផ្សារ។ អគ្គលេខាធិការ នៃសមាគមន៍បន្លែ និងផ្លែឈើវៀតណាម បានកត់សម្គាល់ថា កសិករនៅខេត្ត ដីសណ្តទន្លេមេគង្គ បានបង្កើនទិន្នផលធុរេន យ៉ាងខ្លាំង ក្នុងរយៈពេល៧ខែមកនេះ។ ប្រភពបន្តថា នៅក្នុងតំបន់នេះ កំពុងផ្តោតលើការដាំដំណាំទុរេន ក្រៅរដូវ។ ក្រៅពីនេះ ក៏មានដាំ នៅតំបន់ភាគអាគ្នេយ៍, ឆ្នេរភាគកណ្តាល និងតំបន់ខ្ពង់រាបកណ្តាល ផងដែរ។ ចិន ថៃ ជប៉ុន សុទ្ធតែជាទីផ្សារធំៗ ទិញទុរេនរបស់ប្រទេសវៀតណាម នេះបើតាម VNexpress ដដែល៕…
-
កំពូលតារាសម្តែងបារាំង លោក អាឡាំង ដឺឡុង ទទួលមរណភាពក្នុងវ័យ ៨៨ឆ្នាំ

ប៉ារីស ៖ កំពូលតារាសម្តែង និងជាផលិតករជនជាតិបារាំង លោក អាឡាំង ដឺឡុង ដែលកម្ពុជាធ្លាប់ឃើញក្នុងពាណិជ្ជកម្មនៅទសវត្សឆ្នាំ ១៩៩០ និងជានិមិត្តរូបវិស័យភាពយន្តរបស់ប្រទេសបារាំង បានទទួលមរណភាពហើយក្នុងវ័យ៨៨ឆ្នាំ។ នេះបើតាមការប្រកាសរបស់កូនៗគាត់ផ្ទាល់ កាលពីថ្ងៃអាទិត្យទី១៨ ខែសីហា ឆ្នាំ២០២៤។ កូនៗរបស់លោក អាឡាំង ដឺឡុង បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើទៅកាន់កាសែតបារាំង AFP ថា ឪពុករបស់ពួកគេបានទទួលមរណភាពនៅព្រឹកថ្ងៃអាទិត្យម្សិលមិញ ដោយសារជរាពាធនៅក្នុងគេហដ្ឋានលោក ស្ថិតក្នុងទីក្រុង Douchy ដោយមានកូនប្រុស២នាក់ កូនស្រីម្នាក់ និងសាច់ញាតិលោកនៅក្បែរ មុនពេលគាត់លាចាកលោក។ លោក អាឡាំង ដឺឡុង គឺជាតារាសម្តែងនៅក្នុងយុគមាសនៃភាពយន្តបារាំង ដែលមិនត្រឹមតែទទួលស្គាល់ដោយប្រជាជាតិបារាំងប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងពិភពលោកតែម្តង។ ដោយត្រូវបានពិពណ៌នាថា ជាបុរសដ៏សង្ហាបំផុតនៅក្នុងខ្សែភាពយន្ត លោក អាឡាំង ដឺឡុង បានសម្តែងក្នុងរឿងល្បីៗចាប់ពីទសវត្សរ៍ឆ្នាំ ១៩៦០ រួមមានទាំងរឿង The Leopard និងរឿង Rocco and His Brothers។ ប៉ុន្តែទោះយ៉ាងណា ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ ការបង្ហាញវត្តមានរបស់លោកនៅក្នុងខ្សែភាពយន្ត គឺកម្រមានខ្លាំងណាស់។…
-
អង្គការសហប្រជាជាតិព្រមានពីកង្វះអាហារូបត្ថម្ភកុមារនៅយេម៉ែន

ឌូបៃ៖ ក្រុមការងាររបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃអាទិត្យ បានព្រមានពីការកើនឡើងកង្វះអាហារូបត្ថម្ភរបស់កុមារ នៅក្នុងតំបន់ដែលគ្រប់គ្រងដោយរដ្ឋាភិបាលយេម៉ែន។ អង្គការមូលនិធិសង្គ្រោះកុមារអន្តរជាតិរបស់អង្គការសហប្រជាជាតិ (UNICEF) បាននិយាយនៅក្នុងរបាយការណ៍ចុងក្រោយថា ចំនួនកុមារមានអាយុក្រោម ៥ឆ្នាំ ដែលប្រឈមមុខនូវកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ បានកើនឡើងចំនួន ៣៤ភាគរយនៅឆ្នាំនេះ បើធៀបទៅនឹងឆ្នាំមុន។ ទីភ្នាក់ងារ UNICEF បន្ថែមថា ការកើនឡើងខ្លាំងនេះ ជំរុញដោយការផ្ទុះជំងឺរាតត្បាតមួយចំនួន មានដូចជាជំងឺអាសន្នរោគ និងជំងឺកញ្ជ្រិល គួបផ្សំនឹងអសន្តិសុខស្បៀងអាហារ កង្វះទឹកស្អាតប្រើប្រាស់ និងវិបត្តិសេដ្ឋកិច្ច។ យោងតាមទិន្នន័យនៃកម្មវិធីគំនិតផ្ដួចផ្ដើមសុវត្ថិភាពស្បៀងអាហារ (IPC) បានឱ្យដឹងថា តំបន់គ្រប់គ្រងដោយរដ្ឋាភិបាលចំនួន១១៧ ត្រូវបានរំពឹងថា នឹងជួបប្រទះនូវកង្វះអាហារូបត្ថម្ភកម្រិតខ្ពស់ នៅចន្លោះខែកក្កដា ដល់ខែតុលាឆ្នាំនេះ។ ក្នុងនោះតំបន់មួយចំនួន ត្រូវបានចាត់ថ្នាក់ថា មានកង្វះអាហារូបត្ថម្ភកម្រិត “ធ្ងន់ធ្ងរខ្លាំង” ដែលជាចំណាត់ថ្នាក់ធ្ងន់ធ្ងរបំផុត ជាមួយនឹងអត្រាប្រេវ៉ាឡង់លើសពី ៣០ភាគរយជាលើកដំបូង។ តំណាងអង្គការ Unicef ប្រចាំប្រទេសយេម៉ែន លោក Peter Hawkins បានព្រមានថា វាមានសារៈសំខាន់ណាស់ ក្នុងការបង្កើនការគាំទ្រដល់ជនងាយរងគ្រោះបំផុត ពីវិបត្តិអសន្តិសុខស្បៀង និងកង្វះអាហារូបត្ថម្ភ។ បើតាមរបាយការណ៍ ចំនួនកុមារនៅយេម៉ែន មានអាយុក្រោម ៥ឆ្នាំដែលទទួលរងនូវកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ បានកើនឡើង…
-
ឥណ្ឌូណេស៊ីជាប់ចំណាត់ថ្នាក់ជាប្រទេសល្អបំផុតលំដាប់ទី៣ក្នុងពិភពលោក

-
រដ្ឋមន្ត្រីកាបរទេសអាមេរិកទៅដល់អ៊ីស្រាអែល ជំរុញបទឈប់បាញ់ Gaza

អាមេរិក៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានទៅដល់រដ្ឋធានី តែល អាវីហ្វ ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ ក្នុងគោលបំណងជំរុញការចរចាបទឈប់បាញ់ នៅតំបន់ហ្គាហ្សា។ យោងតាមក្រសួងការបរទេសបានឲ្យដឹងថា នៅថ្ងៃចន្ទនេះ អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិករូបនេះ នឹងជួបដាច់ ដោយឡែកពីគ្នា ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu, រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Yoav Gallant និងប្រធានាធិបតីអ៊ីស្រាអែល Isaac Herzog មុនពេលដែលលោកត្រូវបន្តធ្វើដំណើរទៅកាន់ប្រទេសអេហ្ស៊ីប នៅថ្ងៃអង្គារ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Jo Biden បាននិយាយ កាលពីថ្ងៃសុក្រថា កិច្ចព្រមព្រៀងបទឈប់បាញ់ នៅតំបន់ Gaza រយៈពេលយូរ មិនធ្លាប់មាន កាន់តែខិតជិតមកដល់ហើយ។ គួរបញ្ជាក់ថា ចាប់តាំងពីអ៊ីស្រាអែល សងសឹកនឹងហាម៉ាស់ ប្រមាណ១០ខែមកនេះ មនុស្សជាង៤ម៉ឺននាក់បានស្លាប់ នៅហ្គាហ្សា នេះបើតាមក្រសួងសុខាភិបាលហ្គាហ្សា គ្រប់គ្រងដោយហាម៉ាស់៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
ឆេះកន្ត្រក់វិល នៅប្រទេសអាឡឺម៉ង់

បរទេស៖ មនុស្សជាង២០នាក់ បានរងរបួស ក្នុងហេតុការណ៍ឆេះកន្ត្រក់វិល នៅឯពិធីបុណ្យតន្ត្រី Highfield នៅក្បែរនឹងក្រុង Leipzig របស់ប្រទេសអាល្លឺម៉ង់ កាលពីចុងសប្តាហ៍។ អគ្គីភ័យបានឆាបឆេះភ្លាមៗ បន្ទាប់ពីម៉ោង ៩យប់ថ្ងៃសៅរ៍ ប៉ុន្តែ ត្រូវបានពន្លត់វិញ យ៉ាងឆាប់រហ័ស នេះបើតាមអ្នកនាំពាក្យប៉ូលិស។ ប្រភពបានបញ្ជាក់ថា មនុស្សបួននាក់ត្រូវបានភ្លើងឆេះ, ម្នាក់រងរបួសដោយសារការដួល, ហើយមនុស្ស ១៨ នាក់ផ្សេងទៀតរងរបួស ដោយសារតែបានស្រូបផ្សែង។ អ្នកនាំពាក្យបាននិយាយទៀតថា ឧទ្ធម្ភាគចក្រ និងក្រុមពន្លត់អគ្គីភ័យបានឆ្លើយតបភ្លាមៗ ហើយអ្នករបួសទាំងអស់ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យក្បែរនោះ។ យ៉ាងណាមិញ នគរបាលមិនបានបញ្ជាក់ពីមូលហេតុ ដែលនាំឲ្យឆេះកន្ត្រក់វិល លើកនេះ នៅឡើយទេ។ បុណ្យ Highfield ត្រូវបានគេដឹងថា ជាពិធីបុណ្យតន្ត្រីរ៉ុក ទាក់ទាញអ្នកទស្សនារាប់ពាន់នាក់ រៀងរាល់រដូវក្តៅ ទៅកាន់ច្រាំងនៃបឹង Stormthaler។ សម្រាប់បុណ្យឆ្នាំនេះ មានការចូលរួមពីតារាចម្រៀងល្បីៗ រួមមាន Macklemore, The Kooks, Flogging Molly និង Rise Against ជាដើម៕ ប្រភពពី…
-
អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin មកដល់ទីស្នាក់ការគណបក្សភឿថៃក្នុងក្រុងបាងកក

-
ចូលការិយាល័យភ្លាម! Paetongtarn ប្តេជ្ញាស្តារសេដ្ឋកិច្ច

បាងកក៖ នាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសថៃ លោកស្រី Paetongtarn Shinawatra បានប្តេជ្ញាថា នឹងជំរុញសេដ្ឋកិច្ចជាតិ ដែលកំពុងធ្លាក់ចុះ ពោលគឺ ភ្លាមៗ ក្រោយពេលដែលលោកស្រី ចូលកាន់តំណែង ជាផ្លូវការ កាលពីថ្ងៃអាទិត្យ។ លោកស្រី Paetongtarn វ័យ៣៧ឆ្នាំ ជានាយករដ្ឋមន្ត្រីក្មេងជាងគេបំផុត របស់ថៃ បានឡើងកាន់អំណាច បន្ទាប់ពីតុលាការបានបណ្តេញនាយករដ្ឋមន្ត្រីមុន និងរំសាយគណបក្សប្រឆាំងដ៏ធំ ដែលត្រូវបានចាត់ទុកថា ជាឆាកនយោបាយប្រែប្រួលខ្លាំង ដែលមិនធ្លាប់មានពីមុនមក របស់ប្រទេសថៃ។ លោកស្រី Paetongtarn គឺត្រកូល ស៊ីណាវ៉ាត្រា ទី៣ ដែលធ្វើជានាយករដ្ឋមន្ត្រី ប៉ុន្តែ នឹងសង្ឃឹមថា អាចគេចផុតពីការមានជោគវាសនា ដូច ឪពុក និងម្តាយមីង គឺលោកស្រី យីងឡាក់ ដោយអតីតនាយករដ្ឋមន្ត្រី ទាំងពីររូប សុទ្ធតែត្រូវបានទម្លាក់ចេញពីអំណាច ក្នុងរដ្ឋប្រហារយោធា។ លោកស្រី Paetongtarn បានអះអាងថា «ក្នុងនាមជាប្រមុខរដ្ឋាភិបាល ខ្ញុំនឹងធ្វើការជាមួយសភា ដោយបេះដូងបើកចំហ បើកចំហ ចំពោះគ្រប់គំនិត ដើម្បីជួយអភិវឌ្ឍប្រទេស…» ។…
-
ស៊ូដង់ប្រកាសពីការរាតត្បាត នៃជំងឺអាសន្នរោគ

ខាទុំ ៖ ក្រសួងសុខាភិបាលស៊ូដង់ កាលពីថ្ងៃសៅរ៍ បានប្រកាសចាត់ទុកជំងឺអាសន្នរោគ ជាមេរោគរាតត្បាតដ៏កាចសាហាវ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាច្រើនសប្តាហ៍ នៅក្នុងប្រទេសដែលហែកហួរដោយសង្រ្គាមមួយនេះ។ រដ្ឋមន្ត្រីសុខាភិបាលស៊ូដង់ លោក Haitham Ibrahim បានគូសបញ្ជាក់ថា ប្រទេសរបស់លោកកំពុងប្រកាសចាត់ទុកជំងឺអាសន្នរោគ ជាមេរោគរាតត្បាតដ៏កាចសាហាវទូទាំងប្រទេស ដោយសារតែលក្ខខណ្ឌអាកាសធាតុ និងការបរិភោគទឹកខ្វះអនាម័យ។ រដ្ឋមន្ត្រីសុខាភិបាលស៊ូដង់រូបនេះ បានអះអាងថាការសម្រេចចិត្តនេះធ្វើឡើងរួមគ្នាជាមួយអាជ្ញាធរនៅរដ្ឋ Kassala ភាគខាងកើត ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអ្នកជំនាញ បន្ទាប់ពីមន្ទីរពិសោធន៍សុខភាពសាធារណៈបានរកឃើញមេរោគអាសន្នរោគ។ អស់រយៈពេលជាច្រើនសប្តាហ៍ ប្រទេសស៊ូដង់បានជួបប្រទះភ្លៀងធ្លាក់ខ្លាំងយ៉ាងគំហុក ដោយរដ្ឋ Kassala បានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរជាងគេ។ អាជ្ញាធរ នៅ ទីនោះ បាន បានអំពាវនាវឲ្យមានការផ្តល់ជំនួយ អន្តរជាតិបន្ទាន់ និង ឆាប់រហ័សបំផុត។ មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញពីទឹកជំនន់ ចំពេលមានការកើនឡើងនៃជំងឺនានា រួមទាំងជំងឺរាគរូស ជាពិសេសចំពោះកុមារ។ ជំងឺអាសន្នរោគបណ្តាលឱ្យអ្នកជំងឺរាគធ្ងន់ធ្ងរ ក្អួត និងរមួលសាច់ដុំ ហើយជាទូទៅកើតចេញពីការបរិភោគអាហារ ឬទឹកខ្វះអនាម័យ មានផ្ទុកបាក់តេរី នេះបើយោងតាមអង្គការសុខភាពពិភពលោក។ ជំងឺអាសន្នរោគនេះដែរ ក៏អាចបណ្តាលឱ្យអ្នកជំងឺខ្សោះជាតិទឹកធ្ងន់ធ្ងរ ហើយមានករណីខ្លះឈានដល់ការបាត់បង់ជីវិតក្នុងរយៈពេលពីរបីម៉ោងប៉ុណ្ណោះ។ អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ករណីឆ្លងជំងឺអាសន្នរោគចំនួន…
-
មនុស្ស ១៤នាក់ស្លាប់ និង ១៨នាក់របួស ក្នុងគ្រោះថ្នាក់ក្រឡាប់ឡានក្រុងនៅបូលីវី

ឡាប៉ាស ៖ ឧបទ្ទវហេតុក្រឡាប់ឡានក្រុងមួយគ្រឿងនៅប្រទេសបូលីវី ផ្តាច់ជីវិតមនុស្ស ១៤នាក់ និង១៨នាក់ទៀតរងរបួស កាលពីយប់ថ្ងៃសុក្រ (ម៉ោងក្នុងតំបន)។ ប៉ូលីសបាននិយាយកាលពីថ្ងៃសៅរ៍ថា មនុស្សយ៉ាងហោចណាស់ ១៤នាក់បានស្លាប់ និង ១៨នាក់ទៀតរងរបួស ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីឡានក្រុងមួយគ្រឿងជួបគ្រោះថ្នាក់ចរាចរណ៍ នៅភាគខាងត្បូងប្រទេសបូលីវី។ ឧបទ្ទវហេតុនេះបានកើតឡើងកាលពីយប់ថ្ងៃសុក្រ (ម៉ោងក្នុងតំបន) នៅពេលដែលឡានក្រុងមួយគ្រឿងបានធ្លាក់ទៅក្នុងច្រាំងថ្មចោទនៅលើផ្លូវដ៏មមាញឹកមួយកន្លែង ដែលតភ្ជាប់ទីក្រុង Tarija មានចម្ងាយប្រហែល ៨៨០គីឡូម៉ែត្រ ភាគខាងត្បូងនៃរដ្ឋធានី ឡាប៉ាស ជាមួយនឹងភាគកណ្តាលនៃទីក្រុង Santa Cruz។ អ្នកនៅរស់រានមានជីវិតម្នាក់បានប្រាប់សារព័ត៌មាន ក្នុងស្រុកថា បញ្ហាប្រព័ន្ធហ្វ្រាំងរបស់ឡានក្រុង ទំនងជាមូលហេតុនៅក្រោយឧបទ្ទវហេតុនេះ។ យោងតាមទិន្នន័យរបស់រដ្ឋាភិបាល បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់ជីវិតមនុស្សប្រហែល ១.៤០០នាក់ជាមធ្យមជារៀងរាល់ឆ្នាំនៅបូលីវី ដែលជាប្រទេសដែលមានប្រជាជនប្រហែល ១២លាននាក់។ គ្រោះថ្នាក់ ភាគច្រើន កើតឡើង ដោយសារ កំហុស របស់ អ្នកបើកបរ ឬ ឬបញ្ហាគ្រឿងម៉ាស៊ីន។ តួយ៉ាង កាលពីខែកក្កដា មនុស្ស ២២នាក់បានស្លាប់ និង ១៦នាក់បានរងរបួសនៅភាគខាងលិចប្រទេសបូលីវី នៅពេលដែលឡានដឹកទំនិញ និងឡានក្រុងបានបើកបុកគ្នាពេញទំហឹង។…