Category: ព័ត៌មានអន្តរជាតិ

  • កូរ៉េខាងជើងបញ្ចេញ «Drone អត្តឃាត»

    កូរ៉េខាងជើងបញ្ចេញ «Drone អត្តឃាត»

    ព្យុងយ៉ាង៖ កាលពីថ្ងៃចន្ទ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កូរ៉េខាងជើង KCNA បានចេញផ្សាយថា កូរ៉េខាងជើងបានបញ្ចេញ «Drone អត្តឃាត» ដែលជាអាវុធថ្មីរបស់ខ្លួន។ អ្នកជំនាញបាននិយាយថា Drone អត្តឃាតនេះ អាចមានប្រភពពីប្រទេសរុស្ស៊ី។ នៅថ្ងៃច័ន្ទដដែល គីម ជុងអ៊ុន បានសាកល្បងបង្ហោះ Drone អត្តឃាត ដោយលោកជាអ្នកត្រួតពិនិត្យដោយផ្ទាល់។ KCNA បានបង្ហាញពីទិដ្ឋភាព លោក គីម ប្រើកែវយឹតមើល យន្តហោះគ្មានមនុស្សបើកទាំងនេះ ដែលត្រូវបានបំផ្ទុះនៅគោលដៅ ដែលត្រូវបានកំណត់។ លោក គីម បាននិយាយនៅពេលនោះថា ប្រទេសរបស់លោកនឹងទាញប្រយោជន៍ពីបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្តដើម្បីអភិវឌ្ឍ Drone អត្តឃាត។ KCNA បញ្ជាក់បន្ថែមថា Drone អត្តឃាតនេះ មានផ្ទុកដោយជាតិផ្ទុះដែលត្រូវបានរចនាឡើង ដើម្បីវាយប្រហារគោលដៅដែលកំណត់ទុកមុន។ Droneនេះ អាចហោះហើរបានជាង១០០០គីឡូម៉ែត្រ។ អ្នកជំនាញបាននិយាយថា យន្តហោះគ្មានមនុស្សបើកអត្តឃាត ដែលបញ្ចេញដោយកូរ៉េខាងជើងនេះ មើលទៅស្រដៀងទៅនឹងយន្តហោះគ្មានមនុស្សបើកធ្វើអត្តឃាត Lancet-3 ផលិតដោយរុស្ស៊ី ហើយក៏ស្រដៀងនឹង Drone អត្តឃាត ប្រភេទ HAROP ផលិតនៅអ៊ីស្រាអែល…

  • ចិន គឺជាទីផ្សារម្សៅទឹកដោះគោទារកដ៏ធំបំផុតក្នុងពិភពលោក

    ចិន គឺជាទីផ្សារម្សៅទឹកដោះគោទារកដ៏ធំបំផុតក្នុងពិភពលោក

    ទំហំទីផ្សារចិន ត្រូវបានប៉ាន់ស្មានថានឹងឈានដល់ជិត ១៧ពាន់លានដុល្លារក្នុងឆ្នាំ២០២៤​ ខណៈអាមេរិក ដែលជាទីផ្សារធំបំផុតទី២ មានអត្រាលក់ទាបជាងដល់ទៅ ២ដង ពោលគឺសរុប ៦,២ពាន់លានដុល្លារប៉ុណ្ណោះ – Statista #ams1minute

  • ភ្លៀងបង្កជាទឹកជំនន់ភ្លាមៗនៅតំបន់ឆ្នេរឥណ្ឌូនេស៊ី ស្លាប់យ៉ាងតិច ១៣នាក់

    ភ្លៀងបង្កជាទឹកជំនន់ភ្លាមៗនៅតំបន់ឆ្នេរឥណ្ឌូនេស៊ី ស្លាប់យ៉ាងតិច ១៣នាក់

    ហ្សាកាតា៖ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៊ី បាននិយាយថា មនុស្សយ៉ាងតិច ចំនួន១៣នាក់បានស្លាប់ បន្ទាប់ពីទឹកជំនន់ភ្លាមៗ ឬ Flash Flood វាយប្រហារភាគខាងកើតប្រទេស រួមមានទាំងតំបន់ឆ្នេរសមុទ្រ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង កាលពីថ្ងៃអាទិត្យ។ គេជឿថា នៅមានមនុស្សបាត់ខ្លួនមួយចំនួនទៀត។ ក្រុមអ្នកជួយសង្គ្រោះត្រូវបានគេដាក់ពង្រាយ ទៅកាន់ទីក្រុងឆ្នេរសមុទ្រ នៅលើកោះ Halmahera ដើម្បីស្វែងរកជនរងគ្រោះដែលបាត់ខ្លួន ប៉ុន្តែ អាកាសធាតុអាក្រក់ បានរារាំងខ្លាំងដល់ប្រតិបត្តិការ រុករក។ ទឹកជំនន់បានកាត់ផ្តាច់ផ្លូវធំ និងផ្លូវចូល ទៅកាន់ភូមិ Rua ដែលជាតំបន់រងគ្រោះខ្លាំងបំផុត ខណៈដែលផ្ទះ និងអគាររាប់សិបខ្នង បានកប់ នៅក្រោមភក់។ ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ និយាយថា ភ្លៀងធ្លាក់ខ្លាំង នៅតែអាចកើតមាន ទីនោះ និងតំបន់ជុំវិញ នៅថ្ងៃខាងមុខ។ អាជ្ញាធរមូលដ្ឋានបានណែនាំឲ្យប្រជាពលរដ្ឋ រក្សាការប្រុងប្រយ័ត្ន និងគោរពតាមការណែនាំ ក្នុងករណីមានទឹកជំនន់ បន្តទៀត។ គួរបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំង បណ្តាលឱ្យមានការបាក់ដី ជាញឹកញាប់ និងទឹកជំនន់ភ្លាមៗ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ខណៈដែលមនុស្សរាប់លាននាក់រស់ នៅក្នុងតំបន់ភ្នំ…

  • ទឹកជំនន់នៅបង់ក្លាដែស ធ្វើឱ្យមនុស្សជិត ៣០ម៉ឺននាក់បាត់បង់ផ្ទះសម្បែង

    ទឹកជំនន់នៅបង់ក្លាដែស ធ្វើឱ្យមនុស្សជិត ៣០ម៉ឺននាក់បាត់បង់ផ្ទះសម្បែង

    ដាកា : ទឹកជំនន់ដ៏ធ្ងន់ធ្ងរបានជន់លិចផ្ទៃដីមួយភាគធំនៃប្រទេសបង់ក្លាដែស និងបង្ខំឱ្យប្រជាជនបង់ក្លាដែសជិត៣០០,០០០នាក់ ស្នាក់នៅតាមកន្លែងជ្រកកោនបណ្តោះអាសន្ន។ ក្រសួងគ្រប់គ្រងមហន្តរាយបង់ក្លាដែស បាននិយាយថា គិតត្រឹមថ្ងៃសៅរ៍សប្តាហ៍មុន មនុស្សចំនួន២៨៥,០០០នាក់ កំពុងស្នាក់នៅតាម កន្លែងជ្រកកោនបណ្តោះអាសន្ន ដើម្បីរត់គេចពីទឹកជំនន់ ខណៈប្រជាជនសរុប៤.៥លាននាក់បានរងផលប៉ះពាល់។ ទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅបង់ក្លាដែស ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនេះដែរ ក៏បានឆក់យកអាយុជីវិតមនុស្សកើនឡើងដល់ ១៨នាក់ គិតត្រឹមថ្ងៃអាទិត្យទី២៥ ខែសីហា ឆ្នាំ២០២៤។ ប្រទេសបង់ក្លាដែសដែលមានប្រជាជនសរុប ១៧០លាននាក់នេះ តែងជួបប្រទះគ្រោះទឹកជំនន់ ជារៀងរាល់ឆ្នាំ។ ក្រុមអ្នកវិទ្យាសាស្រ្តបាននិយាយថា ការប្រែប្រួលអាកាសធាតុ គឺជាកត្តាចម្បងដែលជំរុញឱ្យគ្រោះធម្មជាតិ ពិបាកប៉ាន់ស្មាន ហើយមានសភាពធ្ងន់ធ្ងរខ្លាំងឡើងៗ៕ ប្រភព : AFP ប្រែសម្រួលដោយ : ឈឹម ទីណា

  • នាយកប្រតិបត្តិ និងជាម្ចាស់ក្រុមហ៊ុនកម្មវិធីផ្ញើសារល្បីរបស់ពិភពលោក

    នាយកប្រតិបត្តិ និងជាម្ចាស់ក្រុមហ៊ុនកម្មវិធីផ្ញើសារល្បីរបស់ពិភពលោក

    Telegram លោក Pavel Durov ត្រូវបានចាប់ខ្លួន នៅព្រលានយន្តហោះ Bourget ទីក្រុងប៉ារីស ប្រទេសបារាំង នៅម៉ោង ៨យប់កាលពីថ្ងៃទី២៤ សីហា ២០២៤។ ការចាប់ខ្លួននេះជាផ្នែកមួយនៃការស៊ើបអង្កេតបឋមរបស់អាជ្ញាធរលើការចោទប្រកាន់ដែលថានីតិវិធីគ្រប់គ្រងកម្មវិធី Telegram បច្ចុប្បន្ន អាចបណ្ដាលអោយមានសកម្មភាពឧក្រិដ្ឋកម្មផ្សេងៗកើតឡើង តាមរយៈការប្រើប្រាស់ app – Reuters #ams1minute

  • ជប៉ុនបំបែកកំណត់ត្រាចំនួនទេសចរបរទេស ២ខែជាប់គ្នា

    ជប៉ុនបំបែកកំណត់ត្រាចំនួនទេសចរបរទេស ២ខែជាប់គ្នា

    តូក្យូ៖ ទិន្នន័យផ្លូវការរបស់អង្គការទេសចរណ៍ជាតិជប៉ុន ហៅកាត់ JNTO បានបង្ហាញថា កាលពីខែកក្កដា ប្រទេសមួយនេះ បានស្វាគមន៍ភ្ញៀវទេសចរបរទេស ចំនួន៣លាន២៩ម៉ឺននាក់ ដែលជាកំណត់ត្រាប្រចាំខែ ទីពីរ ជាប់ៗគ្នា ខណៈដែលខ្លួនងាកទៅរកវិស័យទេសចរណ៍ សម្រាប់កំណើនសេដ្ឋកិច្ច។ JNTO បានឱ្យដឹងថា ចំនួនទេសចរបរទេស ក្នុងខែកក្ដដា កើនឡើង ជិត៤២ភាគរយ បើធៀបនឹងខែកក្កដា ឆ្នាំមុន។ បើធៀបនឹងខែកក្កដា ឆ្នាំ២០១៩ ជាពេលមុនផ្ទុះកូវីដ១៩ ក៏មានកំណើន ជាង១០ភាគរយផងដែរ។ កាលពីខែមិថុនា ជប៉ុនបានបំបែកកំណត់ត្រាផងដែរ ប៉ុន្តែ ទទួលបានភ្ញៀវទេសចរណ៍បរទេស ត្រឹម៣លាន១៣ម៉ឺននាក់។ JNTO បាននិយាយទៀតថា ការចាប់ផ្តើមរដូវវិស្សមកាលបានជំរុញឱ្យមានតម្រូវការធ្វើដំណើរ ទៅកាន់ប្រទេសជប៉ុន។ ទេសចរច្រើនជាងគេ គឺមានមកពីប្រទេសចិន។ បន្ទាប់មក គឺកូរ៉េខាងត្បូង ពីហ្វីលីពីន និងអាមេរិក ផងដែរ។ ប្រភពបានបន្ថែមទៀតថា ការបង្កើនជើងហោះហើរត្រង់ ពីទីផ្សារប្រទេសធំៗ បានជួយរួមចំណែកដល់កំណត់ត្រាខែកក្កដា។ ប្រាក់យេនធ្លាក់ថ្លៃ ក៏បានចូលរួមជំរុញ ភ្ញៀវទេសសចរ មកពីជុំវិញពិភពលោក ធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ដោយអាជីវកម្មជាច្រើន ពឹងផ្អែកលើការចំណាយ របស់អ្នកទេសចរ…

  • នាវាចម្បាំងអាមេរិកគ្រឿងទីពីរទៅដល់មជ្ឈិមបូព៌ា

    នាវាចម្បាំងអាមេរិកគ្រឿងទីពីរទៅដល់មជ្ឈិមបូព៌ា

    វ៉ាស៊ីនតោន៖ នាវាចម្បាំងផ្ទុកយន្តហោះ USS Abraham Lincoln បានធ្វើដំណើរទៅដល់តំបន់មជ្ឈិមបូព៌ាហើយ ចំពេលមានការព្រួយបារម្ភពីការផ្ទុះសង្គ្រាមរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។ នាវាចម្បាំងផ្ទុកយន្តហោះ USS Abraham Lincoln បានទៅដល់តំបន់មជ្ឈិមបូព៌ា កាលពីថ្ងៃព្រហស្បតិ៍ ដើម្បចូលរួមជាមួយនាវាផ្ទុកយន្តហោះ USS Theodore Roosevelt ដែលអាមេរិកបានដាក់ពង្រាយនៅទីនោះរួចហើយ។ ទីបញ្ជាការកណ្តាលអាមេរិកបានបង្ហោះសារនៅលើបណ្តាញសង្គម X ថា នាវាចម្បាំង USS Abraham Lincoln បានដឹកយន្តហោះចម្បាំង F-35 និង F-18 នៅលើនោះ ហើយក៏កំពុងអមដំណើរជាមួយកងនាវាពិឃាតផងដែរ។ មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក បានបញ្ជូនកងកម្លាំងប្រដាប់អាវុធទៅកាន់តំបន់មជ្ឈិបូព៌ាកាលពីដើមខែនេះ បន្ទាប់ពីការធ្វើឃាតប្រធានការិយាល័យនយោបាយរបស់ក្រុមហាម៉ាស លោក Ismail Haniyeh នៅទីក្រុងតេហេរ៉ង់ និងមន្ត្រីជាន់ខ្ពស់ក្រុមហេសបូឡា លោក Fuad Shukr ក្នុងទីក្រុងបេរូ។ អ៊ីស្រាអែលបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដែលបានសម្លាប់លោក Shukr ប៉ុន្តែមិនបានបញ្ជាក់ ឬបដិសេធការជាប់ពាក់ព័ន្ធនឹងការស្លាប់របស់លោក Haniyeh ឡើយ។ ស្របពេលជាមួយគ្នានោះដែរ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលព្រួយបារម្ភថា អ៊ីរ៉ង់អាចនឹងសងសឹកអ៊ីស្រាអែលវិញ តាមរយៈការធ្វើការរួមគ្នាជាមួយក្រុមប្រដាប់អាវុធគាំទ្រប៉ាឡេស្ទីនផ្សេងៗ…

  • លោក Elon Musk យល់ព្រមបម្រើរដ្ឋាភិបាល បើលោក Trump ជាប់ឆ្នោត

    លោក Elon Musk យល់ព្រមបម្រើរដ្ឋាភិបាល បើលោក Trump ជាប់ឆ្នោត

    វ៉ាស៊ីនតោន៖ លោក Elon Musk បានបង្ហាញពីឆន្ទៈក្នុងការកាន់តំណែងជាមួយរដ្ឋាភិបាលអាមេរិក ប្រសិនបើបេក្ខជនមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump ជាប់ឆ្នោតជាប្រធានាធិបតី។ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានបង្ហោះសារនៅលើបណ្តាញសង្គម X នាពេលថ្មីៗនេះ ដោយបានផ្តល់សញ្ញាទៅកាន់លោក Trump វិញថា “ខ្ញុំស្ម័គ្រចិត្តទទួលយក”។ ការបង្ហោះសារបែបនេះរបស់លោក Musk កើតឡើងបន្ទាប់ពីលោក Donald Trump បានថ្លែងប្រាប់កាសែតរ៉យទ័រ កាលពីថ្ងៃចន្ទថា មហាសេដ្ឋីបចេ្ចកវិទ្យាអាមេរិករូបនេះ ជា “បុរសឆ្លាតវៃម្នាក់” ហើយថា លោកប្រាកដជានឹងតែងតាំងលោក Musk ឱ្យធ្វើជាទីប្រឹក្សា បើសិនគាត់យល់ នោះលោកប្រាកដជានឹងធ្វើរឿងនេះ។ កាលពីសប្តាហ៍មុន លោក Musk បានធ្វើបទសម្ភាសន៍ផ្ទាល់មួយជាមួយលោក Trump នៅលើវេទិកាបណ្តាញសង្គម X។ នៅចំណុចមួយក្នុងអំឡុងការសន្ទនានោះ លោក Musk បានអំពាវនាវដល់បេក្ខជនប្រធានាធិបតី ឱ្យបង្កើត “គណៈកម្មាការប្រសិទ្ធភាពរបស់រដ្ឋាភិបាល” ដើម្បីធានាថា ប្រាក់អ្នកជាប់ពន្ធត្រូវបានចំណាយកាន់តែប្រសើរ។ លោក Trump…

  • នៅឆ្នាំ២០២៤ តម្លៃមាសបានកើនឡើងជិត ២០%

    នៅឆ្នាំ២០២៤ តម្លៃមាសបានកើនឡើងជិត ២០%

    ប្រទេសដែលស្ដុកមាសច្រើនជាងគេគឺអាមេរិក មានសរុប ៨ ១៣៣ តោន ស្មើនឹង ៦២៨ពាន់លានដុល្លារ។ អាឡឺម៉ង់ ជាប្រទេសទី២ ដែលស្ដុកមាសសរុប​ ចំនួន ៣​ ៣៥១ តោន តាមពីក្រោយដោយអ៊ីតាលីដែលមានស្ដុកចំនួន ២ ៤៥២តោន។ មាស​ ១/៥ ក្នុងពិភពលោកត្រូវបានរក្សាទុកដោយធនាគារកណ្តាល។ នៅឆមាសទីមួយនៃឆ្នាំ ២០២៤ បណ្ដាធនាគារកណ្តាលនៅជុំវិញពិភពលោកបានទិញមាសស្ដុកទុកចំនួន ៤៨៣តោន។ តួកគឺជាអ្នកទិញមាសច្រើនជាងគេក្នុងឆមាសទីមួយនៃឆ្នាំនេះ ដោយទិញសរុប ៤៥ តោន​ ខណៈឥណ្ឌាជាប់ចំណាត់ថ្នាក់លេខ២ ដោយទិញមាសសរុប ៣៧តោន – Visual Capitalist #ams1minute

  • ផ្ទុះភ្នំភ្លើងលុបជើងហោះហើរ នៅនូវែលសេឡង់

    ផ្ទុះភ្នំភ្លើងលុបជើងហោះហើរ នៅនូវែលសេឡង់

    បរទេស៖ នៅថ្ងៃព្រហស្បតិ៍នេះ ភ្នំភ្លើង វាយ អាយឡែន (White Island) នៅក្នុងប្រទេស នូវែល សេឡង់ បានព្រួសផេះ រារាំងការហោះហើរយន្តហោះ ក្នុងប្រទេស នូវែល សេឡង់ដោយអ្នកវិទ្យាសាស្ត្រព្រមានថា អាចបន្តមានស្ថានភាពបែបនេះ ចន្លោះពី ១សប្តាហ៍ ទៅ១ខែ ខាងមុខទៀត។ ក្រុមហ៊ុនអាកាសចរណ៍ជាតិ នូវែល សេឡង់ បាននិយាយថា ជើងហោះហើរ ចំនួន១០លើក ត្រូវបានលុបចោល ខណៈដែលផេះភ្នំភ្លើងបានរសាត់ នៅតាមផ្លូវហោះហើរ លើអាកាសយានដ្ឋាន ក្នុងស្រុកមួយចំនួន។ វិទ្យាស្ថានស្រាវជ្រាវជាតិ GNS បាននិយាយ បើតាមព្រឹត្តិបត្រ ត្រួតពិនិត្យរូបភាពផ្កាយរណប បានបង្ហាញពី «សកម្មភាពផ្ទុះតិចតួច» ដែលបានចាប់ផ្តើមមាន តាំងពីដើមខែ មកម្ល៉េះ។ អ្នកវិទ្យាសាស្ត្របាននិយាយថា មនុស្សមួយចំនួន នៅលើកោះក្បែរៗនោះ អាចធុំក្លិនឧស្ម័ន ពីភ្នំភ្លើង ឬ មានការរលាកស្រាលចំពោះភ្នែក ឬ បំពង់ករបស់ពួកគេ ទោះបីជាផលប៉ះពាល់ នឹងមានតិចតួច ក៏ដោយ។ កាលពីឆ្នាំ២០១៩ ភ្នំភ្លើង…