-
២៤ឆ្នាំចុងក្រោយចំនួនពលរដ្ឋខ្មែរបានកើនឡើងជាង៥លាន៤សែននាក់ (Video Inside)

ចំនួនប្រជាជនខ្មែរបានកើនឡើងជាង៥លាន៤សែនទេ ក្នុងរយៈពេល២៤ឆ្នាំចុងក្រោយនេះ ខណៈដែលពិភពលោកមានការវិវត្តន៍យ៉ាងលឿននៃចំនួនប្រជាជនច្រើនដល់៨ពាន់លាននាក់ ក្នុងបច្ចុប្បន្ននេះ។ ការបង្ហាញតួលេខនេះ បានធ្វើឡើងក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទិវាប្រជាជនពិភពលោកលើកទី៣៤ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។ សារលិខិតបានសរសេរថា «ក្នុងអម្លុងពេលជាង២ទសវត្សរ៍កន្លងទៅនេះ ចំនួនប្រជាជនកម្ពុជា បានកើនឡើងពីចំនួន ១១លាន ៤សែននាក់ ក្នុងឆ្នាំ១៩៩៨ ដល់១៦លាន៨សែននាក់នៅក្នុងឆ្នាំ២០២២ ដែលអត្រាកំណើនប្រចាំឆ្នាំមាន១កណ្តក់សញ្ញា៦ភាគរយ»។ ប្រទេសកម្ពុជាក្រោយ ថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩, ពលរដ្ឋប្រមាណជាង៣លាននាក់ត្រូវបានស្លាប់ និងមនុស្សសេសសល់ពីសេចក្តីស្លាប់រស់នៅដោយខ្វះជីវជាតិអាហារ និងក្នុងប្រទេសដែលស្ថិតក្នុងសង្គ្រាមស៊ីវិល។ ចំនួនមនុស្សដែលរំពឹងមានអាយុវែង មិនមានច្រើនឡើយដោយសារតែប្រទេសជួបនឹងសង្គ្រាមផង និងកង្វះអាហារជីវជាតិទទួលទានមិនគ្រប់គ្រាន់ ប៉ុន្តែក្នុងសម័យដែលកម្ពុជា មានសន្តិភាពសាឡើងវិញចាប់តាំងពីចុងឆ្នាំ១៩៩៨មក ចំនួនប្រជាពលរដ្ឋដែលរស់នៅក្នុងសុខសន្តិភាព និងមានជីវភាពធូរធា បានកើនឡើងគួរឱ្យកត់សម្គាល់។ សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុងសារលិខិតដដែលបញ្ជាក់ថា «ការកើនឡើងនៃប្រជាជនកម្ពុជានាពីរទសវត្សរ៍ ចុងក្រោយនេះ បណ្តាលមកពីការធ្លាក់ចុះនៃអត្រាមរណភាព, ការកើនឡើងនៃអាយុសង្ឃឹមរស់ និងសន្ទុះកំណើន»។ សារលិខិតបានបន្តថា «នេះជាជោគជ័យដ៏ធំធេងដែលកើតចេញពី ការខិតខំប្រឹងប្រែងរួមគ្នាទាំងរាជរដ្ឋាភិបាល ទាំងដៃគូអភិវឌ្ឍន៍រួមទាំងវិស័យឯកជន និងសង្គមស៊ីវិលក្នុងការកែលំអ និងការអភិវឌ្ឍន៍វិស័យសុខភាពសាធារណៈ»។
-
ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១១រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣

ឆ្នាំជូតសម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមមានការប្រុងប្រយ័ត្នក្នុងការផ្លាស់ប្តូរការងារ ពីព្រោះ ឳកាសដែលធ្វើអោយអ្នកបាត់បង់តុល្យភាពហិរញ្ញវត្ថុគឺមានកំរិតខ្ពស់បំផុត ឬបើមិនដូច្នោះ ទេវានឹងធ្វើអោយប៉ះពាល់ទៅដល់ការងារតែម្តង។ ក្នុងនោះ សូមចងចាំថា ថ្ងៃនេះជាពេលល្អ ប្រសើរក្នុងការអនុវត្តការងារដែលបានគ្រោងទុកកន្លងមក មិនមែនជាពេលសមស្របដើម្បី ធ្វើការគូសវាសគម្រោងផែនការថ្មី ឬការសាកល្បងលើករណីណាមួយនោះទេ។ សកម្មភាព ធម្មតានឹងជួយលោកអ្នកអោយមានភាពជោគជ័យជាងការចាប់ផ្តើមថ្មី។ លើសពីនេះសូមកុំ ចំណាយថាមពលរបស់អ្នកជុំវិញករណីលុយកាក់។ ឆ្នាំឆ្លូវសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារទាំងឡាយរបស់អ្នកមានដំណើរការ ល្អប្រសើរគួរអោយកត់សម្គាល់។ ប៉ុន្តែសូមជៀសវាងអោយបានក្នុងការវាយតម្លៃ ការរិះគន់ និងការសង្ស័យដែលគ្មានមូលដ្ឋាន ពីព្រោះករណីទាំងនេះនឹងធ្វើអោយអ្នកបាត់បង់ទំនាក់ ទំនងល្អជាមួយមនុស្សដែលរួមការងារជាមួយគ្នា ហើយវាក៏ប៉ះពាល់ទៅដល់ជំនឿចិត្តក្នុង ទំនាក់ទំនងផងដែរ។ សូមបន្តការងារជាធម្មតា ព្យាយាមទទួលខុសត្រូវ ហើយក៏មិនចាំបាច់ ត្រូវធ្វើការសាកល្បង ឬធ្វើការផ្សងព្រេងច្រើនពេកដែរ ដោយសារវាគ្មានលទ្ធផលល្អប្រសើរ ដល់កិច្ចការងារេរបស់អ្នកនោះទេ។ ក្រៅពីនេះ អ្នកអាចធ្វើការដោះស្រាយបញ្ហាបានងាយ ស្រួល។ ឆ្នាំខាលសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ សូមលោកអ្នកព្យាយាមយកចិត្តទុកដាក់ទៅលើការងារ អោយបានក្នុងកំរិតខ្ពស់បំផុត។ អ្នកក៏គួរបន្តការងារដែលមាននៅក្នុងដៃនៅពេលនេះ ពីព្រោះការងារថ្មីមិនធ្វើអោយអ្នកទទួលបានអំណោយផលនោះទេ ម្យ៉ាងក៏នឹងនាំអោយ…
-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជិត ៥០០ករណី (Video Inside)

មានប្រទេសចំនួនតែ ៤ប្រទេសប៉ុណ្ណោះនៅអាស៊ាន ដែលមានអ្នកឆ្លងថ្មីកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ។ កម្ពុជាក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ក៏ពុំមានរកឃើញអ្នកឆ្លង និងស្លាប់ថ្មីដោយសារជំងឺកូវីដ១៩នោះផងដែរ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាន នៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួនតែ ៤៨៨ករណីប៉ុណ្ណោះ ដែលជាតួលេខឆ្លងបន្តថយចុះបន្ថែមទៀតចំនួន ១៤៨ករណី ធៀបនឹងការឆ្លងកាលពីម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេស ចំនួន ៤នៅអាស៊ាន រួមមានប្រទេសហ្វីលីពីន, ម៉ាឡេស៊ី, វៀតណាម និងប្រទេសឡាវ។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ២៥៨ករណី។ តួលេខឆ្លងតិចជាងគេក្នុងចំណោមប្រទេសទាំង៤នោះ គឺប្រទេសឡាវ ដែលមានការឆ្លងចំនួន ១៦ករណី។ ប្រទេសចំនួន៦ គឺប្រទេសសឹង្ហបុរី, កម្ពុជា, ឥណ្ឌូនេស៊ី, ថៃ, មីយ៉ាន់ម៉ា និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ នៅអាស៊ាន មានចំនួន ២នាក់ ដែលជាពលរដ្ឋនៃប្រទេសម៉ាឡេស៊ី។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននា ពេលនេះ ការឆ្លងសរុបមានចំនួន…
-
ប្រេងសាំងនៅថេរ ប៉ុន្តែម៉ាស៊ូតកើនឡើង (Video Inside)

តម្លៃប្រេងសាំងនៅថេរ ខណៈម៉ាស៊ូតបានកើនឡើងមកវិញ សម្រាប់ក្នុងការលក់រយៈពេល ១០ថ្ងៃខាងមុខនេះ។ យោងតាមក្រសួងពាណិជ្ជកម្ម, តម្លៃប្រេងឥន្ធនៈសម្រាប់ការលក់ រវាងពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ គឺប្រេងសាំងធម្មតា មានតម្លៃចំនួន៤ពាន់ ១៥០រៀលក្នុង១លីត្រ។ តម្លៃប្រេងសាំងនេះគឺនៅថេរបើប្រៀបធៀបទៅនឹងការលក់រយៈពេល ១០ថ្ងៃមុន…ចំណែកប្រេងម៉ាស៊ូតមានតម្លៃចំនួន៤ពាន់រៀលក្នុង១លីត្រ ដែលតម្លែនេះ បានកើនឡើងចំនួន៥០រៀល បើប្រៀបធៀបទៅនឹងការលក់រយៈពេល១០ថ្ងៃមុន។ សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច ៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។
-
និស្សិតខ្មែរ៤រូបបញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិលដោយជោគជ័យ (Video Inside)

និស្សិតខ្មែរ៤រូបដទៃទៀត ត្រូវបានមជ្ឈមណ្ឌល CAM-ATOM អបអរសាទរ ក្រោយបញ្ចប់ការសិក្សាវិស្វកម្ម ផ្នែកនុយក្លេអ៊ែរស៊ីវិល ពីប្រទេសរុស្ស៊ីដោយជោគជ័យ។ កញ្ញា ទិត្យ ម៉ារីណែត, កញ្ញា ស៊ីវ គីមលី, កញ្ញា ណោង ជាលីណា និងលោក ញូង ម៉ានិត បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ជំនាញវិស្វកម្ម ផ្នែកនុយក្លេអ៊ែរស៊ីវិល និងរូបវិទ្យាកម្តៅ Nuclear Power Engineering and Thermal Physics។ នេះជាលើកទី២ហើយ ដែលមាននិស្សិតខ្មែរបានសិក្សាបញ្ចប់ វិស្វកម្ម ផ្នែកនុយក្លេអ៊ែរស៊ីវិលនេះ ពីប្រទេសរុស្ស៊ី។ កាលពីឆ្នាំ២០២១ ក៏មានយុវជនខ្មែរ២រូប ដែលបានបញ្ចប់ការសិក្សាវិស្វកម្ម ផ្នែកនុយក្លេអ៊ែរស៊ីវិលនេះ ពីប្រទេសរុស្ស៊ីផងដែរ។ ដោយឡែកនិស្សិតជាស្ត្រី៣រូប ដែលទើបបានបញ្ចប់ការសិក្សាក្នុងឆ្នាំ២០២៣នេះ គឺជាស្ត្រីខ្មែរលើកដំបូងបង្អស់ ដែលទទួលបានសញ្ញាបត្រវិស្វកម្ម ផ្នែកនុយក្លេអ៊ែរស៊ីវិល ពីប្រទេសរុស្ស៊ីនេះ។
-
ភ្លៀងបន្តធ្លាក់រាយប៉ាយក្នុងប្រទេសកម្ពុជាក្នុងសប្តាហ៍នេះ (Video Inside)
-
ស្តូប «រូបពីរ» នៃអនុស្សាវរីយ៍ទាហានខ្មែរ និងបារាំង ត្រៀមដាក់សម្ពោធ (Video Inside)

ស្តូបអនុស្សាវរីយ៍ឈ្មោះ «រូបពីរ» ដែលរំលឹកវិញ្ញាណក្ខ័ន្ធអតីតទាហានខ្មែរ និងទាហានបារាំង ដែលធ្លាប់រួមគ្នាប្រយុទ្ធក្នុងសង្គ្រាមលោកលើកទី១ គ្រោងនឹងដាក់សម្ពោធថ្ងៃទី១៤កក្កដាខាងមុខនេះ។ ទាហានកម្ពុជាយ៉ាងហោចចំនួន១៥១នាក់ បានបាត់បង់ជីវិត ក្នុងពេលជួយសហការប្រយុទ្ធជាមួយនឹងទាហានបារាំង ក្នុងសង្គ្រាមលោកលើកទី១ រវាងពីឆ្នាំ១៩១៤ដល់១៩១៨។ ស្តូបអនុស្សាវរីយ៍ «រូបពីរ» នេះ ត្រូវបានបំផ្លាញចោលក្នុងអតីតសម័យរបបខ្មែរក្រហមប៉ុលពត។ ការសាងសង់ស្តូប «រូប២» សាឡើងវិញនេះ គឺជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឳកាសជួបពិភាក្សាទ្វេភាគីជាមួយនឹងប្រធានាធិបតីបារាំង លោក អេម៉ានូអែលម៉ាក្រុង កាលពីខែធ្នូឆ្នាំ២០២២ ក្នុងទីក្រុងប៉ារីស។ ពិធីបញ្ចុះបឋមសិលាសាងសង់ស្តូប «រូបពីរ» សាជាថ្មីវិញនេះ បានធ្វើកាលថ្ងៃទី២៥ មករា ឆ្នាំ២០២៣ នៅសួនមុខស្ថានទូតសាធារណរដ្ឋបារាំង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ មន្ត្រីរាជរដ្ឋាភិបាលបានថ្លែងថា បើសិនជាគ្មានអ្វីប្រែប្រួលនោះទេ, ស្តូប «រូបពីរ» កសាងថ្មីនេះ នឹងត្រូវដាក់សម្ពោធប្រើប្រាស់នៅថ្ងៃទី១៤ កក្កដា ឆ្នាំ២០២៣ ក្រោមការអញ្ជើញចូលរួមជាអធិបតីពីសម្តេចតេជោ ហ៊ុន សែន។
-
គ.ជ.ប បញ្ជាក់ស្ថានភាពល្អក្នុងថ្ងៃឃោសនាបោះឆ្នោតទី១១កក្កដា (Video Inside)

មន្ត្រីគណៈកម្មាធិការជាតិរៀបចញការបោះឆ្នោតបានថ្លែងថា ស្ថានភាពនៃយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃទី១១កក្កដា បានប្រព្រឹត្តទៅដោយរលូន និងគ្មានអំពើហិង្សាឡើយ។ សេចក្តីប្រកាសព័ត៌មានថ្ងៃអង្គារនេះ បានឱ្យដឹងថាការឃោសនាថ្ងៃនេះមានគណបក្សនយោបាយចំនួន១៤ ធ្វើសកម្មភាពឃោសនា ក្នុងនោះគណបក្សចំនួន២ បានធ្វើការហែរក្បួន។ គជប បានថ្លែងថាគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានហែរក្បួនឃោសនានៅខេត្តបាត់ដំបង, និងគណបក្សសញ្ជាតិកម្ពុជា បានហែរក្បួននៅខេត្តសៀមរាប និងត្បូងឃ្មុំ។ គណបក្ស១២ទៀតរួមមានគណបក្សប្រជាជនកម្ពុជា, គណបក្សហ៊្វុនស៊ិនប៉ិច, គណបក្សខ្មែររួបរួមជាតិ, គណបក្សប្រជាធិបតេយ្យមូលដ្ឋាន, គណបក្សស្ត្រីដើម្បីស្ត្រី, គណបក្សខ្មែរតែមួយ, គណបក្សកម្លាំងប្រជាធិបតេយ្យ, គណបក្សកសិករ, គណបក្សយុវជនកម្ពុជា, គណបក្សបំណងពលរដ្ឋ, គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា និងគណបក្សធម្មាធិបតេយ្យ, បានធ្វើការឃោសនាតាមរយៈសកម្មភាពជួបប្រជុំ, ចាក់មេក្រូផ្សព្វផ្សាយនៅតាមទីស្នាក់ការគណបក្ស និងចល័តតាមភូមិ, ការចែកខិត្តបណ្ណតាមខ្នងផ្ទះ, ការបិតខិតបណ្ណ និងចងបដា នៅទីសាធារណៈ, ការប្រគុំតន្ត្រីសម្តែងសិល្បៈ, ចាក់បញ្ចាំងស្លាយវីដេអូ នៅតាមមណ្ឌលបោះឆ្នោតដែលខ្លួនឈរឈ្មោះ។ ការឃោសនាបោះឆ្នោតគិតត្រឹមថ្ងៃទី១១កក្កដានេះ មានរយៈពេល១១ថ្ងៃហើយ។ ការឃោសនានឹងត្រូវបញ្ចប់នៅថ្ងៃទី២១កក្កដា, ថ្ងៃទី២២កក្កដា ជាថ្ងៃស និងថ្ងៃទី២៣កក្កដាគឺជាថ្ងៃបោះឆ្នោត។
-
អង្គការសង្គមស៊ីវិលអំពាវនាវពលរដ្ឋមិនត្រូវចាញ់នូវឧបាយកលទុច្ចរិត ក្រុមនយោបាយប្រឆាំង (Video Inside)

បណ្តុំអង្គការសង្គមស៊ីវិល បានអំពាវនាវប្រជាពលរដ្ឋសូមប្រើប្រាស់សិទ្ធិដ៏សំខាន់របស់ខ្លួន ក្នុងការចេញទៅបោះឆ្នោត និងមិនត្រូវជឿលើការញុះញង់ឱ្យពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោត របស់ខ្លួនចោលឡើយ។ សេចក្តីថ្លែងការណ៍របស់បណ្តុំអង្គការសង្គមស៊ីវិលចុះថ្ងៃទី១០កក្កដា បានសរសេរថា «ការបោះឆ្នោតគឺជាផ្នែកមួយមិនអាចខ្វះបាននៅក្នុងប្រទេសមានសន្តិភាព និងសង្គមប្រជាធិបតេយ្យ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋ ប្រើសិទ្ធិសម្រេចជោគវាសនាប្រទេសជាតិរបស់ខ្លួន តាមរយៈការជ្រើសរើសតំណាង និងថ្នាក់ដឹកនាំ ដែលខ្លួនគាំទ្រស្រឡាញ់ពេញចិត្ត ពីក្នុងចំណោមគណបក្សនយោបាយ ដែលបានចុះបញ្ជីប្រកួតប្រជែងស្របតាមបទបញ្ញត្តិច្បាប់ជាធរមាន»។ សេចក្តីថ្លែងការណ៍ដដែល បានថ្កោលទោសអ្នកញុះញង់បំផុសបំផុល ការគូសបំផ្លាញសន្លឹកឆ្នោតថា «កំពុងបំផ្លាញសិទ្ធិរបស់ប្រជាពលរដ្ឋ និងញុះញង់ប្រជាពលរដ្ឋឱ្យប្រព្រឹត្តអំពើផ្ទុយនឹងច្បាប់ ព្រមទាំងប្រឆាំងនឹងព្រះរាជបន្ទូលអំពាវនាវរបស់អង្គព្រះមហាក្សត្រខ្មែរ» តាមព្រះរាជសារថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០២៣។ សេចក្តីថ្លែងការណ៍របស់បណ្តុំអង្គការស៊ីវិលបានលើកឡើងទៀតថា អំពើញុះញង់បំផ្លាញលទ្ធផល នៃការបោះឆ្នោតនោះ បានផ្ទុយនឹងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលត្រូវបានប្រកាសឱ្យប្រើប្រាសតាមព្រះរាជក្រមចុះថ្ងៃទី៤ កក្កដា ឆ្នាំ២០២៣។ សេចក្តីថ្លែងការណ៍ដដែលបានសរសេរបញ្ជាក់ចុងក្រោយថា «សូមប្រជាពលរដ្ឋដែលមានឈ្មោះ ក្នុងបញ្ជីប្រើប្រាស់សិទ្ធិរបស់ខ្លួន ដោយអញ្ជើញទៅបោះឆ្នោតថ្ងៃទី២៣កក្កដាខាងមុខនេះ ដោយជ្រើសរើសគណបក្សនយោបាយដែលខ្លួនស្រឡាញ់ពេញចិត្ត ដើម្បីបន្តថែរក្សាការពារសន្តិភាព, ភាពសុខសាន្ត និងការអភិវឌ្ឍន៍ នៃសង្គមជាតិកម្ពុជា…និងមិនត្រូវចាញ់លើការឃោសនាអកុសលពីបុគ្គលអគតិមួយចំនួនតូច» ទាំងនោះឡើយ។
-
លោក សាយ សំអាល់ អំពាវនាវការពារសុខសន្តិភាព (Video Inside)

ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រះសីហនុ លោក សាយ សំអាល់ បានអំពាវនាវពលរដ្ឋ ត្រូវរួមគ្នាការពារដាច់ខាតនូវសុខសន្តិភាព ដែលកម្ពុជាកំពុងមានក្នុងពេលបច្ចុប្បន្ន។ សេចក្តីអំពាវនាវនេះ បានធ្វើឡើងនាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយសមាជិក-សមាជិកា គណៈកម្មាធិការគណបក្សសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។ អប្សរាណិតរាយការណ៍