-
សម្តេចតេជោដាក់បទបញ្ជាបញ្ចេញរថយន្តក្រុងពី៣០០ទៅ៣៥០គ្រឿង ត្រៀមដឹកជញ្ជូនកម្មករ និងកម្មការីនី ពីរាជធានីភ្នំពេញទៅបោះឆ្នោតតាមបណ្តាខេត្ត (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានដាក់បញ្ជាដល់អភិបាលរាជធានីភ្នំពេញ ត្រូវបញ្ចេញរថយន្តក្រុង ដឹកជញ្ជូនពលរដ្ឋ ដែលត្រូវធ្វើដំណើរពីរាជធានីទៅបោះឆ្នោតតាមបណ្តាខេត្ត ដែលជាផ្នែកមួយជួយសម្រួលការធ្វើដំណើររបស់កម្មករ និងកម្មការីនីតាមរោងចក្រ។ ប្រសាសន៍ដាក់បញ្ជា បានធ្វើតាមសារសម្លេងមួយនៅថ្ងៃទី១១កក្កដានេះ ខណៈដែលការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រនីតិកាលទី៧ នឹងមកដល់ប្រមាណជាង១០ថ្ងៃខាងមុខនេះ។ រាជធានីភ្នំពេញ គឺជាកន្លែងដែលមានការស្នាក់នៅរបស់កម្មករ និងកម្មការីនីច្រើនសិបម៉ឺននាក់ ដែលមានទីលំនៅក្នុងខេត្តផ្សេងៗ។ សម្តេចតេជោបានបញ្ជាការរៀបចំដឹកជញ្ជូននេះ ក្នុងលក្ខណៈត្រឹមត្រូវ និងមានកិច្ចសហការគ្នារវាងអភិបាលរាជធានី ជាមួយនឹងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
-
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១០រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលប្រសើរណាស់ក្នុងការពិភាក្សាការងារធំតូចជាមួយថ្នាក់លើ និងដៃគូជំនួញរបស់នេះ។ ក្នុងពេលនេះ លោកអ្នកអាចធ្វើការចរចា ដោយរួមទាំងការសុំបញ្ចុះតម្លៃទំនិញផ្សេងៗផង។ ភាពជោគជ័យក្នុងពេលនេះ លោកអ្នកអាចគ្រប់គ្រងបានដោយសមត្ថភាពរបស់ខ្លួន ប៉ុន្តែក៏សូមសម្តែងគំនិតយោបល់របស់អ្នកឲ្យបានត្រឹមត្រូវ ហើយក៏ត្រូវស្វែងយល់ពីទឹកចិត្តរបស់មនុស្សដែលអ្នកកំពុងប្រាស្រ័យទាក់ទងផងដែរ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកជាអាជីវករនឹងទទួលផលចំណេញយ៉ាងគាប់ប្រសើរ។ ចំណែកលោកអ្នកដែលប្រកបការងាររដ្ឋឯកជន នឹងទទួលបានជោគជ័យ ព្រមទាំងការគាំទ្រហើយច្រើន។ ថ្ងៃនេះមិនគួរមានការព្រួយបារម្ភអ្វីទេ ពីព្រោះជាពេលដែលមានអំណោយផលសម្រាប់ការចាកចេញ និងការទទួលបានឳកាសថ្មីៗ។ ក្រៅពីនេះសូមហាមជាដាច់ខាត ការនិយាយស្តីក្រោយខ្នងអ្នកដទៃ ពីព្រោះអាកប្បកិរិយារបស់អ្នកកំពុងស្ថិតក្រោមការវាយតម្លៃ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះរាល់កិច្ចការងារទាំងឡាយអាចសម្រេចទៅបានទាំងអស់។ សម្តីរបស់អ្នកហាក់មានឥទ្ធិពលលើទឹកចិត្តរបស់មនុស្សនៅជុំវិញខ្លួន ដូច្នេះប្រសិនបើអ្នកប្រើប្រាស់ពេលនេះនិយាយពិភាក្សា ឬចរចាការងារតូចធំនោះនឹងទទួលបានជោគជ័យ។ ដោយឡែក ពេលនេះមានអំណោយផលដល់ការលក់ចេញទិញចូលចលន និងអចលនទ្រព្យនានា ដូច្នេះសូមកុំខកខនឳកាសឲ្យសោះ។ ក្នុងនោះប្រការចាំបាច់បំផុតដែលអ្នកគួរប្រតិបត្តិគឺភាពស្មោះត្រង់។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះកិច្ចការងារហាក់ស្ថិតក្នុងកំរិតមួយដែលមិនសូវច្បាស់លាស់ប៉ុន្មានទេ។ លោកអ្នកមានទំនោរខ្លាំងទៅនឹងស្ថានភាពនៅជុំវិញខ្លួន ស្ថានភាពនេះអាចល្អ…
-
៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ១ពាន់ករណី (Video Inside)

ប្រទេសចំនួន ៥ នៅអាស៊ាននៅតែមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះប្រទេសកម្ពុជា ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ ក៏មានករណីឆ្លងថ្មីចំនួន ១ករណីផងដែរ។ យោងតាមក្រសួងសុខាភិបាលកម្ពុជា នេះជាករណីឆ្លងថយចុះមកវិញច្រើនដល់ ១១ករណីបើប្រៀបធៀបនឹងសប្តាហ៍មុន។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ១ពាន់ ៤៣៧ករណី ដែលជាតួលេខឆ្លងបន្តថយច្រើនដល់ចំនួន ៣ពាន់ ៧៥១ករណី បើប្រៀបធៀបការឆ្លងបីថ្ងៃដូចគ្នាកាលពីសប្តាហ៍មុន។ ការឆ្លងក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៥ នៅអាស៊ាន រួមមានប្រទេសហ្វីលីពីន, វៀតណាម, មីយ៉ាន់ម៉ា, កម្ពុជា និងប្រទេសឡាវ។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ១ពាន់ ១៤៧ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានការឆ្លងតែ ១ ករណីប៉ុណ្ណោះ។ ប្រទេសសឹង្ហបុរី, ថៃ, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ។ តួលេខអ្នកស្លាប់ដោយសារកូវីដ១៩ នៅក្នុងប្រទេសអាស៊ានទាំង១០ ក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ…
-
ការបណ្តាក់ទុនវិនិយោគកាន់តែកើនឡើង បើទោះបីកម្ពុជាស្ថិតក្នុងដំណាក់កាលរៀបចំបោះឆ្នោត (Video Inside)

ការបណ្តាក់ទុនវិនិយោគកាន់តែបង្កើនឡើង បើទោះបីកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលឃោសនាការបោះឆ្នោតសកលសម្រាប់នីតិកាលទី៧។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគថ្មីដល់ក្រុមហ៊ុនចំនួន៥ ដែលមានទុនវិនិយោគសរុបប្រមាណ៥០លានដុល្លារ និងអាចបង្កើតការងារបានជាង១ម៉ឺនកន្លែងនៅថ្ងៃទី១០កក្កដានេះ។ អប្សរាណិតរាយការណ៍
-
ខេត្តព្រះវិហាររៀបចំកីឡារត់ឡើងកំពូលភ្នំព្រះវិហារ (Video Inside)

-
សម្តេចតេជោ ហ៊ុន សែន អំពាវនាវសហរដ្ឋអាមេរិក និងអ៊ុយក្រែនជុំវិញការផ្តល់ និងទទួលគ្រាប់បែកចង្កោម (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវសហរដ្ឋអាមេរិក និងប្រទេសអ៊ុយក្រែន ខណៈមានសេចក្តីរាយការណ៍អំពីការផ្តល់គ្រាប់បែកចង្កោម របស់សហរដ្ឋអាមេរិកដល់ប្រទេសអ៊ុយក្រែន។ សម្តេចតេជោបានសរសេរកាលពីថ្ងៃទី៩កក្កដា នៅក្នុងបណ្តាញសង្គមបញ្ជាក់ថា «បទពិសោធន៍ឈឺចាប់របស់កម្ពុជា ដែលទទួលការទម្លាក់គ្រាប់បែកចង្កោម ពីអាមេរិកនាដើមទសវត្ស១៩៧០ មកដល់ពេលនេះ គឺជាងកន្លះសតវត្សរ៍ហើយ ដែលគេនៅមិនទាន់រកវិធីបំផ្លាញចោលអស់នៅឡើយ»។ សហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍កន្លងមកនេះថា នឹងផ្ដល់គ្រាប់បែកចង្កោមទៅឲ្យប្រទេសអ៊ុយក្រែន ដែលជាផ្នែកមួយនៃកញ្ចប់ជំនួយយោធាតម្លៃ ៨០០លានដុល្លារ ដោយសារតែអ៊ុយក្រែនខ្វះគ្រាប់រំសេវ។ សម្តេចតេជោបានសរសេរបញ្ជាក់ថា គ្រាប់បែកចង្កោម «វានឹងក្លាយទៅជាគ្រោះថ្នាក់ធំបំផុត សម្រាប់ប្រជាជនអ៊ុយក្រែនរាប់សិបឆ្នាំ ឬដល់រយឆ្នាំទៀតផង ប្រសិនគ្រាប់បែកចង្កោមនេះយកទៅប្រើប្រាស់ក្នុងតំបន់ដែលរុស្ស៉ី កាន់កាប់ក្នុងទឹកដីអ៊ុយក្រែន»។ កម្ពុជាគឺជាប្រទេសមួយនៃសមាជិកអាស៊ាន។ ការអំពាវនាវនេះបានធ្វើឡើងក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រទេសធ្លាប់រងគ្រោះនឹងគ្រោះថ្នាក់ដោយសារគ្រាប់បែកចង្កោមទម្លាក់ដោយសហរដ្ឋអាមេរិក។ សម្តេចតេជោបានថ្លែងទៀតថា សម្តេចទោះបាន «ដឹងច្បាស់ថាប្រទេសកម្ពុជាតូចហើយទន់ខ្សោយ…សម្លេងគ្មានទម្ងន់ក៏ដោយ ប៉ុន្តែដោយក្តីអាណិតដល់ប្រជាជនអ៊ុយក្រែន» សម្តេច «សូមអំពាវនាវប្រធានាធិបតីអាមេរិក ដែលជាអ្នកផ្តល់ និងប្រធានាធិបតីអ៊ុយក្រែន ដែលជាអ្នកទទួល សូមមេត្តាកុំប្រើប្រាស់គ្រាប់បែកចង្កោម ក្នុងសង្រ្គាមនេះ ពីព្រោះអ្នករងគ្រោះពិតប្រាកដ គឺប្រជាជនពិសេសគឺអ៊ុយក្រែនតែម្តង»។
-
គជបបញ្ជាក់ស្ថានភាពល្អក្នុងថ្ងៃឃោសនាបោះឆ្នោតទី១០កក្កដា (Video Inside)

មន្ត្រីគណៈកម្មាធិការជាតិរៀបចញការបោះឆ្នោតបានថ្លែងថាស្ថានភាព នៃយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃទី១០កក្កដា បានប្រព្រឹត្តទៅដោយរលួន និងគ្មានអំពើហិង្សាឡើយ។ សេចក្តីប្រកាសព័ត៌មានថ្ងៃច័ន្ទនេះ បានឱ្យដឹងថាការឃោសនាថ្ងៃនេះមានគណបក្សនយោបាយចំនួន១៤ ធ្វើសកម្មភាពឃោសនា ក្នុងនោះគណបក្សចំនួន៥បានធ្វើការហែរក្បួន។ គជប បានថ្លែងថាគណបក្សហ៊្វុនស៊ិនប៉ិច បានហែរក្បួនឃោសនានៅព្រៃវែង, គណបក្សប្រជាធិបតេយ្យមូលដ្ឋានហែរ នៅក្នុងរាជធានីភ្នំពេញ, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចហែរក្បួននៅខេត្តតាកែវ, គណបក្សសញ្ជាតិកម្ពុជាហែរក្បួននៅកំពង់ធំ និងគណបក្សខ្មែរឈប់ក្រ ហែរនៅខេត្តកំពង់ស្ពឺ។ គណបក្ស៩ទៀតរួមមានគណបក្សប្រជាជនកម្ពុជា, គណបក្សខ្មែររួបរួមជាតិ, គណបក្សកសិករ, គណបក្សធម្មាធិបតេយ្យ, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សស្ត្រីដើម្បីស្ត្រី, គណបក្សយុវជនកម្ពុជា, គណបក្សឯកភាពជាតិខ្មែរ និងគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា បានធ្វើការឃោសនាតាមរយៈសកម្មភាពជួបប្រជុំ, ចាក់មេក្រូផ្សព្វផ្សាយនៅតាមទីស្នាក់ការគណបក្ស និងចល័តតាមភូមិ, ការចែកខិត្តបណ្ណតាមខ្នងផ្ទះ, ការបិតខិតបណ្ណ និងចងបដានៅទីសាធារណៈ, ការប្រគុំតន្ត្រីសម្តែងសិល្បៈ, ចាក់បញ្ចាំងស្លាយវីដេអូ នៅតាមមណ្ឌលបោះឆ្នោតដែលខ្លួនឈរឈ្មោះ។
-
លោក សាយ សំអាល់ អំពាវនាវការពង្រឹងផ្នែកសេវាកម្មអនាម័យក្នុងខេត្តព្រះសីហនុ (Video Inside)

ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រះសីហនុ លោក សាយ សំអាល់ បានអំពាវនាវការពង្រឹងផ្នែកសេវាកម្ម អនាម័យក្នុងខេត្តព្រះសីហនុ ដើម្បីការទាក់ទាញភ្ញៀវទេសចរន៍ជាតិ និងអន្តរជាតិ។ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយគណៈកម្មាធិការបក្សឃុំចំនួន៧ គឺឃុំទឹកល្អក់ ឃុំទឹកថ្លា ឃុំសាមគ្គី ឃុំវាលរេញ ឃុំតានៃ ឃុំសំរុង និងឃុំជើងគោ នៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣, លោក សាយ សំអាល់ បានថ្លែងថា «ខឿនសេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុ គឺសមុទ្រ, ដូច្នេះសូមនាំគ្នាពង្រឹងខាងផ្នែកសេវាកម្ម អនាម័យ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យមកកម្សាន្តបានកាន់តែច្រើន សាកសមជាខេត្តប៉ូលសេដ្ឋកិច្ចទី២របស់កម្ពុជា»។ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រះសីហនុបានថ្លែងបន្តថា សមុទ្រកម្ពុជាបានផ្តល់ផលប្រយោជន៍ជាច្រើនពីធនធានធម្មជាតិ ដែលក្នុងនោះ រួមមានការផ្តល់ផលឱ្យវិស័យកសិកម្ម, ទេសចរណ៍, ឧស្សាហ៍កម្ម និងសេដ្ឋកិច្ចជាដើម។ លោកបានថ្លែង បញ្ជាក់ទៀតថា «ហេដ្ឋារចនាសម្ព័ន្ធនានា រោងចក្រសហគ្រាស កំពង់ផែ កាស៊ីណូជាដើម នៅក្នុងខេត្តព្រះសីហនុ សុទ្ធសឹងតែបង្កើតការងារឲ្យប្រជាពលរដ្ឋ និងជាសរសៃឈាមសេដ្ឋកិច្ច នៅក្នុងខេត្តព្រះសីហនុ»។ លោក សាយ សំអាល់ បានថ្លែងបង្ហាញថាខេត្តព្រះសីហនុក៏ដូចជាបណ្តាខេត្តទូទាំងប្រទេស បានទទួលសុខសន្តិភាព និងការអភិវឌ្ឍន៍ដូចបច្ចុប្បន្ន គឺដោយសារគណបក្សប្រជាជនកម្ពុជា…
-
សកម្មជនគណបក្សភ្លើងទៀនបន្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន (Video Inside)

សកម្មជនគន្លឹះនៃគណបក្សប្រឆាំង បានបន្តការស្នើសុំចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជា បើទោះបីជាមានចលនាទប់ស្កាត់របស់បណ្តាមេខ្លោងដែលរស់នៅក្រៅប្រទេស។ ការបន្តសុំចូលរួមធ្វើជីវភាពនយោបាយនេះទៀត បានធ្វើឡើងនៅច្រើនថ្ងៃ មុនការបោះឆ្នោតសកលថ្ងៃទី២៣ ខែកក្កដា កាន់តែខិតជិតមកដល់។ សេចក្តីរាយការណ៍នៅថ្ងៃទី១០កក្កដា បានបង្ហាញពីអតីតមន្ត្រី នៃអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀន ប្រចាំខេត្តសៀមរាប ចំនួន ៦រូប នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ បានចេញវីដេអូស្នើសូមរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ សកម្មជនគន្លឹះទាំង៦នោះរួម រួមមានឈ្មោះ អ៊ុំ សុផាត, ជួប សម័យ, ហោ វុត្ថា, ស៊ិន ម៉េង, សួង កី និង ស្ងួន សេងហាក់ បានស្នើសុំរកការចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជា ខណៈដំណាក់កាលឃោសនាបោះឆ្នោតកំពុងតែប្រព្រឹត្តទៅ។ ខែមេសា, ខែឧសភា, ខែមិថុនា និងខែកក្កដានេះ គឺជាខែដែលមានការស្នើសុំចូលរួមជីវភាព នយោបាយជាច្រើនពីសកម្មជនទាំងក្នុង និងក្រៅប្រទេស ដែលធ្លាប់បានចូលរួមធ្វើសកម្មភាព បំរើគណបក្សប្រឆាំង។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងតាមបណ្តាញសង្គម បញ្ជាក់ថា «ទឹកដែលធ្លាប់ល្អក់ ពេលនេះបានរងនឹងភាពថ្លាមកវិញហើយ»។
-
អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិចូលរួមការបោះឆ្នោតសកលមានជាង៨ម៉ឹននាក់ (Video Inside)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានថ្លែងនៅថ្ងៃច័ន្ទនេះ គជបបានសម្រេចទទួលស្គាល់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិជាង៨ម៉ឺននាក់ ដើម្បីចូលរួមឃ្លាំមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនាពេលខាងមុខនេះ។ អ្នកនាំពាក្យគជប លោក ហង្ស ពុទ្ធា បានថ្លែងកត់សម្គាល់ថាការស្នើសុំចូលរួមជាអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោត ក្នុងនីតិកាលទី៧នេះ មានចំនួនច្រើនជាងមុន បើធៀបទៅនឹងចំនួនចូលរួមក្នុងនីតិកាលទី៦។ ការប្រកាសបិទបញ្ចប់ការស្នើសុំរបស់អ្នកសង្កេតការណ៍ជាតិនឹងធ្វើនៅថ្ងៃទី១២កក្កដា… ចំណែកចំពោះអ្នកសង្កេតការណ៍អន្តរជាតិ នឹងត្រូវបិទថ្ងៃទី១៩ កក្កដា។ មន្ត្រីនាំពាក្យ គជប ដដែលបានបន្តថាគេបានបណ្តុះបណ្តាល និងកំណត់ពីតួនាទី និងភារកិច្ចរបស់អ្នកសង្កេតការណ៍ទាំងអស់ ដែលមកពីជាង១០០ស្ថាប័នស្មើនឹងជាង៨ម៉ឺននាក់ បានយ៉ាងត្រឹមត្រូវ ដើម្បីធានាថាអ្នកសង្កេតការណ៍ទាំងអស់អនុវត្តដោយក្រមសីលធម៌ និងជាសាក្សីរស់ក្នុងការឃ្លាំមើល នៃដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនាពេលខាងមុខនេះ។ លោក ហង្ស ពុទ្ធា បានថ្លែងថា «អ្នកសង្កេតការណ៍គឺជាអ្នកប្រើប្រាស់ភ្នែក, ប្រើប្រាស់ដៃក្នុងការកត់ត្រា និងប្រើប្រាស់ត្រចៀកក្នុងការស្តាប់ ប៉ុន្តែអ្នកសង្កេតការណ៍នឹងមិនមានការផ្តល់យោបល់ក្នុងការិយាល័យបោះឆ្នោតនោះទេ»។ លោកបន្តថា អ្នកសង្កេតការណ៍គឺដែលជាសាក្សី នៅក្នុងការបោះឆ្នោតនោះនឹងរាយការណ៍ទៅកាន់ស្ថាប័នសង្កេតការណ៍របស់ខ្លួន ដើម្បីការចេញជារបាយការណ៍។ លោក ហង្ស ពុទ្ធា នៅបានអំពាវនាវដល់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិត្រូវបំពេញកាត្វកិច្ចប្រកបដោយភាពត្រឹមត្រូវទៅតាមច្បាប់សំដៅឆ្លុះបញ្ចាំងដល់កិច្ចសហការល្អរវាងមន្រ្តីបោះឆ្នោតជាមួយអ្នកសង្កេតការណ៍គ្រប់រូប។ ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមានគណបក្សនយោបាយចំនួន១៨ ខណៈតួលេខនៃប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតដែលត្រូវចូលរួម មានជាង៩…