Category: កម្មវិធីព័ត៌មាន

  • សម្តេចតេជោសែនចូលរួមវេទិកាស្តីពីសកម្មភាពសកលសម្រាប់ការអភិវឌ្ឍន៍រួមគ្នារៀបចំ ដោយប្រទេសចិន (Video Inside)

    សម្តេចតេជោសែនចូលរួមវេទិកាស្តីពីសកម្មភាពសកលសម្រាប់ការអភិវឌ្ឍន៍រួមគ្នារៀបចំ ដោយប្រទេសចិន (Video Inside)

    សម្តេចតេជោសែន និងថ្នាក់ដឹកនាំប្រទេសនានាចំនួន ២៧ដទៃទៀត ពីពិភពលោកបានចួលរួម ក្នុងសន្និសីទថ្នាក់ខ្ពស់លើកដំបូង នៃវេទិកាស្តីពីសកម្មភាពសកលសម្រាប់ការអភិវឌ្ឍន៍រួមគ្នា រៀបចំដោយសាធារណរដ្ឋប្រជាមានិតចិន។ កិច្ចប្រជុំនេះ បានធ្វើតាមរយៈវីដេអូពីចម្ងាយផង និងមានគណៈប្រតិភូចួលរួមដោយផ្ទាល់ផងក្នុងរដ្ឋធានីប៉េកាំង ក្រោមប្រធានបទ “គំនិតផ្តួចផ្តើមការអភិវឌ្ឍន៍សកល៖ អេកូរបៀបវារៈនៃការអភិវឌ្ឍន៍ និងការអំពាវនាវឱ្យមានសកម្មភាពជាសកល”។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៧រោច ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៧រោច ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងល្អជាមធ្យម។ រាល់ការងារ និងមុខរបរតូចធំ មានភាពរីកចម្រើនគួរជាទីត្រេកអរណាស់។ លោកអ្នកអាចមានលទ្ធភាពដោះស្រាយបញ្ហា ឬបញ្ឈប់ភាពប៉ុនប៉ងពីមនុស្សដែលចាំមើលបំណាំអ្នក ដោយត្រឹមតែសង្កត់ចិត្ត និងសណ្តោសប្រណី។ ប្រសិនបើមានបញ្ហាច្រើន កុំដោះស្រាយវាក្នុងពេលតែមួយ។ ចូររៀនពីរបៀបប្រើពេលវេលាធ្វើការប្រកបដោយប្រសិទ្ធភាព។ ថ្ងៃនេះប្រសិនបើអ្នកអាចរកពាក្យសាម័ញ្ញមកពិភាក្សា អ្នកនឹងទទួលបានភាពជោគជ័យ។  ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះការគិត និងការសម្រេចចិត្តរបស់អ្នកស្ថិតក្នុងភាពវិជ្ជមាន ​សូមកុំមានក្តីបារម្ភអ្វីឡើយ លោកអ្នកនឹងទទួលបានភាពរីកចម្រើនណាស់ក្នុងការងារ និងមុខរបរ។ លោកអ្នកអាចទទួលបានសំណាងជាច្រើនណាស់ ប៉ុន្តែមិនទាក់ទងជាពិសេសរឿងលុយកាក់នោះទេ។ សម្រាប់លោកអ្នកដែលចង់ផ្លាស់ប្តូរការងារ ឬចាប់ផ្តើមការងារថ្មីណាមួយនោះ គឺអាចធ្វើទៅបានដោយគ្មានអ្វីអាចមករាំងស្ទះនឹងអ្នកឡើយ។ ក្រៅពីនេះសូមកុំជឿទុកចិត្តមនុស្សដោយងាយ ពិសេសមនុស្សដែលអ្នកមិនសូវស្គាល់ច្បាស់។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់ការបណ្តាក់ទុនលើមុខរបរថ្មី ឬការផ្លាស់ប្តូរទីកន្លែងការងារនោះទេ។ ប៉ុន្តែប្រសិនបើអ្នកមិនអាចផ្អាកបាននោះទេ សូមលោកអ្នកប្រុងប្រយ័ត្នសំខាន់បំផុតចំពោះភាពខុសឆ្គងផ្នែកឯកសារ។ ប្រសិនបើអ្នកត្រូវចូលរួមក្នុងកិច្ចពិភាក្សា សូមគិតគូរមុននឹងបញ្ចេញយោបល់ ពីព្រោះគំនិតយោបល់របស់អ្នកអាចនឹងយល់ច្រឡំទៅវិញ។ ផ្ទុយទៅវិញ លោកអ្នកទទួលបានអំណោយក្នុងការគ្រប់គ្រងស្ថានភាពបានយ៉ាងប្រសើរ។  ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ…

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៤០០ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៤០០ករណី (Video Inside)

    មានប្រទេសចំនួនតែ២ប៉ុណ្ណោះនៅអាស៊ាន ដែលមានអ្នកឆ្លងថ្មីកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ។ កម្ពុជាក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះពុំមានរកឃើញអ្នកឆ្លង និងស្លាប់ថ្មីដោយសារជំងឺកូវីដ១៩នោះផងដែរ ដែលនាំឲ្យការមិនមានករណីឆ្លងសោះ មានរយៈពេល ២ថ្ងៃជាប់គ្នាមកហើយ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួនតែ ៤៧១ករណី ដែលជាតួលេខឆ្លងកើនឡើងមកវិញចំនួន ២៩ករណី ធៀបនឹងការឆ្លងកាលពីម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួនតែ២ប៉ុណ្ណោះនៅអាស៊ាន រួមមាន ប្រទេសហ្វីលីពីន និងប្រទេសវៀតណាម។ ប្រទេសហ្វីលីពីន មានតួលេខឆ្លងឆ្លងចំនួន ៤១៤ករណី និងប្រទេសវៀតណាម មានអ្នកឆ្លងចំនួន ៥៧ករណី។ ប្រទេសចំនួន៨ គឺប្រទេសសឹង្ហបុរី, កម្ពុជា, ឥណ្ឌូនេស៊ី ម៉ាឡេស៊ី, ថៃ, មីយ៉ាន់ម៉ា, ឡាវ និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ពុំមានសេចក្តីរាយការណ៍ពីករណីស្លាប់ដោយសារកូវីដ១៩ឡើយ ក្នុងប្រទេសអាស៊ានទាំង១០។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេល នេះ ការឆ្លងសរុបមានចំនួន ៣៦លាន ២៨ម៉ឺន ៧៥៤ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន…

  • ៦ខែនាំអង្ករចេញក្រៅប្រទេសជិត៣៣ម៉ឺនតោន (Video Inside)

    ៦ខែនាំអង្ករចេញក្រៅប្រទេសជិត៣៣ម៉ឺនតោន (Video Inside)

    កម្ពុជាបាននាំចេញអង្ករជិត៣៣ម៉ឺនតោន ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ។ សេចក្ដីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ថ្ងៃទី០៧ ខែកក្កដា បានឱ្យដឹងថា ក្នុងរយៈក្នុងឆមាសទី១ឆ្នាំ២០២៣, កម្ពុជាបានសម្រេចការនាំចេញអង្ករចំនួន៣២ម៉ឺន ៩ពាន់ ៦៣៣តោន ដែលគិតជាទឹកប្រាក់មានចំនួន២២៩លាន២៣ម៉ឺនដុល្លារ។ អង្ករនាំចេញនោះ ត្រូវបានធ្វើដំណើរទីកាន់គោលដៅផ្សេងៗ ចំនួន៥២ លើសកលលោក ដែលក្នុងនោះទៅកាន់ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តចំនួនមានចំនួន១៣ម៉ឺន ៨ពាន់ ៣៦៤តោន, ទៅកាន់ប្រទេសចំនួន២៥ក្នុងទ្វីបអឺរ៉ុបដែល មានចំនួន ១២ម៉ឺន២ពាន់១១៧ តោន, ទៅកាន់ប្រទេសជាសមាជិកអាស៊ានចំនួន៤ មានបរិមាណចំនួន ២ម៉ឺន៨ពាន់ ១១០តោន, និងទៅកាន់គោលដៅផ្សេងៗនៅទ្វីបអាហ្វ្រិក, នៅមជ្ឈឹមបូព៌ា និងកន្លែងផ្សេងៗនានា ក្នុងបរិមាណចំនួន៤ម៉ឺន១ពាន់ ០៤២តោន។ សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថាក្នុងឆមាសទី០១នេះ ទីផ្សារក្នុងប្រទេសអាស៊ានមាន តម្រូវការកាន់តែច្រើនឡើង ក្នុងនោះរួមមានប្រទេសហ្វីលីពីន និងប្រុយណេផងដែរ។ កម្ពុជា បានដាក់ចេញគម្រោងនាំអង្ករចេញឱ្យមួយលានតោនក្នុងមួយឆ្នាំ ប៉ុន្តែគម្រោងនោះនៅមិន ទាន់បានសម្រេចនៅឡើយទេ។

  • ខេត្តព្រះវិហារបកស្រាយការផ្សាយរូបភាពចាស់ពាក់ព័ន្ធការបំផ្លាញសម្បត្តិវប្បធម៌ជាតិ (Video Inside)

    ខេត្តព្រះវិហារបកស្រាយការផ្សាយរូបភាពចាស់ពាក់ព័ន្ធការបំផ្លាញសម្បត្តិវប្បធម៌ជាតិ (Video Inside)

    ការបង្ហោះរូបភាព នៃព័ត៌មានចាស់ពាក់ព័ន្ធនឹងអំពើបំផ្លាញសម្បត្តិវប្បធម៌ជាតិ កាលពីជាង២០ឆ្នាំមុនមកនោះ បានប្រញាប់ឱ្យអាជ្ញាធរនៃខេត្តសាមី បានប្រកាសបដិសេធ។ Account Facebook ឈ្មោះ ស៊ីសុវត្ថិ សិទ្ធីឌិន Sisowath Sithiden កាលពីថ្ងៃទី៦កក្កដា បានបង្ហោះរូបពាក់ព័ន្ធនឹងអំពើបផ្លិចបំផ្លាញរូបចម្លាក់នៅជញ្ជាំងប្រាសាទបន្ទាយ ស្ថិតក្នុងបរិវេណតំបន់ប្រាសាទបាកាន ដែលមានទីតាំងនៅភូមិតាសែង ឃុំរណសិរ្ស ស្រុកមង្គលថ្មី នៃខេត្តព្រះវិហារ។ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ បានប្រតិកម្មមកវិញថា រូបចម្លាក់ដែលម្ចាស់ Account Facebook បានយកទៅផ្សព្វផ្សាយនោះ គឺជារូបភាពដែលមានតាំងពីទស្សវត្សទី៩០ មកម្ល៉េះ និងមិនមែនជាការដាក់បំផ្លាញនាពេលថ្មីៗនេះទេ។ មន្ទីរវប្បធម៌ខេត្ត បានថ្លែងថា បច្ចុប្បន្ននេះ តំបន់ប្រាសាទបាកាន ត្រូវបានការទទួលការគាំពារ និងអភិរក្សដោយកំលាំងអភិរក្ស និងប៉ូលីសបេតិកភណ្ឌ ដែលឈរជើងប្រចាំការទីនោះ មិនក្រោមពី៣០នាក់ឡើយ។ មន្ទីរវប្បធម៌ខេត្តបានច្រានចោលនូវការផ្សាយព័ត៌មាននោះ និងចាត់ទុកថាការផ្សាយរូបភាពចាស់ ដែលមិនបញ្ជាក់ឱ្យច្បាស់លាស់នេះ បានបង្កឱ្យមានការយល់ច្រឡំពីសាធារណជន។

  • ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលប្រកាសរួមគ្នាប្រឆាំងការការផ្តល់កម្ចីខុសច្បាប់ (Video Inside)

    ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលប្រកាសរួមគ្នាប្រឆាំងការការផ្តល់កម្ចីខុសច្បាប់ (Video Inside)

    ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្តីប្រកាសរួមគ្នាប្រឆាំងនឹងការផ្តល់កម្ចីខុសច្បាប់។ សេចក្តីប្រកាសរួមដែលទើបបានទទួលនៅថ្ងៃនេះ បានទន្ទឹមនឹងហេតុការណ៍ខ្លះ ដែលមានមនុស្សបានប្រឈមនឹងបំណុលវណ្ឌកដោយសារអត្រាការប្រាក់ និងកម្រៃសេវាផ្សេងៗខ្ពស់យ៉ាងខ្លាំងជាងគ្រឹះស្ថានស្របច្បាប់, ការគណនាការប្រាក់មិនត្រឹមត្រូវតាមច្បាប់ និងបទប្បញ្ញត្តិ, អតិថិជនប្រឈមនឹងការគំរាមកំហែង គាបសង្កត់ គ្រោះថ្នាក់ ឬតាមរូបភាពផ្សេងៗដើម្បីបង្ខំឱ្យសងប្រាក់ដើម, ការប្រាក់និងប្រាក់ពិន័យ ដែលមិនសមហេតុផល។ យោងតាមធនាគារជាតិ ដើម្បីប្រព្រឹត្តនូវអំពើទុច្ចរិតនេះ, ក្រុមហ៊ុនឯកជនមួយចំនួន បានផ្សព្វផ្សាយជាសាធារណៈ យ៉ាងសកម្មតាមរយៈបណ្តាញសង្គម, ការចែកនាមបណ្ណ និងការផ្ញើសារតាមទូរស័ព្ទ។ សេចក្តីថ្លែងការណ៍រួមបានព្រមានថាគេ «នឹងចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ ដល់ការផ្តល់ឥណទានខុសច្បាប់ និងការផ្សព្វផ្សាយនានាតាមគ្រប់រូបភាពពាក់ព័ន្ធនឹងការផ្តល់សេវាហិរញ្ញវត្ថុដោយគ្មានច្បាប់អនុញ្ញាត»។ សេចក្តីថ្លែងការណ៍រួមបានអំពាវនាវពលរដ្ឋត្រូវប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ដែលផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលទទួលបានអាជ្ញាបណ្ណប្រកបអាជីវកម្មពីធនាគារជាតិ។

  • រដ្ឋមន្ត្រីការបរទេសកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (Video Inside)

    រដ្ឋមន្ត្រីការបរទេសកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (Video Inside)

    ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោក ប្រាក់ សុខុន គ្រោងនឹងដឹកនាំគណៈប្រតិភូចូលរួមកិច្ច ប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៦ នៅប្រទេសឥណ្ឌូនេស៊ី។ កិច្ចប្រជុំរវាងពីថ្ងៃទី១១ដល់១៤កក្កដា នឹងប្រព្រឹត្តក្រោមមូលបទ “សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន»។ អប្សរាណិតរាយការណ៍

  • ក្រសួងពាណិជ្ជកម្មព្រមានចាត់វិធានបុគ្គលរកស៊ីទុច្ចរិតលើវិស័យអចលនទ្រព្យ (Video Inside)

    ក្រសួងពាណិជ្ជកម្មព្រមានចាត់វិធានបុគ្គលរកស៊ីទុច្ចរិតលើវិស័យអចលនទ្រព្យ (Video Inside)

    ក្រសួងពាណិជ្ជកម្មបានព្រមានចាត់វិធានការយ៉ាងតឹងរឹងបំផុត ចំពោះបុគ្គលទាំងឡាយណា ដែលប្រើប្រាស់វិធីទុច្ចរិតក្នុងរកស៊ីលើវិស័យអចលទ្រព្យ។ ការព្រមានចាត់វិធានការនេះ បានធ្វើឡើងតាមសេចក្តីប្រកាសព័ត៌មានដែលទើបបានទទួលនៅថ្ងៃនេះ និងការព្រមាននេះ បានទន្ទឹមនឹងភាពត្អូញត្អែរជាច្រើនរបស់ប្រជាពលរដ្ឋដែលនិយាយថាមានអំពើកេងចំណេញ ហួសហេតុពីអំពើរកស៊ីលើវិស័យអចលនទ្រព្យ។ យោងតាមក្រសួងពាណិជ្ជកម្មកន្លងមកនេះក្នុងចរន្តទិញលក់អចលនទ្រព្យនៅកម្ពុជា, គេសង្កេតឃើញមានការប្រើប្រាស់ទម្រង់ស្តង់ដានៃកិច្ចសន្យារបស់បុគ្គលធ្វើធុរកិច្ចមួយចំនួន មានភាពមិនសុចរិត។ ក្រសួងពាណិជ្ជកម្មថ្លែងថាទម្រង់ស្តង់ដានៃកិច្ចសន្យាខ្លះមិនបានផ្តល់លទ្ធភាពឱ្យអ្នកប្រើប្រាស់ស្នើសុំកែប្រែខចែង ឬលក្ខខណ្ឌណាមួយ នៃកិច្ចសន្យាដើម្បីការពារផលប្រយោជន៍ស្របច្បាប់ឡើយ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជ កម្មបានអំពាវនាវដល់ពលរដ្ឋនានា «ប្រសិនបើទទួលរងនូវភាពអយុត្តិធម៌ពាក់ព័ន្ធនឹងការកេងចំណេញហួសហេតុពីបុគ្គលធ្វើធុរកិច្ចក្នុង វិស័យអចលនវត្ថុនិងលំនៅដ្ឋានតាមរយៈការរៀបចំ នូវទម្រង់ស្តង់ដានៃកិច្ចសន្យាដែលមិនសុចរិត អាចដាក់ពាក្យបណ្តឹងមកអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់កិច្ច ការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ»។

  • គ.ជ.ប អំពាវនាវថៅកែរោងចក្រ និងក្រុមហ៊ុនអនុញ្ញាតអ្នកធ្វើការក្រោមបង្គាប់ធ្វើដំណើរទៅបោះឆ្នោត (Video Inside)

    គ.ជ.ប អំពាវនាវថៅកែរោងចក្រ និងក្រុមហ៊ុនអនុញ្ញាតអ្នកធ្វើការក្រោមបង្គាប់ធ្វើដំណើរទៅបោះឆ្នោត (Video Inside)

    គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអំពាវនាវថៅកែរោងចក្រ និងក្រុមហ៊ុនទាំងអស់ទូទាំងប្រទេស ត្រូវអនុញ្ញាតឱ្យអ្នកធ្វើការក្រោមបង្គាប់របស់ខ្លួនចេញទៅបោះឆ្នោតឱ្យគ្រប់គ្នា។ កម្ពុជាត្រៀមរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣កក្កដាខាងមុខនេះ។ សេចក្តីអំពាវនាវចុះហត្ថលេខាដោយប្រធានគជប លោក ប្រាជ្ញ ចន្ទ ចុះថ្ងៃទី៧ កក្កដា ឆ្នាំ២០២៣ បានអំពាវនាវចំពោះម្ចាស់ក្រុមហ៊ុន, សហគ្រាស, រោងចក្រ, សណ្ឋាគារ, ភោជនីយដ្ឋាន និងគ្រឹះស្ថានទូទាំងព្រះរាជាណាចក្រកម្ពុជា «សូមជួយបង្កលក្ខណៈងាយស្រួល និងអនុញ្ញាតឱ្យនិយោជិត, កម្មករ កម្មការីនី បានធ្វើដំណើរទៅបោះ ឆ្នោតនៅថ្ងៃអាទិត្យ ទី២៣ កក្កដា ឆ្នាំ២០២៣ជាកំណត់។ គណបក្សនយោបាយទាំង១៨ដែលចូលរួមប្រកួតប្រជែងបាននិងកំពុងស្ថិតក្នុងដំណើរការ ឃោសនាបោះឆ្នោតដែលនឹងមានរយៈពេល២១ថ្ងៃនិងបញ្ចប់នៅថ្ងៃទី២៣កក្កដា។ ថ្ងៃទី២២កក្កដា គឺជាថ្ងៃស និងថ្ងៃទី២៣កក្កដា គឺជាថ្ងៃបោះឆ្នោត។

  • សម្តេចតេជោប្រាប់គណនី Tik Tok ដែលប្រើអត្តសញ្ញាណរបស់សម្តេច ត្រូវលុបចោលវិញ (Video Inside)

    សម្តេចតេជោប្រាប់គណនី Tik Tok ដែលប្រើអត្តសញ្ញាណរបស់សម្តេច ត្រូវលុបចោលវិញ (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បានបង្ហាញគណនីបណ្តាញសង្គម Tik Tok មួយចំនួនដែលក្លែងប្រើឈ្មោះសម្តេច និងបានស្នើឱ្យម្ចាស់គណនីទាំងនោះ ត្រូវបញ្ឈប់នូវអំពើនោះជាបន្ទាន់។ សម្តេចតេជោ ហ៊ុន សែន បានបញ្ឈប់ការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងសម្តេចបានប្រើប្រាស់បណ្តាញសង្គម Telegram, Tik Tok និងបណ្តាញសង្គមនានាដទៃទៀត។ ប៉ុន្តែក្រុម អ្នកលេង Tik Tok មួយចំនួន ត្រូវគេឃើញថាបានប្រើឈ្មោះ និងរូបរបស់សម្តេចតេជោ ធ្វើជារបស់ផ្ទាល់ខ្លួន។ សម្តេចក្នុងសារសម្លេងមួយនៅថ្ងៃនេះ បានស្នើឱ្យប្រើប្រាស់អត្តសញ្ញាណ របស់សម្តេចនោះ ត្រូវបញ្ឈប់ជាបន្ទាន់បើទោះបីជាការបង្កើតនោមិនមានក្នុងបំណងអាក្រក់ យ៉ាងណាក៏ដោយ។ បច្ចុប្បន្នគណនី Tik Tok របស់សម្តេចតេជោត្រូវគេឃើញថាបាននិងកំពុងមានប្រជាប្រីយ៍ភាពគួរឱ្យកត់សម្គាល់។ ដោយឡែកគណនីបណ្តាញសង្គម Telegram របស់សម្តេចតេជោនោះវិញ, គណនីបណ្តាញសង្គមមួយនេះ បានក្លាយជាបណ្តាញសង្គមដែលមានចំនួនអ្នកភ្ជាប់ច្រើនជាងគេបំផុតលើពិភពលោក។ គិតត្រឹមថ្ងៃទី៦ កក្កដា ឆ្នាំ២០២៣, ចំនួនអ្នក Subscribers ដែលតភ្ជាប់ជាមួយសម្តេចមានច្រើនរហូតដល់៩២ម៉ឺន ៩ពាន់ ៨៤៣នាក់ ខណៈតេឡេក្រាមរបស់ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គី ដែលគេចាត់ទុកមុននេះថាមានចំនួនច្រើនជាងគេលើពិភពលោកនោះ ក៏ចំនួនអ្នក Subscribers មានមិនច្រើនដូចរបស់សម្តេចតេជោដែរ។