Category: កម្មវិធីព័ត៌មាន

  • គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ មិនអាចចូលរួមបោះឆ្នោតសកល ខែកក្កដា​ (Video Inside)

    គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ មិនអាចចូលរួមបោះឆ្នោតសកល ខែកក្កដា​ (Video Inside)

    គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ នឹងមិនបានចូលរួមក្នុងការបោះឆ្នោតសកល ថ្ងៃទី២៣ កក្កដាខាងមុខនេះបានឡើយ បន្ទាប់មានការសម្រេចចិត្តមួយរបស់ក្រុមប្រឹក្សាធម្មនុញ្ញនៅថ្ងៃព្រហស្បតិ៍នេះ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប បានបដិសេធការចុះបញ្ជីឈ្មោះគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ដោយសារតែគណបក្សទាំង២នេះ មិនបានបំពេញលក្ខន្តិកៈ នៃនីតិវិធីដែលគជប បានតម្រូវនោះឡើយ។ គណបក្សទាំង២ បានដាក់ពាក្យបណ្តឹងរបស់ខ្លួនទៅក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីធ្វើការតវ៉ាចំពោះសេចក្តីបដិសេធរបស់គជប។ ក្រុមប្រឹក្សាធម្មនុញ្ញដែលបានបើកកិច្ចប្រជុំរបស់ខ្លួននៅថ្ងៃទី២៥ ឧសភានេះ បានចេញសេចក្តីប្រកាសបញ្ជាក់ថា «ពាក្យបណ្តឹងបានធ្វើត្រឹមត្រូវតាមទម្រង់ច្បាប់ ប៉ុន្តែបដិសេធចោលដោយខុសនឹងគតិច្បាប់»។ អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញលោក ព្រហ្មវិចិត្រអក្ខរា បានថ្លែងបញ្ជាក់ក្នុងសន្និសីទកាសែតក្នុងថ្ងៃទី២៥ ឧសភា ឆ្នាំ២០២៣។ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ គឺជាសេចក្តីសម្រេចចុងក្រោយបិទផ្លូវតវ៉ា។ យោងតាមគជប ចំនួនគណបក្សនយោបាយដែលនឹងត្រូវចូលរួមក្នុងការបោះឆ្នោតសកល ថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ខាងមុខនេះ មានចំនួនសរុប១៨គណបក្ស។

  • ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៧កើត ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៧កើត ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរបស់អ្នកដំណើរការទៅដោយល្អប្រសើរ ប៉ុន្តែវាមិនទាន់ដល់ពេលឲ្យអ្នកបង្អង់ល្បឿននោះទេ។​ សូមព្យាយាមបញ្ចប់ការងារឲ្យបានលឿន កុំរំពឹងអ្នកដទៃ និងកុំទុករហូតដល់ថ្ងៃស្អែក។ ចំពោះលោកអ្នកដែលប្រកបរបរអាជីវកម្ម គឺអាចធ្វើការបណ្តាក់ទុន ឬបង្កើតមុខរបរថ្មីបានមិនជំទាស់ទេ ប៉ុន្តែលោកអ្នកត្រូវតែពឹងផ្អែកលើគម្រោងផែនការជាក់ស្តែង ប្រកបដោយពត៌មានលំអិត។ សូមជៀសឲ្យបានពីរឿងរ៉ាវរំខាននានា ប្រសិនបើអ្នកជួបនឹងភាពយល់ច្រលំ សូមព្យាយាមពន្យល់ឲ្យបានល្អ កុំទុកជាមន្ទិលដល់ថ្ងៃក្រោយ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ លោកអ្នកត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត។​ ដាច់ខាតមិនឲ្យថយពីផ្លូវដែលអ្នកបានរៀបចំនោះទេ។ អ្នកអាចសម្រេចបានផលខ្ពស់ ប្រសិនបើអ្នកបង្ហាញការតស៊ូ និងមិនខ្ជិលច្រអូស។ លោកអ្នកអាចជួបប្រទះនូវភាពអសកម្ម​ ដូចជាការគិតគូរយឺត។ កុំព្យាយាមភ្ជាប់ការស្រមៃនឹងរឿងមិនបានការ ឬសំដីបង្អាក់ រំខានរបស់អ្នកដទៃ។ ប្រសិនបើអ្នកជាប់គាំងសូមសំលឹងមើលបទពិសោធន៍របស់ខ្លួន ឬសុំយោបល់ពីមនុស្សដែលជឿទុកចិត្តទើបជាការល្អប្រសើរ។ ក្រៅពីនេះ សូមមានភាពអត់ធ្មត់អោយមានច្រើន ហើយ រងចាំពេលវេលាប្រសើរនៅថ្ងៃខាងមុខ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ កិច្ចការរបស់អ្នកក្នុងពេលនេះផ្សាភ្ជាប់នឹងការអត់ធ្មត់ និងខំប្រែងរបស់អ្នក។ អ្នកអាចជួបប្រទះនឹងរឿងរ៉ាវរំខានចិត្តច្រើន រួមទាំងរឿងរ៉ាវដែលមិនសមហេតុផលសោះតែម្តង ហេតុដូច្នេះសូមព្យាយាមដើរចេញពីបញ្ហា ស្តាប់ ហើយបំភ្លេចចោលទើបអ្នកអាចបញ្ជៀសពីភាពអសកម្មបាន។…

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៣ពាន់ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៣ពាន់ករណី (Video Inside)

    ប្រទេសមួយចំនួននៅអាស៊ាននៅតែមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះកម្ពុជាក៏បន្តមានការឆ្លងថ្មី ១ករណី ថែមទៀតផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៣ពាន់ ៦២៩ករណី ដែលជាតួលេខឆ្លងកើនឡើងមកវិញចំនួន ៣៣៤ករណី ធៀបនឹងការឆ្លង កាលពីថ្ងៃម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោង កន្លងមកនេះ បានកើតលើប្រទេសចំនួន ៦ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម, មីយ៉ាន់ម៉ា, កម្ពុជា និងប្រទេសឡាវ។ ប្រទេសវៀតណាម គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ១ពាន់ ៤៣៨ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទសកម្ពុជា ដែលមានការឆ្លងចំនួន ១ករណី។ ប្រទេសសឹង្ហបុរី, ម៉ាឡេស៊ី, ថៃ និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១៩នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី និងប្រទេសវៀតណាម។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ…

  • កម្ពុជាស្នើប្រទេសស្វីសភ្ជាប់ជើងហោះហើរត្រង់ (Video Inside)

    កម្ពុជាស្នើប្រទេសស្វីសភ្ជាប់ជើងហោះហើរត្រង់ (Video Inside)

    កម្ពុជាបានស្នើប្រទេសស្វីស ជំរុញឱ្យមានការតភ្ជាប់ជើងហោះហើររវាងប្រទេសទាំងពីរ នៅពេលអាកាសយានដ្ឋានអន្តរជាតិតេជោនឹងដំណើរការនៅដើមឆ្នាំ២០២៥។ សំណើនេះបានធ្វើឡើងក្នុងឱកាសរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ម៉ៅ ហាវណ្ណាល់ បានជួបជាមួយអគ្គនាយកគោលនយោបាយ និងយុទ្ធសាស្ត្រ នៃរដ្ឋបាលអាកាសចរសហព័ន្ធស្វីស លោកស្រី ហ្វ្រង់ស៊ីន ហ្ស៊ីម៉ឺម៉ាន់ Francine Zimmermann កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។ អាជ្ញាធរអាកាសចរស៊ីវិល នៃប្រទេសទាំងពីរ បានឯកភាពចុះហត្ថលេខាអនុស្សរណៈយោគយល់គ្នា ដែលបន្ថែមលើកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូន តាមផ្លូវអាកាសរវាងប្រទេសទាំងពីរ ដែលធ្លាប់បានចុះហត្ថលេខា និងចូលជាធរមានរួចមកហើយ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០០៧។ អនុស្សរណៈយោគយល់គ្នានេះ នឹងជួយដល់ក្រុមហ៊ុនអាកាសចរណ៍ នៃប្រទេសទាំងពីរ មានលទ្ធភាពបើកជើងហោះហើរ និងប្រើប្រាស់សិទ្ធិទី៥ ដែលជាសិទ្ធិមួយអាចចុះចត និងដាក់អ្នកដំណើរបន្ថែមនៅប្រទេសទី៣ មុននឹងមកដល់ប្រទេសកម្ពុជា ដោយសារតែសេចក្តីត្រូវការ នៃអ្នកដំណើរតាមផ្លូវអាកាស លើការហោះហើរត្រង់រវាងប្រទេសទាំងពីរ នៅមានកម្រិតនៅឡើយ។

  • ការដាច់ភ្លើងចុងសប្តាហ៍មាននៅទីណាខ្លះ? (Video Inside)

    ការដាច់ភ្លើងចុងសប្តាហ៍មាននៅទីណាខ្លះ? (Video Inside)

    ការដាច់ភ្លើងថ្ងៃចុងសប្តាហ៍ បានមកដល់ទៀតហើយក្នុងរយៈពេល៤ថ្ងៃ គឺមាននៅថ្ងៃ ព្រហស្បតិ៍, ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ។ ការដាច់ភ្លើងនេះ បានកើតឡើងនៅក្នុងរាជធានីភ្នំពេញ និងខេត្ដកណ្ដាល ដែលនឹងមានរយៈពេលពី៦ម៉ោង ទៅ៩ម៉ោង។ តើការដាច់ភ្លើងប្រចាំសប្តាហ៍នេះមាននៅទីណាខ្លះ? សូមស្ដាប់សេចក្ដីរាយការណ៍

  • ជប៉ុនផ្តល់ឥណទានសម្បទានជាង ៥៥លានដុល្លារដល់កម្ពុជា (Video Inside)

    ជប៉ុនផ្តល់ឥណទានសម្បទានជាង ៥៥លានដុល្លារដល់កម្ពុជា (Video Inside)

    រដ្ឋាភិបាលជប៉ុន បានផ្តល់ឥណទានសម្បទានប្រមាណជាង ៥៥លានដុល្លារអាមេរិក ដើម្បីជួយកម្ពុជាលើហេដ្ឋានរចនាសម្ព័ន្ធ និងវិស័យអប់រំ។ ពិធីចុះហត្ថលេខាប្រគល់ និងទទួលឥណទានរបស់ជប៉ុននេះ បានធ្វើឡើងនៅថ្ងៃទី២៤ ខែឧសភា រវាងរដ្ឋមន្ត្រីក្រសួងការបរទេសលោក ប្រាក់ សុខុន និងឯកអគ្គរាជទូតជប៉ុន លោក អ៊ីអ៊ីណុ អាត់ស៊ីស្ហ៊ី។ លោក ប្រាក់ សុខុន ដែលជាឧបនាយករដ្ឋមន្រ្តី បានថ្លែងក្នុងពេលនោះថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុន បានឈានដល់កម្រិតខ្ពស់បំផុត ខណៈពេលដែលកម្ពុជា និងជប៉ុន កំពុងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ លោករដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្ដល់ជំនួយជាបន្តបន្ទាប់មកកាន់ព្រះរាជាណាចក្រកម្ពុជា ទាំងតាមរយៈជំនួយ និងកិច្ចសហប្រតិបត្តិការជាច្រើន រួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខ្លួន រួមមានការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ័, សុខាភិបាល, អប់រំ, ការផ្គត់ផ្គង់ទឹក, សន្តិសុខ និងការពារជាតិ, ប្រតិបត្តិការរក្សាសន្តិភាព, តភ្ជាប់រវាងប្រជាជននិងប្រជាជន និងការដោះមីនជាដើម។ ឥណទានសម្បទានលើ គម្រោងទាំងពីរ រួមមាន៖ ឥណទានសម្បទានប្រាក់យ៉េនដែលមាន ទឹកប្រាក់ចំនួន ៧ពាន់ ២០៥លានយ៉េន ដែលស្មើនឹងប្រមាណ ៥២លាន៦សែនដុល្លារ សម្រាប់អនុវត្ត…

  • កុមារី សោ ស្រីម៉ី បេក្ខជនប្រឡងកម្មវិធី Cambodian Idol Junior ទទួលបានជំនួយពីអង្គភាពយោធាខេត្តព្រះវិហារ (Video Inside)

    កុមារី សោ ស្រីម៉ី បេក្ខជនប្រឡងកម្មវិធី Cambodian Idol Junior ទទួលបានជំនួយពីអង្គភាពយោធាខេត្តព្រះវិហារ (Video Inside)

    ក្តីអាណិតអាសូរដល់កុមារីខេត្តព្រះវិហារ នៃបេក្ខជនប្រឡងកម្មវិធី Cambodian Idol Junior បានជម្រុញឱ្យអង្គភាពយោធាធំចំនួន២ ក្នុងខេត្តព្រះវិហារ បានផ្តល់ជំនួយនិងថវិកា។ កុមារី សោ ស្រីម៉ី អាយុ ១០ឆ្នាំដែលក្រីក្រលំបាក, ម្តាយជួបគ្រោះថ្នាក់ចរាចរណ៍ និងផ្ទះត្រូវភ្លើងឆេះ នៅក្នុងខេត្តទៀតនោះ ត្រូវបានបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងអង្គភាពបញ្ជាកងរាជអាវុធហត្ថខេត្តព្រះវិហារ បាននាំជំនួយ និងថវិកាផ្តល់ទៅឱ្យគ្រួសាររបស់កុមារី។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • សម្តេចតេជោស្នើគណៈសង្ឃ បញ្វប់ទំនាស់ផ្ទៃក្នុង (Video Inside)

    សម្តេចតេជោស្នើគណៈសង្ឃ បញ្វប់ទំនាស់ផ្ទៃក្នុង (Video Inside)

    ទំនាស់ក្នុងរង្វង់ថ្នាក់ដឹកនាំសង្ឃគណៈមហានិកាយ បានប្រញាប់ឱ្យសម្តេចតេជោនាយករដ្ឋមន្ត្រីប្រញាប់ធ្វើអន្តរាគមន៍រកការបញ្ចប់អធិករណ៍នេះ។ សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ច័ន្ទថុល្ល ត្រូវបានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជាបានចោទថា មិនអនុវត្តតាមចំណាររបស់សម្តេចតេជោ ហ៊ុន សែន និងមិនគោរពតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ពាក់ព័ន្ធនឹងសេចក្តីសម្រេច និងវាយតម្លៃលើសំណើសុំតែងតាំងគោរមងារសម្តេច និងព្រះរាជាគណៈ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។ ការបង្ហោះតាមបណ្តាញសង្គមនូវជម្លោះ ក្នុងរង្វង់ថ្នាក់ដឹកនាំគណៈសង្ឃនេះ បានជម្រុញឱ្យសម្តេចតេជោបានថ្លែងនៅថ្ងៃទី២៤ឧសភា ដើម្បីការសុំបញ្ចប់ទំនាស់នោះ។

  • សម្តេចតេជោព្រមានក្រុមហ៊ុនរកស៊ីប្រព័ន្ធ Internet (Video Inside)

    សម្តេចតេជោព្រមានក្រុមហ៊ុនរកស៊ីប្រព័ន្ធ Internet (Video Inside)

    សម្តេចតេជោបានព្រមានក្រុមហ៊ុនរកស៊ីលើប្រព័ន្ធបណ្តាញ Internet ជាពិសេស សេវាតាមលំនៅដ្ឋានបុរី ដែលមិនសូវទទួលបានការផ្គត់ផ្គង់សេវាបានល្អត្រឹមត្រូវឡើយ។ អ្នកធ្វើការបំរើក្នុងប្រព័ន្ធសេវា ថែមជាមនុស្សមិនទទួលខុសត្រូវ…និងសេវាក្រុមហ៊ុនតាមបុរី បានព្យាយាមបង្កឧបសគ្គ និងរារាំងប្រព័ន្ធសេវាក្រុមហ៊ុនដទៃ មិនឱ្យមានដំណើរការបំរើអតិថិជនដែលគេត្រូវការផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងព្រមាននៅថ្ងៃទី២៤ ឧសភា មិនឱ្យមានការធ្វើអាជីវកម្មផ្តាច់មុខផ្នែកសេវា Internet នៅតាមបុរី និងចាត់ទុកការចុះហត្ថលេខាធ្វើអាជីវកម្មផ្តាច់ មុខតាមបុរី នោះគឺជាអំពើខុសច្បាប់។ សម្តេចបានថ្លែងថាសេវាបំរើសោតទៀតមានភាពយឺតយ៉ាវ។ ក្នុងចំណោមក្រុមហ៊ុនរកស៊ីប្រព័ន្ធ Internet នោះ, ប្រព័ន្ធក្រុមហ៊ុន Interniet មួយឈ្មោះ Home Internet បានរងនឹងការរិះគន់ជាខ្លាំង។ សម្តេចតេជោ ហ៊ុន សែន បានព្រមានឱ្យក្រុមហ៊ុនរកស៊ីលើប្រព័ន្ធបណ្តាញ Internet ត្រូវបញ្ឈប់អំពើរកស៊ីផ្តាច់មុខនេះ ដោយអនុញ្ញាតឱ្យក្រុមហ៊ុនដទៃអាចតភ្ជាប់សេវារបស់គេតាមសេចក្តី ត្រូវការរបស់អតីថិជន។

  • ក្រសួងបរិស្ថានព្រមានការដាក់ទោសតាមច្បាប់អ្នកធ្វើសកម្មភាពជាមួយអាឡិច (Video Inside)

    ក្រសួងបរិស្ថានព្រមានការដាក់ទោសតាមច្បាប់អ្នកធ្វើសកម្មភាពជាមួយអាឡិច (Video Inside)

    ក្រសួងបរិស្ថានបានព្រមានថា អ្នកដែលចូលរួមធ្វើសកម្មភាពជាមួយក្រុមចលនាមាតាធម្មជាតិ របស់ជនបរទេសឈ្មោះអាឡិច នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ជនបរទេសសញ្ជាតិអេស្ប៉ាញឈ្មោះ អាឡិចហ្សង់ដ្រូ ហ្គុងហ្សាឡេ ដាវីដសុន ត្រូវសមត្ថកិច្ចកម្ពុជាបកមុខមាត់ក្លែងក្លាយរបស់ខ្លួនបំរើក្នុងក្រុមចលនាមាតាធម្មជាតិ។ ក្រសួងបរិស្ថាន បានរកឃើញថា បណ្តាញអង្គការចាត់តាំងខុសច្បាប់ដែលប្រើឈ្មោះ «មាតាធម្មជាតិ» ដឹកនាំដោយបុគ្គលសញ្ជាតិអេស្ប៉ាញឈ្មោះអាឡិចនោះ គ្មានលក្ខណៈសម្បត្តិជាអង្គការមិនមែនរដ្ឋាភិបាលឡើយ។ ក្រសួងបរិស្ថានកម្ពុជា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសបញ្ជាក់ថា ជនណាដែលចូលរួមធ្វើសកម្មភាពជាមួយក្រុមចលនាមាតាធម្មជាតិ របស់ជនជាតិអេស្ប៉ាញឈ្មោះ អាឡិច នោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ក្រុម«ចលនាមាតាធម្មជាតិ»នេះ គឺជាក្រុមមិនបានធ្វើការចុះបញ្ជីជាសមាគម ឬអង្គការមិនមែនរដ្ឋាភិបាល តាមការកំណត់របស់ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនោះឡើយ។ កាលពីឆ្នាំ២០១៧ ប្រធានអង្គការនេះបានដាក់លិខិតស្នើសុំរំលាយអង្គការនេះ មកក្រសួងមហាផ្ទៃ ហើយក្រសួងមហាផ្ទៃបានចេញប្រកាសលេខ ៤៥៧១ ប្រក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ សម្រេចលុបឈ្មោះ «អង្គការមាតាធម្មជាតិ» ចេញពីបញ្ជីអង្គការមិនមែនរដ្ឋាភិបាលជាស្ថាពរ។ សេចក្តីប្រកាសរបស់ក្រសួងបរិស្ថាន បានបញ្ជាក់ទៀតថា៖ «រាល់សកម្មភាពដែលបក្ខពួក និងក្រុមនេះបានប្រព្រឹត្ត គឺប្រាសចាកនឹងឧត្តមប្រយោជន៍ នៃសង្គមជាតិកម្ពុជា និងផ្ទុយពីបទប្បញ្ញត្តិ នៃក្រមរដ្ឋប្បវេណីក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ។ ក្រសួងបរិស្ថានបានថ្លែងព្រមានថា ដូច្នេះអ្នកដែលចូលរួមធ្វើសកម្មភាពជាមួយក្រុមនេះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់»។…