-
អ្នកទោស១៤រូបត្រូវបានដោះលែងតាមព្រះរាជក្រឹត្យ (Video Inside)

អ្នកទោសចំនួន១៤រូប ដែលតុលាការបានដាក់គុកពីបទរួមគំនិតក្បត់, ញុះញង់បង្កអសន្តិសុខសង្គម និងបទល្មើសមួយចំនួនជុំវិញផែនការផ្តួលរំលំរាជរដ្ឋាភិបាល ត្រូវបានលើកលែងទោសតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សតរខ្មែរ។ ព្រះរាជក្រឹត្យចុះថ្ងៃទី២៣ ខែឧសភា បានលើកលែងទោសចំពោះទណ្ឌិត គង់ សំអាន , ថៃ សុគន្ធា, ឡុង ផារី, ឃឹម ភាណា, សុខ ចាន់ថា, ពៀត ម៉ាប់, កែវ ថៃ, ជុំ ចាន់, ស៊ុន ធន់, ងិន ឃានៈ, យឹម សារ៉េត, ញ៉ែម វាន, ឃុត ច្រិក និង វឿន វាសនា បន្ទាប់ពីពួកគេបានទទួលស្គាល់កំហុសរបស់ខ្លួន ក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាល ។ អ្នកទោសទាំង១៤នាក់ដែលព្រះរាជក្រឹត្យត្រាស់បង្គាប់ឱ្យដោះលែងនោះ គឺជាទណ្ឌិតដែលត្រូវបានតុលាការ បានកាត់ទោសឱ្យជាប់គុករវាងពីចំនួន៥ឆ្នាំ ទៅ៧ឆ្នាំ។
-
សម្តេចតេជោ ហ៊ុន សែន អំពាវនាវពលរដ្ឋបន្តការថែរក្សាសន្តិភាព (Video Inside)

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ជុំវិញកត្តាសន្តិភាព ដែលជួយជម្រុញការអភិវឌ្ឍប្រទេសលើគ្រប់វិស័យជាពិសេសវិស័យវប្បធម៌។ ប្រសាសន៍ថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសបញ្ជាក់ជុំវិញផលប្រយោជន៍នៃការសិក្សាវិជ្ជាជីវៈ «មរតកដូនតា» ក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅថ្ងៃទី២៤ ឧសភា ឆ្នាំ២០២៣។ ការសិក្សាវិជ្ជាជីវៈ «មរតកដូនតា» ក្នុងប្រយោជន៍ការពារ និងអភិរក្សកេរមរតករបស់បុព្វបុរសខ្មែរ គឺជាផ្នែកមួយ នៃគម្រោងបណ្តុះបណ្តាលរបស់រាជរដ្ឋាភិបាល ដែលនឹងជួយដល់និស្សិតក្រីក្រប្រមាណ១លាន ៥សែននាក់។ វប្បធម៌ជាតិរបស់កម្ពុជា ត្រូវបានរលាយអស់ទាំងស្រុង ក្នុងជំនាន់របបដឹកនាំកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម។ ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ វិស័យវប្បធម៌បានរស់រានមានជីវិតសាឡើងវិញ ក្រោមការជួយរំដោះរបស់គណបក្សប្រជាជនកម្ពុជា ដែលបានបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងបានវាយផ្តួលរំលំរបបដឹកនាំប៉ុលពតបានទាំងស្រុង។ វិស័យវប្បធម៌កាន់តែត្រូវបានពង្រីក និងពង្រឹងថែមទៀត ក្រោយកម្ពុជាទទួលបានសន្តិភាពទាំងស្រុង តាមរយៈនយោបាយឈ្នះឈ្នះ ដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ដែលធ្វើឱ្យកម្ពុជាអស់សង្គ្រាមស៊ីវិលទាំងស្រុងនៅថ្ងៃទី២៩ ធ្នូ ឆ្នាំ១៩៩៨។ ការជួយឱ្យកម្ពុជាមានសន្តិភាពចាប់តាំងពី ពេលនោះហើយ នៅបានជួយសង្គ្រោះរបាំសួយរបស់ជនជាតិភាគតិចនាភាគឥសាន្តប្រទេសថែមទៀត។
-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៣ពាន់ករណី (Video Inside)

ប្រទេសមួយចំនួននៅអាស៊ាននៅតែមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះ កម្ពុជាក៏មានការឆ្លងចំនួន ៣ករណីផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៤ពាន់ ២៩៥ករណី ដែលជាតួលេខឆ្លងបានថយចុះមកវិញចំនួន ៧ពាន់ ៤៤ករណី ធៀបនឹង ការឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៥ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម, កម្ពុជា និងប្រទេសឡាវ។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានអ្នក ឆ្លងចំនួន ១ពាន់ ៦៣៧ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទសកម្ពុជា ដែលមានអ្នកឆ្លងចំនួន ៣ករណី។ ប្រទេសសឹង្ហបុរី, ម៉ាឡេស៊ី, ថៃ, មីយ៉ាន់ម៉ា និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១០នាក់ ជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី និងប្រទេសវៀតណាម។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ…
-
ភ្លៀងបន្តធ្លាក់ពីតិចទៅបង្កួរមួយសប្តាហ៍ទៅមុខ (Video Inside)

-
បណ្ឌិត ហ៊ុន ម៉ាណែត បង្ហាញភាពប្តេជ្ញារបស់គណបក្សការពារបាវចនាជាតិ (Video Inside)

បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមសម្ពោធសមិទ្ធផលសាសនាក្នុងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៣ ឧសភានេះ និងបានប្រាប់អ្នកចូលរួមថាគណបក្សប្រជាជនកម្ពុជាគឺជាគណបក្ស ដែលប្រកាន់ខ្ជាប់នូវការការពារ បាវចនាជាតិ។ បាវចនាជាតិរបស់ព្រះរាជាណាចក្រកម្ពុជា គឺ ជាតិ សាសនា និងព្រះមហាក្សត្រ។ ថ្លែងនៅក្នុងពិធីសម្ពោធឆ្លងអគារពុទ្ធិកបឋមសិក្សា និងសមិទ្ធផលនានានៅក្នុងវត្តពលិសបព្វ តារាម (ហៅវត្តភ្នំសន្ទូច) ស្ថិតនៅភូមិសន្ទូច ឃុំស្រែថ្មី នៃស្រុករលាប្អៀរ, បណ្ឌិត ហ៊ុន ម៉ាណែត ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងថា «គណបក្សប្រជាជនកម្ពុជា គឺជាគណបក្ស ដែលប្តេជ្ញាការពារនូវបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ និងគណបក្សតែងបានដាក់ចេញ និងអនុវត្តនូវគោលនយោបាយប្រកបដោយភាពប្រាកដប្រជា, មានចក្ខុវិស័យ និងការតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំគ្រប់កាលៈទេសៈ»។ អតីតរបបរាជានិយមរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានផ្តួលរំលំដោយក្រុមធ្វើរដ្ឋប្រហារ ថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ ដែលសហរដ្ឋអាមេរិកបានគាំទ្រ។ របបរាជានិយមដឹកនាំដោយសម្តេចព្រះ នរោត្តម សីហនុ ជំនាន់នោះ ត្រូវបានដួលរលំដោយរដ្ឋប្រហារក្បត់ជាតិប្រព្រឹត្តដោយពួក លន់…
-
សម្តេចក្រឡាហោម ស ខេង បំពេញទស្សនកិច្ចខេត្តកំពង់ឆ្នាំង (Video Inside)

-
សកម្មជនគណបក្សប្រឆាំងបន្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា (Video Inside)

សកម្មជនសំខាន់របស់គណបក្សភ្លើងទៀន បាននាំគ្នាមកចូលរួមជីវភាពនយោបាយ ជាមួយនឹងគណបក្សប្រជាជនកម្ពុជាបន្តថែមទៀតនៅមុនការបោះឆ្នោតសកលខែកក្កដា។ ក្នុងសប្តាហ៍នេះ ការសុំចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជារួមមាន បេក្ខជនតំណាងរាស្ត្រគណបក្សភ្លើងទៀនក្នុងខេត្តកំពង់ចាម លោក សេង សារិទ្ធ។ បេក្ខជន តំណាងរាស្ត្រលំដាប់ទី៧រូបនេះ គឺជាអតីតអ្នកធ្វើនយោបាយប្រឆាំងក្នុងគណបក្សនានា តាំងពីឆ្នាំ១៩៩៣ និងចុងក្រោយ បានចូលមកក្នុងគណបក្សភ្លើងទៀនវិញ។ ក្នុងវីដេអូបញ្ជាក់ការសុំចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជា បេក្ខជនតំណាងរាស្ត្ររបស់គណបក្សភ្លើងទៀនរូបនេះ បានសារភាពថាក្រុមធ្វើនយោបាយប្រឆាំងមានគោលជំហរដឹកនាំប្រទេសច្បាស់លាស់ និងល្អឡើយ ប៉ុន្តែមានតែបង្កភាពវឹកវរក្នុងសង្គមតែប៉ុណ្ណោះ។ ក្នុងសប្តាហ៍នេះដែរ, សមាជិកក្រុមការងារថ្នាក់ជាតិ នៃអតីតគណបក្សសង្គ្រោះជាតិប្រចាំខេត្តសៀមរាបឈ្មោះ គឹម សង្វារ បានធ្វើវីដេអូមួយស្នើសុំចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជា។ អតីតសកម្មជនរូបនេះ បានសារភាពថាគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បាននាំមកនូវសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាជនកម្ពុជាពិតប្រាកដមែន។ ការសុំចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជាពីបណ្តាអ្នកសកម្មជន ដែលធ្លាប់តែចាញ់បោកល្បិចរបស់ក្រុមប្រឆាំង ត្រូវគេឃើញថាមានចំនួនច្រើនគួរឱ្យកត់សម្គាល់ ជាពិសេសក្នុងខែមេសា និងខែឧសភា ឆ្នាំ២០២៣នេះ។
-
ក្រុមប្រឹក្សាធម្មនុញ្ញនឹងសម្រេចលើអនាគតចូលរួមបោះឆ្នោតសកលលើគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ (Video Inside)

គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ នឹងដឹងលទ្ធផលចុងក្រោយរបស់ខ្លួនក្នុងសប្តាហ៍នេះ ពាក់ព័ន្ធនឹងការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញជុំវិញអនាគតចួលរួម ឬមិនបានចូលរួមក្នុងការបោះឆ្នោតសកលខែកក្កដាខាងមុខនេះ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាធម្មនុញ្ញនៅថ្ងៃអង្គារនេះ បានឱ្យដឹងថាក្រុមប្រឹក្សាធម្មនុញ្ញនឹងពិនិត្យបើកកិច្ចប្រជុំ ដើម្បីសម្រេចលើបណ្តឹងតវ៉ារបស់គណបក្សប្រឆាំងទាំង២នេះ នៅថ្ងៃទី២៥ ឧសភាខាងមុខនេះ។ គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ កាលពីថ្ងៃទី១៩ ឧសភា ឆ្នាំ២០២៣ បានដាក់ពាក្យប្តឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបដិសេធមិនឱ្យគណបក្សនយោបាយទាំង២ ចុះបញ្ជីឈរឈ្មោះបោះឆ្នោតតំណាងរាស្ត្រ ដោយសារមិនបំពេញតាមឯកសារ នៃនីតិវិធីរបស់គជបបានតម្រូវ។ យោងតាមគជបគណបក្សនយោបាយទាំង២នេះ មិនបានភ្ជាប់មកជាមួយនូវប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្មដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅការិយាល័យច្រកចេញចូលតែមួយឱ្យបានត្រឹមត្រូវ ស្របតាមកថខណ្ឌទី២ នៃចំណុចទី១ ក្នុងមាត្រា២៧ ច្បាប់ស្តីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញលោក ព្រហ្មវិចិត្រអក្ខរា បានថ្លែងនៅថ្ងៃទី២៣ ឧសភា ឆ្នាំ២០២៣ថា ក្រុមប្រឹក្សាធម្មនុញ្ញបានទទួលពាក្យបណ្តឹងរបស់គណបក្សទាំង២រួចហើយ និងថាក្រុមប្រឹក្សាច្បាប់កំពូលរបស់ជាតិនេះ នឹងប្រជុំពិនិត្យសម្រេចលើពាក្យប្តឹងតវ៉ាក្នុងសប្តាហ៍នេះហើយ។
-
បណ្ឌិត ហ៊ុន ម៉ាណែត ជួបប្រធាននាយកដ្ឋានកិច្ចការអាស៊ី២ នៃក្រសួងទំនាក់ទំនងអន្តរជាតិ នៃបក្សកុម្មុយនីស្តចិន (Video Inside)

ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បណ្ឌិត ហ៊ុន ម៉ាណែត បានជួបជាមួយនឹងប្រធាននាយកដ្ឋានកិច្ចការអាស៊ី២ នៃក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងភាគីទាំង២ បានជជែកលើការពង្រឹងទំនាក់ទំនងមិត្តភាពនៃប្រទេសទាំង២។ កម្ពុជានិងចិន គឺជាប្រទេសនៃមិត្តភាពដែកថែប។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
សម្តេចតេជោសែនព្រមានមន្ត្រីបរទេសដែលលូកចូលកិច្ចការផ្ទៃក្នុងកម្ពុជា (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានព្រមានមន្ត្រីបរទេស ដែលបានធ្វើកិច្ចការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដែលសម្តេចបានចាត់ទុកថាមិនអាចនឹងទទួលយកបានឡើយ។ កម្ពុជាធ្លាប់មានប្រវត្តិជូរចត់ពីអតីតកាលដោយសារតែមានការជ្រៀតជ្រែកផ្ទៃក្នុងពីសំណាក់បរទេស។ កម្ពុជាពេលនោះ បានធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលកាប់សម្លាប់, ភាពបែកបាក់វិនាស ព្រាត់ប្រាស់ក្នុងក្រុមគ្រួសារ, ការនាំប្រទេសធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម, ការដាក់ទណ្ឌកម្មរបស់សហគមន៍អន្តរជាតិរយៈពេល១១ឆ្នាំមកលើកម្ពុជាដែលវិនាសកម្ម ដោយសារការជ្រៀតជ្រែកពីបរទេសនោះហើយ បានក្លាយជាមេរៀនប្រវត្តិសាស្ត្រដែលកម្ពុជា គប្បីត្រូវចៀសវាង។ កម្ពុជាដែលបានព្យាយាមរកសន្តិភាពដោយលំបាកតាមរយៈនយោបាយ ឈ្នះឈ្នះ និងទទួលបានសន្តិភាពពេញលេញប្រមាណជាង២០ឆ្នាំមកនេះ ត្រូវគេឃើញថា មានអំពើជ្រៀតជ្រែកសាជាថ្មីពីសំណាក់បរទេស ក្រោមលេសចោទប្រកាន់សិទ្ធិមនុស្សនិងប្រជាធិបតេយ្យ។ សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីសម្ពោធជាផ្លូវការ នៃអគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែតថ្ងៃទី២៣ ឧសភា ឆ្នាំ២០២៣ បានថ្លែងព្រមានដល់មន្ត្រីបរទេសទាំងឡាយណា ដែលបន្តកិច្ចការជ្រៀតជ្រែកក្នុងនយោបាយផ្ទៃក្នុងរបស់កម្ពុជា។ ប្រវត្តិសាស្ត្រថ្មីៗរបស់កម្ពុជាបានបង្ហាញថា អំពើជ្រៀតជ្រែកបរទេសចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាវេលាកន្លងមកនេះ តាមរយៈចលនាបដិវត្តពណ៌ ត្រូវបានអាជ្ញាធរបំបែកឧបាយកលទាន់ពេលវេលា។ មេខ្លោងឈ្មោះ កឹម សុខា បានសារភាពដោយខ្លួនឯង តាមរយៈសម្តីដែលថ្លែងប្រាប់អ្នកចូលរួមក្នុងប្រទេសអូស្ត្រាលី នូវគំរោងរៀបចំរបស់បរទេសក្នុងការចង់ផ្លាស់ប្តូររបបដឹកនាំប្រទេសតាមលំនាំបដិវត្តពណ៌ដែលធ្លាប់ផ្តួលរំលំរដ្ឋាភិបាល នៃអតីតប្រទេសយូហ្គោស្លាវី។ លោក កឹម សុខា ត្រូវតុលាការបានប្រកាសសាលក្រមកាលពីថ្ងៃទី៣ មីនា ឆ្នាំ២០២៣ ផ្ទន្ទាទោសដាក់គុករយៈពេល២៧ឆ្នាំ ប៉ុន្តែបានអនុញ្ញាតឱ្យរស់នៅក្នុងផ្ទះ ដោយមិនបញ្ជូនទៅកាន់ពន្ធនាគារឡើយ។