Category: កម្មវិធីព័ត៌មាន

  • ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៤កើត ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៤កើត ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានាប្រព្រឹត្តិទៅដោយភាពចម្រើនលូតលាស់ណាស់ ហើយនឹងមានការគាំទ្រ និងផ្គត់ផ្គងច្រើនពីបណ្តាមនុស្សនៅជុំវិញខ្លួន។ ក្នុងវេលានេះប្រសិនបើអ្នកមានគម្រោងពិភាក្សា ឬចរចាកិច្ចការងារនោះនឹងទទួលបានទិន្នផលយ៉ាងវិជ្ជមាន ពីព្រោះលោកអ្នកទទួលបានអំណោយផលក្នុងការគិតគូរបានវែងឆ្ងាយ និងត្រឹមត្រូវ។ ប្រការនេះ លោកអ្នកគួរមានទំនុកចិត្តលើខ្លួន ហើយព្យាយាមប្រើប្រាស់អំណោយផលក្នុងថ្ងៃនេះឲ្យអស់លទ្ធភាព។ ដោយឡែក ក្នុងអនាគតដ៏ខ្លីនេះ លោកអ្នកអាចនឹងទទួលបានការផ្តល់ជូនដ៏ប្រសើរសម្រាប់រាល់អាជីព។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរកស៊ីជួញដូរដំណើរការទៅជាធម្មតា  ភាពចំណេញ និងការភ្ញាក់ផ្អើលលើសលុបនៅមិនទាន់អាចកើតឡើងទេក្នុងវេលានេះ។ សូមប្រឹងប្រែង និងបន្តការងារដែលលោកអ្នកកំពុងអនុវត្តឲ្យបានល្អ។ រាសីថ្ងៃនេះ ធានានូវភាពរីកចម្រើនយ៉ាងខ្លាំងចំពោះអាជីពនៃក្នុងអនាគតដ៏ខ្លី។ ក្នុងរយៈថ្ងៃនេះ ប្រសិនបើអ្នកចង់ទទួលបានរីកចម្រើនខ្លាំង សូមគិតគូរពីវិធីសាស្រ្តអនុវត្តការងារ នោះបញ្ហាប្រទាក់ក្រឡាមួយចំនួននឹងបាត់បង់ទៅដោយងាយ។ ដោយឡែក សូមរក្សាចិត្ត និងអាកប្បកិរិយា ហើយធ្វើ យ៉ាងណាកុំប៉ះពាល់អ្នកដទៃ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកទទួទលបានសញ្ញាណវិជ្ជមានចំពោះលាភសំណាងជាច្រើន អ្វីដែលសំខាន់តើលោកអ្នកមានប្រតិកម្មចំពោះលាភសំណាងទាំងនោះដោយរបៀបណាប៉ុណ្ណោះ។ ភាពអសកម្មជាច្រើនក្នុងថ្ងៃនេះ​ គឺបណ្តាលមកពីភាពឆេវឆាវ និងការប្រងើយកន្តើយរបស់អ្នកក្នុងការអនុវត្តការងារ។ ដូច្នេះប្រសិនបើអ្នកអាចកែប្រែចំណុចអវិជ្ជមានផ្ទាល់ខ្លួនបាន នោះលោកអ្នកនឹងទទួលបានលាភធំណាស។ ដោយឡែកចំពោះកិច្ចការងារនានានឹងអាចលទ្ធផលទាំងអស់…

  • ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៣កើត ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៣កើត ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារនានារបស់អ្នកមានដំណើរការទៅយ៉ាងល្អប្រសើរខ្លាំងណាស់ ហើយលោកអ្នករំពឹងថានឹងទទួលបានភាពជោគជ័យធំ ឬដែលនឹងទទួលផលចំណេញទ្វេរគុណនៅល្ងាចនេះ។ ទន្ទឹមនឹងនេះ លោកអ្នកអាចទទួលដំណឹងនៃការផ្លាស់ប្តូរការងារដែលមិនរំពឹងទុក ប៉ុន្តែមិនបាច់ត្រូវព្រួយបារម្ភទេ ពីព្រោះការផ្លាស់បប្តូរនោះនឹងទទួលបានទិន្នផលល្អប្រសើរណាស់។ ហេតុដូច្នេះ សូមកុំស្ទាក់ស្ទើរក្នុងការបង្ហាញគំនិតរបស់ខ្លួន ឬដាក់ចេញនូវគម្រោងផែនការដែលអ្នកបានរៀបចំ ពីព្រោះអ្នកនឹងមិនជួបប្រទះបញ្ហាអ្វីឡើយ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។​ កិច្ចការរបស់អ្នកពឹងផ្អែកទាំងស្រុងនឹងគម្រោងផែនការ ប្រសិនបើអ្នកសម្រេចចិត្តធ្វើអ្វីដោយគ្មានគម្រោង នោះហានិភ័យអាចនឹងកើតឡើង ហើយក៏អាចបង្ករអស្ថេរភាពដល់អាជីពយ៉ាងខ្លាំងដែរ។ សូមប្រកាន់គំនិតសុទិដ្ឋិនិយម ហើយរស់នៅដោយការប្រុងប្រយ័ត្នខ្ពស់ ការនិយាយចរចារឿងមិនប្រយោជន៍ គួរកុំចំណាយពេលអី។​ ក្នុងអនាគតដ៏ខ្លីនេះ លោកអ្នកអាចនឹងទទួលបានផលតាមបំណងប្រាថ្នាគ្រប់យ៉ាង ដូច្នេះសូមប្រឹងប្រែងបន្ថែម។ ចំពោះបញ្ហា​ និងមនុស្សដែលតែងរំខានការងាររបស់អ្នក គឺកុំបារម្ភខ្លាំង ចំណាយពេលគិតគូរតាមធម្មតាសិន ពីព្រោះវាគ្មានអ្វីធំដុំទេ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងពេលនេះល្អជាមធ្យម។ ការងារនានានឹងដំណើរការទៅជាធម្មតា ប៉ុន្តែបញ្ហាតូចតាចមួយចំនួនក៏កើតឡើងផងដែរ ប៉ុន្តែកុំបារម្ភអ្វី ពីព្រោះមិនធ្ងន់ធ្ងរ ហើយអ្នកអាចដោះស្រាយបាន។ អ្វីដែលអ្នកត្រូវជៀសវាង គឺការសង្ស័យនឹងសមត្ថភាពខ្លួនឯង។ ដោយឡែក បើទោះអ្វីៗស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបានក្តី ប៉ុន្តែត្រូវចំណាយពេលធ្វើកំណែទម្រង់គម្រោងផែនការការងារជាថ្មីទើបកាន់តែប្រសើរ។…

  • ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ២កើត ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ២កើត ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងែនេះស្រុតចុះ។ អ្នកត្រូវប្រយ័ត្នប្រយែងក្នុងគ្រប់ទិដ្ឋភាពការងារ និងទំនាក់ទំនងក្នុងការិយាល័យ ព្រោះអ្នកអាចមានហានិភ័យខ្ពស់ក្នុងការបង្កើតកំហុស។ ​ប្រសិនបើអាច អ្នកគួរចែករំលែកការទទួលខុសត្រូវខ្លះទៅមិត្តរួមការងាររបស់អ្នក។ កុំទាន់ចាប់យកការងារសំខាន់ ឬមុខរបរថ្មី ព្រោះលោកអ្នកអាចចំណាយពេល និងដើមទុនឥតប្រយោជន៍។ ក្រៅពីនេះ វាល្អប្រសើរប្រសិនបើអ្នករក្សាការងារ និងកំរិតរបស់អាជីវកម្មរបស់អ្នកអោយនៅ ដដែលសិន ហើយរងចាំពេលវេលាល្អប្រសើរជាងនេះនៅថ្ងៃក្រោយ។ ដោយឡែក សូមរក្សា គម្លាតពីមនុស្សឆ្នំាម្សាញ់ ទំនាក់ទំនងរបស់លោកអ្នកមិនល្អនោះទេ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានសំណាងដែលមិននឹកស្មានដល់ ពិសេសលើតំណែងការងារក្នុងរង្វង់ការងាររដ្ឋ។ ​ ចំណែកមុខរបរ ការងារតូចធំ នឹងទទួលបាលជោគជ័យ និងផលលាភជាទីគាប់ចិត្ត។ កាលទេសខ្លះ ដែលអ្នកទទួលអារម្មណ៍ពិបាកក្នុងការដោះស្រាយលើមុខរបរការងារ ចូរកុំភ្លេចសុំជំនួយពីមិត្តរួមការងារ ពីព្រោះថ្ងៃនេះលោកអ្នកអាចស្នើអ្វីក៏បានឥតមានជំទាស់ ឬផលរំខានឡើយ។ ក្រៅពីនេះ ថ្ងៃនេះជាពេលល្អប្រសើរសម្រាប់ការប្រាស្រ័យទាក់ទងជាមួយនឹងថ្នាក់លើ ហេតុនេះចូរ ព្យាយាមឆក់យកឳកាសនេះដើម្បីជាប្រយោជន៍អាជីពរបស់អ្នក។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការងារ និងអាជីវកម្មមានសកម្មភាពមមាញឹក និងទទួលបានផលជាទីគាប់ចិត្ត។…

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៦ពាន់ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៦ពាន់ករណី (Video Inside)

    ប្រទេសមួយចំនួនក្នុងអាស៊ាន នៅតែមានករណីឆ្លង និងស្លាប់ថ្មីដោយសារកូវីដ១៩ នៅឡើយទេ នៅថ្ងៃទី១៩ ឧសភានេះ។ ដោយឡែកប្រទេសកម្ពុជាមិនមានការឆ្លងថ្មីឡើយ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាន នៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៦ពាន់ ៦៧៧ករណី ដែលជាតួលេខឆ្លងបន្តកើនឡើងថែមទៀតចំនួន ១ពាន់ ១៧ករណី ធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងថ្ងៃនេះ បានកើតលើប្រទេសចំនួន៦ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម, ឡាវ, ប្រុយណេ និងប្រទេសមីយ៉ាន់ម៉ា។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ២ពាន់ ១៤ករណី។ តួលេខឆ្លងតិចជាងគេក្នុងចំណោមប្រទេសទាំង៦នោះ គឺប្រទេសឡាវ ដែលមានការឆ្លងចំនួន ៧ករណី។ ប្រទេសម៉ាឡេស៊ី, ថៃ, សឹង្ហបុរី និងប្រទេសកម្ពុជា គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៧នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ…

  • ផ្ទះ៥៦ខ្នងនៅកំពតរងខូចខាតដោយគ្រោះធម្មជាតិ (Video Inside)

    ផ្ទះ៥៦ខ្នងនៅកំពតរងខូចខាតដោយគ្រោះធម្មជាតិ (Video Inside)

    ផ្ទះប្រជាពលរដ្ឋយ៉ាងហោចចំនួន៥៦ខ្នងនៅក្នុងខេត្តកំពត បានរងការខូចខាតដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់។ ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថាបាតុភូត គ្រោះធម្មជាតិនេះ បានកើតឡើងនារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅឃុំចំនួន២ នៃស្រុកបន្ទាយមាស ក្នុងនោះរួមមាន៖ នៅឃុំបន្ទាយមាសខាងកើត ដែលមានចំនួន២ភូមិ គឺភូមិពេជ្ជនា រងការខូចខាតផ្ទះចំនួន៤៦ខ្នង និងនៅភូមិក្រសាំងក្រោម ខូចខាតផ្ទះចំនួន ២ខ្នង។ ចំណែកនៅឃុំត្រពាំងសាលាខាងកើត, ខ្យល់កន្ត្រាក់ បានកើតឡើងក្នុងភូមិចំនួន២ ក្នុងនោះរួមមានភូមិពោន មានផ្ទះ៦ខ្នង ដែលបានរងការខូចខាត…ចំណែកនៅភូមិលៀប មានផ្ទះចំនួន២ខ្នងបានរងការខូចខាត ។ ក្រសួងធនធានទឹក និងឧតុនិយម នៅក្នុងសប្ដាហ៍នេះ ក៏បានដាស់តឿនដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុនេះផងដែរ។

  • អតីតប្រធានអង្គការតម្លាភាពកម្ពុជាលោក ព្រាប កុល និយាយប្រដៅអ្នករិះគន់ (Video Inside)

    អតីតប្រធានអង្គការតម្លាភាពកម្ពុជាលោក ព្រាប កុល និយាយប្រដៅអ្នករិះគន់ (Video Inside)

    អតីតប្រធានអង្គការតម្លាភាពកម្ពុជាលោក ព្រាប កុល បាននិយាយណែនាំក្រុមដែលធ្វើការរិះគន់លើរូបលោក ដោយសារតែលោកបានសម្រេចចូលរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជា ដឹកនាំរាជរដ្ឋាភិបាល។ លោក ព្រាប កុល ត្រូវបានតែងតាំងតាមព្រះរាជក្រឹត្យថ្ងៃទី១៣ ឧសភា ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ ការសម្រេចចិត្តចូលរួមរបស់លោក ព្រាប កុល បំរើការងារជូនរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានោះ បាននាំឱ្យមានមនុស្សមួយចំនួនបានប្រើសម្តីវាយប្រហារ និងប្រមាថដល់ឧត្តមគតិរបស់លោកថែមទៀត។ លោក ព្រាប កុល បានចាត់ទុកថានោះមិនមែនជាទង្វើរបស់អ្នកប្រជាធិបតេយ្យពិតប្រាកដឡើយ។ លោក ព្រាប កុល បានប្រាប់សារព័ត៌មានក្នុងស្រុក ដោយអំពាវនាវទៅអ្នករិះគន់ទាំងនោះវិញ ត្រូវចេះគោរពលើការសម្រេចចិត្តរបស់បុគ្គលម្នាក់ៗ។ ការសម្រេចចិត្តរបស់អតីតប្រធានអង្គការតម្លាភាពកម្ពុជាចូលរួមបំរើកិច្ចការជាមួយនឹងគណបក្សប្រជាជនដែលកាន់អំណាចក្នុងរាជរដ្ឋាភិបាល បានធ្វើឡើងខណៈដែលសកម្មជននានា និងរួមទាំងអ្នកនយោបាយរបស់គណបក្សប្រឆាំងជាច្រើន បាននាំគ្នាមកចូលរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជានៅមុនការបោះឆ្នោត ដោយអ្នកដែលចូលរួមទាំងនោះបានសារភាពការចាញ់បោកឧបាយកល និងល្បិចរបស់ក្រុមប្រឆាំង។ សកម្មជន និងអ្នកនយោបាយ ដែលបានចាកចេញពីគណបក្សប្រឆាំងនោះ បាននិយាយសារភាពថាមេដឹករបស់គេមិនមែន ជាមនុស្សល្អ ដែលនឹងអាចនាំប្រទេសជាតិឱ្យរីកចំរើន និងមានសុខសន្តិភាពបានឡើយ។

  • រាជធានីដាក់ប្រើប្រាស់អាងប្រព្រឹត្តិកម្មសំណល់ភក់បង្គន់ (Video Inside)

    រាជធានីដាក់ប្រើប្រាស់អាងប្រព្រឹត្តិកម្មសំណល់ភក់បង្គន់ (Video Inside)

    អាងប្រព្រឹត្តិកម្មសំណល់ភក់បង្គន់សម្ពោធត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ខណៈមានការព្យាករណ៍ថា សំណល់ភក់បង្គន់នៅភ្នំពេញរហូតដល់ឆ្នាំ២០៣៥ នឹងកើនឡើងដល់៣៣ ម៉ឺនម៉ែត្រគូបក្នុងមួយឆ្នាំៗ។ ពិធីថ្ងៃទី១៩ឧសភានេះធ្វើឡើងនៅក្រោមវត្តមានចូលរួមរបស់អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ដោយស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់បង្គន់ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ លោក ឃួង ស្រេង បានថ្លែងថាស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់បង្គន់នេះ ជាស្ថានីយប្រព្រឹត្តិកម្មដំបូងបង្អស់នៅរាជធានីភ្នំពេញ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ ដោយចំណាយថវិកាសាងសង់ប្រមាណមួយលាន មួយសែន ប្រាំបួនម៉ឺន បួនពាន់ដុល្លារ ក្រោមគម្រោងហិរញ្ញប្បទានសរុបជាង ៣លាន៧សែនដុល្លារ។ លោក ឃួង ស្រេង បានថ្លែងបន្តថានៅឆ្នាំ២០៣៥ សំណល់ភក់បង្គន់របស់ប្រជាពលរដ្ឋនៅភ្នំពេញ នឹងកើនឡើងដល់ប្រមាណ ៣៣ម៉ឺនម៉ែត្រគូបក្នុងមួយឆ្នាំ។ យោងតាមការសិក្សានៅឆ្នាំ២០០១ សំណល់ភក់បង្គន់របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ មានចំនួនត្រឹមតែ ២ម៉ឺន៦ពាន់ម៉ែត្រគូបក្នុងមួយឆ្នាំ ប៉ុន្តែក្រោយមកបានកើនជាលំដាប់អាស្រ័យដោយកំណើនប្រជាពលរដ្ឋ។

  • គជប បដិសេធចុះឈ្មោះគណបក្សមហាសាមគ្គីជាតិខ្មែរ (Video Inside)

    គជប បដិសេធចុះឈ្មោះគណបក្សមហាសាមគ្គីជាតិខ្មែរ (Video Inside)

    គណបក្សមហាសាមគ្គីជាតិខ្មែរ នឹងមិនបានចូលរួមក្នុងការបោះឆ្នោតសកលខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឡើយ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបដិសេធការចុះបញ្ជីឈរឈ្មោះបោះឆ្នោតរបស់គណបក្សនេះ បន្ទាប់ពីមិនបានបំពេញតម្រូវការដូចតាមការស្នើសុំរបស់គជបឡើយ។ មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានថ្លែង នៅថ្ងៃទី១៩ ឧសភានេះថា គណបក្សមហាសាមគ្គីជាតិខ្មែររបស់លោក ហ៊ាង គឹមស្រឿន មិនភ្ជាប់មកជាមួយនូវប្រកាសស្ដីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សឡើយ។ គណបក្សមហាសាមគ្គីជាតិខ្មែរ គឺជាគណបក្សទី២ហើយ ដែលត្រូវបានគជបបដិសេធមិនចុះបញ្ជីឈរឈ្មោះបោះឆ្នោត បន្ទាប់ពីបានបដិសេធចំពោះគណបក្សភ្លើងទៀន ដែលមិនបានបំពេញតម្រូវការនីតិវិធី តាមសេចក្តីត្រូវការចង់បានរបស់គជប។ គិតរហូតមកទល់ពេលនេះ, គណបក្សដែលត្រូវបានអនុញ្ញាតចូលរួមក្នុងការបោះឆ្នោត មានចំនួនសរុប១៨គណបក្ស ក្នុងនោះរួមមានគណបក្សប្រជាជនកម្ពុជា, គណបក្សយុវជនកម្ពុជា, គណបក្សខ្មែររួបរួមជាតិ, គណបក្សធម្មាធិបតេយ្យ, គណបក្សកម្លាំងប្រជាធិបតេយ្យ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សខ្មែរតែមួយ, គណបក្សខ្មែរអភិរក្ស, គណបក្សហ្វ៊ុនស៊ិនប៉ិច, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សបំណងពលរដ្ឋ, គណបក្សឯកភាពជាតិខ្មែរ, គណបក្សស្ត្រីដើម្បីស្ត្រី, គណបក្សខ្មែរឈប់ក្រ, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច, គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា, គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកសិករ។

  • បណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់សារៈសំខាន់ នៃកត្តាសន្តិភាព (Video Inside)

    បណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់សារៈសំខាន់ នៃកត្តាសន្តិភាព (Video Inside)

    បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងប្រៀបធៀប «សន្តិភាព» គឺដូចជា «ខ្យល់អុកស៊ីហ្សែន» ដែលមានតម្លៃបំផុតសម្រាប់ជីវិត និងការរស់នៅរបស់មនុស្សគ្រប់រូប។ «សន្តិភាព» របស់កម្ពុជាត្រូវបានរលាយអស់ទាំងស្រុង តាមរយៈរដ្ឋប្រហារថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ ទម្លាក់អតីតព្រះប្រមុខរដ្ឋខ្មែរសម្តេចព្រះនរោត្តមសីហនុចេញពីតំណែង។ កម្ពុជាអស់សន្តិភាពចាប់តាំងពីពេលនោះមក។ កម្ពុជាបានទទួល «សន្តិភាព» ពិតប្រាកដសាឡើងវិញនៅថ្ងៃទី២៩ ធ្នូ ឆ្នាំ១៩៩៨ ដោយសារនយោបាយឈ្នះឈ្នះដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន បំបាត់ចលនាឧទ្ទាមខ្មែរក្រហម។ បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឃ្លីបវីដេអូមួយដែលបង្ហោះតាមបណ្តាញសង្គម ថ្ងៃនេះ បានថ្លែងប្រាប់ពលរដ្ឋខ្មែរក្នុងពិធីបុណ្យសាសនាមួយក្នុងខេត្តកំពង់ធំ ដោយប្រៀបធៀប «សន្តិភាព» គឺដូចជា «ខ្យល់អុកស៊ីហ្សែន» ដែលមនុស្សត្រូវការមិនអាចខ្វះបានឡើយ។ កម្ពុជាដែលទើបរកបានសន្តិភាពបានរយៈពេលជាង២០ឆ្នាំមកនេះ បានសម្រុកការកសាងប្រទេសសាឡើងវិញ។ «សន្តិភាព» បាននាំឱ្យកម្ពុជាអាចស្តារបានមកវិញនូវការអភិវឌ្ឍន៍ប្រទេស ដែលបច្ចុប្បន្នក្នុងរាជធានីភ្នំពេញគ្រាន់តែសំណង់អគារខ្ពស់កម្ពស់ចាប់ពី ៥ជាន់ទៅ៩ ជាន់ មានចំនួនសរុប១ពាន់ ៤២៣អគារ, អគារខ្ពស់ចាប់ពី១០ជាន់ទៅ១៩ជាន់ មានចំនួន៦៩៩ អគារ, អគារខ្ពស់ចាប់ពី២០ជាន់ទៅ២៩ជាន់ មានចំនួន ២៣៣អគារ, អគារចាប់ពី៣០ជាន់ ទៅ៣៩ជាន់ មានចំនួន១២៩អគារ, ចំណែកអគារចាប់ពី៤០ជាន់ឡើងទៅទៅមានចំនួន…

  • គណរដ្ឋមន្ត្រីអនុម័តគម្រោងជីកផ្លូវទឹកតម្លៃ១,៧០០លានដុល្លារ (Video Inside)

    គណរដ្ឋមន្ត្រីអនុម័តគម្រោងជីកផ្លូវទឹកតម្លៃ១,៧០០លានដុល្លារ (Video Inside)

    គណរដ្ឋមន្ត្រីបានអនុម័តគម្រោងជីកផ្លូវទឹកតភ្ជាប់ពីទន្លេទៅកាន់សមុទ្ររបស់កម្ពុជា ដោយគ្រោងសាងសង់រយៈពេល៤ឆ្នាំ និងចំណាយថវិកា១ពាន់៧០០លានដុល្លារ។ គម្រោងធ្វើព្រែកជីកដ៏ធំនេះ មានប្រវែង១៦៨គីឡូម៉ែត្រភ្ជាប់តំបន់ភូមិសាស្ត្រខេត្តកណ្តាល ទៅតំបន់មាត់សមុទ្ទ នៃខេត្តកែប។ នេះគឺជាគម្រោងដ៏ធំបង្អស់មួយក្នុងសម័យដឹកនាំសម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើឱ្យប្រទេសកម្ពុជាកាន់តែអភិវឌ្ឍន៍ និងមានផ្លូវទឹកខ្វាត់ខ្វែងភ្ជាប់ពីសមុទ្ទចូលមកក្នុងខេត្តដែលអាចមានលទ្ធភាពតភ្ជាប់។ មន្ត្រីនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានថ្លែងនៅថ្ងៃទី១៩ ឧសភាថា គម្រោងនេះ គឺជាគម្រោងប្រវត្តិសាស្រ្តលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ។ គម្រោងនេះ ត្រូវបានកិច្ចប្រជុំរបស់គណរដ្ឋមន្ត្រីបានអនុម័តនៅថ្ងៃសុក្រនេះ ដោយដាក់ឈ្មោះថា «គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុរភារកម្មទន្លេបាសាក់»។