-
រយៈពេល ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជិត ៤ពាន់ករណី (Video Inside)

ប្រទេសចំនួនតែ៤ប៉ុណ្ណោះក្នុងអាស៊ាននៅថ្ងៃទី១៧ ឧសភានេះ ដែលមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩។ ដោយឡែកប្រទេសកម្ពុជាមិនមានការឆ្លងថ្មីឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាន នៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៣ពាន់ ៩០៤ករណី ដែលជាតួលេខឆ្លងថយចុះមកវិញចំនួន ២ពាន់ ៨៩ករណី ធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងថ្ងៃនេះ បានកើតលើប្រទេសចំនួន ៤ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម និងប្រទេសមីយ៉ាន់ម៉ា។ ប្រទេសវៀតណាម គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ២ពាន់ ១៥ករណី។ តួលេខឆ្លងតិចជាងគេក្នុងចំណោមប្រទេសទាំង៤នោះ គឺប្រទេសមីយ៉ាន់ម៉ា ដែលមានការឆ្លងចំនួន ១៦២ករណី។ ប្រទេសម៉ាឡេស៊ី, ថៃ, សឹង្ហបុរី, ឡាវ, ប្រុយណេ និងប្រទេសកម្ពុជា គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៨នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី។ គិតសរុបរួមនៃប្រទេសទាំង១០អាស៊ាន នាពេលនេះ ការឆ្លងសរុបមានចំនួន…
-
អាជ្ញាធរទទួលបណ្តឹង១ករណីទៀត ស្វែងរកការជួយសង្គ្រោះជនជាតិចិន (Video Inside)

សមត្ថកិច្ចកម្ពុជាបានបន្តទទួលបានបណ្តឹង១ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិចិនម្នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ។ កម្ពុជានៅតែបន្តយុទ្ធការបង្ក្រាបអំពើជួញដូរមនុស្សពាក់ព័ន្ធនឹងក្រុមទុច្ចរិតដែលមានប្រភពមកពីក្រៅ បានសហការជាមួយនឹងបក្ខពួកក្នុងប្រទេសកម្ពុជា បង្កនូវអំពើចាប់បង្ខាំងមនុស្ស ក្រោមរូបភាពល្បួងមកធ្វើការក្នុងប្រទេសកម្ពុជាដោយសន្យាឱ្យកម្រៃពលកម្មច្រើន។ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែងថា គិតត្រឹមរសៀលថ្ងៃទី១៦ ឧសភា ក្រសួងមហាផ្ទៃបានទទួលការស្នើរកការជួយសង្គ្រោះជនជាតិចិនម្នាក់ ដែលមិនបញ្ជាក់នូវអត្តសញ្ញាណ និងទីកន្លែងច្បាស់លាស់ឡើយ។ កម្ពុជាបានធ្វើយុទ្ធនាការស្វែងរក និងជួយសង្គ្រោះមនុស្សដោយសារការជួញដូរមនុស្សខុសច្បាប់នេះ ចាប់តាំងពីថ្ងៃទី១៨ សីហា ឆ្នាំ២០២២។ គិតត្រឹមថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣, សំណើស្វែងរកការជួយសង្គ្រោះជនបរទេស មានចំនួន ៨៧៧ករណី ជាមួយមនុស្ស ២ពាន់១៨២នាក់ ដែលមាន ១៤សញ្ជាតិ។ សមត្ថកិច្ច បានស្រាវជ្រាវអង្កេតបឋមបាន ៨៥០សំណើ, បិទសំណុំរឿង ២៩៣សំណើ, រកឃើញ ១ពាន់ ២៦២នាក់, ឃាត់ខ្លួន១៣២នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង និងកំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ៨៤ករណី៕
-
បណ្ឌិត ហ៊ុន ម៉ាណែត អបអរសាទរជោគជ័យរបស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម (Video Inside)

បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលសាសនា ក្នុងខេត្តកណ្តាល និងបានប្រាប់អ្នកចូលរួមជុំវិញភាពជោគជ័យរបស់កម្ពុជា លើការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម។ ថ្លែងក្នុងពិធីសម្ពោធឆ្លងសាលប្រជុំបុណ្យ និងសមិទ្ធផលនានា ក្នុងវត្តគីរីស្រះស្រង់, ស្ថិតនៅភូមិទួលសុភី ឃុំព្រែកគយ ក្នុងស្រុកស្អាង នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ បណ្ឌិត ហ៊ុន ម៉ាណែត ដែលតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងថា ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ «គឺជាមោទនភាពដ៏គួរឱ្យស្ញប់ស្ញែងក្នុងនាមជាខ្មែរ ដែលកម្ពុជាអាចសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការលើកកម្ពស់កិត្តិនាមកម្ពុជាឱ្យល្បឺរន្ទឺ»។ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលបានប្រកាសបើកដំបូងនៅថ្ងៃទី៥ ឧសភា បានបិទបញ្ចប់វិញនៅថ្ងៃទី១៧ ឧសភានេះ។ បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ជុំវិញមេដាយសរុប ដែលកម្ពុជាទទួលបានចំនួន២៨២គ្រឿង និងចាត់ទុកថា «លទ្ធផលដ៏ត្រចេះត្រចង់នេះ គឺកើតចេញពីការគិតគូរយ៉ាងច្បាស់លាស់ និងដាក់ចេញគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំ តាមរយៈការផ្តល់នូវការយកចិត្តទុកដាក់វិនិយោគ រយៈពេលវែង ដែលនឹងបន្តចាក់គ្រឹះរឹងមាំសម្រាប់អភិវឌ្ឍសមត្ថភាពកីឡាករ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ជាពិសេសចលនាគាំទ្រនៅទូទាំងប្រទេស ដែលជាចលករយ៉ាងសំខាន់មិនអាចខ្វះបាន ដោយបានផ្តល់នូវការតម្កល់ផលប្រយោជន៍ជាតិជាធំ»។ បណ្ឌិត…
-
សម្តេចក្រឡាហោម ស ខេង ជាសះស្បើយពីជម្ងឺកូវីដ១៩ (Video Inside)

សម្តេចក្រឡាហោម ស ខេង បានជាសះស្បើយពីជម្ងឺកូវីដ១៩វិញហើយ ក្រោយការឆ្លងរយៈពេល៥ថ្ងៃកន្លងមកនេះ។ សម្តេចក្រឡាហោម ស ខេង ត្រូវបានគេធ្វើតេស្តរកឃើញមានវិជ្ជមានជំងឺកូវីដ១៩ កាលពីថ្ងៃទី១២ ឧសភា។ សម្តេចក្រឡាហោម ស ខេង ដែលជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសរសេរក្នុងបណ្តាញសង្គមនៅថ្ងៃទី១៧ ឧសភានេះ បញ្ជាក់ថាសម្តេច «បានជាសះស្បើយពីជម្ងឺកូវីដ១៩ហើយ ក្រោយពីបានអនុវត្តវិធានការសុខាភិបាល»។ សម្ដេចក្រឡាហោម ក្នុងរយៈពេល៥ថ្ងៃដែលមានការឆ្លងជម្ងឺរាតត្បាតនេះ បានលុបចោលកម្មវិធី និងបានអវត្តមានពីគម្រោងការងារមួយចំនួន។ សម្តេចបានសរសេរបន្តក្នុងបណ្តាញសង្គមថា «ចាប់ពីពេលនេះតទៅ ខ្ញុំនឹងមានវត្តមានជាសាធារណៈសាឡើងវិញ ដើម្បីបំរើការងារជួនជាតិនិងប្រជាពលរដ្ឋ»។
-
សហព័ន្ធគ្រប់គ្រងកីឡាបាល់ទាត់ថៃសុំទោសចំពោះទង្វើមិនល្អរបស់ក្រុមកីឡា ជម្រើសជាតិរបស់ខ្លួន (Video Inside)

សហព័ន្ធគ្រប់គ្រងកីឡាបាល់ទាត់ នៃប្រទេសថៃ Football Association of Thailand បានចេញសេចក្តីថ្លែងការណ៍សុំទោសចំពោះទង្វើរបស់កីឡាករជម្រើសជាតិថៃក្រោមអាយុ២២ឆ្នាំ ដែលបង្កការវាយតប់ដាក់មកលើក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងវគ្គដណ្តើមមេដាយមាស នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមក្នុងរាជធានីភ្នំពេញ។ កីឡាករថៃដែលបានទាត់ចាញ់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី បានបង្កការវាយតប់ដាក់មកលើក្រុមឥណ្ឌូណេស៊ី ដែលព្រឹត្តិការណ៍នោះ បានបង្កការជ្រួលច្របល់ និងប្រញាប់ឱ្យកងកម្លាំងសន្តិសុខកម្ពុជា ធ្វើអន្តរាគមន៍ទប់ស្កាត់នៅលើតារាង ក្រោមការចូលរួមទស្សនាពីមនុស្សច្រើនម៉ឺននាក់។ សេចក្តីថ្លែងការណ៍សរបស់សហព័ន្ធបាល់ទាត់ថៃបានបញ្ជាក់ថា សហព័ន្ធកីឡាបាល់ទាត់ថៃ មានការខកចិត្តជាខ្លាំង និងសុំទោសចំពោះទង្វើដែលមិនសមហេតុផល ដែលបានកើតឡើង នៅអំឡុងការប្រកួតនាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ក្នុងវិញ្ញាសាបាល់ទាត់បុរសរវាងថៃ និងឥណ្ឌូនេស៊ី ដែលមានអ្នកគាំទ្រជាច្រើននៅក្នុងកីឡដ្ឋាន និងជុំវិញពិភពលោក ដែលបានធ្វើឲ្យខូចកិត្តិយសធ្ងន់ធ្ងរដល់មុខមាត់ព្រឹត្តិការណ៍កីឡាតំបន់អាស៊ីអាគ្នេយ៍ និងមុខមាត់បាល់ទាត់ថៃផងដែរ»។ សេចក្តីថ្លែងការណ៍ដដែលបានសន្យាថា សហព័ន្ធកីឡាបាល់ទាត់ថៃ រួមទាំងក្រុមគ្រូបង្វឹកនឹងធ្វើការអប់រំ និងដាក់ទោសទណ្ឌចំពោះកូនក្រុមរបស់ខ្លួន ដើម្បីចៀសវាងមិនឱ្យមានករណីនេះ កើតឡើងនៅលើកក្រោយ ក្នុងកីឡា២ឆ្នាំម្តងនេះទៀតឡើយ។ គួរបញ្ជាក់ថាប្រទេសថៃនឹងត្រូវរៀបចំធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ នៅក្នុងឆ្នាំ២០២៥។ យោងតាមការចុះផ្សាយរបស់កាសែតខ្មែរក្នុងឆ្នាំ១៩៦៧ បានឱ្យដឹងថា ក្រុមបាល់ទាត់របស់ប្រទេសថៃធ្លាប់បានវាយក្រុមកីឡាបាល់ទាត់កម្ពុជាផងដែរ បន្ទាប់ពីបានចាញ់កម្ពុជា៣ទល់នឹងសូន្យ នៅក្នុងការប្រកួតជាមិត្តភាពអន្តរជាតិមួយ នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងរាជធានីភ្នំពេញនាជំនាន់អតីតកាលនោះ។
-
សម្តេចតេជោចាត់ទុកការទទួលបានមេដាយសរុប២៨២គ្រឿងគឺជាសមិទ្ធផលជាតិ (Video Inside)

ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ បានបង្ហាញលទ្ធផល ជាចុងក្រោយរបស់ខ្លួនហើយ ដោយកម្ពុជាបានស្ថិតជាប្រទេសក្នុងលំដាប់លេខរៀងទី៤ ដោយទទួលបានមេដាយសរុបចំនួន២៨២គ្រឿង។ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ បានឈានដល់ថ្ងៃបិទបញ្ចប់របស់ខ្លួននៅថ្ងៃទី១៧ឧសភា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងតាមបណ្តាញសង្គមចាត់ទុកការទទួលបានមេដាយសរុប ២៨២គ្រឿង ក្នុងប្រកួតកន្លងមកនេះ គឺជា «ការរីកចម្រើននៃវិស័យកីឡា» របស់កម្ពុជា និងជា«សមិទ្ធផលរបស់ប្រជាជាតិទាំងមូល ដែលប្រឹងងើបឈរឡើងក្នុងការកសាងជាតិ»។ សម្តេចតេជោបានសរសេរប្រៀបធៀបថា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ១៩៩៩, កម្ពុជាមិនទទួលបានមេដាយសោះឡើយ ហើយពេលនោះ បានស្ថិតនៅបាតតារាង នៃចំណាត់ថ្នាក់ទី១០ ក្រោមគេបង្អស់។ សម្តេចបន្តថា «ប៉ុន្តែសម្រាប់ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់វិញ កម្ពុជាទទួលមានមេដាយសរុបចំនួន ២៨២គ្រឿង ឈរលេខរៀងទី៣ ដែលមានមេដាយច្រើនជាងគេ និងឈរលេខរៀងទី៤ ដែលមានមេដាយមាសច្រើនជាងគេ»។ សម្តេចបានសរសេរថា «នេះជាសមិទ្ធិផលរបស់ប្រជាជាតិទាំងមូល ដែលប្រឹងងើបឈរឡើងក្នុងការកសាងជាតិ និយាយជារួម និងក្នុងវិស័យកីឡានិយាយដោយឡែក»។ ប្រទេសកម្ពុជាគិតត្រឹមថ្ងៃចុងក្រោយនេះ ទទួលបានមេដាយសរុប ២៨២គ្រឿង ក្នុងនោះ មេដាយមាសចំនួន ៨១គ្រឿង មេដាយប្រាក់ ចំនួន ៧៤គ្រឿង និងមេដាយសំរឹត ចំនួន ១២៧ គ្រឿង។
-
ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាសីអាជីពក្នុងថ្ងៃនេះ សូមឲ្យអ្នករក្សាស្ថានភាពការងារឲ្យស្ថិតនៅមួយកន្លែងសិន។ ខំប្រឹងប្រែងធ្វើការងារដែលមានក្នុងដៃនាពេលនេះសិន ហើយកុំទាន់ផ្លាស់ប្តូរការងារ ឬបណ្តាក់ទុនអាជីវកម្មធំដុំណាមួយឡើយ។ អំណោយផលរបស់អ្នកក្នុងថ្ងៃនេះគឺលទ្ធភាពបង្ហាញការងារ និងគំនិតយោបល់ចំពោះមនុស្សក្នុងក្រុមការងារ ព្រមទាំងថ្នាកលើ។ ក្រៅពីនេះមានលទ្ធភាព ដោះស្រាយ ឬចរចារកភាពវិជ្ជមានមកឲ្យខ្លួនបានដោយងាយស្រួលណាស់។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មហាក់នៅទ្រឹងត្រង់ចំណុចកណ្តាល ដូច្នេះសូមកុំទាន់ចាប់ផ្តើមការងារធំដុំក្នុងថ្ងៃនេះ។ ចំពោះបញ្ហាមើលឃើញថាមិនមានអ្វីធ្ងន់ធ្ងរដែលអាចជះឥទ្ធិពលដល់ការងាររបស់អ្នកនោះទេ។ ថ្ងៃនេះលោកអ្នកអាចមានឳកាសច្រើនក្នុងការបំពេញការងារឲ្យចប់ចុងចប់ដើមទៅតាមពេលវេលាបាន។ ក្រៅពីនេះសូមបង្កើនការគ្រប់គ្រងកាលវិភាគការងារបន្ថែមទៀត កុំឲ្យមានភាពស្មុគ្រស្មាញលើការសម្រេចចិត្តព្រោះតែការងារនៅសេសសល់ច្រើន។ លើសពីនេះ លោកអ្នកមានលទ្ធភាពបង្ហាញ ឬអះអាងពីគោលគំនិតត្រឹមត្រូវរបស់អ្នកបាន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ អាជីពរបស់អ្នកកំពុងគំរាមកំហែងដោយបញ្ហា និងជម្លោះតូចតាចជាច្រើនដែលគ្មានប្រយោជន៍សោះឡើយ។ ជម្លោះនោះអាចកើតឡើងដោយសារអស្ថេរភាពនៃអារម្មណ៍ និងគំនិតរបស់អ្នក ឬដោយសារមនុស្សមិនស្មោះត្រង់មួយយចំនួនដែលនៅក្នុងបរិស្ថានរបស់អ្នក។ អាស្រ័យហេតុនេះសូមមានការអត់ធ្មត់ឲ្យបានខ្ពស់ និងមិនត្រូវប្រញាប់ប្រញាលធ្វើការសម្រេចចិត្តលើកិច្ចការនានាឡើយ។ ពត៌មានខ្លះអាចនឹងធ្វើឲ្យអ្នកមានការយល់ច្រឡំ ដូច្នេះសូមគិតនិងវិភាគឲ្យបានច្រើនដង។ ក្រៅពីនេះសូមព្យាយាមបង្កើនការធ្វើទំនាក់ទំនងជាមួយមនុស្សក្នុងរង្វង់ការងាររបស់អ្នក។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។…
-
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១៣រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលដែលមានអំណោយផលសម្រាប់ រាល់កិច្ចការទាំងឡាយ ដូច្នេះសូមកុំខកខានឳកាសផ្លាស់ប្តូរជីវិតអាជីពរបស់អ្នកអោយកាន់ តែល្អប្រសើរឡើង។ ប្រសិនបើអ្នកមានគម្រោងផ្លាស់ប្តូរការងារជាយូរណាស់មកហើយនោះ ថ្ងៃនេះជាពេលដែលត្រឹមត្រូវសម្រាប់ចាប់ផ្តើមការផ្លាស់ប្តូរ។ ក្រៅពីនេះក៏សូមចងចាំថា ការប្រញាប់ប្រញាលនឹងធ្វើអោយអ្នកមានការខាតបង់ និងត្រូវខកចិត្តផងដែរ។ ក្នុងនោះ ប្រហែលជាអ្នកត្រូវព្យាយាមស្វែងរកពត៌មានលំអិតដែលទាក់ទងទៅនឹងការងារ ហើយធ្វើ ការអនុវត្ត និងសម្របទៅនឹងករណីទាំងនោះអោយបានល្អបំផុត។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ហោរាសាស្ត្រអាជីពរំលឹកលោកអ្នកអោយធ្វើការសម្រេច ចិត្តប្រកបទៅដោយពត៌មានលំអិត ពីព្រោះអ្នកក៏មានមានផលរំខានព្រោះការខ្វះខាត ពត៌មាន។ ផ្ទុយពីករណីនេះ អ្នកនឹងទទួលបានការសហការ និងការលើកស្ទួយច្រើនពី មនុស្សរួមក្រុម។ អ្នកក៏អាចធ្វើការចាប់ផ្តើមការងារថ្មីៗ ការតាំងពិព័រណ៍ ការបង្ហាញស្នាដៃ និងការចុះកិច្ចសន្យាផ្សេងៗ។ ផ្ទុយទៅវិញ អ្នកនៅមិនទាន់អាចធ្វើអ្វីបានទៅតាមចិត្តនោះទេ ពីព្រោះក្នុងស្ថានភាពខ្លះអ្នកនឹងអាចត្រូវបានរំខានពីមនុស្សនៅក្បែរខ្លួន ពិសេសពីក្នុង បរិស្ថានថ្មី។ ប្រហែលជាអ្នកត្រូវរៀនបោះបង់ចោលអារម្មណ៍មិនសប្បាយទាំងនោះ ហើយ ផ្តោតទៅលើតែការងាររបស់ខ្លួនបានហើយ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលល្អប្រសើរសម្រាប់ធ្វើសកម្មភាព ភាគច្រើន អ្នកទំនងជាអាចបំពេញផែនការរបស់អ្នកគ្រប់ទាំងអស់។…
-
ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១២រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកថ្ងៃនេះបានមើលឃើញថាមានការផ្លាស់ប្តូរសំខាន់ៗ ហើយលោកអ្នកប្រហែលជាត្រូវចំណាយពេលវេលា និងកំលាងកាយចិត្ត ច្រើនផងដែរ។ ថ្ងៃនេះមិនមែនជាពេលវេលាដែលធ្វើឲ្យអ្នកភិតភ័យ ហើយបង្ហាញភាពទន់ខ្សោយចំពោះមនុស្សនៅជុំវិញខ្លួន និងមិត្តរួមការងារឡើយ។ ការធ្វើទំនាក់ទំនងក្នុងថ្ងៃនេះមានភាពចាំបាច់បំផុត ប៉ុន្តែលោកអ្នកត្រូវរៀបចំខ្លួនយ៉ាងណាឲ្យមានភាពទាក់ទាញ។ ចំពោះលទ្ធផលការងារក្នុងពេលនេះ អាស្រ័យលើឆ្លើយតបរបស់អ្នកប៉ុណ្ណោះ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ អាជីពទាំងឡាយរបស់អ្នកនឹងទទួលបានជោគជ័យទាំងអស់ ម្យ៉ាងទៀតឳកាសជោគជ័យនោះគឺមានពេញមួយថ្ងៃ ដូច្នេះលោកអ្នកមានពេលច្រើនក្នុងការសម្រេចចិត្តទទួលយក ឬបំពេញការងារ។ ប៉ុន្តែលោកអ្នកក៏អាចជួប្រទះឧបសគ្គតិចតួចផងដែរ ដូច្នេះសូមងាកមកប្រើវិធីសាស្រ្តដោះស្រាយបញ្ហាដោយសមស្របណាមួយបើទោះបីជាវិធីសាស្រ្តស្តង់ដាក៏ដោយ។ ថ្ងៃនេះមានអំណោយផលចំពោះការងារទាំងឡាយណាដែលទាក់ទងនឹងអចលនទ្រព្យ ដូច្នេះសូមទាញយកឳកាសជោកជ័យក្នុងពេលនេះ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកឡើងល្អជាមធ្យម។ រាសីថ្ងៃនេះណែនាំអ្នករក្សាសកម្មភាពអាជីវកម្មឲ្យនៅកំរិតអប្បបរមា។ ប៉ុន្តែត្រូវធ្វើការប្រាស្រ័យទាក់ទងជាមួយមិត្តរួមការងារ និងថ្នាក់លើឲ្យកាន់តែប្រសើរ។ ហើយសូមរក្សាភាពអត់ធ្មត់ ពីព្រោះជម្លោះអាចកើតមានឡើងក្នុងថ្ងៃនេះ។ ការងារទាំងអស់ គឺពឹងផ្អែកទៅលើសមត្ថភាព ដូច្នេះបើអ្នកជឿជាក់លើខ្លួនឯង នោះនឹងធ្វើឲ្យអាជីពលោកអ្នកកើនឡើង និងអាចបញ្ជៀសបញ្ហាបាន។ ដោយឡែក លោកអ្នកទទួលបានអំណោយផលក្នុងការគិតគូរពិចារណា និងរកមធ្យោបាយដោះស្រាយបញ្ហា។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។…
-
ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១០រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣

ឆ្នាំជូតសម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីជួញដូរកាក់ ហើយចំណែកការងារតូចធំក៏នឹងអាច សម្រេចទៅបានដោយរលូន។ លោកអ្នកក៏អាចនឹងទទួលបានដំណឹងលើការចាកចេញ ឬការធ្វើបេសកកម្មការងារផ្លូវឆ្ងាយ ដូច្នេះសូមមានការប្រុងប្រៀប ហើយរៀបចំអោយបាន ល្អ។ លើសពីនេះ សូមបើកចិត្តទទួលយកគំនិតយោបល់របស់អ្នកដទៃ ដោយពឹងលើបទ ពិសោធន៍ និងចំណេះជំនាញរបស់ខ្លួន។ ក្នុងនោះក៏សូមប្រុងប្រយ័ត្នរាល់ពាក្យសំដី និង អាកប្បកិរិយា ពីព្រោះភាពអាក់អន់ចិត្តអាចនាំទៅដល់ជម្លោះក្នុងទំនាក់ទំនង ពិសេសជាមួយមនុស្សនៅក្បែរខ្លួន។ ឆ្នាំឆ្លូវសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះការចាកចេញពីស្ថានភាពចាស់ទាំងឡាយនឹងអាច សម្រួលដល់អាជីវកម្មរបស់អ្នក។ ព្យាយាមស្វែងរកដំណោះស្រាយបញ្ហាដែលអាចនឹងកើត ឡើងដោយការប្រជុំពិភាក្សា ការដកស្រង់យកបទពិសោធន៍ពីមនុស្សនៅរួមក្រុម។ លោក អ្នកនឹងអាចទទួលបានឳកាសច្រើនក្នុងទំនាក់ទំនងផងដែរ ដូច្នេះសូមប្រើប្រាស់ឳកាសនេះ ដើម្បីបំពេញបំណងប្រាថា្ន។ ប៉ុន្តែបើទោះបីជាយ៉ាងណាក្តីសូមមានភាពល្អិតល្អន់ កុំវាយ តម្លៃស្ថានការណ៍ដោយងាយ ពីព្រោះភាពខ្វះចន្លោះមួយចំនួនអាចនឹងកើតឡើង ហើយអ្នក ក៏អាចខាតពេលវេលានឹងការដោះស្រាយផងដែរ។ ឆ្នាំខាលសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ រកស៊ីជួញដូរ ទទួលបានតែភាពជោគជ័យ ចំណែកដំណឹងល្អក្នុងវិជ្ជាជីវៈក៏នឹងកើតឡើងក្នុងពេលនេះផងដែរ។ ទន្ទឹម នឹងនេះ លោកអ្នកបែជាមិនអាចធ្វើអ្វីមួយដោយការប្រញាប់ប្រញាលបានទេ…