Category: កម្មវិធីព័ត៌មាន

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជិត ៦ពាន់ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជិត ៦ពាន់ករណី (Video Inside)

    ប្រទេសមួយចំនួននៅអាស៊ាន នៅតែមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩នៅឡើយ ដោយឡែកប្រទេសកម្ពុជាមិនមានការឆ្លងថ្មីឡើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៥ពាន់ ៧៥២ករណី ដែលជាតួលេខឆ្លងបានកើនឡើងវិញចំនួន ៣៥២ករណី ធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងថ្ងៃនេះ បានកើតលើប្រទេសចំនួនតែ ៤ប៉ុណ្ណោះ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម និងប្រទេសឡាវ។ ប្រទេសវៀតណាម គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ក្នុងចំណោមប្រទេសទាំង៤នោះ ដែលមានការឆ្លងចំនួន ២ពាន់ ៥០៧ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទសឡាវ ដែលមានការឆ្លងចំនួន តែ ១ករណីប៉ុណ្ណោះ។ ប្រទេសម៉ាឡេស៊ី, ថៃ, កម្ពុជា, មីយ៉ាន់ម៉ា, សឹង្ហបុរី និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ២៨នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី និងប្រទេសវៀតណាម។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៩៦ម៉ឺន…

  • ៤ខែដើមឆ្នាំ កម្ពុជាមានទំហំពាណិជ្ជកម្មជាង១៥ពាន់លានដុល្លារ (Video Inside)

    ៤ខែដើមឆ្នាំ កម្ពុជាមានទំហំពាណិជ្ជកម្មជាង១៥ពាន់លានដុល្លារ (Video Inside)

    ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ សម្រេចបានជាង ១៥ពាន់លានដុល្លារ នៅ ៤ខែដើមឆ្នាំនេះ ដែលបង្ហាញនូវភាពមិនបាក់ស្រុត នៃចរន្តសេដ្ឋកិច្ចរបស់ជាតិ បើទោះបីជាមានការធ្លាក់ចុះខ្លះ។ ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានបង្ហាញថា ក្នុងរយៈពេល ៤ខែ ឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជាជាមួយអន្តរជាតិសម្រេចបានជាង ១៥ពាន់លានដុល្លារ ធ្លាក់ចុះជាង១៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ដែលមានជាង ១៧ពាន់លានដុល្លារ។ យោងតាមទិន្នន័យដដែលនេះ គឺចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៣ កម្ពុជាបាននាំចេញទំនិញសំខាន់ៗ ទៅកាន់ទីផ្សារអន្តរជាតិក្នុងតម្លៃជាង ៧ពាន់ ២០០លានដុល្លារ ធ្លាក់ចុះ៤.៩% ខណៈកម្ពុជាបាននាំចូលទំនិញមកវិញក្នុងទឹកប្រាក់ប្រមាណ ៧ពាន់៩០០លានដុល្លារ ដែលថយចុះ២១.១%។ សម្រាប់ទំនិញសំខាន់ៗ ដែលកម្ពុជានាំចេញរួមមានសម្លៀកបំពាក់នាំចេញក្នុងតម្លៃ ២ពាន់ ១០០លានដុល្លារ, ម៉ាស៊ីន និងឧបករណ៍អគ្គិសនីប្រមាណ ៩៧៩លានដុល្លារ, គុជខ្យងធម្មជាតិ ឬចិញ្ចឹមនៃត្បូងថ្មមានតម្លៃ បាននាំចេញបានជាង ៣០០លានដុល្លារ, ស្បែកជើងតម្លៃជាង ៤៣៦លានដុល្លារ រួមនឹងទំនិញសំខាន់ៗផ្សេងដទៃទៀត។ ប្រទេសចិន គឺជាប្រទេសនៅនៅលេខរៀងទី១ ដែលសម្រេចបានទំហំពាណិជ្ជកម្មជាមួយកម្ពុជាច្រើនជាងគេ ដែលមានចំនួនជាង ៣ពាន់ ៨០០លានដុល្លារ ស្របពេលដែលអាមេរិក ស្ថិតនៅលេខរៀងទីពីរ…

  • ខេត្តកែបនិងគម្រោងវឌ្ឍនភាព (Video Inside)

    ខេត្តកែបនិងគម្រោងវឌ្ឍនភាព (Video Inside)

    ខេត្តកែបបានបង្កើតជាលើកដំបូងធនាគារក្តាមសេះ ដែលជាការជួយបង្កើនផលិតផលក្តាមទឹកប្រៃកាន់តែសម្បូរ និងជួយធ្វើឱ្យមានស្ថិរភាពលើតម្លៃក្តាមសេះ។ តើអ្វីជាធនាគារក្តាមសេះ? អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ បានរៀបរាប់ការបង្កើតធនាគារក្តាមសេះនេះ នៅក្នុងសន្និសីទកាសែតមួយនៅថ្ងៃទី១១ ឧសភានេះ នាទីស្តីការគណរដ្ឋមន្ត្រី។ ខេត្តកែបគឺជាខេត្តដែលមានទំហំផ្ទៃដីតូចជាងគេបំផុត ក្នុងចំណោមបណ្តាខេត្តទូទាំងប្រទេស ដែលមានក្រុង១, ស្រុកមួយ, សង្កាត់៣ និងឃុំចំនួន២ ស្មើនឹង១៨ភូមិ និងមានប្រជាពលរដ្ឋ សរុប៤ម៉ឺន ៤ពាន់ ៥២០នាក់។ ខេត្តនេះមានទំហំផ្ទៃដីគោក១៨៧,២៤គីឡូម៉ែត្រ តូចជាប្រទេសសឹង្ហបុរី៦ដង ប៉ុន្តែមានកោះចំនួន, ថ្មប៉ប្រះទឹកមួយកន្លែង និងថ្មដុះស្ងួតមួយកន្លែង។ លោកអភិបាលខេត្ត សោម ពិសិដ្ឋ បានលើកឡើងជុំវិញការធ្វើឆ្នេរថ្មីមួយប្រវែង២ពាន់៧០០ ម៉ែត្រនៅក្នុងខេត្តកែប។ ខេត្តកែបនៅមានគម្រោងរៀបចំខឿនច្រាំងសមុទ្ទ និងការចាក់ខ្សាច់បំពេញឆ្នេរប្រវែង២៧៦ ម៉ែត្រ ជម្រៅ៩០ម៉ែត្រដែលស្ថិតនៅភូមិកែប, សង្កាត់កែប ក្រុងកែប។ របាយការណ៍ខេត្តបានបញ្ជាក់នូវគម្រោងរៀបចំច្រាំងសមុទ្ទ និងចាក់ខ្សាច់បំពេញប្រវែង១៤០ម៉ែត្រ, ទទឹង២០ម៉ែត្រ, កំពស់៥ម៉ែត្រ ដែលស្ថិតក្នុងភូមិថ្មី, សង្កាត់ព្រៃធំនៃក្រុងកែប។ អភិបាលខេត្ត ថ្លែងក្នុងសន្និសីទកាសែត បានបញ្ជាក់នូវការកសាងផែសម្រាប់ការដឹកទំនិញ ចេញចូលផងដែរ។ ខេត្តកែបបានបង្ហាញនូវគម្រោងវិនិយោគតាមបណ្តាកោះ និងតំបន់ការពារធម្មជាតិដូចជានៅកោះទន្សាយ, កោះពោធិ៍, កោះត្បាល់, កោះការ៉ាង, កោះស្វាយ,…

  • ពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នឹងប្រើប្រាស់បណ្ណថ្មីចូលទស្សនា (Video Inside)

    ពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នឹងប្រើប្រាស់បណ្ណថ្មីចូលទស្សនា (Video Inside)

    គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានជូនដំណឹងពីការបោះពុម្ភបណ្ណថ្មី សម្រាប់ប្រើប្រាស់ ក្នុងពិធីបិទផ្លូវការ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២។ ពិធីបិទគ្រោងនឹងធ្វើនាល្ងាចថ្ងៃទី១៧ ខែឧសភា នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ មន្ត្រីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម បានថ្លែងថា បណ្ណចាស់ដែលធ្លាប់បានប្រើប្រាស់ក្នុងពេលបើកកីឡាស៊ីហ្គេមនោះ នឹងមិនត្រូវគេប្រើប្រាស់ទៀតឡើយ។ បណ្ណថ្មីនឹងត្រូវបោះពុម្ព សម្រាប់ការប្រើប្រាស់នៅថ្ងៃទី១៧ ឧសភានោះ «ដើម្បីធានាបានសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់»។

  • សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បកអាក្រាតល្បិចកលក្រុមប្រើស្លាកលទ្ធិប្រជាធិបតេយ្យក្លែងក្លាយ (Video Inside)

    សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បកអាក្រាតល្បិចកលក្រុមប្រើស្លាកលទ្ធិប្រជាធិបតេយ្យក្លែងក្លាយ (Video Inside)

    សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងប្រាប់អតីតសមាជិកគណបក្សភ្លើងទៀន នូវមុខមាត់បង្កប់ដោយល្បិចពិសពុលរបស់ក្រុមប្រើស្លាកលទ្ធិប្រជាធិបតេយ្យក្លែងក្លាយ ដែលប៉ុនប៉ងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។ ប្រសាសន៍របស់សម្តេចកិត្តិសង្គហបណ្ឌិត បានធ្វើឡើងនៅថ្ងៃទី១១ ឧសភា ឆ្នាំ២០២៣ ក្នុងឱកាសជួបសំណេះសំណាលអតីតសកម្មជនគណបក្សភ្លើងទៀន ក្នុងខេត្តស្វាយរៀង ដែលទើបបានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ នៅក្នុងខេត្តស្វាយរៀងនោះ អតីតសកម្មជនគណបក្សប្រឆាំង ដែលបានសុំមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា រួមមាន៖ លោក គង់ ម៉ាស់, លោកស្រី កុល សាតា និងលោក សុន មករា ដែលបានសារភាពការសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះ គឺដោយសារតែពួកគេអស់ជំនឿលើមេដឹកនាំក្រុមបក្សប្រឆាំង។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងបកអាក្រាតនូវមុខមាត់ក្រុមប្រើប្រាស់ស្លាកលទ្ធិប្រជាធិបតេយ្យក្លែងក្លាយ និងសម្តេចកិត្តិសង្គហបណ្ឌិតបានអំពាវនាវពលរដ្ឋ «ត្រូវចូលរួមទប់ស្កាត់ល្បិចកលរបស់ក្រុមប្រឆាំងក្រៅច្បាប់ ទាំងក្នុងនិងក្រៅប្រទេសដែលបំផ្លើសពីការពិតនៅកម្ពុជា រួមជាមួយពួកបរទេសមួយចំនួនទៀត ដែលបានអំពាវនាវឱ្យមានការបះបោរ ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់»។ សម្តេចកិត្តិសង្គហបណ្ឌិតបានថ្លែងថា ល្បិចកលពិសពុលរបស់ក្រុមប្រើស្លាកលទ្ធិប្រជាធិបតេយ្យក្លែងក្លាយគឺ «ជាហេតុតែងនាំបង្កឱ្យមានចលាចលប៉ះពាល់ដល់ស្មារតីសាមគ្គីផ្ទៃក្នុងជាតិទាំងមូល និងផលប្រយោជន៍ប្រជាជនទូទាំងប្រទេស»។ ការភ្ញាក់រលឹកដោយសកម្មជន និងមន្ត្រីគណបក្សប្រឆាំងសុំចូលរួមជីវភាពនយោបាយ ជាមួយនឹងគណបក្សប្រជាជនកម្ពុជានៅមុនការបោះឆ្នោតខែកក្កដា ឆ្នាំ២០២៣ ត្រូវគេកត់សម្គាល់ថា ប្រៀបដូចជាទឹកបាក់ទំនប់។ ខែមេសា និងខែឧសភា…

  • សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ធ្វើមាតុភូមិនិវត្តន៍ ក្រោយកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅឥណ្ឌូណេស៊ី (Video Inside)

    សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ធ្វើមាតុភូមិនិវត្តន៍ ក្រោយកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅឥណ្ឌូណេស៊ី (Video Inside)

    កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ក្នុងប្រទេសឥណ្ឌូណេស៊ីបានបិទបញ្ចប់នៅថ្ងៃទី១១ ឧសភានេះ ដោយបានប្រមុខដឹកនាំដែលចូលរួមទាំងអស់ ត្រូវគេរាយការណ៍ថាបាន «សម្តែងនូវ សេចក្តីពេញចិត្តចំពោះវឌ្ឍនភាព និងការសម្រេចបាននូវអទិភាពរបស់អាស៊ានសំរាប់ឆ្នាំ២០២៣ ជាពិសេសក្នុងការប្រែក្លាយអាស៊ានទៅជាសហគមន៍មួយដែលមានស្ថាប័នប្រកបដោយភាពស្វាហាប់ រឹងមាំ និងពោរពេញទៅដោយសមត្ថភាព និងប្រសិទ្ធភាព»។ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ រវាងពីថ្ងៃទី១០ ដល់ ១១ ឧសភា ក្នុងទីក្រុងឡាប៊ូនបាចូ បានឯកភាពជាគោលការណ៍អនុញ្ញាតឱ្យប្រទេសទីម័រខាងកើតក្លាយជាសមាជិកទី១១ របស់អាស៊ានហើយ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • បណ្ឌិត ហ៊ុន ម៉ាណែត សាទរសមិទ្ធិផលក្នុងខេត្តកំពង់ធំ (Video Inside)

    បណ្ឌិត ហ៊ុន ម៉ាណែត សាទរសមិទ្ធិផលក្នុងខេត្តកំពង់ធំ (Video Inside)

    បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងក្នុងពិធីសាសនាមួយក្នុងខេត្តកំពង់ធំ បញ្ជាក់ថាខេត្តកំពង់ធំបានក្លាយជាខេត្តមានការអភិវឌ្ឍន៍ក្រោមម្លប់សន្តិភាព ដែលជាផ្លែផ្កា នៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ ខេត្តកំពង់ធំក្នុងសម័យសង្គ្រាមស៊ីវិល គឺជាខេត្តដែលប្រឈមនឹងភាពខ្ទេចខ្ទាំខ្លាំង ដោយសារការវាយប្រហារគ្នារវាង ខ្មែរនិងខ្មែរជាក្រុមបដិបក្ខ។ ថ្លែងក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងព្រះវិហារថ្មី នៅវត្តសន្ទុកក្រៅ ស្ថិតនៅភូមិសន្ទុកក្រៅ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី១០ ខែឧសភា បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ខេត្តកំពង់ធំបច្ចុប្បន្ន «បានប្រែក្លាយពីស្ថានភាព នៃការបំផ្លិចបំផ្លាញដោយសារវិនាសកម្មសង្គ្រាម មកជាខេត្តដែលមានការអភិវឌ្ឍរីកចម្រើនជាលំដាប់លើគ្រប់វិស័យ ហើយក៏កំពុងបន្តពង្រីកសក្តានុពលរបស់ខ្លួនឆ្ពោះទៅរកវឌ្ឍនភាពរុងរឿងបន្ថែមទៀត ក្រោមកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ, មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅទូទាំងខេត្ត»។ បណ្ឌិត ហ៊ុន ម៉ាណែត បានអំពាវនាវការចូលរួមថែរក្សាឱ្យបាននូវសុខសន្តិភាព ដែលកំពុងមាននាពេលបច្ចុប្បន្ននេះ ដើម្បីកុំឱ្យសង្គ្រាម និងជម្លោះបែកបាក់ អាចត្រលប់មកវិញសាជាថ្មីឱ្យសោះនៅលើទឹកដីដ៏ពិសិដ្ឋរបស់កម្ពុជា។ បណ្ឌិត ហ៊ុន ម៉ាណែត ដែលជាបេក្ខជននាយករដ្ឋមន្ត្រីគណបក្សប្រជាជនកម្ពុជា បានប្រាប់ពលរដ្ឋដែលចូលរួមជុំវិញសុខដុមនីយកម្មសាសនាក្នុងប្រទេសកម្ពុជា និងបានលើកឡើងនូវមោទកភាពជាតិ…

  • កងពលធំអន្តរាគមន៍លេខ៣ ជម្រុញការបោសសំអាតគ្រាប់មីន (Video Inside)

    កងពលធំអន្តរាគមន៍លេខ៣ ជម្រុញការបោសសំអាតគ្រាប់មីន (Video Inside)

    កងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសប្រាសាទព្រះវិហារ ជម្រុញកិច្ចការបោសសំអាតគ្រាប់មីន ក្នុងតំបន់ភូមិសាស្ត្រ នៃតំបន់ព្រំដែន ខណៈដែលកម្ពុជាបានដាក់ចេញផែនការបោសសំអាតគ្រាប់មីនឱ្យអស់ពីក្រោមដី នៅក្នុងឆ្នាំ២០២៥។ នៅថ្ងៃទី២៩ ឧសភា មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានចុះពិនិត្យវឌ្ឍនភាព នៃការបោសសំអាតគ្រាប់មីនទាំងនោះ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • មន្ទីរពេទ្យជាតិតេជោសន្ដិភាព គ្រោងសម្ពោធក្នុងខែមិថុនា (Video Inside)

    មន្ទីរពេទ្យជាតិតេជោសន្ដិភាព គ្រោងសម្ពោធក្នុងខែមិថុនា (Video Inside)

    មន្ទីរពេទ្យជាតិតេជោសន្ដិភាព គ្រោងនឹងដាក់សម្ពោធជាផ្លូវការក្នុងខែមិថុនាខាងមុខនេះ ហើយក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ មន្ទីរពេទ្យជាតិតេជោសន្ដិភាព ដែលនឹងក្លាយជាមន្ទីរពេទ្យធំជាងគេបង្អស់របស់កម្ពុជា គឺជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន។ សំណង់បុកគ្រឹះកសាងមន្ទីរពេទ្យនេះ បានធ្វើកាលពីពាក់កណ្តាល ខែកុម្ភៈ ឆ្នាំ២០២២ និងគ្រោងបញ្ចប់ការសាងសង់ជាស្ថាពរនៅចុងខែឧសភានេះ។ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ ក្នុងឱកាសចុះត្រួតពិនិត្យវឌ្ឍនភាពកិច្ចការសាងសង់កាលពីថ្ងៃទី៩ ឧសភា បានថ្លែងថាមន្ទីរពេទ្យជាតិតេជោសន្ដិភាពដែលនឹងមានចំណុះចំនួនជាង១ម៉ឺនគ្រែ បានសម្រេចការសាងសង់ប្រមាណពី៨៥ដល់៩០ភាគរយហើយ និងគ្រោងបញ្ចប់ស្ថាពរនាចុងខែឧសភានេះ។

  • ជប៉ុនផ្តល់ថវិកាជិត៧ម៉ឺនដុល្លារជួយកម្ពុជាដែលរៀបចំបោះឆ្នោតសកល (Video Inside)

    ជប៉ុនផ្តល់ថវិកាជិត៧ម៉ឺនដុល្លារជួយកម្ពុជាដែលរៀបចំបោះឆ្នោតសកល (Video Inside)

    ប្រទេសជប៉ុនបានផ្តល់ថវិកាជិត៧ម៉ឺនដុល្លារ សម្រាប់គាំទ្រសង្កេតការណ៍ ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣។ ការផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ ដោយឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី និងអ្នកតំណាងស្ថាប័នទទួលជំនួយ។ លោកឯកអគ្គរាជទូត អ៊ូអិណុ អាត់ស៊ូស៊ី បានពន្យល់ដោយសង្ខេបអំពីការគាំទ្ររបស់ជប៉ុន សម្រាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោកបានថ្លែងថា ជប៉ុនតែងតែគាំទ្រ និងរួមដំណើរជាមួយកម្ពុជា នៅលើមាគ៌ា នៃការអភិវឌ្ឍតាមបែបលទ្ធិប្រជាធិបតេយ្យ ចាប់តាំងពីមុនការសម្រេចបាននូវសន្តិភាពនៅកម្ពុជា នៅដើមទសវត្សរ៍ ឆ្នាំ១៩៩០នោះមក។ ឯកអគ្គរាជទូតជប៉ុន បានបន្តថា រដ្ឋាភិបាលជប៉ុនបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការគាំទ្រ ការបោះឆ្នោត ដែលជាមូលដ្ឋានគ្រឹះ នៃលទ្ធិប្រជាធិបតេយ្យ និងបញ្ជាក់ថាជប៉ុន បានបន្តការគាំទ្រការបោះឆ្នោតតាមមធ្យោបាយផ្សេងៗ ទាំងដោយផ្ទាល់ និងដោយប្រយោល រួមទាំងការបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតមកកាន់កម្ពុជាសម្រាប់ការបោះឆ្នោតសកលកន្លងមក។ លោក អ៊ូអិណុ អាត់ស៊ូស៊ី បានថ្លែងថា ជប៉ុនបានផ្តល់ជំនួយឥតសំណងជាហិបឆ្នោត និងរថយន្ត ក៏ដូចជាជំនួយបច្ចេកទេសដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ជប៉ុនក៏បាន ផ្តល់ប្រព័ន្ធជីវមាត្រសម្រាប់ការចុះឈ្មោះបោះឆ្នោតផងដែរ។ បច្ចុប្បន្ន អង្គការចៃកា កំពុងបញ្ជូនអ្នកជំនាញទៅ គ.ជ.ប ដើម្បីរៀបចំកម្មវិធីអប់រំទូទៅដោយ គ.ជ.ប ក្នុងគោលបំណង…