Category: កម្មវិធីព័ត៌មាន

  • បណ្ឌិត ហ៊ុន ម៉ាណែត ជួបសំណេះសំណាលក្រុមនិស្សិតនៅសៀមរាប (Video Inside)

    បណ្ឌិត ហ៊ុន ម៉ាណែត ជួបសំណេះសំណាលក្រុមនិស្សិតនៅសៀមរាប (Video Inside)

    បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមនិស្សិតក្នុងពិធីសម្ពោធ អគារសិក្សាថ្មី នៃសាកលវិទ្យាល័យអង្គរ ក្រុងសៀមរាប នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។ បណ្ឌិត ហ៊ុន ម៉ាណែត ដែលជាប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និសិ្សតក្រីក្រ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងអបអរនូវសមិទ្ធផលអគារសិក្សាថ្មីដ៏ទំនើបនិងធំស្កឹមស្កៃ និងថ្លែងសាទរចំពោះសាកលវិទ្យាល័យអង្គរ ដែលទទួលបានវិញ្ញាបនបត្រសម្រាប់ឆ្នាំ២០២២-២០២៦ ពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំ នៃកម្ពុជា នៃក្រសួងអប់រំ យុវជន និងកីឡា។ លោកបានថ្លែងចាត់ទុកថាសមិទ្ធផលទាំងនេះ គឺជាគុណតម្លៃ នៃការខិតខំប្រឹងប្រែងដ៏សកម្មរបស់ អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ, ថ្នាក់ដឹកនាំសាកលវិទ្យាល័យអង្គរ, សាស្ត្រាចារ្យ និងបុគ្គលិក សិក្សាទាំងអស់ នៅក្នុងការចូលរួមចំណែកកសាងធនធានមនុស្ស និងការពង្រឹងគុណភាព អប់រំ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចុប្បន្នសាកលវិទ្យាល័យអង្គរ ក៏មានឈ្មោះល្បីល្បាញ និងត្រូវបានទទួលស្គាល់ថាជាសាកលវិទ្យាល័យឈានមុខមួយ ក្នុងខេត្តសៀមរាប ដែលបណ្ដុះបណ្ដាលមុខជំនាញជាច្រើន ដោយរាប់ចាប់ពីជំនាញក្សេត្រសាស្រ្ដ ដល់ជំនាញសុខាភិបាល។…

  • ចាប់ខ្លួនជនសង្ស័យក្លែងបន្លំជាសមត្ថកិច្ចកងរាជអាវុធហត្ថ (Video Inside)

    ចាប់ខ្លួនជនសង្ស័យក្លែងបន្លំជាសមត្ថកិច្ចកងរាជអាវុធហត្ថ (Video Inside)

    ជនសង្ស័យម្នាក់ដែលក្លែងបន្លំឯកសណ្ឋានកងរាជអាវុធហត្ថជាតិ ត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ។ ជនសង្ស័យអាយុ៣៨ឆ្នាំ ឈ្មោះ ពេជ្រ និវត្តន៍ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅវេលាម៉ោង២កន្លះរសៀលថ្ងៃទី៦ ឧសភា ក្នុងពេលដែលប្រើប្រាស់ឯកសណ្ឋានធ្វើសកម្មភាពឃាត់ និងឆែកឆេរពលរដ្ឋនៅតាមបណ្តោយផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ជនសង្ស័យរូបនោះ ត្រូវគេរកឃើញថា មិនត្រឹមតែក្លែងខ្លួនជាសមត្ថកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានលើកស្លាកមូលដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញនៅផ្ទះរបស់ខ្លួនទៀតផង។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនដូចជា៖ ឯកសណ្ឋានយោធាប៉ារ៉ា ១កំប្លេ, ឯកសណ្ឋានអាវុធហត្ថ២កំប្លេ, អាវកាក់អាវុធហត្ថចំនួន១, ស្លាកឡូហ្គោអាវុធហត្ថ១, ស្បែកជើងកវែងចំនួន១គូ, ស្រោមកាំភ្លើងចំនួន២, ស័ក្កិស្មា២គូ, មួកប៉េរ៉េ២, ម៉ូតូ ម៉ាក ណៃហត ពណ៌ខ្មៅចំនួន១គ្រឿង, ស្លាកកងរាជអាវុហត្ថ១ផ្ទាំង និងវត្ថុតាងមួយចំនួនទៀត។ ជនសង្ស័យបានឆ្លើយសារភាពថា ពិតជាបានក្លែងបន្លំឯកសណ្ឋាន កងរាជអាវុធហត្ថ និងយោធា ដើម្បីធ្វើសកម្មភាព ឃាត់ប្រជាពលរដ្ឋតាមផ្លូវ ឆែករកគ្រឿងញៀន និងគំរាមកំហែងជម្រិតទារប្រាក់ពិតប្រាកដមែន ដោយធ្វើសកម្មភាពជាមួយ បក្ខពួកម្នាក់ទៀត ឈ្មោះ កី ដែលបច្ចុប្បន្នកំពុងរត់គេចខ្លួន។ ជនសង្ស័យត្រូវសមត្ថកិច្ចកសាងសុំណុំរឿងបញ្ជូនទៅតុលាការ …ចំណែកបក្ខពួក ដែលបានរត់គេចខ្លួន ត្រូវសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួនបន្ត៕

  • បណ្ឌិត ហ៊ុន ម៉ាណែត ជួបរដ្ឋមន្ត្រីសឹង្ហបុរី Teo Chee Hean ទទួលបន្ទុកសម្របសម្រួលសន្តិសុខជាតិ (Video Inside)

    បណ្ឌិត ហ៊ុន ម៉ាណែត ជួបរដ្ឋមន្ត្រីសឹង្ហបុរី Teo Chee Hean ទទួលបន្ទុកសម្របសម្រួលសន្តិសុខជាតិ (Video Inside)

    បេក្ខជនអនាគតនាយករដ្ឋមន្ត្រីគណបក្សប្រជាជនកម្ពុជាបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញជួបរដ្ឋមន្ត្រីសឹង្ហបុរីលោក ថេអូ ឈីហ៊ាន ដែលទទួលបន្ទុកសម្របសម្រួលសន្តិសុខជាតិ។ លោក ថេអូ ឈីហ៊ាន ដែលជាទេសរដ្ឋមន្ត្រី នៃសាធារណរដ្ឋសឹង្ហបុរីផងដែរនោះ បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ ក្នុងប្រទេសកម្ពុជា ដើម្បីចួលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • គជប ប្រាប់គណបក្សភ្លើងទៀនថា រ៉ុង ឈុន មិនទាន់មាននីតិសម្បទាគ្រប់គ្រាន់ ក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោតឡើយ (Video Inside)

    គជប ប្រាប់គណបក្សភ្លើងទៀនថា រ៉ុង ឈុន មិនទាន់មាននីតិសម្បទាគ្រប់គ្រាន់ ក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោតឡើយ (Video Inside)

    គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រាប់គណបក្សភ្លើងទៀន ត្រូវផ្លាស់ប្តូរឈ្មោះ រ៉ុង ឈុន ដែលឈរជាបេក្ខជនឈរបោះឆ្នោតលេខរៀងទី១ សម្រាប់មណ្ឌលខេត្តកណ្តាល ដោយសារតែករណី រ៉ុង ឈុន នោះ មិនទាន់មាននីតិសម្បទាគ្រប់គ្រាន់តាមផ្លូវតុលាការឡើយ។ លោក រ៉ុង ឈុន កំពុងស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ និងស្ថិតក្នុងការព្យួរសាកល្បងទោស ដែលមិនទាន់បានបញ្ចប់នៅឡើយទេ។ លោកត្រូវតុលាការបានផ្តន្ទាទោសនូវបទ «ញុះញង់ បង្កឲ្យមានភាពវឹកវរ ដល់សន្តិសុខសង្គម»។ តុលាការកំពូលបានរក្សាតម្កល់សាលដីកាព្រហ្មទណ្ឌលេខ១១០ ដែលកំណត់ផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់រយៈពេល១ឆ្នាំ ៣ខែ ១១ថ្ងៃ។ លោកត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ក្រោមរូបភាពព្យូរសាកល្បងដោយកំណត់រយៈពេល ៣ឆ្នាំ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងសេចក្តីជូនដំណឹងថ្ងៃទី៩ ឧសភា ឆ្នាំ២០២៣ បានសរសេរថាលោក «រ៉ុង ឈុន កើតថ្ងៃទី១៥ កក្កដា ឆ្នាំ១៩៦៩ ត្រូវបានតុលាការផ្តន្ទាទោសពីបទមជ្ឈិម ហើយដែលមិនទាន់មាននីតិសម្បទាសាឡើងវិញឡើយ»។ សេចក្តីជូនដំណឹងដដែលបានបន្តថា «ដូចនេះ គណបក្សភ្លើងទៀន ត្រូវប្តូរបេក្ខជនថ្មីបន្ថែមជំនួសត្រង់ បេក្ខជនពេញសិទ្ធិលេខរៀងទី១ មណ្ឌលខេត្តកណ្តាល»។ យោងតាមតុលាការ ក្នុងពេលដែលលោក រ៉ុង ឈុន កំពុងស្ថិតក្នុងការសាកល្បងព្យួរទោសនេះ លោកនឹងតម្រូវអនុវត្តលើចំណុច៥ ដែលតុលាការបានតម្រូវ…

  • សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ក្នុងប្រទេសឥណ្ឌូណេស៊ី ​(Video Inside)

    សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ក្នុងប្រទេសឥណ្ឌូណេស៊ី ​(Video Inside)

    សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កំពុងស្ថិតក្នុងប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃទី៩ ឧសភានេះ ក្នុងដំណើរដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាកចេញពីកម្ពុជាវេលាព្រឹកថ្ងៃអង្គារ៍ ទី៩ ឧសភា ឆ្នាំ២០២៣។ អប្សរាណិតរាយការណ៍

  • ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៦រោច ខែពិសាខ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៦រោច ខែពិសាខ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពផ្តល់ដំបូន្មានអោយលោកអ្នក យកទុកចិត្តទុកដាក់ចំពោះអ្នកនៅជុំវិញខ្លួន។ លើកទឹកចិត្ត យោគយល់ និងជួយជ្រោម ជ្រែង ពិសេសជាមួយនឹងមនុស្សនៅក្នុងក្រុមការងារជាមួយគ្នា។ ក្រៅពីនេះ ចំពោះកិច្ចការ ងាររបស់អ្នក សូមធ្វើយ៉ាងណាបំពេញការងារដោយសន្សឹមៗ ការបង្ខំ និងការប្រថុយប្រថាន នឹងនាំដល់ភាពខាតបង់ទៅវិញ។ ផ្ទុយពីករណីទាំងនេះ លោកអ្នកនឹងទទួលបានឳកាស ច្រើនសម្រាប់ឆ្ពោះទៅកាន់ភាពជោគជ័យ ហេតុនេះ ការគ្រប់គ្រងពេលវេលានឹងមាន ប្រយោជន៍កាន់តែច្រើន។ លើសពីនេះ ចំពោះលោកអ្នកដែលចង់ផ្លាស់ប្តូរការងារ គឺនឹងអាច ធ្វើទៅបានប្រសើរ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារមានដំណើរការល្អប្រសើរគួរអោយ កត់សម្គាល់។ អ្នកមានពេលវេលាគ្រប់គ្រាន់ដើម្បីបំពេញការងារ ក្នុងនោះសូម្បីតែការធ្វើកិច្ច សហការក៏ល្អប្រសើរដែរ ដូច្នេះសូមទាញយកអំណោយផលនេះអោយបានល្អ។ ផ្ទុយទៅ វិញ ការធ្វើទំនាក់ទំនងមិនអាចធ្វើទៅបានដោយរលូននោះទេ បញ្ហា ឬភាពរឹងស្ទះនៅតាម ផ្លូវមានច្រើនដែលអាចរំខានចិត្តអ្នកដោយងាយស្រួលផលដែរ។ ក្នុងនោះ បញ្ហា និងមតិរិះ គន់កំពុងមានភាពវិជ្ជមាន ហេតុនេះសូមមានភាពអត់ធ្មត់ និងមិនចាំបាច់ប្រកាន់ច្រើននោះ ទេ។…

  • ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៥រោច ខែពិសាខ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៥រោច ខែពិសាខ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ នៅក្នុងថ្ងៃនេះលោកអ្នកដូចជាមិនសូវជាខ្នះខ្នែង ក្នុងការចងមិត្ត ឬប្រាស្រ័យទាក់ទងជាមួយនឹងមនុស្សនៅជុំវិញខ្លួនប៉ុន្មានទេ ដូច្នេះហើយវា នឹងនាំមកនូវការចុះខ្សោយនៃទំនាក់ទំនង ពិសេសជាមួយថ្នាក់ដឹកនាំ។ ក្រៅពីនេះ សូមបដិ សេធការរិះគន់ ការបញ្ចេញមតិរបស់អ្នកត្រូវតែស្ថិតក្នុងភាពត្រឹមត្រូវបំផុត។ ក្រៅពីនេះ ហោរាសាស្រ្តណែនាំលោកអ្នកមិនអោយរស់នៅក្នុងភាពអវិជ្ជមាន។ បន្តធ្វើការងាររបស់អ្នក នោះអ្នកនឹងជួបនូវសំណាងល្អ។ ក្រៅពីនេះ លោកអ្នកនឹងមានការតស៊ូក្នុងការស្វះស្វែងរក ដំណោះស្រាយល្អបំផុតនៅក្នុងថ្ងៃនេះ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកមិនអោយធ្វើ ការហួសម៉ោង ឬហួសទម្រន់។ សក្តានុពលថាមពលរបស់អ្នកមានពេញលេញ ប៉ុន្តែថ្ងៃនេះ មិនទាន់ជាពេលវេលាសក្តិសមសម្រាប់ធ្វើអ្វីៗគ្រប់យ៉ាង​ ឬលះបង់ច្រើនពេកនោះទេ។ ចំពោះការងារសំខាន់ៗ ដូចជាការចុះហត្ថលេខា ការប្រើប្រាស់លុយកាក់ច្រើនមិនសមប្រកប ទេ ការខាតបង់អាចកើតឡើងដោយងាយ។ បើទោះបីជាយ៉ាងណាក្តី ការតស៊ូរបស់អ្នកនឹង ផ្តល់ផលល្អប្រសើរ ។ ដោយឡែក ប្រការចាំបាច់នៅពេលនេះ គឺសូមកុំមានការខកខាន ក្នុងការចូលរួមសកម្មភាពជាក្រុម។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។…

  • ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៤រោច ខែពិសាខ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៤រោច ខែពិសាខ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកព្យាយាមកំណត់ផែនការ អនុវត្ត។ សូមសំដៅទៅលើការងារដែលសំខាន់ ហើយជាការងារដែលសក្តិសមនឹងចំណេះ ជំនាញ និងសមត្ថភាពរបស់អ្នក។ ការរំពឹងវែងឆ្ងាយពេក ក៏ជាចំណុចអវិជ្ជមានដែរ។ អ្វីដែល អ្នកគួរតែធ្វើគឺផ្តោតការយកចិត្តទុកដាក់លើការងារដែលកំពុងមាននៅពេលនេះ ហើយមិន ចាំបាច់ត្រេកត្រអាលនឹងការផ្តល់ជូនផ្សេងៗនោះទេ ពីព្រោះភាពពិតជាក់ស្តែងមានតិចតួច ណាស់។ ក្នុងពេលនេះ អ្នកក៏ប្រហែលជាពិបាកគេចពីបញ្ហាផងដែរ ប៉ុន្តែទោះបីជាយ៉ាងនេះ ក្តីសូមមានហេតុផលជានិច្ច។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពសន្យាថានឹងផ្តល់ជូន លោកអ្នកនូវការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ លោកអ្នកនឹងទទួលបានលាភសំណាងធំតាម រយៈការប្រឹងប្រែងរបស់អ្នក។ អ្នកក៏អាចធ្វើអ្វីៗបានដោយមិនចាំបាច់រំពឹងគិតច្រើនពេកទេ ដោយសារឳកាសល្អក៏មានច្រើន បញ្ហាក៏មិនអាចរំខានអ្នក ហើយមនុស្សដែលនៅជុំវិញខ្លួន របស់អ្នកកំពុងតែជួយជ្រោមជ្រែងលោកអ្នកខ្លាំង។ ចំពោះបញ្ហាសេសសល់នាពេលកន្លង មកគឺអាចដោះស្រាយបាននៅពេលនេះ ដូច្នេះសូមប្រើប្រាស់ពេលនេះជំរះបញ្ហាផ្សេងៗ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកថ្ងៃនេះអាចទទួលបានផលសម្រេច និងភាពចម្រើនរុងរឿងបាន។ ប៉ុន្តែក៏ទាមទារការចូលរួមយ៉ាងសកម្មភាពពីសំណាក់អ្នក ផ្ទាល់ផងដែរ។ អ្នកពិបាកនឹងសុំជំនួយពីមនុស្សនៅក្បែរខ្លួន ប៉ុន្តែនេះមិនមែនមានន័យថា អ្នកនឹងត្រូវសង្ស័យ…

  • ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៣រោច ខែពិសាខ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៣រោច ខែពិសាខ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារ ​និងអាជីវកម្មមានសន្ទុះទៅមុខគួរឲ្យកត់សម្គាល់ ប៉ុន្តែនៅថ្ងៃនេះលោកអ្នកអាចមានជម្លោះខ្លះកើតឡើងដែលនឹងរំខានភាពជោគជ័យរបស់អ្នក។ សូមលោកអ្នកចាប់យកឳកាសល្អក្នុងថ្ងៃនេះដើម្បីទំនាក់ទំនងកិច្ចការងារដែលអ្នកគ្រោងទុក ហើយសូមកុំស្ទាក់ស្ទើរចំពោះហេតុការណ៍អ្វីឡើយ ពីព្រោះលោកអ្នកអាចដោះស្រាយបានយ៉ាងងាយស្រួល។ ដោយឡែកសូមកុំពាក់ព័ន្ធនឹងជម្លោះ ឬបញ្ហារបស់អ្នកដទៃ ចំណែកមតិរិះគន់នឹងនាំដល់អ្នកនូវភាពអវិជ្ជមានយ៉ាងខ្លាំងក្នុងថ្ងៃនេះ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីរបស់អ្នកចម្រើនលូតលាស់ជាប្រក្រតី ប្រសិនបើអ្នកចង់បណ្តាក់ទុនលើមុខរបរ ឬការងារថ្មីសូមកុំមានភាពខ្លាចរអាឡើយ។ សូមរក្សាអាកប្បកិរិយារបស់អ្នកជានិច្ច និងត្រូវមានភាពស្មោះត្រង់ ចំពោះអ្នកធ្វើការ គួររក្សាពាក្យសំដី និងដាក់ខ្លួនទើបប្រសើរ។ សូមលោកអ្នកព្យាយាមការពារគំនិតយោបល់របស់ខ្លួន ប៉ុន្តែកុំឆ្លើយតបបែបរឹងរូសឲ្យសោះ ពីព្រោះគោលគំនិតល្អមួយចំនួនអាចជះឥទ្ធិពលអាក្រក់វិញ។ នៅថ្ងៃនេះលោកអ្នកអាចមានបញ្ហាជំលោះច្រើនជាមួយមនុស្សនៅក្នុងក្រុមការងារ សូមប្រយ័ត្ន។  ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីរបស់លោកអ្នកនឹងដំណើរការទៅជាប្រក្រតី។ សូមកុំទាន់ព្យាយាមកែប្រែគម្រោងការងារដែលបានត្រៀម និងកំពុងដំណើរការ គួរចំណាយពេលបន្ថែមទៀតសិន។ លោកអ្នកអាចមានអ្នកឈ្នានីស ប៉ុន្តែភាពស្ងៀមស្ងាត់ ជាជម្រើសតែមួយក្នុងការកែប្រែស្ថានការណ៍។ មន្ទិលសង្ស័យដោយគ្មានហេតុផល គឺជាកង្វល់នៃទំនាក់ទំនងរបស់អ្នក ដូច្នេះចូរកាត់បន្ថយការប្រច័ណ្ឌ និងសង្ស័យប្រសិនជាអ្នកចង់ទទួលបានទំនុកចិត្តពីមនុស្សជុំវិញខ្លួន។  ឆ្នាំថោះ       សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ…

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៥ពាន់ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៥ពាន់ករណី (Video Inside)

    ប្រទេសមួយចំនួនក្នុងអាស៊ាននៅតែមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះ កម្ពុជាមិនមានការឆ្លងថ្មីឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៥ពាន់ ៣៨ករណី ដែលជាតួលេខឆ្លងបន្តកើនឡើងចំនួន ៧៣ករណី ធៀបនឹងការឆ្លងកាល ពីម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួនតែ ៤ប៉ុណ្ណោះ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ប្រុយណេ, វៀតណាម និងប្រទេសមីយ៉ាន់ម៉ា។ ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានអ្នកឆ្លងចំនួន ២ពាន់ ៤១៧ករណី។ តួលេខឆ្លងតិចជាងគេ ក្នុងចំណោមប្រទេសទាំង៤នោះ គឺប្រទសប្រុយណេ ដែលមានអ្នកឆ្លងចំនួន ១៩៣ករណីប៉ុណ្ណោះ។ ប្រទេសម៉ាឡេស៊ី, ថៃ, សឹង្ហបុរី, កម្ពុជា, ឡាវ និងប្រទេសហ្វីលីពីន គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៣២នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី។ គិតសរុបរួម នៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន…