-
បណ្ឌិត ហ៊ុន ម៉ាណែត បង្ហាញមោទនភាពជាតិ ជុំវិញការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម (Video Inside)

បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងប្រាប់ពលរដ្ឋខ្មែរក្នុងពិធីសាសនាមួយ នៅថ្ងៃទី៣ ឧសភាថា ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហេ្គមលើកទី១២ ដែលកម្ពុជា កំពុងរៀបចំធ្វើជាម្ចាស់ផ្ទះនាពេលនេះ គឺជាកិតិ្តយស និងជាមោទនភាពដ៏ធំធេងមួយ សម្រាប់ប្រទេសកម្ពុជា។ ប្រសាសន៍ថ្លែងរបស់បណ្ឌិត ហ៊ុន ម៉ាណែត ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើឡើងក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តបទុមវង្សា ហៅវត្តកំពង់ភ្នំក្រៅ ស្ថិតក្នុងភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។ បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថាការរៀបចំព្រឹត្តិការណ៍កីឡាលើកដំបូង ក្នុងរយៈពេល៦៤ឆ្នាំមកនេះ «មិនមែនជាការចៃដន្យ ប៉ុន្តែជាការគិតគូរម៉ត់ចត់ ល្អិតល្អន់ និងគ្រប់ជ្រុយជ្រោយ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលតែងពិចារណាត្រិះរិះស្វែងរកគ្រប់យុទ្ធសាស្ត្រ និងមធ្យោបាយ ដើម្បីលើកកម្ពស់កិត្យានុភាព និងផលប្រយោជន៍ជាតិនៅលើឆាកអន្តរជាតិ”។ បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងទៀតថា សុខសន្តិភាព បានប្រែក្លាយតំបន់ស្រុកលើកដែកនេះ ពីសមរភូមិប្រយុទ្ធក្នុងសម័យកាលសង្គ្រាម ឱ្យទៅជាមានការអភិវឌ្ឍរីកចម្រើនប្រែមុខមាត់ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់…
-
ក្រសួងអប់រំ យុវជន និងកីឡា ស្នើសុំនាយឧត្តមសេនីយ៍ សៅ សុខា បន្តធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (Video Inside)

ក្រសួងអប់រំ យុវជន និងកីឡា បានប្រញាប់ចេញសេចក្តីថ្លែងការណ៍មួយ ស្នើសុំនាយឧត្តមសេនីយ៍ សៅ សុខា ធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបន្តទៀត។ លិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃពុធ ទី៣ ឧសភា បានធ្វើឡើងក្រោយប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នាយឧត្តមសេនីយ៍ សៅ សុខា ដែលបានប្រកាសលាចេញពីតំណែង បើសិនជាក្រុមកីឡាបាល់ទាត់U22 ក្រុមជម្រើសជាតិកម្ពុជា មិនអាចឆ្លងផុតវគ្គចែកពូលដំបូងនេះក្នុង ការប្រកួតកីឡាស៊ីហ្គេម។ លិខិតរបស់ក្រសួងអប់រំ យុវជននិងកីឡាបានថ្លែងថារយៈពេលជាង១០ឆ្នាំកន្លងមកនេះ នាយឧត្តមសេនីយ៍ សៅ សុខា បានជួយយ៉ាងខ្លាំងលើការដុសខាត់លើវិស័យហ្វឹកហ្វឺនកីឡាបាល់ទាត់ ដែលធ្វើឱ្យវិស័យនេះ មានការរីកចម្រើនទាំងបរិមាណ និងគុណភាព ជាអាទិ៍ សមត្ថភាពកីឡាករ, គ្រូបង្វឹក មន្ត្រីអាជ្ញាកណ្តាល និងក្លឹបបាល់ទាត់អាជីពនានា មានសមត្ថភាព និងមានលទ្ធភាពចូលរួមការប្រកួតប្រជែងជាលក្ខណៈតំបន់និងអន្តរជាតិ។ សេចក្តីថ្លែងការណ៍ដដែលបានសរសេរថាក្នុងការប្រកួតកន្លងមក វិស័យបាល់ទាត់ និងបច្ចេកទេសលេងរបស់កម្ពុជា បានទាក់ទាញទស្សនិកជន ទស្សនាដោយផ្ទាល់ និងទស្សនាតាមប្រព័ន្ធអនឡាញ ភ្លូកទឹកភ្លូកដី និងមានការជឿជាក់ថា បាល់ទាត់កម្ពុជា នឹងឈានដល់ការប្រកួតប្រជែងនៅកម្រិតតំបន់បាន។ សេចក្តីថ្លែងការណ៍បានរំលេចនូវស្នាដៃមិនអាចខ្វះបានរបស់នាយឧត្តមសេនីយ៍ សៅ សុខា ក្នុងកិច្ចប្រឹងប្រែងជួយខ្លាំងក្លាលើវិស័យបាលទាត់កម្ពុជានេះ។ សេចក្តីថ្លែងការណ៍បានសរសេរថា «នាយឧត្តមសេនីយ៍…
-
ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាថ្លែងថា នឹងចុះចេញពីតំណែង បើសិនជាក្រុមកម្ពុជា ឆ្លងមិនផុតវគ្គចែកពូលដំបូង (Video Inside)

ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសលាចេញពីតំណែង បើសិនជាក្រុមកីឡាបាល់ទាត់U22 មិនអាចឆ្លងផុតវគ្គចែកពូលដំបូងនេះឡើយ។ ការប្រកាសរបស់នាយឧត្តមសេនីយ៍ សៅ សុខា បានធ្វើឡើងខណៈការប្រកួតក្នុងពូល A ដែលរួមមាន៥ប្រទេសកម្ពុជា, ហ្វីលីពីន, ទីម័រខាងកើត, ឥណ្ឌូណេស៊ី និងប្រទេសមីយ៉ាន់ម៉ា កំពុងតែធ្វើការប្រកួតប្រជែងជាមួយគ្នាយ៉ាងខ្លាំងក្លា។ ក្នុងការប្រកួត២លើករួចមកនេះ កម្ពុជាបានឈ្នះលើប្រទេសទីម័រ និងការប្រកួតពិន្ទុស្មើគ្នាជាមួយនឹងប្រទេសហ្វីលីពីន។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
សម្តេចតេជោប្រកាសទទួលយកលោក អៀ ចាន់ណា ជាសមាជិកគណបក្សប្រជាជនកម្ពុជា (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅថ្ងៃទី៣ ឧសភានេះ ទទួលយកតំណាងយុវជន នៃអតីតគណបក្សសង្រ្គោះជាតិប្រទេសន័រវេ លោក អៀ ចាន់ណា ធ្វើជាសមាជិកគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោបានថ្លែងថា គណបក្សប្រជាជនកម្ពុជា បានបើកចិត្តទូលាយ និងទទួលយកមនុស្សពីគ្រប់ទិសទី ដោយមិនប្រកាន់និន្នាការនយោបាយឡើយ។ការប្រកាសស្វាគមន៍ និងទទួលយកលោក អៀ ចានណា បានធ្វើឡើងបន្ទាប់ពីលោក អៀ ចាន់ណា បានចេញវីដេអូសុំទោសសម្តេចតេជោ និងស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាច។ សម្តេចតេជោ ហ៊ុន សែន បានសរសេរតាមបណ្តាញសង្គមថា៖ «គណបក្សប្រជាជនកម្ពុជា តែងតែបើកចិត្តទូលាយទទួលយកមនុស្សពីគ្រប់ទិសទី ដោយមិនប្រកាន់និន្នាការនយោបាយ ពីអតីតកាល ក្នុងគោលបំណងប្រមូលផ្តុំធនធានមនុស្ស, ធនធានប្រាជ្ញា និងទ្រព្យសម្បត្តិ ដើម្បីការពារសន្តិភាព និងបន្តការកសាងប្រទេសក្រោមម្លប់សន្តិភាពតទៅទៀត»។ លោក អៀ ចាន់ណា ត្រូវបានសម្តេចតេជោ ហ៊ុន សែន ជួយធ្វើអន្តរាគមន៍ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ ដើម្បីធានាឱ្យលោកបានរស់នៅក្រៅឃុំជាបណ្តោះអាសន្ន។លោកត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នៅក្បែរផ្សារអ៊ីអន រាជធានីភ្នំពេញ តាមដីការបស់តុលាការ ពាក់ព័ន្ធនឹងបទរួមគំនិតក្បត់…
-
ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១៥កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សូមប្រយ័ត្នលើកិច្ចការងារ និងអាជីវកម្ម ព្រោះស្ថានភាពកំពុងមិនសូវច្បាស់លាស់។ ចូរសូមគិតគូរផលចំណេញខាតឲ្យបានម៉ត់ចត់ ហើយកុំចុះហត្ថលេខាដាច់ខាតប្រសិនបើអ្នកមានមន្ទិលលើកិច្ចការនេះ។ ប៉ុន្តែអ្នកក៏មិនគួរជាមនុស្សសង្ស័យច្រើន ពីព្រោះក្នុងរយៈពេលល្ងាចលោកអ្នកនឹងទទួលបានភាពធូរស្រាល ឬដែលអាចនឹងអាចកែប្រែស្ថានការណ៍លំបាកបាន។ ក្នុងនោះ បើទោះបីភាពជោគជ័យ និងបរិយាកាសរីករាយហាក់មានតិចតួច សូមកុំបាក់ទឹកចិត្ត តែត្រូវជឿជាក់លើខ្លួនឯង។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានសញ្ញាណនៃភាពរីករាយ និងភាពរីកចម្រើនលូតលាស់ចំពោះរាល់ការងារទាំងឡាយដែលអ្នកកំពុងអនុវត្ត។ ក្នុងនោះសូមលោកអ្នកគិតគូរអំពីទស្សនៈវិស័យបង្កើតវិជ្ជាជីវៈ បើលោកអ្នកអាចធ្វើបាននោះភាពជោគជ័យធំនឹងកើតឡើងក្នុងពេលខាងមុខដ៏ខ្លីនេះ។ លោកអ្នកនឹងមានឳកាសផ្លាស់ប្តូរស្ថានភាពអាជីពទៅតាមការពេញចិត្តរបស់អ្នក។ ក្រៅពីនេះ សូមមានចិត្តអត់ធ្មត់ក្នុងការស្វែងរកដំណោះស្រាយល្អបំផុត ចំពោះភារកិច្ចការងារ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីវកម្ម កិច្ចការងារផ្សេងៗមានដំណើរការល្អ ប៉ុន្តែ មិនត្រូវដាក់ការសង្ឃឹមលើថ្ងៃនេះហួសពេកនោះទេ។ អ្នកគួរចំណាយពេលសមស្របមួយក្នុងការគិតគូរ និងរៀបចំគម្រោងផែនការការងារក្នុងពេលអនាគត។ ពិសេសគួរយកចិត្តទុកដាក់លើគម្រោងចាយវាយ ពីព្រោះស្ថេរភាពហិរញ្ញវត្ថុរបស់អ្នកកំពុងស្ថិតក្នុងកំរិតមួយដែលត្រូវការការយកចិត្តទុកដាក់ខ្ពស់។ ដោយឡែក សូមកុំមានចិត្តទន់ទោរទៅនឹងហេតុការណ៍ខាងក្រៅដែលបានកើតឡើង។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។…
-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៣ពាន់ករណី (Video Inside)

ប្រទេសមួយចំនួនក្នុងអាស៊ាននៅតែមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះ កម្ពុជាក៏មិនមានការឆ្លងថ្មីផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៣ពាន់ ៤១៦ករណី ដែលជាតួលេខថយចុះមកវិញចំនួន ១ពាន់ ៩១ករណី ធៀបនឹងការឆ្លងកាលពីម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៥ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ថៃ, វៀតណាម និងប្រទេសមីយ៉ាន់ម៉ា។ ប្រទេសវៀតណាម គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានអ្នកឆ្លងចំនួន ១ពាន់ ២៤៣ករណី។ តួលេខឆ្លងតិចជាងគេ ក្នុងចំណោមប្រទេសទាំង៥នោះ គឺប្រទសមីយ៉ាន់ម៉ា ដែលមានអ្នកឆ្លងចំនួន ១០៦ករណី។ ប្រទេសហ្វីលីពីន, សឹង្ហបុរី, កម្ពុជា, ឡាវ និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ២០នាក់ ដែលជាពលរដ្ឋ នៃប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី និងប្រទេសថៃ។ គិតសរុបរួម នៃប្រទេសទាំង១០…
-
ព្យាករណ៍អាកាសធាតុប្រចាំសប្ដាហ៍ ចាប់ពីថ្ងៃទី៣ ដល់ ៩ កក្កដា ឆ្នាំ២០២៣ (Video Inside)

បាតុភូត ភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅតែបន្ដកើតមានក្នុងមួយសប្តាហ៍ទៅមុខទៀតនេះ ខណៈសីតុណ្ហភាពកម្ដៅអតិបរមាក៏បានបានកើនឡើងថែមទៀត។ យោងតាមក្រសួងធនធានទឹក និងឧតុនិយម ក្នុងមួយសប្តាហ៍រវាងពីថ្ងៃទី៣ ដល់៩ កក្កដា ឆ្នាំ២០២៣ កម្ពុជានឹងទទួល រងនូវឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់ចិន និងទទួលរងនូវឥទ្ធិពលខ្សោយពីជ្រលងសម្ពាធ ទាបឥណ្ឌា និងខ្យល់មូសុងនិរតី។ យោងតាមការព្យាករណ៍ នៅតំបន់ទំនាបកណ្ដាលមានសីតុណ្ហភាពកម្តៅអប្បបរមានឹងមាន រវាងពី២៥ ទៅ ២៧អង្សាសេ…ចំណែកសីតុណ្ហភាពកម្ដៅអតិបរមា មានរវាងពី៣៧ ទៅ ៣៩អង្សាសេ។ យោងតាមការព្យាករណ៍ដដែល, ស្ថានភាពភ្លៀងរវាងពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ឧសភា គឺនៅផ្នែកខ្លះនឹងមានក្នុងបរិមាណពីខ្សោយទៅតិចលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់… ចំណែករវាងថ្ងៃទី៨ ដល់ ៩ ឧសភា ស្ថានភាពភ្លៀងនឹងមានការកើនឡើងរាយប៉ាយក្នុងបរិមាណពីតិចទៅបង្គួរ លាយឡំដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់ផងដែរ។ ចំណែកនៅតំបន់ខ្ពង់រាប, សីតុណ្ហភាពកម្តៅអប្បបរមានឹងមានមានរវាងពី២៥ ទៅ ២៧អង្សាសេ, សីតុណ្ហភាពកម្ដៅអតិបមា នឹងមានរវាងពី៣៦ ទៅ ៣៨អង្សាសេ។ ដោយឡែកស្ថានភាពភ្លៀងរវាងពីថ្ងៃទី៣ ដល់ ៧ ឧសភា នឹងមានភ្លៀងធា្លក់ដោយផ្នែកក្នុងបរិមាណពីខ្សោយទៅមធ្យមលាយឡំ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់…
-
គណបក្សនយោបាយចុះឈ្មោះបោះឆ្នោតទើបមានចំនួន១០ (Video Inside)

គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គឺជាគណបក្សទី១០ ដែលបានចុះឈ្មោះក្នុងបញ្ជី គណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតឆ្នាំ២០២៣ ខណៈដំណើរការចុះបញ្ជីនេះ នៅសល់តែរយៈពេល៦ថ្ងៃទៀតប៉ុណ្ណោះ។ យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គិតត្រឹមថ្ងៃទី២ ខែឧសភា គណបក្សដែលបានចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧រួចរាល់ រួមមានគណបក្សប្រជាជនកម្ពុជា, គណបក្សយុវជនកម្ពុជា, គណបក្សខ្មែររួបរួមជាតិ, គណបក្សធម្មាធិបតេយ្យ, គណបក្សកម្លាំងប្រជាធិបតេយ្យ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សខ្មែរតែមួយ, គណបក្សខ្មែរអភិរក្ស, គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ។ យោងតាម គជប ការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នឹងមានរយៈពេល១៥ថ្ងៃ ចាប់ផ្តើមនៅថ្ងៃច័ន្ទទី២៤ មេសា រហូតដល់ថ្ងៃទី៨ ឧសភា។
-
កងកម្លាំងរាជអាវុធហត្ថបណ្តុះបណ្តាលកម្លាំងថ្មី ដើម្បីការពារសន្តិសុខជាតិ (Video Inside)

វគ្គបណ្តុះបណ្តាលនាយទាហានរង នៃកងរាជអាវុធហត្ថជំនាន់ទី៤៦ បានប្រព្រឹត្តទៅ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ។ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងក្នុងការបើកសិក្ខាសាលាកាលពីថ្ងៃទី១ ឧសភា។ កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាល នៃការដុសខាត់ធនធានកម្លាំងការពារជាតិ ដើម្បីការរក្សាការពារប្រទេសជាតិ និងការប្រឆាំងរាល់ឧបាយកលបដិវត្តពណ៌ ដែលចង់ទាញកម្ពុជាធ្លាក់ចូលក្នុងសង្គ្រាមសាជាថ្មី។ សិក្ខាសាលារបស់កងរាជអាវុធហត្ថជំនាន់ទី៤៦ គឺជាសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រីថ្មី នៃកងកម្លាំងរាជអាវុធហត្ថ ដែលទើបត្រូវបានប្រឡងជ្រើសរើស នៅតាមបណ្ដារាជធានី-ខេត្ត កាលពីពេលកន្លងទៅថ្មីៗនេះ ហើយពួកត្រូវបានបញ្ជូនទៅចូលរួមសិក្សា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយនាពេលនេះ។
-
កម្ពុជា និងចិន ចុះហត្ថលេខាលើ ផែនការការងារ ស្តីពីការបន្តអនុវត្តឆ្នាំ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ (Video Inside)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់កម្ពុជា និងរដ្ឋមន្ត្រីក្រសួងសន្តិសុខ នៃប្រទេសចិន បានចុះហត្ថលេខាលើ ”ផែនការការងារ ស្តីពីការបន្តអនុវត្តឆ្នាំ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់»។ ការចុះហត្ថលេខារវាងសម្តេចក្រឡាហោម ស ខេង ជាមួយនឹងលោក វ៉ាង ស៊ាវហុង បានធ្វើឡើងក្នុងឱកាសបំពេញទស្សនកិច្ចការងាររវាងពីថ្ងៃទី២៨ ដល់៣០មេសា នៅក្នុងរដ្ឋធានីប៉េកាំង នៃប្រទេសចិន។ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ ក្នុងប្រទេសចិន បានធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិ ការអនុវត្តច្បាប់…និងសម្តេចបានចុះហត្ថលេខាលើផែនការការងារ ស្តីពីការបន្តអនុវត្តឆ្នាំ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ជាមួយនឹងលោកលោក វ៉ាង ស៊ាវហុង ដែលជាសមាជិកក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិនផងដែរ។ យោងតាមមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា, រដ្ឋមន្ត្រីទាំង២បាន «អបអរសាទរចំពោះ លទ្ធផលជាផ្លែផ្កា និងសេចក្ដីថ្លែងការណ៍រួម ស្តីពីការ កសាងសហគមន៍វាសនាបូម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី»។ ភាគីទាំងពីរ បានចែករំលែកការផ្លាស់ប្តូរទស្សនៈ ទៅវិញទៅមក លើសភាពការណ៍ទូទៅ នៃសន្តិសុខ សេដ្ឋកិច្ច នយោបាយ និងបានកត់សម្គាត់នូវនិន្នាការប្រែប្រួល នៃក្រុមឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសបទល្មើសមិនប្រពៃណី ដែលមានការកើនឡើងគួរឱ្យព្រួយបារម្ភ។ សម្តេចក្រឡាហោម ស…