-
នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត សម្ពោធសមិទ្ធផលក្នុងតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ (Video Inside)

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមក្នុងពិធីសមោ្ពធសមិទ្ធផលនានា របស់តំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ យោធភូមិភាគទី២ កងទ័ពជើងគោក ក្នុងខេត្តត្បូងឃ្មុំ នាថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣។ សមិទ្ធផលដែលសម្ពោធទាំងនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តល់ជូនតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ និងកងឯកភាពចំណុះ។ សមិទ្ធទាំងនោះរួមមាន អគារស្នាក់នៅ ១ ខ្នង កម្ពស់ ២ ជាន់, អគាររោងបាយ ០១ ខ្នង, ឃ្លាំងកងវរសេនាតូចលេខ ១ និងអគារទីបញ្ជាការកងអនុសេនាធំមេមត់ ១ ខ្នង ព្រមទាំងសមិទ្ធផលផ្សេងៗមួយចំនួនទៀត។ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក្នុងនាមសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងសាកសួរទុក្ខកងកម្លាំង និងបញ្ជាក់ថា សម្តេចទាំងទ្វេ ជានិច្ចជាកាលតែងបានយកចិត្តទុកដាក់គិតគូរជាប់ជាប្រចាំអំពីសុខទុក្ខ និងសុខុមាលភាពរបស់យោធិន និងក្រុមគ្រួសារយោធិន តាមរយៈការជួយឧបត្ថម្ភគាំទ្រទាំងផ្នែក ស្មារតី, ថវិកា…
-
បុរសកាត់ក្បាលស្ត្រីកម្មករ នៅស្វាយរៀង បានបាត់បង់ជីវិតដោយសារលេបថ្នាំពុល (Video Inside)

ឃាតករសង្ស័យដែលបានលេបថ្នាំធ្វើអត្តឃាត បន្ទាប់ពីសម្លាប់ស្ត្រីបុគ្គលិកកាស៊ីណូ ដោយការកាត់ក្បាលរបស់នាងនៅក្នុងខេត្តស្វាយរៀងនោះ បានបាត់បង់ជីវិតហើយ បើទោះបីជាមានកិច្ចប្រឹងប្រែងពីមន្ទីរពេទ្យ ដើម្បីចង់សង្គ្រោះជីវិតក៏ដោយ។ ជនសង្ស័យ ឈ្មោះ ឡោ គង់ហួរ បានកាត់ក្បាលស្ត្រីរងគ្រោះឈ្មោះ ម៉ន ស្រីម៉ី អាយុ២៤ឆ្នាំ ដែលគេមិនទាន់ដឹងថាវាជាមូលហេតុ ដែលជាប់ពាក់ព័ន្ធនឹងអ្វីឡើយ។ ឃាតករនោះ បានយកក្បាលរបស់នាងទៅបោះចោល ក្នុងបន្ទប់ទឹក…ចំណែករាងកាយអាក្រាតរបស់នាង ត្រូវឃាតករទុកនៅក្នុងបន្ទប់ជួល ដែលស្ថិតក្នុងបន្ទប់ជួលផ្លូវកំពង់ស្ពាន ក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ឃាតកម្មនោះ បានកើតឡើងវេលារំលងអាធ្រាតឈានចូលថ្ងៃទី២០ មេសា ឆ្នាំ២០២៣។ បុរសជាឃាតករ បានរត់គេចខ្លួនពីខេត្តស្វាយរៀង មកជ្រកលាក់ខ្លួនក្នុងខេត្តព្រះវិហារ ប៉ុន្តែត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាននៅថ្ងៃទី២០ មេសា។ ជនសង្ស័យនេះ ត្រូវសមត្ថកិច្ច តាមរកឃើញពួនសម្ងំក្នុងផ្ទះ សំណាក់ឈ្មោះ «កូឡាប៣ទង» ក្នុងភូមិកំពង់ស្រឡៅ, ឃុំកំពង់ស្រឡៅមួយ, ស្រុកឆែប នៃខេត្តព្រះវិហារ ខណៈដែលបុរសជាឃាតករនោះ ត្រូវគេរាយការណ៍ថាកាត់បានផឹកថ្នាំបំពុល ដើម្បីចង់សម្លាប់ខ្លួន និងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីរកការជួយសង្គ្រោះជីវិត។ ប៉ុន្តែដោយមិនអាចជួយសង្គ្រោះជីវិតបាន, បុរសជាឃាតករ បានបាត់បង់ជីវិតនៅថ្ងៃទី២៧ មេសា ឆ្នាំ២០២៣។
-
“ព្រះអគ្គិជ័យកីឡា” ដង្ហែមកដល់រាជធានីភ្នំពេញ (Video Inside)

“ព្រះអគ្គិជ័យកីឡា” សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម បានដង្ហែមកដល់រាជធានីភ្នំពេញហើយ នាល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។ ព្រះអគ្គិជ័យកីឡាត្រូវបានដង្ហែព័ទ្ធជុំវិញប្រទេសក្នុងអាស៊ាន និងប្រទេសទីម័រខាងកើត រយៈពេល៣៥ថ្ងៃ និងបានធ្វើដំណើរមកដល់ខេត្តស្ទឹងត្រែងរបស់កម្ពុជា កាលពីថ្ងៃទី២៧ មេសា។ ព្រះអគ្គិជ័យកីឡា ត្រូវបានដង្ហែពីខេត្តស្ទឹងត្រែង ឆ្លងកាត់ខេត្តក្រចេះ, ត្បូងឃ្មុំ, កំពង់ចាម និងខេត្តកណ្តាល ចូលមកក្នុងរាជធានីភ្នំពេញនៅថ្ងៃទី២៨ មេសានេះ។ ព្រះអគ្គិជ័យកីឡា នឹងបន្ដដង្ហែចេញពីរាជធានីភ្នំពេញ ព័ទ្ធជុំវិញបឹងទន្លេសាប ដោយឆ្លងកាត់ខេត្តកណ្តាល, ខេត្តកំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង បន្ទាយមានជ័យ, សៀមរាប, កំពង់ធំ និងបន្តមកខេត្តកំពង់ចាម និងខេត្តកណ្តាល មុននឹងធ្វើដំណើរចូលក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ រហូតដល់យប់ថ្ងៃទី៥ ឧសភា ឆ្នាំ២០២៣ ដែលចំពេល នៃការប្រកាសបើកការប្រកួតកីឡាស៊ីហ្គេមលើកទី៣២។ សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុងបណ្តាញសង្គមអំពាវនាវដល់ពលរដ្ឋសូម «ចូលរួមគាំទ្រលើកទឹកចិត្ត អ្នកកីឡាជាតិ យើងឱ្យបានផុសផុល ជាមួយឥរិយាបទសុភាពរាបសារថ្លៃថ្នូរ ប្រកបដោយ សីលធម៌ សុជីវធម៌ និងសណ្តាប់ធ្នាប់ របៀបរៀបរយ ដើម្បីរួមចំណែកលើកមុខមាត់ជាតិ ក្នុងនាមជាម្ចាស់ផ្ទះទាំងអស់គ្នា»។ កម្ពុជានៅសល់រយៈពេល៧ថ្ងៃទៀតនោះទេ…
-
សម្តេចផ្តល់អនុសាសន៍ ដែលត្រូវចងចាំមិនអាចបំភ្លេចបានឡើយ (Video Inside)

ការផ្តល់អនុសាសន៍របស់សម្តេចក្នុងការដាស់តឿនយុវជនទំពាំងស្នងឫស្សី បានក្លាយជាការចងចាំមួយមិនអាចបំភ្លេចបានឡើយ។ ប្រសាសន៍ជាឱវាទដាស់តឿន ផ្តល់ដោយប្រមុខដឹកនាំប្រទេស ដែលមានបទពិសោធន៍គ្រប់គ្រាន់ ក្នុងជីវិតដឹកនាំប្រទេសក្នុងរយៈពេល៤៤ឆ្នាំមកនេះ ត្រូវបានចាត់ទុកថាជាឱវាទមានតម្លៃយ៉ាងក្រៃលែង។ តើឱវាទរបស់សម្តេចទាំងនោះមានអ្វីខ្លះ? អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
តុលាការខេត្តកំពត ឃុំខ្លួនអភិបាលរងក្រុងបូកគោ ដោយសារអំពើហិង្សាដាក់លើភរិយា (Video Inside)

អភិបាលរងក្រុងបូកគោ ដែលប្រើប្រាស់អំពើហិង្សាលើភរិយា ត្រូវបានតុលាការឃុំខ្លួនហើយ នៅថ្ងៃទី២៨ មេសា ឆ្នាំ២០២៣។ ដីការបង្គាប់របស់តុលាការបានបញ្ជាក់ថា លោកអភិបាលរង ក្រុងបូកគោ គឹម បញ្ញា ត្រូវបានចោទប្រកាន់ពីបទ «ហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ឬអនីតិសង្វាក់ជន» ប្រព្រឹត្តនៅចំណុចភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូង ក្រុងកំពត ខេត្តកំពត កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ និងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។ លោក គឹម បញ្ញា ត្រូវបានស្នងការដ្ឋាននគរបាលខេត្តកំពត កោះហៅឲ្យចូលបំភ្លឺ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ក្រោយមានការបង្ហោះសាររបស់ប្រពន្ធថា លោកបានប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ ដោយវាយដំនៅលើប្រពន្ធរបស់ខ្លួន។ ស្ត្រីជាភរិយាឈ្មោះ ម៉ាត់ លក្ខិណា បានសរសេរក្នុងបណ្តាញសង្គមជាមួយការបង្ហាញរូបភាព និងវីដេអូដែលបុរសជាប្តីវាយធ្វើបាប បានបញ្ជាក់ថាចាប់តាំងពីការរស់នៅជាមួយគ្នាតាំងពីឆ្នាំ២០១៩មក នាងមិនដែលបានទទួលការស្រលាញ់ ប៉ុន្តែមានតែការឈឺចាប់ទាំងរាងកាយ នឹងផ្លូវចិត្ត ដោយបុរសជាប្តីបានប្រើអំពើហិង្សាដាក់លើរូបនាងម្តងហើយម្តងទៀត បើទោះបីជាបុរសស្វាមីនោះ ធ្លាប់ធ្វើកិច្ចសន្យាថា គាត់ឈប់ប្រើអំពើហិង្សា ដាក់លើរូបនាងទៀតក៏ដោយ។ ជាមួយនឹងការបង្ហោះរូបភាព និងការត្អូញត្អែរជុំវិញប្តីធ្វើបាបនោះ, ស្ត្រីជាភរិយាបានអំពាវនាវសូមឱ្យជួយរកយុត្តិធម៌ចំពោះរូបនាង លើករណីប្តីជាមន្ត្រីធ្វើបាបនេះផង។
-
យុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើ ក្នុងតំបន់ព្រៃឡង់បន្តឈានចូលថ្ងៃទី៣ (Video Inside)

យុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់ បានបន្តឈានចូលថ្ងៃទី៣ ខណៈកងកម្លាំងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងប្រតិបត្តិការចុះបង្ក្រាបបទល្មើសព្រៃឈើ ក្នុងព្រៃឡង់ បានបន្តចូលពិនិត្យក្រុមហ៊ុនស៊ីងបាយអូថេក។ ព្រៃឡង់ គឺជាព្រៃដ៏ធំជាងគេបង្អស់ក្នុងប្រទេសកម្ពុជា លាតសន្ធឹងចូលក្នុងខេត្តចំនួន៤ គឺខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំ និងខេត្តព្រះវិហារ។ ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើនេះ បានធ្វើឡើងក្នុងខេត្តទាំង៤ ដែលមានការកាប់បំផ្លាញព្រៃឈើដោយក្រុមជនទុច្ចរិត។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
សហភាពអង្គការសង្គមស៊ីវិលចេញសេចក្តីថ្លែងការណ៍ថ្កោលទោសវប្បធម៌សាបព្រួស សម រង្ស៊ី (Video Inside)

សហភាពអង្គការសង្គមស៊ីវិល ដែលជាក្រុមយុវជនអង្គការសង្គមស៊ីវិលប្រមាណ ២២ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួមមួយថ្កោលទោសការសាបព្រួសវប្បធម៌អាក្រក់របស់ សម រង្ស៊ី ក្នុងសង្គមជាតិខ្មែរ។ ការសាបព្រួសវប្បធម៌អាក្រក់របស់ សម រង្ស៊ី ត្រូវបានសហភាពអង្គការសង្គមស៊ីវិល បានសរសេរថាមានចំនួន ៦ចំណុច ដែលជាវប្បធម៌នយោបាយ នៃឱ្យសង្គមខ្មែរឈានទៅរកការបែកបាក់។ ចំណុចទាំង៦រួមមាន ទី១៖ ការធ្វើនយោបាយបំបែកបំបាក់ជាតិ តាមរយៈការប្រើសារនយោបាយ ដោយចោទប្រកាន់ខ្មែរគ្នាឯងថា អាយ៉ងយួន ក្បត់ជាតិ ក្បត់បក្ស ក្បត់ក្រុម ដែលជាការបណ្តុះគំនិតស្អប់ខ្ពើមជ្រុលនិយមធ្វើឱ្យសង្គមខ្មែរបែកបាក់។ ទី២៖ ការធ្វើនយោបាយដោយយកការរិះគន់ជាន់ពន្លិច មិនមែនជាការរិះគន់បែបស្ថាបនា។ ក្រុមអង្គការសង្គមស៊ីវិលចោទថា នេះជាការបណ្ដុះផ្នត់គំនិតអយុត្តិធម៌ចំពោះភាគីម្ខាង និងជាការបង្អាក់ការខិតខំអភិវឌ្ឍជាតិរបស់គណបក្សឈ្នះឆ្នោត។ ទី៣៖ នយោបាយបំផ្លាញលទ្ធិប្រជាធិបតេយ្យ ដោយចោទប្រកាន់ថាក្បត់ លក់ក្បាល អាយ៉ង ចំពោះអ្នកទាំងឡាយណាដែលបានចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សកាន់អំណាច។ ទី៤៖ នយោបាយបំផ្លាញសន្តិភាព ដោយអំពាវនាវដល់ទាហាន ពលរដ្ឋ ឱ្យបះបោរប្រឆាំងរដ្ឋាភិបាល ដើម្បីបំពេញមហិច្ឆិតារបស់ខ្លួន។ អង្គការសង្គមស៊ីវិល បានចោទថានេះជាទង្វើអាក្រក់ បំផ្លាញសន្តិភាពជាតិ សុខុដុមរមនា ការរួមរស់ជាមួយគ្នារវាងខ្មែរនិងខ្មែរ។ ទី៥៖ នយោបាយមិនគោរពច្បាប់ជាតិ និងច្បាប់អន្តរជាតិ ដោយបំពានច្បាប់ គ្រប់បែបយ៉ាងដើម្បីរិះគន់ភាគីម្ខាង។ សហភាពអង្គការសង្គមស៊ីវិលថ្លែងថាដើម្បីតែការចង់ឈ្នះ ពួកគេលែងគិតអំពីច្បាប់ទម្លាប់…
-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជិត ៥ពាន់ករណី (Video Inside)

ប្រទេសមួយចំនួនក្នុងអាស៊ាននៅតែមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះ កម្ពុជាក៏មានការឆ្លងថ្មី ១ករណីផងដែរក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៤ពាន់ ៧០៦ករណី ដែលជាតួលេខកើនឡើងចំនួន ៦៥២ករណី ធៀបនឹងការឆ្លងកាលពីម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៦ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម កម្ពុជា, ឡាវ និងប្រទេសមីយ៉ាន់ម៉ា។ ប្រទេសវៀតណាម គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានអ្នកឆ្លងចំនួន ២ពាន់ ៧៣១ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទសឡាវ និងប្រទេសកម្ពុជា ដែលប្រទេសនីមួយៗមានអ្នកឆ្លងតែ ១ករណីប៉ុណ្ណោះ។ ប្រទេសម៉ាឡេស៊ី, សឹង្ហបុរី, ថៃ និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១៤នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី ។ គិតសរុបរួម នៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៨២ម៉ឺន…
-
សម្តេចតេជោផ្តល់ឱវាទដល់យុវជនស្នងទំពាំងឫស្សី (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានផ្តល់ឱវាទដាស់តឿនក្រើនរំលឹក ជាច្រើនដល់មន្ត្រីក្រោមបង្គាប់ ក្នុងពិធីមួយដែលបានរៀបចំនៅថ្ងៃទី២៧ មេសា ក្នុងរាជធានីភ្នំពេញ។ ឳវាទដាស់តឿនផ្តល់ដោយប្រមុខដឹកនាំប្រទេស ដែលមានបទពិសោធន៍ ក្នុងជីវិតជាថ្នាក់ដឹកនាំ និងជានាយករដ្ឋមន្ត្រីប្រមាណ ៤៤ឆ្នាំមកនេះ ត្រូវបានគេចាត់ទុកថាជាឱវាទមានតម្លៃយ៉ាងក្រៃលែង។ តើឱវាទទាំងនោះមានអ្វីខ្លះ? អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
តុលាការខេត្តកំពត ឃុំខ្លួនឧកញ៉ា ជា សារ៉ន និងបក្ខពួក៩នាក់ (Video Inside)

ឧកញ៉ារកស៊ីដីធ្លី និងបក្ខពួក៩នាក់ ដែលពាក់ព័ន្ធនឹងការបោកលុយពលរដ្ឋជិត៤០លានដុល្លារ ក្នុងករណីដីធ្លី ត្រូវបានតុលាការខេត្តកំពត ឃុំខ្លួននៅថ្ងៃទី២៧ មេសានេះហើយ។ យោងតាមមន្ត្រីតុលាការ, ឧកញ៉ាឈ្មោះ ជា សារ៉ន និងបក្ខពួក ត្រូវបានពលរដ្ឋដែលរងការចាញ់បោក បានដាក់ពាក្យប្តឹងតុលាការខេត្តកំពត ក្រោយការរកឃើញល្បិចបោកបញ្ឆោត ដែលនាំឱ្យពួកគេលង់ខ្លួន ក្នុងការខ្ចីប្រាក់ពីធនាគារ ដោយសារតែការមិនធ្វើតាមសន្យារបស់ខ្លួន។ សេចក្តីរាយការណ៍ បានឱ្យដឹងថានៅក្នុងខេត្តកំពតនោះ រឿងបោកប្រាស់ដីធ្លីនេះមានប្រជាពលរដ្ឋចំនួន ២ពាន់ ៤៦១នាក់ បានទៅខ្ចីប្រាក់ពីធនាគារ-មីក្រូហិរញ្ញវត្ថុ ដើម្បីដាក់ការវិនិយោគជាមួយក្រុមហ៊ុនរបស់ឧកញ៉ា ជា សារ៉ន ប៉ុន្តែឧកញ៉ានោះ មិនបានធ្វើតាមអ្វីដែលខ្លួនបានសន្យានោះឡើយ ដែលនាំឱ្យពលរដ្ឋដែលជឿលង់ បានរងការជំពាក់បំណុលពីធនាគារ។ សាលាដំបូងខេត្តកំពតនៅព្រហស្បតិ៍នេះ បានបញ្ជាក់ថា «ក្រោយបញ្ចប់ការសួរនាំ តាមការចោទប្រកាន់របស់តំណាងអយ្យការនោះ ចៅក្រមស៊ើបសួរ បានសម្រេចចេញដីកាបង្គាប់ ឲ្យឃុំខ្លួនឧកញ៉ា ជា សារ៉ន និងបក្ខពួកសរុបចំនួន៩នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន»។