Category: កម្មវិធីព័ត៌មាន

  • ព្រះអគ្គិជ័យកីឡា ស្ថិតក្នុងខេត្តសៀមរាប (Video Inside)

    ព្រះអគ្គិជ័យកីឡា ស្ថិតក្នុងខេត្តសៀមរាប (Video Inside)

    ព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានដង្ហែទៅដល់ទីរួមខេត្តបន្ទាយមានជ័យហើយ នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣។ ព្រះអគ្គិជ័យកីឡាបានស្ថិតក្នុងខេត្តសៀមរាបវេលាយប់ថ្ងៃទី២ ឧសភា។ ព្រះអគ្គិជ័យកីឡា ក្រោយពីបានធ្វើដំណើរប្រមាណជាង១ខែ ព័ទ្ធជុំវិញបណ្តាប្រទេសជាសមាជិកអាស៊ានរួច ត្រូវបានដង្ហែចូលដល់ប្រទេសកម្ពុជាវិញ នាព្រឹកថ្ងៃទី២៧ ខែមេសា តាមច្រកខេត្តស្ទឹងត្រែង ដែលជាប់នឹងព្រំដែន នៃប្រទេសឡាវ។ ព្រះអគ្គិជ័យនឹងត្រូវដង្ហែក្នុងក្រុងសៀមរាបរាបវេលាថ្ងៃពុធនេះ និងបន្តមកខេត្តកំពង់ធំ… មកខេត្តកំពង់ចាម ឆ្លងកាត់ខេត្តកណ្តាល សំដៅមកពហុកីឡដ្ឋានជាតិមរតកតេជោ នាយប់ថ្ងៃទី៥ ឧសភា ដែលជាថ្ងៃប្រកាសបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន។ គិតត្រឹមថ្ងៃទី២ ឧសភានេះ ព្រឹត្តិការណ៍បើកកីឡាស៊ីហ្គេម នឹងមកដល់រយៈពេល៣ថ្ងៃទៅមុខទៀត។ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនេះផងដែរ, ខេត្តព្រះសីហនុ បានរៀបចំការប្រកួតទួកក្តោងនៅថ្ងៃទី២ឧសភានេះ។ ការប្រកួតប្រណាំងទូកក្ដោង នឹងមានរយៈពេល៦ថ្ងៃ ដែលនឹងបញ្ចប់នៅថ្ងៃទី៨ ឧសភា ដែលនឹងមានការចូលរួមពីប្រទេសចំនួន៦ គឺកម្ពុជា, ម៉ាឡេស៊ី, ហ្វីលីពីន, សឹង្ហបុរី, ថៃ និងវៀតណាម។

  • ស្ថាប័នព្រឹទ្ធសភាឯកភាពសេចក្តីព្រាងច្បាប់កិច្ចព្រមព្រៀង ស្តីពី ពាណិជ្ជកម្មតាមព្រំដែនរវាង កម្ពុជា និងវៀតណាម (Video Inside)

    ស្ថាប័នព្រឹទ្ធសភាឯកភាពសេចក្តីព្រាងច្បាប់កិច្ចព្រមព្រៀង ស្តីពី ពាណិជ្ជកម្មតាមព្រំដែនរវាង កម្ពុជា និងវៀតណាម (Video Inside)

    ស្ថាប័នព្រឹទ្ធសភាបានឯកភាពទាំងស្រុងនៅថ្ងៃទី២ ឧសភានេះ លើសេចក្តីព្រាងច្បាប់ នៃ «កិច្ចព្រមព្រៀង ស្តីពីពាណិជ្ជកម្មតាមព្រំដែនរវាងកម្ពុជា និងវៀតណាម»។ អ្នកនាំពាក្យស្ថាប័នព្រឹទ្ធសភា លោក ម៉ម ប៊ុននាង បានថ្លែងថា សម័យប្រជុំលើកទី១០ នីតិកាលទី៤ នៅថ្ងៃទី២ ខែឧសភា ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ បានឯកភាពទាំងស្រុង ដោយឥតកែប្រែលើសេចក្តីព្រាងច្បាប់នេះ បន្ទាប់ពីបានពិនិត្យ និងឲ្យយោបល់ក្នុងសម្លេង៥៧ នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល»។ សេចក្តីព្រាងច្បាប់នៃ «កិច្ចព្រមព្រៀង ស្តីពីពាណិជ្ជកម្មតាមព្រំដែនរវាងកម្ពុជា និងវៀតណាម» ត្រូវគេរំពឹងថា នឹងចូលរួមចំណែកក្នុងការអនុវត្តនូវយុទ្ធសាស្រ្ត ក្នុងការបន្តពង្រឹងការតភ្ជាប់ ផ្នែកធុរកិច្ច សំដៅលើកកម្ពស់ការចាប់ដៃគូពាណិជ្ជកម្ម និងការធ្វើពិពិធកម្មទីផ្សារ និងមុខទំនិញនាំចេញ តាមរយៈការផ្តល់ឱកាសការងារ, ឱកាសធុរកិច្ច, ការជំរុញផលិតកម្ម និងអាជីវកម្មគ្រួសារ ដែលនឹងជួយជំរុញលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើងជីវភាពរបស់ប្រជាជនកម្ពុជា ដែលរស់នៅតាមព្រំដែនកម្ពុជា-វៀតណាម។ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងវៀតណាម គិតត្រឹមឆ្នាំ២០២០ បានកើនឡើងដល់៥ពាន់ ៣៣០លានដុល្លារ បើទោះបីប្រទេសទាំង២ បានប្រឈមនឹងជម្ងឺឆ្លងកូវីដ១៩។ យោងតាមក្រសួងការបរទេស, ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម បានកើនដល់១ម៉ឺន ៥៧០លានដុល្លារ ក្នុងឆ្នាំ២០២២…

  • សម្តេចតេជោ ហ៊ុន សែន និងបណ្ឌិត ហ៊ុន ម៉ាណែត ទទួលបានគោរមងារខ្ពង់ខ្ពស់ ពីអង្គការពុទ្ធសាសនិកពិភពលោក (Video Inside)

    សម្តេចតេជោ ហ៊ុន សែន និងបណ្ឌិត ហ៊ុន ម៉ាណែត ទទួលបានគោរមងារខ្ពង់ខ្ពស់ ពីអង្គការពុទ្ធសាសនិកពិភពលោក (Video Inside)

    អង្គការពុទ្ធសាសនិកពិភពលោក ដែលតំណាងឱ្យប្រទេសចំនួន៥៥ ដែលគោរពព្រះពុទ្ធសាសនា ក្នុងសកលលោក បានផ្តល់គោរមងារកិត្តិយសថ្នាក់កំពូលបំផុត ជូនដល់សម្តេចតេជោ ហ៊ុន សែន និងបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីមួយដែលបានរៀបចំនាថ្ងៃទី២ ឧសភា ឆ្នាំ២០២៣ ក្នុងរាជធានីភ្នំពេញ។ ក្នុងពិធីដ៏មហោឡារិកអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំអង្គការពុទ្ធសាសនាពិភពលោកនោះ សម្តេចតេជោ ហ៊ុន សែន បានទទួលនូវគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» និងទទួលសញ្ញាបត្របណ្ឌិតកិត្តិយស «មនុស្សសាស្ត្រ និងសាមគ្គីភាព»។ ចំណែកបណ្ឌិត ហ៊ុន ម៉ាណែត បានទទួលគោរមងារកិត្តិយស «ទីប្រឹក្សាជាន់ខ្ពស់» របស់អង្គការពុទ្ធសាសនិកពិភពលោក។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • ប្រធានរដ្ឋ នៃប្រទេសឡាវ គ្រោងបំពេញទស្សនកិច្ច៣ថ្ងៃ ក្នុងប្រទេសកម្ពុជា (Video Inside)

    ប្រធានរដ្ឋ នៃប្រទេសឡាវ គ្រោងបំពេញទស្សនកិច្ច៣ថ្ងៃ ក្នុងប្រទេសកម្ពុជា (Video Inside)

    ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បណ្ឌិត ថងលុន ស៊ីសុលីត គ្រោងនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា ក្នុងសប្តាហ៍ ដែលកម្ពុជានឹងប្រកាសការបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ជាប្រវត្តិសាស្ត្រ។ យោងតាមក្រសួងការបរទេសកម្ពុជា, ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋ នៃប្រទេសឡាវ គឺដើម្បី «ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អប្រពៃ ដែលមានស្រាប់, ភាពជាអ្នកជិតខាងល្អ, ចំណងភាតរភាព និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ដើម្បីផលប្រយោជន៍ នៃប្រជាជនប្រទេសទាំងពីរ»។ ដំណើរទស្សនកិច្ចរវាងពីថ្ងៃទី៤ ដល់ ៦ឧសភា គឺតបតាមការយាងរបស់ព្រះករុណាព្រះមហាក្សត្រខ្មែរ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ បណ្ឌិត ថងលុន ស៊ីសុលីត នឹងចូលក្រាបបង្គំគាល់ព្រះករុណាព្រះមហាក្សត្រ នៃប្រទេសកម្ពុជា, មានជំនួបជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជួបជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន។ ប្រធានរដ្ឋនៃប្រទេសឡាវ នឹងមានជំនួបទ្វេភាគីជាមួយសម្តេចនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា ដែលកិច្ចប្រជុំនឹងផ្តោតលើ «កិច្ចពិភាក្សាធ្វើឱ្យស៊ីជម្រៅបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាអំពីបញ្ហាតំបន់ និងអន្តរជាតិ មួយចំនួនដែលជាក្ដីបារម្ភរួម»។ បណ្ឌិត ថងលុន ស៊ីសុលីត នឹងអញ្ជើញដាក់កម្រងផ្កា…

  • ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១៤កើត ខែពិសាខ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១៤កើត ខែពិសាខ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលសម្រាប់អាជីវកម្ម ដូច្នេះសូមព្យាយាមមិនឲ្យខកខានឳកាសរកប្រាក់ចំណេញ។ ប្រសិនបើអ្នកធ្វើសកម្មភាពដោយអង់អាច និងម៉ឺងម៉ាត់ អ្នកនឹងទទួលបានជោគជ័យក្នុងរយៈពេលដ៏ខ្លី។ ជោគជតារាសីអាជីពសម្រាប់លោកអ្នក សន្យាថានឹងទទួលបានជោគជ័យពេញមួយថ្ងៃ។ អ្នកនឹងអាចជំនះរាល់ឧបស័គ្គដោយងាយត្រឹមតែជាមួយវិធីសាស្រ្តធម្មតា។ ក្រៅពីនេះ សម្រាប់បំណងនៃការ ផ្លាស់ប្តូរស្ថានភាពការងារ ឬទីកន្លែងការងារគឺលែងជាបញ្ហាទៀតហើយ លោកអ្នកអាច ផ្លាស់ប្តូរបានដោយគ្មានផលអវិជ្ជមានទេ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកស្រុតចុះ។ សូមលោកអ្នកកុំរំពឹងច្រើនពេកទៅលើអាជីពដែលកំពុងដំណើរការក្នុងពេលនេះ ពីព្រោះផលចម្រើនលូតលាស់ហាក់នៅតឹងតែងនៅឡើយ។ ប៉ុន្តែបែជាទទួលបានព្រឹត្តិការណ៍រីករាយជាច្រើនជំនួសវិញ ហើយក៏អាចមានលទ្ធភាពក្នុងការគិតគូរពីគម្រោងផែនការទៅថ្ងៃអនាគតបានផងដែរ។ លោកអ្នកគួរចំណាយពេលវេលាបន្ថែមក្នុងការធ្វើទំនាក់ទំនងជាមួយថ្នាក់លើ ការប្រងើយកន្តើយនឹងធ្វើឲ្យលោកអ្នកដាច់ការទំនាក់ទំនង ហើយពិបាកក្នុងការស្តារឡើងវិញ។ ក្នុងនោះ ដើម្បីជាផលល្អប្រសើរ សូមកុំទាញយក រឿងរ៉ាវអវិជ្ជមាននៅអតីតមករំខានការសម្រេចចិត្តក្នុងអាជីពនៅពេលនេះ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។  ថ្ងៃនេះជាពេលអំណោយផលសម្រាប់ការពិភាក្សា ឬចរចាកិច្ចការងារសំខាន់ លោកអ្នកអាចក្លាយទៅជាប្រមុខនៃកិច្ចការទាំងឡាយ។ សំដី និងយោបល់របស់អ្នកទទួលបានការគាំទ្រខ្លាំងពីមជ្ឈដ្ឋានជុំវិញខ្លួន មិនត្រឹមប៉ុណ្ណោះលោកអ្នកអាចឈានទៅដល់ការយល់ដឹងស្ថានភាពជុំវិញខ្លួនយ៉ាងងាយស្រួល។ ប៉ុន្តែសូមអ្នកចាប់អារម្មណ៍ទៅលើការងារទាំងឡាយណាដែលអាទិភាព ហើយព្យាយាមធ្វើវាឲ្យបានរួសរាន់។ ដោយឡែក ថ្ងៃនេះក៏ជាពេលវេលាល្អប្រសើរបំផុតសម្រាប់ការងារជាក្រុម ឬការបណ្តាក់ទុន នានា…

  • ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១៣កើត ខែពិសាខ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១៣កើត ខែពិសាខ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងល្អជាមធ្យម។ ការងារទាំងឡាយរបស់អ្នកក្នុងពេលនេះមានដំណើរការល្អ ជាប្រក្រតី លោកអ្នកក៏រំពឹងថាទទួលបានទំនុកចិត្តយ៉ាងច្រើនពីមនុស្សរួកក្រុម ក៏ដូចជាអតិថិ ជនផងដែរ។ ថ្ងៃនេះមានបញ្ហាមួយចំនួនអាចនឹងកើតឡើង ប៉ុន្តែភាពលំបាកនេះមិនអាចនឹង ជ្រៀតជ្រែកដល់ផលប្រយោជន៍ ឬរំខានគោលដៅរបស់អ្នកបានទេ។ អ្នកគួរចំណាយពេល វេលាខ្លះដោះស្រាយហេតុការណ៍នោះឲ្យបានរួចរាល់។ ភាពកក់កុញនៃការងារ ក៏ដូចជា បញ្ហានឹងបង្ករភាពរអាក់រអួល។ ក្រៅពីនេះ លោកអ្នកអាចសម្របសម្រួល ឬដោះស្រាយ បញ្ហារឹងស្ទះបានបើអ្នកយកចិត្តទុកដាក់បន្ថែម។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់អ្នកក្នុងថ្ងៃនេះអាចនឹងដំណើរការទៅ បានដោយជោគជ័យ។ លោកអ្នកមានមនុស្សនៅក្បែរខ្លួនដែលគួរឲ្យទុកចិត្ត ហើយពួកគេក៏ អាចធ្វើការជ្រោមជ្រែងលោកអ្នកបានគ្រប់កាលទេសផងដែរ។ ប៉ុន្តែស្របពេលជាមួយគ្នានេះ អ្នកអាចជួបការលំបាកតិចតួច ដែលទាក់ទងនឹងការបំពេញកាតព្វកិច្ចធម្មតារបស់អ្នក។ ក្រៅពីនេះ សូមយកចិត្តទុកដាក់បន្ថែមចំពោះការប្រើប្រាស់លុយកាក់ ការបណ្តាក់ទុន និងការសហការផ្សេងៗ។ ដោយឡែក សូមមានភាពស្ងប់ស្ងៀម ហើយពិនិត្យវាយតម្លៃស្ថាន ភាពការងាររបស់អ្នកជានិច្ច។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ នៅថ្ងៃនេះលោកអ្នកមិនចាំបាច់ទន្ទឹងរងចាំ ឬសង្ឃឹមទៅលើ កិច្ចទំនាក់ទំនង…

  • ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១២កើត ខែពិសាខ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១២កើត ខែពិសាខ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកនៅក្នុងពេលនេះមានស្ថាន ភាពល្អប្រសើរគួរអោយកត់សម្គាល់។ ប៉ុន្តែការងារក៏ត្រូវទទួលបន្ទុកច្រើនផងដែរ ដូច្នេះអ្នកគួរបែងចែកការងារខ្លះអោយទៅមនុស្សរួមក្រុម ពិសេសជ្រើសរើសការងារដែលសក្តិសមនឹង សមត្ថភាពរបស់ខ្លួនអ្នក។ សូមចងចាំថា វាគ្មានហេតុផលណាមួយឲ្យអ្នកក្តោបក្តាប់ការងារតែម្នាក់ឯង ហើយគ្មានពេលវេលាគ្រប់គ្រាន់ដើម្បីធ្វើអោយសម្រេចនោះទេ។ ដោយឡែកការ អាក់អន់ចិត្តខ្លះអាចនឹងកើតមានឡើង ហេតុនេះគួរមានភាពអត់ធ្មត់អោយបានច្រើន។ ក្រៅ ពីនេះសន្សំសំចៃពេលវេលា និងទទួលខុសត្រូវអោយបានខ្ពស់។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃឡើងខ្ពស់ត្រដែត។ រាល់អាជីពរបស់អ្នកមានភាពលូតលាស់ លោក អ្នកក៏អាចធ្វើការងារទៅតាមបំណងបានយ៉ាងល្អប្រសើរផងដែរ។ បើទោះបីជាបញ្ហាខ្លះអាច នឹងកើតឡើង ប៉ុន្តែគ្មានអ្វីដែលគួរអោយបារម្ភនោះទេ ពីព្រោះវានឹងរសាយទៅវិញដោយ ងាយ ឬត្រឹមតែវិធីសាស្រ្តដោះស្រាយធម្មតា។ ក្រៅពីនេះ ថ្ងៃនេះមានអំនោយផលសម្រាប់ ការគ្រប់គ្រង ការកែលម្អគម្រោងផែនការ និងការស្តារឡើងវិញនូវភាពអវិជ្ជមានកន្លងមក។  សម្រាប់លោកអ្នកដែលជាបុគ្គលិករដ្ឋ និងឯកជនអាចនឹងទទួលបានការចាត់ចែងការងារ ដែលនឹងទទួលបានផលប្រយោជន៍ច្រើន ហើយសម្រាប់ការប្រជុំពិភាក្សានានាក៏ប្រសើរ បំផុតផងដែរ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះការចាកចេញសម្រាប់ដំណើរបេសកកម្ម ការងារអាចទៅរួច។ មិនត្រឹមតែប៉ុណ្ណោះទំហំការងារដែលត្រូវទទួលខុសត្រូវក៏បានច្រើន…

  • ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១១កើត ខែពិសាខ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១១កើត ខែពិសាខ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាសម្រាប់ការខិតខំ ដូច្នេះគួរចេញពីផ្ទះស្វែងរកឳកាសជោគជ័យ និងផលលាភ។ ម្យ៉ាងទៀតដោយសារលោកអ្នកទទួលបានអំណោយផលចំពោះគំនិតស្មារតី និងភាពឈ្លាសវៃ ដូច្នេះលោកអ្នកអាចបង្កើតការងារថ្មី ឬដាក់ចេញការងារដែលបានគ្រោងទុក​។ ចំពោះបញ្ហាហរិញ្ញវត្ថុដែលធ្លាប់រំខានដល់អ្នក គឺអាចដោះស្រាយបានក្នុងពេលនេះ។ ដោយឡែក កុំទុកចិត្តអ្នកដទៃ សម្រាប់ការខ្ចីបុល ពីព្រោះបើលោកអ្នកមិនគួរកែប្រែស្ថានការណ៍ទេ លោកអ្នកនឹងជួបប្រទះបទពិសោធន៍ដដែល។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីជួញដូរមានលំនឹងគួរឲ្យកត់សម្គាល់។ ថ្ងៃនេះលោកអ្នកអាចបណ្តាក់ទុនលើការងារ ឬរបរថ្មីបាន ប៉ុន្តែជាដំបូងត្រូវពិនិត្យមើលស្ថានភាពហិរញ្ញវត្ថុសិន ធ្វើយ៉ាងណាកុំឲ្យប្រមូលអស់ពីជម្រុកពេក។  ថ្ងៃនេះអ្នកហាក់ពិបាកចិត្ត តែសូមរក្សាលំនឹងក្នុងខ្លួនដោយចេះប្រើប្រាស់ពេលវេលាឲ្យបានល្អ។ សូមផ្តោតលើសកម្មភាពបច្ចុប្បន្ន ហើយងាកមកប្រាស្រ័យទាក់ទងនឹងមនុស្សជុំវិញខ្លួន។ ថ្ងៃនេះអ្នកអាចយល់ពីបញ្ហាបានលឿន ព្រមទាំងអាចដោះស្រាយបានផងដែរ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកល្អជាមធ្យម។ រាល់ការងារទាំងអស់ដំណើរការទៅជាប្រក្រតី ប៉ុន្តែពេលវេលាថ្ងៃនេះតម្រូវឲ្យលោកអ្នកខិតខំប្រឹងប្រែង និងចំណាយពេលវេលាច្រើននឹងកិច្ចការងារទាំងអស់នោះ។ ចំណុចសំខាន់ផ្សេងទៀត គឺត្រូវព្យាយាមសំឡឹងមើលស្ថានការណ៍ ប្រយ័ត្នជានិច្ច ដើម្បីបញ្ជៀសការកេងចំណេញលើការប្រឹងប្រែរបស់អ្នកពីមនុស្សដែលកំពុងមើលបំណាំ  អ្នក។ ពេលវេលាថ្ងៃនេះ សូមឲ្យលោកអ្នករក្សាគម្លាតពីបញ្ហារបស់អ្នកដទៃ បើទោះបីជាក្នុងដំណើរការល្អក្តី ព្រោះការខ្វះចន្លោះអាចនាំមន្ទិលទៅវិញ។…

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៥ពាន់ ៦៨៣ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៥ពាន់ ៦៨៣ករណី (Video Inside)

    ប្រទេសមួយចំនួនក្នុងអាស៊ាននៅតែមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះ កម្ពុជាក៏មិនមានការឆ្លងថ្មីផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៥ពាន់ ៦៨៣ករណី ដែលជាតួលេខបន្តកើនឡើងថែមទៀតចំនួន ៩៧៧ករណី ធៀបនឹងការឆ្លងកាលពីម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៥ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម, ឡាវ និងប្រទេសមីយ៉ាន់ម៉ា។ ប្រទេសវៀតណាម គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានអ្នកឆ្លងចំនួន ២ពាន់ ៩៥៨ករណី។ តួលេខឆ្លងតិចជាងគេ ក្នុងចំណោមប្រទេសទាំង៥នោះ គឺប្រទសឡាវ ដែលមានអ្នកឆ្លងចំនួន ៥ករណី ។ ប្រទេសម៉ាឡេស៊ី, សឹង្ហបុរី, កម្ពុជា, ថៃ និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១៧នាក់ ដែលជាពលរដ្ឋ នៃប្រទេសឥណ្ឌូនេស៊ី។ គិតសរុបរួម នៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន…

  • កម្ពុជាបង្កើតស្ថានទូតនៅប្រេស៊ីល (Video Inside)

    កម្ពុជាបង្កើតស្ថានទូតនៅប្រេស៊ីល (Video Inside)

    កម្ពុជាបានបង្កើតស្ថានទូតរបស់ខ្លួនប្រចាំប្រទេសប្រេស៊ីល ដែលមាននិវេសនដ្ឋាននៅក្នុងរដ្ឋធានីប្រាស៊ីលីយ៉ារបស់ប្រេស៊ីល។ ការបង្កើតស្ថានទូតនៅក្នុងប្រទេសប្រេស៊ីលនេះ បានធ្វើឡើងក្រោយការចេញអនុក្រឹត្យមួយរបស់រាជរដ្ឋាភិបាល ដោយផ្អែកតាមសំណើរបស់ក្រសួងការបរទេសកម្ពុជា។ កម្ពុជាមានស្ថានទូតរបស់ខ្លួននៅក្រៅប្រទេសចំនួន២៧ហើយ និងក៏មានស្ថានកុងស៊ុលកម្ពុជាជាច្រើនទៀតផងដែរ នៅក្រៅប្រទេសនោះ។