Category: កម្មវិធីព័ត៌មាន

  • កងទ័ពមួកខៀវកម្ពុជាធ្វើការផ្លាស់ប្តូរវេន (Video Inside)

    កងទ័ពមួកខៀវកម្ពុជាធ្វើការផ្លាស់ប្តូរវេន (Video Inside)

    កងទ័ពមួកខៀវរបស់កម្ពុជាបានធ្វើការផ្លាស់ប្តូរវេនបំពេញបេសកកម្ម រក្សាសន្តិភាពក្នុងសាធារណរដ្ឋអាហ្វ្រិកកណ្តាល នៅថ្ងៃទី៥ ឧសភា ឆ្នាំ២០២៣។ កម្លាំងកងវិស្វកម្មសំណង់យោធាចំនួន២១៩នាក់ ត្រូវបានវិលត្រឡប់មកវិញ, ចំណែកកម្លាំងប្តូរវេនចំនួន២៤៤នាក់ និងសត្វសុនខ ហិតមីនចំនួន២ក្បាល បានចាកចេញទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្តាលវិញនៅថ្ងៃដដែលនេះ។ កម្ពុជាគិតមកត្រឹមឆ្នាំ២០២៣ បានបញ្ជូនកងកម្លាំងមួកខៀវចំនួនជិត ៩ពាន់នាក់ហើយ ក្នុងការបំពេញបេសកកម្មរក្សាសន្តិភាពក្នុងប្រទេសចំនួន ៩ រួមមាន៖ សាធារណរដ្ឋស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, សាធារណរដ្ឋអាមេរិកអាហ្វ្រិកកណ្តាល, លីបង់, ម៉ាលី, ស៊ីរី, សាយប្រឺស និងយេម៉ែន លើជំនាញបោសសំអាតមីន, វិស្វកម្មសំណង់ផ្តេក និងបញ្ឈរ, អាវុធហត្ថ, មន្ទីរពេទ្យកម្រិត២, វិស្វកម្មព្រលានយន្តហោះ, កំទេចគ្រាប់មិនទាន់ផ្ទុះ, ផ្នែកនាយទាហាន, សេនាធិការ និងសង្កេតការណ៍យោធា។

  • លោក រ៉ុង ឈុន ដែលកំពុងស្ថិតព្យួរទោសសាកល្បងតាមផ្លូវតុលាការ អាចប្រឈមការចាប់ខ្លួន បើអនុវត្តខុសពីបទបញ្ជារបស់តុលាការ (Video Inside)

    លោក រ៉ុង ឈុន ដែលកំពុងស្ថិតព្យួរទោសសាកល្បងតាមផ្លូវតុលាការ អាចប្រឈមការចាប់ខ្លួន បើអនុវត្តខុសពីបទបញ្ជារបស់តុលាការ (Video Inside)

    គណបក្សភ្លើងទៀន នៅមិនទាន់បានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតឆ្នាំ២០២៣នៅឡើយទេ ខណៈដែលបេក្ខជនឈរឈ្មោះរបស់ខ្លួនម្នាក់ឈ្មោះ រ៉ុង ឈុន កំពុងស្ថិតក្នុងការព្យួរទោសសាកល្បងតាមផ្លូវតុលាការនៅឡើយ។ លោក រ៉ុង ឈុន ដែលតុលាការបានផ្តន្ទាទោសនូវបទ «ញុះញង់បង្កឲ្យមានភាពវឹកវរ ដល់សន្តិសុខសង្គម» ត្រូវតុលាការកំពូលរក្សាតម្កល់សាលដីកាព្រហ្មទណ្ឌលេខ១១០ ដែលកំណត់ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេល១ឆ្នាំ ៣ខែ ១១ថ្ងៃ។ ចំណែកទោសដែលនៅសល់ ត្រូវព្យូរសាកល្បងដោយកំណត់រយៈពេល៣ឆ្នាំ។ សារព័ត៌មានក្នុងស្រុក Fresh News បានដកស្រង់សម្តីរបស់មន្ត្រីនាំពាក្យអយ្យការសាលាដំបូងរាជធានី ដែលបញ្ជាក់ថាករណីរបស់ រ៉ុង ឈុន កំពុងស្ថិតក្នុងត្រួតពិនិត្យតាមផ្លូវតុលាការ ដែលលោកមិនអាចទាន់ធ្វើនយោបាយបានទេ ក្នុងពេលដែលស្ថិតក្នុងការព្យួរសាកល្បងទោស ដែលមិនបានបញ្ចប់មកនេះ។ លោក រ៉ុង ឈុន នឹងអាចប្រឈមការចាប់ខ្លួន បើសិនជាមិនអនុវត្តតាមដីការបស់តុលាការ។ យោងតាមតុលាការ ក្នុងពេលដែលលោក រ៉ុង ឈុន កំពុងស្ថិតក្នុងការសាកល្បងព្យួរទោសនេះ លោកនឹងតម្រូវអនុវត្តលើចំណុច៥ ដែលតុលាការបានតម្រូវ ក្នុងនោះទី១ ដែលចែងថាទណ្ឌិត ត្រូវតែគោរពតាមដីកាកោះរបស់ព្រះរាជអាជ្ញា ឬរបស់បុគ្គលដែលព្រះរាជអាជ្ញាបានប្រគល់អំណាចឲ្យ, ទី២ ទណ្ឌិតត្រូវមកទទួលនូវការមកពិនិត្យមើលរបស់បុគ្គលដែលព្រះរាជអាជ្ញា បានប្រគល់អំណាចឲ្យ, ទី៣ទណ្ឌិតត្រូវប្រគល់ដល់ព្រះរាជអាជ្ញា ឬដល់បុគ្គលដែលព្រះរាជ អាជ្ញាបានប្រគល់អំណាចឲ្យនូវគ្រប់ឯកសារ សម្រាប់ធ្វើការផ្ទៀតផ្ទាត់លើការបញ្ចូលឲ្យទៅរស់នៅក្នុងសង្គមវិញ, ទី៤ ទណ្ឌិតត្រូវជូនដំណឹងដល់ព្រះរាជអាជ្ញាអំពីការផ្លាស់ប្ដូរអាសយដ្ឋាន…

  • អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក តុ វ៉ាន់ចាន់ សុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា (Video Inside)

    អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក តុ វ៉ាន់ចាន់ សុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា (Video Inside)

    អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក តុ វ៉ាន់ចាន់ បានធ្វើពាក្យសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី៥ ឧសភា ឆ្នាំ២០២៣។ លិខិតដែលមានស្នាមមេដៃ និងការចុះហត្ថលេខារបស់លោក តុ វ៉ាន់ចាន់ នេះ បានធ្វើពីសហរដ្ឋអាមេរិក។ លិខិតបានសរសេរថា «ខ្ញុំបាទ តុ វ៉ាន់ចាន់ អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តកណ្តាល សូមសម្តេចអគ្គមហាសេនាបតីតេជោ មេត្តាអនុញ្ញាតខ្ញុំបាទ បានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍន៍ និងការពារប្រទេសកម្ពុជា»។ លិខិតដដែលបានសរសេរបន្តថា «ខ្ញុំបាទនឹងដើរតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដោយស្មោះស្ម័គ្រឥតងាករេ ហើយបំរើ និងការពារគណបក្សប្រជាជនកម្ពុជាចាប់ពីពេលនេះតទៅ»។ លិខិតស្នើសុំចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជានេះ នៅមិនទាន់មានការឆ្លើយតបបញ្ជាក់ពីសម្តេចប្រធានគណបក្សប្រជាជនកម្ពុជានៅឡើយទេ។

  • សម្តេចតេជោទទួលយកក្រុមសម្ងាត់បម្រើគណបក្សប្រឆាំង ដើម្បីអូសទាញយុវជនតាមសកលវិទ្យាល័យ (Video Inside)

    សម្តេចតេជោទទួលយកក្រុមសម្ងាត់បម្រើគណបក្សប្រឆាំង ដើម្បីអូសទាញយុវជនតាមសកលវិទ្យាល័យ (Video Inside)

    មេដឹកនាំបណ្តាញសម្ងាត់បម្រើគណបក្សប្រឆាំងក្នុងការធ្វើចលនាអូសទាញបណ្តាយុវជនតាម សកលវិទ្យាល័យ បានប្រមូលសហការីរបស់ខ្លួនដែលធ្លាប់លង់ ក្នុងការអូសទាញតាមចលនាបដិវត្តន៍ពណ៌ បានស្នើសុំចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជា។ លោក គោរម្យ ដាឡា ប្រធានគ្រប់គ្រងនិស្សិតតាមបណ្តាញសកលវិទ្យាល័យបានធ្វើលិខិតមួយ កាលពីថ្ងៃទី១ ឧសភា ឆ្នាំ២០២៣ រៀបរាប់អំពីការធ្លាប់លង់ខ្លួនតាមការអូសទាញ របស់គណបក្សប្រឆាំង ដែលតែងអួតអាងថាជាគណបក្សស្នេហាជាតិ ប៉ុន្តែធាតុពិត គឺជាគណបក្សដែលពឹងបរទេសពីខាងក្រៅមក កកូរកកាយកម្ពុជាឱ្យកាន់តែល្អក់កករតែប៉ុណ្ណោះ។ ក្នុងឃ្លីបវីដេអូមួយដែលបានផ្សាយជាសាធារណៈថ្មីៗនេះ លោក គោរម្យ ឡា បានសុំទោស ចំពោះសម្តេចតេជោ ហ៊ុន សែន នូវកំហុសឆ្គង របស់ខ្លួនកន្លងមក និងបានស្នើសុំចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជា។ លិខិតរបស់លោក គោរម្យ ដាឡា បានធ្វើឱ្យសម្តេចនាយករដ្ឋមន្ត្រីបានបង្ហាញក្តីរំភើបជាខ្លាំង ចំពោះការភ្ញាក់រលឹករបស់ក្រុមនិស្សិតបញ្ញវ័ន្តតាមបណ្តាញសកលវិទ្យាល័យនេះ។ សម្តេចតេជោបានថ្លែងជាសារសម្លេងមួយក្រោយទទួលបានការស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោបានថ្លែងតាមសារសម្លេងដដែលថា សម្តេចនឹងរំពឹងការជួបជាមួយក្រុមនិស្សិតបញ្ញវ័ន្ត ដែលបានភ្ញាក់រលឹកទាំងឡាយនេះ នាពេលខាងមុខនេះ។ ភាពភ្ញាក់រលឹកដោយអតីតសកម្មជនបម្រើនយោបាយគណបក្សប្រឆាំង វេលាចុងក្រោយនេះ ត្រូវគេឃើញថាមានចំនួនច្រើនជាបន្តបន្ទាប់ ជាពិសេសយុវជន នៃក្រុមបង្គោលរបស់គណបក្សប្រឆាំងដូចជា លោក យឹម ស៊ីណន, លោក ហ៊ុន កុសល, លោក អៀ ចាន់ណា និងលោក សួង…

  • ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១រោច ខែពិសាខ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១រោច ខែពិសាខ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមធ្វើការងារអោយបានសកម្ម ហើយសកម្ម ទៀត ប៉ុន្តែក៏សូមកុំភ្លេចអំពីការថែទាំងសុខភាព និងផ្លូវចិត្តរបស់ខ្លួនពីបន្ទុកជាច្រើនទាំងនេះ ផងដែរ។ ក្នុងអាជីពនាពេលនេះ មិនគួរធ្វើការសម្រេចចិត្តលឿនពេកនោះទេ បើទោះបីជា ក្នុងករណីណាមួយក្តី។ ឳកាសដែលអ្នកនឹងអាចចូលខ្លួននៅក្នុងស្ថានភាពមិនល្អគឺមាន ភាពវិជ្ជមានណាស់នាថ្ងៃនេះ ដូច្នេះសូមកុំធ្វើអ្វីចេញមុខមាត់ពេក ហើយក៏រឹតតែមិនអាច ប្រថុយនោះដែរ។ ការប្រុងប្រយ័ត្ននឹងធ្វើអោយអ្នកមានភាពរឹងមាំបន្ថែមក្នុងការអនុវត្តការ ងារ​ និងទិន្នផលដែលទទួលបាន។ ដោយឡែក សូមកុំងាយជឿជាក់អ្នកដទៃពេក ប្រយ័ត្ន មានកំហុស។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ពេលនេះមានអំណោយផលដល់ការធ្វើ ដំណើរអាជីវកម្ម។ ហេតុនេះការសាកល្បង ការសហការ និងការចូលរួមក្នុងកិច្ចការងារ ផ្នែក ជំនួញតូចធំ និងអាជីវកម្មគឺអាចទៅរួចទាំងអស់។ លើសពីនេះ អ្នកនឹងអាចបង្កើតទំនាក់ ទំនងថ្មី និងពង្រីកវិសាលភាពនៃសកម្មភាពរបស់អ្នកបានល្អប្រសើរបំផុត។ បើទោះបីជា ស្ថានភាពល្អប្រសើរយ៉ាងនេះក្តី សូមលោកអ្នកផ្តោតការយកចិត្តទុកដាក់ទៅលើភារកិច្ច។ ការនិយាយដើម ការចំណាយពេលលើរឿងមិនសំខាន់ និងដំណើរកំសាន្តនៅពេលនេះ មិនទាន់អាចធ្វើទៅបាននោះទេ។​ សូម​បន្តសកម្មភាពការងារអោយបានស្ថិតស្ថេររឹងមាំសិន។ ក្រៅពីនេះ…

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៣ពាន់ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៣ពាន់ករណី (Video Inside)

    ស្ថានភាពឆ្លងជម្ងឺកូវីដ១៩ ក្នុងប្រទេសជាសមាជិកអាស៊ាន នៅតែមានឆ្លង បើទោះបីជា កម្ពុជាគ្មានការឆ្លង ឬពេលខ្លះឆ្លងតិចតួចបំផុតនោះក៏ដោយ។តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាន នៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៣ពាន់ ៥៣៥ករណី។ បើប្រៀបធៀបនឹងម្សិលមិញតួលេខឆ្លងនេះ មានការថយចុះចំនួន ១ពាន់ ៨១ករណី។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួនតែ ៤ប៉ុណ្ណោះ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម និងប្រទេសមីយ៉ាន់ម៉ា។ ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានអ្នកឆ្លង ចំនួន ១ពាន់ ៣៧១ករណី។ តួលេខឆ្លងតិចជាងគេ ក្នុងចំណោមប្រទេសទាំង៤នោះ គឺប្រទសមីយ៉ាន់ម៉ា ដែលមានអ្នកឆ្លងចំនួន ១១៩ករណី។ ប្រទេសម៉ាឡេស៊ី, ថៃ, សឹង្ហបុរី, កម្ពុជា, ឡាវ និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៣១នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី និងប្រទេសវៀតណាម។ គិតសរុបរួម នៃប្រទេសទាំង១០…

  • ជប៉ុនគ្រោងចំណាយថវិកា ១៦៧លាន ជួយកែលម្អផ្លូវជនបទប្រវែងជាង៥០០គីឡូម៉ែត្រ (Video Inside)

    ជប៉ុនគ្រោងចំណាយថវិកា ១៦៧លាន ជួយកែលម្អផ្លូវជនបទប្រវែងជាង៥០០គីឡូម៉ែត្រ (Video Inside)

    ជប៉ុនគ្រោងនឹងចំណាយថវិកា១៦៧លានដុល្លារ ដើម្បីការជួយកែលម្អផ្លូវជនបទនៅកម្ពុជា ប្រវែងជាង៥០០គីឡូម៉ែត្រ។ គម្រោងកែលម្អផ្លូវជនបទនេះត្រូវបានលើកឡើង ក្នុងជំនួបពិភាក្សាការងារមួយរវាងរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក អ៊ុក រ៉ាប៊ុន ជាមួយប្រធានថ្មី នៃទីភ្នាក់ងារ JICA លោក សានុអ៊ិ កាហ្ស៊ូម៉ាសា នាព្រឹកថ្ងៃ៣ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។ លោករដ្ឋមន្ត្រីបានថ្លែងថា រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ JICA នឹងផ្ដល់គម្រោងមួយដល់រាជរដ្ឋាភិបាលកម្ពុជានោះគឺ «គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ» គ្របដណ្តប់លើខេត្តគោលដៅចំនួន២ គឺខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ លោករដ្ឋមន្ត្រីបញ្ជាក់ថា «ផ្លូវជនបទដែលត្រូវកែលម្អនោះមានប្រវែងសរុបជាង៥០០គីឡូម៉ែត្រ ដោយគ្រោងចំណាយទឹកប្រាក់ប្រមាណ ១៦៧លានដុល្លារអាមេរិក»។ គម្រោងនេះនឹងរួមចំណែកក្នុងការសម្រេចឱ្យបានគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទឆ្នាំ២០២១-២០២៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

  • ក្រសួងកសិកម្មប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ ដើម្បីបញ្ចៀសការក្លែងបន្លំ (Video Inside)

    ក្រសួងកសិកម្មប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ ដើម្បីបញ្ចៀសការក្លែងបន្លំ (Video Inside)

    ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះហត្ថលេខាលើអនុស្សរណៈ សម្រាប់កិច្ចសហប្រតិបត្តិការត្រូតពិនិត្យបច្ចេកវិទ្យាមួយចំនួន។ កិច្ចសហប្រតិបត្តិការនោះ រួមមានរបៀបប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh, ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល, ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត។ ពិធីចុះហត្ថលេខាលើអនុស្សារណៈនេះ បានធ្វើឡើងនារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ រវាងរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍លោក ជា វ៉ាន់ដេត និងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា។ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃឯកសារផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។ ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាល verify.gov.kh ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យា ប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹក នៃឯកសារនីមួយៗ។ ទន្ទឹមនឹងនេះ ការប្រើឯកសារដែលមានដាក់បញ្ចូល QR Code…

  • លោកស្រី ស្រួង ភាវី បញ្ជាក់ការរៀបចំផ្តល់សំបុត្រចូលទស្សនាកីឡាប៊ីយ៉ា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម (Video Inside)

    លោកស្រី ស្រួង ភាវី បញ្ជាក់ការរៀបចំផ្តល់សំបុត្រចូលទស្សនាកីឡាប៊ីយ៉ា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម (Video Inside)

    ម្ចាស់ពានរង្វាន់នៃកីឡាប៊ីយ៉ាពិភពលោក លោកស្រី ស្រួង ភាវី បានថ្លែងបញ្ជាក់ជុំវិញការត្រៀមរៀបចំប្រកួតកីឡាប៊ីយ៉ា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដែលលោកស្រីនឹងធ្វើជាតំណាងរបស់កម្ពុជា ក្នុងការប្រកួតដណ្តើមពានរង្វាន់។ លោកស្រី ស្រួង ភាវី បានថ្លែងសុំរកការអធ្យាស្រ័យ ចំពោះពលរដ្ឋដែលចង់ចូលទស្សនាវិស័យកីឡាប៊ីយ៉ា នាថ្ងៃប្រកួតខាងមុខនេះ ដោយសារការចូលរួមតម្រូវឱ្យមានសំបុត្រទស្សនាជាចាំបាច់ ដោយសារកន្លែងមានកម្រិតកំណត់។ លោកស្រី ស្រួង ភាវី នឹងធ្វើជាតំណាងរបស់ប្រទេសកម្ពុជា ក្នុងចូលរួមប្រកួតប្រភេទកីឡាប៊ីយ៉ាទាំង ១០វិញ្ញាសា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅទីលានប្រកួតផ្សារទំនើបអ៊ីអន សែនសុខ ជាន់ទី៣ ចាប់ពីថ្ងៃ០៧ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣៕

  • កម្ពុជា និងអ៊ីតាលី ពិភាក្សាលើករណីស្មុំកូនពីកម្ពុជា (Video Inside)

    កម្ពុជា និងអ៊ីតាលី ពិភាក្សាលើករណីស្មុំកូនពីកម្ពុជា (Video Inside)

    កម្ពុជា និងអ៊ីតាលី បានពិភាក្សាគ្នាឡើងវិញរឿងករណីស្មុំកូន ក្រោយអាក់ខានមួយរយៈ ពាក់ព័ន្ធនឹងផ្នែកច្បាប់។ ប្រទេសអ៊ីតាលី មានទំនាក់ទំនងលើការងារស្មុំកូនអន្តរប្រទេស តាំងពីឆ្នាំ២០០២ រហូតដល់ឆ្នាំ២០១១ ដែលក្នុងនោះ កុមារកម្ពុជា ដែលបានផ្តល់ជាកូនទៅប្រទេសអ៊ីតាលីនោះ គឺមានចំនួនរហូតដល់៧៩៥នាក់ ក្នុងនោះស្រី២៥៧នាក់។ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត ដែលជាប្រធានអាជ្ញាធរកណ្តាលស្មុំកូនអន្តរប្រទេសកម្ពុជា នៅក្នុងជំនួបមួយនៅថ្ងៃទី៣ ឧសភា ជាមួយមន្ត្រីអ៊ីតាលី លោក វីនសេនហ្សូ ស្តារីតា VINCENZO STARITA ដែលជាអនុប្រធានអាជ្ញាធរកណ្ដាលស្មុំកូនអន្តរប្រទេសអ៊ីតាលី បានជួបជជែកគ្នាលើបញ្ហានេះសាឡើងវិញ បន្ទាប់ពីការផ្អាកមួយរយៈកន្លងមកនេះ។ លោក វង សូត បានលើកឡើងថា កម្ពុជាស្វាគមន៍ចំពោះទឹកចិត្ត របស់ប្រជាជន និងរដ្ឋាភិបាលអ៊ីតាលី ដែលស្រលាញ់សាច់ឈាមប្រជាជនខ្មែរ ដោយស្នើសុំស្មុំកូនពីកម្ពុជា ទៅចិញ្ចឹមនៅប្រទេសខ្លួន ខណៈករណីនេះ គឺភាគីទាំងពីរមានការទំនាក់ទំនង និងធ្វើមកអស់រយៈពេលជាយូរមកហើយ ប៉ុន្តែបានផ្អាកមួយរយៈដោយសារកត្តាផ្សេងៗ ជាពិសេសគឺផ្នែកច្បាប់នេះតែម្តង។ កម្ពុជាបន្ទាប់ពីបានរៀបចំតាក់តែងច្បាប់ស្តីពីការស្មុំកូនរួចមកហើយនោះ បានអនុញ្ញាតឲ្យបើកស្មុំកូនឡើងវិញ នៅត្រីមាសទី១ ឆ្នាំ២០២០។លោក វីនសេនហ្សូ ស្តារីតា បានលើកឡើងថា ក្នុងនាមរដ្ឋាភិបាលអ៊ីតាលី…