Category: កម្មវិធីព័ត៌មាន

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៧ពាន់ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៧ពាន់ករណី (Video Inside)

    ប្រទេសមួយចំនួននៅអាស៊ាន នៅតែមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩នៅឡើយ ខណៈដែលប្រទេសកម្ពុជាមានការប្រកាសឆ្លងម្នាក់។ សម្តេចក្រឡាហោម ស ខេង បានប្រកាសការឆ្លងនៅថ្ងៃនេះ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៧ពាន់ ៤៣១ករណី ដែលជាតួលេខឆ្លងបន្តកើនឡើងចំនួន ១ពាន់ ២៩ករណី ធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងថ្ងៃនេះ បានកើតលើប្រទេសចំនួន ៦ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម, មីយ៉ាន់ម៉ា, ប្រុយណេ និងប្រទេសឡាវ។ ប្រទេសវៀតណាម គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ២ពាន់ ៩៤០ករណី។ តួលេខឆ្លងតិចជាងគេក្នុងចំណោមប្រទេសទាំង៦នោះ គឺប្រទសឡាវ ដែលមានការឆ្លងចំនួន ៤ករណី។ ប្រទេសម៉ាឡេស៊ី, ថៃ,សឹង្ហបុរី គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ២៤នាក់ ដែលជាពលរដ្ឋ នៃប្រទេសឥណ្ឌូនេស៊ី, មីយ៉ាន់ម៉ា និងប្រទេសវៀតណាម។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន…

  • រដ្ឋាភិបាលជប៉ុនផ្តល់សម្ភារៈសង្គ្រោះសុខាភិបាលដល់កម្ពុជា (Video Inside)

    រដ្ឋាភិបាលជប៉ុនផ្តល់សម្ភារៈសង្គ្រោះសុខាភិបាលដល់កម្ពុជា (Video Inside)

    រាជរដ្ឋាភិបាល នៃប្រទេសជប៉ុន បានផ្ដល់រថយន្តសង្គ្រាះបន្ទាន់ចំនួន១០គ្រឿង និងបរិក្ខារសង្គ្រោះមួយចំនួនជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ ពិធីប្រគល់នាព្រឹកថ្ងៃទី១២ ឧសភា បានធ្វើឡើងក្រោមអធិបតីភាពរដ្ឋលេខាធិការប្រចាំការ ក្រសួងសុខាភិបាលលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី នៅឃ្លាំងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ក្នុងរាជធានីភ្នំពេញ។ លោកស្រី យក់ សម្បត្តិ បានថ្លែងថា ជំនួយឥតសំណងរួមមានរថយន្តសង្គ្រាះបន្ទាន់១០គ្រឿង, សម្ភារៈសម្រាប់ឆ្មបចំនួន ១៤០កញ្ចប់, ឧបករណ៍បូមពេលសម្រាលចំនួន១០ និងខោបន្ថយស្ហកចំនួន៤០០ Schock Absorbing Pants គឺស្ថិតក្នុងគម្រោង «ការកសាងប្រព័ន្ធថែទាំសុខភាព ដែលមានភាពធន់ ក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ១៩ តាម រយៈការលើកកម្ពស់សេវាសង្រ្គោះអាយុជីវិត និងប្រើប្រាស់ប្រព័ន្ធឌីជីថលនៅកម្ពុជា»។ លោកស្រីវេជ្ជបណ្ឌិតបន្ថែមថា ការទទួលបានរថយន្តសង្គ្រោះបន្ទាន់ និងសម្ភារៈបរិក្ខារវេជ្ជសាស្ត្រសង្គ្រោះនឹងជួយជាប្រយោជន៍ដល់សហគមន៍អាចប្រើប្រាស់សេវាសុខភាពសមស្រប ជាពិសេសស្ត្រី និងទារកទើបនឹងកើតនៅតាមខេត្តដាច់ស្រយ៉ា លភូមិភាគឦសាន នៃប្រទេសកម្ពុជា ដែលជាតំបន់ត្រូវការចាំបាច់នូវឧបករណ៍ ដើម្បីសង្គ្រោះជីវិតមាតា និងទារកទើបកើត នៅក្នុងករណីស្ថានភាពគ្រោះថ្នាក់ ដែលអាចកើតមានឡើង។

  • គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមប្រាប់ពលរដ្ឋនៅក្រៅប្រទេសប្តូរបណ្ណចូលទស្សនាពិធីបិទស៊ីហ្គេម (Video Inside)

    គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមប្រាប់ពលរដ្ឋនៅក្រៅប្រទេសប្តូរបណ្ណចូលទស្សនាពិធីបិទស៊ីហ្គេម (Video Inside)

    គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម បានជូនដំណឹងដល់ពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ដែលបានចុះឈ្មោះ និងបានយកសំបុត្រសម្រាប់ពិធីបិទការប្រកួតកីឡាស៊ីហ្គេម សូមមកប្ដូរយកបណ្ណចូលទស្សនាថ្មី។ ពិធីបិទកីឡាស៊ីហ្គេម គ្រោងនឹងធ្វើនាល្ងាចថ្ងៃទី១៧ ខែឧសភា នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ មន្ត្រីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម បានថ្លែងថា «បណ្ណចាស់ដែលធ្លាប់បានប្រើប្រាស់ក្នុងពេលបើកកីឡាស៊ីហ្គេមនោះ នឹងមិនត្រូវគេប្រើប្រាស់ទៀតឡើយ។ បណ្ណថ្មីនឹងត្រូវបោះពុម្ពសម្រាប់ការប្រើប្រាស់នៅថ្ងៃទី១៧ ឧសភា នោះ «ដើម្បីធានាបានសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់»។ នៅជាមួយគ្នានេះផងដែរគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម បានជូនដំណឹងដល់ពលរដ្ឋខ្មែររស់នៅក្រៅប្រទេសដែលបានចុះឈ្មោះ និងបានទទួលយកសំបុត្រនាពេលកន្លងមក សូមប្ដូរយកបណ្ណចូលទស្សនាថ្មី សម្រាប់ប្រើប្រាស់ក្នុងពិធីបិទផ្លូវការ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។

  • ទីផ្សារប្រទេសចិនទទួលយកដំណាំម្រេចរបស់កម្ពុជា (Video Inside)

    ទីផ្សារប្រទេសចិនទទួលយកដំណាំម្រេចរបស់កម្ពុជា (Video Inside)

    ផលិតផលម្រេចរបស់កម្ពុជាត្រូវបានអនុញ្ញាតនាំចេញជាលើកដំបូងចូលទៅក្នុងទីផ្សារប្រទេសចិន ដែលជាការបើកផ្លូវមួយថែមទៀត ក្នុងការជួយប្រជាពលរដ្ឋលើវិស័យជំនួញម្រេច។ ស្ថានទូតចិនប្រចាំកម្ពុជាបានបញ្ជាក់នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះថា ទីតាំងដាំម្រេចចំនួន ២៨កន្លែង និងរោងចក្រវេចខ្ចប់ចំនួន៧កន្លែង នៅក្នុងប្រទេសកម្ពុជាត្រូវបានចុះបញ្ជី និងទទួលបានការអនុញ្ញាតពីភាគីចិន ក្នុងការនាំចេញម្រេចទៅកាន់ទីផ្សារប្រទេសចិន។ ដំណាំម្រេចគឺជាដំណាំគ្រឿងទេសលើកដំបូងរបស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅប្រទេសចិនក្នុងឆ្នាំ២០២៣នេះ។

  • អាជ្ញាធរទទួលបណ្តឹង២ទៀតស្វែងរកការជួយសង្គ្រោះជនបរទេស (Video Inside)

    អាជ្ញាធរទទួលបណ្តឹង២ទៀតស្វែងរកការជួយសង្គ្រោះជនបរទេស (Video Inside)

    សមត្ថកិច្ចកម្ពុជាបានបន្តទទួលបានបណ្តឹង២ទៀត ដែលស្នើឱ្យជួយសង្គ្រោះជនបរទេស ១៥នាក់ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ។ កម្ពុជានៅតែបន្តយុទ្ធការបង្ក្រាបអំពើជួញដូរមនុស្សពាក់ព័ន្ធនឹងក្រុមទុច្ចរិតដែលមានប្រភពមកពីក្រៅ បានសហការជាមួយនឹងបក្ខពួកក្នុងប្រទេសកម្ពុជា បង្កនូវអំពើចាប់បង្ខាំងមនុស្ស ក្រោមរូបភាពល្បួងមកធ្វើការក្នុងប្រទេសកម្ពុជាដោយសន្យាឱ្យកម្រៃពលកម្មច្រើន។ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែងនៅថ្ងៃទី១២ ឧសភាថា មានសំណើ២មកក្រសួងមហាផ្ទៃស្នើឱ្យជួយសង្គ្រោះជនជាតិបរទេសចំនួន១៥នាក់។ មិនមានការបញ្ជាក់ថាតើជនបរទេសទាំង១៥នាក់នោះ មានជនជាតិអ្វីខ្លះឡើយ។ កម្ពុជាបានធ្វើយុទ្ធនាការស្វែងរក និងជួយសង្គ្រោះមនុស្សដោយសារការជួញដូរមនុស្សខុសច្បាប់នេះ ចាប់តាំងពីថ្ងៃទី១៨ សីហា ឆ្នាំ២០២២។ គិតត្រឹមថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣, សំណើស្វែងរកការជួយសង្គ្រោះជនបរទេស មានចំនួន ៨៦៩ករណី ជាមួយមនុស្ស២ពាន់១៥៩នាក់ ដែលមាន ១៤សញ្ជាតិ។ សមត្ថកិច្ចបានស្រាវជ្រាវអង្កេតបឋមបាន ៨៤៥សំណើ, បិទសំណុំរឿង២៩២សំណើ, រកឃើញ ១ពាន់៥៧នាក់, ឃាត់ខ្លួន១៣១នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង។

  • ធនាគារពិភពលោកអនុម័តគម្រោងតម្លៃ៦០លានដុល្លារ គាំទ្រដល់ការកែលម្អការគ្រប់គ្រងសំរាមសំណល់រឹង និងប្លាស្ទិកនៅកម្ពុជា (Video Inside)

    ធនាគារពិភពលោកអនុម័តគម្រោងតម្លៃ៦០លានដុល្លារ គាំទ្រដល់ការកែលម្អការគ្រប់គ្រងសំរាមសំណល់រឹង និងប្លាស្ទិកនៅកម្ពុជា (Video Inside)

    ធនាគារពិភពលោកបានអនុម័តគម្រោងមួយដែលមានតម្លៃទឹកប្រាក់ ៦០លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិកនៅកម្ពុជា។ យោងតាមក្រុមប្រឹក្សាភិបាលរបស់ធនាគារពិភពលោកនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ការអនុម័តនូវគម្រោងដែលមានទំហំទឹកប្រាក់៦០លានដុល្លារអាមេរិក គឺ «ដើម្បីគាំទ្រដល់ការកែលម្អការគ្រប់គ្រងសំរាមនៅកម្ពុជានេះ ដោយការរីកចម្រើននៃសេដ្ឋកិច្ច, នគរូបនីយកម្ម និងទេសចរណ៍ក្នុងអំឡុងពេលប៉ុន្មានឆ្នាំនេះ បានបណ្តាលឱ្យសំណល់រឹង និងសំណល់ប្លាស្ទិក កើនបរិមាណច្រើនសន្ធឹកសន្ធាប់ដែរនៅកម្ពុជា»។ នាយកគ្រប់គ្រង នៃធនាគារពិភពលោកប្រចាំកម្ពុជា លោកស្រី ម៉ារីយ៉ាម សាលីម បានបញ្ជាក់ថា « ការកែលម្អការងារគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក គឺជារឿងមួយសំខាន់ណាស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា រួមទាំងតាមរយៈវិស័យទេសចរណ៍របស់ខ្លួនផងដែរ»។ បន្ថែមពីនេះលោកស្រីនាយកបានបន្តថា បញ្ហាសំរាមប្លាស្ទិក ក្នុងផ្ទៃសមុទ្រ គ្មានស្គាល់ព្រំដែនទេ ដូច្នេះគម្រោងនេះក៏នឹងជួយដល់ថ្នាក់ជាតិ នៅក្នុងការដោះស្រាយបញ្ហាសំណល់ប្លាស្ទិកក្នុងដែនសមុទ្ររបស់ខ្លួនផងដែរ។ គម្រោងនេះនឹងជួយពង្រីកសេវាប្រមូលសំរាមឱ្យគ្របដណ្តប់តាមខ្នងផ្ទះកាន់តែច្រើន និងកាន់តែទៀងទាត់ និងជួយកែលម្អសមត្ថភាពរបស់ទីលានទុកដាក់សំរាម ការកែច្នៃសំរាម និងការយកសំរាមធ្វើកំប៉ុស្ត ឱ្យកាន់តែប្រសើរឡើងថែមទៀត។ រាជធានីភ្នំពេញដែលមានកំណើនប្រជាពលរដ្ឋយ៉ាងឆាប់រហ័សប្រមាណជាង ៣ លាននាក់ បរិមាណសំរាមបានកើនឡើងរហូតដល់ ជាង ៣ ពាន់តោនក្នុងមួយថ្ងៃ។ បើគិតទូទាំងប្រទេសនោះវិញ ក្នុងមួយថ្ងៃសំណល់សំរាមមានប្រមាណជាងមួយម៉ឺនតោន ដែលនាំឱ្យក្នុងមួយឆ្នាំ សំណល់សំរាមមានច្រើនដល់ប្រមាណ៤លានតោន។

  • អតីតសកម្មជនគណបក្សប្រឆាំងបានបន្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា (Video Inside)

    អតីតសកម្មជនគណបក្សប្រឆាំងបានបន្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា (Video Inside)

    អតីតសកម្មជនគណបក្សសង្គ្រោះជាតិបានបន្តសុំចូលរួមជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជានៅមុនដំណាក់កាលដែលកម្ពុជាត្រៀមចូលរួមបោះឆ្នោតសកលខែកក្កដា ឆ្នាំ២០២៣។ ខែមេសា និងខែឧសភា ក្នុងឆ្នាំ២០២៣ ត្រូវគេកត់សម្គាល់ថា គឺជាខែដែលមានការសុំចូលរួមជីវភាពនយោបាយជាច្រើនបំផុត ពីសំណាក់សកម្មជន និងមន្ត្រីនយោបាយរបស់អតីតគណបក្សប្រឆាំងនានា។ នៅថ្ងៃទី១២ វិច្ឆិកានេះ វីដេអូថ្មីមួយទៀតរបស់របស់ស្ត្រីម្នាក់ ឈ្មោះ ឃុត ណារឿន ដែលធ្លាប់ជាអតីតសកម្មជនប្រើពាក្យសម្តីមិនល្អដាក់មកលើសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា បានសារភាពនូវកំហុសខុសឆ្គងពីអតីតកាល និងបានស្នើសុំចូលរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជា។ ការភ្ញាក់រលឹកដោយសកម្មជន និងមន្ត្រីគណបក្សប្រឆាំងសុំចូលរួមជីវភាពនយោបាយជាមួយ នឹងគណបក្សប្រជាជនកម្ពុជានៅមុនការបោះឆ្នោតខែកក្កដា ឆ្នាំ២០២៣ ត្រូវគេកត់សម្គាល់ថា ប្រៀបដូចជាទឹកបាក់ទំនប់។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍អ្នកស្រី ឃុត ណារឿន ដែលបានសុំចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន កាលពីសប្តាហ៍មុនបានថ្លែងបញ្ជាក់ថា ទឹកដែលធ្លាប់តែរងល្អក់កាលពីមុននោះ នាពេលនេះបានភ្លឺថ្លាមកវិញហើយ។

  • បណ្ឌិត ហ៊ុន ម៉ាណែត សាទរចំពោះកំណើនប្រើប្រាស់បច្ចេកវិទ្យាទំនើបនិងឌីជីថលក្នុងកម្ពុជា (Video Inside)

    បណ្ឌិត ហ៊ុន ម៉ាណែត សាទរចំពោះកំណើនប្រើប្រាស់បច្ចេកវិទ្យាទំនើបនិងឌីជីថលក្នុងកម្ពុជា (Video Inside)

    បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា កំណើនប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ និងឌីជីថលបានបង្កើតនូវកាលានុវត្តភាពថ្មី ដូចជាការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ ប្រសាសន៍ថ្លែងរបស់បណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងពិធីសម្ពោធបើកដំណើរការជាផ្លូវការក្រុម ហ៊ុន BYTE DC Solutions នារាជធានីភ្នំពេញថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។ បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ”ការកើនឡើងនៃការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ និងបច្ចេកវិទ្យាឌីជីថល ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសក្នុងអំឡុងពេល នៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩, បច្ចេកវិទ្យាឌីជីថល បានបង្កើតនូវកាលានុវត្តភាពថ្មី ដូចជាការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និងការប្រើប្រាស់ប្រព័ន្ធទូទាត់អេឡិចត្រូនិក ដែលអនុញ្ញាតឱ្យប្រតិបត្តិការអាជីវកម្មជាច្រើន អាចបន្តដំណើរការបាន ទោះក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ”។ បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា «ចំណែកឯក្រសួង-ស្ថាប័នសាធារណៈវិញ ក៏គេអាចបន្តកិច្ចការងាររបស់ខ្លួនបានផងដែរ តាមរយៈប្រើប្រាស់បច្ចេកវិទ្យាប្រជុំពីចម្ងាយ ដូចជាប្រព័ន្ធ Zoom ជាដើម ដែលជាការកាត់បន្ថយយ៉ាងមានប្រសិទ្ធភាព នូវផលប៉ះពាល់បង្កឡើងដោយ បញ្ហាជំងឺកូវីដ១៩។ លោកបានបញ្ជាក់ថា នៅក្នុងដំណើរការ នៃការអភិវឌ្ឍវិស័យឌីជីថល, រាជរដ្ឋាភិបាល បានកត់សម្គាល់ផងដែរអំពីតួនាទីយ៉ាងសំខាន់របស់វិស័យឯកជនដែលក្នុងន័យនេះ, រាជរដ្ឋាភិបាលបានរៀបចំច្បាប់ស្តីពីវិនិយោគថ្មី ដើម្បីផ្តល់ការលើកទឹកចិត្ត…

  • សម្តេចក្រឡាហោម ស ខេង ឆ្លងជម្ងឺកូវីដ១៩ (Video Inside)

    សម្តេចក្រឡាហោម ស ខេង ឆ្លងជម្ងឺកូវីដ១៩ (Video Inside)

    សម្ដេចក្រឡាហោម ស ខេង ដែលជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលុបចោលកម្មវិធីការងារមួយចំនួន ខណៈដែលមានការរកឃើញថាសម្តេចបានឆ្លងនឹងជម្ងឺកូវីដ១៩។ ខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង នៅថ្ងៃទី១២ ឧសភានេះ បានបញ្ជាក់ថា សម្ដេច «ត្រូវបានធ្វើតេស្តឃើញមានវិជ្ជមានជំងឺកូវីដ១៩ ហើយពេលនេះកំពុងដាក់ខ្លួនឲ្យស្ថិតនៅដាច់ដោយឡែក»។ តាមរយៈការសរសេរសារតាមបណ្តាញសង្គម សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថាសម្តេច «បានណែនាំក្រុមគ្រួសារ និងអ្នកនៅជុំវិញធ្វើតេស្ត និងតាមដានសុខភាពដូចគ្នាដែរ»។ សម្តេចបានសរសេរបន្តថា «សម្រាប់ពេលនេះ ខ្ញុំបានអនុវត្តតាមវិធាន សុខាភិបាលដោយដាក់ខ្លួននៅដាច់ដោយឡែក និងធ្វើលំហាត់ប្រាណ»។ សម្តេចបានបញ្ជាក់ទៀតថា យ៉ាងណាក៏ដោយក៏សម្តេចនៅតែអាចបំពេញការងារពីបន្ទប់ដាច់ដោយឡែក ក្នុងគេហដ្ឋានរបស់សម្តេចជាធម្មតា។ សម្ដេចក្រឡាហោម បានស្នើសុំការអធ្យាស្រ័យសម្រាប់ការលុបចោល និងការអវត្តមានពីកម្មវិធីការងារនានាមួយររយៈពេលខ្លី ហើយសម្តេចសន្យាថា នឹងធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីអំពីបញ្ហាសុខភាពនេះតាមវិធានសុខាភិបាលរហូតបានជាសះស្បើយ។

  • ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៩រោច ខែពិសាខ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៩រោច ខែពិសាខ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ស្ថានភាពការងាររបស់អ្នកនៅក្នុងពេលនេះមានភាពរអាក់ រអួល​បន្តិច ដែលវានឹងអាចបង្អាក់លោកអ្នកអោយស្ថិតនៅឆ្ងាយពីគោលដៅដែលអ្នកប៉ង ប្រាថ្នា ហេតុនេះសូមកុំទាន់ចំនាយពេលវេលា ឬដើមទុនច្រើននៅពេលនេះ។ បើទោះបីជា ស្ថានភាពលំបាក់បន្តិចក្តី លោកអ្នកអាចស្នើសុំជំនួយពីមនុស្សដែលនៅក្បែរខ្លួនបាន ដូច្នេះ សូមកុំមានភាពតានតឹងច្រើននាំតែរំខានចិត្ត។ ប្រការដែលអ្នកត្រូវប្រុងប្រយ័ត្នបំផុត គឺការ ប្រើប្រាស់លុយកាក់ ពីព្រោះអ្នកនឹងអាចធ្វើអោយមានការខាតបង់ច្រើន។ ក្រៅពីនេះ ប្រហែលជាអ្នកគួរតែប្រយ័ត្នសភាពតានតឹង ឬជម្លោះដែលអាចកើតឡើងរវាងមនុស្សដែល ដែលស្គាល់នាពេលនេះ ហេតុនេះសូមអត់ធ្មត់នឹងអនុគ្រោះដើម្បីរក្សាទំនាក់ទំនង។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយផលបំផុត សម្រាប់ការសហការ និងកិច្ចការងារជាក្រុម ដូច្នេះសូមប្រឹងប្រែងទាញយកផលប្រយោជន៍ ពីទំនាក់ទំនងល្អនាពេលនេះ។ ក្នុងនោះ អ្នកគួរគ្រប់គ្រងបែងចែកពេលវេលាសម្រាប់ការងារ ជាច្រើនរបស់អ្នក ពីព្រោះបើមិនដូច្នោះអ្នកមិននឹងជួបភាពកកកុញទំហំការងារច្រើន។ ក្រៅពីនេះ បរិស្ថានជុំវិញរបស់អ្នកមានសភាពល្អប្រសើរ ដូច្នេះអ្វីៗនឹងអាចធ្វើទៅបានដោយ រលូន។ ក្នុងនោះ បើទោះបីជានៅពេលព្រឹកអ្នកមិនអាចមើលឃើញពីគោលដៅ ឬទិន្នផល ដែលអ្នកនឹងទទួលបានយ៉ាងណាក្តី សូមកុំមានការព្រួយបារម្ភ ពីព្រោះអ្នកនឹងអាចសម្រេច ការងារ ឬចាប់ផ្តើមអនុវត្តការងាររបស់អ្នកបានដោយសេរីនៅលើផ្លូវរបស់អ្នក។ ដោយឡែក សូមព្យាយាមចាត់ចែងពេលវេលាសម្រាប់កិច្ចការងារ…