-
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៥កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាសីក្នុងថ្ងៃនេះសន្យាថា លោកអ្នកនឹងទទួលបានភាពរីកចម្រើននៅក្នុងអាជីវកម្ម។ ទន្ទឹមនឹងនោះដែរ លោកអ្នកមិនគួរបន្ថយល្បឿនក្នុងការអនុវត្តការងារនោះទេ។ អ្នកគួរប្រឹងប្រែងដើម្បីទទួលបានលទ្ធផលដែលចង់បាន។ ក្នុងពេលនេះដែរសូមលោកអ្នកកុំចូលទៅពាក់ព័ន្ធនឹងរឿងលុយកាក់ ពិសេសករណីខ្ចីបុល បើមិនដូច្នេះលោកអ្នកអាចប្រទះនឹងការខាតបង់។ ដោយឡែក ប្រសិនបើអ្នកមិនច្បាស់លាស់ក្នុងការងារអ្វីមួយ សូមធ្វើការពិភាក្សាជាមួយមនុស្សដែលអ្នកជឿទុកចិត្ត ហើយមិនត្រូវទុកការងារនោះចោលនោះទេ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងរបររកស៊ីជួញដូរនានានឹងអាចទទួលបានលទ្ធផលជាទីពេញចិត្ត។ ហើយប្រសិនបើអ្នកគិតចង់ផ្លាស់ប្តូរការងារ ឬធ្វើការវិនិយោគទុនគឺមិនត្រូវមានចិត្តស្ទាក់ស្ទើរឡើយ។ ប៉ុន្តែសូមលោកអ្នកប្រាកដថា ការងារនោះបានសិក្សាច្បាស់លាស់ហើយ ពីព្រោះលោកអ្នកមិនអាចទទួលការខាតបង់ផ្នែកហិរញ្ញវត្ថុឡើយក្នុងស្ថានភាពពេលនេះ។ សូមលោកអ្នកគិតគូរអំពីការចែករំលែកខ្លះៗជាមួយអ្នកដទៃ។ ដោយឡែកស្ថានភាពខ្លះជាមួយដៃគូអាជីវកម្មអាចនឹងមានសភាពតានតឹង ដូច្នេះអ្នកគួរកំណត់ការប្រាស្រ័យទាក់ទងឲ្យស្ថិតក្នុងទំហំតូច និងចំពោះតែមនុស្សដែលអ្នកជ្រើសរើស។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកមានដំណើរទៅដោយរលូន ព្រមទាំងទទួលបានការគាំទ្រយ៉ាងកក់ក្តៅ។ ថ្ងៃនេះលោកអ្នកអាចសម្រេចចិត្តដោះដូរការងារ ឬការទទួលខុសត្រូវបាន ប៉ុន្តែប្រយ័ត្នប្រយែងក្នុងការរៀបចំឯកសារ ពីព្រោះលោកអ្នកកំពុងមានសញ្ញាណនៃការទទួយកំហុសឆ្គងផ្នែកឯកសារផ្លូវការ។ អ្វីៗគួរតែត្រូវរៀបចំឲ្យបានម៉ត់ចត់ជាទីបំផុត។ ចំណែកក្នុងរង្វង់មិត្តរូមការងារ និងថ្នាក់លើ ត្រូវជៀសឲ្យបាននូវគំនិតយោបល់ទាំងឡាយណាដែលនាំឲ្យប៉ះពាល់ប្រយោជន៍អ្នកដទៃ។ អ្វីដែលគួរបំភ្លេចចោល មិនចាំបាច់គាស់ឡើងវិញនោះទេ។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ…
-
៧២ម៉ោងអាស៊ានមានអ្នកឆ្លងជិត ២ម៉ឺនករណី (Video Inside)

ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ មានប្រទេសចំនួន៨ នៅអាស៊ានមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះកម្ពុជា ក៏មានការឆ្លងឡើងវិញចំនួន ៥ករណីផងដែរ។ សេចក្តីរាយការណ៍ពីក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងថា ការឆ្លងទាំង ៥ករណីនៅកម្ពុជានោះ បានរកឃើញនៅថ្ងៃសៅរ៍ចំនួន ៣ករណី, ថ្ងៃអាទិត្យ មាន១ករណី និងនៅថ្ងៃច័ន្ទនេះ មាន១ករណីផងដែរ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ១ម៉ឺន ៩ពាន់ ៩៨០ករណី ដែលជាតួលេខឆ្លងបានថយចុះមកវិញចំនួន ២ពាន់ ៦៤៦ករណី ធៀបនឹងការឆ្លងរយៈពេល ៣ថ្ងៃដូចគ្នាកាលពីសប្តាហ៍មុន។ ការឆ្លងក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៨ នៅអាស៊ានរួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, វៀតណាម, ថៃ, មីយ៉ាន់ម៉ា, កម្ពុជា និងប្រទេសឡាវ។ ប្រទេសម៉ាឡេស៊ី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានអ្នកឆ្លងចំនួន ៦ពាន់ ៤៣៩ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទសកម្ពុជា ដែលមានអ្នកឆ្លងតែ ៥ករណីប៉ុណ្ណោះ។ ប្រទេសសឹង្ហបុរី និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ។តួលេខស្លាប់ដោយសារកូវីដ១៩…
-
តម្លៃប្រេងសាំងធម្មតានៅថេរ និងប្រេងម៉ាស៊ូតកើនឡើង (Video Inside)

តម្លៃប្រេងសាំងធម្មតា គឺឋិតនៅថេរ ខណៈប្រេងម៉ាស៊ូតបានកើនឡើងមកវិញ សម្រាប់ក្នុងការលក់រយៈពេល១០ថ្ងៃខាងមុខនេះ។ យោងតាមក្រសួងពាណិជ្ជកម្មតម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់រវាងពីថ្ងៃទី២១ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ គឺប្រេងសាំងធម្មតា មានតម្លៃចំនួន៤ពាន់ ១០០រៀល ក្នុង១លីត្រ ដែលតម្លៃនេះគឺឋិតនៅថេរ បើធៀបទៅការលក់ រយៈពេល១០ថ្ងៃមុន..ចំណែកប្រេងម៉ាស៊ូត មានតម្លៃចំនួន៣ពាន់៨៥០ រៀលក្នុង១លីត្រ ដែលតម្លែនេះ គឺបានកើនឡើងមកវិញចំនួន៥០រៀល បើធៀបទៅនឹងការលក់រយៈពេល១០ ថ្ងៃមុន។ ដោយឡែកតម្លៃប្រេងស៊ុបពែ័រវិញ គឺមិនបានកំណត់ក្នុងតារាងក្រសួងពាណិជ្ជកម្មនោះទេ ប៉ុន្តែតម្លៃលក់តែងតែខ្ពស់ជាងតម្លៃប្រេងសាំងធម្មតា។ នៅថ្ងៃនេះ ប្រេងសាំងស៊ុបពែ័រតាមស្ថានីយ៍ខ្លះ គឺមានតម្លៃចំនួន ៤ពាន់៧៥០រៀល និងកន្លែងខ្លះទៀតមានតម្លៃចំនួន៤ពាន់ ៧០០រៀល ក្នុងមួយលីត្រ។ សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច ៦ចុច ៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។
-
ប្រជាពលរដ្ឋ, ព្រះសង្ឃ និងមន្ត្រីស្រុកព្រៃកប្បាស ខេត្តតាកែវ រីករាយក្នុងសម័យដឹកនាំសម្តេចតេជោ (Video Inside)

ប្រជាពលរដ្ឋ, ព្រះសង្ឃ និងមន្ត្រីស្រុកព្រៃកប្បាស ខេត្តតាកែវ បានថ្លែងថា ក្នុងសម័យដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ស្រុកព្រៃកប្បាស ក៏ដូចជាតំបន់នានានៅទូទាំងប្រទេស បានទទួលនូវសុខដុមនីយកម្មសាសនា និងការរីកចំរើនគួរឱ្យកត់សម្គាល់។ ការលើកនេះ បានធ្វើឡើងកាលពីចុងសប្តាហ៍នេះ ក្នុងពិធីសម្ពោធសមិទ្ធផលសាសនា នៅក្នុងវត្តបារមីគោតម នៃស្រុកព្រៃកប្បាសខេត្តតាកែវ។ សូមទស្សនាសេចក្តីរាយការណ៍
-
សម្តេចតេជោអំពាវនាវពលរដ្ឋបន្តថែរក្សាសន្តិភាព (Video Inside)

សម្តេចតេជោបានអំពាវនាវពលរដ្ឋបន្តថែរក្សាសន្តិភាពដែលជាកត្តាគន្លឺះតែមួយគត់ ក្នុងការធ្វើឱ្យប្រទេសមានការរីកចំរើន និងការអភិវឌ្ឍន៍ជឿនលឿន ដូចបណ្តាប្រទេសជាច្រើននៅលើសកលលោក។ ប្រទេសកម្ពុជាកាលពីក្នុងអតីតកាល បានធ្លាក់ក្នុងសង្គ្រាម និងអំពើកាប់សម្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ដែលពេលនោះហើយ កម្ពុជាគឺជាប្រទេសមួយដែលវិះតែបាត់បង់អត្តសញ្ញាណជាតិរបស់ខ្លួនថែមទៀត បើគ្មានការជួយទាន់ពេលវេលា ពីគណបក្សប្រជាជនកម្ពុជា ដែលបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិ និងបានជួយរំដោះប្រទេស ឱ្យរួចចាកផុតពីរបបកាប់សម្លាប់ខ្មែរក្រហម នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។ សម្តេចតេជោ ក្នុងឱកាសសំណេះសំណាលជាមួយកម្មករនិយោជិតនៅក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី២២ ឧសភា បានអំពាវនាវពលរដ្ឋថែរក្សាឱ្យបាននូវសន្តិភាព ដែលកម្ពុជារកបានដោយលំបាកកន្លងមកនេះ។ ប្រសាសន៍អំពាវនាវរបស់សម្តេចតេជោ បានធ្វើឡើងខណៈមេខ្លោងឧទ្ទាមនៅក្រៅស្រុក ដឹកនាំដោយទណ្ឌិតសែស្រឡាយក្បត់ជាតិ៣ជំនាន់ បាននិងកំពុងរកវិធីទុច្ចរឹតសព្វបែបយ៉ាង ក្នុងបំណងនាំកម្ពុជាដែលមានសន្តិភាពធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលសាឡើងវិញ។
-
ជប៉ុនគ្រោងផ្តល់ឥណទានសម្បទានជាង៥៥លានដុល្លារដល់កម្ពុជា (Video Inside)

រដ្ឋាភិបាលជប៉ុន គ្រោងនឹងផ្តល់ឥណទានសម្បទានប្រមាណជាង៥៥លានដុល្លារអាមេរិក ដើម្បីជួយកម្ពុជាលើហេដ្ឋានរចនាសម្ព័ន្ធ និងវិស័យអប់រំ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃច័ន្ទនេះបានឲ្យដឹងថា នៅថ្ងៃទី២៤ ខែឧសភាសប្តាហ៍នេះ រដ្ឋមន្ត្រីក្រសួងការបរទេសលោក ប្រាក់ សុខុន និងឯកអគ្គរាជទូតជប៉ុន លោកអ៊ីអ៊ីណុ អាត់ស៊ីស្ហ៊ី UENO Atsushi នឹងចុះហត្ថលេខាផ្តល់ឥណទានសម្បទាននេះដល់កម្ពុជា។ ឥណទានសម្បទានលើគម្រោងទាំងពីរ រួមមាន៖ ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ៧ពាន់ ២០៥លានយ៉េន ដែលស្មើនឹងប្រមាណ ៥២លាន ៦សែនដុល្លារ សម្រាប់អនុវត្តទី១ «គម្រោងការធ្វើឱ្យប្រសើរឡើងវិញនូវផ្លូវជាតិលេខ៥ នៃកំណាត់ផ្លូវពីព្រែកក្តាម-ធ្លាម្អម ដំណាក់កាលទី៤»។ និងទី២. ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់ចំនួន៣៦៦ លានយ៉េន ដែលស្មើនឹងប្រមាណ២លាន៦៧ម៉ឺនដុល្លារអាមេរិក សម្រាប់អនុវត្ត «គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស»។
-
គជបជូនដំណឹងដំណាក់កាលចែកបណ្ណព័ត៌មានបោះឆ្នោត (Video Inside)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានជូនដំណឹងជុំវិញដំណើរការផលិត និងចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតនៅទូទាំងប្រទេស ប៉ុន្តែបញ្ជាក់ថាបណ្ណព័ត៌មានបោះឆ្នោត មិនមែនសម្រាប់ការបោះឆ្នោតនោះឡើយ។ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា បានប្រាប់បណ្តាញសារព័ត៍មាននៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ថា ក្រោយពីដំណើរការចុះបញ្ជីគណបក្សនយោបាយ និងការទទួលពាក្យបណ្តឹងជំទាស់ការចុះបញ្ជីគណបក្សនយោបាយបានបញ្ចប់, ដំណើរការផលិត និងចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត នៅទូទាំងប្រទេសរយៈពេល៣០ថ្ងៃ ត្រៀមចាប់ផ្តើមនាសប្តាហ៍ក្រោយ។ ការចែកបណ្ណព័ត៌មាន អ្នកបោះឆ្នោតនៅទូទាំងប្រទេស នឹងចាប់ផ្តើមធ្វើរវាងពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។ លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា «បណ្ណព័ត៌មានអ្នកបោះឆ្នោតនេះ មិនអាចប្រើប្រាស់សម្រាប់ការបោះឆ្នោតនោះទេ ដោយសារឯកសារចូលរួមបោះឆ្នោត គឺមានតែអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរតែប៉ុណ្ណោះ»។ អ្នកនាំពាក្យគជប បានពន្យល់ថាការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតនេះ គឺជាដំណាក់កាលមួយដ៏សំខាន់ ដើម្បីអោយប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជី មានព័ត៌មានគ្រប់គ្រាន់អំពីអត្តសញ្ញាណសាម៉ីខ្លួន, លេខរៀង និងការិយាល័យបោះឆ្នោតរបស់ខ្លួន។ ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខណៈតួលេខនៃប្រជាពលរដ្ឋ មានសិទ្ធិនឹងបោះឆ្នោត ដែលត្រូវចូលរួមមានជាង ៩ លាន ៧សែននាក់, រីឯការិយាល័យដែលត្រូវបម្រើដល់ការបោះឆ្នោតនៅទូ ឮទាំងប្រទេស មានជាង២ម៉ឺនការិយាល័យ៕
-
សម្តេចតេជោប្រកាសគោលនយោបាយជាតិយកចិត្តទុកដាក់លើស្ត្រីជាកម្មការីនីមានផ្ទៃពោះ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានប្រកាសនូវគោលនយោបាយជាតិដែលយកចិត្តទុកដាក់លើស្ត្រី ជាកម្មការីនីដែលមានផ្ទៃពោះ។ កន្លងមករាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានដាក់ចេញរួចមកហើយនូវគោលនយោបាយថែទាំលើស្ត្រីមានផ្ទៃពោះ ដែលជាកម្មការីនី ប៉ុន្តែគោលនយោបាយដែលសម្តេចតេជោបានប្រកាសនៅថ្ងៃទី២២ ឧសភា ឆ្នាំ២០២៣ គឺជាគោលនយោបាយផ្តល់អទិភាពកាន់តែច្រើនឡើងថែមទៀតដល់ស្ត្រីជាកម្មការីនីទាំងឡាយ ដែលមានផ្ទៃពោះ។
-
បណ្ឌិត ហ៊ុន ម៉ាណែត ពន្យល់ចម្ងល់ នៃកិច្ចការយន្តការរបស់គណបក្ស និងគុណតម្លៃនយោបាយ ឈ្នះឈ្នះ (Video Inside)

-
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថាមិត្តភាពដែកថែបរវាងកម្ពុជា និងចិន មិនអាចបំបែកបានឡើយ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាមិត្តភាពដែកថែបរវាងកម្ពុជា និងចិន គឺជាមិត្តភាពមួយ ដែលគ្មានអានុភាពណាអាចបំបែកបំបាក់បានឡើយ។ ប្រសាសន៍វាយតម្លៃខ្ពស់ចំពោះមិត្តភាពដែកថែបនេះ បានធ្វើឡើងនៅថ្ងៃចន្ទ ទី២២ ឧសភា ឆ្នាំ២០២៣ ក្នុងឱកាសសំណេះ សំណាលជាមួយកម្មករនិយោជិត, ការទស្សនាពិព័រណ៍សមិទ្ធផល និងការសម្ពោធរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ គម្រោងផ្លូវមួយ, ខ្សែក្រវ៉ាត់មួយ One Belt, One Road គឺជាគំនិតផ្តួចផ្តើម នៃខ្សែយុទ្ធសាស្ត្រ អភិវឌ្ឍន៍សេដ្ឋកិច្ច ដាក់ចេញដោយរដ្ឋាភិបាលចិនពាក់ព័ន្ធនឹងគម្រោងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគនៅក្នុងប្រទេសចំនួន១៥០ និង៣២អង្គការអន្តរជាតិ នៅទ្វីបអឺរ៉ុប, អាស៊ី, អាស៊ីបូព៌ា, អាមេរិកឡាទីន និងទ្វីបអាហ្រ្វិក។ ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន លោក ស៊ី ជីនភីង បានប្រកាសពីយុទ្ធសាស្រ្តនេះលើកដំបូងក្នុងអំឡុងពេលធ្វើទស្សនកិច្ចផ្លូវការ ទៅកាន់ប្រទេសឥណ្ឌូនេស៊ី និងប្រទេសកាហ្សាក់ស្ថាន នៅក្នុងឆ្នាំ២០១៣។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាដំណើរអភិវឌ្ឍន៍ដ៏លឿនរបស់កម្ពុជា គឺមិនអាចកាត់ផ្តាច់ពីគំនិត ផ្តួចផ្តើមផ្លូវនឹងខ្សែក្រវាត់របស់សាធារណរដ្ឋប្រជាមានិតចិនបានឡើយ។យុទ្ធសាស្ត្រផ្លូវ និងខ្សែក្រវាត់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិត្រូវបានរៀបចំលើកដំបូង ក្នុងរដ្ឋធានីប៉េកាំង នៃប្រទេសចិននៅថ្ងៃទី១៤ ដល់១៥…